Category: ព័ត៌មានសង្គម

  • ពលករខ្មែរ៧នាក់ដែលរងគ្រោះក្នុងករណីបាកស្ពាននៅប្រទេសថៃ បានទទួលការយកចិត្តទុកដាក់ និងចុះសាកសួរសុខទុក្ខពីស្ថានទូតកម្ពុជា

    ពលករខ្មែរ៧នាក់ដែលរងគ្រោះក្នុងករណីបាកស្ពាននៅប្រទេសថៃ បានទទួលការយកចិត្តទុកដាក់ និងចុះសាកសួរសុខទុក្ខពីស្ថានទូតកម្ពុជា

    តំណាងស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ នៅថ្ងៃ២៥មករាឆ្នាំ២០២១ បានចុះទៅមន្ទីរពេទ្យមហារាជ និងការដ្ឋានសាងសង់ផ្លូវ នៅខេត្តនគររាជសីមា ប្រទេសថៃ ដើម្បីសួរសុខទុក្ខពលករខ្មែរចំនួន៧រូប ក្នុងន៉ប្រុស៤នាក់ និងស្រី៣នាក់ ដែលបានជួបគ្រោះថ្នាក់ស្ពានអាកាសបាក់ស្រុត។ ហេតុការណ៍បាក់ស្រុតស្ពានអាកាស ដែលកំពុងសាងសង់នោះ កើតឡើងនៅម៉ោង២និង១៨នាទីថ្ងៃទី២៣ មករា ឆ្នាំ២០២១ ស្ថិតនៅបរិវេណផ្លូវសុរៈណារ៉ាយ ឃុំឃោកស៊ូង ស្រុកមឿងនគររាជសីមា ខេត្តនគររាជសីមា ប្រទេសថៃ។ ក្នុងគ្រោះថ្នាក់នោះ ត្រូវគេបញ្ជាក់ថា មិនមែនករណីរងគ្រោះដល់ស្លាប់បាត់បង់ជីវិតនោះទេ។ យោងតាមស្ថានទូតខ្មែរ បច្ចុប្បន្នពលករ៣នាក់បានចេញពីមន្ទីរពេទ្យហើយ ចំណែកពលករ៤នាក់ទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ក្នុងនោះម្នាក់ជាស្ត្រី រងរបួសបាក់ជើងស្តាំ ហើយម្នាក់ទៀតនឹងចេញពីមន្ទីរពេទ្យប៉ុន្មានថ្ងៃខាងមុខទៀត ហើយពលករ២នាក់ទៀតគ្រោងនឹងចេញពីមន្ទីរពេទ្យនាល្ងាចថ្ងៃ២៥មករានេះ។ ស្ថានទូតបានបន្តថា ការចំណាយលើការព្យាបាលនៅមន្ទីរពេទ្យរបស់ពលករខ្មែរទាំងអស់ គឺខាងនិយោជក និងធានារ៉ាប់រងសង្គម ជាអ្នកទទួលខុសត្រូវ ។ ចំណែកពលករដែលកំពុងសម្រាកព្យាបាលនិងមិនអាចទាន់ចូលធ្វើការវិញបាន នឹងទទួលបានប្រាក់ឈ្នួលទៅតាមច្បាប់។ ជាមួយគ្នានោះផងដែរ តំណាងស្ថានទូតបានពាំនាំថវិកា និងគ្រឿងឧបភោគបរិភោគមួយចំនួន ជូនដល់ ពលករដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងសម្រាកនៅកន្លែងស្នាក់នៅរបស់ពួកគាត់ ព្រមទាំងផ្តាំផ្ញើការសួរសុខទុក្ខពីរាជរដ្ឋាភិបាលកម្ពុជាដែលមានការព្រួយបារម្ភពីសុខទុក្ខរបស់បងប្អូនពលករខ្មែរផងដែរ៕កឹម ទៀង

  • ក្រសួងមហាផ្ទៃ បន្តប្រជុំពិនិត្យ និងពិភាក្សាលើមាត្រាចំនួន៧ ក្នុងជំពូកផ្សេងគ្នានៃសេចក្តីព្រាងកែសម្រួលអនុក្រឹត្យ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងមហាផ្ទៃ

    ក្រសួងមហាផ្ទៃ បន្តប្រជុំពិនិត្យ និងពិភាក្សាលើមាត្រាចំនួន៧ ក្នុងជំពូកផ្សេងគ្នានៃសេចក្តីព្រាងកែសម្រួលអនុក្រឹត្យ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងមហាផ្ទៃ

    នាព្រឹកថ្ងៃចន្ទ ទី២៥ ខែមករា ឆ្នាំ២០២១នេះ ក្រសួងមហាផ្ទៃ បានបន្តបើកកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើមាត្រាចំនួន៧ គឺមាត្រា៨ នៃជំពូកទី២, មាត្រា១៤ នៃជំពូកទី៤, មាត្រា៣៤ នៃជំពូកទី៧, មាត្រា៤៧ នៃជំពូកទី៩, មាត្រា៥៥ នៃជំពូកទី១០, មាត្រា៦៣ ជំពូកទី១១, មាត្រា៨៥ នៃជំពូក១៣ នៃសេចក្តីព្រាងកែសម្រួលអនុក្រឹត្យលេខ១០៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងមហាផ្ទៃ ក្រោមអធិបតីភាព ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ទទួលបន្ទុកក្រុមប្រឹក្សានីតិកម្ម ដោយមានការចូលរួមពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ប្រធានក្រុមប្រឹក្សានីតិកម្ម និងថ្នាក់ដឹកនាំនៃអគ្គនាយក នាយកដ្ឋាននានា ចំណុះក្រសួងមហាផ្ទៃ។ ឯកឧត្តម ប៊ុន ហុន បានលើកឡើងថា កិច្ចប្រជុំនៅក្នុងថ្ងៃនេះ គឺធ្វើឡើងដើម្បីបន្តពិភាក្សាលើការកែសម្រួលអនុក្រឹត្យ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងមហាផ្ទៃ ក្រោយពីបានខកខានប្រជុំតាំងពីខែឧសភា ឆ្នាំ២០២០កន្លងមក។ ឯកឧត្តមបានបន្តថា សម្រាប់ការកែសម្រួលអនុក្រឹត្យនេះ គឺតម្រូវឲ្យអគ្គនាយកដ្ឋានមួយចំនួនត្រូវរៀបចំឲ្យបានច្បាស់លាស់នូវរចនាសម្ព័ន្ធរបស់ខ្លួនដែលបានស្នើសុំកែសម្រួល។ ឯកឧត្តម…

  • មន្ទីរកិច្ចការនារីរាជធានីភ្នំពេញ បន្តអនុវត្តន៍គោលនយោបាយសមភាពយេនឌ័រ និងប្រឆាំងអំពើហិង្សា ការជួញដូរស្ត្រី និងកុមារ

    មន្ទីរកិច្ចការនារីរាជធានីភ្នំពេញ បន្តអនុវត្តន៍គោលនយោបាយសមភាពយេនឌ័រ និងប្រឆាំងអំពើហិង្សា ការជួញដូរស្ត្រី និងកុមារ

