Category: ព័ត៌មានសង្គម

  • ជនសង្ស័យ២នាក់ពាក់ព័ន្ធករណីគ្រឿងញៀន ត្រូវជាប់ខ្នោះសមត្ថកិច្ចប៉ុស្ដិ៍ភ្នំពេញថ្មី

    ជនសង្ស័យ២នាក់ពាក់ព័ន្ធករណីគ្រឿងញៀន ត្រូវជាប់ខ្នោះសមត្ថកិច្ចប៉ុស្ដិ៍ភ្នំពេញថ្មី

    ភ្នំពេញ៖ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងនៅព្រឹកថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២១នេះ កម្លាំងប៉ុស្តិ៍នគរបាលភ្នំពេញថ្មី បានឃាត់ខ្លួនជនសង្ស័យ០២នាក់ ករណីប្រើប្រាស់ដោយខុសច្បាប់នៅសារធាតុញៀន នៅចំណុចផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ ជនសង្ស័យ០២នាក់ខាងលេីរួមមាន ៖ ទី១-ឈ្មោះ សោ ស៊ីម ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល សង្កាត់អូរឡាំពិក ខណ្ឌចំការមន , ទី២-ឈ្មោះ សុខ ផល្លី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល សង្កាត់អូរឡាំពិក ខណ្ឌចំការមន ( ពិនិត្យទឹកនោម) ។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តន៍តាមនីតិវិធី ៕ ដោយ ៖ ភារ៉ា និងប៊ុនធី

  • នគរបាលប៉ុស្ដិ៍ភ្នំពេញថ្មី ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធ ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

    នគរបាលប៉ុស្ដិ៍ភ្នំពេញថ្មី ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធ ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

    ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងនៅព្រឹកថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២១នេះ កម្លាំងប៉ុស្តិ៍នគរបាលភ្នំពេញថ្មី បានឃាត់ខ្លួនជនសង្ស័យ០២នាក់ ករណីប្រើប្រាស់ដោយខុសច្បាប់នៅសារធាតុញៀន នៅចំណុចផ្លូវ១៩៩៨ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ ក្នុងរបាយការណ៍បានបញ្ចាក់ថា ជនសង្ស័យ០២នាក់រួមមាន៖ ទី១-ឈ្មោះ ណាង ផល្លីន ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ ស្នាក់នៅបន្ទប់ជួល ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ , និងទី២-ឈ្មោះ ពេជ្រ សំណាង ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ ស្នាក់នៅបន្ទប់ជួល ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ( ពិនិត្យទឹកនោម) ។ បច្ចុប្បន្ននេះ ជនសង្ស័យខាងលេីកំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តន៍តាមនីតិវិធី៕ ដោយ៖ ភារ៉ា និងប៊ុនធី

  • គណៈកម្មការទី៧នៃរដ្ឋសភា និងរដ្ឋមន្ត្រីក្រសួងអប់រំ ចុះពិនិត្យដំណើរការសិក្សា និងស្ថានភាពទូទៅ នាឱកាលការបើកបវេសនកាលថ្មី

    គណៈកម្មការទី៧នៃរដ្ឋសភា និងរដ្ឋមន្ត្រីក្រសួងអប់រំ ចុះពិនិត្យដំណើរការសិក្សា និងស្ថានភាពទូទៅ នាឱកាលការបើកបវេសនកាលថ្មី

