Category: ព័ត៌មានសង្គម

  • សម្តេចភក្តី សាយ ឈុំ ចុះជួបសំណេះសំណាល សួរសុខទុក្ខមន្ត្រី និងអាជ្ញាធរសង្កាត់រលួស

    សម្តេចភក្តី សាយ ឈុំ ចុះជួបសំណេះសំណាល សួរសុខទុក្ខមន្ត្រី និងអាជ្ញាធរសង្កាត់រលួស

    ភ្នំពេញ ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានក្រុមការងារចុះជួយរាជធានីភ្នំពេញ បានអញ្ជើញចុះសាកសួរសុខទុក្ខមន្ត្រី និងអាជ្ញាធរសង្កាត់ រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ព្រឹកថ្ងៃពុធ ៧កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ។ បន្ទាប់ពីបានស្តាប់លោកចៅសង្កាត់ ជំរាបរាយការណ៌ជូន អំពីសភាពការណ៌ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងពីការអនុវត្តគោលនយោបាយ ភូមិ សង្កាត់មានសុវត្ថិភាព ការងារបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋ ការលំបាក បញ្ហាប្រឈមខ្លះៗ ដែលអាជ្ញាធរសង្កាត់ និងមន្ត្រីមូលដ្ឋានបានជួបដោះស្រាយកន្លងមក ។ សម្តេចប្រធានក្រុមការងារ បានសម្តែងនូវការសប្បាយរីករាយ ហើយវាយតំលៃខ្ពស់ចំពោះការអនុវត្តតួនាទីភារកិច្ចរបស់អាជ្ញាធរសង្កាត់ និងមន្រ្តីមូលដ្ឋានទាំងអស់ ។ ក្នុងឱកាសនោះដែរ សម្តេចភក្តីក៏បានជំរាបជូនអំពីសភាពការណ៍ និងវឌ្ឍនភាពការងារវិស័យជាច្រើនរបស់រាជរដ្ឋាភិបាល និងសមិទ្ធផលធំៗថ្មីៗរបស់សង្គមជាតិប្រទេសជាតិព្រមទាំងផ្តល់អនុសាសន៌ដល់មន្ត្រីសង្កាត់ និងមន្រ្តីមូលដ្ឋាន៖ -បន្តខិតខំអនុវត្តឲ្យកាន់តែល្អតាមតួនាទីភារកិច្ច…ជាពិសេសយកចិត្តទុកដាក់ចំពោះការអនុវត្តគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាព ដោយផ្តោតលើការរក្សា សន្តិសុខ សណ្តាប់សាធារណៈ ក្នុងមូលដ្ឋាន ចាត់វិធានការបង្ក្រាប ទប់ស្កាត់បទល្មើសនានា រួមទាំងបញ្ហាគ្រឿងញៀន….។-ផ្តល់សេវាសាធារណៈ បំរើប្រជាជនដោយគ្មានការរើសអើង…

  • ឯកឧត្តម ទេព ងន អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខអាជ្ញាធរ កងកម្លាំង និងមេភូមិ នៅក្នុងសង្កាត់កំពង់សំណាញ់ និងសង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ

    ឯកឧត្តម ទេព ងន អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខអាជ្ញាធរ កងកម្លាំង និងមេភូមិ នៅក្នុងសង្កាត់កំពង់សំណាញ់ និងសង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ

    ឯកឧត្តម កិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធាន ទី២ ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខអាជ្ញាធរ កងកម្លាំង និងមេភូមិ នៅក្នុងសង្កាត់កំពង់សំណាញ់ និងសង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃពុធ ទី២០ ខែមករាឆ្នាំ ២០២១ ។ បន្ទាប់ពីស្តាប់ការរាយការណ៍អំពីលទ្ធផលការងារ ការរស់នៅរបស់ប្រជាពលរដ្ឋ និងបញ្ហាប្រឈមរួចហើយ ឯកឧត្តម ក៏បានណែនាំឲ្យក្រុមការងារចុះពិនិត្យដោយផ្ទាល់ពីបញ្ហាប្រឈមខាងលើ និងពិនិត្យលទ្ធភាព ដែលអាចដោះស្រាយជូនប្រជាជនផងដែរ ។ ទន្ទឹមជាមួយគ្នា ឯកឧត្តម ក៏បានសម្តែងការកោតសរសើរលើកទឹកចិត្ត និងវាយតំលៃខ្ពស់ចំពោះអាជ្ញាធរ ដែលបានយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋមូលដ្ឋាន ព្រមទាំងបានក្រើនរំលឹកឱ្យបងប្អូនយកចិត្តទុកដាក់ គោរពអនុវត្ត និងផ្សព្វផ្សាយ រាល់វិធានការណ៍របស់ក្រសួងសុខាភិបាល ក្នុងការការពារ ការឆ្លង ការចម្លងកូវីដ-១៩ នៅក្នុងគ្រួសារ ក៏ដូចជាក្នុងសហគមន៍៕ ដោយ / គ្រី សម្បត្តិ

  • សម្ដេចក្រឡាហោម ស ខេង អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសិក្សានៅសាលាបឋមសិក្សាសម្ដេច ជា ស៊ីម ខេត្តបាត់ដំបង

    សម្ដេចក្រឡាហោម ស ខេង អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសិក្សានៅសាលាបឋមសិក្សាសម្ដេច ជា ស៊ីម ខេត្តបាត់ដំបង

    នាព្រឹកថ្ងៃពុធ ទី២០ ខែមករា ឆ្នាំ២០២១ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា ១ខ្នង និងសមិទ្ធផលនានានៅសាលាបឋមសិក្សា សម្ដេច ជាស៊ីម ខេត្តបាត់ដំបង ដែលស្ថិតនៅក្នុងសង្កាត់ ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយមានការចូលរួមពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការនៃក្រសួងមហាផ្ទៃ ក្រសួងស្ថាប័ន្ធពាក់ព័ន្ធ ក្រុមប្រឹក្សា អភិបាល អភិបាលរងខេត្ត អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងអ្នកពាក់ពន្ធជាច្រើនរូបទៀតផងដែរ។ សមិទ្ធិផលដែលត្រូវសម្ពោធដាក់អោយប្រើប្រាស់នាពេលនេះត្រូវបានសាងសង់ និងជួសជួលកែលម្អរួចរាល់ សរុបអស់ថវិកាចំនួន ៥០៥.២៣៧ដុល្លារអាមេរិកដែលក្នុងនោះរួមមាន៖ សាងសង់អគារសិក្សាថ្មី ១ខ្នងមានកម្ពស់ ២ជាន់ស្មើ ១០បន្ទប់ ដែលមានឈ្មោះថា អគារលោកជំទាវ ញ៉ែម សឿន ជា ស៊ីម ព្រមទាំងបំពាក់សំភារៈសិក្សា ដោយចំណាយថវិការចំនួន២៣៧ .២៣៧ដុល្លារ ព្រមទាំងបានជុសជុលកែលម្អបំពាក់សំភារៈ ៖ អគារទីចាត់ការ និងសាលប្រជុំ២បន្ទប់ អគារសិក្សាសម្តេច ជា…

  • រដ្ឋបាលខេត្តកណ្ដាល រៀបចំកិច្ចប្រជុំស្ដីពីការត្រួតពិនិត្យ និងទប់ស្កាត់ការដឹកជញ្ជូនមិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងការដឹកជញ្ជូនលើសទម្ងន់កំណត់ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ

    រដ្ឋបាលខេត្តកណ្ដាល រៀបចំកិច្ចប្រជុំស្ដីពីការត្រួតពិនិត្យ និងទប់ស្កាត់ការដឹកជញ្ជូនមិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងការដឹកជញ្ជូនលើសទម្ងន់កំណត់ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ

    ខេត្តកណ្ដាល៖ ឯកឧត្ដម នៃ ចារី អភិបាលរងខេត្តកណ្ដាល បានណែនាំដល់អភិបាលក្រុងតាខ្មៅ កម្លាំងមានសមត្ថកិច្ច និងមន្ទីរជំនាញពាក់ព័ន្ធ ត្រូវធ្វើការឃាត់រថយន្តដែលគ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ និងមានវិធានការទន់ភ្លន់ និងម៉ឺងម៉ាត់ ដោយអនុវត្តតាមលិខិតរបស់រដ្ឋបាលខេត្ត លេខ០០២ ស.ស.រ ស្ដីពីការត្រួតពិនិត្យ និងទប់ស្កាត់ការដឹកជញ្ជូន ដីខ្សាច់ គ្រួស ថ្ម មិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងការដឹកជញ្ជូនលើសទម្ងន់កំណត់ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ និងគ្រប់មធ្យោបាយដឹកជញ្ជូនដែលឆ្លងកាត់ក្រុងតាខ្មៅ ខេត្តកណ្តាល។ ឯកឧត្ដម នៃ ចារី អភិបាលរងខេត្តកណ្ដាល បានណែនាំបែបនេះ ក្នុងឱកាសឯកឧត្ដមដឹកនាំកិច្ចប្រជុំស្ដីពីការត្រួតពិនិត្យ និងទប់ស្កាត់ការដឹកជញ្ជូន មិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងការដឹកជញ្ជូនលើសទម្ងន់កំណត់ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ និងគ្រប់មធ្យោបាយដឹកជញ្ជូនដែលឆ្លងកាត់ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីនៅថ្ងៃ១៩ ខែមករា ឆ្នាំ២០២១ នៅសាលាខត្តកណ្ដាល។ ដែរកិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី អាជ្ញាធរក្រុងតាខ្មៅ មន្ទីរជំនាញពាក់ព័ន្ធ កងរាជអាវុធហត្ថក្រុង អធិការនគរបាលក្រុងតាខ្មៅ និងម្ចាស់អាជីកម្មដេប៉ូ ដីខ្សាច់ គ្រួស ថ្ម ទាំងអស់ក្នុងក្រុងតាខ្មៅផងដែរ។ ឯកឧត្ដមបន្តថា បញ្ហារថយន្តដឹក ដីខ្សាច់ គ្រួស ថ្ម…

  • ស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា និងវិទ្យាស្ថានចក្ខុវិស័យអាស៊ីបានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការផលិតកម្មវិធីរួមគ្នា

    ស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា និងវិទ្យាស្ថានចក្ខុវិស័យអាស៊ីបានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការផលិតកម្មវិធីរួមគ្នា

    ថ្នាក់ដឹកនាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាដឹកនាំដោយ ឯកឧត្តម ខ្វៃ អាទិត្យា អគ្គនាយកនៃស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា និងវិទ្យាស្ថានចក្ខុវិស័យអាស៊ី ដឹកនាំដោយលោកបណ្ឌិត ឆេង គឹមឡុង អនុប្រធានវិទ្យាស្ថាន AVI បានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការការផលិតកម្មវិធី និងផ្សព្វផ្សាយជាមួយគ្នា។ ការចុះកិច្ចព្រមព្រៀនេះធ្វើឡើង នារសៀល ថ្ងៃអង្គារ ទី១៩ខែមករា ឆ្នាំ២០២១ នៅស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ វិទ្យាស្ថាន AVI នឹងផលិតកម្មវិធី ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ និងកម្មវិធី AVI Voice On AMS ដើម្បីសហការផ្សព្វផ្សាយរួមគ្នានឹងស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ ក្រៅពីការផលិតកម្មវិធី ភាគីទាំងពីរបានព្រមព្រៀងគ្នាលើការចងក្រងអត្ថបទបន្ថែម លើកម្មវិធីដែលផលិតបែបឌីជីថល និងជាសំលេង។ ក្នុងពិធីចុះហត្ថលេខា ភាគីទាំង២បានជជែកលើកិច្ចសហការផ្សេងទៀត ទៅតាមព្រឹត្តិការណ៍នយោបាយជាតិ និងអន្តរជាតិ ដោយសហការបច្ចេកទេស និងវាគ្មិនកិត្តិយសចូលរួមផ្តល់កិច្ចសម្ភាសន៍ និងឯកសារវិភាគមួយចំនួន។ ឯកឧត្តម អគ្គនាយកវិទ្យុ និងទូរទស្សន៍អប្សារា យល់ថា កម្មវិធីទាំង២ខាងលើ ជារស់ជាតិថ្មី សម្រាប់កម្មវិធីដែលអាចផ្សព្វផ្សាយបានលើបណ្តាញផ្សព្វផ្សាយ AMS និងស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ ឯកឧត្តម…

