-
អភិបាលខេត្តតាកែវ អនុញ្ញាតឱ្យតំណាងក្រុមហ៊ុន ព្រូដិនសលកម្ពុជា ជួបសំណេះសំណាល និងប្រគល់ម៉ាស៊ីនលាងដៃអូតូម៉ាទិកចំនួន ១០៣គ្រឿង ដើម្បីដាក់នៅតាមសាលារៀនទូទាំងខេត្ត

តាកែវ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៤ ខែមករា ឆ្នាំ២០២០នេះ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអនុញ្ញាតដល់តំណាង ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ដើម្បីចូលជួបសំណេះសំណាល និងប្រគល់សម្ភារៈម៉ាស៊ីនលាងដៃអូតូម៉ាទិក ចំនួន ១០៣គ្រឿង ដើម្បីទុកធ្វើការបែងចែកទៅតាមសាលារៀននៅទូទាំងខេត្ត ដែលជាផ្នែកមួយសម្រាប់ ការចូលរួមប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ-១៩ កុំឱ្យកើតមានឡើងនៅក្នុងសហគមន៍។ មានមតិសំណេះសំណាលនាឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត ក៏បានធ្វើការជម្រាបជូនដែរថា នៅខេត្តតាកែវ មានអ្នកសង្ស័យជំងឺកូវីដ-១៩ ចំនួន១៨៨នាក់ ដែល១៨០នាក់ បានវិលត្រលប់មកពីប្រទេសថៃ និង៨នាក់វិលត្រលប់មកពីប្រទេសវៀតណាម ហើយដែលត្រូវដាក់អោយធ្វើចត្តាឡីស័ក្តនៅកន្លែងដែលអាជ្ញាធរបានរៀបចំ និងមួយចំនួនបានធ្វើចត្តាឡីសក្តិនៅផ្ទះ រហូតមកដល់ពេលនេះក្នុងចំណោមពួកគេទាំងអស់នោះមានមនុស្សចំនួន ១៣៨នាក់ ហើយត្រូវបានបញ្ចប់ការធ្វើចត្តាឡីស័ក្តទាំងស្រុង និងបានយកសំណាកពួកគេចំនួន ២ដង ទៅពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា លទ្ធផលគឺ អវិជ្ជមានទាំងអស់។ ឯកឧត្តមអភិបាលខេត្ត ក៏បានបន្ថែមថា ចំពោះបញ្ហាការទប់ស្កាត់ និងបង្ការ នូវជំងឺកូវីដ-១៩នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ពិនប្រសប់ប្រកបដោយកិត្តិបណ្ឌិត សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់ចេញនូវវិធានការបន្ទាន់ៗ…
-
បេីករថយន្តឆ្លងផ្លូវមិនប្រយ័ត្នត្រូវរថយន្តមួយគ្រឿងទៀតបុកពីចំហៀងពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ ៖ រថយន្តហាយឡែនឌ័រមួយគ្រឿងបេីកឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវរថយន្ត Toyota Prius បុកពីចំហៀងពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ សំណាងដែរគ្មានអ្នករបួស ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ ព្រះសីហនុ កែងផ្លូវលខ១០៥ ក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ តាមប្រភពព័ត៌មានពីកន្លែងកេីតហតុបានឲ្យដឹងថា នៅមុនកេីតហេតុ គេឃេីញរថយន្តម៉ាក Toyota Prius ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ 2BC-3608 បានធ្វេីដំណេីរតាមបណ្ដោយផ្លូវ១០៥ ទិសដៅពីជេីងមកត្បូងក្នុងល្បឿនលឿនល្មម ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តម៉ាក Toyota ហាយឡែនឌ័រ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AM-5565 បានធ្វេីដំណេីរតាមផ្លូវព្រះសីហនុ ទិសដៅពីកេីតមកលិចក្នុងល្បឿនលឿនល្មម ដូចគ្នា តែត្រូវរថយន្តToyota Prius បុកចំពីហៀងរថយន្តហាយឡែនឌ័រពេញទំហឹង បណ្ដាលឲ្យរថយន្តហាយឡែនឌ័រខ្ទាតទៅបុកបង្គោលភ្លេីងមួយដេីមបាក់រៀបដល់ដី ខូចខាតជាខ្លាំង ។ ចំណែករថយន្តម៉ាក Toyota Prius មិនទាន់អស់ល្បឿនក៏ជ្រុលទៅបុកបង្គោលបង្ហាញផ្លូវបាក់អស់មួយដេីមទៀត…
-
រថយន្តកាមរីបាឡែន ខណៈកំពុងធ្វេីដំណេីរតាមផ្លូវស្រាប់តែបែកកង់រេចង្កូតបុករបាំងថ្មបណ្ដាលឲ្យរងការខូចខាត

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តកាមរីបាឡែនមួយគ្រឿងឆ្លងកាត់ផ្សារដេីមគ ស្រាបតែបើកសុខៗបែកកងរេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកផ្លូវរងការខូចខាតយ៉ាងដំណំ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង១១និង២០នាទីយប់ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ នៅត្រង់ចំណុចមុខរោងកុនចេនឡា តាមបណ្ដោយផ្លូវព្រះមុនីរ៉េត(២១៧) ក្នុងសង្កាត់ផ្សារដើមគរខណ្ឌទួលគោក រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញបើករថយន្តកាមរីបាឡែនមួយគ្រឿងពណ៌ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ 2Y-4597 បើកបរដោយបុរសម្នាក់មិនទាន់ស្គាល់អត្តសញ្ញាណបានធ្វើដំណើរក្នុងទិសដៅពីកេីតមកលិច លុះមកដល់ចំណុចកើតហេតុស្រាប់តែរថយន្តបែកកង់ផ្នែកខាងឆ្វេងហើយក៏រេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកផ្លូវពេញទំហឹងបណ្តាលឲ្យរថយន្តរងការខូចខាតខាងមុខផ្នែកខាងឆ្វេងយ៉ាងដំណំចំណែករបាំងថ្មពុះចែកផ្លូវវាចចេញពីជួរអស់មួយកង់។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុបានទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញដើម្បីស្ទូចយករថយន្តបង្កទៅរក្សាទុក រង់ចាំដោះស្រាយគ្នាតាមច្បាប់ ៕ ដោយ៖ ជីម ភារ៉ា
-
ដើម្បីរំដោះជំនន់ទឹកភ្លៀងនារដូវវស្សាខាងមុខនេះ រាជធានីភ្នំពេញ គ្រោងនឹងស្តារប្រឡាយឱ្យបានធំទូលាយ ក្នុងខណ្ឌ៣នៅជាយរាជធានីភ្នំពេញ

