Category: ព័ត៌មានសង្គម

  • អំណោយដ៍ថ្លៃថ្លារបស់សម្តេចតេជោ ត្រូវបានប្រធានក្រុមការងារយុវជនគណៈបក្សខុទ្ទកាល័យសម្តេច ប្រគល់ជូនដល់ក្រុមយុវជនទាំង១៣ ឃុំ ក្នុងស្រុកកោះធំ

    អំណោយដ៍ថ្លៃថ្លារបស់សម្តេចតេជោ ត្រូវបានប្រធានក្រុមការងារយុវជនគណៈបក្សខុទ្ទកាល័យសម្តេច ប្រគល់ជូនដល់ក្រុមយុវជនទាំង១៣ ឃុំ ក្នុងស្រុកកោះធំ

    ខេត្តកណ្តាល៖ ឯកឧត្ដម ណុប រ័ត្ននិមល ប្រធាន ក្រុមការងារយុវជនគណបក្សខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ប្រធានគណៈកម្មាធិការ គណបក្សខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម ចៅ តុល បាននាំយកនូវ កុំព្យូទ័រ Laptop និងម៉ាស៊ីន ព្រីនឯកសារ ចំនួន ១៣ឈុត ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី -ហ៊ុន សែន ជូនដល់ក្រុមយុវជនទាំង ១៣ឃុំ ក្នុងស្រុកកោះធំ ខេត្តកណ្តាល ។ ក្នុងឱកាសនោះផងដែរ ក្រុមយុវជនទាំង១៣ ឃុំ ក្នុងស្រុកកោះធំ ខេត្តកណ្តាល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា…

  • ជនសង្ស័យពីរនាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ត្រូវបានសមត្ថកិច្ចខណ្ឌច្បារអំពៅឃាត់ខ្លួន

    ជនសង្ស័យពីរនាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ត្រូវបានសមត្ថកិច្ចខណ្ឌច្បារអំពៅឃាត់ខ្លួន

    ភ្នំពេញ៖ សមត្ថកិច្ចប៉ុស្តិ៍ព្រែកឯង នៃអធិការខណ្ឌច្បារអំពៅ បានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ដែលប្រតិបត្ដិការបង្ក្រាបនេះធ្វើឡើងនៅវេលាម៉ោង០១ និង៣០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ ត្រង់ចំណុចមុខដីឡូត៍មួយកន្លែង ស្ថិតក្នុងភូមិមិត្តភាព សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ សមត្ថកិច្ច បានឱ្យដឹងថា ជនសង្ស័យទាំងពីរនាក់ ទី១-ឈ្មោះ សឹម វិច្ឆិកា ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ និងទី២-ឈ្មោះ ពេញ សេត ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ អ្នកទាំងពីរស្នាក់នៅភូមិមិត្តភាព សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ចំណែកវត្ថុតាងដែលបានដកហូត រួមមាន៖ ម៉ូតូ០១គ្រឿង, ទូរស័ព្ទដៃ០១គ្រឿង និងម្សៅក្រាមពណ៌សថ្លាចំនួន ២០ កញ្ចប់ (១៩កញ្ចប់ថង់តូច និង ០១កញ្ចប់ថង់ធំល្មម)។ បច្ចុប្បន្ននេះ ជនសង្ស័យ និងវត្ថុតាងត្រូវសមត្ថកិច្ចបញ្ជូនខ្លួនមកកាន់អធិការរដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ ដោយ/ ឆៃហួត និងប៊ុនធី

  • សេចក្តីណែនាំស្តីពីការការពារការពុលស្រា ឫចំណីអាហារ ក្នុងអំឡុងពេលពិធីសែនព្រេននានា និងបុណ្យចូលឆ្នាំប្រពីណីយជាតិខ្មែរនាពេលខាងមុខ

    សេចក្តីណែនាំស្តីពីការការពារការពុលស្រា  ឫចំណីអាហារ  ក្នុងអំឡុងពេលពិធីសែនព្រេននានា  និងបុណ្យចូលឆ្នាំប្រពីណីយជាតិខ្មែរនាពេលខាងមុខ

