-
អភិបាលរាជធានី ភ្នំពេញ ប្រកាស បង្ហាញ ក្រុមហ៊ុន ចំនួន៣ ដែល បាន សិទ្ធិ ផ្តល់ សេវាប្រមូល និងដឹកជញ្ជូនសំរាម

បន្ទាប់ពីឆ្លងកាត់នីតិវិធីដេញថ្លៃនិងការវាយតម្លៃដោយប្រើរយៈពេញមួយឆ្នាំ រួចមក នាព្រឹកថ្ងៃទី០៥ ខែកុម្ភៈ នេះ រដ្ឋបាលរាជធានី ភ្នំពេញ បាន ប្រកាស សមាសភាពក្រុមហ៊ុនចំនួន៣ ដែលទទួលបានសិទ្ធិ ផ្តល់សេវា ប្រមូល និងដឹ ក ជញ្ជូន សំរាមប្រកបលក្ខណៈស្តង់ដារ មានប្រសិទ្ធិ ក្នុង រាជធានីភ្នំពេញ ។ ក្រុមហ៊ុន ឯកជន ទាំង ៣ រួមមានក្រុមហ៊ុន Mizuda Group Co.,Ltd ក្រុមហ៊ុន 800 Super/GAEA និងក្រុម ហ៊ុនស៊ី នទ្រី /Everbright (China)។ ក្នុងពិធីប្រគល់និងទទួលកិច្ចសន្យានាព្រឹកមិញនេះ អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា ក្រុមហ៊ុន ទាំង៣ នឹង ចាប់ ផ្តើម ប្រតិបត្តិការផ្តល់សេវាប្រមូលនឹងដឹកជញ្ជូនសំរាមទៅ តាម តំបន់ ដែលខ្លួនបាន ឈ្នះក្នុងការដេញថ្លៃ ដោយ រដ្ឋបាល…
-
អគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ បើកកិច្ចបូកសរុបចំនួនឯកសារ នៃកិច្ចសហប្រតិបត្តិការអន្ដរជាតិ ក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ

ទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃសុក្រទី៥ ខែកុម្ភៈ ឆ្នាំ២០២១ អគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំបូកសរុបចំនួនឯកសារ នៃកិច្ចសហប្រតិបត្តិការអន្ដរជាតិ ក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ ដោយមានការចូលរួមពី អគ្គនាយដ្ឋាន និងនាយកដ្ឋានក្រោមចំណុះក្រសួងមហាផ្ទៃ ព្រមទាំងភាគីពាក់ព័ន្ធ ជាច្រើនរូបទៀតផងដែរ។ នាឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ បានលើកឡើងថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានកំណត់ឲ្យអគ្គលេខាធិការដ្ឋានរៀបចំកិច្ចប្រជុំនាពេលព្រឹកនេះ ដើម្បីរៀបចំឯកសារ និងរៀបចំកិច្ចសហប្រតិបត្តិការអន្ដរជាតិទាំងមូល ដោយធ្វើសហការជាមួយ បណ្ដាអគ្គនាយកដ្ឋាន អង្គភាពពាក់ព័ន្ធទាំងអស់ របស់ក្រសួងមហាផ្ទៃ ដើម្បីពិនិត្យមើលអំពីទិដ្ឋភាពរួម ក្នុងក្របខណ្ឌនៃឯកសារគតិយុត្តិនានា ជាពិសេស កិច្ចព្រមព្រៀងក្នុងអនុសារណៈយោគយល់គ្នា ឬផ្លាស់ប្ដូរលិខិតនានា ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការរវាងក្រសួងមហាផ្ទៃ ជាមួយបណ្ដាក្រសួងដទៃទៀត ឬភ្នាក់ងារអនុវត្តច្បាប់បរទេស ដែលជាដៃគូរសហការ។ បន្ថែមពីនេះទៀត ឯកឧត្តម នាយឧត្តមសេនីយ៍ បានថ្លែងអំណរគុណចំពោះបណ្ដាក្រសួងទាំងអស់នៅកម្ពុជា ដែលបានផ្ដល់ឯកសារ ក៏ដូចជាការចូលរួមពិគ្រោះយោបល់។…
-
រាជរដ្ឋាភិបាល ចេញសារាចរស្តីពីការរៀបចំទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៣ ឆ្នាំ២០២១ ក្រោមប្រធានបទ យុវជនដើម្បីវប្បធម៌ជាតិ