    មន្ទីរកិច្ចការនារីរាជធានីភ្នំពេញបានរៀបចំកិច្ច ប្រជុំបូកសរុបការងារប្រចាំឆ្នាំ ២០២០ និងទិសដៅការងារឆ្នាំ២០២១ ក្រោមអធិបតីភាពលោកស្រី កាន់ រតនៈឧប្បុល ប្រធានមន្ទីរកិច្ចការនារីរាជធានីភ្នំពេញកាលពីថ្ងៃម្សិលមិញ។ នៅក្នុងឱកាសប្រជុំបូកសរុបការងារប្រចាំឆ្នាំ ២០២០ និងទិសដៅការងារឆ្នាំ២០២១លោក ស្រីកាន់ រតនៈឧប្បុល ប្រធានមន្ទីរកិច្ចនារីរាជធានីភ្នំពេញ បានលើកឡើងថា៖ ឆ្នាំ២០២០ គឺជាឆ្នាំ អាក្រក់បំផុត សម្រាប់ពិភពលោកទាំងមូលដោយ សារតែមាន ការឆ្លង រាលដាលជាសាកលនៃជំងឺវីរុសកូវីត១៩ថ្មី បានធ្វើឲ្យមានការស្លាប់មនុស្សរាប់លាននាក់និង បណ្តាប្រទេសនានាលើពិភពលោកសុទ្ធតែរងផលប៉ះពាល់ គ្រប់ផ្នែក ពីជំងឺផ្លូវដង្ហើមដ៍កាចសាហាវនេះ។ ជាមួយគ្នានោះដែរកម្ពុជាបានទទួលរងនូវផលប៉ះពាល់ពីជំងឺវីរុសកូវីត១៩ថ្មីនេះផងដែរ បានធ្វើឲ្យ វិស័យនានាត្រូវបានជាប់គាំង និងបានធ្វើឲ្យសេដ្ឋកិច្ចជាតិធ្លាក់ចុះយ៉ាងគំហគ់ ប៉ះពាល់ជីវ ភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់ៗគ្នា។ ទោះបីជាប្រទេសកម្ពុជាទទួលរងផលប៉ះពាល់លើវិស័យសេដ្ឋកិច្ច សង្គម ពីជំងឺកូវីត១៩ថ្មីយ៉ាង ណា ក៍មន្ត្រីនៃមន្ទីរកិច្ចការនារីរាជធានីភ្នំពេញ បានរួមសហការគ្នា បំពេញងារការតាមវិស័យរៀងៗខ្លួនដោយសស្រាក់សស្រាំបំផុតដោយ មាន ការ ទទួលខុសត្រូវខ្ពស់រហូតសម្រេចបានលទ្ធផលការងារលើស ពីការរំពឹងទុក។ លោកស្រីកាន់ រតនៈឧប្បុល បានបញ្ជាក់ទៀតថា៖មន្ទីរកិច្ចការនារីរាជធានីភ្នំពេញ ដែលជាផ្នែកមួយយ៉ាងសំខាន់ របស់ក្រសួងកិច្ចការនារី នៅក្នុងឆ្នាំ២០២០កន្លងមកនេះបានអនុវត្តផែនការគោល សំខាន់ៗទទួលបានជោគជ័យ។ការងារគោលសំខាន់ៗ ដែលមន្ទីរបានបំពេញក្នុងឆ្នាំ២០២០កន្លងមករួមមាន៖ ១.ការពង្រឹងភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រីនិងក្មេងស្រី ។២.ការលើកកំពស់ការអប់រំដល់ស្ត្រីនិងក្មេងស្រី ។៣.ការលើកកំពស់សុខភាព ស្ត្រីនិងក្មេងស្រី…

  • រថយន្តដឹកទំនិញបើកលឿនជាន់ហ្រ្វាំងមិនជាប់ជ្រុលបុករនាំងថ្មចែកទ្រូងផ្លូវ រួចបន្តបុករថយន្ត១គ្រឿងទៀត បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

    រថយន្តដឹកទំនិញបើកលឿនជាន់ហ្រ្វាំងមិនជាប់ជ្រុលបុករនាំងថ្មចែកទ្រូងផ្លូវ រួចបន្តបុករថយន្ត១គ្រឿងទៀត បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