  • កម្លាំងអាវុធហត្ថខណ្ឌចំការមនសហការជាមួយអាវុធហត្ថរាជធានីភ្នំពេញ រំដោះជនរងគ្រោះជនជាតិចិន២នាក់ សង្ស័យករណីចាប់ជំរិតទាប្រាក់

    កម្លាំងអាវុធហត្ថខណ្ឌចំការមនសហការជាមួយអាវុធហត្ថរាជធានីភ្នំពេញ រំដោះជនរងគ្រោះជនជាតិចិន២នាក់ សង្ស័យករណីចាប់ជំរិតទាប្រាក់

    ភ្នំពេញ ៖ ជនជាតិចិន២នាក់ ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌចំការមន សហការជាមួយកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចុះទៅរំដោះ ពីក្នុងហាងចិនមួយកន្លែងនៅខាងជេីងប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ ខណ្ឌចំការមន កាលពីវេលាម៉ោង១១យប់ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ ដោយសង្ស័យថាជាករណីចាប់ជំរិតទាប្រាក់ ។ យោងតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញជនជាតិចិនមួយក្រុមបេី្រថយន្តមួយគ្រឿងដឹកជនរងគ្រោះមកដាក់នៅក្នុងហាងខាងលេីចំនួន២ទៅ៣ថ្ងៃមកហេីយ លុះមកដល់វេលាម៉ោង៩យប់ជនសង្ស័យក៏នាំគ្នាបេីករថយន្តចេញទៅដោយចាក់សោរខាងក្រៅចំណែកជនជាតិចិនចំនួន២នាក់ជាជនរងគ្រោះនៅខាងក្នុង។ ប្រភពព័ត៌មានបានបន្តថា លុះមកដល់វេលាកេីតហេតុស្រាប់តែមានកម្លាំងកងរាជអាវុធហត្ថចុះមកដល់ទីតាំងកន្លែងកេីតហេតុនិងរំដោះជនរងគ្រោះទាំង២នាក់យកទៅសួរនាំ។ ជុំវិញករណីខាងលេីនេះយេីងមិនអាចសុំការបំភ្លឺពីកម្លាំងអាវុធហត្ថបាននោះទេ ដោយសង្ស័យថាជាករណីជនជាតិចិនចាប់ជំរិតទាប្រាក់ពីជនជាតិចិនដូចគ្នា៕ដោយ៖ជីម ភារ៉ា

  • រថយន្តក្រុមហ៊ុន LMH បេីកបុកម៉ូតូអូសជាង៤០ម៉ែត្របណ្តាលឲ្យបុរស២នាក់របួសម្នាក់ធ្ងន់ដាច់ជេីង និងម្នាក់ទៀតរបួសស្រាល

