-
ពិធីប្រកាសផ្សព្វផ្សាយសាលាបឋមសិក្សាចតុមុខជាសាលាគំរូក្នុងការអនុវត្តសកម្មភាពសុខភាពសិក្សាគ្រប់ជ្រុងជ្រោយ

រាជធានីភ្នំពេញ៖ សាលាបឋមសិក្សាចតុមុខត្រូវបានក្រសួងអប់រំយុវជននិងកីឡាជ្រើសរើសដាក់ឱ្យអនុវត្តន៍ការងារសុខភាពសិក្សាគ្រប់ជ្រុងជ្រោយជាសាលាគំរូមុនគេក្នុងឆ្នាំសិក្សា២០២១នេះ។សុខភាពសិក្សាគឺសំដៅដល់សំណុំសកម្មភាពផ្សេងៗសម្រាប់លើកកម្ពស់សុខភាពនៅតាមគ្រឹះស្ថានសិក្សាដែលជាសេចក្តីត្រូវការជាមូលដ្ឋាននៃផ្លូវកាយផ្លូវចិត្តនិងសង្គមរបស់អ្នកសិក្សានិងបុគ្កលិកអប់រំ។ ពិធីនេះត្រូវបានរៀបចំឡើងដោយក្រសួងអប់រំយុវជននិងកីឡាក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យហង់ជួនណារ៉ុនរដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាដោយមានការអញ្ជើញចូលរួមពីឯកឧត្តមលោកជំទាវលោកលោកស្រីតំណាងក្រសួងស្ថាប័នតំណាងដៃគូអភិវឌ្ឍតំណាងក្រុមហ៊ុនឯកជនមន្ត្រីក្រោមឱវាទក្រសួងអប់រំយុវជននិងកីឡាលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សសាលាបឋមសិក្សាចតុមុខ។ ឯកឧត្តមបណ្ឌិតសភាចារ្យហង់ជួនណារ៉ុនរដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាបានថ្លែងអំណគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងសុខាភិបាលអង្គការជាដៃគូនានានិងក្រុមហ៊ុនMSAKINOCAREដែលជាដៃគូមិនអាចខ្វះបានរបស់ក្រសួងអប់រំយុវជននិងកីឡាដែលកន្លងមកបានឧបត្ថម្ភ និងគាំទ្រផ្នែកសុខភាពបន្ទប់សុខភាពកម្មវិធីពិនិត្យសុខភាពកម្មវិធីអប់រំសុខភាពទឹកស្អាតនិងអនាម័យតាមសាលារៀនពិសេសសម្រាប់ការប្រារព្ធពិធីប្រកាសផ្សព្វផ្សាយសាលាបឋមសិក្សាចតុមុខជាសាលារៀនគំរូដែលបានអនុវត្តកម្មវិធីសុខភាពសិក្សាគ្រប់ជ្រុងជ្រោយចាប់ពីឆ្នាំសិក្សា២០២១នេះតទៅ។ ឯកឧត្តមបណ្ឌិតសភាចារ្យបានបញ្ជាក់ថានៅក្នុងបរិបទកូវីដនេះសុខភាពសិក្សាគឺជាអាទិភាពរបស់ក្រសួងអប់រំយុវជននិងកីឡាដូចនេះឯកឧត្តមបានសំណូមពរឱ្យគ្រប់ខេត្តក្រុងទាំងអស់បង្កើតជាសាលាគំរូស្តីពីការអនុវត្តសុខភាពសិក្សាឱ្យបានមួយៗផងដែរ។ដើម្បីអនុវត្តន៍ការងារសុខភាពសិក្សាគ្រប់ជ្រុងជ្រោយទទួលបានលទ្ធផលល្អត្រូវមានការចូលរួមសហការពីមាតាបិតាឬអាណាព្យាបាលសិស្សអាជ្ញាធរដែនដីមណ្ឌលសុខភាពស្ថាប័នពាក់ព័ន្ធដៃគូអភិវឌ្ឍន៍តំណាងវិស័យឯកជនផងដែរ៕ដោយ-រ៉ាវុធ
-
អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិភាក្សារបាយការណ៍ស្តីពីសកម្មភាពការងារប្រចាំឆ្នាំ២០២០ និងទិសដៅការងារអនុវត្តបន្តសម្រាប់ឆ្នាំ២០២១

