-
សម្ដេចតេជោ ហ៊ុន សែន៖ បុណ្យមាឃបូជា ជាពិធីបុណ្យ មួយ ដ៏មានសារៈសំខាន់បំផុតនៅក្នុងព្រះពុទ្ធសាសនា ដែលជាសាសនារបស់ រដ្ឋ

ភ្នំពេញ៖ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការនៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា បុណ្យ មាឃ បូជា ជា ពិធីបុណ្យ មួយ ដ៏មាន សារៈសំខាន់ បំផុត នៅក្នុង ព្រះ ពុទ្ធ សាសនា ដែល ជា សាសនា របស់ រដ្ឋ ។ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានសរសេរលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្ដេចដូច្នេះថា អនុមោទនា «បុណ្យមាឃបូជា» ។ ថ្ងៃព្រហស្បត៍ ១៥ កេីត ខែមាឃ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ២៥៦៤ ត្រូវនឹងថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២០១នេះ គឺ ជា ថ្ងៃ បុណ្យ មាឃ បូជា ដែលជា ពិធីបុណ្យ មួយ…
-
រថយន្ត Lexus470 បុករថយន្ត toyota prius កំពុងឆ្លងផ្លូវបណ្ដាលឲ្យដាច់កាឡែកង់ម្ខាង

ភ្នំពេញ ៖ បុរសម្នាក់បេីរថយន្តម៉ាកToyota prius មួយគ្រឿង ហេីយបត់ឆ្លងផ្លូវត្រូវរថយន្ត Lexus LX470 ពាក់ស្លាកលេខរដ្ឋបុកចំកង់មុខផ្នែកខាងស្ដាំ រងការខូចខាតយ៉ាងដំណំ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១០និង ៣០ នាទីយប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ ២៧១ កែងនឹងផ្លូវ៤៣២ ក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។ បេីតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្ត toyota prius មួយគ្រឿងពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2BJ-1646ធ្វើដំណើរតាមបណ្ដោយផ្លូវ២៧១ ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើបត់ឆ្វេងដៃឆ្លងទៅផ្លូវ៤៣២ ខណះនោះក៍រថយន្តមួយគ្រឿងទៀតម៉ាក lexus lx 470 ពណ៌ស ពាក់ស្លាកលេខរដ្ឋ34 2-0777បើកបរដោយបុរសម្នាក់ធ្វើដំណើរបញ្ច្រាសទិសដៅគ្នាពីត្បូងទៅជើងចាប់ហ្វ្រាំងមិនទាន់ជ្រុលទៅបុកចំហៀងរថយន្តoyota prius ផ្នែកខាងមុខបណ្ដាលឲ្យដាច់កាឡែកង់ម្ខាងទៅមុខលែងរួច ចំណែករថយន្តlexusរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។ ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ដោយឲ្យភាគីទាំងសងខាងធ្វើការសម្រុបសម្រួលគ្នា បន្ទាប់មកខាងរថយន្ត toyota prius បានព្រមព្រៀងនិងយករថយន្ត lexus ទៅជួសជុលឲ្យស្អាតឡើងវិញដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុហេតុ៕ដោយ៖ ជីម ភារ៉ា
-
សូមចូលរួមគោរពច្បាប់ចរាចរណ៍!! ម៉ូតូធុនធំបុកទ្រូងផ្លូវ២៧១ បណ្ដាលឲ្យបុរស២នាក់ស្លាប់