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ គ្រោងនិងស្តារប្រឡាយបង្ហូរទឹកឱ្យបានធំទូលាយនៅក្នុងខណ្ឌចំនួន៣ នៅជាយរាជធានីភ្នំពេញ នោះគឺនៅខណ្ឌដង្កោ ខណ្ឌកំបូលនិងខណ្ឌពោធិ៍សែនជ័យ។ ការលើកឡើងជាគម្រោងដើម្បីស្ដារនៅប្រឡាយបង្ហូរទឹកខាងលើនេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី១៤ មករានៅក្នុងអង្គប្រជុំពិភាក្សាមួយដើម្បីស្ដារប្រឡាយមេធំមួយ នៅប្រឡាយទួលពង្រ១ខណៈដែលតំបន់នេះ តែងតែទទួលរងនូវការលិចលង់ដោយជំនន់ទឹកភ្លៀងនាពេលកន្លងមកនេះ។ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញឯកឧត្តម ឃួង ស្រេងបានបញ្ជាក់ឲ្យដឹងនៅក្នុងកិច្ចប្រជុំនោះថា កិច្ចប្រជុំនេះធ្វើឡើង ដើម្បីពិភាក្សាគ្នារកដំណោះស្រាយដើម្បីស្តារប្រឡាយមេមួយនេះអោយបានធំ ក្រោយពីទឹកជំនន់បានជន់លិចនាពេលកន្លងមក ខណៈប្រឡាយនេះត្រូវបានគេរំលោភបំពានធ្វើឲ្យកន្លែងខ្លះតូចចង្អៀតដែលពិបាកអោយទឹកហូរបាន។ ឯកឧត្តម ឃួង ស្រេងបន្តថា បើកិច្ចប្រជុំលើកនេះមិនមានដំណោះស្រាយឱ្យបានល្អនៅឡើយទេ រដ្ឋបាលរាជធានីភ្នំពេញនិងលើកជាអង្គប្រជុំនៅសប្តាហ៍ក្រោយទៀត ដើម្បីធ្វើយ៉ាងណា អនុវត្តការស្ដារប្រឡាយនេះឲ្យបានជោគជ័យ បញ្ចៀសនូវការលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋ។ ក្នុងកិច្ចប្រជុំនោះក៏បានលើកឡើងពីគម្រោងនៃការស្ដារប្រឡាយ ទួលពង្រ១ ដែលមានប្រវែងជាង៤០០០ម៉ែត្រហើយ ការស្តារប្រឡាយធំនេះ ឯឧ ឃួង ស្រេងបានជំរុញឲ្យមន្ទីរពាក់ព័ន្ធដូចជាមន្ទីរធនធានទឹក មន្ទីរសាធារណការនិងដឹកជញ្ជូននិងអាជ្ញាធរខណ្ឌរួមគ្នា ដើម្បីកោះហៅប្រជាពលរដ្ឋដែលពាក់ព័ន្ធនិងប្រឡាយនេះមកប្រជុំធ្វើការដោះស្រាយ ធ្វើយ៉ាងណាជំរុញការងារនេះអោយបានលឿននិងទាន់ពេលវេលា។ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញលោកសាំ ពិសិដ្ឋបានបញ្ជាក់ឲ្យដឹងថា ប្រឡាយទួលពង្រ១ដែលគ្រោងស្តារឡើងវិញនេះទំហំប្រឡាយ មានលក្ខណៈរួមតូច មានគេចាក់ដីបិទមុខទឹកហូរដែលត្រូវស្ដារប្រឡាយនេះជាបន្ទាន់ ហើយការសាងសង់ប្រឡាយនេះ ត្រូវសាងសង់ឡើងជាប្រឡាយបេតុង ឲ្យបានទទឹង ៨ម៉ែត្រ បណ្ដោយ ៤៥៤៥ម៉ែត្រចាប់ពីភូមិព្រៃព្រីងខាងត្បូងដល់បុរីជីបម៉ុង។ ដាក់លូប្រអប់ទំហំ ២,៦៥ម៉ែត្រគុណនឹង២,៦៥ម៉ែត្រ មានចំនួន៣ជួរប្រវែង៤៤៥ម៉ែត្រចាប់ពីបុរីជីពម៉ុងដល់ប្រឡាយបឹងហា។ ដាក់លូប្រអប់ស្របតាមផ្លូវជាតិលេខ៣ ទំហំ ៦ម៉ែត្រគុណនឹង២ម៉ែត្រប្រវែង១២២០ម៉ែត្រ ចាប់ពីបូរីGreen Vill ដល់ដើមប្រឡាយទួលពង្រ…
-
មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលា សម្ពោធសមិទ្ធផលនានា និងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញ របស់បញ្ជាការដ្ឋានទ័ពពិសេស

កំពង់ស្ពឺ៖ នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១នេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលា សម្ពោធសមិទ្ធផលនានា បិទវគ្គហ្វឹកហ្វឺនជំនាញកុម្មង់ដូ ជំនាន់ទី១០ វគ្គហ្វឹកហ្វឺនជំនាញឆត្រយោង ជំនាន់ទី២៩ និងបើកវគ្គហ្វឹកហ្វឺនជំនាញឆត្រយោង ជំនាន់ទី៣០ នៅសាលាហ្វឹកហ្វឺនទ័ពពិសេសតេជោសែន (ឪរ៉ាល់)៕កឹម ទៀង