    សេចក្តីណែនាំស្តីពីការការពារការពុលស្រា ឫចំណីអាហារ ក្នុងអំឡុងពេលពិធីសែនព្រេននានា និងបុណ្យចូលឆ្នាំប្រពីណីយជាតិខ្មែរនាពេលខាងមុខ។

  • អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ចូលរួមក្នុងពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់តំបន់ ស្តីពីការលើកកកម្ពស់ការចូលរួមរបស់អ្នកម្តាយដើម្បីទប់ស្កាត់ការប្រើប្រាស់ និងការចែកចាយគ្រឿងញៀន

    អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ចូលរួមក្នុងពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់តំបន់ ស្តីពីការលើកកកម្ពស់ការចូលរួមរបស់អ្នកម្តាយដើម្បីទប់ស្កាត់ការប្រើប្រាស់ និងការចែកចាយគ្រឿងញៀន

    ក្នុងឱកាសនោះ លោកជំទាវ ឡុង សុផល្លី បានណែនាំដល់គ្រូបង្គោលដែលជាឈាមថ្មី ឲ្យចូលរួមបំពេញការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនឱ្យទទួលបានជោគជ័យ។ លោកជំទាវ ឡុ ង សុផល្លី អនុរដ្ឋលេខាធិការ ក្រសួងកិច្ចការនារី មានប្រសាសន៍បែបនេះក្នុងឱកាសបិទវគ្គបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់តំបន់ ស្តីពីការលើកកកម្ពស់ការចូលរួមរបស់អ្នកម្តាយដើម្បីទប់ស្កាត់ការប្រើប្រាស់ និងការចែកចាយគ្រឿងញៀន នៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅសណ្ឋាគារកំពតថ្មី ខេត្តកំពត។ លោកឧត្តមសេនីយ៍ ទោ លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានមានប្រសាសន៍ថា គ្រូបង្គោលជាស្រ្តីគឺមានឥទ្ធិពលណាស់ចំពោះក្រុមគ្រួសារ និងសហគមន៍អាចជួយក្រុមគ្រួសារ និងសហគមន៍ឲ្យចៀសចាកឆ្ងាយពីបញ្ហាគ្រឿងញៀន ព្រោះថាពាក្យទូន្មានប្រៀនប្រដៅរបស់ម្តាយ ជីដូន បងស្រី ទៅកាន់កូន ចៅ ប្អូន ពិតជាមានប្រសិទ្ធភាពណាស់។ លោកជំទាវ ឡុង សុផល្លី បានមានប្រសាសន៍ថា គ្រូបង្គោលទាំងអស់ត្រូវធ្វើការផ្លាស់ប្តូរផ្នត់គំនិតដែលថា ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន គឺជារឿងរបស់សមត្ថកិច្ច អាជ្ញាធរ ឬក្រុមណាមួយផ្តាច់មុខ លោកជំទាវក៏បានបញ្ជាក់ថា មិនមែនដូច្នេះទេ សូមចូលរួមទាំងអស់គ្នាឲ្យបានកាន់តែសកម្មក្នុងការជួយដោះស្រាយបញ្ហាគ្រឿងញៀនដើម្បីកាត់បន្ថយបាននូវបញ្ហានានានៅក្នុងសហគមន៍ និងមូលដ្ឋាន។ លើសពីនេះទៀត លោក ជំទាវ…

  • អាជ្ញាធររាជធានី គ្រោងនឹងកសាងស្ថានីយបូមទឹកថ្មីមួយកន្លែងទៀតនៅទួលពង្រ ជាមួយនឹងការជីកស្តារប្រឡាយបង្ហូរទឹក ដាក់លូជ្រុង ទំហំទទឹង៨ម៉ែត្រ

    អាជ្ញាធររាជធានី គ្រោងនឹងកសាងស្ថានីយបូមទឹកថ្មីមួយកន្លែងទៀតនៅទួលពង្រ ជាមួយនឹងការជីកស្តារប្រឡាយបង្ហូរទឹក ដាក់លូជ្រុង ទំហំទទឹង៨ម៉ែត្រ

    ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ គ្រោងនឹងកសាងស្ថានីយបូមទឹកថ្មីមួយកន្លែងទៀតនៅទួលពង្រ ដែលមានឈ្មោះថា“ស្ថានីយបូមទឹកទួលពង្រ” ជាមួយនឹងការជីកស្តារប្រឡាយបង្ហូរទឹក ដាក់លូជ្រុងឱ្យបានទំហំទទឹង៨ម៉ែត្រ ដើម្បីរំដោះទឹកនៅតំបន់ជាយក្រុងពិសេស នៅខណ្ឌដង្កោ ខណ្ឌកំបូលនិងខណ្ឌពោធិ៍សែនជ័យ។ គម្រោងខាងលើនេះបានលើកឡើង នៅក្នុងអង្គប្រជុំពិភាក្សាមួយ ដើម្បីរំដោះទឹកនៅរាជធានីភ្នំពេញ ជាមួយអាជ្ញាធរខណ្ឌទាំង៣ និងមន្ត្រីជំនាញកាលពីរសៀលថ្ងៃទី០២ កុម្ភៈនេះ នៅសាលារាជធានី ក្រោមវត្តមានឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ លោកសាំ ពិសិដ្ឋបានបញ្ជាក់ថា ជាគម្រោងដែលយើងបានសិក្សារួច គឺរដ្ឋបាលរាជធានីភ្នំពេញនឹងត្រូវស្ថានីយបូមទឹកថ្មីមួយកន្លែងទៀតនៅទួលពង្រ ដែលមានឈ្មោះថា ស្ថានីយបូមទឹកទួលពង្រ ជាមួយនិងការជីកស្តារប្រឡាយបង្ហូរទឹក ដាក់លូជ្រុងឱ្យបានទំហំទទឹង៨ម៉ែត្រនៅទីតាំងចាំបាច់។ លោកបន្តថា ស្ថានីយបូមទឹកទួលពង្រ នេះមានម៉ាស៊ីនបូមទឹក ចំនួន៣គ្រឿង ដែលអាចរំដោះទឹកបាន នៅតំបន់ទួលពង្រ ត្រពាំងថ្លឹង និងតំបន់ជុំវិញ។ គម្រោងនេះនឹងបើកការដ្ឋាននៅចុងខែ កុម្ភៈនេះ ហើយគ្រោងបញ្ចប់នៅក្នុងខែសីហា ឆ្នាំ២០២១ បើសិនយើងមានថវិកាគ្រប់គ្រាន់និងមានការឯកភាពពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។ ក្រៅពីគម្រោងកសាងស្ថានីយបូមទឹកទួលពង្រ ជាការងារចំពោះមុខ យើងត្រូវស្តារប្រឡាយទួលពង្រ១ ជាប្រឡាយបេតុង ឲ្យបានទទឹង ៨ម៉ែត្រ បណ្ដោយ ៤៥៤៥ម៉ែត្រ ចាប់ពីភូមិព្រៃព្រីងខាងត្បូងដល់បុរីជីបម៉ុង។ ដាក់លូប្រអប់ទំហំ…

  • ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ព្រមទាំងរក្សាទុកកាំភ្លើងកែឆ្នៃគ្មានច្បាប់ ត្រូវកម្លាំងកងរាជអាវុធហត្ថខណ្ឌដង្កោឃាត់ខ្លួន

    ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ព្រមទាំងរក្សាទុកកាំភ្លើងកែឆ្នៃគ្មានច្បាប់ ត្រូវកម្លាំងកងរាជអាវុធហត្ថខណ្ឌដង្កោឃាត់ខ្លួន