-
សម្តេចក្រឡាហោម ស ខេង សូមគោរពជូនពរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ នាឱកាសដ៏នក្ខត្តឫក្សនៃទិវាខួបកំណើត គម្រប់៧៦ឆ្នាំ ឈានចូល ៧៧ឆ្នាំ

-
ឯកឧត្តម ងី ច័ន្ទ្រផល អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងាររបស់លេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន រាជធានី ខេត្ត

នៅទីស្ដីការក្រសួងមហាផ្ទៃ នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ ឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលមូលដ្ឋាន រាជធានី ខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារ របស់លេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលមូលដ្ឋាន រាជធានី ខេត្ត (ក.ជ.ម) ដោយមានការចូលរួមពីអនុប្រធានប្រចាំការ ក.ជ.ម អនុប្រធាន ក.ជ.ម ព្រមទាំងប្រធាន អនុប្រធានអង្គភាពពាក់ព័ន្ធជាច្រើនរូបផងដែរ។ ឯកឧត្តម រដ្ឋលេខាធិការ បានលើកឡើងថា កិច្ចប្រជុំក្នុងថ្ងៃនេះ គឺដើម្បីពិនិត្យពីការងារដែលបានអនុវត្តកន្លងមក ក៏ដូចជារួមគ្នាបូកសរុបលទ្ធផលការងារ និងរបាយការណ៍ប្រចាំឆ្នាំ។ ឯកឧត្តម បានបន្តថា បើទោះជាជួបប្រទះបញ្ហាកូវីដ-១៩យ៉ាងណាក៏ដោយ ក៏ក្រុមការងារនៅតែបំពេញការងារយ៉ាងសកម្មដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ បន្ថែមពីនេះ ឯកឧត្តម ប្រធានលេខាធិការដ្ឋាន ក.ជ.ម បានលើកឡើងផងដែរថា ក្រុមការងារពាក់ព័ន្ធត្រូវរួមគ្នារៀបចំផែនការសកម្មភាព២០២១ឲ្យបានជាក់លាក់ ពោលគឺធ្វើឲ្យយ៉ាងណាឲ្យដំណើរការទៅបានប្រកបដោយប្រសិទ្ធភាពខ្ពស់។ ក្នុងកិច្ចប្រជុំនោះផងដែរ ឯកឧត្តម រាជ សុភទ្ធ អនុប្រធានប្រចាំការលេខាធិការដ្ឋាន ក.ជ.ម បានស្នើដល់ក្រុមការងារឲ្យតាក់តែងរបៀបរបបការងារឲ្យបានជាក់លាក់ ជាពិសេសការចរាចរលិខិតនានា ត្រូវមានច្រកចេញចូលតែមួយ ដើម្បីជៀសវាងការបាត់ឯកសារ ឬធ្វើឲ្យការចរាចរឯកសារមានភាពយឺតយ៉ាវ។ គួរជម្រាបជូនថា ក្នុងការបំពេញបេសកម្មនៅមូលដ្ឋាន ក្រុមការងារមានតួនាទីលើកកម្ពស់ការដឹកនាំ សម្របសម្រួល…
-
ប្រជាពលរដ្ឋ នៅខេត្តកំពត បានគាំទ្រសកម្មភាពចុះបញ្ចាំងខ្សែភាពយន្ត កម្ពុជា-ចិន ដ៏ឆ្នើមលើកទី៥

