-
សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ និងសម្ពោធរោងចក្រប្រព្រឹត្តកម្មទឹកស្អាត ដែលជួយឱ្យសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតនៅភ្នំពេញ និងក្រុងតាខ្មៅកាន់តែខ្ពស់

ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ទី០១ ខែកុម្ភៈ ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង និងសម្ពោធរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំការមន។ គម្រោងនេះពង្រីកសមត្ថភាពរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចម្ការមន គឺជាគម្រោងទី១ របស់ផែនការមេដំណាក់កាលទី៣ ដែលបានបញ្ចប់ការងារសាងសង់ទាំងស្រុងនាខែតុលា ឆ្នាំ២០១៩។ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតចម្ការមន មានសមត្ថភាពផលិតទឹកស្អាត ៥២,០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ ដែលពីមុនអាចផលិតទឹកស្អាតបានត្រឹមតែ ១២,០០០ម៉ែត្រគូបក្នុងមួយថ្ងៃប៉ុណ្ណោះ។ នៅក្នុងគម្រោងពង្រីកសមត្ថភាពរោងចក្រនេះ រួមមានការពង្រីកបណ្ដាញបំពង់ទឹកស្អាតប្រវែង ៥៨០គីឡូម៉ែត្រ ក្នុងនោះប្រជាពលរដ្ឋប្រមាណជា ២៨០,០០០នាក់ បានទទួលទឹកស្អាតប្រើប្រាស់ផ្ទាល់ពីបណ្ដាញទឹករបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។ ជាពិសេសប្រជាពលរដ្ឋចំណូលទាប រស់នៅតាមសហគមន៍ ស្ថិតនៅតំបន់ជាយ រាជធានីភ្នំពេញបែកខាងត្បូង។ ដោយឡែកគម្រោងផ្គត់ផ្គង់ទឹកស្អាតបាក់ខែង គឺជាគម្រោងទី២ របស់ផែនការមេដំណាក់កាលទី៣ នៅពេលសិក្សារបាយការណ៍សមិទ្ធិលទ្ធភាពនៅឆ្នាំ២០១៧ បានកំណត់ទីតាំងរបស់គម្រោងស្ថិតនៅសង្កាត់បាក់ខែង មានចម្ងាយ ១០គីឡូម៉ែត្រ ខាងជើងស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ស្ពានជ្រោយចង្វារ)។ ទីតាំងគម្រោងសាងសង់ស្ថិតនៅសង្កាត់បាក់ខែង លើផ្ទៃដីទំហំធំ និងផ្លូវទាំងសងខាងមានទំហំធំទូលាយងាយស្រួលក្នុងការដំឡើងបំពង់មេដែលមានអង្កត់ ផ្ចិតធំ ដើម្បីដាក់ឆ្លងកាត់តាមបាតទន្លេសាប រួចតភ្ជាប់មកតំបន់មួយចំនួននៅរាជធានីភ្នំពេញ ជាពិសេសជាងនេះទៀតនោះ គុណភាពទឹកទន្លេមេគង្គលើមានគុណភាពល្អប្រសើរ ជាងគុណភាពទឹកទន្លេមេគង្គក្រោម។ គម្រោងសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង គឺជាគម្រោងសាងសង់ដ៏ធំមួយដែលមិនធ្លាប់មានពីមុនមកនៅកម្ពុជា មានសមត្ថភាពផលិតទឹកស្អាត ៤០០,០០០ម៉ែត្រគូបក្នុងថ្ងៃ…
-
អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន រួមសហការជាមួយក្រសួងកិច្ចការនារី បើកវគ្គបណ្តុះបណ្តាល គ្រូបង្គោលថ្នាកតំបន់

