-
កម្ពុជា-ចិន ចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការ ក្នុងការជំរុញការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍

កោះកុង៖ ឯកឧត្តម ជា បូរ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងឯកឧត្តម សោម សុគន្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចូលរួមក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ រវាងក្រុមហ៊ុនអភិវឌ្ឍន៍ ទីក្រុងតំបន់ឆ្នេរ និងវិទ្យាស្ថានទេសចរណ៍គួយលីន ដែលប្រារព្ធឡើងរួមគ្នាតាមរយៈអនឡាញនៅទីតាំងបីកន្លែងផ្សេងគ្នា គឺខេត្តកោះកុង ទីក្រុងធានជីង និងទីក្រុងគួយលីន។ ការចូលរួមក្នុងពិធីចុះហត្ថលេខានេះធ្វើឡើងនារសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ នៅតារាសាគរ ខេត្តកោះកុង។ កិច្ចព្រមព្រៀងសហប្រតិបត្តិការនេះ ផ្តោតសំខាន់លើការជំរុញ និងពង្រឹងកិច្ចសហប្រតិបត្តិការនៃភាពជាដៃគូក្នុងការជំរុញការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ការអភិវឌ្ឍធនធានមនុស្ស និងការសិក្សាស្រាវជ្រាវក្នុងវិស័យទេសចរណ៍ តាមរយៈការរៀបចំឱ្យមានកម្មវិធីហ្វឹកហ្វាត់ការងារសម្រាប់សិស្ស និស្សិត និងបុគ្គលិក ព្រមទាំងការបង្កើតឱ្យមានមជ្ឈមណ្ឌលផ្លាស់ប្តូរ និងស្រាវជ្រាវនវានុវត្តន៍ទេសចរណ៍-វប្បធម៍កម្ពុជា-ចិន ដែលនឹងចូលរួមជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ និងប្រែក្លាយកម្ពុជាឲ្យក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញលំដាប់ថ្នាក់ពិភពលោក និងផ្តល់ភាពកក់ក្តៅដល់ភ្ញៀវទេសចរ។ ឯកឧត្តម ជា បូរ៉ា បានបញ្ជាក់បន្ថែមនៅក្នុងពីធីនេះថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បាននាំឱ្យកម្ពុជាបច្ចុប្បន្នមានសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់ពេញលេញ និងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះវិស័យទេសចរណ៍មានការរីកចម្រើនគួរជាទីមោទនៈ។ ឯកឧត្តមបានបន្តថា វិស័យទេសចរណ៍កម្ពុជាត្រូវបានចាត់ទុកជាវិស័យអាទិភាពមួយដើរតួជាមាសបៃតង រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងការការពារបរិស្ថាន ពោលគឺចូលរួមដល់ការកសាងសេដ្ឋកិច្ចបៃតងនៅកម្ពុជា ដែលជាផ្នែកគាំទ្រដល់ការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព…
-
បុរសម្នាក់សង្ស័យស្រវឹងបេីករថយន្តប៉ះគ្នាតិចតួចមិនឈប់ដោះស្រាយ បែជាបេីករត់ទៅបុករះជាបន្តបន្ទាប់បណ្ដាលឲ្យនារីម្នាក់ជិតចូលរោងការស្លាប់ និង៣នាក់ទៀតរបួសស្រាល