ភ្នំពេញ៖ បុរសម្នាក់បែកក្បាលធ្លាយខួរស្លាប់នៅ និងកន្លែង និងម្នាក់ទៀតស្លាប់ពេលបញ្ចូនទៅដល់មន្ទីរពេទ្យ ខណៈជិះម៉ូតូធុនធំក្នុងល្បឿនលឿនជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង កាលពីវេលាម៉ោង១១ និង២៥នាទីយប់ ថ្ងៃទី២៧ ខែមករា ឆ្នាំ ២០២១ នៅក្បែរមន្ទីពេទ្យរុស្សុីប្រហែល៣ម៉ែត្រ តាមបណ្ដោយផ្លូវ២៧១ ក្នុងសង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ សពជនរងគ្រោះទី១មានឈ្មោះ ឃុន អ៊ុន ភេទប្រុសអាយុ២០ឆ្នាំជាង មុខរបបជួសជុលកង់បីឥណ្ឌា ស្នាក់នៅម្ដុំផ្សារសឡា ក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ និងមានស្រុកកំណើតស្រុកក្រូចឆ្មាខេត្តកំពង់ចាម ។ និងម្នាក់ទៀតមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ។ យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកេីតហេតុបានប្រាប់ថា ដំបូងគេឃេីញម៉ូតូធុនធំ កម្លាំង1200CC ពណ៌ខ្មៅ លាយស ពាក់ស្លាកលេខភ្នំពេញ 1FH- 6696 ដែលជិះឌុបគ្នា២នាក់ តាមបណ្ដោយផ្លូវ២៧១ ទិសដៅពីជេីងទៅត្បូងក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកេីតហេតុស្រាប់តែរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង ធ្វេីឲ្យម៉ូតូអូសជាង៥០ម៉ែត្រ និងបណ្ដាលឲ្យបុរសម្នាក់បោកក្បាល និងបង្គោលភ្លេីងនៅកណ្ដាលផ្លូវធ្លាយខួរស្លាប់មួយរំពេច និងម្នាក់ទៀតបានស្លាប់ពេលបញ្ចូនទៅដល់មន្ទីរពេទ្យ ។ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ មិនបង្កប៉ះពាល់ដល់អ្នកដ៏ទៃនោះទេ គ្រាន់តែធ្វេីឲ្យខូចខាតរបាំងថ្មពុះចែកទ្រូងផ្លូវតិចតួចតែប៉ុណ្ណោះ ។ ក្រោយកេីតហេតុភ្លាមៗ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហេីយជួយសម្រួលចរាចរណ៍ដល់អ្នកដំណេីរ និងទាក់ទងទៅសមត្ថកិច្ចជំនាញមកធ្វេីការវាស់វែងយកម៉ូតូជនរងគ្រោះទៅរក្សាទុកបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ រង់ចាំដោះស្រាយតាមក្រោយ…
-
សម្ដេច ស ខេង សង្ឃឹមថា គណៈមេធាវីថ្មីនឹងដើរតួនាទីកាន់តែសកម្ម ដើម្បីដោះស្រាយបញ្ហានានាក្នុងសង្គមជាតិ

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានក្ដីសង្ឃឹមថា គណៈមេធាវីថ្មីរប ស់កម្ពុជា នឹងដើរតួនាទីកាន់តែសកម្មបន្ថែមទៀត ដើម្បីជួយដោះស្រាយបញ្ហានានាក្នុងសង្គមជាតិ ជាពិសេស ពង្រឹង ប្រព័ន្ធយុត្តិធម៌ នៅកម្ពុជា។ ក្នុងជំនួបពិភាក្សាការងារជាមួយ ក្រុមប្រឹក្សាគណៈមេធាវីកម្ពុជា នារសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ នៅទីស្ដីការ ក្រសួង សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា «អបអរសាទចំពោះការជាប់ឆ្នោតរបស់ឯកឧត្តម លី ច័ន្ទតុលា ជាប្រធានគណៈមេធាវីកម្ពុជា ហើយនឹងអស់លោក-លោកស្រី ដែលជាសមាជិកគណៈមេធាវី ហើយសង្ឃឹមជឿជាក់ថា ឯកឧត្តមប្រធាន និងគណៈមេធាវីទាំងមូលបន្ដបេសកម្មពីគណៈមេធាវីមុនៗ ដើម្បីដើរតួនាទីកាន់តែសកម្មច្រើនថែម ទៀត ដើម្បីជួយដោះស្រាយនូវបញ្ហានានា នៃសង្គមរបស់យើង ជាពិសេសគឺថា ពង្រឹងប្រព័ន្ធយុត្តិធម៌»។ ឆ្លៀតឱកាសនោះ សម្ដេចក្រឡាហោម លើកឡើងថា ដោយបានការអនុញ្ញាតពី សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋម ន្ដ្រីនៃកម្ពុជា បានរៀបចំកែលំម្អនៅគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាពថ្មី។សម្ដេចថា គោលនយោបាយ…
-
អង្គការមូលនិធិកបង្ការរបួសអាស៊ី បានរៀបចំសិក្ខាសិលា ដើម្បីចូលរួមលើកកម្ពស់សុវត្ថិភាពចរាចរណ៍សម្រាប់កម្មករនិយោជិក នៅកម្ពុជា

អង្គការមូលនិធិកបង្ការរបួសអាស៊ី បានរៀបចំសិក្ខាសិលា ដើម្បីចូលរួមលើកកម្ពស់សុវត្ថិភាពចរាចរណ៍សម្រាប់កម្មករនិយោជិក នៅកម្ពុជា នេះជាការថ្លែងរបស់លោក លោក គឹម បញ្ញា នាយកអង្គការមូលនិធិកបង្ការរបួសអាស៊ី ប្រចាំនៅកម្ពុជា ក្នុងសិក្ខាសាលាបណ្តុះបណ្តាលស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្រាប់មន្រ្តីសហភាពសហព័ន្ធ និងសហជីពកម្មករនិយោជិក នៅសាលប្រជុំមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន នាព្រឹកថ្ងៃទី២៧ មករា ឆ្នាំ២០២១ ។ លោក គឹម បញ្ញា បញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ គឺជាបញ្ហាប្រឈមដ៍ធ្ងន់ធ្ងរបំផុត សម្រាប់ ប្រទេសកម្ពុជា ដោយក្នុង១ថ្ងៃៗគ្រោះថ្នាក់បានសម្លាប់ជីវិតមនុស្ស និងបង្កឲ្យមានការរងរបួសធ្ងន់ ស្រាលជាច្រើននាក់ ព្រមទាំងបន្សល់ទុកនូវផលវិបាកដល់ក្រមគ្រួសារជនរងគ្រោះ និងសង្គមជាតិ ។ ទន្ទឹមគ្នានេះ គ្រោះថ្នាក់ចរាចរណ៍ជាបញ្ហាប្រឈម គួរឲ្យព្រួយបារម្មយ៉ាងខ្លាំងមួយ សម្រាប់កម្មករនិយោគជិក ពិសេសអ្នកដែលកំពុងបម្រើការងារ ក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងផលិតផលស្បែកជើងដែលមានប្រមាណជាង៧សែននាក់ ។ ដូច្នោះ យើងត្រូវខិតខំធ្វើការរួមគ្នាដើម្បីបញ្ចប់សោកនាថកម្មនៅលើដងផ្លូវ ព្រមទាំងផ្តល់នូវការការពារកាន់តែប្រសើរដល់កម្មករនិយោជិក ដែលកំពុងរួមចំណែកយ៉ាងសកម្ម ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសកម្ពុជា ។ លោក នាយកអង្គការ អះអាងទៀតថា សិក្ខាសាលាខាងលើនេះ គឺជាសកម្មភាពទី៤ ដែលអង្គការមូលនិធិបង្ការរបួសអាស៊ី ប្រចាំនៅកម្ពុជា រៀបចំឡើង និងអនុវត្តសំដៅផ្តល់ព័ត៌មានកាន់តែទូលំទូលាយ…