    ភ្នំពេញ៖ ជនសង្ស័យម្នាក់ ពាក់ព័ន្ធ ករណីជួញដូរគ្រឿងញៀន ព្រមទាំងរក្សាទុកនូវកាំភ្លេីងកែឆ្នៃ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌដង្កោ ធ្វើការឃាត់ខ្លួន កាលពីវេលាម៉ោង១និង១៥នាទីរំលងធ្រាត្រ ឈានចូលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ ត្រង់ចំណុចផ្លូវលំក្រោយវត្តជាន់ឯង ស្ថិតក្នុងភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ ។ ជនសង្ស័យខាងលេីមានឈ្មោះ ទិត្យ ស្រី ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរ មិនពិតប្រាកដ។ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលគ្មានលេខ ភូមិជើងឯង សង្កាត់ជើងឯក ខណ្ឌដង្កោ (មានផ្ទុកសារធាតុញៀន) ។ ក្នុងប្រតិបត្តិការ នេះ កម្លាំងកងរាជអាវុធហត្ថខណ្ឌដង្កោ បានរកឃើញម្សៅក្រាម(ស)ថ្លាចំនួន០១កញ្ចប់ថង់តូច(សង្ស័យសារធាតុញៀន) លុះដល់ព្រឹកឡើងម៉ោង៨និង១៥នាទី ថ្ងៃខែឆ្នាំដដែល កម្លាំងកងរាជអាវុធហត្ថ បានបន្តចុះទៅឆែកឆេរបន្ទប់ជួលរបស់ជនសង្ស័យដោយរកឃើញម្សៅក្រាម(ស)ថ្លាចំនួន០៣កញ្ចប់តូច(សង្ស័យសារធាយុញៀន) រួមនិងកាំភ្លើងឆ្នៃមួយដើម បន្ថែមទៀត ។។ វត្ថុតាងចាប់យកសរុបរួមមាន៖១/ ម្សៅក្រាម(ស)ថ្លាចំនួន០៤កញ្ចប់ថង់តូច(សង្ស័យសារធាតុញៀន) ។២/ កាំភ្លើងខ្យល់កែឆ្នៃ(បាញ់គ្រាប់កង់)ចំនួន០១ដើម ។៣/ ទូរស័ព្ទដៃចំនួន០១គ្រឿង ម៉ាកOppo ពណ៍ខ្មៅ ។៤/ ម៉ូតូចំនួន០១គ្រឿង ម៉ាកHonda Cub ពណ៍ទឹកប៊ិច គ្មានស្លាកលេខ ។៥/…

  • នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿនចេញសេចក្ដីណែនាំ ស្តីពី កិច្ចការពារសន្តិសុខ សណ្ដាប់ ធ្នាប់សាធារណៈ សុវត្ថិភាពសង្គមក្នុងឱកាសបុណ្យចូលឆ្នាំចិន

    នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿនចេញសេចក្ដីណែនាំ ស្តីពី កិច្ចការពារសន្តិសុខ សណ្ដាប់ ធ្នាប់សាធារណៈ សុវត្ថិភាពសង្គមក្នុងឱកាសបុណ្យចូលឆ្នាំចិន

    ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ នគរបាលជាតិ ចេញសេចក្ដីណែនាំ ស្តីពី កិច្ចការពារសន្តិសុខ សណ្ដាប់ ធ្នាប់សាធារណៈ សុវត្ថិភាពសង្គមក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណី របស់ប្រជាជន ចិន និង វៀតណាម៕ ដោយ -រ៉ាវុធ

  • សមាគមកាយឫទ្ធិនារីកម្ពុជា បានប្រារព្ធពិធីសច្ចាបញ្ចូលសមាជិកកាយឫទ្ធិនារីកម្ពុជាថ្មីលើកទី២០ និងទិវានឹករលឹក ឆ្នាំ២០២១

    សមាគមកាយឫទ្ធិនារីកម្ពុជា បានប្រារព្ធពិធីសច្ចាបញ្ចូលសមាជិកកាយឫទ្ធិនារីកម្ពុជាថ្មីលើកទី២០ និងទិវានឹករលឹក ឆ្នាំ២០២១

