Category: ព័ត៌មានសង្គម

  • ជិះម៉ូតូលឿនពេកជ្រុលទៅបុកខឿនផ្លូវដួលបោកក្បាលស្លាប់ភ្លាមៗ

    ជិះម៉ូតូលឿនពេកជ្រុលទៅបុកខឿនផ្លូវដួលបោកក្បាលស្លាប់ភ្លាមៗ

    ភ្នំពេញ ៖ យុវជនម្នាក់បានបែកក្បាលស្លាប់បន្ទាប់ពីជិះម៉ូតូលឿនពេកមិនប្រយ័ត្នជ្រុលទៅបុកខឿនផ្លូវ កាលពីវេលាម៉ោង១២និង៥០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃអង្គារទី១៩ ខែមករា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវសីសុវត្តិចំណុចជិតមហោស្របក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។ សពជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។ យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញយុវជនខាងលើជិះម៉ូតូឌ្រីមសង់០២០ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1IE 3585 ធ្វើដំណើរទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនខណៈមកដល់ចំណុចកើតហេតុខាងលើដោយសន្ថានភាពផ្លូវកោងផងនោះបានជ្រុលទៅបុកខឿនផ្លូវពេញទំហឹងបណ្ដាលឲ្យមនុស្ស និងម៉ូតូហោះទៅលើចិញ្ចើមផ្លូវបណ្ដាលឲ្យបែកក្បាលស្លាប់ភ្លាមៗ។ ក្រោយកើតហេតុសមត្ថកិច្ចជំនាញខណ្ឌចុះធ្វើកំណត់ហេតុរួចទាក់ទងក្រុមគ្រួសារមកទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី។ ដោយឡែកម៉ូតូរងគ្រោះត្រូវសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌដូនពេញរងចាំសាច់ញ្ញាតិយកឯកសារមកផ្ទៀងផ្ទាត់ និងប្រគល់ជូនវិញ៕ ដោយ ៖ ជីម ភារ៉ា

  • រថយន្តម៉ាកឡិចស៊ីស បើកខ្វះការប្រុងប្រយ័ត្នបុកទ្រូងផ្លូវបណ្តាលឱ្យរងការខូចខាងយ៉ាងដំណំ

    រថយន្តម៉ាកឡិចស៊ីស បើកខ្វះការប្រុងប្រយ័ត្នបុកទ្រូងផ្លូវបណ្តាលឱ្យរងការខូចខាងយ៉ាងដំណំ

    ភ្នំពេញ៖ បុរសម្នាក់បើករថយន្តមួយគ្រឿងងោកមួយភាំងជ្រុលទៅបុកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យរថយន្តខូចខាតមួយកំណាត់មុខយ៉ាងដំណំតែមិនមានអ្នករបួសនោះទេ ហេតុការណ៍នេះបង្កឡើងកាលវេលាម៉ោង២និង១០នាទីយប់ថ្ងៃទី១៩ខែមករាឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវសហព័ន្ធរុស្សូីចំណុចស្ដុបក្ដាន់ពីរ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។ យោងតាមប្រភពពីកន្លែងកើតបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តម៉ាកឡិចស៊ីសNX200tពណ៌សពាក់ស្លាកលេខភ្នំពេញ2BJ 9372 ធ្វើដំណើរទិសដៅពីកើតទៅលិចបោះពួយយ៉ាងលឿនខណៈមកដល់ចំណុចកើតហេតុខាងលើងោកមួយភាំងជ្រុលទៅបុកទ្រូងផ្លូវបាក់១កង់រថយន្តបន្តដំណើរបានប្រមាណ១០០ម៉ែត្រទៅមុខលែងរួចរថយន្តខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុង។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានទាក់ទងជំនាញមកស្ទូចរថយន្តបង្កទៅការិយាល័យចរាចរណ៍ផ្លូវគោកក្រុងរងចាំឲ្យម្ចាស់ចូលខ្លួនមកដោះស្រាយគ្នាតាមផ្លូវច្បាប់៕ ដោយ ៖ ជីម ភារ៉ា

  • រថយន្តតូយូតាព្រូសបុកបង្កាន់ដៃស្ពានផ្សារដីហ៊ុយរងការខូចខាតយ៉ាងដំណំ

    រថយន្តតូយូតាព្រូសបុកបង្កាន់ដៃស្ពានផ្សារដីហ៊ុយរងការខូចខាតយ៉ាងដំណំ

    ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តមួយគ្រឿងបោះពួយយ៉ាងលឿនសង្ស័យងងុយដេកបានជ្រុលទៅបុកបង្កាន់ដៃស្ពានពេញទំហឹងបណ្ដាលឲ្យរថយន្តខូចខាតមួយកំណាត់ស្ទើរទាំងស្រុង។ ហេតុការណ៍នេះកើតឡើងកាលវេលាម៉ោង១និង៥នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃអង្គារទី១៩ ខែមករា ឆ្នាំ២០២១។ ស្ថិតតាមបណ្ដោយផ្លូវសហព័ន្ធរុស្សីចំណុចគល់ស្ពានផ្សារដីហ៊ុយខាងលិចក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ។ យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តតូយូតាព្រូសពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2BJ 4201 ធ្វើដំណើរទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនខណៈមកដល់ចំណុចកើតហេតុខាងលើសង្ស័យងងុយដេកបានជ្រុលទៅបុកបង្កាន់ដៃស្ពានអាកាសផ្សារដីហ៊ុយពេញទំហឹងបណ្ដាលឲ្យម្ចាស់រថយន្តរងរបួសស្រាលចំណែករថយន្តខ្ទេចផ្នែកខាងមុខយ៉ាងដំណំ។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានទាក់ទងទៅជំនាញមកវាស់វែងស្ទូចរថយន្តបង្កទៅការិយាល័យចរាចរណ៍ផ្លូវគោកស្នងការាជធានីភ្នំពេញរងចាំឲ្យម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់៕ ដោយ៖ ជីម ភារ៉ា

  • កម្ពុជា និងហុងគ្រី គ្រោងនឹងរៀបចំកិច្ចប្រជុំដំបូងនៃគណៈកម្មការចម្រុះនៃកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ តាមប្រពន្ធ័វីដេអូ

    កម្ពុជា និងហុងគ្រី គ្រោងនឹងរៀបចំកិច្ចប្រជុំដំបូងនៃគណៈកម្មការចម្រុះនៃកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ តាមប្រពន្ធ័វីដេអូ

    យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្មនៅថ្ងៃ១៨មករាឆ្នាំ២០២១បានឲ្យដឹងថា យោងតាមស្មារតីនៃកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលហុងគ្រី ស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដែលបានចុះហត្ថលេខាដោយលោកប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក ភីទើ ហ្ស៊ីយ៉ាតូ រដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រីកាលពីថ្ងៃទី១៣មិថុនាឆ្នាំ២០១៩ អំឡុងពេលទស្សនកិច្ចជាផ្លូវការរបស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៅទីក្រុងប៊ុយដាប៉េស ប្រទេសហុងគ្រី ភាគីទាំងពីរបានឯកភាពគ្នាក្នុងការរៀបចំបង្កើតគណៈកម្មការចម្រុះនៃកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចកម្ពុជា និងហុងគ្រី ដើម្បីពង្រឹងមិត្តភាព និងលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។ កិច្ចប្រជុំនោះ គ្រោងនឹងរៀបចំឡើងនៅថ្ងៃទី២០និង២១មករាឆ្នាំ២០២១តាមប្រពន្ធ័វីដេអូនៅទីស្ដីការក្រសួងពាណិជ្ជកម្ម នារាជធានីភ្នំពេញ ក្រោមអធិបតីភាពលោកស្រី រឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជា និងលោក ស៊ីស្វាន់ ចូ អនុរដ្ឋមន្ត្រីទទួលបន្ទុកវិស័យអភិវឌ្ឍការនាំចេញនៃក្រសួងការបរទេសនិងពាណិជ្ជកម្មហុងគ្រី ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់មកពីក្រសួង ស្ថាប័នពាក់ពន្ធ័នានា ដែលជាសមាជិកគណៈកម្មការចម្រុះនោះផងដែរ។ គោលបំណងនៃកិច្ចប្រជុំគឺដើម្បីជំរុញការអនុវត្តកិច្ចព្រមព្រៀង និងអនុស្សរណៈដែលចុះហត្ថលេខាកន្លងមក និងពិនិត្យតាមដានវឌ្ឍនភាពការងាររវាងភាគីទាំងពីរ។ កិច្ចប្រជុំនឹងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗដូចជា ពាណិជ្ជកម្ម និងសេដ្ឋកិច្ច, គម្រោងឥណទាន, កសិកម្ម សន្តិសុខស្បៀង និងរុក្ខាប្រមាញ់, ការគ្រប់គ្រងធនធានទឹក, វិស័យអប់រំ យុវជន និងកីឡា, វប្បធម៌, ទេសចរណ៍, ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍…