    ភ្នំពេញ៖ រថយន្តដឹកទំនិញមួយគ្រឿង អ្នកបើកបរ បើកលឿនខ្វះការប្រុងប្រយ័ត្ន បានជ្រុលទៅបុករនាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឲ្យរលំ រួចបន្តទៅបុកជាមួយរថយន្តឡិចស៊ីសRX 350 កំពុងបើកបត់ឆ្លងផ្លូវ បណ្ដោលឱ្យរថយន្ដរងការខូចខាតយ៉ាងដំណំ តែគ្មានអ្នករងរបួសនោះទេ។ ហេតុការណ៍នេះ បានកើត ឡើងនៅព្រឹកថ្ងៃទី ២៦ខែមករាឆ្នាំ ២០២១ លើផ្លូវ ២៧១ ក្នុងភូមិ១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តឃ្លុបដឹកទំនិញ១គ្រឿង ពណ៌ស ពាក់ស្លាក់លេខ ភ្នំពេញ-3B-5427 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវ២៧១ ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ ក៏មានរថយន្តបើកបត់ឆ្លងផ្លូវនៅខាងមុខ ស្រាប់តែជាន់ហ្វ្រាំងមិនស៊ី ក៏រេចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវរលំអស់មួយកង់ រួចរថយន្តមិនទាន់អស់ល្បឿន ក៏បន្តជ្រុលទៅបុករថយន្ត១គ្រឿងទៀតម៉ាក Lexus RX350 ពណ៌ស ពាក់ស្លាក់លេខ ភ្នំពេញ 2AD-6003 ដែលកំពុងបើកបត់ឆ្លងផ្លូវ ចំពាក់កណ្ដាលតួពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំតែម្តង។ តែសំណាងល្អ ក្នុងករណីរគ្រោះថ្នាក់ចរាចរណ៍នេះ មិនបណ្តាលឲ្យមាននណាម្នាក់រងបួសនោះទេ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ជួយសម្រួលចរាចរណ៍ ដើម្បីបញ្ចៀសការកកស្ទះនិងធ្វើការទំនាក់ទំនងទៅសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ខណ្ឌចំការមន ឲ្យចុះមកវាស់វែងយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕…

  • ឯកឧត្តម សុខ ប្រសិទ្ធិ ប្រកាសសមាសភាពក្រុមការងារទាំង១០ភូមិក្នុង ឃុំ រមេញ ស្រុកកោះអណ្តែតដើម្បីពង្រឹងការងារមូលដ្ឋាន

    ឯកឧត្តម សុខ ប្រសិទ្ធិ ប្រកាសសមាសភាពក្រុមការងារទាំង១០ភូមិក្នុង ឃុំ រមេញ ស្រុកកោះអណ្តែតដើម្បីពង្រឹងការងារមូលដ្ឋាន

    ឯកឧត្តម សុខ ប្រសិទ្ធិ ប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះជួយមូលដ្ឋាន ឃុំ រមេញ ស្រុកកោះអណ្តែត ខេត្តតាកែវ បានក្រើនរំព្ញកដល់អាជ្ញាមូលដ្ឋានក្រុមការងារចុះជួយឃុំត្រូវចុះធ្វើស្ថិតិបច្ចុប្បន្នភាពសមាជិកសមាជិការគណៈបក្សប្រជាជនកម្ពុជាតាមមូលដ្ឋានឱ្យបានច្បាស់លាស់និងពិតប្រាកដ ដើម្បីឈានឆ្ពោះទៅរកការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់នៅឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនៅឆ្នាំ ២០២៣ខាងមុខនេះ។ ឯកឧត្តម សុខ ប្រសិទ្ធិ បានលើកឡើងក្នុងខណៈអញ្ជើញប្រកាសសមាសភាពក្រុមការងារទាំង១០ភូមិក្នុង ឃុំ រមេញ ស្រុកកោះអណ្តែតរសៀលថ្ងៃទី២៤មករា។ ឯកឧត្តម សុខ ប្រសិទ្ធិ បានមានប្រសាសន៍ការរៀបចំប្រកាសសមាសភាពក្រុមការងារប្រចាំភូមិទាំង១០ក្នុង ឃុំ រមេញគឺដើម្បីពង្រឹងប្រសិទ្ធិភាពការងារក្នុងការជួយដោះស្រាយទុក្ខលំបាកបញ្ហាប្រឈមនានានៅតាមមូលដ្ឋានជូនប្រជាពលរដ្ឋអោយបានទាន់ពេលវេលា។ ឯកឧត្តម សុខ ប្រសិទ្ធិ បាននែនាំដល់អាជ្ញាធរត្រូវចុះតាមមូលដ្ឋានស្រង់ស្ថិតិស្នាក់នៅ តាមដានការផ្លាស់ប្តូរទីលំនៅរបស់ប្រជាពលរដ្ឋ ក្ដាប់ឱ្យបាននូវចំនួនប្រជាពលរដ្ឋមានអត្តសញ្ញាណបណ្ឌនិងមិនមានអត្តសញ្ញាណ្ណប័ណ្ឌត្រូវជំរុញប្រជាពលរដ្ឋនិងកូនចៅគ្រប់អាយុបោះឆ្នោតធ្វើអត្តសញ្ញាណបណ្ឌឱ្យបានគ្រប់ៗគ្នាដើម្បីមានសិទ្ធិពេញលេញក្នុងការចូលរួមបោះឆ្នោត ក្ដាប់ឱ្យបាននិងដោះស្រាយបន្ទាន់នូវបញ្ហាប្រឈមកង្វល់ផ្សេងៗរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ឯកឧត្ដម សុខ ប្រសិទ្ធិ បានផ្ដាំផ្ញើរដល់អាជ្ញាធរត្រូវ សហការជាមួយសមត្ថកិច្ច បង្រ្កាប ឱ្យ បាន នូវបទល្មើសផ្សេងៗ ចោរលួច ប្លន់ ល្បែងស៊ីសង គ្រឿងញៀន បងធំក្នុងមូលដ្ឋាន ជាពិសេសបំរើសេវាសាធារណៈ និងសេវាតម្រូវការជូនដល់ប្រជាពលរដ្ឋប្រកប ដោយ តម្លាភាព និងត្រឹមត្រូវដើម្បីបង្កើនជំនឿទុកចិត្តមកលើការដឹកនាំរបស់គណៈបក្សប្រជាជនកម្ពុជា។…

  • លោកជំទាវ បាន ស្រីមុំ ចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចតេជោ ជូនពលរដ្ឋក្នុងឃុំទាំង៤នៃស្រុកសាលាក្រៅ ដែលមានជីវភាពខ្វះខាតដោយសារវិបតិ្តកូវីដ-១៩ ចំនួន២៥៩គ្រួសារ

    លោកជំទាវ បាន ស្រីមុំ ចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចតេជោ ជូនពលរដ្ឋក្នុងឃុំទាំង៤នៃស្រុកសាលាក្រៅ ដែលមានជីវភាពខ្វះខាតដោយសារវិបតិ្តកូវីដ-១៩ ចំនួន២៥៩គ្រួសារ

    ប៉ៃលិន ៖ លោកជំទាវ បាន ស្រីមុំ ប្រធានសាខាកាកបាទក្រហមកម្ពុជា និងជាអភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន អមដំណើរដោយឯកឧត្តម លោកជំទាវ លោក លោកស្រីជាសមាជិកគណៈកម្មាធិការសាខា ឯកឧត្តមអ្នកតំណាងរាស្រ្ត ឯកឧត្តមអភិបាលរងខេត្ត អាជ្ញាធរ ដែនដី យុវជន ស.ស.យ.ក.ខេត្ត និងយុវជនកាកបាទ កាលពីថ្ងៃអាទិត្យ ទី២៤ ខែមករា ឆ្នាំ២០២១ បានអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកសម្ភារៈគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនដែលជាអំណោយដ៏ថ្លៃថ្លា របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់ប្រជា ពលរដ្ឋក្នុងឃុំទាំង៤នៃស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលមានជីវភាពខ្វះខាតដោយសារវិបតិ្តកូវីដ-១៩ ចំនួន២៥៩គ្រួសារ ។ មានប្រសាសន៏ក្នុងឱកាសនោះ លោកជំទាវ បាននាំបណ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាល សម្តេចទាំងពីរតែងបានយកចិត្តទុកដាក់ចំពោះសុខទុក្ខប្រជាពលរដ្ឋក្នុងមូលដ្ឋាន ពិសេសលើជីវភាពរស់នៅរបស់ពុកម៉ែបងប្អូន កំឡុង ពេលកូវីដ១៩…

  • ឯកឧត្តមនាយឧត្តម សេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អញ្ជើញចូលរួមគោរពវិញញាណក្ខន្ធ និងប្រទានភ្លើងសពនាយទាហានជាន់ខ្ពស់ បញ្ជាការដ្ឋាន អង្គរក្ស