    សមាគមកាយឫទ្ធិនារីកម្ពុជា នៅថ្ងៃទី២កុម្ភៈឆ្នាំ២០២១ បានប្រារព្ធពិធីសច្ចាបញ្ចូលសមាជិកកាយឫទ្ធិនារីកម្ពុជាថ្មីលើកទី២០ និងប្រារព្ធពិធីទិវានឹករលឹក ឆ្នាំ២០២១ (Thinking Day 2021) ដែលប្រធានបទឆ្នាំនេះមានខ្លឹមសារ ” ក្រោកឈរ រឹងមាំ រួមគ្នាដើម្បីកសាងសន្តិភាព” ស្របនឹងសភាពការណ៍ប្រជាជនចង់បាននាពេលបច្ចុប្បន្ន ។ លោកស្រី ស៊ិន សិរី អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា បានថ្លែងអំណរគុណចំពោះវត្តមានសមាជិក សមាជិកាចំនួនប្រមាណ១៤៨នាក់ បានស្ម័គ្រចិត្តមកសច្ចាចូលជាសមាជិកកាយឫទ្ធិនារីកម្ពុជាពេញសិទ្ធិ ដែលបានផ្តល់កិត្តិយសមកចូលរួមក្នុងកម្មវិធីរបស់សមាគមកាយឫទ្ធិនារីកម្ពុជា នាឱកាសនេះ ។ សូមបញ្ជាក់ថា ចលនាកាយឫទ្ធិនារីកម្ពុជា ជាចលនាឯករាជ្យ ស្ម័គ្រចិត្ត មិនចូលបក្សសម្ព័ន្ធ មិនធ្វើនយោបាយ មិនរកប្រាក់ចំណេញ ហើយក៏មិនមែនជារបស់រដ្ឋាភិបាល ជាចលនាដែលមានការទទួលខុសត្រូវ ចូលរួមក្នុងការស្ថាបនាប្រទេសជាតិ និងពិភពលោក ដែលផ្តល់ឱកាសអោយកុមារី និងយុវតី បានអភិវឌ្ឍន៍គ្រប់កិត្យានុពលរបស់គេដើម្បីក្លាយខ្លួនជាពលរដ្ឋចេះទទួលខុសត្រូវចំពោះខ្លួនឯង ប្រទេសជាតិ និងពិភពលោកទាំងមូល ។ សមាគមត្រូវបានបង្កើតឡើងតាំងពីក្នុងសម័យអាណានិគមនិយមបារាំង ដោយសារតែសង្រ្គាមទើបសមាគមត្រូវបានកាត់ផ្តាច់សកម្មភាពជាង ២ ទសវត្ស ហើយសមាគមត្រូវបានបង្កើតឡើងវិញនៅឆ្នាំ១៩៩៦៕កឹម ទៀង

  • គ្រោះថ្នាក់ចរាចរណ៍បានរំខានដល់គោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាល

    គ្រោះថ្នាក់ចរាចរណ៍បានរំខានដល់គោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាល

    សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានថ្លែងថា គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បានផ្តល់ផលវិបាកយ៉ាងធំធេងដល់ សង្គម រួមទាំងបានរំខានដល់គោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលផងដែរ ខណៈបញ្ហានេះបានសម្លាប់មនុស្សក្នុងមួយថ្ងៃៗរហូតជិតប្រាំនាក់នោះ។ ថ្លែងនៅក្នុងពិធីអញ្ជើញចូលរួមទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១៥ នៅខេត្តកណ្ដាល នៅព្រឹកថ្ងៃទី២ កុម្ភៈ ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស ខេង បានលើកឡើងថា ថ្វីត្បិតតែអត្រាគ្រោះថ្នាក់ចរាចរណ៍នៅក្នុងឆ្នាំ២០២០កន្លងទៅមានការធ្លាក់ចុះជាងឆ្នាំ២០១៩ក្តី ប៉ុន្តែតួលេខនេះគឺវាស្ថិតនៅក្នុងកម្រិតខ្ពស់ដដែល។ សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា«គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកបានបង្កផលវិបាកជាច្រើនដល់សង្គម និងប្រជាពលរដ្ឋ ហើយវាបានបង្កផលប៉ះពាល់ដល់គោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាល។ គ្រោះថ្នាក់នេះ នឹងបន្តអូសបន្លាយរយៈពេលវែង ហើយអាចនឹងមានកំណើនខ្ពស់ប្រសិនបើគ្មានការចូលរួម គោរពអនុវត្តច្បាប់ពីសំណាក់អ្នកប្រើប្រាស់ផ្លូវ ដូចជាការបញ្ជាយានយន្តដោយរំលោភបំពានច្បាប់ណ ឬដោយធ្វេសប្រហែសមិនគោរពស្រលាញ់ជីវិតខ្លួនឯង និងអ្នកដទៃ ឬកង្វាស់វិធាន ការបង្ការទប់ស្កាត់គ្រោះថ្នាក់ប្រកបដោយតម្លាភាព និងប្រសិទ្ធភាពនោះ»។ យ៉ាងណាក៏ដោយសម្តេចក្រឡាហោម ស ខេង បានលើកឡើងទៀតថា ដើម្បីរួមគ្នាកាត់បន្ថយអត្រាគ្រោះថ្នាក់ឲ្យស្ថិតនៅកម្រិតទាបបន្ថែមទៀតនោះ ត្រូវរួមគ្នាបង្កើនវិធានការរឹតបន្តឹងច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកតាមទិសដៅការងារ របស់គណៈកម្មាធិការជាតិឲ្យបានម៉ឺងម៉ាត់បំផុត ប្រកបដោយតម្លាភាព និងស្មើភា។ បង្កើនការផ្សព្វផ្សាយអប់រំច្បាប់ ដល់គ្រប់វេទិកា និងគ្រប់មូលដ្ឋាន។ ត្រូវយកចិត្តទុកដាក់បង្កើនសមត្ថភាពដល់មន្រ្តីអនុវត្តច្បាប់ជាដើម។ ជាមួយគ្នានោះដែរ…

