Category: ព័ត៌មានសង្គម

  • រថយន្ត២គ្រឿងបុកគ្នាត្រង់ចំណុចផ្លូវបំបែកជាបួនពេញទំហឹង បណ្តាលឲ្យរងការខូចខាត

    រថយន្ត២គ្រឿងបុកគ្នាត្រង់ចំណុចផ្លូវបំបែកជាបួនពេញទំហឹង បណ្តាលឲ្យរងការខូចខាត

    ភ្នំពេញ៖ រថយន្ត២គ្រឿងបុកគ្នាពេញទំហឹងត្រង់ចំណុចផ្លូវបំបែកជាបួន បណ្តាលឲ្យរងការខូចខាត។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីរវេលាម៉ោង៨ និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៤៣២ កែង១២៣ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តបែកដឹកដី១គ្រឿង ម៉ាកហុីយ៉ានដាយ ពណ៌ស ពាក់ស្លាក់លេខ ចង្កូតស្តាំ PL-2045 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៤៣២ ទិសដៅពីកើតទៅលិច ក្នុងល្បឿនយឺតល្មម ខណៈមកដល់ចំណុចកើតហេតុលើ ក៏មានរថយន្ត១គ្រឿងទៀត ម៉ាកសូដេស ពណ៌ដឹកប្រាក់ ពាក់ស្លាក់លេខ ភ្នំពេញ 2W-3826 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ១២៣ ក្នុងទិសដៅពីជើងទៅត្បូង ស្រាប់តែមកដល់ចំណុចត្រង់ផ្លូវបំបែកជាបួនរថយន្តបែនដឹកដីជាន់ហ្វ្រាំងមិនស៊ីក៏ជ្រុលទៅបុករថយន្តម៉ាកសូដេសចំពីចំហៀងខាងឆ្វេងពេញទំហឹង បណ្តាលឲ្យរថយន្តម៉ាកសូដេសរងការខូចខាតកំពឹត និងបែកស្តុបក្រោយ។ តែសំណាងល្អ ក្នុងករណីរគ្រោះថ្នាក់ចរាចរណ៍នេះ មិនបណ្តាលឲ្យមាននណាម្នាក់រងបួសនោះទេ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ រួចបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកធ្វើការវាស់វែងយករថយន្តទាំង២គ្រឿងមកដាក់កៀនខាងសិន រួចឲ្យភាគីទាំងសងខាងសម្របសម្រួលគ្នា ដោយភាគីខាងម្ចាស់រថយន្តបង្ក ព្រមសង់សំណង់ទៅខាងភាគីរងគ្រោះចំនួន៣៥០ដុល្លារ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងតែម្តង៕ ដោយ/ ឆៃហួត និងប៊ុនធី

  • រដ្ឋបាលខណ្ឌច្បារអំពៅនឹងបើកការដ្ឋានជួសជុលស្ពានព្រះមុនីវង្សចាស់នៅថ្ងៃនេះដែលអាចនឹងធ្វើឱ្យមានបញ្ហាកកស្ទះចរាចរណ៍នៅអំឡុងពេលនៃការជួសជុល

    រដ្ឋបាលខណ្ឌច្បារអំពៅនឹងបើកការដ្ឋានជួសជុលស្ពានព្រះមុនីវង្សចាស់នៅថ្ងៃនេះដែលអាចនឹងធ្វើឱ្យមានបញ្ហាកកស្ទះចរាចរណ៍នៅអំឡុងពេលនៃការជួសជុល