    ឯកឧត្តមនាយឧត្តម សេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អញ្ជើញចូលរួមគោរពវិញញាណក្ខន្ធ និងប្រទានភ្លើងសពនាយទាហានជាន់ខ្ពស់ បញ្ជាការដ្ឋាន អង្គរក្ស

    នៅល្ងាចថ្ងៃអាទិត្យ ១១កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី២៤ខែមករា ឆ្នាំ២០២១ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃ ខ.ភ.ម និងជាមេបបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស តំណាងដ៍ខ្ពង់ខ្ពស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អមដំណើរដោយមេបញ្ជាការ មេបញ្ជាការរង នាយ-ពលទាហាន បញ្ជាការដ្ឋានអង្គរក្សចូលរួមគោរពវិញ្ញាណក្ខន្ធ និងប្រទានភ្លើងសព ឧត្តមសេនីយ៍ឯក ប្រុញ សត្តម៉ា នាយទាហានការពារផ្ទាល់ ដែលបានធ្វើមរណៈកាលវេលាម៉ោង ១៣:៣៥នាទីរសៀល ថ្ងៃទៅ២០ ខែមករា ឆ្នាំ២០២១ ក្នុងជន្មាយុ ៥៤ឆ្នាំ ដោយរោគពាធ។សួមដួងវិញ្ញាណក្ខន្ធ ឧត្តមសេនីយ៍ឯក ប្រុញ សត្តម៉ា បានទៅកាន់ឋានបរមសុខកុំបីឃ្លៀងឃ្លាតឡើយ!!!

  • បុរសម្នាក់ជិះម៉ូតូលឿនទៅបុកប៉ារ៉ាសឃាំងផ្លូវ ជ្រុលធ្លាក់ប្រឡាយទឹកស្អុយ បណ្ដាលឲ្យស្លាប់

    បុរសម្នាក់ជិះម៉ូតូលឿនទៅបុកប៉ារ៉ាសឃាំងផ្លូវ ជ្រុលធ្លាក់ប្រឡាយទឹកស្អុយ បណ្ដាលឲ្យស្លាប់

    ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូលឿនមិនប្រយ័ត្ន ជ្រុលទៅបុកប៉ារ៉ាសហោះធ្លាក់ប្រឡាយទឹកស្អុយបណ្ដាលឲ្យស្លាប់ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចកាលពីវេលាម៉ោង៨ និង១០នាទីយប់ ថ្ងៃអាទិត្យ ទី២៤ ខែមករា ឆ្នាំ២០២១ ស្ថុិតនៅតាមបណ្ដោយផ្លូវលំចេញពីផ្លូវ៦០ម៉ែត្រ ក្នុងភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ចាប សុខផល ភេទប្រុស អាយុ៣០ឆ្នាំ មានស្រុកកំណើតភូមិរាំងដេក ឃុំគគីធំ ស្រុកគៀនស្វាយ ខេត្តកណ្ដាល ។ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូម៉ាក SUZUKI Nek ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ កណ្ដាល1AB -8455 ចេញពីផ្លូវ៦០ម៉ែត្រចូលតាមផ្លូវលំ ទិសដៅពីលិចទៅកើតយ៉ាងលឿន និងខ្វះការប្រុងប្រយ័ត្នពេលមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុកប៉ារ៉ាសដែលគេហាមឃាត់មិនឲ្យរថយន្តបើកបរ ហោះចូលប្រឡាយទឹកស្អុយម៉ូតូសង្កត់ពីលើមនុស្សឈ្លួក់ទឹកស្លាប់គួរឲ្យសង្វេគ ។ ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកទីចំណុចកើតហេតុ និងបានស្រង់ជនរងគ្រោះព្រមទាំងម៉ូតូមកលើគោក រួចឲ្យរថយន្តដឹកសពយកទៅតតម្កល់ នៅវត្តឬស្សីសាញ់ រងចាំទាក់ទងសាច់ញ្ញាតិមកទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកម៉ូតូ និងសម្ភារៈរបស់ជនរងគ្រោះ ត្រូវសមត្ថកិច្ចមូលដ្ឋានយកទៅរក្សាទុក រង់ចាំដោះស្រាយគ្នាតាមច្បាស់ ៕ ដោយ ៖ ជីម…