-
អគ្គនាយករងអន្តោប្រវេសន៍ អញ្ជើញចុះមកត្រួតពិនិត្យ និងពង្រឹងកងកម្លាំងនគរបាលអន្តោប្រវេសន៍ នៅព្រំប្រទល់កម្ពុជា ថៃ ខេត្តប៉ៃលិន

នៅព្រឹកថ្ងៃទី១៤មករាឆ្នាំ២០២១ នាយឧត្តមសេនីយ៍ ឃុន សំបូរ អគ្គនាយករងអន្តោប្រវេសន៍ បានអញ្ជើញចុះមកត្រួតពិនិត្យ និងពង្រឹងកងកម្លាំងនគរបាលអន្តោប្រវេសន៍ នៅប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន។ ក្នុងការចុះមកត្រួតពិនិត្យនោះ នាយឧត្តមសេនីយ៍ ឃុន សំបូរ បានណែនាំឲ្យកម្លាំងនគរបាលអន្តោប្រវេសន៍ ត្រូវពង្រឹងនូវកិច្ចការមួយចំនួនដូចជា ការងារជំនាញអន្តោប្រវេសន៍ ដោយច្រកទ្វារព្រំដែនអន្តរជាតិទាំងអស់ នៅក្នុងដំណាក់ការបិទព្រំដែន ប៉ុន្តែនៅមានការអនុវត្តការយោគយល់គ្នាទៅវិញទៅមក ពាក់ព័ន្ធការអនុញ្ញាតឲ្យទំនិញចេញ-ចូល ដោយមានអ្នកបើកបរពី ១ ទៅ ២នាក់, ការសម្របសម្រួលឲ្យពលករខ្មែរ ត្រឡប់ពីប្រទេសថៃចូលមកកម្ពុជាវិញ និងមានការសម្របសម្រួលគណៈប្រតិភូខ្លះ នៅពេលដែលមានការជូនដំណឹងឲ្យគ្នាទៅវិញទៅមក។ លោកបានណែនាំឲ្យមន្ត្រីនគរបាលអន្តោប្រវេសន៍ ត្រូវអនុវត្តកិច្ចការជំនាញអន្តោប្រវេសន៍ ឲ្យបានម៉ត់ចត់ក្នុងការបញ្ចូលទិន្នន័យទៅក្នុងប្រព័ន្ធ ហើយនិងការកសាងលិខិតបទដ្ឋានមួយចំនួន បម្រើឲ្យផ្លូវច្បាប់ រួមទាំងការពង្រឹងការពិនិត្យមុខសញ្ញាបញ្ជីខ្មៅ (Alert List) របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងការគ្រប់គ្រងពង្រឹងមន្ត្រីរបស់ខ្លួនឲ្យល្អប្រសើរ។ ចំពោះការងារការពារការរាតត្បាតជម្ងឺកូវីដ-១៩ នាយឧត្តមសេនីយ៍ បានណែនាំឲ្យមន្ត្រីនគរបាលអន្តោប្រវេសន៍ ត្រូវចូលរួមសហការឲ្យបានម៉ត់ចត់ ជាមួយក្រុមការងារចត្តាឡីស័ក នៅក្នុងការត្រួតពិនិត្យដែនសមត្ថកិច្ចស្លាបឆ្វេង-ស្ដាំរបស់ខ្លួន ដើម្បីកុំឲ្យមានការជ្រៀតចូលរបស់ពលករខ្មែរ ពីប្រទេសថៃចូលមកក្នុងប្រទេស លួចលាក់មិនបានចូលធ្វើចត្តាឡីស័ក នៅក្នុងមណ្ឌលសុវត្ថិភាព និងសហការជាមួយកងកម្លាំងផ្សេងៗ ដើម្បីទប់ស្កាត់ការលួចជ្រៀតចេញរបស់ពលករខ្មែរ ទៅក្នុងប្រទេសថៃវិញ។ ការងារអនុវត្តច្បាប់ពាក់ព័ន្ធមុខសញ្ញាដែលមានដីកាតុលាការ លោកបានណែនាំឲ្យមន្ត្រីនគរបាលអន្តោប្រវេសន៍ ត្រូវទទួលខុសត្រូវ អ្វីដែលជាភារកិច្ចរបស់ខ្លួន…
-
ទំនិញមានផ្ទុកសារធាតុគីមីហាមឃាត់បូរ៉ាក់សរុបជាង១៤គីឡូក្រាម ត្រូវបានមន្ត្រីសាខាកាំកុងត្រូលខេត្តឧត្តរមានជ័យ រកឃើញ និងដកហូតយកទៅកំទិចចោល

