Category: ព័ត៌មានសង្គម

  • បុគ្គលិកក្រុមហ៊ុនឯកជនក្លូបប៊លម្នាក់ ពាក់ព័ន្ធ ករណីរំលោភលើទំនុកចិត្ត សមត្ថកិច្ចឃាត់ខ្លួន

    បុគ្គលិកក្រុមហ៊ុនឯកជនក្លូបប៊លម្នាក់ ពាក់ព័ន្ធ ករណីរំលោភលើទំនុកចិត្ត សមត្ថកិច្ចឃាត់ខ្លួន

    ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងនៅព្រឹកថ្ងៃទី ៨១១ សមត្ថកិច្ចប៉ុស្ដិ៍រដ្ឋបាលឃ្មួញ នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានឃាត់ខ្លួនបុគ្គលិកក្រុមហ៊ុនឯកជនក្លូបប៊លម្នាក់ ពាក់ព័ន្ធ ករណីរំលោភលើទំនុកចិត្ត(ខ្ចីម៉ូតូជិះហើយយកទៅបញ្ចាំបានប្រាក់ចំនួន៨៨០ដុល្លារ) កាលពីវេលាម៉ោង២៣និង០០នាទី ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។ នគរបាលប៉ុស្តិ៍បានឱ្យដឹងថា ជនសង្ស័យមាន ឈ្មោះ ឡឹក ភារម្យ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជនក្លូបប៊ល ស្នាក់នៅផ្ទះលេ៥២EZ សង្កាត់វត្តភ្នំខណ្ឌដូនពេញ ( គ្មានសារធាតុញៀន) បានប្រើល្បិចខ្ចីម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៨ ពាក់ស្លាកលេខភ្នំពេញក្រចេះ1T-1890 ពីជនរងគ្រោះ ឈ្មោះ ខូវ វុទ្ធី ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជនក្លូបប៊ល ស្នាក់នៅផ្ទះជួល ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។ សម្ភារបាត់បង់៖ ម៉ូតូ០១គ្រឿង…

  • រថយន្ត Prius បេីកលឿនជ្រុលទៅបុករថយន្តកាមរីហាយប្រ៊ីត ហេីយប៉ះម៉ូតូមួយគ្រឿងទៀត បណ្ដាលឲ្យរបួសធ្ងន់ស្រាល៣នាក់

    រថយន្ត Prius បេីកលឿនជ្រុលទៅបុករថយន្តកាមរីហាយប្រ៊ីត ហេីយប៉ះម៉ូតូមួយគ្រឿងទៀត បណ្ដាលឲ្យរបួសធ្ងន់ស្រាល៣នាក់

    ភ្នំពេញ ៖ រថយន្តម៉ាក Toyota Prius មួយគ្រឿងបេីកលឿនដល់ផ្លូវបំបែកមិនប្រយ័ត្ន ក៏ជ្រុលបុករថយន្តកាមរីហាយប្រ៊ីត ហេីយខ្ទាតទៅបុក ម៉ូតូមួយគ្រឿងកំពុងធ្វេីដំណេីរ បណ្ដាលឲ្យបុរសម្នាក់របួសធ្ងន់ និងប្រពន្ធកូន២នាក់ទៀតរបួសស្រាល កាលពីវេលាម៉ោង១២ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២១ នៅជាប់របងវិទ្យាល័យទួលទំពូង តាមបណ្ដោយផ្លូវ១៥៥ កែងនិងផ្លូវ៤៣២ ក្នុងសង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ យោងតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុគេឃេីញរថយន្តបង្កម៉ាក Toyota Prius ពណ៌ផ្ទៃមេឃ ពាក់ស្លាកលេខភ្នំពេញ 2BE-2919 ធ្វេីដំណេីរតាមបណ្ដោយផ្លូវ១៥៥ ទិសដៅពីត្បូងទៅជេីងក្នុងល្បឿនលឿន ខណៈមកដល់ផ្លូវបំបែកជាបួនមិនបង្អន់ល្បឿន ក៏ជ្រុលបុករថយន្តកាមរីហាយប្រ៊ីត ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AW-7082 ចំកង់ក្រោយចំហៀងខាងស្ដាំពេញទំហឹង និងបុកម៉ូតូមួយគ្រឿងទៀតម៉ាក WAVE ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1CO-6900 កំពុងធ្វេីដំណេីរ បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់ និងម្ដាយកូន២នាក់រងរបួសស្រាល ត្រូវបានរថយន្តសាមុយដឹកបញ្ចូលទៅកាន់មន្ទីពេទ្យទាំងបីនាក់ភ្លាមៗ ។ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ រថយន្តនិងម៉ូតូទាំង៣គ្រឿងខាងលេី បានរងការខូចខាតជាខ្លាំងដូចគ្នា ដោយត្រូវបានសមត្ថកិច្ចមូលដ្ឋាន ទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកធ្វេីការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក…