  • រដ្ឋមន្ត្រីក្រសួងព័ត៌មានរំលឹកដល់អ្នកសារព័ត៌មានទាំងអស់ឲ្យប្រកាន់វិជ្ជាជីវៈ កុំទៅថតយកព័ត៌មាន នៅក្នុងដែនសមត្ថកិច្ចរបស់អាជ្ញាធរ ដែលហាមឃាត់កំពុងបំពេញកិច្ចការងារ

    រដ្ឋមន្ត្រីក្រសួងព័ត៌មានរំលឹកដល់អ្នកសារព័ត៌មានទាំងអស់ឲ្យប្រកាន់វិជ្ជាជីវៈ កុំទៅថតយកព័ត៌មាន នៅក្នុងដែនសមត្ថកិច្ចរបស់អាជ្ញាធរ ដែលហាមឃាត់កំពុងបំពេញកិច្ចការងារ

    យោងតាមទំព័រហ្វេសប៊ុករបស់ក្រសួងព័ត៌មាន ការរំលឹករដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានធ្វើឡើងក្នុងឱកាសដែលលោករដ្ឋមន្ត្រី ដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍ ជាមួយថ្នាក់ដឹកនាំអគ្គនាយកដ្ឋានទាំង៥ នៅព្រឹកថ្ងៃទី១៨មករា ឆ្នាំ ២០២១។ ក្នុងកិច្ចប្រជុំនោះ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានរំលឹកដល់អ្នកសារព័ត៌មានទាំងអស់ កុំទៅថត យកព័ត៌មាន នៅក្នុងដែនសមត្ថកិច្ចរបស់អាជ្ញាធរ ដែលហាមឃាត់ កំពុងបំពេញកិច្ចការងារ ព្រោះខុសវិជ្ជាជីវ:សារព័ត៌មាន បើនៅមិនស្តាប់ការហាមឃាត់នោះទេ សមត្ថកិច្ចមានសិទ្ធិចាប់ឃាត់ខ្លួនអ្នកសារព័ត៌មាន ពេលនោះតែម្តង។ លោករដ្ឋមន្ត្រីបានអំពាវនាវឲ្យ អ្នកសារព័ត៌មាន ត្រូវយល់ឲ្យបានច្បាស់ពីកិច្ចការងារនោះ ដោយកុំគិតថាខ្លួនជាអ្នកសារព័ត៌មាន មានសិទ្ធិថតបានគ្រប់ទីកន្លែងនោះទេ ហើយត្រូវយល់ពីការងាររបស់សមត្ថកិច្ច៕កឹម ទៀង

  • តំបន់ប្រតិបត្តិការសឹករងព្រះសីហនុបើកវគ្គហ្វឹកហ្វឺនបាញ់គ្រាប់ប្រចាំឆ្នាំ២០២០

    តំបន់ប្រតិបត្តិការសឹករងព្រះសីហនុបើកវគ្គហ្វឹកហ្វឺនបាញ់គ្រាប់ប្រចាំឆ្នាំ២០២០

    លោកឧត្តមសេនីយ៍ឯក យឿង សុខុន មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៣ និង លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ប្រធានគណៈបញ្ជាការឯកភាពខេត្ត បានអញ្ជើញជាអធិបតី ក្នុងពិធីបាញ់គ្រាប់ពិតវគ្គហ្វឹកហ្វឺនប្រចាំឆ្នាំ២០២០ របស់តំបន់ប្រតិបត្តិការ សឹករងព្រះសីហនុ នៅសាលាពលទាហានទី៣ នាព្រឹកថ្ងៃទី១៨មករាឆ្នាំ២០២១។ លោក គួច ចំរើន អភិបាលខេត្ត បានកោតសរសើរចំពោះយុទ្ធជន ដែលបានខិតខំបំពេញបេសកកម្មបម្រើជាតិមាតុភូមិ ប្រកបដោយជោគជ័យត្រចះត្រចង់ ចូលរួមដឹកនាំមាតុភូមិកម្ពុជា ឆ្ពោះទៅកាន់ការអភិវឌ្ឍន៍ និងសុខសន្តិភាពរយៈពេលកន្លងមក ហើយបានចូលរួមថែរក្សាការពារសន្តិសុខសង្គម ការពារជាតិ សាសនា ព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូត្រចេញពីការបោះឆ្នោត ហើយប្រឆាំងដាច់ខាតចំពោះក្រុម ដែលចេតនា ប្រឆាំងមកលើរាជរដ្ឋាភិបាល។ លោកឧត្តមសេនីយ៍ឯក យឿន សុខុន មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការយោធភូមិភាពទី៣ បានផ្តាំផ្ញើដល់កងកម្លាំងទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការរៀនសូត្រ តាមក្បួនយុទ្ធសាស្ត្រដោយស៊ូបង្ហូរញើសលើទីលានហ្វឹកហាត់ កាត់បន្ថយការបង្ហូរឈាមលើសមរភូមិប្រយុទ្ធ ត្រូវស្មោះត្រង់ចំពោះជាតិ មាតុភូមិ មានមនសិកាស្នេហាជាតិ ការពារ ឲ្យបាននូវរដ្ឋធម្មនុញ្ញ ព្រះមហាក្សត្រ រាជរដ្ឋាភិបាល និងត្រូវគោរពវិន័យ…

  • ការវាស់វែងដីធ្លីមិនបានត្រឹមត្រូវបង្ករឲ្យមានវិវាទដីធ្លី ត្រូវក្រសួងចេញសេចក្ដីណែនាំជាថ្មី

    ការវាស់វែងដីធ្លីមិនបានត្រឹមត្រូវបង្ករឲ្យមានវិវាទដីធ្លី ត្រូវក្រសួងចេញសេចក្ដីណែនាំជាថ្មី

    យោងតាមលិខិតដែលចុះហត្ថលេខាដោយលោកឧបនាយករដ្ឋមន្ត្រីជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃ១៨មករាឆ្នាំ២០១ ជូនរដ្ឋមន្ត្រីក្រសួង ស្ថាប័ន អភិបាលរាជធានី ខេត្ត បានឲ្យដឹងថា កន្លងមក ក្រសួងបានសង្កេតឃើញថា មានករណីនៃការវាស់វែង និងកំណត់ក្បាលដីក្នុងគោលដៅផ្ដល់កម្មសិទ្ធិ និងសិទ្ធិជួលឯកជនរបស់រដ្ឋ ដោយគ្មានការពិនិត្យ និងផ្ទៀងផ្ទាត់ពីរដ្ឋបាលសុរិយោដី ដែលធ្វើឲ្យនិយាមការនៃក្បាលដីខ្វះភាពសុក្រឹត្យ ជាន់ក្បាលដីគ្នា និងបង្កឲ្យមានវិវាទដីធ្លី។ ដើម្បីចៀសវាងបញ្ហាទាំងនោះកើតឡើង ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានស្នើឲ្យក្រសួង ស្ថាប័ន ដែលជាអាជ្ញាធរ កាន់កាប់ដីរដ្ឋ និងរដ្ឋបាលរាជធានី ខេត្ត ត្រូវអនុវត្តតាមវិធានការមួយចំនួនដូចជា ទី១ រាល់ការអង្កេតវាស់វែងសុរិយដីនៃក្បាលដី ត្រូវអនុវត្តន៍ និងផ្ទៀងផ្ទាត់ដោយរដ្ឋបាលសុរិយោដីដែលជាអង្គភាពមានសមត្ថកិច្ចតែមួយគត់ ក្នុងការវាស់វែងកំណត់ព្រំក្បាលដីស្របតាមមាត្រា២២៩ និងមាត្រា២៣៥នៃច្បាប់ភូមិបាល។ ទី២ រដ្ឋបាល រាជធានី ខេត្ត ត្រូវប្រគល់ភារកិច្ចជូនមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានី ខេត្ត ចុះវាស់វែង កំណត់នយាមកា និងផ្ទៀងផ្ទាត់ជាមួយប្រពន្ធ័មូលដ្ឋានទិន្នន័យសុរិយោដី។ ទី៣ រាល់ទិន្នន័យវាស់វែងក្បាលដីក្នុងគោលដៅស្នើសុំគោលការណ៍ពបីរាជរដ្ឋាភិបាល ដើម្បីផ្ដល់កម្មសិទ្ធិ និងសិទ្ធិជួលដីឯកជនរបស់រដ្ឋ ត្រូវបញ្ជូនមកអគ្គនាយកដ្ឋានសុរិយោដីនិងភូមិសាស្ត្រ…

  • មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ចុះ ផ្សព្វផ្សាយសភាពការណ៍ថ្មី ដល់កម្លាំងត្រៀមអន្តរាគមន៍ក្នុងទីតាំងឈរជើងតាមព្រុំដែន

    មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ចុះ ផ្សព្វផ្សាយសភាពការណ៍ថ្មី ដល់កម្លាំងត្រៀមអន្តរាគមន៍ក្នុងទីតាំងឈរជើងតាមព្រុំដែន

    មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ នៅថ្ងៃទី ១៨ មករា ឆ្នាំ២០២១ បានចុះផ្សព្វផ្សាយ ណែនាំដល់នាយ-ពលទាហាន អំពីសភាពការណ៍ថ្មីៗ និងវិធានការចាំបាច់មួយចំនួន សម្រាប់កម្លាំងត្រៀមអន្តរាគមន៍ផ្នែកខាងក្រោយដែលឈរជើងនៅក្នុងទីតាំង។ សភាពការណ៍ថ្មីទាំងនោះ រួមមាន ត្រូវត្រៀមអន្តរាគមន៍២៤ម៉ោងលើក២៤ម៉ោង, បន្តអនុវត្តន៍ភារកិច្ចតាមកាលវិភាគប្រចាំថ្ងៃ សប្តាហ៍ និងប្រចាំខែ ដែលបានកំណត់ និងយកចិត្តទុកដាក់ការងារបង្កបង្កើនផល ចិញ្ចឹមសត្វ ដើម្បីលើកកំពស់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់កងទ័ព។ ជាពិសេស ត្រូវអនុវត្តន៍វិធានការ អនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់ ការពារ រីករាលដាល ជំងឺកូវីដ១៩ ចូលក្នុងសហគមន៍។ គួរកត់សំគាល់ថា កម្លាំងអន្តរាគមន៍ មួយផ្នែក របស់កងពលតូចថ្មើរជើងលេខ៥១ បានចេញបេសកកម្មប្រតិបត្តិការជួរមុខ ដោយសហការ ជាមួយកម្លាំងចម្រុះ នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តបន្ទាយមានជ័យ ដើម្បីចូលរួមទប់ស្កាត់ ការពារការរីករាលដាល ជំងឺកូវីដ ១៩ ចូលក្នុងសហគមន៍ តាមការអំពាវនាវរបស់រាជរដ្ឋាភិបាល សម្រាប់ប្រជាពលរដ្ឋខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃ។ ទោះបីមានការអំពាវនាវ ពីសំណាក់រាជរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ ឲ្យប្រជាពលរដ្ឋ វិលត្រឡប់មកពីប្រទេសថៃ ឆ្លងកាត់តាមច្រកព្រំដែនដែលបានកំណត់ ដើម្បីត្រួតពិនិត្យ និងធ្វើចត្តាឡីស័ក ការពារការឆ្លងរីករាលដាលជំងឺកូវីដ ១៩…

  • សម្តេចភក្តី សាយ ឈុំ អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ អាជ្ញាធរ កងកម្លាំង និងប្រជាពលរដ្ឋ សង្កាត់ចាក់អង្រែលើ

    សម្តេចភក្តី សាយ ឈុំ អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ អាជ្ញាធរ កងកម្លាំង និងប្រជាពលរដ្ឋ សង្កាត់ចាក់អង្រែលើ

    ភ្នំពេញ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានក្រុមកាងារ ចុះជួយរាជធានីភ្នំពេញ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខអាជ្ញាធរ កងកម្លាំង និងប្រជាពលរដ្ឋ នៅចាក់អង្រែលើ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ព្រឹកថ្ងៃចន្ទ ៥កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែមករាឆ្នាំ ២០២១ ។ បន្ទាប់ពីបានស្តាប់ លោកចៅសង្កាត់ រាយកាណ៍ខ្លីៗ អំពីស្ថានភាពជីវភាពរស់នៅប្រចាំថ្ងៃ មុខរបរ ការបង្ករបង្កើនផល និងការងារបំរើសេវ៉ាសាធារណៈ ការងារបំពេញភារកិច្ច របស់មន្ត្រី កងកម្លាំង និងប្រជាពលរដ្ឋ និងពីសភាពការណ៍សតិអារម្មណ៍នយោបាយ សភាពការណ៍សន្តិសុខសណ្តាប់ធ្នាប់ សាធារណៈ ក្នុងមូលដ្ឋានសង្កាត់ កន្លងមក សម្តេចភក្តី ក៏បានសម្តែងការកោតសរសើរលើកទឹកចិត្ត និងវាយតំលៃខ្ពស់ ចំពោះលទ្ធផលការងារ ចំពោះរាល់សម្មិទ្ធផលដែលសង្កាត់សម្រេចបានកន្លងមក និងដែលជាមូលដ្ឋានសំខាន់សម្រាប់យើងបន្តសម្រេចភារកិច្ចការងារក្នុងឆ្នាំថ្មី២០២១នេះ ។ ព្រមជាមួយនេះដែរ សម្ដេចប្រធានក្រុមការងារ ក៏បានសំណេះសំណាលសួរសុខទុក្ខ និងជំរាបជូនផងដែរ អំពីវឌ្ឍនភាពការងារក្នុងវិស័យមួយចំនួនរបស់រាជរដ្ឋាភិបាល និងសម្មិទ្ធផលថ្មីៗរបស់សង្គមជាតិ ជាពិសេសអំពីសក្តានុពលរបស់វិសយ័ខ្លះដែលកំពុងរួមចំណែកយ៉ាងសកម្មក្នុងក្នុងកំណើនសេដ្ឋកិច្ចជាតិនាបច្ចប្បន្ននេះ ក្នុងបរិបថដែលប្រទេសជាតិកំពុងរងផលប៉ះពាល់ធន់ធ្ងរដោយសារវិបត្តិជម្ងឺរាតត្បាត កូវិដ…