កំពត ៖ ថ្ងៃ ទី១ ខែកុម្ភៈ ឆ្នាំ ២០២១ ក្រោមកិច្ចសហការរវាងក្រសួងកិច្ចការនារី អគ្គលេខាធិការ ដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងគណ:កម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តកំពត បានរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់តំបន់ស្តីពីការលេីកកម្ពស់ការចូលរួមរបស់អ្នកម្តាយដេីម្បីទប់ស្កាត់ការប្រេីប្រាស់ និងការចែកចាយគ្រឿងញៀន ក្រោមអធិបតីលោកជំទាវ ហ៊ូ សាមិត្ត រដ្ឋ លេខាធិការ ក្រសួង កិច្ចការនារី ឯកឧត្ដម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយមានការអញ្ជេីញចូលរួមពីតំណាងមន្ទីរកិច្ចការនារីរាជធានី ខេត្តចំនួន១១ មានរាជធានីភ្នំពេញ ខេត្តព្រះសីហនុ កោះកុង កំពង់ស្ពឺ តាកែវ កណ្តាល ត្បូងឃ្មុំ មណ្ឌលគិរី រតនគិរី ក្រចេះ និងខេត្ត ស្ទឹងត្រែង និងស្ថាប័ន អង្គភាពពាក់ព័ន្ធ សរូប៤០នាក់។ គោលបំណងអភិវឌ្ឍន៍ចំណេះដឹងដល់មន្រ្តីកិច្ចការនារី ដើម្បីប្រតិបត្តិករទាំងនេះយកទៅប្រើប្រាស់ជាមូលដ្ឋានក្នុងការកៀរគរការចូលរួមរបស់ស្រ្តី ជាលោកយាយ អ៊ុស្រី ម្តាយ ម្តាយមីង បងប្អូនស្រ្តី រួមគ្នាទប់ស្កាត់ការប្រើប្រាស់ រក្សាទុក និងចែកចាយគ្រឿងញៀនខុសច្បាប់ឱ្យអស់ពីសហគមន៍យើង។ លោកជំទាវ យស់…
-
ប៉ុស្តិ៍នគរបាលឃ្មួញ ឃាត់ខ្លួនជនសង្ស័យ០៥នាក់ ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ភ្នំពេញ៖ ជនសង្ស័យ០៥នាក់ត្រូវកម្លាំងប៉ុស្តិ៍នគរបាលឃ្មួញឃាត់ខ្លួនបានករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។ កាលពីវេលាម៉ោងវេលាម៉ោង១១ និង០០នាទី ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ នៅចំណុចបន្ទប់ជួល ផ្លូវបេតុង ភូមិសែនសុខ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។ នគរបាលប៉ុស្តិ៍ឃ្មួញបានអោយដឹងថា ជនសង្ស័យទាំង០៥នាក់នោះ១ ឈ្មោះ ណាំ ចន្ថា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ ២-ឈ្មោះ រស់ ណារិន ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅបន្ទប់ជួល ភូមិសែនសុខ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។ ៣-ឈ្មោះ ផន សុខនី ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅបន្ទប់ជួល ភូមិសែនសុខ៤ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។ ៤-ឈ្មោះ អែម មេសា…
-
រថយន្តកុងតឺន័រដឹកឥវ៉ាន់ខោអាវក្បាលគីប ត្រូវអគ្គិភ័យឆាបឆេះអស់ជាច្រើនដុំគីប