  • ឯកឧត្តម សាយ សំអាល់ បានអនុញ្ញាតឱ្យអង្គការ SNV ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

    ឯកឧត្តម សាយ សំអាល់ បានអនុញ្ញាតឱ្យអង្គការ SNV ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

    ភ្នំពេញ ៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអនុញ្ញាតឱ្យអង្គការ SNV ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅថ្ងៃពុធ ១៣ រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ។ នៅក្នុងឱកាសនោះដែរ អង្គការ SNV មានបំណងសហការជាមួយក្រសួងបរិស្ថានលើផ្នែកការប្រែប្រួលអាកាសធាតុ Climate Change Adaptation and Mitigation គឺការបន្សាំ និងការកាត់បន្ថយឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ។ ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី សាយ សំអាល់ បានស្វាគមន៍ចំពោះបំណងរបស់អង្គការ SNV និង ចង់អោយអង្គការជួយការពារព្រៃឈើឲ្យបានល្អ ជាពិសេសការជួយលើកកម្ពស់ជីវភាពសហគមន៍ តាមរយៈ ការដាំពូជឈើដែលបម្រើអោយវិស័យឧស្សាហកម្ម ដូចជា ពពួកដើមអាកាស្យាជាដើម ដែលអាចប្រើប្រាស់ជាអុសក៏បាន ជំនួសអោយការប្រើប្រាស់ព្រៃធម្មជាតិ គឺជាព្រៃដាំ។ ក្នុងជំនួបនោះដែរ អង្គការ SNV បានលើកឡើងពីគម្រោង គ្រប់គ្រងទឹក (water management)…

  • ឯកឧត្តមទេសរដ្ឋមន្រ្តីអៀងមូលីប្រធានអាជ្ញាធរ ជាតិប្រយុទ្ធ នឹង ជំងឺ អេដស៍ បន្តអំពាវនាវដល់យុវវ័យទាំងអស់ កុំបណ្ដែតបណ្ដោយ ខ្លួន ក្នុងថ្ងៃទិវានៃក្ដីស្រឡាញ់ រហូតឆ្លងមេរោគអេដស៍

    ឯកឧត្តមទេសរដ្ឋមន្រ្តីអៀងមូលីប្រធានអាជ្ញាធរ ជាតិប្រយុទ្ធ នឹង ជំងឺ អេដស៍ បន្តអំពាវនាវដល់យុវវ័យទាំងអស់ កុំបណ្ដែតបណ្ដោយ ខ្លួន ក្នុងថ្ងៃទិវានៃក្ដីស្រឡាញ់ រហូតឆ្លងមេរោគអេដស៍

    ភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋមន្ដ្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានបន្តអំពាវនាវជាថ្មីបន្ថែមទៀត ដល់យុវវ័យទាំងអស់ កុំបណ្ដែតបណ្ដោយ ជ្រុលខ្លួន ព្រោះតែក្ដីស្រឡាញ់ ក្នុងថ្ងៃទិវានៃក្ដីស្រឡាញ់ បណ្ដាលឲ្យភ្លេចខ្លួន ឈានដល់ការរួមរ័ក រហូតឆ្លងមេរោគអេដស៍ នាំឲ្យមានវិប្បដិសារីទៅថ្ងៃក្រោយ ពោលគឺ ប្រយ័ត្នការស្រឡាញ់ ក្លាយជាការចម្លងមេរោគអេដស៍ ដោយយុវវ័យទាំងអស់ ត្រូវតែចេះការពារខ្លួនឲ្យបានខ្ជាប់ខ្ជួន ជាពិសេស គឺកុំឆាប់ប្រឡូកក្នុងការរួមភេទ ទាំងនៅក្មេងវ័យ។ ការថ្លែងបែបនេះ របស់ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានធ្វើឡើងក្នុងកម្មវិធីផ្សព្វផ្សាយពីមេរោគអេដស៍-ជំងឺអេដស៍ ដល់សាធារណជនទូទៅ នាឱកាស ទិវានៃក្ដីស្រឡាញ់ ថ្ងៃទី១៤កុម្ភៈ ឆ្នាំ២០២១ ដោយអាជ្ញាធរ ជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានធ្វើការផ្សព្វផ្សាយ នៅទីតាំងរបស់ខ្លួនផ្ទាល់ ព្រមទាំងបានសហការជាមួយអង្គការក្រៅរដ្ឋាភិបាល សង្គមស៊ីវិល និងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត។ ឯកឧត្តមទេសរដ្ឋមន្ដ្រី អៀង មូលី បានថ្លែងបន្តឲ្យដឹងទៀតថា ដើម្បីទប់ស្កាត់ការរីករាលដាល នៃការឆ្លងមេរោគអេដស៍ និងជំងឺអេដស៍ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានរៀបចំព្រឹត្តិការណ៍ផ្សព្វផ្សាយនេះឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណង តាស់តឿនក្រើនរំឭកដល់យុវវ័យ កុំឲ្យភ្លើតភ្លើនភ្លេចខ្លួន ដោយ សារតែការស្រឡាញ់មួយពេលខ្លី អូសទាញបណ្ដាលឲ្យឆ្លងមេរោគអេដស៍។ ជាពិសេសនៅថ្ងៃទី១៤កុម្ភៈ ដែលខិតជិតមកដល់នេះ…

  • ក្រសួងមហាផ្ទៃ បន្តរៀបចំកិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យ និងពិភាក្សាលើមាត្រាមួយចំនួនក្នុងជំពូកទី០៣ នៃសេចក្ដីព្រាងច្បាប់ ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម

    ក្រសួងមហាផ្ទៃ បន្តរៀបចំកិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យ និងពិភាក្សាលើមាត្រាមួយចំនួនក្នុងជំពូកទី០៣ នៃសេចក្ដីព្រាងច្បាប់ ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម

    នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃពុធ ទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងមហាផ្ទៃ បានបន្ដរៀបចំកិច្ចប្រជុំអន្ដរក្រសួងដើម្បីពិនិត្យ និងពិភាក្សា លើសេចក្តីព្រាងច្បាប់ ស្ដីពីអត្រានុកូលដ្ឋានស្ថិតិ អត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម លើមាត្រា១០១, ១០២, និងមាត្រា១០៣ នៃជំពូកទី០៣ ស្ដីពីការចុះបញ្ជីស្នាក់នៅ ក្រោមអធិបតីភាពលោកជំទាវ ចាន់ សុទ្ធាវី រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងាររៀបចំតាក់តែងសេចក្តីព្រាងច្បាប់ ស្ដីពីអត្រានុកូលដ្ឋានស្ថិតិ អត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ដោយមានការចូលរួមពីឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានក្រុមការងារទី១ ព្រមទាំងសមាជិក សមាជិកាក្រុមការងារ អ្នកជំនាញផ្នែកច្បាប់ និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបផងដែរ។ នាឱកាសនោះ លោកជំទាវ ចាន់ សុទ្ធាវី រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ បានលើកឡើងថា កាលពីសប្ដាហ៍មុនកិច្ចប្រជុំបានឆ្លងមាត្រាដំបូងគឺមាត្រា១០១នៅក្នុងជំពូកទី៣ និងបានចាប់ផ្ដើមពិភាក្សាលើផ្នែកខ្លះនៅលើមាត្រាបន្ទាប់ ប៉ុន្តែអង្គប្រជុំនៅរង់ចាំការចូលរួមជាមតិយោបល់ ការពិភាក្សាបន្ថែមនៅលើចំណុចមួយចំនួនជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានក្រុមការងារទី១ ជាមុនសិន។ ដោយឡែកលោកជំទាវក៏បានបញ្ជាក់បន្ថែមថា សមាជិកទាំងអស់អាចលើកឡើងនូវចំណុចខ្វះខាតក្នុងកិច្ចពិភាក្សាកាលពីសប្ដាហ៍មុនយកមកដាក់បញ្ចូលបន្ថែម…

  • ប្រធានអាជ្ញាធរ ជាតិប្រយុទ្ធ នឹង ជំងឺ អេដស៍ បន្តអំពាវនាវដល់យុវវ័យ

    ប្រធានអាជ្ញាធរ ជាតិប្រយុទ្ធ នឹង ជំងឺ អេដស៍ បន្តអំពាវនាវដល់យុវវ័យ

    ភ្នំពេញ៖ ទេសរដ្ឋមន្ដ្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បន្តអំពាវនាវជាថ្មីបន្ថែមទៀត ដល់យុវវ័យទាំងអស់ កុំបណ្ដែតបណ្ដោយ ជ្រុលខ្លួន ព្រោះតែក្ដីស្រឡាញ់ ក្នុងថ្ងៃទិវានៃក្ដីស្រឡាញ់ បណ្ដាលឲ្យភ្លេចខ្លួន ឈានដល់ការរួមរ័ក រហូតឆ្លងមេរោគអេដស៍ នាំឲ្យមានវិប្បដិសារីទៅថ្ងៃក្រោយ ពោលគឺ ប្រយ័ត្នការស្រឡាញ់ ក្លាយជាការចម្លងមេរោគអេដស៍ ដោយយុវវ័យទាំងអស់ ត្រូវតែចេះការពារខ្លួនឲ្យបានខ្ជាប់ខ្ជួន ជាពិសេស គឺកុំឆាប់ប្រឡូកក្នុងការរួមភេទ ទាំងនៅក្មេងវ័យ។ ទេសរដ្ឋមន្ដ្រី អៀង មូលី ថ្លែងថា ដើម្បីទប់ស្កាត់ការរីករាលដាល នៃការឆ្លងមេរោគអេដស៍ និងជំងឺអេដស៍ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ រៀបចំព្រឹត្តិការណ៍ផ្សព្វផ្សាយនេះឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណង តាស់តឿនក្រើនរំឭកដល់យុវវ័យ កុំឲ្យភ្លើតភ្លើនភ្លេចខ្លួន ដោយ សារតែការស្រឡាញ់មួយពេលខ្លី អូសទាញបណ្ដាលឲ្យឆ្លងមេរោគអេដស៍។ ពិសេស ថ្ងៃទី១៤កុម្ភៈ ដែលខិតជិតមកដល់ គឺជាថ្ងៃទិវានៃក្ដីស្រឡាញ់ គឺយុវវ័យរបស់យើងតែងតែបង្កើន នូវក្ដីសប្បាយរីករាយ ភាគច្រើន។ កម្មវិធីនេះ គឺក្នុងគោលបំណងរំឭក ដល់ពួកគាត់ ដើម្បីកុំឲ្យប្រើប្រាស់ក្ដីសប្បាយ ដែលហៅថា ថ្ងៃនៃក្ដីស្រឡាញ់ ឲ្យក្លាយជាចម្លងមេរោគអេដស៍ ពីព្រោះយើងបារម្ភថា ការប្រព្រឹត្តិរបស់យុវវ័យ ការសប្បាយរបស់ពួកគាត់…

  • ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ជូនដំណឹងស្តីពីការដាក់ឲ្យប្រើប្រាស់សញ្ញាផលិតផលកម្ពុជា មានគុណភាព

    ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ជូនដំណឹងស្តីពីការដាក់ឲ្យប្រើប្រាស់សញ្ញាផលិតផលកម្ពុជា មានគុណភាព

    ភ្នំពេញ ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានចេញសេចក្ដីជូនដំណឹង ស្តីពីការដាក់ឲ្យប្រើប្រាស់សញ្ញាផលិតផលកម្ពុជា មានគុណភាព ដោយក្នុងនោះបានបញ្ជាក់ថា ដើម្បីជំរុញលើកកម្ពស់ ផលិតផលក្នុងស្រុក តាមរយៈការពង្រឹងគុណភាព សុវត្ថិភាពផលិតផលអនុលោមតាមស្តង់ដារ ក្នុងគោលបំណងការជ្រៀតចូលទីផ្សារទំនើប ផ្តល់ទំនុកចិត្តដល់អ្នកប្រើប្រាស់ និងអតិថិជននោះ ក្រសួងចាប់ផ្តើមទទួលពាក្យស្នើសុំបញ្ជាក់គុណភាព សុវត្ថិភាពផលិតផលរបស់ម្ចាស់រោងចក្រ សហគ្រាស សិប្បកម្ម ចាប់ពីការជូនដំណឹងនេះតទៅ។ ចំពោះពាក្យស្នើសុំ និងឯកសារភ្ជាប់ មានចែកជូនដល់ម្ចាស់រោងចក្រ សហគ្រាស សិប្បកម្ម នៅច្រកចេញ-ចូលតែមួយរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលមានទីតាំងស្ថិតនៅដីឡូត៍លេខ៤៥ មហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ បើតាមក្រសួងឧស្សាហកម្ម ការស្នើសុំបញ្ជាក់ផលិតផលកម្ពុជាមានគុណភាព និងសុវត្ថិភាព ជាសេវាស្ម័គ្រចិត្ត។ ចំពោះព័ត៌មានលម្អិតសូមទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ៖ ០១២ ៨៧៨ ៣៥៦។ ដូច្នេះសូមម្ចាស់រោងចក្រ សហគ្រាស សិប្បកម្មទាំងអស់ មេត្តារួសរាន់មកដាក់ពាក្យសុំ សញ្ញាផលិតផលកម្ពុជាមានគុណភាព ដើម្បីក្រសួងពិនិត្យសម្រេចផ្តល់និមិត្តសញ្ញាតាមនីតិវិធី ដូចបានជូនភ្ជាប់មកជាមួយ សម្រាប់យកទៅបោះពុម្ពលើសំបកវេចខ្ចប់ផលិតផល និងចរាចរផលិតផលនៅ លើទីផ្សារទំនើប ដើម្បីបម្រើសេចក្តីត្រូវការរបស់អតិថិជន…

  • ឯកឧត្តម អ៉ីវ លាង អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីនៃនាយកដ្ឋានអធិការកិច្ចនគរបាលរាជធានី-ខេត្ត

    ឯកឧត្តម អ៉ីវ លាង អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីនៃនាយកដ្ឋានអធិការកិច្ចនគរបាលរាជធានី-ខេត្ត