    រដ្ឋបាលខណ្ឌច្បារអំពៅសូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលត្រូវធ្វើដំណើរឆ្លងកាត់ស្ពានព្រះមុនីវង្សចាស់មេត្តាជ្រាបថា៖រដ្ឋបាលរាជធានីភ្នំពេញនឹងអនុវត្តន៍គម្រោងជួសជុលបង្កាន់ដៃស្ពានផ្លូវថ្មើរជើង និងអ៊ុតកៅស៊ូតួស្ពានចាប់ពីព្រឹកថ្ងៃទី២៧ខែមករាឆ្នាំ២០២១នេះតទៅ។ អាស្រ័យដូចបានជម្រាបជូនដំណឹងខាងលើសូមបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាប និងយោគយល់អធ្យាស្រ័យនៅក្នុងកំឡុងពេលនៃដំណើរការការដ្ឋានជួសជុលស្ពានព្រះមុនីវង្សចាស់នេះដោយក្តីអនុគ្រោះ។ ស្ពានព្រះមុនីវង្សគឺជាស្ពានមួយនៅភ្នំពេញដែលមានចរាចរណ៍មមាញឹក។ស្ពាននេះតភ្ជាប់ច្រាំងខាងលិចដែលជាចុងបញ្ចប់នៃផ្លូវជាតិលេខ២ឆ្លងកាត់ទន្លេបាសាក់ទៅកាន់ច្រាំងខាងកើតដែលមានផ្លូវជាតិលេខ១ជាច្រកឆ្ពោះទៅខេត្តមួយចំនួននៃភាគខាងកើតប្រទេសក៏ដូចជាទៅកាន់ប្រទេសវៀតណាម។ ស្ពានព្រះមុនីវង្សពីមុនដែលប្រជារាស្ត្រខ្មែរយើងសម័យមុនហៅថា ឈ្មោះស្ពានជ្រោយអោកបានកសាងពីឆ្នាំ១៩២៨លុះមកដល់ឆ្នាំ១៩៦៤មានការទ្រុឌទ្រោមយ៉ាងខ្លាំង។ស្ពាននោះត្រូវសាងសង់ជាថ្មីឡើងវិញរួចប្រារព្ធធ្វើពិធីសម្ពោធនៅថ្ងៃទី១៧ខែវិច្ឆិកាឆ្នាំ១៩៦៦។ សូមបញ្ជាក់ថាស្ពានព្រះមុនីវង្សចាស់នេះមានអាយុកាលជាង៩០ឆ្នាំហើយ៕ ដោយ ប៊ុធី ឆាយហួត

  • ក្រសួងមហាផ្ទៃ រៀបចំកិច្ចប្រជុំអន្ដរក្រសួងបន្តពិនិត្យ និងពិភាក្សាលើ២មាត្រា នៃជំពូកទី៣លើសេចក្ដីព្រាងច្បាប់ស្ដីពីអន្ដោប្រវេសន៍ថ្មីនៃព្រះរាជាណាចក្រកម្ពុជា

    ក្រសួងមហាផ្ទៃ រៀបចំកិច្ចប្រជុំអន្ដរក្រសួងបន្តពិនិត្យ និងពិភាក្សាលើ២មាត្រា នៃជំពូកទី៣លើសេចក្ដីព្រាងច្បាប់ស្ដីពីអន្ដោប្រវេសន៍ថ្មីនៃព្រះរាជាណាចក្រកម្ពុជា

    នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃអង្គារ ទី២៦ ខែមករា ឆ្នាំ២០២១នេះ ក្រសួងមហាផ្ទៃ បានរៀបចំកិច្ចប្រជុំអន្ដរក្រសួងបន្តពិនិត្យ និងពិភាក្សាលើមាត្រា១២ និង១៣ នៃជំពូកទី៣ លើសេចក្ដីព្រាងច្បាប់ ស្ដីពីអន្ដោប្រវេសន៍ថ្មីនៃព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមបច្ចេកទេសអន្ដរក្រសួងរៀបចំតាក់តែងសេចក្ដីព្រាងច្បាប់ ស្ដីពីអន្ដោប្រវេសន៍ថ្មី ដោយមានការចូលរួមពី អនុរដ្ឋលេខាធិការ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងតំណាងក្រសួងស្ថាប័នពាក់ព័ន្ធជាច្រើនរូបទៀត។ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានលើកឡើងថា នៅក្នុងកិច្ចប្រជុំនាពេលនេះ អង្គប្រជុំអន្ដរក្រសួងទាំងមូលបន្តពិនិត្យ និងពិភាក្សាលើមាត្រា១២ ដោយកាលពីកិច្ចប្រជុំលើទី៥ ថ្ងៃទី១២ ខែមករា ឆ្នាំ២០២១កន្លងទៅ អង្គប្រជុំទាំងមូលបានបញ្ចប់ការពិភាក្សារលើមាត្រា១១ នៃជំពូកទី៣ រួចហើយ។ នៅក្នុងកិច្ចប្រជុំនេះដែរ ក្រុមបច្ចេកទេសអន្ដរក្រសួងក៏បានធ្វើការជជែក និងពិភាក្សា ពិគ្រោះយោបល់ដោយលើកយកនូវធាតុចូលសំខាន់ៗស្វែងរកការឯកភាពគ្នាដើម្បីធ្វើឱ្យសេចក្ដីព្រាងច្បាប់ ស្ដីពីអន្ដោប្រវេសន៍ថ្មីនេះមានភាពល្អប្រសើរបន្ថែមទៀត។ សូមបញ្ជាក់ថា ៣ជំពូកដែលបានពិភាក្សា មានមាត្រាសរុប១៣ ហើយតាមរយៈកិច្ចប្រជុំពិភាក្សាកន្លងមក លើ៣ជំពូកនេះ បានសម្រេច១១មាត្រាហើយ នៅសល់ ២មាត្រាទៀតត្រូវបានលើកមកជជែកពិភាក្សានៅក្នុងកិច្ចប្រជុំនាថ្ងៃនេះ។ សូមជម្រាបថា សេចក្ដីព្រាងច្បាប់ ស្ដីពីអន្ដោប្រវេសន៍ថ្មីនៃព្រះរាជាណាចក្រកម្ពុជានេះ មានចំនួនសរុប៩ជំពូក…