    រថយន្តក្រុមហ៊ុន LMH បេីកបុកម៉ូតូអូសជាង៤០ម៉ែត្របណ្តាលឲ្យបុរស២នាក់របួសម្នាក់ធ្ងន់ដាច់ជេីង និងម្នាក់ទៀតរបួសស្រាល

    ភ្នំពេញ ៖ បុរស២នាក់បានរងរបួសធ្ងន់ធ្ងរ និងម្នាក់ទៀតរងរបួសស្រាល បន្ទាប់ពីជិះម៉ូតូឌុបគ្នាចេញពីធ្វេីការបំណងទៅផ្ទះត្រូវរថយន្តហ៊ីយ៉ាន់ដាយរបស់ក្រុមហ៊ុន LMH ដឹកជញ្ជូនបានបេីកលឿនហេីយបុកពីក្រោយ និងអូសជាង៤០ម៉ែត្រ កាលពីវេលាម៉ោង៩ និង២០នាទីយប់ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ នៅតាមបណ្តោយមហាវិថីឈ្នះឈ្នះ ស្ថិតក្នុងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។ ជនរងគ្រោះទី១មានឈ្មោះលុច្យ អាយុជាង 30 ឆ្នាំស្នាក់នៅភូមិកំរៀង សង្កាត់កំបូល ។ ជនរងគ្រោះទី២មានឈ្មោះ ត្រា ស្នាក់នៅភូមិកំរៀងសង្កាត់កំបូល។ ចំណែកជនរងគ្រោះមានឈ្មោះបុប្ផារងរបួសស្រាលស្នាក់នៅភូមិកំរៀងសង្កាត់កំបូល។ យោងតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុគេឃេីញបុរសចំនួន៣នាក់ជិះម៉ូតូហុងដាឌ្រីមសង់ ស៊េរីឆ្នាំ២០១៣ មួយគ្រឿងឌុបគ្នាតាមមហាវិថីឈ្នះឈ្នះក្នុងទិសដៅពីជេីងទៅត្បូងខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តម៉ាកហ៊ីយ៉ាន់ពណ៌ សលាយខៀវ ពាក់ស្លាកលេខព្រះសីហនុ3A 5931 របស់ក្រុមហ៊ុនLMH ធ្វេីដំណេីរក្នុងល្បឿនលឿនមកពីក្រោយហេីយបានបុកពេញទំហឹងបណ្តាលឲ្យអ្នកជិះម៉ូតូចំនួន២នាក់រងរបួសដាច់ជេីងម្ខាងចេញពីគ្នាយ៉ាងរន្ធត់និងម្នាក់ទៀតរបួសស្រាល។ តាមប្រភពដដែលបានបន្តថា ភ្លាមនោះរថយន្តបង្កនៅមិនទាន់អស់ល្បឿនក៏អូសម៉ូតូជាប់នៅខាងក្រោមរថយន្តប្រហែលជាង៤០ម៉ែត្រទេីបឈប់រថយន្តហេីយតៃកុងចុះរត់គេចខ្លួនបាត់។ ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗចំណែករថយន្តបង្ក និងម៉ូតូត្រូវបានសមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញធ្វេីការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជេីងគោករាជធានីភ្នំពេញរងចាំដោះស្រាយតាមច្បាប់៕ ដោយ៖ ជីម ភារ៉ា

  • ក្រុមអ្នកម្តាយមនុស្សធម៌ ចែកអំណោយជូនសិស្ស នៅវិទ្យាល័យអប់រំពិសេស ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុង-ខេត្តបាត់ដំបង

    ក្រុមអ្នកម្តាយមនុស្សធម៌ ចែកអំណោយជូនសិស្ស នៅវិទ្យាល័យអប់រំពិសេស ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុង-ខេត្តបាត់ដំបង

    បាត់ដំបង ៖ ក្រុមអ្នកម្តាយមនុស្សធម៌ ដែលដឹកនាំដោយលោកជំទាវ ញ៉ែម សាខន ស ខេង បានជួបសំណេះសំណាល និងចែកអំណោយ ជូនសិស្សពិការភ្នែក ចំនួន ២២នាក់ និងសិស្សគថ្លង់ ចំនួន ៦៣នាក់ នៅក្នុងវិទ្យាល័យអប់រំពិសេសបាត់ដំបង ក្នុងទឹកដីខេត្តបាត់ដំបង នៅថ្ងៃអង្គារ ៦ កើត ខែមាឃ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ ដោយមានការចូលរួមពីលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន និងឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោកជំទាវ រួមទាំងក្រុមការងារជាច្រើនទៀត ។ ក្នុងឱកាសនោះដែរ ក្រុមអ្នកម្តាយមនុស្សធម៌ បានផ្តល់នូវអង្ករ ចំនួន ២តោន ថវិកា ចំនួន ៦ ១០០ ០០០រៀល ត្រីខកំប៉ុង ចំនួន ៥កេសធំ ស្មើនឹង ៥០០យួរ ទឹកត្រី…

  • ការរំលោភបំពាន គ្រប់រូបភាពលើស្ត្រី និងកុមារបញ្ហាគ្រឿងញៀននៅតែជាកង្វល់របស់រាជរដ្ឋាភិបាលនៅឡើយ

    ការរំលោភបំពាន គ្រប់រូបភាពលើស្ត្រី និងកុមារបញ្ហាគ្រឿងញៀននៅតែជាកង្វល់របស់រាជរដ្ឋាភិបាលនៅឡើយ