-
សំណុំរឿងលោកគឹម សុវណ្ណ មេបញ្ជាការផ្នែកសឹករង ស្រុកកៀនស្វាយ លួចយកអចលនទ្រព្យអ្នកដទៃទៅលក់ តុលាការប្រកាសសាលក្រមនៅថ្ងៃទី៤ ខែកុម្ភៈ ខាងមុខនេះ

កណ្តាល៖ នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១នេះនៅសាលាដំបូងខេត្តកណ្តាលបានបើកសវនាការសំណុំរឿងជំនុំជម្រះរបស់លោកគឹម សុវណ្ណ មេបញ្ជាការផ្នែកសឹករង ស្រុកកៀនស្វាយ ដែលត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ចាប់ខ្លួននៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ តាមដីការរបស់លោក ងួន វុទ្ធី ចៅក្រមជំនុំជម្រះសាលាដំបូងខេត្តកណ្តាល ពាក់ព័ន្ធបទល្មើសលួចយកអចលនទ្រព្យអ្នកដទៃទៅលក់។ ក្នុងសវនាការសំណុំរឿងជំនុំជម្រះខាងលើនេះមានការចូលរួមពីលោក ជា សុខហៀង ប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោកស្រី ហេង ផល្លា ជាចៅក្រមជំនុំជម្រះ លោក វ៉ាន់ សុបញ្ញា ជាចៅក្រមជម្រះ និងលោក ឯក ស៊ុនរស្មី ជាតំណាងអយ្យការ ។ បន្ទាប់ពីសាកសួរអស់រយពេលជាច្រើនម៉ោងតុលាការសម្រេចប្រកាសសាលក្រមនៅថ្ងៃទី៤ ខែកុម្ភះ ឆ្នាំ២០២១ ខាងមុខនេះ។ លោក ទិន សុចិត្រា ព្រះរាជអាជ្ញារងនិងជាអ្នកនាំពាក្យអយ្យការសាលាដំបូងខេត្តកណ្តាល បានថ្លែងអោយដឹង នៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ ថាៈ ពិតជាមានការចាប់ខ្លួនលោក គឹម សុវណ្ណ ប្រាកដមែន ដោយកម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ តាមដីកាបង្គាប់អោយចាប់ខ្លួនរបស់លោក ងួន វុទ្ធី ចៅក្រមជំនុំជម្រះសាលាដំបូងខេត្តកណ្តាល…
-
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គមបានរុញច្រានមនុស្សជាច្រើន ឱ្យចាកចេញពីភាពក្រីក្រ និងភាពងាយរងគ្រោះ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩-២០២០ និងលើកទិសដៅឆ្នាំ២០២១ របស់ក្រសួងកិច្ចការនារី នាព្រឹកថ្ងៃពុធ ១៤កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ នៅសណ្ឋាគារភ្នំពេញ។ ថ្លែងក្នុងឱកាសបិទសន្និបាតនេះ លោកជំទាវសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍បញ្ជាក់ថា សន្តិភាព និងស្ថិរភាពនយោបាយ គឺជាមូលដ្ឋានគ្រឹះសម្រាប់ ការអភិវឌ្ឍ និងអ្វីៗទាំងអស់របស់កម្ពុជា ឈរលើមូលដ្ឋានសន្តិភាពទើបកម្ពុជា អាចងើបឈរឡើងវិញដោយខ្លួនឯង ហើយបាននិងកំពុងបោះជំហានទៅមុខលើវិថីអភិវឌ្ឍន៍។ ទន្ទឹមនឹងនេះ ស្ថានភាពស្រ្តី និងសមភាពយេនឌ័រ ក៏មានការរីកចម្រើនជាបន្តបន្ទាប់ ហើយកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម ក៏បានរុញច្រានមនុស្សជាច្រើន ឱ្យចាក ចេញពីភាពក្រីក្រ និងងាយរងគ្រោះ។ លោកជំទាវសង្គហបណ្ឌិត បានបន្តទៀតថា ដូចបណ្តាប្រទេសដទៃដែរ កម្ពុជាបានដាក់ចេញនូវវិធានការជាច្រើន ប្រកបដោយភាពម៉ឺងម៉ាត់ និងហ្មត់ចត់ ដើម្បីទប់ស្កាត់ការរីករាលដាល និងកាត់បន្ថយផលប៉ះពាល់ពីវិបត្តិនេះ។ ជាក់ស្តែងទោះបី កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩…
-
ថៅកែដេប៉ូបូមខ្សាច់ឈ្មោះ ឡុង ហ្វីលីប នៅគល់ស្ពានព្រែកសំរោង ត្រូវសមត្ថកិច្ចចាប់ខ្លួន ពីបទចេញសែកគ្មានប្រាក់ជាច្រើនម៉ឺនដុល្លារ

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាប់ខ្លួន ឈ្មោះ ឡុង ហ្វីលីប ថៅកែដេប៉ូបូមខ្សាច់ល្បីឈ្មោះនៅគល់ស្ពានព្រែកសំរោង ក្រុងតាខ្មៅ និង ត្រូវបានបញ្ជូនមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរពីបទល្មើស ចេញសែកគ្មានប្រាក់ជាច្រើនម៉ឺនដុល្លារ ។ យោងតាមប្រភពព័ត៌មានដែលក្រុមការងារទូរទស្សន៍អប្សរា ទើបទទួលបាន គឺ ពេលនេះ លោក ប្លង់ សុផល ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កំពុងសាកសួរជនសង្ស័យតាមនីតិវិធី ។ គួរបញ្ចាក់ថា កាលពីថ្ងៃ២៦ ខែមករា ឆ្នាំ២០២១ ឈ្មោះ ឡុង ហ្វីលីប ត្រូវបានចាប់ខ្លួនតាមដីការបញ្ជាឱ្យចូលខ្លួនរបស់តុលាការ ពាក់ព័ន្ធបទល្មើស មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន បទរំលោភលើទំនុកចិត្ត និង បទក្លែងឯកសារសាធារណៈ ខណៈជនសង្ស័យ បាន គេចវេសមិនចូលខ្លួនតាមការកោះហៅរបស់សមត្ថកិច្ច និង ដីកាបញ្ជាឱ្យចូលខ្លួនរបស់តុលាការ ជាបន្តបន្ទាប់ ។ ជនត្រូវចោទឈ្មោះ ឡុង ហ្វីលីប បានសារភាពថា ខ្លួនបានបើកក្រុមហ៊ុនឈ្មោះ MPL ធ្វើអាជីវកម្មបូមខ្សាច់នៅចំណុចគល់ស្ពានព្រែកសំរោង ក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ហើយនៅក្នុងឆ្នាំ២០១៧ ខ្លួនបានខ្ចីប្រាក់ពីប្អូនធម៌ឈ្មោះ…
-
ថ្នាក់ដឹកនាំជាន់ខ្ពស់ ក្រសួងមហាផ្ទៃ ចូលរួមសិក្ខាសាលាអន្តរក្រសួងស្តីពី ការអភិវឌ្ឍភាពជាអ្នកដឹកនាំ ដើម្បីការកែទម្រង់ តាមប្រព័ន្ធអនឡាញ

នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១នេះ ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងមហាផ្ទៃ ចូលរួមសិក្ខាសាលាអន្តរក្រសួងស្តីពី ការអភិវឌ្ឍភាពជាអ្នកដឹកនាំ ដើម្បីការកែទម្រង់ (Virtual Conference on Developing Leadership for Reform) តាមប្រព័ន្ធអនឡាញ (Zoom Platform) ដែលមានរយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ ដោយមានការចូលរួមពីឯកឧត្តម កុល វីរក្ស