ភ្នំពេញ ៖ គួរឲ្យសង្វេគខ្លាំងណាស់ ខណៈនារីម្នាក់ជិតដល់ថ្ងៃចូលរោងការទៅហេីយនោះ ស្រាប់តែមានបុរសម្នាក់សង្ស័យស្រវឹងស្រា បានបេីករថយន្តមួយគ្រឿងហេីយប៉ះរថយន្តមួយគ្រឿងរងការខូចខាតិចតួច កាលពីវេលាម៉ោង៧ និង៥០នាទីយប់ ថ្ងៃទី២៣ ខែមករា ឆ្នាំ ២០២១ នៅចំណុចមុខវត្តសំបួរមាស តាមផ្លូវ២១៧ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រួចមិនឈប់ដោះស្រាយ នោះទេ បែជាបន្តបេីករត់ទៅបុករះរថយន្តមួយគ្រឿងទៀតនៅអតីតស្ពានដែកចំការដូង ហេីយបន្តទៅបុកម៉ូតូ២គ្រឿងទៀតនៅមុខបុរី ប៉េងហួត តាមបណ្ដោយផ្លូវ២១៧ ក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ បណ្ដាលឲ្យនារីម្នាក់ស្លាប់ ក្នុងថ្លុកឈាម និងប្រុសស្រី៣នាក់ទៀតរបួសស្រាល ។ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលេី សម្ភារៈភាគីរងគ្រោះរួមមាន ៖ រថយន្តម៉ាក ម៉ាស្ដា ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BG-4225 , រថយន្តកាមរីឆ្លាម ពណ៌ត្រីឆ្លូញ ពាក់ស្លាកលេខភ្នំពេញ 2S-6510 , ម៉ូតូហុងដាឌ្រីម ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1N-8939 និងម៉ូតូស្កុបពី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1II-9166 ។ ក្នុងនោះភាគីខាងម៉ូតូស្កុបពីមាននារីម្នាក់ស្លាប់ និងរបួសស្រាល២នាក់…
-
រថយន្តហាយឡែនឌ័រ បុករះជញ្ចាំងផ្ទះពលរដ្ឋ និងបង្គោលភ្លេីង នៅមុខវិទ្យាល័យ ជា សុីម សាមគ្គី រងការខូចខាតយ៉ាងដំណំ

ភ្នំពេញ ៖ បុរសម្នាក់បេីករថយន្តម៉ាកហាយឡែនឌ័រក្នុងល្បឿនលឿន ខណៈដល់ផ្លូវកោងមិនប្រយ័ត្ន បានបួងចង្កូតទៅបុកជញ្ចាំងផ្ទះប្រជាពលរដ្ឋ និងបង្គោលភ្លេីងរដ្ឋរងការខូចខាតយ៉ាងដំណំ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១២ និង៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២១ នៅចំណុចមុខវិទ្យាល័យ ជា សុីម សាមគ្គី តាមបណ្ដោយផ្លូវ២៧១ ក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា ដំបូងគេឃេីញរថយន្តបង្កម៉ាក ហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ព្រះសីហនុ 2B-7707 ដែលបេីកបរដោយបុរសម្នាក់ ជាជនជាតិខ្មែរ តាមបណ្ដោយផ្លូវ២៧១ ទិសដៅពីជេីងទៅត្បូង ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកេីតហេតុជាកន្លែងផ្លូវកោង ស្រាប់តែតៃកុងបួងចង្កូតទៅបុកជញ្ចាំងផ្ទះប្រជាពលរដ្ឋ និងបង្គោលភ្លេីងរដ្ឋ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ តែក្នុងករណីនេះមិនបង្កឲ្យមនុស្សណាម្នាក់រងរបួសនោះទេ ។ ក្រោយកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហេីយទាក់ទងទៅសមត្ថកិច្ចជំនាញខណ្ឌនិងក្រុងដេីម្បីសហការគ្នាធ្វេីការវាស់វែងយករថយន្តបង្កខាងលេីទៅរក្សាទុក រង់ចាំដោះស្រាយតាមច្បាប់ ៕ ដោយ៖ ជីម ភារ៉ា
-
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានចាត់ទុកវការហ្វឹកហ្វឺន របស់កងយោធពលខេមរៈភូមិន្ទគឺជាការងារដ៏មានសារៈសំខាន់ចាំបាច់ ក្នុងការចូលរួមចំណែកអនុវត្តន៍គោលនយោបាយ និងយុទ្ធសាស្ត្រការពារជាតិ