    មកដក់បច្ចុប្បន្ននេះរាជរដ្ឋាភិបាល នៅតែកង្វល់នៅឡើងចំពោះការរំលោភបំពាន គ្រប់រូបភាពលើស្ត្រីនិងកុមារ បញ្ហាគ្រឿងញៀន តាមរយះបញ្ហាប្រឈមដែលនៅសេសសល់និងបញ្ហាប្រឈមថ្មីមួយចំនួន។ថ្លែងក្នុងពិធីប្រកាសផ្សព្វផ្សាយដាក់អោយប្រើប្រាស់ជាផ្លូវការផែនការសកម្មភាពជាតិ សី្តពីការទប់ស្កាត់អំពើហឹង្សាលើស្ត្រីឆ្នាំ ២០១៩ ២០២៣ ដែលធ្វើឡើងនៅសណ្ឋាគារ សូហ្វីតែលភ្នំពេញ ភូគីត្រា សម្តេច ក្រឡាហោម ស ខេងឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងថា បញ្ហាអំពើហិង្សាក្នុងគ្រួសារការរំលោភសេពសន្ធវៈអំពើជួញដូរមនុស្សនិងអំពើធ្វើអាជីវកម្មផ្លូវភេទលើស្ត្រីនិងកុមារ បញ្ហាគ្រឿងញៀននៅតែជាកង្វល់ចំពោះមុខរបស់រាជរដ្ឋាភិបាលនៅឡើយ ។ សម្តេចលើកឡើងទៀតថា បញ្ហាទាំងអស់នេះទាមទារឲ្យយើងទាំងអស់គ្នាបន្តយកចិត្តទុកដាក់ខិតខំប្រឹងប្រែងពុះពារជំនះនិងដោះស្រាយប្រកបដោយយុត្តិធម៌និងកាន់តែមានប្រសិទ្ធភាពថែមទៀតដើម្បីឲ្យប្រជាជន ជាពិសេសស្ត្រីកម្ពុជាដែលមានចំនួនរហូតដល់ 52 ភាគរយនៃប្រជាជនសរុបរស់នៅប្រកបដោយការគោរពសិទ្ធិសេចក្តីសុខនិងសុវត្ថិភាពក្នុងជីវភាពនិងភាពសុខដុមរមនាក្នុងសង្គម។ សម្តេចក្រឡាហោម បន្តថា ដើម្បីសម្រេចបានគោលបំណងនេះរាជរដ្ឋាភិបាលបាននិងកំពុងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី 1 ទី 2 ទី 3 និងទី 4 ដែលជាយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិកម្មវិធីកំណែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌គោលនយោបាយនិងកម្មវិធីតាមវិស័យ ជាពិសេសការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដែលលក្ខណៈសម្បត្តិទី 3 ចែងថា គ្មានអំពើអាណាចារ្យការជួញដូរស្ត្រីនិងកុមារនិងអំពើហិង្សាក្នុងគ្រួសារ ព្រមទាំងបានបង្កើតយន្តការលិខិតបទដ្ឋានគតិយុត្តគោលនយោបាយនិងផែនការសកម្មភាពជាតិនានាដើម្បីឆ្លើយតបចំពោះអំពើហិង្សាគ្រប់ទម្រង់លើស្ត្រីនិងក្មេងស្រីនិងលើកកំពស់គុណភាពនិងប្រសិទ្ធភាពនៃការផ្ដល់សេវាជាពហុវិស័យជួយស្ត្រីរងគ្រោះដោយអំពើហិង្សាឱ្យបានទាន់ពេលវេលា។ ជាមួយនេះរាជរដ្ឋាភិបាលកម្ពុជាក៏បាននិងកំពុងបន្តបោះជំហានទៅមុខលើទិសដៅដ៏ត្រឹមត្រូវនិងប្រកបដោយយុទ្ធសាស្ត្រក្នុងការពង្រឹងស្ថាប័ននិងកិច្ចការពារដល់ប្រជាពលរដ្ឋជាពិសេសគឺផ្ដោតការយកចិត្តទុកដាក់ខ្ពស់ទៅលើស្ត្រីនិងកុមារនៅកម្រិតសហគមន៍ដើម្បីធានានូវសិទ្ធិស្មើភាពគ្នារវាងស្ត្រីនិងបុរស។ សូមបញ្ជាក់ថាផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី 2019 2023 នេះ ជាផែនទីតម្រង់ទិសដ៏ស័ក្កិសិទ្ធមួយដែលនឹងជួយជំរុញបន្ថែមទៀតក្នុងការអនុវត្តការងារទប់ស្កាត់និងលុបបំបាត់អំពើហិង្សាលើស្ត្រីគ្រប់ទម្រង់ឲ្យកាន់តែសម្រេចបានឆាប់រហ័សតាមការរំពឹងទុក។ តាមការបញ្ជាក់របស់លោកជំទាវអ៉ឹងកន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានឲ្យដឹងថាផ្អែកលើឯកសារស្ដីពីការវាយតម្លៃ នៃការអនុវត្តផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើលើហិង្សាលើស្រី្តនិងកុមារកន្លងមកនេះ គឺសម្រេចបានលទ្ធផលល្អក្នុងការទប់ស្កាត់អំពើហិង្សាគ្រប់រួបភាព៕ដោយ -រ៉ាវុធ

  • មែកឈើដើមធំៗនៅតាមបណ្តោយវិថីព្រះអង្គឌួង និងវិថីក្រមួនសឬលើសួនកាណាឌីយ៉ា ចាប់ផ្តើមដំណើរការកាត់និងលះ ដោយអាជ្ញាធររាជធានីភ្នំពេញ

    មែកឈើដើមធំៗនៅតាមបណ្តោយវិថីព្រះអង្គឌួង និងវិថីក្រមួនសឬលើសួនកាណាឌីយ៉ា ចាប់ផ្តើមដំណើរការកាត់និងលះ ដោយអាជ្ញាធររាជធានីភ្នំពេញ