នៅសាលប្រជុំរបស់អគ្គាធិការដ្ឋាន ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សារបាយការណ៍ស្តីពីសកម្មភាពការងារប្រចាំឆ្នាំ២០២០ និងទិសដៅការងារអនុវត្តបន្តសម្រាប់ឆ្នាំ២០២១របស់អគ្គាធិការដ្ឋាន។ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គាធិការរង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញ នៅថ្ងៃពុធទី៣ ខែកុម្ភៈ ឆ្នាំ២០២១។ បន្ទាប់ពីកិច្ចប្រជុំពិភាក្សារួចមក ឯកឧត្តមអគ្គាធិការ បានមានប្រសាសន៍ណែនាំប្រធាននាយកដ្ឋាន ពង្រឹងពីរបៀបរបបការងារ ពិនិត្យកំណត់លក្ខខណ្ឌការងារ បែងចែកការងារដល់មន្ត្រីទៅតាមនិស្ស័យ បណ្តុះបណ្តាលមន្ត្រី និងវិភាគមុខងារ។ ទន្ទឹមនឹងនេះ ឯកឧត្តមអគ្គាធិការ បានស្នើឯកឧត្ដម លោកជំទាវ ប្រធាននាយកដ្ឋាន ស្រាវជ្រាវរកឯកសារ ច្បាប់នានាពាក់ព័ន្ធការធ្វើអធិការកិច្ច តាមបណ្តាប្រទេសដែលកំពុងអនុវត្ត ដើម្បីបានជាធាតុចូលថ្មីបន្ថែមទៀត។ ឯកឧត្តមអគ្គាធិការ មានប្រសាសន៍អំពាវនាវដល់ថ្នាក់ដឹកនាំ និងមន្ត្រី អនុវត្តតួនាទីភារកិច្ចប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ គោលការណ៍ច្បាប់ ជៀសវាងមានកំហុសនាំឲ្យមានទណ្ឌកម្មដល់ខ្លួន និងអនុវត្តការងារដោយទន់ភ្លន់តែមិនទន់ជ្រោយ កុំរុញរាដោយឈរលើគោលការណ៍ច្បាប់ជាមូលដ្ឋាន។ ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមអគ្គាធិការមានប្រសាសន៍សង្កត់ធ្ងន់ ដោយសូមអំពាវនាវដល់សាធារណៈជន ឬមន្ត្រី បើសិនបានជួបផ្ទាល់ ឬទទួលដំណឹងថា មានជន ឬមន្ត្រីណាម្នាក់ ក្លែងអះអាងថាខ្លួនជាមន្ត្រីអធិការកិច្ច ឬអគ្គាធិការដ្ឋាន…
-
លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ផ្ញើសារលិខិតជូនពរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ

ភ្នំពេញ៖ លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការទាំងអស់ សម្តែងនូវសេចក្តីសោមនស្សរីករាយឥតឧបមា និងសូមគោរពជូននូវសព្ទសាធុការពរ បវរសួស្តី សិរីមង្គល ជូនចំពោះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃកម្ពុជា ក្នុងឱកាសប្រារព្ធខួបកំណើត ជន្មាយុគម្រប់ ៧៥ឆ្នាំ ឈានចូល ៧៦ឆ្នាំ នាពេលខាងមុខ សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ បញ្ញាញាណវាងវៃ ជន្មាយុយឺនយូរ កម្លាំងមាំមួនដើម្បីបន្តដឹកនាំព្រឹទ្ធសភា ឱ្យសម្រេចបាននូវជោគជ័យថ្មីៗបន្ថែមទៀត។ យើងខ្ញុំសម្តែងនូវការគោរពកោតសរសើរ និងអំណរសាទរ ចំពោះសមិទ្ធផលដ៏ធំធេង ដែលសម្តេច វិបុល សេនាភក្តីសម្រេចបាន ក្នុងរយៈកាលកន្លងមក ដើម្បីជាប្រយោជន៍របស់ប្រទេសជាតិ និង ប្រជាជន និងសម្តែងនូវ សេចក្តីគោរព ដឹងគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះកិច្ចខិតខំប្រឹងប្រែង របស់សម្តេចវិបុល សេនាភក្តី ក្នុងការបំពេញបេសកកម្មជាប្រវត្តិសាស្ត្រដ៏ឧត្តុង្គឧត្តមដើម្បីបុព្វហេតុសុខសន្តិភាព ស្ថេរភាព ឯកភាពជាតិ និងការអភិវឌ្ឍ។ យើងខ្ញុំសូមបួងសួងដល់គុណព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតារក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមតាមជួយប្រោះព្រំ…
-
អាងខ្លួនជាមន្ត្រីនគរបាល ដកកាំភ្លើងខ្លីផ្ជុងគេត្រូវសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួន

ភ្នំពេញ ៖ យុវជនប្រុសស្រី២នាក់ឌុបគ្នាចេញពីធ្វើការហេីយឈាងចូលហូបអីបន្តិច រួចបន្តដំណើរជិះម៉ូតូចេញទៅផ្ទះវិញស្រាប់តែលេចមុខបុរសម្នាក់ដែលគេស្គាល់ជាមន្រ្តីនគបាលជិះម៉ូតូដេញពីក្រោយមកធាក់ទៅលើជនរងគ្រោះរួចដកកាំភ្លើងខ្លីគំរាមបាញ់បណ្ដាលផ្អើលដល់សមត្ថកិច្ចខណ្ឌពោធិសែនជ័យចុះមកឃាត់ខ្លួន កាលពីវេលាម៉ោង១០និង២០នាទីយប់ ថ្ងៃពុធទី៣ ខែកុម្ភះ ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង កែងនិងផ្លូវវត្តអង្គតាមិញ ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ប្រភពព័ត៍មានពីជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគាត់បានជិះម៉ូតូម៉ាកនិច្ចមួយគ្រឿងមិនចាំស្លាកលេខបានឌុបគ្នាចេញពីធ្វើការនៅម្តុំសួនការណាឌីយ៉ារួចចូលហូបអីនៅផ្លូវជិតវត្តអង្គតាមិញពេលហូបរួច ហើយបាននាំគ្នាជិះចេញមកវិញគោលបំណងត្រឡប់ទៅផ្ទះវិញនៅផ្សាព្រៃទា ខណៈមកដល់ចំណុចកើតហេតុជិតស្តុបទួលពង្រ ក៏ត្រូវបុរសម្នាក់ដែលគេស្គាល់ថាជាមន្រ្តីនគរបាលជិះម៉ូតូម៉ាកPCXពណ៌ខ្មៅ ពាក់ស្លាកលេខ នគរបាល1.2345មកពីក្រោយមិនដឹងខឹងរឿងអ៊ីរួចធាក់ទៅលើជនរងគ្រោះនិងបានដកកាំភ្លើងគំរាម ហើយជនរងគ្រោះយុវជនម្នាក់ភ័យស្លន់ស្លោជិះម៉ូតូរត់ចោលនារីរងគ្រោះ ហើយនាង ក បានរាយការទៅសមត្ថកិច្ចចុះមកជួយអន្តរាគមន៍ភ្លាមៗ និងឃាត់ខ្លួនជនបង្កខាងលេីនាំខ្លួនទៅប៉ុស្តិ៍នគបាលរដ្ឋបាលសង្កាត់ចោមចៅទី១ ដើម្បីធ្វេីការសាកសួរ។ ក្រោយពីសមត្ថកិច្ចធ្វេីការសាកសួរបុរសបង្កហេតុខាងលេីរួចរាល់ ហេីយជនរងគ្រោះសុំមិនដាក់ពាក្យបណ្តឹងផងដែរនោះ ក៏សមត្ថកិច្ចធ្វើកំណត់ហេតុមួយកុំឲ្យមានការគុំគួនគ្នាទៀតរួចក៏ឲ្យត្រលប់ទៅផ្ទះរៀងៗខ្លួន៕ ដោយ៖ ជីម ភារ៉ា
-
រថយន្ត Rang Rover បេីកឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវរថយន្ត PRIUS បុកពីចំហៀងពេញទំហឹងរងការខូចខាត

