Category: ព័ត៌មានសង្គម

  • ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងមហាផ្ទៃ ចូលរួមកិច្ចប្រជុំវេទិការដ្ឋ-ឯកជន លើកទី២ ស្តីពី”ការអភិវឌ្ឍនគរូបនីយកម្ម កម្ពុជា-ជប៉ុន” តាមរយៈប្រព័ន្ធសន្និសីទវីដេអូ

    ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងមហាផ្ទៃ ចូលរួមកិច្ចប្រជុំវេទិការដ្ឋ-ឯកជន លើកទី២ ស្តីពី”ការអភិវឌ្ឍនគរូបនីយកម្ម កម្ពុជា-ជប៉ុន” តាមរយៈប្រព័ន្ធសន្និសីទវីដេអូ

    នាទីស្តីការក្រសួងមហាផ្ទៃ នាថ្ងៃអង្គារ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម លេង វី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំវេទិការដ្ឋ-ឯកជន លើកទី២ ស្តីពី”ការអភិវឌ្ឍនគរូបនីយកម្ម កម្ពុជា-ជប៉ុន” តាមរយៈប្រព័ន្ធសន្និសីទវីដេអូ ក្រោមអធិបតីភាព ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបទៀត ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានមានប្រសាសន៍ថា ការរៀបចំវេទិកានេះឡើងក្នុង គោលបំណងជំរុញបង្កើតឱកាសធុរ:កិច្ច និងវិនិយោគមកពីប្រទេសជប៉ុន ឲ្យមកបណ្ដាក់ទុន វិនិយោគនៅកម្ពុជា លើកការអភិវឌ្ឍនគរូបនីយកម្មដែលរួមមានការអភិវឌ្ឍអចនទ្រព្យ និង ការអភិវឌ្ឍសំណង់លំនៅឋាន ពាណិជ្ជកម្ម សេវាកម្ម ឧស្សាហកម្ម ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងបរិស្ថានទីក្រុង ដែលកំពុងមានកំណើននៅក្នុងល្បឿនយ៉ាងលឿន។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្ដី បានលើកឡើងថា ការអភិវឌ្ឍនគរូបនីយកម្មនៅកម្ពុជា ដែលកំពុងមានកំណើនក្នុងសន្ទុះដ៏លឿននាពេលបច្ចុប្បន្ននេះ អាចមើលឃើញពីតម្រូវការវិនិយោគជាច្រើនដូចជាការអភិវឌ្ឍសំណង់លំនៅឋាន…

  • អតីតអធិការស្រុកកំរៀង ត្រូវបានតុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារ ពាក់ព័ន្ធបទល្មើស ការនាំចេញដោយមិនស្របច្បាប់សម្រាប់នាំឆ្លងដែន

    អតីតអធិការស្រុកកំរៀង ត្រូវបានតុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារ ពាក់ព័ន្ធបទល្មើស ការនាំចេញដោយមិនស្របច្បាប់សម្រាប់នាំឆ្លងដែន

    បាត់ដំបង៖ លោក ឃី ឆៃ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តបាត់ដំបង នៅព្រលប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ នេះ បានចេញដីកាឃុំខ្លួន លោក គឹម ពន្លក អតីតអធិការនគរបាលស្រុកកំរៀង ដាក់ពន្ធនាគារបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ «ការនាំចេញដោយមិនស្របច្បាប់សម្រាប់នាំឆ្លងដែន»។ លោក គឹម ពន្លក ត្រូវបានចោទប្រកាន់ចំពោះបទល្មើស ដែលប្រព្រឹត្តកាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ និង កាលពីអំឡុងខែមករា ឆ្នាំ២០២១ នៅចំណុចអធិការដ្ឋាននគរបាលស្រុកកំរៀង តាមមាត្រា៨ និង មាត្រា១១ នៃច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និង អំពើធ្វើអាជីវកម្មផ្លូវភេទ ។ គួររំលឹកថា កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យមួយ ដកហូតឋានន្តរស័ក្តិ និង បណ្តេញចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា ចំពោះលោកវរសេនីយ៍ឯក គឹម ពន្លក អត្តលេខ ១០១៦៨ នាយនគរបាលជាន់ខ្ពស់ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ៕

