-
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ បានសម្របសម្រួលបញ្ចប់វិវាទករណីសំណង់ផ្សារទំនើបសេនជូរីផ្លាហ្សា ស្របតាមវិធីសាស្រ្ត ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំសម្របសម្រួលបញ្ចប់ករណីវិវាទរវាងក្រុមហ៊ុន CCCC Third Harbour Engineering Co.,Ltd ម្ចាស់ម៉ៅការសំណង់ និងក្រុមហ៊ុន Fujian Jianlong Engineering Consulting Co.,Ltd ដែលជាអ្នកអភិវឌ្ឍន៍ផ្សារសេនជូរីផ្លាហ្សា នៅក្នុងការដ្ឋានសារសង់ផ្សារទំនើបសេនជូរីផ្លាហ្សា ដែលមានជាន់ក្រោមដី ២ជាន់ និងកម្ពស់ឡើងលើ ៦ជាន់ ដែលស្ថិតក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នារសៀល ថ្ងៃសុក្រ ៩កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ នៅទីស្តីការក្រសួង ។ ថ្លែងក្នុងឱកាសនោះ លោកជំទាវបានមានប្រសាសន៍ថា កន្លងមកជម្លោះនេះ ក៏បានធ្វើឲ្យសំណង់ផ្សារត្រូវបានផ្អាកជាបណ្តោះអាសន្ន ជាច្រើនខែ ដែលបានធ្វើឲ្យអាជីវករទាំងអស់ មានអារម្មណ៍មិនល្អចំពោះគម្រោងនៃការសាងសង់ផ្សារទំនើសេនជូរីផ្លាហ្សានេះ និងបានធ្វើឲ្យសំណង់នេះមិនអាចបញ្ចប់តាមកិច្ចសន្យាដែលបានកំណត់ និងម្យ៉ាងទៀត ក៏បានធ្វើឲ្យអាជីវករខកខានក្នុងការលក់ដូរផងដែរ ។ លោកជំទាវក៏បានបន្តទៀតថា…
-
ក្រសួងកសិកម្មបង្ហាញពីលក្ខណៈប្រភេទដី ដែលសម្របទៅនឹងការដាំដុះប្រភេទដំណាំកសិកម្មឲ្យនៅខេត្តព្រៃវែង

ការដាំដំណាំកសិកម្ម និងកសិឧស្សាហកម្មក្នុងប្រទេសកម្ពុជានាពេលកន្លងមក ត្រូវគេឃើញបានធ្វើឡើងទៅតាមទម្លាប់ និងការដាំដុះតាមគ្នា ដោយមិនទាន់មានការកំណាត់ថា ដីរបស់ខ្លួន សមស្របនឹងប្រភេទដំណាំដែលត្រូវដាំដុះលើដីនោះឬទេ។ កន្លងមក ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានដាក់ចេញនូវគោលនយោបាយស្តីអំពីការរៀបចំផែនទីកំណត់តំបន់ដាំដុះដំណាំកសិកម្មឲ្យបានសមស្របតាមសណ្ឋានដី ប្រភេទដី គុណភាពដី និងក្សេត្របរិស្ថានរបស់ប្រភេទដំណាំនីមួយៗ។ ធ្វើយ៉ាងនេះ ដើម្បីធ្វើការកំណត់ឲ្យបានសុក្រឹត្យអំពីផែនការអភិវឌ្ឍន៍ដំណាំកសិកម្មគ្រប់ប្រភេទ និងជាពិសេសកាត់បន្ថយហានីភ័យដែលអាចកើតមានជាយថាហេតុទៅលើដំណាំ ដោយសារធនធានដីដែលគ្មានលក្ខខណ្ឌ សមស្របឲ្យរុក្ខជាតិដុះលូតលាស់បានល្អ។ ការយល់ដឹងអំពីធនធានដីគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់មួយសម្រាប់ប្រជាកសិករ ដើម្បីរួមចំណែកក្នុងការបង្កើនផលិតភាព ស្ថិរភាពផលិតកម្មដំណាំ ការគ្រប់គ្រងដីកសិកម្ម ការកែលម្អដីកសិកម្ម និងការប្រើប្រាស់ដីប្រកបដោយនិរន្តរភាព។ អគ្គនាយកដ្ឋានកសិកម្ម នៃក្រសសួងកសិកម្ម កំពុងសិក្សា ធ្វើចំណាត់ថ្នាក់ និងរៀបចំផែនទីដីនៅតំបន់ដែលមានបញ្ហា និងធ្វើបច្ចុប្បន្នភាពឡើងវិញនៅតាមតំបន់មួយចំនួនដែលមានប្រព័ន្ធក្សេត្របរិស្ថានប្រែប្រួល។ ខេត្តដែលត្រូវបាននាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្មចុះទៅធ្វើបច្ចុប្បន្នភាពចំណាត់ថ្នាក់ដី និងផែនទីដីដាំដុះដំណាំស្រូវ គឺខេត្តព្រៃវែងក្នុងឆ្នាំ២០២០ ដោយប្រើប្រាស់ប្រព័ន្ធធ្វើចំណាត់ថ្នាក់ដីតាមបែបក្សេត្រវិទ្យរបស់កម្ពុជា។ លទ្ធផលនៃការសិក្សាស្រាវជ្រាវលម្អិតបានបង្ហាញថា ខេត្តព្រៃ វែងមានដីចំនួន៧ក្រុម ដែលមានលក្ខណៈសម្បត្តិដូចជា ៖ ១. ក្រុមដីព្រៃខ្មែរ៖ គឺជាដីកកើតឡើងនៅលើល្បាប់ចាស់ មានលក្ខណៈជាប្រភេទដីខ្សាច់ដែលមានជម្រៅជ្រៅជាង៥០សង់ទីម៉ែត្រ ពិបាកគ្រប់គ្រងដោយសារមានសារធាតុសរីរាង្គទាប និងខ្សាច់ច្រើន។ ក្រុមដីប្រភេទនោះមានកម្រិតជីជាតិទាប និងជាទូទៅ ខ្វះសារធាតុអាសូត ផូស្វ័រ (P) ប៉ូតា ស្យូម (K) ស្ពាន់ធ័រ…
-
សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តតាកែវឃាត់ខ្លួនជនសង្ស័យម្នាក់ដែលលួចរថយន្តពីខេត្តកណ្ដាល

តាកែវ៖ បើតាមការឱ្យដឹងពីលោវរសេនីយ៍ត្រី ប៉ិន តារ៉ាវុឌ្ឍ នាយការិយាល័យព្រហ្មទ័ណ្ឌនៃកងរាជអាវុធហត្ថខេត្តតាកែវបានឱ្យដឹង បន្ទាប់ពីទទួលបានព័ត៌មាន ថាមានករណីចោលួចរថយន្តមួយគ្រឿង រួចបើករថយន្តចេញរត់គេចតាមផ្លូវជាតិលេខ២ សំដៅមកខេត្តតាកែវ ។ ភ្លាមនោះលោកវរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការងកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីដោយឯកឧត្តម ជីវ ចាន់តារ៉ា ព្រះរាជអាជ្ញាអមអាយការសាលាតំបូងខេត្តតាកែវ បានដឹកនាំកម្លាំងចេញចាំស្ទាក់ចាប់នៅតាមគោលដៅលើដងផ្លូវជាតិលេខ២ រហូតមកដល់ម៉ោង៨និង៣០នាទី នៅចំនុចផ្លូវជាតិលេខ២ ចន្លោះគីឡូម៉ែត្រលេខ ៦៨-៦៩ ស្ថិតនៅភូមិរូង ឃុំលំចង់ ស្រុកសំរោង ជនសង្ស័យបានបើករថយន្តឈប់ទិញដូងផឹក និងទិញបារីជក់ តែមិនមានលុយឲគេត្រូវបានអ្នកលក់ឱ្យដូរនិងកាត់កងជាមួយ នឹងទូរស័ព្ទដៃ Nokia អ៊ិនចុចពិល រួចជនសង្ស័យក៏បានឡើងលើរថយន្តបើកចេញ តែជាន់មិនទៅមុខដោយសារជនសង្ស័យខាងលើ មិនដាក់លេខបញ្ចូល ដោយបើកមិនទៅមុខជនសង្ស័យបានចុះពីលើរថយន្តមកដេកនៅអង្រឹងមុខផ្ទះគេ ដោយមានការសង្ស័យប្រជាពលរដ្ឋក៏រាយការណ៍មកសមត្ថកិច្ច ភ្លាមនោះកងកម្លាំងអាវុធហត្ថខេត្តក៏បានទៅដល់ឃើញរថយន្តដែលបាត់នោះ ក៏ស្ទុះទៅចាប់ជនសងស្ស័យដែលកំពុងដេកក្នុងអង្រឹងតែម្តង ។ ក្រោយការឃាត់ខ្លួនបានកម្លាំងជំនាញបាននាំខ្លួនជនសង្ស័យ និងរថយន្តមកធ្វើការសួរនាំ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ។ ជនសង្ស័យឈ្មោះ យ៉ា សម្បត្តិ ហៅសំបូរ អាយុ៣១ឆ្នាំ មុខរបរជាងធ្វើពិដាន រស់នៅភូមិចុងព្រែក សង្កាត់ព្រែកឯង ខ័ណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក្នុងនោះសមត្ថកិច្ចបានបញ្ជាក់ថា…
-
ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំអន្តរក្រសួង តាមរយៈវីដេអូ Conference ដើម្បីបន្តពិនិត្យ និងពិភាក្សាបញ្ចប់លើ៣ជំពូក ដែលមាន១០មាត្រា នៃសេចក្តីព្រាងច្បាប់ស្តីពី បទល្មើសបច្ចេកវិទ្យាព័ត៌មាន