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសហការជាមួយស្ថានទូតចិន ប្រចាំកម្ពុជា បន្តសកម្មភា ពចុះ បញ្ចាំងខ្សែភាពយន្តចល័តកម្ពុជា-ចិន ដ៏ឆ្នើមលើកទី៥ ទៅកាន់ទីរួមខេត្តកំពត នាល្ងាចថ្ងៃទី៣ ខែ កុម្ភៈ ឆ្នាំ២០២១ បន្ទាប់ពីចាក់បញ្ចាំងនៅខេត្តកណ្តាល និង ខេត្តតាកែវ ។ តាមការបញ្ជាក់ពីក្រុមការងារបញ្ចាំងភាពយន្ត នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឲ្យដឹងថា សកម្មភាពចុះបញ្ចាំងភាពយន្តនៅខេត្តកំពតនេះ គឺចាប់ផ្តើមតាំងថ្ងៃទី១ ដល់ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ ទើបបញ្ចប់ការចាក់បញ្ចាំង ។ ខ្សែភាពយន្តចល័តកម្ពុជា-ចិនលើកទី៥នេះ គឺធ្វើឡើងក្នុងគោលផ្សព្វផ្សាយពីចំណងមិត្តភាព កម្ពុជា-ចិន ទៅដល់ប្រជាពលរដ្ឋកម្ពុជា ។ ដោយសារតែខ្សែភាពយន្ត បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្តល់ចំណេះដឹងអប់រំបន្ថែម ពីវប្បធម៌ទំនៀមទម្លាប់ ប្រពៃណី និងជីវភាពរស់នៅរបស់ប្រជាជន និងការរីកចំរើន នៃប្រទេសទាំងពីរ កម្ពុជា និងចិនដែលជាមហាមិត្តដែកថែប ។ ការបញ្ចាំងភាពយន្តនេះដែរ បានធ្វើឡើងស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា-ចិន ចាត់ទុកជាឆ្នាំផ្លាស់ ប្តូរវប្បធម៌ និងទេសរចណ៍រវាងប្រទេសទាំងពីរ ក៏ដូចជាការពង្រឹងនូវកិច្ចសហប្រតិបត្តិការលើវិស័យ វប្បធម៌សិល្បៈភាពយន្តរវាងកម្ពុជា-ចិន អោយកាន់តែស៊ីជម្រៅ និងរឹងមាំស្ថិតស្ថេរបន្ថែមទៀតចាប់ពីទីក្រុងរហូតដល់ជនបទ ។ នៅក្នុងសកម្មភាពចាក់បញ្ចាំងនេះ…
-
ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ថ្លែងថា រាជរដ្ឋាភិបាល បន្តគិតគូរដាក់ឱ្យអនុវត្តកម្មវិធីជំនួយសង្គមផ្សេងទៀត គាំពារ គ្រួសារក្រីក្រ និងងាយរងគ្រោះ ពេលកម្មវិធីឧបត្ថម្ភសាច់ប្រាក់បញ្ចប់

ភ្នំពេញ៖ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិគាំពារសង្គម ដែលរៀបចំឡើងនៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម អគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងតែបន្តគិតគូរនូវការដាក់ឱ្យអនុវត្តកម្មវិធីជាតិដទៃទៀត ប្រយោជន៍ដើម្បីគាំពារ គ្រួសារក្រីក្រ និងប្រជាជនងាយរងគ្រោះ នៅពេលដែលរាជរដ្ឋាភិបាល សម្រេចបញ្ចប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ នាពេលណាមួយនោះ ។ អង្គប្រជុំ បានផ្ដល់ការណែនាំអំពីជម្រើសជាយុទ្ធសាស្ត្រ ដែលអាចនឹងអនុវត្តក្រោយពីរាជរដ្ឋាភិបាល សម្រេចបញ្ចប់ កម្មវិធី ជំនួយសង្គមពិសេសនេះនាពេលណាមួយ ក្នុងគោលដៅបន្តផ្ដល់ការគាំពារគ្រួសារក្រីក្រ ប្រជាជនងាយរងគ្រោះ ចៀសវាង ការបាត់បង់ អត្ថប្រយោជន៍គាំពារសង្គមទាំងស្រុង ក៏ដូចជាការបន្តគិតគូរដាក់ឱ្យអនុវត្តកម្មវិធីជាតិដទៃទៀត ស្របតាមក្រប ខណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥»។ អង្គប្រជុំក៏បានពិភាក្សា និងផ្ដល់ទិសដៅសម្រាប់ការគិតគូរ ពង្រឹងការផ្ដល់សេវាថែទាំសុខភាព ក៏ដូចជាការរៀបចំរបបសោធន សម្រាប់វិស័យសាធារណៈ ដែលអាចឆ្លើយតបបាននឹងគោលការណ៍ ដែលអាចអនុវត្ត បានប្រសើរ មានប្រសិទ្ធភាពថវិកា និង ធានាបាននូវចីរភាព។ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ត្រូវ…
-
រដ្ឋមន្រ្តីក្រសួងផែនការអញ្ជើញបើកសិកា្ខសាលាពិគ្រោះយោបល់លើវិធីសាស្រ្ត និងកម្រងសំណួរ អង្កេតប្រជាសាស្រ្ត និងសុខភាពកម្ពុជា ឆ្នាំ២០២១