ភ្នំពេញ ៖ បុរសម្នាក់បេីករថយន្តស៊េរីទំនេីបម៉ាក Range rover ឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវបុរសម្នាក់ទៀតបេីករថយន្តToyota Prius បុកពីចំហៀងខាងធ្វេងពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង ១២និង៣០នាទីរំលងអធ្រាតឈាន ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវ១៦៣ កែងផ្លូវ៤១៨ ស្ថិតក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ យោងតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា ដំបូងឡេីយគេឃេីញរថយន្តម៉ាក Rang Rover ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2Q-0137 បេីកបរដោយបុរសម្នាក់ ធ្វេីដំណេីរតាមបណ្ដោយផ្លូវ 418 ទិសដៅពីកេីតទៅលិចក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកេីតហេតុខាងលេី រៀប នឹងបេីកឆ្លងថ្នល់ ស្រាប់តែមានបុរសម្នាក់បានបេីករថយន្ត ម៉ាក Toyota Pruis ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AZ-5238 ធ្វេីដំណេីរតាមបណ្ដោយផ្លូវ163 ទិសដៅពីជេីងទៅត្បូងក្នុងល្បឿនលឿន ចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលទៅបុក រថយន្ត Rang Rover ចំពីចំហៀងខាងឆ្វេង ពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ តែមិនធ្វេីឲ្យមនុស្សរងរបួសនោះទេ ។ ក្រោយកើតហេតុ…
-
រថយន្តស៊េរីទំនើប៣គ្រឿងបានបុកគ្នាជាបន្តកន្ទុយគ្នានៅស្តុបចំការមន បណ្ដាលឲ្យខូចខាតយ៉ាងដំណំ

ភ្នំពេញ ៖ ជនជាតិចិន២នាក់ស្រវឹងស្រាធ្លាក់ភ្លែកបើករថយន្តមួយគ្រឿងបោះពួយយ៉ាងលឿនបានជ្រុលទៅបុករថយន្តពីរគ្រឿងទៀតកំពុងឈប់ស្តុបបណ្ដាលឲ្យរងការខូចខាតតែសំណាងល្អមិនមានអ្នករបួស។ ហេតុការណ៏នេះកើតឡើងកាលវេលាម៉ោង១២ និង៤០នាទីយប់អធ្រាតឈានចូលថ្ងៃប្រហស្បតិ៏ទី៤ខែកុម្ភៈ ឆ្នាំ២០២១ ត្រង់ចំណុចស្ទុបចំការមន ស្ថិតនៅតាមបណ្ដោយផ្លូវសុធារសកែង និងផ្លូវព្រះនរោត្ដម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុ គេឃើញជនជាតិចិន២នាក់បើករថយន្តសេរីទំនើបមួយគ្រឿងពណ៌ទឹកមាស ពាក់ស្លាកលេខព្រះស៊ីហនុ2A 8531 ស្រវឹងស្រាជោគជាំបោះពួយល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុករថយន្តទំនើប470កំពុងតែឈប់ស្តុប ហើយ470 ក៏បុកបន្តទៅរថយន្តឡង់គ្រីស័រ មួយគ្រឿងទៀតបណ្ដាលឲ្យរថយន្តទាំងបីគ្រឿងរងការខូចខាតដូចគ្នា។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចខាងលេី និងបានឃាត់ជនជាតិចិនដែលបង្កហេតុយកទៅប៉ុស្តិ៏នគរបាលទន្លេបាសាក់រងចាំប្រគល់ឲ្យជំនាញ ។ ដោយឡែករថយន្តទាំង៣គ្រឿងដែលរងការខូចខាតនេះ ក៏ត្រូវបានកម្លាំងការិយាល័យចរាចរណ៏ផ្លូវគោក នៃស្នងការាជធានីភ្នំពេញ ធ្វេីការវាស់វែងយកទៅរក្សាទុក រងចាំដោះស្រាយតាមច្បាប់ ៕ ដោយ ៖ ជីម ភារ៉ា
-
រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹង ស្ដីពីការរៀបចំសន្ដិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម

-
ក្រសួងមហាផ្ទៃ បន្តរៀបចំកិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យ និងពិភាក្សាលើជំពូកទី០៣ នៃសេចក្ដីព្រាងច្បាប់ ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម

ទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃពុធ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងមហាផ្ទៃ បានបន្ដរៀបចំកិច្ចប្រជុំអន្ដរក្រសួងដើម្បីពិនិត្យ និងពិភាក្សា លើសេចក្តីព្រាងច្បាប់ ស្ដីពីអត្រានុកូលដ្ឋានស្ថិតិ អត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម លើមាត្រា១០១, មាត្រា១០២, និងមាត្រា១០៣ នៃជំពូកទី៣ ស្ដីពីការចុះបញ្ជីស្នាក់នៅ ក្រោមអធិបតីភាពលោកជំទាវ ចាន់ សុទ្ធាវី រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងាររៀបចំតាក់តែងសេចក្តីព្រាងច្បាប់ ស្ដីពីអត្រានុកូលដ្ឋានស្ថិតិ អត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ដោយមានការចូលរួម ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានក្រុមការងារទី២ ឯកឧត្តម ឡាំ ជា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអនុប្រធានក្រុមការងារទី៣ ព្រមទាំងសមាជិក សមាជិកាក្រុមការងារ អ្នកជំនាញផ្នែកច្បាប់ និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបផងដែរ។ នាឱកាសនោះ លោកជំទាវ ចាន់ សុទ្ធាវី រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ បានលើកឡើងថា កាលពីសប្ដាហ៍មុន អង្គប្រជុំបានពិភាក្សាចប់លើជំពូកទី២ ហើយក្នុងថ្ងៃនេះ នឹងបន្តពិនិត្យលើជំពូកទី៣។ លោកជំទាវ បានបន្តថា ការពិភាក្សានៅជំពូកក្រោយៗ អាចមានចន្លោះ…
-
លោករស់ សុភ័ក្ត អភិបាលរងខណ្ឌច្បារអំពៅដាក់គោលដៅពង្រឹងសន្តិសុខ នៅផ្លូវជាតិលេខ១

ភ្នំពេញ៖ ដើម្បីធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ល្អនៅក្នុងរាជធានីភ្នំពេញនិងលើផ្លូវសាធារណៈ គណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅបានចុះអនុវត្តវិធានការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនិងរឹតបន្តឹងច្បាប់ចរាចរទាំងព្រឹកនៅលើផ្លូវជាតិលេខ១ សំដៅធ្វើយ៉ាងណាអោយប្រជាពលរដ្ឋក៍ដូចជាអ្នកប្រើប្រាស់ទ្រូងផ្លូវត្រូវតែចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ជាពិសេសបង្កា ទប់ស្កាត់ កុំអោយកើតមាន បទល្មើសផ្សេងៗនៅក្នុងមូលដ្នាន និង នៅលើដងផ្លូវ ។ យុទ្ធនាការនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១ បានដឹកនាំលោករស់ សុភក្តិ អភិបាលរងខណ្ឌតំណាងលោកអភិបាលខណ្ឌ បានចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ ពង្រឹងច្បាប់ចរាចរណ៍ រថយន្តដឹកទំនិញសំពីង សំពោង និងរថយន្តធន់ធំបើកចូលរាជធានីភ្នំពេញ នៅលើផ្លូវជាតិលេខ១ ចំនុចផ្លូវបំបែកជាបួន ភូមិតាព្រហ្ម សង្កាត់ ព្រែកឯង ខណ្ឌច្បារអំពៅ ។ សូមបញ្ជាក់ថាយុទ្ធនាការនេះ គណៈ បញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅបានអនុវត្តទាំងពេលថ្ងៃនិងពេលយប់ដើម្បីពង្រឹងសន្តិសុខនៅក្នុងមូលដ្ឋានខណ្ឌអោយកាន់តែមានប្រសិទ្ធភាព និងមានសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ មន្ត្រីរាជការ និងអ្នកធ្វើដំណើរ ដោយផ្លាស់ប្តូរវេនគ្នាចុះអនុវត្ត នៅតាមគោលដៅដែលបានកំណត់ រួមមានផ្លូវជាតិលេខ១ ផ្លូវលេខ៣៦៩ ផ្លូវព្រែកបារាំ និងផ្លូវទៅកាន់ស្ពានព្រែសំរោង ក្នុងសង្កាត់ព្រែកថ្មី ជាពិសេស តំបន់ស្មុគ្រស្មាញ ៕ ប៊ុនធី-សណ្តោស
-
សមត្ថកិច្ចប៉ុស្ដិ៍ព្រែកឯង បង្ក្រាបករណីជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ២នាក់រួមនឹងថ្នាំញៀន២០កញ្ចប់

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ព្រែកឯង នៃអធិការខណ្ឌច្បារអំពៅ បានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ នៅវេលាម៉ោង ០១ និង ៣០ នាទី ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ ត្រង់ចំណុចមុខដីឡូត៍គ្មានលេខ ផ្លូវលំ ភូមិមិត្តភាព សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ពីបទ៖ ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន លោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ បានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនរួមមាន ៖ ទី១- ជនសង្ស័យឈ្មោះ សឹម វិច្ឆិកា ភេទ ប្រុស អាយុ២២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិមិត្តភាព១ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ និងទី២- ឈ្មោះ ពេញ សេត ភេទ ប្រុស អាយុ១៩ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ…