-
រថយន្តPORSCHE បុកជាមួយរថយន្ត Prius រួមនឹងបង្គោលភ្លេីងថ្មនៅផ្លូវបំបែកជាបួន បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ ៖ រថយន្តម៉ាក PORSCHE មួយគ្រឿងបានបុកគ្នាជាមួយរថយន្តម៉ាក Toyota Prius ត្រង់ចំណុចផ្លូវបែកជាបួនរួមនឹងបង្គោលភ្លេីងក្បែរនោះបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ០១និង ៤០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ៥៦៦ កែងផ្លូវ៣៣៥ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តស៊េរីទំនើបម៉ាក PORSCHE មួយគ្រឿងពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BB-5005ធ្វើដំណើរតាមបណ្ដោយផ្លូវ៥៦៦ ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចផ្លូវបែកជាបួនបានជ្រុលទៅបុកជាមួយរថយន្ត Toyota Prius មួយគ្រឿងពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ2AX-0124ធ្វើដំណើរតាមបណ្តោយផ្លូវ ៣៣៥ទិសដៅពីកើតទៅលិច ចំពីចំហៀងរថយន្ត Prius ផ្នែកខាងស្ដាំពេញទំហឹងបណ្ដាលឲ្យរថយន្ត Priusវិលជិតមួយជុំ រីឯរថយន្តម៉ាក PORSCHE បានបុកនិងបង្គោលភ្លើងថ្មពេញទំហឹងទៀតធ្វើឲ្យខូចខាតផ្នែកខាងមុខយ៉ាងដំណំ ។ ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហេីយទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ឲ្យមកធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក រង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ ៕ ដោយ៖ ជីម ភារ៉ា
-
បុរសម្នាក់ត្រូវរថយន្តម៉ាក MG បុកស្លាប់ក្នុងថ្លុកឈាមលេីផ្លូវព្រៃស

ភ្នំពេញ ៖ បុរសម្នាក់ជាជាងជួសជុលរថយន្ត ខណៈកំពុងជិះម៉ូតូតាមផ្លូវក៏ត្រូវបានរថយន្តម៉ាកMGមួយគ្រឿងបើកបរក្នុងល្បឿនលឿនមកបុកពេញទំហឹងបណ្ដាលឲ្យបោកក្បាលនិងថ្នល់ស្លាប់ក្នុងថ្លុកឈាម បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១០ និង ៤០នាទីយប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ នៅចំណុចមុខខារ៉ាអូខេហ្គោលដិនថោន តាមបណ្តោយផ្លូវព្រៃស ក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ សពជនរងគ្រោះមានឈ្មោះ ថៃ ភេទប្រុស អាយុជាង២០ឆ្នាំ បុករបរជាងជួសជុលរថយន្ត ស្នាក់នៅបន្ទប់ជួលក្បែរកន្លែងកើតហេតុ មានស្រុកកំណើត នៅឯខេត្តត្បូងឃ្មុំ។ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងគេឃេីញបុរសម្នាក់បើករថយន្តម៉ាក MG មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BI-1749 ធ្វើដំណើរតាមបណ្ដោយផ្លូវព្រៃស ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើបានជ្រុលចង្កូតទៅបុកជាមួយម៉ូតូមួយគ្រឿងម៉ាកស្មាក់វី ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1BP-2773ជិះដោយបុរសម្នាក់ធ្វើដំណើរបញ្ច្រាសទិសដៅគ្នាពីលិចទៅកើតពេញទំហឹង បណ្ដាលឲ្យជនរងគ្រោះភាគីខាងម៉ូតូប៉េីងជិត៣០ម៉ែត្របែកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធម៌ ។ ចំណែកម៉ូតូរងគ្រោះមើលលែងចង់ស្គាល់។ ភ្លាមនោះតៃកុងរថយន្តបង្កក៏ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនរួចបញ្ជូនទៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស ដេីម្បីធ្វើការសួរនាំ និងប្រគល់ឲ្យសមត្ថកិច្ចជំនាញចរាចរណ៍តាមក្រោយ។ ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែងយកម៉ូតូនិងរថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាទៅតាមច្បាប់។ដោយឡែកសពជនរងគ្រោះត្រូវសមត្ថកិច្ចធ្វើកំណត់ហេតុនិងទំនាក់ទំនងរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ៖ ជីម ភារ៉ា
-
កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ បន្តដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ គ្រឿងស្រវឹង គ្រឿងញៀន និងអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក នៅត្រង់ចំណុចរង្វង់មូលព្រះនរាយណ៍

ភ្នំពេញ ៖ នៅវេលាម៉ោង ២០ ៖ ០០នាទីយប់ ថ្ងៃព្រហស្បតិ៍ ១៥កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ដឹកនាំដោយ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានដឹកនាំកម្លាំងចម្រុះ ចុះត្រួតពិនិត្យច្បាប់ចរាចរណ៏ផ្លូវគោក ត្រួតពិនិត្យអាវុធជាតិផ្ទុះ គ្រឿងញៀន គ្រឿងស្រវឹង នៅត្រង់ចំណុចរង្វង់មូលព្រះនរាយណ៍ ផ្លូវជាតិលេខ២ ភូមិព្រែកតាឡុង២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដើម្បីបង្កា ទប់ស្កាត់បទល្មើស និងថែរក្សាសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ក្នុងសមាសភាពចូលរួម សរុប ៥០នាក់ រួមមាន៖ កម្លាំងអធិការខណ្ឌចំនួន ២៥ នាក់ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌចំនួន ១០ នាក់ កម្លាំងសណ្ដាប់ធ្នាប់ ខណ្ឌ-សង្កាត់ ចំនួន ១៥ នាក់ ។ ជាលទ្ធផលក្នុងការត្រួតពិនិត្យរួមមាន ៖ បានត្រួតពិនិត្យរថយន្តតូចធំឆ្លងកាត់ចំនួន…
-
កម្លាំងនគរបាលឃាត់ខ្លួនមេខ្យល់ម្នាក់ ពាក់ព័ន្ធករណីនាំនារីក្មេងៗ អនីតិជន ឱ្យភ្ញៀវតាមផ្ទះសំណាក់ និងសណ្ឋាគារ

ភ្នំពេញ៖ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និង ការពារអនីតិជន សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះបង្ក្រាបជាក់ស្តែងករណីប្រព្រឹត្តិ អំពើសញ្ចារកម្ម មានស្ថានទម្ងន់ទោស (នាំនារីក្មេងៗ ឱ្យរួមភេទជាមួយភ្ញៀវ នៅតាមផ្ទះសំណាក់ និងសណ្ឋាគារ) ដោយបានឃាត់ខ្លួនស្រ្តីមេខ្យល់ម្នាក់ និងនារីរងគ្រោះចំនួន ០៧នាក់ ក្នុងនោះមានអនីតិជនចំនួន០៥នាក់។ ប្រតិបត្តិការនេះ ដោយមានការចង្អុលបង្ហាញពីឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ សម្របសម្រួលពីលោក គុជ គឹមឡុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងដឹកនាំដោយលោក ឩត្តមសេនីយ៍ទោ ចាន់ កិត្តិខុម ស្នងការរងទទួលដឹកនាំការងារការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជាធានីភ្នំពេញ ធ្វើការឃាត់ស្រ្តីសង្ស័យជាអ្នកគ្រប់គ្រងម្នាក់ និងនារីរងគ្រោះ ក្មេងៗចំនួន៧នាក់ នៅវេលាម៉ោង២រសៀល ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ ចំណុចភោជ្ជនីយដ្ឋាន តាឪ ភូមិគៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឱ្យដឹងថា មេខ្យល់ ឈ្មោះ ឆយ ចន្ថា អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល…
-
ទីតាំងលួចដាំកញ្ឆាខុសច្បាប់៥ទីតាំង ត្រូវសមត្ថកិច្ចខេត្តតាកែវចុះបង្ក្រាប

ប្រភពពីស្នងការដ្ឋាននគរបាលខេត្តតាកែវបានឲ្យដឹងថា នៅម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី២៨មករាឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ បានបញ្ជាឲ្យកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកគិរីវង់ ដឹកនាំដោយលោកវរសេនីយ៍ឯក យុគ សារ៉ាត់ អធិការនគរបាលស្រុក ចុះសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំណប់-ព្រះបាទជាន់ជុំ-គិរីចុងកោះ-ភ្នំដិន និងឃុំអង្គប្រសាទ បានឡើងរុករកស្រាវជ្រាវកាប់ដុតបំផ្លាញដំណាំកញ្ឆាដែលជនខិលខួចលួចដាំខុសច្បាប់។ ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានរកឃើញ និងបំផ្លាញចោលទីតាំងដាំកញ្ឆាដោយខុសច្បាប់ចំនួន៥ទីតាំង, អាងស្តុបទឹក៣នៅចំនុចខ្នងភ្នំដុបកំរ៉ែង ស្ថិតក្នុង ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ដែលមានផ្ទៃដីប្រមាណ៨៦២ម៉ែត្រការ៉េ ។ បច្ចុប្បន្នកម្លាំងជំនាញកំពុងបន្តស្រាវជ្រាវស្វែងរកអ្នកលួចដាំដំណាំកញ្ឆាដើម្បីយកមកផ្តន្ទាទោសតាមច្បាប់។ នៅប្រទេសកម្ពុជា ដំណាំកញ្ឆាមិនត្រូវអនុញ្ញាតឲ្យដាំដុះ ប្រើប្រាស់ និងកែច្នៃឡើយ ដោយច្បាប់ចាត់ចូលជាប្រភេទ និងវត្ថុធាតុដើមសម្រាប់ផលិតគ្រឿងញៀន៕
-
អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំឆ្លងរបាយការណ៍ ស្តីពីសកម្មភាពការងារប្រចាំខែមករា និងទិសដៅការងារអនុវត្តន៍បន្តសម្រាប់ខែកុម្ភៈ ឆ្នាំ២០២១

ព្រឹកថ្ងៃព្រហស្បតិ៍ទី២៨ ខែមករា ឆ្នាំ២០២១នេះ នៅសាលប្រជុំរបស់អគ្គាធិការដ្ឋាន ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងរបាយការណ៍ ស្តីពីសកម្មភាពការងារប្រចាំខែមករា និងទិសដៅការងារអនុវត្តបន្តសម្រាប់ខែកុម្ភៈ ឆ្នាំ២០២១ របស់អគ្គាធិការដ្ឋាន។ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមាន ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាអគ្គាធិការរង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញ។ ក្នុងឱកាសនោះ ឯកឧត្តមអគ្គាធិការ គូសបញ្ជាក់ថា មន្ត្រីអធិការកិច្ច ទាមទារឲ្យមានសមត្ថភាពខ្ពស់ ម៉ត់ចត់ ទន់ភ្លន់តែមិនទន់ជ្រាយ ជាពិសេសរបាយការណ៍លទ្ធផលចុះអង្កេតស្រាវជា្រវត្រូវធ្វើឱ្យបានគ្រប់ជ្រុងជ្រោយ ព័ត៌មានត្រូវតែពិត ដើម្បីជាមូលដ្ឋានជូនថ្នាក់ដឹកនាំក្រសួងជ្រាប និងសម្រេច ករណីព័ត៌មានមិនទាន់គ្រប់ជ្រុងជ្រោយទេ ត្រូវប្រមូលបន្ថែមទៀត របាយការណ៍អាចយឺតបន្តិចតែឱ្យបានគ្រប់ជ្រុងជ្រោយ។ អង្គប្រជុំបានពិនិត្យ ពិភាក្សា ដោយបានកែសម្រួលនូវចំនុចមួយចំនួនក្នុងរបាយការណ៍។ លើសពីនេះ ឯកឧត្តមអគ្គាធិការបានណែនាំពាក់ព័ន្ធផែនការសកម្មភាពឆ្នាំ២០២០ ផែនការសកម្មភាពឆ្នាំ២០២១ ទម្រង់របាយការណ៍ បញ្ហាមន្ត្រី និងទិសដៅអនុវត្តបន្តសម្រាប់ខែកុម្ភៈ។ មុននឹងបញ្ចប់កិច្ចប្រជុំ ឯកឧត្តមអគ្គាធិការ បានជម្រុញដល់ឯកឧត្តម លោកជំទាវ អគ្គាធិការរង សហការជាមួយប្រធាននាយកដ្ឋាន ពន្លឿនការវិភាគមុខងារឱ្យបានលឿន ដោយពិនិត្យពីចំនួន…
-
សង្ស័យខ្យល់គរបុរសជនជាតិចិនម្នាក់ ដួលស្លាប់មួយរំពេច នៅផ្សារច្បារអំពៅ

ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់វ័យប្រហែល៤០ឆ្នាំជាងសង្ស័យខ្យល់គរដួលស្លាប់មួយរំពេច បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីរវេលាម៉ោង៦ និង១០នាទីព្រឹក ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ ស្ថិតក្នុងផ្សារច្បារអំពៅ សង្កាត់ ច្បារអំពៅ២ ខណ្ឌ ច្បារអំពៅ រាជធានីភ្នំពេញ ។ សពជនរងគ្រោះ មិនទាន់ស្គាល់អត្តសញ្ញាណ ពាក់អៅពណ៌ប្រផេះ ស្លៀកខោជើងវែង អាយុ ប្រហែល៤០ឆ្នាំ ជាជនជាតិចិន។ តាមប្រភពព័ត៌មានពីរអ្នកលក់បន្លែនៅកន្លែងកើតហេតុ បានឲ្យដឹងថា បុរសជាជនជាតិចិនម្នាក់នេះ ជាចុងភៅមួយកន្លែងហើយបានដើរមកទិញបន្លែរបស់គាត់ជារៀងរាល់ថ្ងៃផងដែរ។ ហើយនៅមុនពេញកើតហេតុបុរសជនជាតិចិននេះ បានដើរមកទិញបន្លែអង្គុយរើសបន្លែដូចរាល់ដងធម្មតា ខណៈពេលនោះស្រាប់តែផ្ងារក្រោយដួលតែម្តង។ ហើយភ្លាមៗបងប្អូនប្រពលរដ្ឋក៏បាននាំគ្នាយកប្រេងក្រឡាមករឹតជាបឋម តែជាអកុសលបុរសជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។ រួចភ្លាមៗនោះពួកគាត់ក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកពិនិត្យមើលជាក់ស្តែងតែម្តង។ បច្ចុប្បន្ននេះ សពត្រូវបានសមត្ថកិច្ចជំនាញ ដឹកយកមកវត្តស្ទឹងមានជ័យ ដើម្បីពិនិត្យនិងធ្វើកោសល្យវិច្ឆ័យទៅលើសាក់សពស្លាប់ រួចធ្វើការទាក់ទងរកក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ/ ឆៃ ហួត និង ប៊ុនធី
-
កិច្ចប្រជុំក្រុមការងារបច្ចេកទេសចម្រុះវិស័យអប់រំបទបង្ហាញស្តីពីការត្រៀមរៀបចំសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា២០១៩-២០២០ និងទិសដៅឆ្នាំសិក្សា២០២០-២០២១

រាជធានីភ្នំពេញ៖ ក្រសួងអប់រំយុវជន និងកីឡា បានរៀបចំកិច្ចប្រជុំក្រុមការងារចប្ចេកទេសចម្រុះវិស័យអប់រំ បទបង្ហាញស្តីពីការត្រៀមរៀបចំសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា២០១៩-២០២០និងទិសដៅ ឆ្នាំសិក្សា២០២០-២០២១ កិច្ចប្រជុំនេះ គឹដើម្បីពិនិត្យឡើងវិញពីវឌ្ឍនភាព នៃការអនុវត្តការងារប្រចាំឆ្នាំ ធៀបនឹងទិសដៅដើម្បីដាក់ចេញក្នុងសន្និបាតកន្លងមក ការអនុវត្តផែនការប្រតិបត្តិប្រចាំឆ្នាំការអនុវត្តផែនការ យុទ្ធសាស្ត្រវិស័យអប់រំ យុទ្ធសាស្ត្រកំណែទំរង់វិស័យអប់រំ និងវេទិការសម្រាប់ពិគ្រោះយោបល់លើការរៀបចំ និងអនុវត្តគោលនយោបាយជាមួយថ្នាក់ក្រោមជាតិ និងអ្នកពាក់ព័ន្ធ។ ការធ្វើវេទិការអប់រំមានគោលដៅពីរគឹៈ ១.សម្រប់ជាធាតុចូលដល់សន្និបាតអប់រំ ទី២.សម្រាប់ការវាយតម្លៃពាក់កណ្តាលអាណត្តិនៃការអនុវត្តផែនការយុទ្ធសាស្ត្រវិស័យអប់រំ លើប្រធាបនទចំនួន៤គឹៈ ១.កំណែទម្រង់បណ្តុះបណ្តាលគ្រូបង្រៀន ២.ការលើកកម្ពស់ការគ្រប់គ្រងសាលារៀន ៣.ការអនុវត្តការអប់រំបែបឌីជីថល និងឧត្តមភាពសម្រាប់កម្ពុជា ៤.ការអនុវត្តវិធីសាស្ត្របង្រៀនតាមបែបបញ្ញត្តិ និងវិធីសាស្ត្របង្រៀនបែបថ្មី។ កិច្ចប្រជុំក្រុមការងារបច្ចេកទេសចម្រុះវិស័យអប់រំ គឹជាគោលនយោបាយប្រចាំឆ្នាំ និងជាវេទការគិតពីយុទ្ធសាស្ត្រ របស់ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងដៃគូរអភិវឌ្ឍនានា ធ្វើការវាយតម្លៃពីវឌ្ឍភាពសំខាន់ៗក្នុងវិស័យអប់រំ និងផ្តលឱកាស ដើម្បីបង្កើតគំនិត្យគោលនយោបាយសម្រប់រយៈពេលខ្លី មធ្យម និងរយៈពេលវែង។ ក្នុងបរិបទវិបត្តិកូវីដ១៩ ការអប់រំបែបឌីជីថលគឹមានសារសំខាន់សម្រប់បច្ចុប្បន្ន និងទៅអនាគត់ ដូច្នេះកិច្ចប្រជុំក្រុមការងារបច្ចេកទេសចម្រុះវិស័យអប់រំ ជាឱកាសដ៍សំខាន់ របស់ក្រសួងអប់រំ យុវជន និងកីឡា ជាមួយនឹងដៃគូរអភិវឌ្ឍ ដើម្បីពិភាក្សារិៈរកគំនិតគោលនយោបាយថ្មីៗបន្ថែមទៀត លើកំណែទំរង់វិស័យអប់រំ ដ៍ទូលំទូលាយ តាមរយៈផែនការយុទ្ធសាស្ត្រវិស័យអប់រំ ដោយឆ្លុះបញ្ចាំង…
-
ឃាតករ រឹត.ក សម្លាប់ក្មេងប្រុសអាយុ១៥ឆ្នាំ ជាបុគ្គលិកក្នុងផ្ទះសំណាក់យីហោ៣៦២ នៅក្រុងតាខ្មៅ ប្លន់យកម៉ូតូ រួចរត់គេចខ្លួនបាត់

កណ្តាល៖ នាវេលាម៉ោង៥៖៣០នាទី ទៀបភ្លឺ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ នេះ មានករណីឃាតកម្មមួយ នៅចំណុចផ្ទះសំណាក់៣៦២ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។ សមត្ថកិច្ចបង្ហើបប្រាប់ឱ្យដឹងថា ជនរងគ្រោះ ឈ្មោះ ចាន់ សុឃាង ហៅ វី ភេទប្រុស អាយុ១៥ឆ្នាំ មានទីលំនៅបន្ទប់ជួលភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរកម្មករផ្ទះសំណាក់៣៦២ ។ ជនសង្ស័យ២នាក់មិនស្គាល់អត្តសញ្ញាណ ដោយបានគេចខ្លួនបាត់ ។ នៅមុនពេលកើតហេតុ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១៨៖១៥នាទី ដោយជនរងគ្រោះបានចូលមកធ្វើការនៅក្នុងផ្ទះសំណាក់៣៦២ដូចសព្វដង ។ លុះដល់ម៉ោង១៩៖៣០នាទីម្ចាស់ផ្ទះសំណាក់បានយកម៉ូតូរបស់ខ្លួនម៉ាកហុងដា មកទុកនៅមុខបន្ទប់ដេករបស់ខ្លួនដោយចាក់សោរកនិងយកសោរកងជ័រពណ៌ក្រហមមកចាក់ជាប់គ្នាជាមួយម៉ូតូមួយគ្រឿងទៀតម៉ាកYAMAHA ពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ 1HS5192។ លុះដល់ម៉ោងប្រហែល១៩៖៤០នាទី មានភ្ញៀវ២នាក់មិនស្គាល់អត្តសញ្ញាណបានចុះបញ្ជីក្នុងសៀវភៅចូលសម្រាកបន្ទប់លេខ៧ ធម្មតា ។ លុះដល់ម៉ោង២១៖៣០នាទី ម្ចាស់ផ្ទះសំណាក់ក៏នាំគ្នាចូលដេកអស់ទុកអោយជនរងគ្រោះមើលការខុសត្រូវ ។ លុះដល់ម៉ោងប្រហែល៣៖១៥នាទី នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១…
-
ការស្ថាបនាផ្លូវ៣៨ខ្សែនៅខេត្តសៀមរាប សម្រេចបានជាង១០%ហើយ គិតមកដល់ថ្ងៃទី២៨មករាឆ្នាំ២០២១

គណៈកម្មការអន្តរក្រសួងដើម្បីសិក្សា និងអនុវត្តន៍គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប ដឹកនាំដោយ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការអន្តរក្រសួង រួមជាមួយ លោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន, លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍, លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ, លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹកនិងឧតុនិយម, លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ , លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន, លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍, លោក កែវ រតនៈ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីនិងជាអគ្គនាយកអគ្គិសនីកម្ពុជា រួមនឹងមន្រ្តីជំនាញពាក់ព័ន្ធ នៅថ្ងៃ២៨មករាឆ្នាំ២០២១…