ឯកឧត្តកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងផែនការបានអញ្ជើញជាអធិបតីនៅក្នុងពិធីបើកសិក្ខសាលាពិគ្រោះយោបល់លើវិធីសាស្រ្តនិងកម្រងសំណួរអង្កេតប្រជាសាស្រ្ត ឆ្នាំ២០២១ នាព្រឹកថ្ងៃ ទី០៤ ខែ កុម្ភះ ឆ្នាំ២០២១នៅភោជនីយដ្ឋា នទន្លេបាសាក់២ ។ ថ្លែងនៅក្នុងពិធីបើកសិក្ខាសាលាឯកឧត្តម កិត្តិ សេដ្ឋាបណ្ឌិត ឆាយថន ទេសរដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងផែនការបានមានប្រសាសន៍ថាគោលបំណងសិក្ខាសាលានាពេលនេះគឺដើម្បីដាក់ឆ្លងស្នើសុំយោបល់និងអនុសាសន៍ពីឯកឧត្តម លោកជំទាវ លោក លោកស្រី អំពីបញ្ជីសំណួរសម្រាប់អង្កេតប្រជាសាស្រ្តនិងសុខភាពកម្ពុជា ឆ្នាំ២០២១។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយថនបានលើកឡើងអំពីតួនាទីនិងអត្ថប្រយោជន៍របស់ទិន្នន័យស្ថិតិនៅក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ជាពិសេសក្នុងការរៀបចំនូវគោលនយោបាយ សេដ្ឋកិច្ចនិងសង្គមដើម្បីឆ្លើយតបទៅនឹងបញ្ហាសារៈសំខាន់ដ៍ធំធេង ក្នុងការបង្កើត ប្រព័ន្ធទិន្នន័យ ស្ថិតិសេដ្ឋកិច្ច សង្គមកិច្ចប្រជាសាស្រ្តនិងសុខាភិបាល ជាពិសេសទិន្នន័យអង្កេតប្រជាសាស្រ្តនិងសុខភាពកម្ពុជា។នៅក្នុងសតវត្សទី២១នេះព័ត៌នានស្ថិតិរិតតែមានតម្លៃខ្លាំងឡើង ហើយស្ថិតិបានក្លាយជាឧករណ៍ដ៍សំខាន់សម្រាប់ការយល់ដឹងពីស្ថានភាពសេដ្ឋកិច្ចនិងសង្គម កិច្ចនៅក្នុងប្រទេសនីមួយៗ។ដូច្នេះការយល់ច្បាស់អំពីអង្គគំនិតដែលបង្កប់ក្នុងទិន្នន័យស្ថិតិនិងអំពីសក្តានុពលនៃការប្រើប្រាស់ទិន្នន័យទាំងអស់នេះមានសារៈសំខាន់ណាស់សម្រាប់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ដើម្បីអោយគេធ្វើសេចក្តីសម្រេចបានត្រឹមត្រូវ។ ឯកឧត្តម ទេសរដ្ឋមន្រ្តីក្រសួងផែនការបានបញ្ជាក់ថាដើម្បីអោយការប្រមូលទិន្នន័យនានលក្ខណៈគ្រប់ជ្រុងជ្រោយនិងធានាបាននូវគុណភាពសម្រាប់ប្រើប្រាស់យើងត្រូវឆ្លងកាត់តំណាក់កាលជាច្រើនដូចជាការរៀបចំវិធីសាស្រ្តអង្កេត ការរៀបចំកម្រងសំណួរ ការបណ្តុះបណ្តាល ការប្រមូលកែឆ្នៃ ការចងក្រងការវិភាគ ការបកស្រាយនិងការផ្សព្វផ្សាយជាដើម។ ជំនួសមុខអោយក្រសួងផែនការនិងក្រសួងសុខាភិបាលក៍ដូចរាជរដ្ឋាភិបាលទាំងមូលឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ឆាយ ថនបានសម្តែងនូវការការកោតសរសើរដល់មន្រ្តីក្រុមការងារទាំងអស់ដែលបានចូលរួម យ៉ាងសស្រាក់សស្រាំក្នុងការរៀបចំបញ្ជីសំណួរសម្រាប់ការអង្កេតនេះនិងសូមឯកឧត្តម លោកជំទាវលោក លោកស្រីមេត្តាចូលរួមផ្តល់នូវមតិយោបល់និងគំនិតល្អៗ ជាអតិបរិមា ដើម្បីធ្វើការកែលម្អ តារាងសំណួរ អង្កេតប្រជាសាស្រ្ត និងសុខភាពកម្ពុជាឆ្នាំ២០២១នេះអោយទទូលបានជោគជ័យ។ សូមបញ្ជាក់ថាការអង្កេតប្រជាសាស្រ្តនិងសុខភាពកម្ពុជាទាំង៤លើកកន្លងសុទ្ធតែទទូលបានជោគជ័យល្អ…
-
រថយន្ដប្រមូលសម្រាមរបស់ក្រុមហ៊ុនស៊ិនទ្រីមួយគ្រឿង បើកលឿនរេចង្កូតបុករះម៉ូតូរ៉ឺម៉ក់ និងអ្នកថ្មើរជើង បណ្ដាលឱ្យស្លាប់ម្នាក់ និងម្នាក់ទៀតរងរបួសធ្ងន់