  • កម្មវិធីកោសឈ្នះ! ស្កេនឈ្នះ! រដូវកាលទី២របស់ក្រុមហ៊ុន សែលកាត បានស្វែងរកឃើញអតិថិជនដ៏មហាសំណាងហើយ

    កម្មវិធីកោសឈ្នះ! ស្កេនឈ្នះ! រដូវកាលទី២របស់ក្រុមហ៊ុន សែលកាត បានស្វែងរកឃើញអតិថិជនដ៏មហាសំណាងហើយ

    ភ្នំពេញ ៖ កម្មវិធី កោសឈ្នះ! ស្កេនឈ្នះ! រដូវកាលទី ២ របស់ក្រុមហ៊ុនសែលកាត ត្រូវបានបញ្ចប់ទៅជាមួយនឹងការចាប់រង្វាន់ដ៏ធំអស្ចារ្យបំផុតមួយ ដោយបានផ្តល់ជូនអតិថិជនដ៏មហាសំណាងម្នាក់នូវរថយន្តថ្មីម៉ាក Toyota Rush 2020។ អតិថិជនដែលឈ្នះរង្វាន់ដ៏ធំនេះ មានឈ្មោះ ឡឹម ឆាយចាន់ថុល ជាប្រជាពលរដ្ឋនៃភូមិទៀនភ្លើង ឃុំស្មោងខាងជើង ស្រុកកំចាយមារ ខេត្តព្រៃវែង ហើយរូបគាត់បានបញ្ចេញអារម្មណ៍ឱ្យដឹងនូវសេចក្តីសោមនស្សរីករាយបំផុត ចំពោះការឈ្នះរង្វាន់ដ៏មហាសំណាងនេះ។ គាត់បានថ្លែងថា ឱកាសឈ្នះរង្វាន់រថយន្ត Toyota Rush 2020 នេះ គឺពិតជាមិននឹកស្មានដល់ទាល់តែសោះ ព្រោះរង្វាន់ដ៏អស្ចារ្យនេះ ត្រូវបានឈ្នះយ៉ាងឆាប់រហ័ស នៅក្នុងអំឡុងពេលដើមឆ្នាំថ្មីតែម្តង។ គួររំលឹកផងដែរ កម្មវិធី កោសឈ្នះ! ស្កេនឈ្នះ! រដូវកាលទី ២ ក៏បានផ្តល់រង្វាន់ម៉ូតូ Yamaha 2020 X-Rides ចំនួនពីរគ្រឿង បន្ថែមពីលើរង្វាន់ថ្មីៗជាច្រើនទៀត។ នៅក្នុងកម្មវិធីនេះ អតិថិជនមានឱកាសគ្រប់ពេលដើម្បីឈ្នះរង្វាន់ភ្លាមៗ ជាមួយទឹកប្រាក់រហូតដល់ទៅ 100ដុល្លារ ឬទិន្នន័យ 500 មេកាបៃ សម្រាប់លេងអ៊ីនធើណិតដោយឥតគិតថ្លៃផងដែរ។ អតិថិជនដែលមានសំណាងបានឈ្នះរង្វាន់ម៉ូតូម៉ាក Yamaha…