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ថ្លែងក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញអង្គរក្សពិសេស ជំនាន់ទី២៥, បើកវគ្គហ្វឹកហ្វឺនជំនាញអង្គរក្សពិសេស ជំនាន់ទី២៦ និងសម្ពោធសមិទ្ធផលនានា នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនបញ្ជការដ្ឋានអង្គរក្ស (ភ្នំស្រង់)កំពង់ស្ពឺ, ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១។ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបន្តថា កម្លាំងដែលមានស្រាប់ និងកម្លាំងបំពេញបន្ថែម ត្រូវទទួលបាននូវការហ្វឹកហ្វឺនពង្រឹងសមត្ថភាពឱ្យបានជាប់ជាប្រចាំ ហើយចាំបាច់ទាមទារឱ្យការហ្វឹកហ្វឺនទាំងអស់ត្រូវផ្តោតលើគុណភាពនៃបរិមាណ និងការផ្ទេរបទពិសោធន៍។ ជាក់ស្តែងវគ្គហ្វឹកហ្វឺនទាំងនេះ បានឆ្លើយតបចំពោះសេចក្តីត្រូវការក្នុងការពង្រឹង និងពង្រីកសមត្ថភាពជំនាញរបស់យោធិន ដើម្បីធានាបាននូវនិរន្តរភាពនៃសមត្ថភាពក្នុងការបំពេញភារកិច្ចក្នុងពេលចំពោះមុខ និងរយៈពេលវែងរបស់កងយោធពលខេមរភូមិន្ទ គឺការការពារជាតិ មាតុភូមិ និងប្រជាពលរដ្ឋ និងជាពិសេសការបំពេញភារកិច្ចស្នូលរបស់អង្គភាពក្នុងការការពារសន្តិសុខ សុវត្ថិភាពជូនប្រមុខរាជរដ្ឋាភិបាល ព្រមទាំងថ្នាក់ដឹកនាំជាតិ-អន្តរជាតិ ក្នុងកិច្ចប្រជុំ និងព្រឹត្តិការណ៍ថ្នាក់ជាតិ និងអន្តរជាតិនានា។ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានចូលរួមអបអរសាទរ និងកោតសរសើរចំពោះសិក្ខាកាមទាំងអស់ ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ហ្វឹកហ្វឺនរៀនសូត្រ រហូតទទួលបានជោគជ័យ ដែលជោគជ័យនេះ គឺកើតចេញពីការហាត់ពត់លត់ដំកាយសម្បទា ស្មារតី និងសតិអារម្មណ៍ក្នុងការពុះពារជម្នះនូវឧបសគ្គ និងការលំបាកគ្រប់បែបយ៉ាង និងជាមោទនភាពសម្រាប់សិក្ខាកាមបញ្ចប់វគ្គគ្រប់ៗរូប ហើយក៏សង្ឃឹមយ៉ាងមុតមាំថា សិក្ខាកាមទាំងអស់នឹងប្រើប្រាស់ចំណេះដឹង និងចំណេះធ្វើទទួលបានពីវគ្គហ្វឹកហ្វឺនទាំងនេះ…
-
កំពង់ផែទេសចរណ៍អន្តរជាតិនៅខេត្តកំពត សម្រេចការសាងសង់បានពាក់កណ្ដាល ដោយគ្រោងបញ្ចប់ និងបើកដំណើរការនៅចុងឆ្នាំ២០២១

ភ្នំពេញ៖ កំពង់ផែទេសចរណ៍អន្តរជាតិនៅខេត្តកំពត សម្រេចការសាងសង់បានប្រមាណ៥០%ហើយ ដោយគ្រោងបញ្ចប់ និងអាចបើកដំណើរការនៅចុងឆ្នាំ២០២១ ខាមុខនេះ ដើម្បីរួមចំណែកលើកស្ទួយវិស័យទេសចរណ៍ ឡើងវិញ។ វឌ្ឍនភាពការងារនេះត្រូវបានបង្ហាញនៅក្នុងកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ សម្រាប់កំណើនប្រកបដោយបរិយាបន្នក្នុងមហាអនុតំបន់មេគង្គ (GMS TIIG No. 3194-CAM(COL) និង (GMS TIIG II No. 3701-CAM(COL) នៅខេត្តទាំងបួននៃតំបន់ឆ្នេរសមុទ្រកម្ពុជា។ កិច្ចប្រជុំនេះធ្វើឡើងនាថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគម្រោង។ គម្រោងនេះផ្តោតសំខាន់លើការអភិវឌ្ឍវិស័យទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធគាំទ្រវិស័យទេសចរណ៍ រួមមាន៖ កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត ប្រព័ន្ធសម្អាតទឹកកខ្វក់ផ្សារក្តាម ផ្លូវតាមបណ្តោយឆ្នេរ និងទីលានសំណល់រឹង (ខេត្តកែប) ដែលត្រូវអនុវត្តការងារបច្ចេកទេសសាងសង់ ដោយអង្គភាពអនុវត្តគម្រោងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន និងដឹកនាំគ្រប់គ្រងដោយក្រសួងទេសចរណ៍ គណៈកម្មាធិការជាតិគ្រប់គ្រងគម្រោង។ អង្គប្រជុំបានពិនិត្យ និងវាយតម្លៃអំពីវឌ្ឍនភាពនៃការអនុវត្តគម្រោង ក្នុងនោះអនុគម្រោងកំពង់ផែទេសចរណ៍អនុវត្តបានប្រមាណ ៥០% ដោយគ្រោងបញ្ចប់ និងអាចបើកដំណើរការបាននៅចុងឆ្នាំ២០២១នេះ។ ឯកឧត្តមរដ្ឋមន្រ្តី ថោង ខុន ក៏បានណែនាំអង្គភាពពាក់ព័ន្ធជំរុញបន្តការអនុវត្តគម្រោងឲ្យមានប្រសិទ្ធភាព គុណភាព និងឈានទៅបញ្ចប់ការអនុវត្តគម្រោងតាមផែនការដែលបានគ្រោងទុក៕
-
ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម ជាង សុខា ទីប្រឹក្សាក្រសួងព័ត៌មាន

ជាការចូលរួមចំណែករំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយនឹងក្រុមគ្រួសារនៃសព នៅព្រឹក ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន រួមជាមួយឯកឧត្តម ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយកអគ្គនាយករង ទីប្រឹក្សា ក្រសួងព័ត៌មាន បានអញ្ជើញ ដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម ជាង សុខា ទីប្រឹក្សា ក្រសួងព័ត៌មាន និងជាអតីតនិពន្ធនាយក កាសែតខ្មែរថាមស៏ ដែលបានទទួលមរណភាព នៅព្រឹកទី២២ ខែមករា ឆ្នាំ២០២១ ក្នុងអាយុ ៤៣ឆ្នាំដោយ រោគាពាធ ។ សពត្រូវបានក្រុមគ្រួសារតម្កល់ធ្វើបុណ្យតាមលក្ខណះប្រពៃណីព្រះពុទ្ធសាសនា នៅ គេគេហដ្ឋាន ផ្ទះ លេខ 28J ស្ថិតនៅភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានី ភ្នំពេញ។ តាមប្រវត្តិការងារសង្ខបរបស់ លោក ជាង សុខា គឺជាអ្នកសារព័ត៌មាន ល្បីឈ្មោះ មួយរូប ដែលបានចូលបម្រើការងារ ក្នុងអាជីពជាអ្នកកាសែតជាង ២០ឆ្នាំ ហើយរូបលោក…
-
តំណាងរាស្រ្តមណ្ឌលព្រៃវែង ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ និងមេភូមិទាំងអស់ នៃស្រុកបាភ្នំ

ព្រៃវែង៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានគណៈកម្មការទី២ នៃរដ្ឋសភា និងឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៉ែន បញ្ញា ប្រធានគណៈកម្មការទី៦ នៃរដ្ឋសភា និងជាតំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ និងមេភូមិទាំងអស់នៃស្រុកបាភ្នំ នៅព្រឹកថ្ងៃសៅរ៍ ទី២៣ ខែមករា ឆ្នាំ២០២១ ដើម្បីសាកសួរសុខទុក្ខ និងក្តាប់សភាពការណ៍នៃការបង្ករបង្កើនផលរបស់អ្នកស្រុកបាភ្នំ ដោយមានការចូលរួមពីឯកឧត្តម ខៀវ ភារិទ្ធ តំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង និងជាលេខាធិការគណៈកម្មការទី៧ នៃរដ្ឋសភា ព្រមទាំងឯកឧត្តម លោកជំទាវ តំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង សមាជិកក្រុមប្រឹក្សាខេត្តផងដែរ ។ ក្នុងឱកាសនេះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប និងឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៉ែន បញ្ញា បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងបានសូមសំណូមឱ្យចូលរួមប្រយុទ្ធប្រឆាំងការពារ ទប់ស្កាត់ការឆ្លងរីករាលដាលមេរោគកូវីដ ១៩ ត្រូវពាក់ម៉ាសរក្សា គម្លាតសុវត្ថិភាព និងលាងដៃជាមួយអាកុល សាប៊ូ អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។ ឯកឧត្តម ក៏បានប្រាប់ដល់បងប្អូនទាំងអស់សូមប្តេជ្ញាចិត្តយ៉ាងដាច់ខាតគាំទ្រសម្តេចតេជោ ហ៊ុនសែន ជានាយករដ្ឋមន្រ្តី…
-
ឯកឧត្តម វេង សាខុន អញ្ជើញពិនិត្យកសិដ្ឋានចិញ្ចឹមត្រីរបស់លោក ផាន់ ភិរម្យ ស្ថិតនៅភូមិសង្កើប ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម

ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមដំណើរជាមួយដោយឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួល បន្ទុកជាប្រធានរដ្ឋបាលជលផល លោក សុខ រ៉ាដែន ប្រធានសមាគមវារីវប្បករកម្ពុជា និងមន្រ្តីជំនាញបានអញ្ជើញពិនិត្យកសិដ្ឋានចិញ្ចឹមត្រីរបស់លោក ផាន់ ភិរម្យ ស្ថិតនៅភូមិសង្កើប ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម នៅព្រឹកថ្ងៃសៅរ៍ ១០កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែមករា ។ លោក ភិរម្យ (លេខទំនាក់ទំនង ០១២ ៣៤៤ ៣៩៩ ) បានឲ្យដឹងថាកសិដ្ឋានចិញ្ចឹមត្រីនេះបានដំណើរការជាង ៥ឆ្នាំហើយ បច្ចុប្បន្នកសិដ្ឋានមានស្រះចិញ្ចឹមត្រីប្រាចំនួន ៨ស្រះ ទំហំចាប់ពី ៦ ០០០-១០ ០០០ម៉ែត្រការ៉េ លើផ្ទៃដី ៦ហ.ត សមត្ថភាពផលិតត្រីប្រាបាន ៧ ០០០តោន/ឆ្នាំ។ ម្ចាស់កសិដ្ឋានបានឲ្យដឹងថាកសិដ្ឋានកំពុងជីកស្រះចិញ្ចឹមត្រីពោ និងត្រីប្រាពង្រីកបន្ថែម ដើម្បីឆ្លើយតបតាមតម្រូវការទីផ្សារ។ ពិនិត្យឃើញទិដ្ឋភាពជារួម…
-
លោកជំទាវ អនុប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានធ្វើការងារយ៉ាងច្រើនដើម្បីប្រយុទ្ធប្រឆាំងអំពើរជួញដូរមនុស្សនៅកម្ពុជា

លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស(គ.ជ.ប.ជ) បានលើកឡើងថាគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ជ.ប.ជ បានធ្វើការងារយ៉ាងច្រើនដើម្បីប្រយុទ្ធប្រឆាំងអំពើរជួញដូរមនុស្សនៅកម្ពុជា បើទោះបីជាកម្ពុជាកំពុងជួបទៅនឹងវិបត្តិនៃការរីករាលដាលជំងឺកូវីដ-១៩ និងគ្រោះទឹកជំនន់យ៉ាងណាក៏ដោយ។ លោកជំទាវ បានលើកឡើងយ៉ាងដូចនេះ ក្នុងពេលផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានក្រោយពីបញ្ចប់កិច្ចប្រជុំពិនិត្យនិងពិភាក្សាអំពី”វឌ្ឍនភាពនៃការងារប្រយុទ្ធប្រឆាំងអំពើរជួញដូរមនុស្សការប្រឈមនិងដំណោះស្រាយ” ជាមួយប្រតិភូស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ដែលដឹកនាំដោយឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា និងមានការអញ្ជើញចូលរួមពី តំណាងមកពីក្រសួង-ស្ថាប័ននានា មានដូចជាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងកិច្ចការនារី ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងយុត្តិធម៌ ក្រួសួងការបរទេសនិង សហប្រតិបត្តិការអន្តរជាតិ អគ្គស្នងការរដ្ឋាននគរបាលជាតិជាច្រើនរូប។ លោកជំទាវ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រុមការងារនៅក្នុងគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស(គ.ជ.ប.ជ) ដែលជាក្រុមការងារអន្តរក្រសួងទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិបានខិតខំទាំងអស់គ្នាក្នុងការឆ្លើយតបអំពើជួយដូរមនុស្ស ហើយលទ្ធផលដែលយើងបានខិតខំប្រឹងប្រែងគឺមានការល្អប្រសើរពីមួយឆ្នាំទៅមួយឆ្នាំ។ លោកជំទាវ បន្ថែមទៀតថា ក្រុមការងារគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស(គ.ជ.ប.ជ) បានធ្វើការងារយ៉ាងច្រើនក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០២០កន្លងទៅ ដូចជា ក្រសួងអប់រំបានបង្កើតជាសៀវភៅមេរៀនថ្នាក់បឋមសិក្សា និងមធ្យមសិក្សាសម្រាប់ការបណ្តុះបណ្តាលដល់សិស្សអំពីការបង្ការទប់ស្កាត់អំពើជួញដូរមនុស្ស ចំណែកក្រសួងសុខាភិបាលបានរៀបចំគោលនយោបាយពាក់ព័ន្ធទៅនឹងសុខភាពរបស់ជនទេសន្តរប្រវេសន៍ ទន្ទឹមនឹងនេះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក៏បានខិតខំបង្កើតកន្លែងការងារសម្រាប់ពលករវិលត្រឡប់រហូតដល់ជាង២ម៉ឺនកន្លែងផងដែរ។ ជាមួយគ្នានេះ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស(គ.ជ.ប.ជ) ក៏បានធ្វើការជាមួយ អង្គការសហប្រជាជាតិក្នុងការបង្កើតការងារដល់ពលករដែលវិលត្រឡប់…
-
ឯកឧត្តម វេង សាខុន អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីអំពី “គម្រោងបន្លែ ផ្លែឈើកម្ពុជា ដើម្បីបង្កើតប្រាក់ចំណូល និងអាហារូបត្ថម្ភ ដំណាក់កាលទី៣

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃសុក្រ ០៩កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ មានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីអំពី “គម្រោងបន្លែ ផ្លែឈើកម្ពុជា ដើម្បីបង្កើតប្រាក់ចំណូល និងអាហារូបត្ថម្ភ ដំណាក់កាលទី៣ (CHAIN Phase III)” រវាងអគ្គនាយកដ្ឋានកសិកម្ម ជាមួយទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) តំណាងដោយលោក Markus Burli ដែលពិធីនេះស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងមានវត្តមានការចូលរួមពីឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោកស្រី Alexandra Mandelbaum នាយកអង្គការ SNV ប្រចាំព្រះរាជាណាចក្រកម្ពុជា លោក Rik Overmars ប្រធានក្រុមគម្រោង CHAIN ព្រមទាំងឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ។ បន្ទាប់ពីរបាយការណ៍ស្វាគមន៍របស់ឯកឧត្តម ងិន ឆាយ…