    នារសៀលថ្ងៃអង្គារទី៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅសាលប្រជុំរបស់អគ្គាធិការដ្ឋាន ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រី នៃនាយកដ្ឋានអធិការកិច្ចនគរបាលរាជធានីខេត្ត ក្នុងនោះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គាធិការរង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន នាយការិយាល័យ និងនាយរងការិយាល័យចំណុះនាយកដ្ឋាន។ ក្នុងឱកាសនោះ ឯកឧត្តមអគ្គាធិការ បានណែនាំលោកប្រធាននាយកដ្ឋានថ្មី លើការអនុវត្តន៍តួនាទីភារកិច្ចរបស់ខ្លួន ការពង្រឹងសាមគ្គីភាពផ្ទៃក្នុង ជាពិសេសការអនុវត្តសកម្មភាពការងាររបស់នាយកដ្ឋានដែលបន្តពីអតីតលោកប្រធាននាយកដ្ឋានឱ្យទទួលលទ្ធផលកាន់តែល្អប្រសើរថែមទៀត។ ឯកឧត្តមអគ្គាធិការបានណែនាំបន្តទៀតថា ក្នុងនាមជាមន្ត្រីអធិការកិច្ចដែលជាមន្ត្រីអនុវត្តច្បាប់ ត្រូវអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ តាមគោលការណ៍ច្បាប់ គោលការណ៍របស់ថ្នាក់ដឹកនាំ ជាពិសេសកុំមានភាពភ័យខ្លាច បារម្ភលើការចាត់វិធានការចំពោះមន្ត្រីខិលខូចក្នុងការដាក់វិន័យ ឬទណ្ឌកម្ម។ ជាចុងក្រោយ ឯកឧត្តមអគ្គាធិការបានផ្តាំផ្ញើ និងសង្ឃឹមថា ឯកឧត្តម លោកជំទាវ លោកប្រធាននាយកដ្ឋានថ្មី និងមន្ត្រីទាំងអស់ក្រោមឱវាទអគ្គាធិការដ្ឋាន នឹងសហការធ្វើការជាមួយគ្នាបានល្អប្រសើរ និងប្រកបដោយភាពស្មោះត្រង់ ដើម្បីផលប្រយោជន៍របស់អង្គភាព៕ដោយ -រ៉ាវុធ

  • រថយន្តហាយឡែនឌ័ររយែថយក្រោយបុករះម៉ូតូនិងរថយន្តពីរគ្រឿង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

    រថយន្តហាយឡែនឌ័ររយែថយក្រោយបុករះម៉ូតូនិងរថយន្តពីរគ្រឿង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

    ភ្នំពេញ៖ រថយន្តហាយឡែនឌ័រមួយគ្រឿងរយែថយក្រោយបុករះម៉ូតូនិងរថយន្តពីរគ្រឿងទៀត បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៤ និង៣៥នាទីល្ងាច ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១២១ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ បើតាមប្រភពព័ត៌មានពីម្ចាស់តៃកុងរថយន្តបង្ក បានឲ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់បានបើករថយន្តម៉ាកហាយឡែនឌ័រមួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BL-3459 បានបើករយែថយក្រោយចេញពីមុខកន្លែងលីហួប្ដូរប្រាក់ នឹងនារីម្នាក់រួមដំណំជាមួយគ្នា ខណៈនោះរូបគាត់បើករយែថយក្រោយតិចៗសោះ តែរថយន្តរបស់គាត់ជាប់ហ្រ្វាំងជាន់មិនស៊ី ក៏ជ្រុលថយក្រោយរហូតទៅបុករថយន្តម៉ាកសូដេសមួយគ្រឿង ពណ៌ផ្សែងបារី ពាក់ស្លាកលេខ ភ្នំពេញ 2Q-4581 ដែលធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីកើតទៅលិចចំពេញទំហឹង រួចរថយន្តមិនទាន់អស់ល្បឿន ក៏បន្តទៅឡើងខឿនសួនច្បារទ្រូងផ្លូវ ជ្រុលទៅបុកម៉ូតូម៉ាកអាសង់ឌ្រីមមួយគ្រឿង ស៊េរីឆ្នាំ២០២០ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1ID-0507 រួចបន្តទៅបុករថយន្តម៉ាកព្រូសមួយគ្រឿងទៀត ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AZ- 6938 ចំពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំទាំងសងខាងដូចគ្នា។ តែសំណាងល្អ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ មិនបណ្ដាលឲ្យមាននរណាម្នាក់រងរបួសនោះទេ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់ទីតាំងកន្លែងកើតហេតុ រួមទាំងសមត្ថកិច្ចចរាចរណ៍ផ្លូវគោកមូលដ្ឋាន បានចុះមកជួយសម្រួលចរាចរណ៍កុំឲ្យមានការកកស្ទះ…

  • សម្ដេចក្រឡាហោម ស ខេង ចាត់ទុក សមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត បាននឹងកំពុងក្លាយជាដៃគូដ៏សំខាន់ ក្នុងការចូលរួមចំណែកអនុវត្តន៍គោលនយោបាយ វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីប្រែក្លាយប្រទេសកម្ពុជា ឲ្យកាន់ែមានភាពរីកចម្រើនបន្ថែមទៀត

    សម្ដេចក្រឡាហោម ស ខេង ចាត់ទុក សមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត បាននឹងកំពុងក្លាយជាដៃគូដ៏សំខាន់ ក្នុងការចូលរួមចំណែកអនុវត្តន៍គោលនយោបាយ វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីប្រែក្លាយប្រទេសកម្ពុជា ឲ្យកាន់ែមានភាពរីកចម្រើនបន្ថែមទៀត

    សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) មានជំនឿយ៉ាងមុតមាំថា សមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត ទាំងអស់ បាន និងកំពុងក្លាយជាដៃគូដ៏សំខាន់ ក្នុងការចូលរួមចំណែកក្នុងគោលនយោបាយ វិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាល ដែលកំពុងឈានចូលទៅដំណាក់កាលដែលត្រូវអនុវត្តឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។ ថ្លែងនៅក្នុងពិធីបិទកិច្ចប្រជុំក្រុមប្រឹក្សាជាតិ និងគណៈកម្មាធិការប្រតិបត្តិការជាតិលើកទី២ អាណត្តិទី២ របស់សមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី៩ កុម្ភៈនេះ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ សម្ដេចក្រឡាហោម ស ខេង បានឲ្យដឹងថា នៅកម្ពុជា ក៏ដូចជានៅតាមបណ្តាប្រទេសជាច្រើន នៅលើពិភពលោកដែរ សមាគមក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ ឬសមាគមអាជ្ញាធរមូលដ្ឋាន គឺជាស្ថាប័នឯករាជ្យ ដែលត្រូវបានបង្កើតឡើង ក្នុងគោលបំណងដើម្បីការពារផលប្រយោជន៍ស្របច្បាប់របស់សមាជិកខ្លួន ដែលជាក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ ឬអាជ្ញាធរមូលដ្ឋាន។ បន្ថែមពីនេះ សម្ដេចក្រឡាហោម បានថ្លែងបញ្ជាក់ថា សមាគមទាំងនេះមានតួនាទីសំខាន់ក្នុងការចូលរួម និង ផ្តល់មតិយោបល់ជូនរដ្ឋាភិបាល ក្រសួង-ស្ថាប័នថ្នាក់ជាតិនៅក្នុងកិច្ចដំណើរការរៀបចំ និងអនុវត្តគោលនយោបាយ លិខិតបទដ្ឋានគតិយុត្តនានា ដើម្បីធានាដល់ការការពារសិទ្ធិអំណាចស្របច្បាប់ របស់សមាជិកនៃសមាគមដែលជាតំណាងឲ្យសម្លេង និងផល ប្រយោជន៍របស់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួននីមួយៗ។ ទន្ទឹមនិងនេះ សម្ដេចក្រឡាហោម ស ខេង…