ភ្នំពេញ ៖ ទូរកុងតឺន័រ ដឹកខោអាវជជុះក្បាលគីប ត្រូវបានអគ្គិភ័យឆាប់ឆេះរងការខូចខាតអស់មួយចំនួនធំ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង ៣០នាទីយប់ថ្ងៃអាទិត្យទី៣១ ខែមករាឆ្នាំ២០២១ត្រង់ចំណុចផ្លូវ២៩០កែងនឹងផ្លូវ ២០៥នៅក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ តាមសម្តីប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា ដំបូងឡើយគេឃើញរថយន្តកុងតឺន័រក្បាលពណ៌បៃតង ពាក់ស្លាក លេខតាកែវ3A.1016បានបើកមកឈប់នៅមុខផ្ទះកន្លែងកើតហេតុខាងលើហើយក៏បើក ទូរកុងតឺន័រ ដើម្បីទំលាក់ខោអាវជជុះក្បាលគីប ចេញ ខណៈកម្មករកំពុងតែទំលាក់ខោអាវក្បាលគីប ក្នុងទូរកុងតឺន័រ ក៏ស្រាប់តែមានអណ្ដាតភ្លើងឆាបឆេះនៅខាងក្នុងទូរកុងតឺន័រធ្វើឲ្យកម្មកររត់ចុះចែកជើងគ្នា និងតៃកុងរថយន្តកុងតឺន័រ បានដោះក្បាលរថយន្តបើកចេញកំឲ្យភ្លើងឆាបឆេះដល់ទាន់។ក៏បង្កឲ្យមានការ ភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះមកអន្តរាគមន៍ហៅរថយន្តពន្លត់អគ្គីភ័យមកដល់កន្លែងកើតហេតុ ធ្វើការបាញ់ពន្លត់។រថយន្តពន្លត់អគ្គីភ័យមកដល់កន្លែងកើតហេតុចំនួន ២គ្រឿងបានប្រើប្រាស់ទឹកអស់ចំនួន ៤ជើងទើបរលត់ទៅវិញនៅវេលា ម៉ោង១និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃចន្ទ ទី១ ខែកុម្ភះ ឆ្នាំ២០២១ ការខូចខាតគឺឆេះខោអាវអស់មួយចំនួនធំ ។ ចំពោះមូលហេតុ បើតាមសម្ដីម្ចាស់ទំនិញបាន ប្រាប់ឲ្យដឹងថា ទូរកុងតឺន័រនេះនៅថ្ងៃទី ២៩ម៉ោង១២និង៤០នាទីរំលងអធ្រាត្របានឆាបឆេះនៅផ្លូវ៣៥៨ម្ដង រួចក៏យកទៅរក្សាទុកនៅដីឡូត៍ខាងវាលស្បូវបានរយៈពេល ៣ថ្ងៃ ទើបយកចេញពីវាស្បូវមកដាក់ នៅកន្លែងកើតហេតុខាងលើនេះដើម្បីទម្លាក់ខោអាវចេញពីទូរកុងតឺន័រ ទំនងហប់និងក្តៅជាហេតុធ្វើឲ្យឆេះតិចៗរហូតដល់ថ្ងៃកើតហេតុទើបមានអណ្តាតភ្លើងឆាបឆេះបែបនេះទៅវិញ ក្នុងហេតុការណ៍នេះមិនឆេះរាលដាលដល់ទ្រព្យសម្បត្តិអ្នកដទៃឬក៏រងរបួសគ្រោះថ្នាក់ដល់មនុស្សនោះទេ៕ដោយ ៖ ជីម ភារ៉ា
-
អភិបាល អភិបាលខេត្ត ប៉ៃលិន ជូនដំណេីរពលករ មកពីប្រទេសថៃ ទី១៤ ដែលជាសះស្បេីយពីកូវីដ ១៩

លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ បានអញ្ជើញជួបសំណេះសំណាល និងជូនដំណើរពលករម្នាក់ទៀត ទៅលំនៅស្ថានវិញ ក្រោយពីបានឆ្លងវីរុសកូវីដ១៩ ហើយទទួលបានការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យជំនាញក្នុងការព្យាបាល រហូតទទួលបានជាសះស្បើយ ។ ក្នុងឱកាសសំណេះសំណាល និងជូនដំណើរនេះ លោកជំទាវ បាននាំការអបអរសាទរ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាជូនបងប្អូននាពេលនេះផងដែរ ។ ក្នុងនាមលោកជំទាវផ្ទាល់ ក៏សំដែងនូវទឹកចិត្តត្រេកអរជាមួយបងស្រី និងបានផ្តាំផ្ញើថា ទោះបីពេលនេះប្អូនៗទទួលបានជាសះស្បើយក្តី