Category: ព័ត៌មានសង្គម

  • ទំនងជាស្រវឹងស្រា បើករថយន្ត​ lexus បុកកង់បីខ្មែរពីក្រោយបណ្តាលឲ្យបុរសម្នាក់រងរបួស

    ទំនងជាស្រវឹងស្រា បើករថយន្ត​ lexus បុកកង់បីខ្មែរពីក្រោយបណ្តាលឲ្យបុរសម្នាក់រងរបួស

    ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាខ្លាំងបើករថយន្ត lexusrx300 មួយគ្រឿងជ្រុលទៅបុកម៉ូតូកង់បីខ្មែរពីក្រោយបណ្ដាលឲ្យម្ចាស់កង់បីធ្លាក់រងរបួស។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០១និង ៣០ នាទីយប់អធ្រាត្រឈានចូលថ្ងៃទី១៦ ខែមករាឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ២១៧ ចំណុចមុខមន្ទីរពេទ្យចន្ទ្រា ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យរាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្ត lexusrx300 មួយគ្រឿងពណ៌ស្ករពាក់ស្លាកលេខភ្នំពេញ 2AR-3795 ធ្វើដំណើរតាមដងផ្លូវ ២១៧ ទិសដៅពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅមុខម៉ូតូកង់បីខ្មែរបើកនៅខាងមុខពីក្រោយផ្នែកខាងឆ្វេងពេញទំហឹងបណ្តាលឲ្យម្ចាស់ម៉ូតូកង់បីរងរបួស ចំណែករថយន្តបែកកង់ខាងមុខខាងឆ្វេងរងការខូចខាតយ៉ាងដំណំទៅមុខលែងរួច។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ដោយមានតំណាងភាគីទាំងសងខាងចុះមកដល់កន្លែងកើតហេតុរួចបាននាំគ្នាទៅមើលជនររងគ្រោះនៅឯមន្ទីរពេទ្យ និងធ្វើការសម្របសម្រួលគ្នាដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕ដោយ៖ ជីម ភារ៉ា

  • សាររំលែកព្រះមរណទុក្ខរបស់សម្តចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ជម្រាបជូន អ្នកម្នាង យិន នរោត្តម យុវនាថ ចំពោះការយាងចូលព្រះទីវង្គតរបស់ សម្តេចព្រះបរមរាមា នរោត្តម យុវនាថ

    សាររំលែកព្រះមរណទុក្ខរបស់សម្តចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ជម្រាបជូន អ្នកម្នាង យិន នរោត្តម យុវនាថ ចំពោះការយាងចូលព្រះទីវង្គតរបស់ សម្តេចព្រះបរមរាមា នរោត្តម យុវនាថ

    សាររំលែកព្រះមរណទុក្ខរបស់សម្តចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ជម្រាបជូន អ្នកម្នាង យិន នរោត្តម យុវនាថ ចំពោះការយាងចូលព្រះទីវង្គតរបស់ សម្តេចព្រះបរមរាមា នរោត្តម យុវនាថ ឧត្តមទីប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ នៅសហរដ្ឋអាមេរិក ក្នុងព្រះជន្មាយុ ៧៨ព្រះវស្សា ដោយព្រះរោគាពាធ។

  • លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ផ្ញើសារលិខិតគោរពជូនពរ សម្ដេចក្រឡាហោម ស ខេង ក្នុងឱកាសចម្រើនជន្មាយុគម្រប់៧០ឆ្នាំឈានចូល ៧១ឆ្នាំ

    លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ផ្ញើសារលិខិតគោរពជូនពរ សម្ដេចក្រឡាហោម ស ខេង ក្នុងឱកាសចម្រើនជន្មាយុគម្រប់៧០ឆ្នាំឈានចូល ៧១ឆ្នាំ

    ភ្នំពេញ៖ ក្នុងឱកាសដ៏មហាជ័យមង្គលចម្រើនជន្មាយុគម្រប់៧០ឆ្នាំ ឈានចូល ៧១ឆ្នាំ របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលប្រព្រឹត្តទៅនាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១, លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រួមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងទំនាក់ទំនងជារដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច សូមគោរពជូនពរសម្ដេចក្រឡាហោម ស ខេង មានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ប្រាជ្ញាភ្លឺថ្លា ជន្មាយុយឺនយូរ ឈ្នះអស់មារសត្រូវគ្រប់ទិសទី និងទទួលបានជោគជ័យថ្មីថែមទៀត ក្នុងបុព្វហេតុជាតិ មាតុភូមិ ប្រជាជន ប្រកបដោយការអភិវឌ្ឍន៍ និងរីកចម្រើនជានិច្ចនិរន្តរ៍តរៀងទៅ។ ជាថ្មីម្ដងទៀត យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាឆ្នាំថ្មី ទេវតាថែរក្សាទឹកដីនៃ ព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយបីបាច់ថែរក្សា អភិបាលប្រោះព្រំសព្ទសាធុការពរជ័យជូន សម្ដេចក្រឡាហោម ស ខេង និង លោកជំទាវ ព្រមទាំងបុត្រាបុត្រី និងចៅៗទាំងអស់ សូមជួបតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ…

  • គម្រោងដ៏ធំ ផាក លែន ៦A របស់ ជីប ម៉ុង លែន បានប្រកាសថ្ងៃបើកលក់ជាផ្លូវការ

    គម្រោងដ៏ធំ ផាក លែន ៦A របស់ ជីប ម៉ុង លែន បានប្រកាសថ្ងៃបើកលក់ជាផ្លូវការ

    ភ្នំពេញ ៖ ជីប ម៉ុង លែន បានប្រកាសបើកលក់គម្រោង ផាក លែន ៦A របស់ខ្លួនជាផ្លូវការ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ខាងមុននេះ នៅទីតាំងគម្រោង ផាក លែន ៦A ផ្ទាល់ ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦A សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ។ ក្នុងសន្និសីទសាព័ត៌មាននៅព្រឹកថ្ងៃ១៥ ខែមករា ឆ្នាំ២០២១ លោកឧកញ៉ា លាង ហួង (ហេនរី) អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង លែន បានមានប្រសាសន៍ថា ជីប ម៉ុង លែន នឹងអភិវឌ្ឍគម្រោង ផាក លែន ៦A នេះ ទៅជាគម្រោងដ៏ពេញលេញ ដែលមានមណ្ឌលផ្សារទំនើប ជីប ម៉ុង ៦A ធំជាងគេក្នុងតំបន់ មជ្ឈមណ្ឌលកីឡាដ៏ធំ និងសួនឧទ្យានធម្មជាតិដែលមានមុខងារពិសេសជាងគេនៅតំបន់នេះ។ លោកឧកញ៉ា លាង ហួង (ហេនរី) មានប្រសាសន៍បន្ថែមថា…

  • ជនជាតិឡាវ២នាក់ជាមួយថ្នាំញៀនជាច្រើនគីឡូក្រាមត្រូវសមត្ថកិច្ចបង្ក្រាបបាន

    ជនជាតិឡាវ២នាក់ជាមួយថ្នាំញៀនជាច្រើនគីឡូក្រាមត្រូវសមត្ថកិច្ចបង្ក្រាបបាន

    ខេត្តស្ទឹងត្រែង៖ យោងតាមស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងបានឲ្យដឹងថា នៅថ្ងៃទី១៤មករាឆ្នាំ២០២១ មន្រ្តីអនុវត្តន៍ច្បាប់ ការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយមន្រ្តីអនុវត្តន៍ច្បាប់ នៃមន្ទីរប្រឆាំងគ្រឿងញៀន បានបង្ក្រាប ករណីជួញដូរឆ្លងដែនដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ឡាវ ក្នុងភូមិសាស្រ្តឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ជាជនជាតិឡាវ ។ នៅព្រឹកថ្ងៃទី ១៥ មករា ឆាំ្ន២០២១ មន្រ្តីអនុវត្តន៍ច្បាប់ បាននាំជនសង្ស័យមកបង្ហាញទីតាំងលាក់គ្រឿងញៀន ដោយបានរកឃើញវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីនម្សៅក្រាមពណ៍សថ្លា (ICE) ចំនួន៤១ដុំ។ សមត្ថកិច្ចមិនទាន់បញ្ជាក់ថា មានចំនួនពិតប្រាកដប៉ុន្មាននៅឡើយទេ។ ប៉ុន្តែតាមការសនិ្នដ្ឋានគ្រឿងញៀននោះមានចំនួនច្រើនគីឡូក្រាម។ ជនសង្ស័យខាងលើ មន្រ្តីអនុវត្តន៍ច្បាប់ នៃការិយាល័យប្រឆាំងគ្រឿងញៀន កំពុងរៀបចំសំណុំឯកសារបញ្ជូនជនសង្ស័យ និងវត្ថុតាងទៅអយ្យការអមសាលាដំបូងខេត្ត និងស្វែងរកមុខសញ្ញាពាក់ព័ន្ធផ្សេងទៀត ដើម្បីចាត់ការតាមនីតិវិធី៕កឹម ទៀង

  • សេចក្តីអំពាវនាវជាថ្មី របស់គណៈកម្មការផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ

    សេចក្តីអំពាវនាវជាថ្មី របស់គណៈកម្មការផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ

    សេចក្តីអំពាវនាវជាថ្មី របស់គណៈកម្មការផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ ជូនចំពោះបងប្អូនពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ។

  • ស្ត្រីវ័យចំណាស់ម្នាក់ ពាក់ព័ន្ធ ករណីរក្សាទុក និងជួញដូរគ្រឿងញៀន ត្រូវនគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួន

    ស្ត្រីវ័យចំណាស់ម្នាក់ ពាក់ព័ន្ធ ករណីរក្សាទុក និងជួញដូរគ្រឿងញៀន ត្រូវនគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួន

    ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌឫស្សីកែវបានឃាត់ខ្លួនស្ត្រីវ័យចំណាស់ម្នាក់ នៅវេលាម៉ោង៨ព្រឹក ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ នៅចំណុចក្រុមទី៧ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ពាក់ព័ន្ធ ករណីរក្សាទុកនិងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។ លោក អធិការនគរបាលខណ្ឌឫស្សីកែវ ហ៊ាង ថារ៉េត បានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះង្វៀង ធី ឡេ អាយុ៧១ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅក្នុងក្រុមទី៧ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មុខរបរកោសខ្យល់។ សម្ភារដកហូតរួមមានម្សៅក្រាមពណ៌សថ្លាចំនួន៣កញ្ចប់(តូច២ ធំល្មមចំនួន១កញ្ចប់)។ បច្ចុប្បន្ននេះ ជនសង្ស័យរួមទាំងវត្ថុតាងកំពុងស្ថិតនៅក្នុងអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីមន្ត្រីជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕ ដោយ៖ ភារ៉ា និងប៊ុនធី

  • លោក ដួង តារា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីត្រូវបានចោរទៅបំផ្លាញទ្រព្យសម្បត្តិដល់ផ្ទះជាលេីកទី២

    លោក ដួង តារា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីត្រូវបានចោរទៅបំផ្លាញទ្រព្យសម្បត្តិដល់ផ្ទះជាលេីកទី២

    ភ្នំពេញ ៖ យោងតាម Facebook Page នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ នេះ លោក ដួង តារា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ថ្លែងថា «លើកទី២ ហើយដែលចោរមកបំផ្លាញដល់ផ្ទះ ។ ភ្ញាក់ពីគេង ឃើញរថយន្តត្រូវបានបំផ្លាញដោយចោរ ពិតគួរឱ្យសោកស្តាយយ៉ាងខ្លាំង»។ ផ្ទះលោក ដួង តារា គឺ ចុះតាមស្តុបណូគា ផ្លូវ២០០៤ រួចបត់ឆ្វេងប្រហែល៥០០ម៉ែត្រ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។ ក្នុងសារលោក ដួង តារា ថ្លែងទៀតថា «ខ្ញុំសារកាមេរ៉ា មើលយប់មិញរវាងម៉ោង១៖៣០នាទីយប់ មានចោរពាក់ម៉ាស់ បានមកលួចកាត់កញ្ចក់ឡានខ្ញុំទាំងសង្ខាង ហើយយកដុំថ្មបំបែកកញ្ចក់ឡានខាងស្តាំដែលចតនៅមុខផ្ទះដែលខ្ញុំកំពុងរស់នៅសព្វថ្ងៃ ។ កាលពីខ្ញុំមកនៅទីនេះដំបូងក៏ធ្លាប់មានចោរចូលពី លើដំបូលផ្ទះមកក្នុងផ្ទះ»។ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ថ្លែងថា «គួរអោយសោកស្តាយចំពោះអ្វីដែលបានកើតឡើងសម្រាប់ខ្ញុំ ខ្ញុំពិតជាមានការបារម្ភចំពោះសុវត្ថិភាពរស់នៅ»។ ពាក់ព័ន្ធបញ្ហានេះ លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងដែរថា លោកបានចាត់ឱ្យកម្លាំងជំនាញ ឆែកកាមេរ៉ាសុវត្ថិភាព និង…

  • កិច្ចប្រជុំរត្រៀមរៀបចំសន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវ និងជនកីឡាឆ្នាំសិក្សា២០១៩-២០២០ និងលើកទិសដៅការងារឆ្នាំសិក្សា២០២០-២០២១

    កិច្ចប្រជុំរត្រៀមរៀបចំសន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវ និងជនកីឡាឆ្នាំសិក្សា២០១៩-២០២០ និងលើកទិសដៅការងារឆ្នាំសិក្សា២០២០-២០២១

    កិច្ចប្រជុំរត្រៀមរៀបចំសន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡាឆ្នាំសិក្សា២០១៩-២០២០និងលើកទិសដៅការងារឆ្នាំសិក្សា២០២០-២០២១ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដោយមានការចូលរួមពីឯកឧត្តមលោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក នាយកដ្ឋានដែលពាក់ព័ន្ធមួយចំនួន។ ឯកឧត្តមបណ្ឌិតសភាចារ្យហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានបញ្ជាក់ថាៈ នេះគឺជាខួបមួយឆ្នាំហើយនៃកូវីដ-១៩ ដូចច្នេះការរៀបចំសន្និបាតលើកនេះ យើងមានគោលដៅអនុវត្តទៅតាមអ្វី ដែលសម្តេចតេជោនាយករដ្ឋមន្ត្រី លោកបានផ្តល់អនុសាសាន៍ នៅក្នុងការបើកបវេសនកាលក្នុងថ្ងៃទី១១ ខែមករា កន្លងមកនេះ។ កិច្ចប្រជុំថ្ងៃនេះយើងពិភាក្សាលំអិតទៅការកំណត់ពេលវេលា ទីកន្លែង និងកំណត់អ្នកចូលរួម និងតភ្ជាប់តាមប្រពន្ធ័អនឡាញជាដើម។ នៅក្នុងកិច្ចប្រជុំនេះក៏បានពិភាក្សាលំអិតទៅលើការរៀបចំឯកសារគន្លងជាថ្មីក្នុងវិស័អប់រំដែលមាសសមាសភាពចំនួន៣គឺៈ១.ការអនុវត្តកម្មវិធីសិក្សាពង្រួញ ដែបានពីភាក្សាអនុម័តរួចហើយ តែយើងត្រូវពិនិត្យមើលការអនុវត្តជាក់ស្តែង។ ២.គឺការអប់រំឌីជីថល ដែលយើងបានកំពុងធ្វើ។ ៣.គឺសុវត្ថិភាពសិក្សា ដែលយើងបានផ្សព្វផ្សាយជាផ្លូវការនូវឯកសារណែនាំស្តីពីការដំណើការគ្រឹៈស្ថានសិក្សាប្រកបដោយសុវត្ថិភាពក្នុងបរិបទកូវីដ-១៩ដោយឡែកឆ្នាំនេះមានលក្ខណៈខុសផ្លែកពីឆ្នាំកន្លងទៅ ដោយនៅតាមរាជធានី – ខេត្តរៀបចំសន្និបាតក្រោយថ្នាក់ជាតិ។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានផ្តល់ជាអនុសាសន៍ផងដែរក្នុងការរៀបចំឯកសារនិងប្រធាបបទមិនចាំបាច់ប្រើពេលយូរទេពីព្រោះប្រធានបទប្រហាក់ប្រហែលឆ្នាំទៅ ដោយគ្រាន់តែធ្វើបច្ចុប្បន្នភាពជាការងាយស្រួល៕ ដោយ រ៉ាវុធ

  • គ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី១៤ នៅទូទាំងប្រទេសកើតឡើងចំនួន១០លើក បណ្ដាលឲ្យមនុស្សស្លាប់២នាក់ និងរបួសធ្ងន់ស្រាល១៧នាក់

    គ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី១៤ នៅទូទាំងប្រទេសកើតឡើងចំនួន១០លើក បណ្ដាលឲ្យមនុស្សស្លាប់២នាក់ និងរបួសធ្ងន់ស្រាល១៧នាក់

    ភ្នំពេញ៖ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស បានកើតឡើងចំនួន១០លើក បណ្ដាលឲ្យមនុស្សចំនួន២នាក់បានស្លាប់ និង១៧នាក់ទៀត បានរងរបួសធ្ងន់ស្រាល។ នេះបើយោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។ របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ រួមមាន៖ ល្បឿន,មិនប្រកាន់ស្តាំ,បត់គ្រោះថ្នាក់៕ ដោយ/ ឆៃ ហួត និងប៊ុនធី