ទីស្ដីការក្រសួងមហាផ្ទៃ ៖ នាព្រឹកថ្ងៃស្រុក ទី២២ ខែមករា ឆ្នាំ២០២១នេះ ក្រសួងមហាផ្ទៃ បានបន្តបើកកិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យ និងពិភាក្សាបញ្ចប់លើ៣ជំពូក (ជំពូកទី១,ទី២,ទី៣) ដែលមានចំនួន១០មាត្រានៃសេចក្តីព្រាងច្បាប់ស្តីពី បទល្មើសបច្ចេកវិទ្យាព័ត៌មាន ក្រោមអធិបតីភាព ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ទទួលបន្ទុកក្រុមប្រឹក្សានីតិកម្ម ដោយមានការចូលរួមពី តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ អគ្គនាយកដ្ឋាន នាយកដ្ឋាននានា ក្រោមចំណុះក្រសួងមហាផ្ទៃ អ្នកជំនាញផ្នែកច្បាប់ និងអង្គភាពពាក់ព័ន្ធ មួយចំនួនទៀត តាមរយៈប្រព័ន្ធអនឡាញ។ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា កិច្ចប្រជុំថ្ងៃនេះគឺបានបញ្ចប់លើជំពូកទី២ និងទី៣ដោយជោគជ័យ ដែលជំពូកទាំងពីរគឺទាក់ទងនឹងកាតព្វកិច្ច និងការទទួលខុសត្រូវរបស់អ្នកផ្ដល់សេវារបស់អាជ្ញាធរមានសមត្ថកិច្ច ប៉ុន្តែដោយឡែកចំពោះជំពូកទី១ ស្ដីពីបទប្បញ្ញត្តិទូទៅគឺនៅសល់មាត្រាទី៣ ស្ដីពីនិយមន័យដែលមិនទាន់សម្រេចនៅឡើយ។ ឯកឧត្តមក៏បានរំលឹកថា ដោយសារបញ្ហាជំងឺកូវីដ-១៩ កិច្ចប្រជុំពិភាក្សាត្រូវបានខកខានមិនបានស្របតាមការគ្រោងទុក ដែលពន្យារពេលជាច្រើនលើក។ ជាងនេះទៅទៀត សមាភាពចូលរួមកិច្ចប្រជុំនៅថ្ងៃនេះ ក៏បានឯកភាពទាំងស្រុង ក្នុងការប្រជុំតាមរយៈប្រព័ន្ធអនឡាញ ក្នុងគោលបំណងកាត់បន្ថយការជួបជុំគ្នា ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលជំងឺកូវីដ-១៩ផងដែរ។ បន្ថែមពីនេះ ឯកឧត្តម…
-
ផ្សាយផ្ទាល់ ព័ត៌មានសង្គមខ្មែរ
-
អភិបាលខណ្ឌចំការមន បន្តអំពាវនាវដល់ប្រជាពលរដ្ឋ ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ

ភ្នំពេញ ៖ ក្នុងពេលនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ទៅចែកជូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតចំនួន២០គ្រួសារ នៅក្នុងសង្កាត់ទួលទំពូង១ នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ នៅក្នុងបរិវេណវត្តទួលទំពូង លោក ថេង សុថុល អភិបាលខណ្ឌ និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន បានអំពាវនាវអោយប្រជាពលរដ្ឋក្នុងមូលដ្ឋាន ខណ្ឌ និងក្នុងរាជធានីភ្នំពេញ រៀបចំវេចខ្ចប់ទុកដាក់សំរាមអោយបានត្រឹមត្រូវ កុំចោលសំរាមពាសវាល ពាសកាល ដែលនាំអោយប៉ះពាល់ដល់បរិស្ថានអនាម័យ ប៉ះពាល់សុខភាព ការរស់នៅ ជាពិសេស នៅរដូវវស្សា ធ្វើអោយសំរាមទាំងនោះចូលស្ទះលូផងដែរ។ ក្នុងឱកាសនោះ លោក ថេង សុថុល បាននាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្ដីនឹករលឹកពីសំណាក់ ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ជាពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេចតែងតែគិតគូរយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់បងប្អូនប្រជា ពលរដ្ឋក្រីក្រ ដែលមានទុក្ខលំបាក ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់ រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។ លោក ថេង សុថុល បានបន្ថែមថា…
-
ក្រុមហ៊ុន ជីប ម៉ុង លែន បើកលក់គម្រោង ផាក លែន ៦A ដ៏អស្ចារ្យជាផ្លូវការ និងបញ្ចុះតម្លៃរហូតដល់៨ភាគរយ

ភ្នំពេញ ៖ ក្រុមហ៊ុនជីប ម៉ុង លែន នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ បានប្រកាសបើកលក់គម្រោង ផាក លែន ៦A ដ៏ធំរបស់ខ្លួននៅតំបន់ជ្រោយចង្វាជាផ្លូវការ ចាប់ពីថ្ងៃទី២២នេះ ដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ ជាមួយការបញ្ចុះតម្លៃដ៏អស្ចារ្យជូនអតិថិជន រហូតដល់៨% មិនចាំបាច់មានប្រាក់កក់ និងមិនគិតការប្រាក់រហូតដល់១៨ខែ។ផាក លែន ៦A គឺជាគម្រោងអភិវឌ្ឍន៍លំនៅឋានដ៏ប្រណិត ដែលលាតសន្ធឹងលើផ្ទៃដីរហូតដល់១២០ហិកតា ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦A និងអមដោយទន្លេធំៗចំនួនពីរ គឺទន្លេសាប និងទន្លេមេគង្គ ដែលធ្វើឱ្យទីនេះត្រជាក់ស្រស់ស្រាយគ្រប់រដូវកាល។ លោកឧកញ៉ា លាង ហួង (ហេនរី) អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង លែន បានមានប្រសាសន៍ថា គម្រោងផាក លែន ៦A ត្រូវបានអភិវឌ្ឍប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងយុទ្ធសាស្ត្រច្បាស់លាស់ ដោយមានគោលដៅមួយរួមចំណែកក្នុងការអភិវឌ្ឍតំបន់ជ្រោយចង្វានេះ ឱ្យក្លាយជាតំបន់រស់នៅប្រកបដោយភាពស៊ីវិល័យ ថ្លៃថ្នូរ ផាសុកភាព និងមានអ្វីៗគ្រប់បែបយ៉ាង។ លោកឧកញ៉ា លាង ហួង (ហេនរី) បញ្ជាក់ថា៖ «គម្រោង…
-
គណៈបញ្ជាការឯកភាពខណ្ឌចំការមន បានបើកកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីណែនាំ របស់ក្រសួងមហាផ្ទៃ ស្ដីពីការលុបបំបាត់ការបង្កសម្លេងរំខានលើសកម្រិតដោយយានយន្តគ្រប់ប្រភេទ

ភ្នំពេញ៖ រដ្ឋបាលខណ្ឌចំការមន រៀបចំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌចំការមន ផ្សព្វផ្សាយសេចក្ដីណែនាំលេខ០០១សណន ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ របស់ក្រសួងមហាផ្ទៃ ស្ដីពីការលុបបំបាត់ការបង្កសម្លេងរំខានលើសកម្រិតដោយយានយន្តគ្រប់ប្រភេទ នៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ ក្រោមវត្តមានលោក ថេង សុថុល អភិបាលខណ្ឌចំការមន និងជាប្រធានគណៈបញ្ជាឯកភាពខណ្ឌចំការមន ដោយមានការចូលរួមពីគណៈអភិបាលខណ្ឌ អធិការនគរបាលខណ្ឌ គណៈនាយករដ្ឋបាលខណ្ឌ លោកប្រធាន-អនុប្រធានការិយាល័យពាក់ព័ន្ធ លោកចៅសង្កាត់ទាំង០៥ នាយប៉ុស្ដី៍នគរបាលសង្កាត់ទាំង០៥ និងមន្ត្រីពាក់ព័ន្ធ។ ក្នុងកិច្ចប្រជុំនេះ លោកអភិបាលខណ្ឌ បានដាក់ផែនការដល់អធិការនគរបាលខណ្ឌ រដ្ឋបាលសង្កាត់-ប៉ុស្ដិ៍នគរបាលសង្កាត់ទាំង០៥ ត្រូវចុះត្រួតពិនិត្យនៅទីតាំងជួសជុល និងកែច្នៃម៉ូតូនៅមូលដ្ឋានខណ្ឌចំការមន ដើម្បីធ្វើកិច្ចសន្យាអោយអនុវត្តតាមសេចក្ដីណែនាំលេខ០០១សណន ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ របស់ក្រសួងមហាផ្ទៃ និងត្រួតពិនិត្យម៉ូតូតែធ្វើចរាចរណ៍នៅលើតាមដងផ្លូវ ដែលមានកំពង់ស៊ីម៉ាំងលឺខ្លាំង ខុសពីលក្ខណៈបច្ចេកទេស។ ជាមួយគ្នានេះដែរ ចំពោះបញ្ហាសណ្ដាប់ធ្នាប់នៅក្នុងមូលដ្ឋានខណ្ឌចំការមន លោកអភិបាលខណ្ឌ បានអោយរដ្ឋបាលសង្កាត់-ប៉ុស្ដិ៍នគរបាលសង្កាត់ទាំង០៥ ត្រូវចុះត្រួតពិនិត្យ និងចុះរៀបចំសណ្ដាប់ធ្នាប់សាធារណៈនៅក្នុងមូលដ្ឋាននីមួយៗ អោយបានល្អបន្ថែមទៀត ដើម្បីកុំអោយមានលក់ដូររំលោភយកចំណីផ្លូវសាធារណៈ យកចំណីផ្លូវសាធារណៈធ្វើជាចំណតម៉ូតូរថយន្ត ជាពិសេសយ៉ាបដែលលយមកលើផ្លូវសាធារណៈ។ លោកអភិបាលខណ្ឌ ក៏បានថ្លែងអំណរគុណដល់កម្លាំងនគរបាលរបស់អធិការនគរបាលខណ្ឌ រដ្ឋបាលសង្កាត់-ប៉ុស្ដិ៍នគរបាលសង្កាត់ទាំង ០៥ ដែលខិតខំចូលរួមថែរក្សាសណ្ដាប់ធ្នាប់អោយបានល្អនៅក្នុងមូលដ្ឋាននីមួយៗ ៕ ដោយលោក…
-
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បើកកិច្ចប្រជុំលើកទី០១ របស់ក្រុមការងារស្នូល (CORE TEAM) សម្រាប់គាំទ្រដល់កម្មវិធីកែលម្អប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន

នៅថ្ងៃព្រហស្បតិ៍ទី២១ ខែមករា ឆ្នាំ២០២១ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានរៀបចំកិច្ចប្រជុំលើកទី០១ ក្រុមការងារស្នូល (CORE TEAM) សម្រាប់គាំទ្រដល់កម្មវិធីកែលម្អប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។ ក្នុងកិច្ចប្រជុំនេះផងដែរក៏មានការអញ្ជើញចូលរួម ឯកឧត្តម ទីប្រឹក្សាក្រសួងផែនការ នៃវិទ្យាស្ថានជាតិស្ថិតិ ឯកឧត្តម អគ្គនាយករង វិទ្យាស្ថានជាតិស្ថិតិ ឯកឧត្តម អគ្គនាយករង លោក ប្រធាននាយកដ្ឋាន លោក លោកស្រីអនុប្រធាននាយកដ្ឋាន នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ព្រមទាំងលោកអនុប្រធាននាយកដ្ឋានផែនការ នៃក្រសួងសុខាភិបាល និងអ្នកសម្របសម្រួលប្រចាំប្រទេស នៃអង្គការ Vital Strategies៕ដោយ -រ៉ាវុធ
-
សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធអគារទីស្តីការថ្មីក្រសួងសាធារណការ និងវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន

ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ទី២២ ខែមករា ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធសមិទ្ធផលថ្មីរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន រួមមានអគារ ទីស្តីការថ្មី និងវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន។ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា អគារទីស្តីការថ្មី ក្រសួងសាធារណការ និងដឹកជញ្ជូន និងវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ស្ថិតនៅតាមបណ្តោយ វិថី៥៩៨ «វិថីជាសុផារ៉ា» ស្ថិតក្នុងសង្កាត់ច្រាំងចម្រេះ២ ខណ្ឌឬស្សីកែវ ។ អគារទីស្តីការថ្មីរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន សាងសង់ឡើងលើផ្ទៃដីជិត ៤ហិកតា ។ អគារទីស្តីការនេះ រួមមាន៖ អគាររដ្ឋបាលកម្ពស់ ៩ជាន់ ទំហំ ៥៩.៥០ម៉ែត្រ គុណ ២៣,២០ម៉ែត្រ, អគាររដ្ឋបាល ២ខ្នង (អគារស្លាបសងខាង) កម្ពស់ ៨ជាន់, អគារសាលប្រជុំ…