  • នារីពីរនាក់ចូលហូបស៊ុបនៅហាង៩៩៩៩ ជិតស្តុបទួលពង្រ ចេញមកវិញបាត់ម៉ូតូក៏ប្ដឹងសមត្ថកិច្ចជួយអន្តរាគមន៍

    នារីពីរនាក់ចូលហូបស៊ុបនៅហាង៩៩៩៩ ជិតស្តុបទួលពង្រ ចេញមកវិញបាត់ម៉ូតូក៏ប្ដឹងសមត្ថកិច្ចជួយអន្តរាគមន៍

    ភ្នំពេញ ៖ នារី២នាក់បាននាំគ្នាជិះម៉ូតូទៅចូលហូបស៊ុបនៅហាងយីហោ រិទ្ធី ត្រពាំងថ្លឹង៩៩៩៩(១) រួចពេលមកវិញស្រាប់បាត់ម៉ូតូមិនថាចោរលួចយកទៅនៅពេលណា បង្កឲ្យមានការភ្ញាក់ផ្អើលសមត្ថកិច្ចកាលពីវេលាម៉ោងប្រមាណជាង១០យប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ ត្រង់ចំណុចហាងស៊ុបយីហោ រិទ្ធី ត្រពាំងថ្លឹង៩៩៩៩(១)នៅខាងកើតស្តុបទួលបង្រប្រមាណជាង ១០០ម៉ែត្រ តាមបណ្ដោយមហាវិថីចោមចៅ ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ យោងតាមប្រភពពីជនរងគ្រោះដោយមិនបញ្ចេញឈ្មោះ បានប្រាប់ឲ្យដឹងថា មុនកេីតហេតុម៉ូតូរបស់គាត់គឺម៉ាកហុងដាស្កុបពី២០២១ ពណ៌ស (ដោយមិនបានបញ្ជាក់ពីស្លាកលេខ) បានជិះមកចូលទៅហូបស៊ុបនៅហាងកើតហេតុខាងលើ ដោយម្ចាស់ហាងបានយកសំបុត្រមកកឹបត្រឹមត្រូវ លុះដល់ម៉ោងកើតហេតុខាងលើក៏បាននាំគ្នាចេញមកវិញស្រាប់តែបាត់ម៉ូតូមិនដឹងថាជនសង្ស័យធ្វើសកម្មភាពលួចយកទៅពេលណា រួចក៏មានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានចុះមកធ្វើការសួរនាំនៅនឹងកន្លែងកើតហេតុ។ ក្រោយកើតហេតុ សមត្ថកិច្ចបាននាំជនរងគ្រោះនិងម្ចាស់ហាងទៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១ ដើម្បីធ្វើការសម្រុះសម្រួលគ្នារយ:ជាង១ម៉ោង បន្ទាប់មកខាងភាគីម្ចាស់ហាងសូមពន្យាពេល៤ ទៅ៥ ថ្ងៃ ដើម្បីធ្វើការដោះស្រាយគ្នាបន្តទៀត៕ដោយ៖ ជីម ភារ៉ា

  • នារីម្នាក់បេីករថយន្ត LEXUS RX300 បុកខឿនផ្លូវ រួចផ្លោងបុកដេីមឈេីរងការខូចខាត យ៉ាងដំណំ

    នារីម្នាក់បេីករថយន្ត LEXUS RX300 បុកខឿនផ្លូវ រួចផ្លោងបុកដេីមឈេីរងការខូចខាត យ៉ាងដំណំ

    ភ្នំពេញ ៖ រថយន្ត LEXUS RX300 មួយគ្រឿង ដែលគេដឹងថាបេីកបរដោយនារីម្នាក់ធ្វេីដំណេីរក្នុងល្បឿនលឿន ហេីយរេចង្កូតទៅបុកខឿនផ្លូវរួចបន្តទៅបុកស៊ុមថ្មបាំងដើមឈើបណ្ដាលបាក់បែក ឯរថយន្តបែកកង់ទាំងសងខាងនិងកាងយ៉ាងដំណំ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១ និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះសុីសុវត្ថិ ផ្នែកខាងជើងសណ្ឋាគារកាំបូឌីយ៉ាណា ក្នុងសង្កាត់ចតុមុខខណ្ឌដូនពេញ ។ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្ត LEXUS RX 300 មួយគ្រឿងពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AT-4644បើកបរដោយនារីម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះស៊ីសុវត្ថិ ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងស្ដាំដៃជ្រុលទៅបុកខឿនផ្លូវរួចបន្តទៅបុកស៊ុមថ្មបាំងដើមឈើនិងដើមឈើបណ្ដាលឲ្យរងការបាក់បែកថ្មមួយចំនួន ចំណែករថយន្តបង្កបែកកង់ខាងទាំងសងខាង ព្រមទាំងកាងយ៉ាងដំណំ និងទៅមុខលែងរួចផងដែរ ។ បន្ទាប់ក្រោយមក តៃកុងរថយន្តបង្កបានចុះគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ រីឯសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ រួចទំនាក់ទំនងទៅសមត្ថកិច្ចជំនាញឲ្យមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយតាមច្បាប់ ៕ ដោយ៖ ជីម ភារ៉ា

  • តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្តន៍ ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១

    តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្តន៍ ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១

    តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១។

  • ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន ទទួលជួបប្រតិភូអញ្ជើញមកពីសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា

    ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន ទទួលជួបប្រតិភូអញ្ជើញមកពីសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា

    ភ្នំពេញ ៖ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបប្រតិភូអញ្ជើញមកពីសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា (European Chamber of Commerce in Cambodia, The EuroCham) ដែលដឹកនាំដោយលោកប្រធាន Tassilo Brinzer នៅទីស្តីការក្រសួង នាព្រឹកថ្ងៃអង្គារ ៥កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០២១ ។ ឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់គារវកិច្ច និងស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះលោក Brinzer ដែលទើបត្រូវបានតែងតាំងជាប្រធាន The EuroCham ប្រចាំព្រះរាជាណាចក្រកម្ពុជា។ ឆ្លៀតយកឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនប្រតិភូអំពីដំណើរការវិវឌ្ឍន៍រីកចម្រើនរបស់វិស័យកសិកម្មក្នុងបរិបទនៃការរីករាលដាលជាសកលនៃជំងឺឆ្លងកូវីដ-១៩ ដែលកម្ពុជាធានាបាននូវសន្តិសុខស្បៀង ហើយបាននិងកំពុងជំរុញការនាំចេញកសិផលទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារចិន កូរ៉េ និងសហភាពអឺរ៉ុប មានជាអាទិ៍៖ អង្ករ ម្រេច ចំណិតដំឡូងក្រៀម គ្រាប់ស្វាយចន្ទីកែច្នៃរួច ចេកអំបូងលឿង ស្វាយកែវរមៀត និងសេរ៉ូស្វាយ។ល។ ប៉ុន្តែទោះ…

  • ក្រុមហ៊ុនសែលកាត នាំមកនូវកម្មវិធីផ្ញើសារខ្មែរដំបូងគេបំផុត នៅកម្ពុជា ដែលមានឈ្មោះថា ពួក ម៉ាក(Pouk Mak)

    ក្រុមហ៊ុនសែលកាត នាំមកនូវកម្មវិធីផ្ញើសារខ្មែរដំបូងគេបំផុត នៅកម្ពុជា ដែលមានឈ្មោះថា ពួក ម៉ាក(Pouk Mak)

    ភ្នំពេញ ៖ ក្រុមហ៊ុនសែលកាត បានប្រកាសឱ្យដឹងនូវការនាំយកកម្មវិធីផ្ញើសារបង្កើតឡើងដោយខ្មែរផ្ទាល់ ដែលមានឈ្មោះថា ពួក ម៉ាក (Pouk Mak)។ Pouk Mak កំពុងត្រូវបានដាក់លក់ជាសកលនៅលើហាង iOS និង Android App ដែលត្រូវបានចេញប្រើប្រាស់ជាផ្លូវការសម្រាប់អ្នករាល់គ្នានៅគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជានៅថ្ងៃស្អែកនេះ គឺសម្រាប់ផ្ញើសារ ខលតាមវីដេអូ និងតេជាសំឡេង ចែករំលែកឯកសារ និងអាចប្រើប្រាស់នូវមុខងារផ្សេងៗជាច្រើនទៀត។ លក្ខណៈពិសេសរបស់កម្មវិធីរួមមាន ការផ្ញើសារជាក្រុម ការទទួលបាននូវព័ត៌មានចម្រុះបែប និងការផ្ញើស្ទីកគ័រប្លែកៗ រួមជាមួយនឹងការការពារសុវត្ថិភាពដោយការអ៊ិនគ្រីបទាំងស្រុង និងរក្សាទុកទិន្នន័យនៅក្នុងប្រទេសកម្ពុជាផ្ទាល់តែម្តង។ សេវាកម្ម App ឥតគិតថ្លៃនេះ ត្រូវបានបង្ហាញជាមួយនឹងការរៀបចំពិធីអបអរសាទរដ៏អធិកអធមបំផុត នៅការិយាល័យកណ្តាលសែលកាតក្នុងរាជធានីភ្នំពេញ ដោយការផ្សាយឆ្លងកាត់ផ្ទាល់ទៅកាន់ខេត្តសៀមរាប ស្ថិតនៅក្នុងខេត្តសៀមរាប ដោយក្នុងនោះ ក៏មានរៀបចំនូវពិធីបង្ហោះគោមចំនួន 5000 ទៀតផង។ លោក អៀន វ៉ាតសុន (Ian Watson) ដែលជានាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានថ្លែងអោយដឹងថា Pouk Mak គឺជាកម្មវិធីមានកម្រិតដូចគ្នានឹងកម្មវិធីផ្ញើសារលំដាប់ពិភពលោក ប៉ុន្តែវាមានលក្ខណៈប្លែកគេ ពោលគឺបងប្អូនខ្មែរទាំងអស់ អាចផ្ញើសារជាភាសាខ្លួនឯងផ្ទាល់ ហើយថែមទាំងមានផ្តល់នូវការធានាថា ទិន្នន័យរបស់អ្នកគឺមានសុវត្ថិភាពបំផុត និងមិនត្រូវបានចែកចាយទៅកាន់ក្រៅប្រទេសនោះឡើយ។…

  • សម្តេចភក្តី សាយ ឈុំ ចុះជួបសួរសុខទុក្ខមន្ត្រី និងអាជ្ញាធរសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ

    សម្តេចភក្តី សាយ ឈុំ ចុះជួបសួរសុខទុក្ខមន្ត្រី និងអាជ្ញាធរសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ

    ភ្នំពេញ ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានក្រុមការងារចុះជួយរាជធានីភ្នំពេញ បានអញ្ជើញចុះសាកសួរសុខទុក្ខមន្ត្រី និងអាជ្ញាធរសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញនាព្រឹកថ្ងៃអង្គារ ៥កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ ។ បន្ទាប់ពីបានស្តាប់លោកស្រីចៅសង្កាត់ ជំរាបរាយការណ៌ជូន អំពីសភាពការណ៌ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងពីការអនុវត្តគោលនយោបាយ ភូមិ សង្កាត់មានសុវត្ថិភាព ការងារបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋ ការលំបាក បញ្ហាប្រឈមខ្លះៗ ដែលអាជ្ញាធរសង្កាត់ និងមន្ត្រីមូលដ្ឋានបានជួប និងបានសម្រួលដោះស្រាយកន្លងមក និងស្តាប់សំណូមពររបស់មន្ត្រីថ្នាក់ភូមិ….សម្តេចប្រធានក្រុមការងារ បានសម្តែងនូវការសប្បាយរីករាយ ហើយវាយតំលៃខ្ពស់ចំពោះការអនុវត្តតួនាទីភារកិច្ចរបស់អាជ្ញាធរសង្កាត់ និងមន្រ្តីមូលដ្ឋានទាំងអស់…..។ ក្នុងឱកាសនោះដែរសម្តេចភក្តីក៏បានជំរាបជូនអំពីសភាពការណ៍ និងពីវឌ្ឍនភាពការងារវិស័យជាច្រើនរបស់រាជរដ្ឋាភិបាល និងសមិទ្ធផលធំៗថ្មីៗរបស់សង្គមជាតិប្រទេសជាតិ…ហើយព្រមគ្នាក្នុងឱកាសនោះដែរ សម្តេចក៏បានជំរាបដល់លោកអភិបាលខណ្ឌ និងមន្ត្រីពាក់ព័ន្ធសូមឲ្យយកចិត្តទុកដាក់សម្រួលដោះស្រាយបញ្ហាលំបាក និងសំណូមពររបស់ប្រជាជននៅមូលដ្ឋានឲ្យបានសមស្របឆាប់រហ័សព្រមទាំងតាមនិតិវិធីច្បាប់ផ្តល់អនុសាសន៌ដល់មន្ត្រីសង្កាត់ និងមន្រ្តីមូលដ្ឋាន….៖ -បន្តខិតខំអនុវត្តឲ្យកាន់តែល្អតាមតួនាទីភារកិច្ច…ជាពិសេសយកចិត្តទុកដាក់ចំពោះការអនុវត្តគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាព ដោយផ្តោតលើការរក្សា សន្តិសុខ សណ្តាប់សាធារណៈ ក្នុងមូលដ្ឋាន ចាត់វិធានការបង្ក្រាប ទប់ស្កាត់បទល្មើសនានា រួមទាំងបញ្ហាគ្រឿងញៀន….។ -ផ្តល់សេវាសាធារណៈ បំរើប្រជាជនដោយគ្មានការរើសអើង…

  • អគារផ្នែកសម្ភព និងថែទាំងទារកតម្លៃជាង១លានដុល្លារ នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ត្រូវបានសម្ពោធដាក់ឱ្យប្រាស់ជាផ្លូវការ

    អគារផ្នែកសម្ភព និងថែទាំងទារកតម្លៃជាង១លានដុល្លារ នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ត្រូវបានសម្ពោធដាក់ឱ្យប្រាស់ជាផ្លូវការ

    អគារផ្នែកសម្ភព និងថែទាំងទារកនោះជាអំណោយរបស់ប្រជាជននៃសាធារណរដ្ឋកូរ៉េ តាមរយៈមូលនិធិ KOFIH ត្រូវបានសម្ពោធដាក់ឱ្យប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃទី១៦កុម្ភៈឆ្នាំ២០២១ ក្រោមអធិបតីភាពលោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល។ ពិធីនោះ ក៏មានការអញ្ជើញចូលរួមពី លោក Yun Hyuncheol តំណាងឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា, លោកម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ ព្រមទាំងមន្ត្រី រាជការ, លោកគ្រូ អ្នកគ្រូពេទ្យ, ក្រុមយុវជន និងសិស្សានុសិស្សជាច្រើនទៀត។ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានខិតខំពុះពារគ្រប់ឧបសគ្គ បង្ការ និងទប់ស្កាត់ឱ្យខាងតែបាន ចំពោះការរីលរាលដាលជំងឺកូវីដ-១៩ កុំឱ្យចូលទៅដល់សហគមន៍។ ទន្ទឹមនឹងនោះ រាជរដ្ឋាភិបាល ក៏បានខិតខំអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះវិស័យសុខាភិបាល ក៏បានរីកដុះដាល តាំងពីថ្នាក់កណ្តាលដល់ទីប្រជុំជន រហូតដល់ជនបទដាច់ស្រយាល ធ្វើឱ្យប្រជាពលរដ្ឋយើង អាចមកទទួលសេវាសុខាភិបាលនៅគ្រប់ទីកន្លែង។ ជាក់ស្តែងការសម្ភោធដាក់ឱ្យដំណើរការ អគារផ្នែកសម្ភព និងថែទាំងទារក នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់នេះ…