តែពេលត្រឡប់ទៅផ្ទះវិញ ក៏ត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃទៀត ដើម្បីជាការបង្ការបន្ថែម ហើយបើមានអាការៈប្រែប្រួលណាមួយ សូមប្រញាប់ទំនាក់ទំនងមកក្រុមគ្រូពេទ្យ និងកុំភ្លេចញ៉ាំថ្នាំអោយបានទៀងទាត់តាមការណែនាំរបស់គ្រូពេទ្យ និងបានកើតសរសើរ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមគ្រូពេទ្យជំនាញ ដែលបានខិតខំអស់កម្លាំងកាយចិត្ត លះបង់ពេលវេលាទាំងយប់ទាំងថ្ងៃ ក្នុងការមើលថែអ្នកជំងឺយ៉ាងយកចិត្តទុកដាក់រហូតបានជាសះស្បើយ ។ លោកជំទាវ បានបញ្ជាក់បន្ថែមជូនបងស្រីថា ក្នុងដំណាក់កាលព្យាបាលនិងការស្នាក់នៅ ហូបចុក គឺជាការយកចិត្តទុកដាក់របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុន សែន ដោយមិនទុកអោយបងប្អូនពលករខ្មែរយើងណាម្នាក់ជួបទុក្ខលំបាកដោយសារវីរុសកូវីដ៩ ដោយលោកមិនបានដឹង…
-
កម្ពុជានាំចេញអង្ករបានជាង៣ម៉ឺន៤ពាន់តោនក្នុងខែមករាឆ្នាំ២០២១ ប៉ុន្តែចំនួននោះបានថយវុះជាង៣២%បើធៀបទៅនឹងខែមករាឆ្នាំ២០២០

យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម ស្ដីក្នុងខែមករាឆ្នាំ២០២១ កម្ពុជាបានចេញអង្ករបាន៣ម៉ឺន៤ពាន់២៧៣តោន មានការថយចុះចំនួន១ម៉ឺន៦ពាន់១៧៧តោន ពលគឺថយចុះប្រមាណ៣២,០៧% បើធៀបទៅនឹងខែមករាឆ្នាំ២០២០ដែលពេលនោះកម្ពុជានាំអង្ករចេញបាន៥ម៉ឺន៤៥០តោន។ ក្នុងចំណោមអង្ករជាង៣ម៉ឺន៤ពាន់តោន ដែលនាំចេញក្នុងខែមករាឆ្នាំ២០២១ មានអង្ករក្រអូបគ្រប់ប្រភេទចំនួន៣ម៉ឺន៣២តោន ស្មើនឹង៨៧,៦៣% និងអង្ករ ស គ្រប់ប្រភេទមានចំនួន៣ពាន់៦៩៥តោនស្មើនឹង១០,៧៨% និងអង្ករចំហុយចំនួន៥៤៦តោនស្មើនឹង១,៥៩%។ ក្រសសួងកសិកម្មបានបន្តថា ក្នុងខែមករាឆ្នាំ២០២១ អង្ករកម្ពុជាបាននាំចេញទៅកាន់ទិសដៅចំនួន២៨ប្រទេស ក្នុងនោះប្រទេសចិនឈរលំដាប់ទី១ មានចំនួន១ម៉ឺន៦ពាន់១៦៣តោន, ប្រទេសបារាំងឈរលំដាប់ទី២មានចំនួន៣ពាន់៧២៣តោន, លំដាប់ទី៣ប្រទេសហ្គាបុងមានចំនួន៣ពាន់៥៧០តោន, លំដាប់ទី៤ប្រទេសម៉ាឡេស៊ីមានចំនួន៣ពាន់១៨៤តោន, លំដាប់ទី៥ប្រទេសអូស្ត្រាលីមានចំនួន៩០៨តោន។ ក្នុងខែមករាក្រុមហ៊ុនដែលនាំអង្ករចេញមានចំនួន៣៦ក្រុមហ៊ុន។ កម្ពុជាក្នុងឆ្នាំ២០២០កន្លងទៅបាននាំអង្ករចេញចំនួន៦៩ម៉ឺន៨២៩ តោន មានកំណើនប្រមាណ ១១,៤០% ធៀបទៅនឹងឆ្នាំ២០១៩។ តម្លៃសរុបនៃការនាំចេញអង្ករ ចំនួន ៥៣៨លាន៨សែន៤ម៉ឺន៦ពាន់៦២០ដុល្លារអាមេរិក។ គោលដៅនៃការនាំចេញ ចំនួន ៦០ ប្រទេស ក្នុងនោះប្រទេសចិនបានច្រើនជាងគេគឺ ២៨៩ ៤៣៩ តោន ស្មើនឹង ៤១,៩០% នៃការនាំចេញអង្ករសរុប បន្ទាប់មកសហភាពអ៊ឺរ៉ុបដែលមាន២៤ប្រទេសបានចំនួន ២០ម៉ឺន៣ពាន់៧៩១តោន ស្មើនឹង ២៩,៥០% នៃការនាំចេញអង្ករសរុប, លំដាប់ទី៣គឺ បណ្តាប្រទេសអាស៊នដែលមាន៦ប្រទេស ចំនួន ៨ម៉ឺន៦ពាន់៨៩៩ តោន ស្មើនឹង ១២,៥៨%…