    ភ្នំពេញ៖ អនុវត្តតាមការណែនាំផ្ទាល់ពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្រុមការងារនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញដឹកនាំដោយលោកសំ សាមុត ប្រធានអង្គភាពសួនច្បារនិងរុក្ខជាតិនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បាននិងកំពុងធ្វើសកម្មភាពកាត់និងលះមែកឈើដើមធំៗនៅតាមបណ្តោយវិថីព្រះអង្គឌួង និងវិថីក្រមួនសឬនៅលើសួនកាណាឌីយ៉ាមុខពេទ្យព្រះអង្គឌួង ក្នុងខណ្ឌដូនពេញ។លោកសំ សាមុត បានឱ្យដឹងនៅព្រឹកនៅព្រឹកថ្ងៃ១៨ មករានេះថា៖ ដើមឈឺធំៗនៅសួនកាណាឌីយ៉ាមុខពេទ្យព្រះអង្គឌួងនេះមានចំនួន១០៥ដើម ហើយក្នុងចំនួននេះមានដើមគ្រាប់បែកឬដើមគីនីនចំនួនជាង៤០ដើម ក្រៅនេះមានដើមគគី ឥន្ទនេលនិងឈើទាល ។ដើមឈើធំៗនិងចាស់ៗមានចំនួន៥០ដើម ដែលមានអាយុកាលរាប់រយឆ្នាំហើយ។ លោកសំ សាមុត បន្តថា៖ ចំពោះសកម្មភាពខាងលើនេះ ក្រុមការងារកាត់លះមែកឈើខាងលើនេះពិតជាមានការលំបាកខ្លះ ដោយសារតែយើងឡើងកាប់មួយមែកម្តងជាមួយនិងការចងខ្សែទម្លាក់មកក្រោម មួយមែកម្តងៗផងដែរ ព្រោះតែខ្លាចខូចថ្នល់និងការឺឡា។ ការងារនេះនឹងប្រើប្រាស់ពេលវេលាយូបន្តិច ។ដូច្នេះហើយលោកសូមការយោគយល់ចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលត្រូវឆ្លងកាត់ផ្លូវនេះ ។ប៉ុន្តែទោះបីជាយ៉ាងណាក្តីក្រុមការងារនឹងសម្រុកធ្វើការងារនេះឱ្យបានរួចរាល់បានមុនគម្រោងដែរបានគ្រោងទុក។ គួរបញ្ជាក់ថា៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញកាលថ្ងៃទី១២ខែមករាឆ្នាំ២០២១នេះ កន្លងមកនេះបានដឹកនាំមន្ត្រីជំនាញនិងអាជ្ញាធរខណ្ឌចុះពិនិត្យមើលស្ថានភាពដើមឈើបីដើមដែលត្រូវកាប់ចេញនោះ លោកឃួង ស្រេងសម្រេចមិនឱ្យកាប់ចេញនោះទេ។ ដោយតម្រូវឱ្យកាត់និងលះមែកជាមួយនិងការធ្វើទម្រទប់ដើមផងដែរ ។បន្ថែមពីលើនេះទៀត កាលពីថ្ងៃទី១៥មករា មកនេះដែរ រដ្ឋបាលរាជធានីភ្នំពេញក៏បានសេចក្តីជូនដំណឹងជុំវិញការតាត់លះមែកឈើនេះផងដែរ ដោយក្រុមការងារនឹងប្រើប្រាស់រយៈពេល១ខែ។ យោងតាមសេចក្តីជូនដំណឹងនេះបានឱ្យដឹងថា៖ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូន ដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ ឱ្យបានជ្រាបថា៖ ដើមឈើធំៗនៅតាមបណ្តោយវិថីព្រះអង្គឌួង និងវិថីក្រមួនសមានអាយុកាលច្រើនឆ្នាំ មានសភាពចាស់ទ្រុឌទ្រោម និងមានដុះមែកឈើស៊ុបទ្រុបដែលធ្វើឱ្យដើមមិនអាចទ្រទ្រង់បាន រដ្ឋបាលរាជធានីភ្នំពេញបានឱ្យមន្ទីរសាធារណការ…