  • ពលរដ្ឋខែ្មរជាង២០០នាក់ដែលកំពុងរងការលំបបាកដោយសារវិបត្តិជំងឺកូវីដ-១៩នៅប្រទេសថៃ បានទទួលអំនោយពីស្ថានទូតខ្មែរ

    ពលរដ្ឋខែ្មរជាង២០០នាក់ដែលកំពុងរងការលំបបាកដោយសារវិបត្តិជំងឺកូវីដ-១៩នៅប្រទេសថៃ បានទទួលអំនោយពីស្ថានទូតខ្មែរ

    តំណាងស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ នៅថ្ងៃ២៦មករាឆ្នាំ២០២១ បានសហការជាមួយមូលនិធិលើកកម្ពស់សិទ្ធិ និងគុណភាពជីវិតពលករ បានចុះចែកអំណោយជាគ្រឿងឧបភោគបរិភោគរួមមានអង្ករ ត្រីខ ទឹកត្រី ប្រេងឆា អំបិល ម៉ាស់ ពងមាន់ និងទឹកសុទ្ធដល់ពលករខ្មែរធ្វើការសំណង់ រងផលប៉ះពាល់ដោយសារការរីករាលដាលជំងឺកូវីដ១៩ ប្រមាណជាង ២០០នាក់ ស្ថិតនៅបរិវេណ Mega Bangna ដែលស្ថិតនៅព្រំប្រទល់រវាងស្រុកបាងភ្លី ខេត្តសមុទ្រប្រាកាន និងខណ្ឌបាងណា ទីក្រុងបាងកក។ យោងតាមព័ត៌មាន ប្រទេសថៃនៅថ្ងៃ២៦មករាឆ្នាំ២០២១ មានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៩៥៩នាក់។ គិតមកដល់ថ្ងៃ២៦មករាឆ្នាំ២០២១ ប្រទេសថៃ មានអ្នកឆ្លងសរុបប្រមាណ១ម៉ឺន៤ពាន់៦៤៦នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន១១ម៉ឺន៨៩២នាក់ , កំពុងសម្រាកព្យាបាល ៣ពាន់៦៧៩នាក់ និងមានអ្នកស្លាប់បាត់បង់ជីវិតចំនួន៧៥នាក់៕កឹម ទៀង

  • បុរសម្នាក់បើករថយន្តធ្លាក់ផ្លូវ និងជ្រុលទៅបុកស្លាកប៉ាណូស្រាបៀហ្គេនស្បឺតបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

    បុរសម្នាក់បើករថយន្តធ្លាក់ផ្លូវ និងជ្រុលទៅបុកស្លាកប៉ាណូស្រាបៀហ្គេនស្បឺតបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