  • ពិធីបើកដំណើរការជាផ្លូវការទីតាំងថ្មី ធនាគារ ជីប ម៉ុង សាខា ណូរ៉ូ ម៉ល

    ពិធីបើកដំណើរការជាផ្លូវការទីតាំងថ្មី ធនាគារ ជីប ម៉ុង សាខា ណូរ៉ូ ម៉ល

    រាជធានីភ្នំពេញ៖ ធនាគារ ជីប ម៉ុង បានប្រារព្ធ”ពិធីបើកដំណើរការជាផ្លូវការទីតាំងថ្មី ធនាគារ ជីប ម៉ុង សាខាណូរ៉ូ ម៉ល” ដែលមានទីតាំងស្ថិតនៅផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល ជាន់ផ្ទាល់ដី នាព្រឹកថ្ងៃអាទិត្យ ទី២៤ ខែមករា ឆ្នាំ២០២១ ។ កម្មវិធីនេះដែរ មានការអញ្ជើញចូលរួមជាអធិបតីពីសំណាក់ លោកជំទាវអ្នកឧកញ៉ា ភាព ហៀក ស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង អ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងប្រធានក្រុមអគ្គនាយក ជីប ម៉ុង ព្រមទាំងសហការី និងភ្ញៀវកិត្តិយសផងដែរ។ ថ្លែងក្នុងឱកាសនោះផងដែរ អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងប្រធានក្រុមអគ្គនាយក ជីប ម៉ុង បានមានប្រសាសន៏ថា៖ “ការផ្លាស់ប្តូរទីតាំងនេះ…

  • កិច្ចប្រជុំត្រួតពិនិត្យការងារឆ្នាំ២០២០ របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តប៉ៃលិន ដាក់ចេញវិធានការមួយចំនួន ដើម្បីត្រៀមបង្ការដោះស្រាយបញ្ហាផ្សេងៗ

    កិច្ចប្រជុំត្រួតពិនិត្យការងារឆ្នាំ២០២០ របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តប៉ៃលិន ដាក់ចេញវិធានការមួយចំនួន ដើម្បីត្រៀមបង្ការដោះស្រាយបញ្ហាផ្សេងៗ

    ប៉ៃលិន ៖ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអញ្ជើញចូលរួមកិច្ចប្រជុំត្រួតពិនិត្យការងារឆ្នាំ២០២០ និងលើកទិសដៅបន្តរបស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តប៉ៃលិន និងដាក់ចេញនូវវិធានការមួយចំនួន ដើម្បីត្រៀមបង្ការដោះស្រាយបញ្ហាផ្សេងៗ ដែលកើតចេញពីគ្រោះធម្មជាតិនៅក្នុងខេត្ត ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ នៅក្នុងសាលប្រជុំសាលាខេត្តប៉ៃលិន ។ ក្រោយពីលោកជំទាវ បាន ស្រីមុំអភិបាលខេត្តប៉ៃលិន បានអានរបាយកាណ៍ស្តីពីស្ថានភាពទូទៅនៃខេត្តប៉ៃលិន និងប្រជាពលរដ្ឋដែលជួបគ្រោះធម្មជាតិនានា នាពេលកន្លងមក និងសកម្មភាពក្រុមការងារទាំងអស់ ដែលបានចុះជួយដល់ប្រជាពលរដ្ឋទាន់ពេលវេលា ជាពិសេសគឺនៅពេលប្រជាពលរដ្ខជួបគ្រោះទឹកជំនន់នាពេលថ្មីៗកន្លងទៅនេះ និងបានយកស្បៀងអាហារ រួមនឹងថវិកាមួយចំនួន ដែលជាជំនួយដ៍ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទៅចែកជូនពលរដ្ឋដល់លំនៅដ្ឋាន ដើម្បីជួយសម្រាលទុក្ខលំបាកដល់ពួកគាត់ ។ ជាមួយគ្នាក្នុងនាមជាសេនាធិការរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា លើការងារគ្រោះមហន្តរាយលោកទេសរដ្ឋមន្ត្រី គន់ គីម បាននាំយកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងការនឹករលឹករបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន…