-
អាជ្ញាធរខេត្តបាត់ដំបង ចុះដោះស្រាយបញ្ជាប់ វិវាទរវាងអ្នកម៉ៅការសាងសង់ផ្សារ និងអាជីវករ នៅផ្សារល្វាចាស់ ដោយជោគជ័យ

បាត់ដំបង៖ លោក ណុប ដារ៉ា អភិបាលរង នៃគណ:អភិបាលខេត្តបាត់ដំបង បានអញ្ចើញចុះដោះស្រាយបញ្ចប់វិវាទរវាងអ្នកម៉ៅការសាងសង់ផ្សារ និងអាជីវករ ផ្សារល្វាចាស់ ស្ថិតក្នុងឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង ដោយទទួលជោគជ័យតាមគោលនយោបាយ ឈ្នះ ឈ្នះ សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកទី២១ ខែមករា ឆ្នាំ២០២១ ។ សូមបញ្ជាក់ថា ផ្សារល្វាចាស់បានកើតវិវាទ រវាងអ្នកសាងសង់ផ្សា និងអាជីវករ ដែលបណ្ដាលអោយមានការកកស្ទះនូវការអភិវឌ្ឍផ្សារនេះឲ្យមានការរីកចម្រើន និងមានសណ្ដាប់ធ្នាប់ដូចបណ្ដាលផ្សារដទៃទៀតក្រោយពីទទួលបានព័ត៌មាននៃការវិវាទរវាងអ្នកសាងសង់ផ្សារនិងអាជីវក ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានចាត់តាំងឲ្យ លោកណុប ដារ៉ា អភិបាលរងខេត្តបាត់ដំបង ចុះទៅដល់ទីតាំងផ្ទាល់ដើម្បីធ្វើការដោះស្រាយបញ្ហានេះជូនប្រជាពលរដ្ឋ ជាលទ្ធផលនៃដំណោះស្រាយ ១.អាជីវករព្រមទទួលយកនូវការសាងសង់តូបថ្មីរបស់ខ្លួនតាមតម្លៃទីផ្សារក្នុង ១តូប ៥៥០ដុល្លារ តែដោយឃើញផលវិបាករបស់អាជីវករ លោកណុប ដារ៉ា បានធ្វើការសម្របសម្រួលជាមួយអ្នកសាងសង់ដោយបញ្ចុះតម្លៃក្នុង១តូបតែ ៤៨៣ដុល្លា ២.អាជីវករបានឯកភាពគ្នាជ្រើសរើសចាប់លេខតូបលក់ដូរដោយខ្លូនឯង ។ ក្រោយបានដោះស្រាយបញ្ចប់បញ្ហា លោក ណុប ដារ៉ា បានសំណូមពរឲ្យអាជីវករដែលលក់ដូរតាមតូបថ្មីត្រូវរក្សាបាននូវសណ្ដាប់ធ្នាប់ល្អ អនាម័យល្អ ចេះសាមគ្គីឯកភាពគ្នា…
-
ក្រសួងការងារណែនាំឲ្យរោងចក្រ សហគ្រាសផ្នែកកម្មន្តសាលបើកប្រាក់រំលឹកប្រាក់បំណាច់អតីតភាពការងារដែលមានមុនឆ្នាំ២០១៩ និងប្រាក់បំណាច់អតីតភាពការងារក្នុងឆ្នាំ២០២០ និងឆ្នាំ២០២១

-
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជូនដំណឹងស្ដីពីការកើនឡើងការបោកបញ្ជោត (Phishing) តាមអុីនធឺណិត ទៅលើគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ព្រមទាំងវិធានការការពារ

-
សម្ដេច ស ខេង អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ

នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២១នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ (គ.ស.ហ) ដោយមានការចូលរួមពីអគ្គទេសាភិបាលធនាគារជាតិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន ពាក់ព័ន្ធ និងមន្ត្រីជំនាញជាច្រើនរូបផងដែរ៕ ដោយ -រ៉ាវុធ
-
ក្រសួងកសិកម្ម ជូនដំណឹងពីការប្រឡងជ្រើសរើសមន្រ្តីក្របខណ្ឌឆ្នាំ២០២០១

-
សិក្ខាកាមជាង១០០នាក់ បញ្ចប់វគ្គហ្វឹកហ្វឺនបាញ់គ្រាប់ពិតនៅសាលាពលទាហានទី៥ យោធភូមិភាគទី៥ ខេត្តបាត់ដំបង

លោកឧត្តមសេនីយ៍ត្រី សួន សុន នាយកសាលាពលទាហានទី៥ យោធភូមិភាគទី៥ នៅថ្ងៃទី២០មករាឆ្នាំ២០២០ បានចុះត្រួតពិនិត្យ ការបាញ់គ្រាប់ពិតប្រភេទ អាវុធ AK៤៧ របស់ សិក្ខាកាមវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលនាយទាហានរង នៅទីលានបាញ់គ្រាប់ពិត សាលាពលទាហានទី៥ យោធភូមិភាគទី៥ ស្ថិតក្នុងភូមិឥន្ទជិត ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង។ ឧត្តមសេនីយ៍ត្រី សួន សុន នាយកសាលាពលទាហានទី៥ បានធ្វើការកោតសរសើរ ដល់សិក្ខាកាមទាំងអស់ដែលខិតខំប្រឹងប្រែងសិក្សារៀនសូត្រ រហូតទទួលលទ្ធផលល្អក្នុងការហ្វឹកហ្វឺនបាញ់គ្រាប់ពិតនាពេលនេះ និងបានធ្វើការផ្ដាំផ្ញើឲ្យសិក្ខាកាមទាំងអស់បន្តយកចិត្តទុកដាក់សិក្សារៀនសូត្រ ពីយោធាចារ្យបន្ថែមទៀតដើម្បីយកចំណេះដឹងដែលទទួលបានពីសាលាទៅបម្រើអង្គភាព និងមាតុភូមិរបស់ខ្លួន។ សូមបញ្ជាក់ថា វគ្គហ្វឹកហ្វឺននោះ មានសិក្ខាកាមចំនួន១០១នាក់ ហើយហ្វឹកហ្វឺនរយៈពេល៦ខែ។ ចំពោះលំហាត់បាញ់គ្រាប់ពិត នាឱកាសនោះ ត្រូវបាន អនុវត្តបាញ់តាម៣កាយវិការ គឺ កាយវិការក្រាបបាញ់, កាយវិការលុតជង្គង់បាញ់ និងកាយវិការឈរបាញ់។ ក្រោយពេលបញ្ចប់លទ្ធផលទទួលបានរួមមាន ចំណាត់ថ្នាក់ល្អណាស់ មានចំនួន៣នាក់, ចំណាត់ថ្នាក់ល្អ មានចំនួន ១៧នាក់ និងចំណាត់ថ្នាក់មធ្យម មានចំនួន៨១នាក់៕កឹម ទៀង
-
ជនខិលខូចកំពុងបន្លំធ្វើជាធនាគារអេស៊ីលីដាដើម្បីផ្ញើសាទៅកាន់ប្រជាពលរដ្ឋដើម្បីលួចយកប្រាក់កាស

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃសអគ្គស្នងការដ្ឋាននគរបាលជាតិ នៅយប់ថ្ងៃទី២០មករាឆ្នាំ២០២១ បានប្រកាសថា មានជនខិលខូចបានផ្ញើសារដែលបន្លំធ្វើជាសារមកពីធនាគារអេស៊ីលីដា ដែលមានតំណភ្ជាប់ទៅគេហទំព័រក្លែងក្លាយ។ តាមការស្រាវជ្រាវរបស់នាយកដ្ឋានបានរកឃើញថា គេហទំព័រក្លែងក្លាយដែលជនខិលខូចបានបង្កើតនោះ គឺវាដូចគ្នានឹងគេហទំព័រក្លែងក្លាយដែលពួកគេបង្កើតសម្រាប់ធនាគារកាណាឌីយ៉ា ដែលនាយកដ្ឋានបានផ្សព្វផ្សាយកាលពីចុងសប្តាហ៍កន្លងទៅ។ គេហទំព័រទាំងនោះ បង្កើតឡើងដើម្បីបោកបញ្ឆោតយកព័ត៌មាន មានដូចជា ឈ្មោះ ថ្ងៃខែឆ្នាំកំណើត លេខអត្តសញ្ញាណបណ្ណ លេខទូរសព្ទ ឈ្មោះសម្រាប់ចូលទៅក្នុងគណនី និងលេខសម្ងាត់ ដែលអាចឱ្យពួកគេចូលទៅក្នុងគណនីធនាគារ ក្នុងគោលបំណងលួចយកប្រាក់កាសរបស់លោកអ្នកតែប៉ុណ្ណោះ។ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានណែនាំជាថ្មីម្ដងទៀតដល់អ្នកប្រើប្រាស់ទាំងអស់ឱ្យមានការប្រុងប្រយ័ត្ននៅពេលដែលទទួលបានសារណាមួយ ដែលទាមទារឱ្យផ្ដល់ព័ត៌មានផ្ទាល់ខ្លួន ហើយដើម្បីចៀសវាងពីការបោកបញ្ឆោតនោះ អ្នកប្រើប្រាស់គួរតែធ្វើការទំនាក់ទំនងទៅក្រុមហ៊ុនផ្ទាល់តាមរយៈលេខទូរសព្ទ ដើម្បីទទួលបានព័ត៌មានបន្ថែម៕កឹម ទៀង
-
អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិភាក្សាពីនីតិវិធី និងដំណើរការនៃការទទួល និងដោះស្រាយបណ្តឹង និងត្រួតពិនិត្យកែសម្រួលសេចក្ដីណែនាំស្តីពីការអញ្ជើញមន្ត្រីរាជការស៊ីវិល និងមន្ត្រីនគរបាលជាតិមកឆ្លើយបំភ្លឺពាក់ព័ន្ធនឹងពាក្យបណ្តឹង

នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១នេះ នៅសាលប្រជុំរបស់អគ្គាធិការដ្ឋាន ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន អញ្ជើញបើកកិច្ចប្រជុំពិភាក្សាពីនីតិវិធី និងដំណើរការ នៃការទទួល និងដោះស្រាយបណ្តឹង និងត្រួតពិនិត្យកែសម្រួលសេចក្ដីណែនាំលេខ០៣០សណន ចុះថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១២ របស់ក្រសួងមហាផ្ទៃ ស្តីពីការអញ្ជើញមន្ត្រីរាជការស៊ីវិល និងមន្ត្រីនគរបាលជាតិមកឆ្លើយបំភ្លឺពាក់ព័ន្ធនឹងពាក្យបណ្តឹងនានា ដែលស្ថិតនៅក្រោមសមត្ថកិច្ចធ្វើការអង្កេតស្រាវជ្រាវរបស់អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គាធិការរង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្រ្តីពាក់ព័ន្ធ។ សូមគូសបញ្ជាក់ថា អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ មានតួនាទីជាសេនាធិការជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងការធ្វើអធិការកិច្ច និងដោះស្រាយបណ្តឹងតវ៉ា បរិហាររបស់ប្រជាពលរដ្ឋដែលពាក់ព័ន្ធក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ។ ហេតុនេះ ដើម្បីឱ្យការអនុវត្ត តួនាទី ភារកិច្ចរបស់ខ្លួនកាន់តែមានប្រសិទ្ធភាព អនុវត្តន៍តាមផែនការយុទ្ធសាស្ត្រ៥ឆ្នាំ កំណត់របៀបរបបការងារផ្ទៃក្នុង និងឆ្លើយតបទៅនឹងស្ថានភាព តម្រូវការការងារជាក់ស្តែង ព្រមទាំងការវិវត្តតាមបច្ចុប្បន្នភាព ទើបអគ្គាធិការដ្ឋាន ចាំបាច់ត្រូវរៀបចំនីតិវិធី និងដំណើរការទទួល ដោះស្រាយពាក្យបណ្តឹង ព្រមទាំងពិនិត្យកែសម្រួលសេចក្ដីណែនាំលេខ០៣០នេះ និងសំដៅបង្កលក្ខណៈងាយស្រួលដល់ការដាក់ពាក្យបណ្តឹងពីគ្រប់មជ្ឈដ្ឋានពាក់ព័ន្ធដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ និងពន្លឿនដល់ការដោះស្រាយឱ្យមានកាន់តែមានតម្លាភាព ប្រសិទ្ធភាព៕ដោយ -រ៉ាវុធ
-
នាយកដ្ឋានព័ត៌មានវិទ្យា ក្រសួងមហាផ្ទៃអំពាវនាវឲ្យប្រុងប្រយ័ត្នចំពោះការឆបោក ឬបន្លំផ្ទេរប្រាក់តាមរយៈប្រព័ន្ធធនាគារ

នាយកដ្ឋានព័ត៌មានវិទ្យានៅថ្ងៃទី២១មករាឆ្នាំ២០២១ បានឲ្យដឹងថា ដោយសារភាពរីកចម្រើននៃបច្ចេកវិទ្យា បណ្តាអង្គភាព ក្រុមហ៊ុន និងសហគ្រាសផ្សេងៗ បានប្រែក្លាយរបៀបប្រតិបត្តិការបែបឌីជីថល គាំទ្រដោយប្រព័ន្ធបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន។ ក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានព័ត៌មានវិទ្យា បានលើកយកបទល្មើសបច្ចេកវិទ្យា ដែលកំពុងផ្តោតគោលដៅលើគ្រឹះស្ថានហិរញ្ញវត្ថុនៅប្រទេសកម្ពុជា។ តាមរយ:ការស្រាវជ្រាវ និងសេចក្តីរាយការណ៍កន្លងមក បទល្មើសហិរញ្ញវត្ថុ (មធ្យោបាយបច្ចេកវិទ្យា) កំពុងកើតមានយ៉ាងច្រើនករណី គោលដៅលើអ្នកប្រើប្រាស់ ឬប្រព័ន្ធធនាគារនា ក្នុងប្រទេសកម្ពុជា តួរយ៉ាង ការឆបោកផ្ទេរប្រាក់ដោយប្រើប្រាស់វិស្វកម្មបណ្តាញសង្គម (Social Engineering) ការវាយប្រហារចូលប្រព័ន្ធលួចផ្ទេរប្រាក់ (Banking System / Business Logic Hacking) និងការក្លែងបន្លំផ្សេងៗ។ ចំពោះ ការឆបោកផ្ទេរប្រាក់ដោយប្រើប្រាស់វិស្វកម្មបណ្តាញសង្គម (Social Engineering) គឺពួកឧក្រិដ្ឋជនប្រើប្រាស់បច្ចេកទេសឆបោកផ្សេងៗ ឧទាហរណ៍ ផ្សព្វផ្សាយកម្មវិធីរង្វាន់ផ្សេងៗ តាមរយៈសារអេឡិចត្រូនិក ឬសារ SMS ផ្តល់តំណភ្ជាប់ Phishing ឬបន្លំជាបុគ្គលិកធនាគារ។ល។ ដើម្បីលួងលោមម្ចាស់គណនីធនាគារ ឲ្យផ្តល់នូវលេខកូដសម្ងាត់ លេខកូដផ្ទេរប្រាក់ ឬលេខកូដផ្ទៀងផ្ទាត់ (OTP) ឬរធ្វើការផ្ទេរប្រាក់ទៅកាន់ឧក្រិដ្ឋជន ក្នុងស្រុក ឬក្រៅប្រទេស។ ចំពោះ ការវាយប្រហារចូលប្រព័ន្ធលួចផ្ទេរប្រាក់…
-
ក្រុមហ៊ុនផ្នែកសេវាអាហារដ្ឋាធំមួយរបស់បារាំង បើកសម្ពោធដំណើរការអាជីវកម្មនៅកម្ពុជា

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោក ប៉ាន សូរស័ក្តិ និងលោកស្រី Eva Nguyen Binh ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំង ប្រចាំកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធបើកក្រុមហ៊ុន Newrest ដែលជាក្រុមហ៊ុនផ្នែកសេវាអាហារដ្ឋានធំមួយរបស់បារាំង។ ពិធីសម្ពោធនោះ បានធ្វើឡើងនៅល្ងាចថ្ងៃទី២០មករាឆ្នាំ២០២១ នៅស្ថានទូតបារាំង នារាាជធានីភ្នំពេញ។ ក្នុងឱកាសនោះ លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន កម្ពុជាមានសុខសន្តិភាពពេញលេញទូទាំងប្រទេស ដែលជាកត្តាសំខាន់មួយ ទាក់ទាញវិនិយោគិនពីបរទេសឲ្យមកបណ្ដាក់ទុនរកស៊ីនៅកម្ពុជាកាន់តែច្រើនឡើងៗ មានដូចជាក្រុមហ៊ុន Newrest នៅពេលនេះជាភស្តុតាងស្រាប់។ លោករដ្ឋមន្ត្រីបានបន្ថែមថា វត្តមានក្រុមហ៊ុនដ៏ធំបម្រើផ្នែកអាហាររបស់បារាំងនោះ នឹងរួមចំណែកបង្កើតការងារក្នុងស្រុក ក៏ដូចការ គាំទ្រដល់កំណើនវិស័យទេសចរណ៍នាពេលខាងមុខ។ លោករដ្ឋមន្ត្រី ក៏បានសម្ដែងនូវការស្វាគមន៍ និងថ្លែងអំណរគុណដល់វិនិយោគិនបារាំង ដែលបានជ្រើសរើសយកកម្ពុជាជាទីផ្សារសេវាកម្មរបស់ខ្លួន ស្របតាមគោលនយោបាយលើកទឹកចិត្តវិនិយោគរបស់ព្រះរាជាណាចក្រកម្ពុជា។ សូមបញ្ជាក់ថា ក្រុមហ៊ុន Newrest ជាក្រុមហ៊ុនសេវាកម្មម្ហូបអាហារលំដាប់ពិភពលោកដ៏ធំមួយរបស់ប្រទេសបារាំង ដែលប្រតិបត្តិការនៅក្នុង ៥៨ ប្រទេសលើពិភពលោក មានបុគ្គលិកបម្រើការងារចំនួន ៣ម៉ឺន៤ពាន់៩០០ នាក់ ដែលអាចរកចំណូលរួមបានចំនួន១ពាន់៥២៦លាន៧សែនអឺរ៉ូ ក្នុងឆ្នាំ២០១៨និង២០១៩។ ក្រុមហ៊ុន Newrest បម្រើសេវាផ្គត់ផ្គង់ម្ហូបអាហារយ៉ាងសំបូរបែប រួមមាន…