ភ្នំពេញ៖ រថយន្តរបស់ក្រុមហ៊ុនស៊ិនទ្រីមួយគ្រឿង បើកលឿនដូចហោះ បានរេចង្កូតឡើងលើខឿន ទៅបុករះម៉ូតូរ៉ឺម៉ក និងអ្នកថ្មើរជើងទម្លុះចូលឃ្លាំង បណ្ដាលឱ្យបុរសម្នាក់បានស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុ និងបុរសម្នាក់ទៀត រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីពេទ្យភ្លាមៗ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង៧ និង៤០នាទីព្រឹក ថ្ងៃទី៤ ខែកុម្ភ: ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ២១៧ ស្ថិតក្នុងភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ បើតាមរបាយការណ៍របស់សមត្ថកិច្ច បានបញ្ជាក់ថា អ្នកថ្មើរជើងទី១ មានឈ្មោះ កែវ វុទ្ធី ភេទប្រុស អាយុ ៥០ឆ្នាំ មុខរបរបើកបររថយន្ត មានទីលំនៅភូមិចន្លាត់ដៃ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ បានស្លាប់នៅនឹងកន្លែង។ ចំណែក អ្នកថ្មើរជើងទី២ មានឈ្មោះ ស៊ាង ពន្លឺ ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរបើកបររថយន្ត មានទីលំនៅភូមិរាំងដែក ឃុំគគីធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល រងរបួសធ្ងន់។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ រថយន្ដម៉ាក DAEWOO ពណ៌លឿង…
-
សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប លើកទឹកចិត្តដល់ពលរដ្ឋ ដាំដំណាំរួមផ្សំ នៅជិតៗផ្ទះ

សៀមរាប៖ ផ្ទះមនុស្សធម៌ទី៧៦ ដែលជាអំណោយរបស់លោក ឃឹម ប៉ូសាយ និងលោកស្រី ម៉ម វាសនា ដែលបានផ្តល់តាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ត្រូវបានប្រគល់ជូនដល់គ្រួសារលោកតា ក្រូច រឿន អាយុ ៧១ឆ្នាំ មានប្រពន្ធឈ្មោះ ឆន យ៉ាន អាយុ ៦៣ឆ្នាំ រស់នៅភូមិស្ទឹង ឃុំបាគង ស្រុកប្រាសាទបាគង។ ការប្រគល់ផ្ទះធ្វើឡើងក្នុងវត្តមានរបស់លោកស្រី ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងសហការី ព្រមទាំងវត្តមានពីអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ។ លោកស្រី ទាង អេង ទៀសីហា លើកទឹកចិត្តដល់បងប្អូនឲ្យបន្តការដាំដំណាំរួមផ្សំ នៅជិតៗផ្ទះ ដើមី្បទ្រទ្រង់ជីវភាពគ្រួសារ ហើយសូមបងប្អូនទាំងអស់គ្នា បន្តការប្រុងប្រយ័ត្ននារដូវក្តៅចូលមកដល់ និងត្រូវចេះថែរក្សាសុខភាព ពិសេសកូនចៅតូចៗ បើឃើញថាកូនចៅមិនស្រួលត្រូវប្រញាប់បញ្ជូនទៅមណ្ឌលសុខភាពដែលនៅជិតបំផុត។ «យើងគ្រប់រូបក៏ត្រូវតែធ្វើការសម្របខ្លួន ខិតខំរៀនរស់នៅធម្មតា តាមគន្លងបែបថ្មី នៅតាមសហគមន៍ និងគ្រួសារទាំងអស់ផងដែរ»។ អំណោយមនុស្សធម៌សម្រាប់គ្រួសារទទួលបានផ្ទះ មាន៖ មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល២…