-
អភិបាលខេត្តព្រះសីហនុ ដឹកនាំមន្រ្តីជំនាញចុះត្រួតពិនិត្យវឌ្ឍនភាពនៃការសាងសង់បន្ទប់ទឹកសាធារណៈ ស្ថិតតាមបណ្តោយឆ្នេរសមុទ្រអូរឈើទាល២ អូរត្រេះ១ អូរត្រេះ២ និងឆ្នេរពយជំទាវម៉ៅ

នៅរសៀលថ្ងៃអាទិត្យ ទី៣១ ខែមករា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្រ្តីជំនាញចុះត្រួតពិនិត្យវឌ្ឍនភាពនៃការសាងសង់បន្ទប់ទឹកសាធារណៈ ស្ថិតតាមបណ្តោយឆ្នេរសមុទ្រអូរឈើទាល២ អូរត្រេះ១ អូរត្រេះ២ និងឆ្នេរពយជំទាវម៉ៅ។ ក្នុងការចុះពិនិត្យនោះដែរ ឯកឧត្តម គួច ចំរើន អភិបាលខេត្ត ក៏បានជំរុញក្រុមការងារជំនាញនីមួយៗ ត្រូវបង្កើនការសាងសង់ និងធ្វើតាមលក្ខណៈបច្ចេកទេស សម្រេចឲ្យបានតាមផែនការដែលបានគ្រោងទុក ។ ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា បន្ទប់ទឹក សាធារណ: ទាំង៩ នៅបណ្ដោយឆ្នេរ ក្នុងក្រុងព្រះសីហនុ ក្រោមគោលនយោបាយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កំពុងដំណើរការក្នុងយ៉ាងល្អ ហើយសម្រាប់ចូលឆ្នាំខ្មែរ២០២១ខាងមុខនេះ នឹងបានដាក់ជូនសាធាណ:ជន ប្រើប្រាស់ហើយ។ ឯកឧត្តមអភិបាលខេត្ត ក៏បានបន្តចុះទៅមើលក្រុមជាង ដែលកំពុងតម្លើងភ្លើងបំភ្លឺ នៅជុំវិញគល់ដើមឈើចាំស្នេហ៍ ដើម្បីឲ្យមានសោភ័ណ្ឌភាពកាន់ តែស្រស់ស្អាតជូនបងប្អូនប្រជាពលរដ្ឋ ដែលចូលចិត្តមកលេងកំសាន្ត និងថតរូបទុកជាអនុស្សវរីយ៍ផងដែរ។ សូមជម្រាបជូនថា គិតត្រឹមថ្ងៃទី២២ ខែមករា ឆ្នាំ ២០២១ ការងារសាងសង់បន្ទប់ទឹកសាធារណៈទាំង ៩ទីតាំង នៅតាមបណ្តោយ ឆ្នេរអូរឈើទាល ឆ្នេរអូរត្រេះ…
-
សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញបើកការដ្ឋានសាងសង់ និងសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ រោងចក្រប្រព្រឹត្តកម្មទឹកស្អាត នៅបាក់ខែង នៅព្រឹកនេះ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង និងប្រកាសសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការរោងចក្រប្រព្រឹត្តកម្មទឹកស្អាត ចំការមន ស្ថិតនៅភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ នេះ ។ ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសមិនឲ្យរថយន្តដឹកទំនិញ រថយន្តធុនធំ និងរថយន្តដឹកដីគ្រប់ប្រភេទ មិនឲ្យបើកឆ្លង កាត់លើកំណាត់មហាវិថីឈ្នះឈ្នះ ចាប់ពីផ្លូវជាតិលេខ៦ រហុតដល់ស្ពានព្រែកព្នៅ រយៈពេលមួយព្រឹក រហូតដល់ចប់កម្មវិធី នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ផងដែរ ។គួររម្លឹកថា គម្រោងសាងសង់រោងចក្រផលិតទឹកស្អាតថ្មីមួយទៀត ស្ថិតនៅសង្កាត់បាក់ខែង ចំណាយទឹកប្រាក់ប្រមាណជាង ២២០លានដុល្លារអាមេរិក។ បើតាមសេចក្តីប្រកាសរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បង្ហាញថា គម្រោងសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាត បាក់ខែង មានសមត្ថភាពផលិត ១៩៥.០០០ ម៉ែត្រគូប ក្នុងមួយថ្ងៃ ស្ថិតក្នុងសង្កាត់បាក់ខែង ចាប់ផ្តើមសាងសង់ នៅខែមេសា ឆ្នាំ២០១៩។ រោងចក្រប្រព្រឹត្តកម្មទឹកស្អាត បាក់ខែង ត្រូវបានសាងសង់ឡើង បន្ទាប់ពីការសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាត និរោធ ជំហានទី២…
-
គណបញ្ជាការឯកភាពខណ្ឌច្បារអំពៅ បើកកិច្ចប្រជុំ ដើម្បី ដាក់ចេញវិធានការបន្ថែមលើបញ្ហាសណ្តាប់ធ្នាប់ជាចំបង

ភ្នំពេញ៖ គណបញ្ជាការឯកភាពខណ្ឌច្បារអំពៅ បានបើកកិច្ចប្រជុំរួម ក្រោមវត្តមានលោក ចេង មុនីរ៉ា អភិបាល នៃគណះអភិបាលខណ្ឌ និងជាប្រធានគណបញ្ជាការឯកភាពខណ្ឌច្បារអំពៅ កាលពីព្រឹកថ្ងៃទី២៩ ខែមករា ឆ្ណាំ២០២១ ដោយមានការចូលរួមពីលោកអធិការនគរបាលខណ្ឌ លោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ លោក-លោកស្រី អភិបាលរងខណ្ឌ លោកនាយក នាយករងរដ្ឋបាល លោក លោកស្រីចៅសង្កាត់ និងលោកមេប៉ុស្តិ ព្រមទាំងស្មៀនសង្កាត់ទាំង៨ ។ ក្នុងកិច្ចប្រជុំនេះ លោក ចេង មុនីរ៉ា បានមានប្រសាសន៍ថា រាល់ថ្ងៃនេះ អ្នកធ្វើដំណើរ តែងនាំគ្នារអ៊ូរទាំពីបញ្ហាកកស្ទះចរាចរណ៍ ពិសេស លើកំណាត់ផ្លូវជាតិលេខ១ ។ ដូច្នេះ កម្លាំងគណបញ្ជាការឯកភាពយើង ត្រូវភ្ញាក់ពីព្រលឹម ចុះរៀបចំសណ្តាប់ធ្នាប់ និងសម្រួលចរាចរណ៍តាមដងផ្លូវ ដោយពុំចាំបាច់មានការបញ្ជារ ទើបចុះធ្វើនោះទេ ។ ចំពោះវិធានការណ៍ចំពោះមុខវិញ លោក ចេង មុន្នីរ៉ា បានប្រាប់ឱ្យសមត្ថកិច្ច និងអាជ្ញាធរ ត្រូវណែនាំដល់ម្ចាស់អាជីវកម្ម ដែលមានទីតាំងស្ថិតនៅតាមដងផ្លូវជាតិលេខ១ សូមឲ្យរៀបចំណតរថយន្តឲ្យបានត្រឹមត្រូវ ចៀសវាងមកឈប់សំចតលើផ្លូវ បង្កឲ្យកកស្ទះចរាចរណ៍។ បើម្ចាស់អាជីវកម្ម មិនគោរពតាមការណែនាំ…
-
មនុស្ស៦នាក់ស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២៩មករានេះ

យោងតាមទិន្នន័យរបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី២៩មករា ឆ្នាំ២០២១ មានចំនួន៦ករណី ក្នុងបណ្តាលឲ្យមនុស្សស្លាប់ ៦នាក់ របួសធ្ងន់ ១នាក់។ ចំនួនអ្នកស្លាប់ត្រូវគេរាយការណ៍ថា បានកើនឡើងបើប្រៀបធៀបទៅនឹងថ្ងៃទី២៨មករាឆ្នាំ២០២១ ដែលមានគ្រោះថ្នាក់កើតឡើងចំនួនតែ២លើក និងបណ្ដាលឲ្យមនុស្សសសស្លាប់២នាក់ និងរបួសធ្ងន់ម្នាក់ប៉ុណ្ណោះ៕កឹម ទៀង