    ភ្នំពេញ ៖ បុរសម្នាក់សង្ស័យស្រវឹងស្រា បានបើករថយន្តហាយលេនឌ័រមួយគ្រឿងបោះពួយយ៉ាងល្បឿន ក៏រេចង្កូតធ្លាក់ផ្លូវហោះទៅបុកបង្គូលប៉ាណូក្រុមហ៊ុនស្រាបៀហ្គេនស្បឺតបណ្តាលឲ្យរថយន្តក្រឡាប់មួយជុំខូចខាតយ៉ាងដំណំ តែមិនបណ្តាលឱ្យអ្នកបើកបរ និងអ្នករួមដំណើរមិនមានរងរបួសនោះទេ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២ យប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៧ ខែមករាឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ២១៧ ខាងត្បូងក្រុមហ៊ុនស្រាបៀរកម្ពុជាប្រមាណជាង ២០០ម៉ែត្រ ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់រួមដំណើរនឹងបុរសម្នាក់ទៀតសង្ស័យស្រវឹងស្រាបើករថយន្តហាយលេនឌ័រមួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AH-4531 ធ្វើដំណើរទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងស្ដាំដៃធ្លាក់ផ្លូវទៅមុខប្រមាណជាង ៣០ម៉ែត្ររួចហោះទៅបុកនឹងបង្គូលប៉ាណូក្រុមហ៊ុនស្រាបៀរហ្គេនស្បឺត បណ្ដាលទ្រេតបង្គូលប៉ាណូរងការខូចខាតផ្នែកខាងក្រោមយ៉ាងដំណំ ចំណែករថយន្តក្រឡាប់មួយជុំវិលក្បាលត្រឡប់ក្រោយវិញ ខូចខាតផ្នែកមុខស្ទើរទាំងស្រុង។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងស្ទូចយករថយន្តបង្កទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោរង់ចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ដោយ៖ ជីម ភារ៉ា

  • ស្ត្រីម្នាក់បេីករថយន្តខ្វះការប្រុងប្រយ័ត្ន បុកក្បាលនាគពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

    ស្ត្រីម្នាក់បេីករថយន្តខ្វះការប្រុងប្រយ័ត្ន បុកក្បាលនាគពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

    ភ្នំពេញ ៖ មានស្ត្រីម្នាក់រួមនឹងកូនស្រី បានបើករថយន្តមួយគ្រឿងបោះពួយយ៉ាងលឿនមិនប្រយ័ត្នបណ្ដាលជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរាណ៍ខាងលេីនេះ បានកើតឡើងកាលវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃអង្គារ ទី២៦ ខែមករា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្សុី ជិតច្រកចូលព្រលានយន្តហោះពោធិ៍ជិនតុងថ្មី ក្នងសង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ ។ យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញស្ត្រីម្នាក់រួមទាំងកូនស្រីបានបើករថយន្តម៉ាកCHEVROLET ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AJ 3399 ធ្វើដំណើរទិសដៅពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ ខ្វះការប្រុងប្រយ័ត្នបានជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យស្ត្រីជាម្ដាយរងរបួស និងត្រូវបានរថយន្តគ្លីនិចឯកជនដឹកយកទៅសង្គ្រោះ ។ ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកចំណុចកើតហេតុនិងបានទាក់ទងទៅជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដេីម្បីធ្វេីការវាស់វាស់វែងយករថយន្តបង្កទៅរក្សាទុក រង់ចឈដោះស្រាយតាមផ្លូវច្បាប់៕ ដោយ ៖ ជីម ភារ៉ា

  • ក្រុមហ៊ុនមួយគ្រោងនឹងបោះទុនវិនិយោគប្រមាណជាង៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានជាងកន្លែង

    ក្រុមហ៊ុនមួយគ្រោងនឹងបោះទុនវិនិយោគប្រមាណជាង៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានជាងកន្លែង

    គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃ២៦មករាឆ្នាំ២០២១ បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរដល់ក្រុមហ៊ុន BRIGHTNESS (CAMBODIA) GARMENT FACTORY CO., LTD លើគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់។ គម្រោងបង្កើតរោងចក្រនោះ មានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ២ ភូមិកណ្តឹងធំ ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ ដែលមានទុនវិនិយោគប្រមាណ ៣លាន១សែនដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៧០២កន្លែង៕កឹម ទៀង