រដ្ឋលេខាធិការ ដោយមានការចូលរួមពីអនុរដ្ឋលេខាធិការ និងថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ។ សិក្ខាសាលាស្ដីពី ការអភិវឌ្ឍភាពជាអ្នកដឹកនាំ ដើម្បីការកែទម្រង់ (Virtual Conference on Developing Leadership for Reform) នេះ ត្រូវបានរៀបចំឡើងដោយក្រសួងមុខងារសាធារណៈ និងវិទ្យាស្ថានមុខងារសាធារណៈសិង្ហបុរី ដោយមានសាលាភូមិន្ទរដ្ឋបាលជាសេនាធិការ។ នៅក្នុងកិច្ចបើកសិក្ខាសាលា ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើកឡើងថា ការសហប្រតិបត្តិការសម្រាប់សិក្ខាសាលានេះផ្ដោតសំខាន់លើការកសាងសមត្ថភាពថ្នាក់ដឹកនាំ ដើម្បី ប្រើប្រាស់សម្រាប់ការកសាង អភិវឌ្ឍន៍សមត្ថភាពរបស់មន្ត្រីរាជការនាពេលអនាគត ហើយសិក្ខាសាលានេះផងដែរនឹងមានការចែករំលែកទស្សនទាន…
-
ស្ថានទូតកម្ពុជាចុះសួរសុខទុក្ខ និងចែកអំណោយដល់ពលករខ្មែរនៅខេត្តសាមុទ្រប្រាកាន

លោក អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ និងមន្ត្រីការទូតនៅព្រឹកថ្ងៃទី២៧មករាឆ្នាំ២០២១ បានសហការជាមួយអាជ្ញាធរស្រុកបាងភ្លី ដែលមានការចូលរួមពីអភិបាលស្រុក ប៉ូលីសស្រុក និងតំណាងមន្ទីរសុខាភិបាលថៃ ចុះចែកអំណោយជាគ្រឿងឧបភោគបរិភោគរួមមានអង្ករ មី ត្រីខ ទឹកស៊ីអ៊ីវ ប្រេងឆា អំបិល និងម៉ាស់ ដល់ពលករខ្មែរចំនួន ៧០គ្រួសារ និងថវិកាមួយចំនួនដល់ក្មេងៗជាង៣០នាក់ ដែលរងផលប៉ះពាល់ដោយសារការរីករាលដាលជំងឺកូវីដ១៩ ស្ថិតនៅឃុំបាងផ្លា ស្រុកបាងភ្លី ខេត្តសមុទ្រប្រាកាន។ លោកឯកអគ្គរាជទូត បានពាំនាំនូវការសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំកម្ពុជា ដែលតែងតែយកចិត្តទុកដាក់និងគិតគូរ សុខទុក្ខប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស ជាពិសេសតែងតែបានណែនាំឲ្យស្ថានទូតជួយពលរដ្ឋខ្មែរនៅក្រៅប្រទេសឲ្យអស់ពីលទ្ធភាព។ ក្នុងនោះ លោកឯកអគ្គរាជទូតបានណែនាំដល់ពលករកម្ពុជា ត្រូវបន្តចូលរួមសហការជាមួយអាជ្ញាធរពាក់ព័ន្ធថៃ ក្នុងការអនុវត្តតាមវិធានការនានារបស់រាជរដ្ឋាភិបាលថៃអោយបានខ្ជាប់ខ្ជួន និងកាន់តែសកម្មថែមទៀតដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ឱ្យមានប្រសិទ្ធភាពខ្ពស់។ លោកឯកអគ្គរាជទូត បានអំពាវនាវដល់ពលករកម្ពុជា ក្នុងករណីដែលពលករមានបញ្ហា ត្រូវធ្វើការទំនាក់ទំនងមកស្ថានទូតតាមរយៈលេខទូរស័ព្ទ និងហ្វេសប៊ុកផេកស្ថានទូត ដើម្បីជួយដោះស្រាយជូន។ លោកឯកអគ្គរាជទូត បានណែនាំឲ្យពលករទាំងអស់ ត្រូវអនុវត្តនូវគោលការណ៍សុខាភិបាលត្រឹមត្រូវ ដូចជាពាក់ម៉ាស់ លាងដៃនឹងជែលអាល់កុល និងមានគម្លាតសង្គម៕កឹម ទៀង