    នៅព្រឹកថ្ងៃ១៨មករាឆ្នាំ២០២១ គណៈប្រតិភូគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា ដឹកនាំដោយលោក ហ៊ុន ម៉ានី និងរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បណ្ឌិតសភាចារ្យហង់ ជួនណារ៉ុន បានចុះពិនិត្យដំណើរការសិក្សា និងស្ថានភាពទូទៅ នាឱកាលការបើកបវេសនកាលថ្មីឆ្នាំសិក្សា ២០២១-២០២២ នៅវិទ្យាល័យព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ។ ក្នុងឱកាសចុះជួបដោយផ្ទាល់ជាមួយថ្នាក់ដឹកនាំក្រសួង មន្ទីរអប់រំ គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ នៃវិទ្យាល័យព្រះស៊ីសុវត្ថិ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ បានថ្លែងអំណរគុណដល់ភាគីពាក់ព័ន្ធលើវិស័យអប់រំទាំងអស់ ចំពោះការខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ក្នុងការសហការ និងចូលរួមអនុវត្តការងារស្របតាមការណែនាំរបស់រាជរដ្ឋាភិបាល ជាពិសេស ក្រសួងអប់រំ យុវជន និងកីឡា នាពេលកន្លងមក។ លោកថា បើទោះជាការអនុវត្តផែនការដែលក្រសួងបានដាក់ចេញអាចជួបការលំបាក ប៉ុន្តែគណៈកម្មការទី៧ សូមលើកទឹកចិត្តឱ្យគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា លោកគ្រូអ្នកគ្រូ អាណាព្យាបាល និងសិស្សានុសិស្សទាំងអស់បន្តការយោគយល់ និងសហការយ៉ាងសកម្មជាមួយក្រសួងអប់រំ យុវជន និងកីឡា ដោយអនុវត្តយ៉ាងម៉ឹងម៉ាត់នូវគោលការណ៍ប្រតិបត្តិស្តង់ដារ «SOP» របស់ក្រសួង និងសេចក្តីណែនាំនានារបស់ក្រសួងសុខាភិបាល…

  • វគ្គបំប៉នសមត្ថភាព ស្តីពី “ការអនុវត្តវិធីសាស្រ្តបង្រៀនតាមទ្រឹស្តីអប់រំបែបស្ថាបនា និយមលើមុខវិជ្ជា គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា និងផែនដីវិទ្យា”

    វគ្គបំប៉នសមត្ថភាព ស្តីពី “ការអនុវត្តវិធីសាស្រ្តបង្រៀនតាមទ្រឹស្តីអប់រំបែបស្ថាបនា និយមលើមុខវិជ្ជា គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា និងផែនដីវិទ្យា”

    ខេត្តកំពង់ចាម ៖ វគ្គបំប៉នសមត្ថភាព ស្តីពី “ការអនុវត្តវិធីសាស្រ្តបង្រៀនតាមទ្រឹស្តីអប់រំបែបស្ថាបនា និយមលើមុខវិជ្ជា គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា និងផែនដីវិទ្យា” ត្រូវ បាន ផ្ដល់ ជូន លោកគ្រូ អ្នកគ្រូ ដែល ជា គ្រូឧទ្ទេសថ្នាក់ជាតិចំនួន២៥០ នាក់ ដែលបានធ្វើដំណាលគ្នាចំនួន០៤ ខេត្ត រួមមាន៖ ខេត្តតាកែវ កំពង់ចាម កំពង់ស្ពឺ និង ខេត្តកំពង់ឆ្នាំង។ នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ ដែល ជា ថ្ងៃ ទី ៣នៃវគ្គបំប៉នសមត្ថភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បាន អញ្ជើញ ចុះពិនិត្យ និងផ្តល់អនុសាសន៍ដល់សិក្ខាកាម ដែលកំពុងទទួលការនៅសាលាគរុកោសល្យ និងវិក្រិត្តការខេត្តកំពង់ចាម។ វគ្គ បំប៉ននេះ ត្រូវ បាន រៀបចំដោយវិទ្យាស្ថានជាតិអប់រំ ក្រោមគម្រោងអភិវឌ្ឍន៍វិស័យអប់រំមធ្យមសិក្សាទុតិយភូមិ…

  • និស្សិតឆ្នាំទី៤ម្នាក់ ធ្វេីអត្តឃាតដោយចងកសម្លាប់ខ្លួននៅក្នុងបន្ទប់ផ្ទះជួល ដោយមិនដឹងមូលហេតុ

    និស្សិតឆ្នាំទី៤ម្នាក់ ធ្វេីអត្តឃាតដោយចងកសម្លាប់ខ្លួននៅក្នុងបន្ទប់ផ្ទះជួល ដោយមិនដឹងមូលហេតុ

    ភ្នំពេញ ៖ មាននិស្សិតឆ្នាំទី៤ម្នាក់ បានសម្រេចចិត្តធ្វើអត្តឃាតដោយចងកនៅក្នុងបន្ទប់ផ្ទះជួលជាន់ទី ៣ ដោយបន្សល់ទុកបណ្ដាំមួយសន្លឹកទុកឱ្យម្ដាយជាទីស្រលាញ់។ ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ២រសៀលថ្ងៃទី១៧ ខែមករាឆ្នាំ២០២១ នៅចំណុចផ្ទះជួលមួយកន្លែងខាងជើងវត្តទឹកថ្លា ក្នុងភូមិចុងខ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ សមត្ថកិច្ចបានឲ្យដឹងថា និស្សិតដែលធ្វើអត្តឃាតមានឈ្មោះ ស៊ូ ម៉ាត្រា អាយុ ២១ ឆ្នាំជានិស្សិតឆ្នាំទី៤ ផ្នែកគីមី ចំណីអាហារនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ស្នាក់នៅបន្ទប់ជួលលេខ36 មានស្រុកកំណើតនៅភូមិទ្រាសឃុំ ទ្រាស ស្រុកស្វាយចេកខេត្តបន្ទាយមានជ័យ។ សមត្ថកិច្ចបន្តថា និស្សិតរូបនោះបានចងកសម្លាប់ខ្លួនដោយក្រមាចងជាប់ទៅនឹងប្រហោងខ្យល់បន្ទប់ទឹក ខណៈពេលដែលម្ដាយទូរស័ព្ទមិនចូលហើយបានទាក់ទងមកម្ចាស់ផ្ទះឲ្យមកមើលទើបបង្កឱ្យមានការភ្ញាក់ផ្អើល។ទាក់ទិនការធ្វើអត្តឃាតនេះគេពុំដឹងពីមូលហេតុអ្វីឡើយ គេមានការសង្ស័យថា យុវជនរូបនោះតូចចិត្តខ្លួនឯងដោយសារម្ដាយស្ដីបន្ទោសបន្តិចបន្តួច។ បេីតាមម្ចាស់ផ្ទះជួលបានប្រាប់សមត្ថកិច្ចឲ្យដឹងថា នៅម៉ោងប្រមាណជា១២ ថ្ងៃត្រង់ ថ្ងៃទី១៧ ខែមករា នេះ ស្ត្រីជាម្ដាយបានទូរស័ព្ទមកឲ្យទៅមើលបន្ទប់កូនរបស់គាត់ដោយសារគាត់តេមិនចូលបិទទូរស័ព្ទ ក៏បានប្រទះឃើញបន្ទប់បិទទ្វារហើយនាំគ្នាដោះកញ្ចក់មើលឃើញសពចងកក្នុងបន្ទប់ទឹកស្លាប់បាត់ទៅហើយ។ តាមព័ត៌មានឱ្យដឹងថា នៅល្ងាចថ្ងៃទី១៦ ខែមករាកន្លងទៅនេះ និស្សិតរូបនោះទូរស័ព្ទទៅម្ដាយទំនងជាខឹងម្តាយស្តីបន្ទោស ក៏បានបិទទូរស័ព្ទតែម្តង។ បន្ទាប់ពីកើតហេតុសមត្ថកិច្ចបានចុះមកធ្វើ កោសល្យវិច័យសពរួច រកឃើញមានសំបុត្រមួយច្បាប់ដែលយុវជនរូបនោះសរសេរជាភាសាអង់គ្លេសផ្ញើទុកជូនម្ដាយ សពត្រូវបានក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ៖ ភារ៉ា និងប៊ុនធី

  • ឆេះគំនរឈេីអុសក្នុងសិប្បកម្មផលិតសាច់ប៉ាតេមានជ័យ៩៩៩ផ្អេីលដល់សមត្ថកិច្ចមកជួយអន្តរាគមន៍

    ឆេះគំនរឈេីអុសក្នុងសិប្បកម្មផលិតសាច់ប៉ាតេមានជ័យ៩៩៩ផ្អេីលដល់សមត្ថកិច្ចមកជួយអន្តរាគមន៍

    ភ្នំពេញ៖ មានករណីអគ្គិភ័យមួយបានឆាបឆេះគំនរឈេីទុកចោលក្នុងបរិវេណសិប្បកម្មផលិតប៉ាត់តេមានជ័យ៩៩៩បង្កការភ្ញាក់ផ្អើលឡេីងកាលពីវេលាម៉ោង១និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ ក្នុងបរិវេណសិប្បកម្មផលិតប៉ាត់តេមានជ័យ៩៩៩ ស្ថិតនៅក្នុងភូមិតាងូវសង្កាត់និរោធ​ ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ។ បេីតាមសម្តីស្ត្រីម្នាក់ដែលជាម្ចាស់ទីតាំងបានប្រាប់ឲ្យដឹងថានៅមុនពេលកេីតហេតុកាលពីក្បាលព្រលប់គឺកម្មកររបស់គាត់បានកាយកម្ទេចផេះចេញពីក្នុងឡកំដៅមកចាក់នៅក្នុងបរិវេណដែលមានកម្ទេចឈេីទុកចោលដូចជារៀងរាល់ដងដោយមិនបានពន្លត់រងេីកភ្លើងអស់លុះមកដល់ម៉ោងកេីតហេតុពួកគាត់កំពុងតែសំរានលង់លក់ក្នុងដំណេកក៏ស្រាប់តែមានការឆោឡោពីកម្មករដែលស្នាក់នៅទីនោះថាមានភ្លើងឆេះសន្ធោសន្ធៅនៅចំនុចគំនរឈេីទេីបនាំគ្នាចេញមកក្រៅ និងបានជួយពន្លត់តែដោយសារភ្លេីងឆេះកាន់តែខ្លាំងឡើងៗទេីបពួកគាត់បានរាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ចក៏ដូចជារថយន្តបង្ការ និងពន្លត់អគ្គិភ័យរបស់ការិយាល័យនគរបាលរាជធានីភ្នំពេញចេញអន្តរាគមន៍ចំនួន៥គ្រឿង ដោយធ្វើការបាញ់ពន្លត់អស់ទឹកចំនួន៤រថយន្ដទេីបធ្វើឱ្យភ្លើងរលត់ទៅវិញអស់នៅវេលាម៉ោង២រំលងអាធ្រាត្រថ្ងៃដដែលវិញ។ ក្នុងហេតុការណ៍នេះដែរសមត្ថកិច្ចក៏បានបញ្ជាក់ដែរថាមិនមានផលប៉ះពាល់ទៅដល់ផ្ទះអ្នកដទៃឬរបស់របរមានតម្លៃនោះទេគឺគ្រាន់តែឆេះគំនរឈេីអុសអស់មួយចំនួនតូចតែប៉ុណ្ណោះដោយមូលហេតុគឺបណ្ដាលមកពីកម្មករយកកំទិចផេះមកចាក់ចោលដោយមិនបានពន្លត់ឱ្យបានត្រឹមត្រូវទេីបបង្ករឱ្យមានការរាល់ដាលឆាប់ឆេះបែបនេះ៕ ដោយ៖ភារ៉ា និងប៊ុនធី

  • គ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី១៧ នៅទូទាំងប្រទេសកើតឡើងចំនួន៨លើក បណ្ដាលឲ្យមនុស្សស្លាប់៦នាក់ និងរបួសធ្ងន់ស្រាល១៣នាក់

    គ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី១៧ នៅទូទាំងប្រទេសកើតឡើងចំនួន៨លើក បណ្ដាលឲ្យមនុស្សស្លាប់៦នាក់ និងរបួសធ្ងន់ស្រាល១៣នាក់

    ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស បានកើតឡើងចំនួន១០លើក បណ្ដាលឲ្យមនុស្សចំនួន៦នាក់បានស្លាប់ និង១៣នាក់ទៀត បានរងរបួសធ្ងន់ស្រាល។ នេះបើយោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។ របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ រួមមាន៖ ល្បឿន, មិនគោរពសិទ្ធិ, មិនប្រកាន់ស្តាំ, ប្រជែងគ្រោះថ្នាក់ និងស្រវឹង៕ ដោយ/ ឆៃ ហួត និងប៊ុនធី

  • បុរសម្នាក់បេីក Ford Ranger បុករបាំងថ្មពុះចែកទ្រូងផ្លូវ និងបុកបង្គោលភ្លើងបាក់មួយដេីមបណ្តាលឲ្យអ្នកបើកបរស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ

    បុរសម្នាក់បេីក Ford Ranger បុករបាំងថ្មពុះចែកទ្រូងផ្លូវ និងបុកបង្គោលភ្លើងបាក់មួយដេីមបណ្តាលឲ្យអ្នកបើកបរស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ

    ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តម៉ាក Ford Ranger ក្នុងល្បឿនលឿន ហេីយរេចង្កូតទៅបុក របាំងថ្មពុះចែក ទ្រូងផ្លូវនៅគល់ស្ពាន ៧ មករា រួចបន្តទៅបុក បង្គោលភ្លើងបាក់អស់មួយដើមបណ្ដាលឲ្យតៃកុងស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ។ ករណីគ្រោះថ្នាក់ចរាចរណ៍ នេះបាន កើតឡើង នៅ វេលាម៉ោង១ រំលងអធ្រាត្រ ឈានចូល ថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២១ ស្ថិតនៅតាម បណ្ដោយ ផ្លូវ សហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ ទឹកល្អក់ ទី១ ខណ្ឌទួលគោក រាជធានី ភ្នំពេញ ។សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ លីម ឡាយ អ៊ូ អាយុ៣០ឆ្នាំ ស្នាក់នៅផ្ទះលេខ៨៣អឺសូន្យ ផ្លូវលេខ១៦១ ភូមិ៥ សង្កាត់អូរ ឫស្សី ទី ២ ខណ្ឌ ៧ មករា រាជធានី ភ្នំពេញ…

  • រថយន្ត toyota prius ឆ្លងផ្លូវមិនប្រយ័ត្នត្រូវរថយន្ត lexus 330 បុកពេញទំហឹងរងការខូចខាតយ៉ាងដំណំ

    រថយន្ត toyota prius ឆ្លងផ្លូវមិនប្រយ័ត្នត្រូវរថយន្ត lexus 330 បុកពេញទំហឹងរងការខូចខាតយ៉ាងដំណំ

    ភ្នំពេញ៖ បុរសម្នាក់រួមដំណើរ និងស្ត្រីម្នាក់ទៀតបើករថយន្ត toyota prius មួយគ្រឿងឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្នត្រូវបានរថយន្ត lexus rx- 330 ពាក់ស្លាកលេខខេមរភូមិន្ទបុកចំពីចំហៀងដាច់កាឡេកង់មុខទៅរួច សំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។ ហេតុការនេះកើតឡើងកាលពីវេលាម៉ោង១០ យប់ថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវលេខR6 កែងនឹងផ្លូវR8 ក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ រាជធានីភ្នំពេញ។ បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់រួមដំណើរនិងស្ត្រីម្នាក់ជាប្រពន្ធបើករថយន្ត toyota priusពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2U-0546ធ្វើដំណើរតាមបណ្ដោយផ្លូវលេខR8 ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើផ្លូវបែកជាបួនក៏មានរថយន្ត lexus rx330 ពណ៌ត្រីអ៊ីមួយគ្រឿងពាក់ស្លាកលេខខេមរៈភូមិន្ទ02 2-3825បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវលេខR6 ទិសដៅពីជើងទៅត្បូងចាប់ហ្វ្រាំងមិនទាន់ជ្រុលទៅបុកពីចំហៀងរថយន្ត toyota prius ផ្នែកខាងមុខខាងឆ្វេងពេញទំហឹងបណ្តោយរថយន្ត toyota prius ដាក់កាឡេកង់ទៅមុខលេងរួច ចំណែករថយន្តlexusរងការខូចខាតផ្នែកខាងមុខ។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានឲ្យភាគីទាំងសងខាងធ្វើការសម្រុះសម្រួលគ្នាអស់រយៈពេល ជិតកន្លះម៉ោងដោយភាគីទាំងពីរមិនត្រូវគ្នា ទើបសមត្ថកិច្ចទំនាក់ទំនងទៅជំនាញចុះមកធ្វើការវាស់វែងយករថយន្តទាំងពីរ គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ដោយ៖ ជីម ភារ៉ា

  • នារីម្នាក់បើករថយន្ត toyota prius មួយគ្រឿងជ្រុលទៅបុកបង្កាន់ដៃស្ពានអាកាសស្ទឹងមានជ័យ ខូចខាតរថយន្តយ៉ាងដំណំ

    នារីម្នាក់បើករថយន្ត toyota prius មួយគ្រឿងជ្រុលទៅបុកបង្កាន់ដៃស្ពានអាកាសស្ទឹងមានជ័យ ខូចខាតរថយន្តយ៉ាងដំណំ

    ភ្នំពេញ៖​ នារីម្នាក់បើករថយន្ដ toyota priusមួយគ្រឿងឡើងលើស្ពានអាកាសស្ទឹងមានជ័យ មិនប្រយ័ត្នជ្រុលទៅបុកបង្កាន់ដៃស្ពានពេញទំហឹងបណ្ដាលឲ្យបង្កាន់ដៃស្ពានអាកាសរងការខូចខាតបន្តិចបន្តួច ចំណែករថយន្តបែកកង់និងបែកម៉ាស៊ីនហូរប្រេងទៅមុខលែងរួច។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០៣ និង ១០ នាទីទៀបភ្លឺ ឈានចូលថ្ងៃទី ១៦ ខែមករាឆ្នាំ ២០២១ នៅចំណុចគល់ស្ពានអាកាសស្ទឹងមានជ័យខាងជើង តាមបណ្ដោយផ្លូវ២៧១ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យរាជធានីភ្នំពេញ។ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញនារីម្នាក់បើករថយន្តtoyota prius ពណ៌ក្រហមមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2BG-4669ធ្វើដំណើរតាមបណ្ដោយផ្លូវ ២៧១ ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើបំរុងស្ពាន បានរេចង្កូតមកខាងស្តាំដៃជ្រុលទៅបុកបុកបង្កាន់ដៃស្ពានអាកាសពេញកំហឹង បណ្ដាលឲ្យបង្កាន់ដៃស្ពានរងការប្រេះបែកបន្តិចបន្តួច ចំណែករថយន្តបែកកង់នឹងបែកម៉ាស៊ីនហូរប្រេងទៅមុខលែងរួច។ភ្លាមនោះម្ចាស់រថយន្តបានចុះពីលើរថយន្តគេចខ្លួនចេញពីកន្លែងកើតហេតុបាត់។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ដោយ៖ ជីម ភារ៉ា