  • នគរបាលខណ្ឌឬស្សីកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចម៉ូតូ

    នគរបាលខណ្ឌឬស្សីកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចម៉ូតូ

    ភ្នំពេញ៖ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ បានឲ្យដឹងនៅព្រឹកថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២១នេះ កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្ដិ៍គីឡូម៉ែត្រលេខ៦ បានជិះល្បាតក្នុងមូលដ្ឋានប្រទះឃេីញជនសង្ស័យម្នាក់ ដោយមានការសង្ស័យក៏ឃាត់ខួននាំទេីបដឹងថា ជាចោរលួចម៉ូតូក៏ឃាត់ខ្លួនតែម្ដងនៅចំណុចផ្ទះលេខ ផ្លូវជាតិ5 ក្រុមទី10 ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ6 ខណ្ឌឫស្សីកែវ ។ សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះក្រោយកើតហេតុពុំបានមកដាក់ពាក្យបណ្តឹងឡើយ ។ ដោយជនសង្ស័យឈ្មោះពេជ្រ រចនារ៉ាឌី ហៅឌី ភេទប្រុស ជនជាតិខ្មែរ អាយុ21ឆ្នាំ របរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ក្រុម3 ភូមិស្ពានខ្ពស់សង្កាត់គីឡូម៉ែត្រ6 ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មានសារធាតុញៀន(ឃាត់ខ្លួន)។វត្ថុតាងដកហូតបាន ម៉ូតូចំនួន01គ្រឿង ម៉ាកហុងដាវេវ ពណ៌ខ្មៅ គ្មានស្លាកលេខ សមត្ថកិច្ចបានឲ្យដឹងថា មុនកេីតហេតុ នៅថ្ងៃទី24 ខែមករា ឆ្នាំ2021 វេលាម៉ោង02 និង30នាទី មានករណីចោរលួចម៉ូតូចំនួន01គ្រឿង នៅចំណុចកើតហេតុខាងលើ ក្រោយមកជនរងគ្រោះពុំបានមកដាក់ពាក្យបណ្តឹងឡើយ លុះដល់វេលាម៉ោង03 និង30នាទីទាបភ្លឺ ថ្ងៃ26 ខែមករា…

  • ឯកឧត្តម វេង សាខុន ចុះពិនិត្យកសិដ្ឋានចិញ្ចឹមត្រីរបស់លោក សុខ រ៉ាដែន ប្រធានសមាគមវារីវប្បករកម្ពុជា នៅភូមិស្មោ ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ

    ឯកឧត្តម វេង សាខុន ចុះពិនិត្យកសិដ្ឋានចិញ្ចឹមត្រីរបស់លោក សុខ រ៉ាដែន ប្រធានសមាគមវារីវប្បករកម្ពុជា នៅភូមិស្មោ ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ

    កំពង់ធំ ៖ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចុះមកពិនិត្យកសិដ្ឋានចិញ្ចឹមត្រីរបស់លោក សុខ រ៉ាដែន ប្រធានសមាគមវារីវប្បករកម្ពុជា នៅភូមិស្មោ ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ នៅព្រឹកថ្ងៃអង្គារ ១៣កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ ។ លោកប្រធានសមាគម បានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីជ្រាបថា កសិដ្ឋានបានចាប់ផ្តើមដំណើរការនៅឆ្នាំ២០១១។ បច្ចុប្បន្នមានចិញ្ចឹមត្រីឆ្ពិន ត្រីប្រា និងត្រីក្រាញ់។ ដោយមានការគាំទ្រយ៉ាងពេញ ទំហឹងពីក្រសួង រដ្ឋបាលជលផល មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងអាជ្ញាធរមូល ដ្ឋាន បច្ចុប្បន្នកសិដ្ឋានបានពង្រីកសក្តានុពលចិញ្ចឹមដល់ទៅ ៤២ស្រះ មានធំ មានតូច ក្នុងនោះផលចាប់អាចទទួលបានជាមធ្យមចំនួន ២០០តោន/ឆ្នាំ សម្រាប់ផ្គត់ផ្គងឲ្យទីផ្សារក្នុងតំបន់ ខេត្ត និងរាជធានីភ្នំពេញ។ ដោយសារសេចក្តីត្រូវការទីផ្សារដែលចេះតែមានការកើនឡើង លោកប្រធានសមាគម ថានឹងបង្កើនផលិតកម្មវារីវប្បកម្មក្នុងកសិដ្ឋានឲ្យបានកាន់តែល្អប្រសើរឡើងទាំងបរិមាណ និងគុណភាព។ បន្ទាប់ពីបានអញ្ជើញពិនិត្យសកម្មភាពឲ្យចំណីត្រីក្នុងកសិដ្ឋាន…

  • ការទទួលយកបញ្ជីលទ្ធផលប្រឡង និងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២១ ធ្នូ ២០២០

    ការទទួលយកបញ្ជីលទ្ធផលប្រឡង និងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២១ ធ្នូ ២០២០

    សម្រាប់ឆ្នាំសិក្សា ២០១៩-២០២០ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២១ ធ្នូ ២០២០ ជូនបេក្ខជនដែលទើបបានសម្រេចឱ្យជាប់ដោយស្វ័យប្រវត្តិដើម្បី យកទៅប្រើប្រាស់ តាមច្បាប់អនុញ្ញាត។