  • ក្រសួងអប់រំយុវជន និងកីឡាបើកកិច្ចប្រជុំត្រៀមរៀបចំទិវាជាតិអំណាន១១មីនា

    ក្រសួងអប់រំយុវជន និងកីឡាបើកកិច្ចប្រជុំត្រៀមរៀបចំទិវាជាតិអំណាន១១មីនា

    ថ្ងៃចន្ទ ៥កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញជាអធិបតីក្នុងពិធី បើកកិច្ចប្រជុំត្រៀមរៀបចំទិវាជាតិអំណាន ១១មីនា ដោយមានការចូលរួមពីលោកជំទាវទទួលបន្ទុក ថ្នាក់ដឹកនាំនាយកដ្ឋានអភិវឌ្ឍន៍កម្មវិធីសិក្សា និងអង្គភាពពាក់ព័ន្ធមួយចំនួនទៀត។ របៀបវារៈក្នុងកិច្ចប្រជុំនេះបានពិភាក្សាទៅលើ៖ -គេហរទំព័រទីវាជាតិអំណាន៖ អង្គប្រជុំបានពិភាក្សាទៅលើការរៀបចំប្លង់ ប្រអប់ព័ត៌មាននិងខ្លឹមសារអត្ថបទ ដែលត្រូវដាក់បញ្ចូលក្នងគេហរទំព័រ របស់ក្រសួងអប់រំ យុវជន និងកីឡា។ -ព្រឹត្តបត្រទិវាជាតិអំណាន៖ ដើម្បីចងក្រងនូវសកម្មភាពផ្សេងៗនៅក្នុងទិវាជាតិអំណាន១១មីនា ដើម្បីបោះពុម្ព និងផ្សព្វផ្សាយ តាមប្រពន្ធ័ផ្សព្វផ្សាយសង្គមផ្សេងៗ។ -ទស្សនាវដ្តីអប់រំ៖ នាយកដ្ឋានអភិវឌ្ឍន៍កម្មវិធីសិក្សារៀបចំបន្តពីទស្សនាអប់រំ ដើម្បីទុកជាស្នាដៃ នឹងទុកជាចំណេះដឹងដល់អ្នកស្រាវជ្រាវ ដូចជាគរុកោសល្យ កម្មវិធីសិក្សា និងស្នាដៃផ្សេងៗ។ -ទិវាជាតិអំណាន ៖ ការរៀបចំទិវាជាតិអំណាន១១មីនានេះ គឹនៅវិទ្យាស្ថានជាតិអប់រំ ដោយនៅក្នុងស្ថានភាពកូវីដ១៩ ត្រូវកំណត់សមត្ថភាពអ្នកចូលរួមមិនលើសពី១០០នាក់ បទ បង្ហាញទាក់ទងនឹងប្រធានបទផ្សេងៗ ធ្វើឡើងតាមរយៈអនឡាញ។ ការប្រឡងប្រណាំងធ្វើឡើងតែមួយពេល ដោយដាក់ទីតាំងដាច់ដោយឡែកពីគ្នា និងពុំមានពិធីបើកការប្រឡងប្រណាំង។ ការចូលរួមកន្នុងកម្មវិធីធំមានតែ៩នាក់ប៉ុណ្ណោះ…