  • សម្តេចក្រឡាហោម ស ខេង អំពាវនាវដល់នគរបាលគ្រប់ថ្នាក់ត្រូវគោរពឲ្យបាននូវវិជ្ជាជីវៈរបស់ខ្លួន

    សម្តេចក្រឡាហោម ស ខេង អំពាវនាវដល់នគរបាលគ្រប់ថ្នាក់ត្រូវគោរពឲ្យបាននូវវិជ្ជាជីវៈរបស់ខ្លួន

    សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានធ្វើការអំពាវនាវដល់នគរបាលគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវគោរពនូវិជ្ជាជីវៈរបស់ខ្លួនឲ្យបានម៉ឺងម៉ាត់បំផុត ខណៈការដកតួនាទី និងបញ្ចប់អធិការស្រុកកំរៀងម្នាក់ចេញពីក្របខណ្ឌនគរបាល គឺដោយសារតែអតីតអធិការនគរបាល រូបនេះធ្វើអ្វីមិនគោរពឋានានុក្រម វិជ្ជាជីវៈ និងធ្វើអីស្រេចតែចិត្តខ្លួនឯងជាដើមនោះ។ ថ្លែងនៅក្នុងពិធី អញ្ជើញជាអធិបតីប្រគល់រថយន្តចំនួន៥០គ្រឿងជូដល់នស្នងការនគរបាលខេត្តចំនួន១៩ នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្តីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា ករណីអធិការស្រុកកំរៀងមួយ គឺជាបទពិសោធន៍របស់នគរបាលទាំងអស់ កុំធ្វើអ្វីមិនបានសម្រេចពីថ្នាក់លើ ហើយការគោរពនូវវិជ្ជាជីវៈរបស់ខ្លួនគឺជាការចាំបាច់បំផុត ខណៈការកែទម្រង់ក្នុងជូរកង កម្លាំងនគរបាលនៅតែបន្ត ដើម្បីឲ្យស្របទៅតាមការចង់បានរបស់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋនោះ។ សម្តេចរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានលើកឡើងទៀតថា ការកែទម្រង់ នគរបាលមិនចប់មិនហើយនោះទេ ហើយគ្រប់នគរបាលទាំងអស់ត្រូវមានការទទួលខុសត្រូវលើវិជ្ជាជីវៈរបស់ខ្លួន ស្មោះត្រង់នឹងការងារ ហើយការផ្តល់សេវាសាធារណៈត្រូវតែផ្តល់ជូនដល់បងប្អូនប្រជាពលរដ្ឋឲ្យបានល្អ និងត្រូវដោះស្រាយឲ្យបានទូលំទូលាយ កុំឲ្យមានការថ្នាំងថ្នាក់ដល់ប្រជាពលរដ្ឋបន្តទៀតនោះ។ នៅក្នុងកម្មវិធីនោះដែរ សម្តេចក្រឡាហោម ស ខេង ក៏បានអំពាវនាវដល់ស្នងការ និងអធិការនគរបាលទាំងអស់ ដែលទទួលបានរថយន្តនាពេលនេះ គឺត្រូវចេះថែរក្សា និងជួសជុលឲ្យបានល្អ និងត្រូវយកទៅបំរើផលប្រយោជន៍សាធារណៈ ដោយមិនត្រូវយកសម្បត្តិរដ្ឋនេះទៅប្រើប្រាស់ជាឯកជនផ្ទាល់ខ្លួននោះឡើយ។ សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ គឺមានរថយន្តចំនួន១៤៥គ្រឿងហើយ ដែលសម្តេចក្រឡាហោម…