មន្ត្រីសាខាកាំកុងត្រូលខេត្តឧត្តរមានជ័យ នៅថ្ងៃ១៤មករាឆ្នាំ២០២១ ដោយមានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត អាជ្ញាធរដែនដី និងគណៈកម្មការផ្សារ បានបន្តការងារចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ និងធ្វើការត្រួតពិនិត្យទំនិញដែលជាគ្រឿងឧបភោគ នៅផ្សាថ្មីអន្លង់វែង ស្ថិតក្នុងភូមិអូរចិញ្ជៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ក្នុងសកម្មភាពនោះ មន្ត្រីជំនាញបានធ្វើវិភាគបឋមទៅលើគំរូម្ហូបអាហារចំនួន១៤គំរូដូចជា ពពុះសណ្ដែក នំបញ្ចុក បាញ់កញ់ មីសួរ សរសៃលត ណែមសាច់ត្រី និងណែមត្រចៀកជ្រូក ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញទំនិញផ្ទុកសារធាតុគីមីហាមឃាត់បូរ៉ាក់រួមមាន ពុះសណ្ដែកចំនួន១២គីឡូក្រាម, បាញ់កាញ់ចំនួន២គីឡូក្រាមកន្លះ។ បន្ទាប់មកមន្រ្តីជំនាញបានធ្វើកំណត់ហេតុដកហូតផលិតផលទាំងនោះ មករក្សាទុកដើម្បីដុតកម្ទេចចោលនាពេលក្រោយតាមនីតិវិធី។ ទន្ទឹមនឹងនោះមន្ត្រីជំនាញក៏បានធ្វើការណែនាំដល់អាជីវករផ្សេងទៀត ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ព្រមទាំងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕កឹម ទៀង
-
ថ្នាក់ដឹកនាំតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ចុះសួរសុខទុក្ខ និងត្រួតពិនិត្យកម្លាំង តាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ ក្នុងភូមិសាស្ត្រទទួលខុសត្រូវ

នៅថ្ងៃទី១៤មករាឆ្នាំ២០២១ លោកវរសេនីយ៍ឯក មាស ប៊ុនរុន មេបញ្ជាការរង នាយសេនាធិការ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ បានចុះត្រួតពិនិត្យ កងកម្លាំងឈរជើងតាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ ដើម្បីពង្រឹងការ ការពារពលករចំណាកស្រុក មកពីធ្វើការនៅប្រទេសថៃ ដើម្បីនាំយកគាត់ធ្វើចត្តាឡីស័ក តាមការណែនាំរបស់ក្រសួងសុខាភិបាល ការចុះត្រួតពិនិត្យនេះផងដែល គឺចាប់ពី ព្រំប្រទល់ ខេត្តឧត្តមានជ័យ រហូតដល់ព្រំប្រទល់ខេត្ត បាត់ដំបង។ នាឱកាសនោះផងដែរ លោកមេបញ្ជាការរង នាយសេនាធិការ បានចែកជូនតង់កៅស៊ូ ម៉ាស អាល់កុល ថ្នាំពេទ្យ បន្ថែមដល់កងកម្លាំងជួរមុខ ដែលជាអំណោយរបស់ លោក ឧត្ដមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ។ លោក មេបញ្ជាការរង នាយសេនាធិការ បានណែនាំផ្សព្វផ្សាយបន្ថែម អោយកងកម្លាំង គ្រប់បណ្តាចំណុចឈរជើងទាំង អស់យកចិត្តទុកដាក់អោយបានខ្ពស់ សហការអោយបានល្អ ជាមួយកងកម្លាំងផ្សេងទៀត និងត្រូវថែរក្សា សុវត្ថិភាព ផ្ទាល់ខ្លួន អោយបានល្អចៀសវាងមាន យថាហេតុ ផ្សេងៗ៕កឹម ទៀង
-
ក្រសួងពាណិជ្ជកម្ម ក្រសួងកសិកម្ម និង អង្គការ UNDP បានប្រកាសសម្ពោធជាផ្លូវការនូវគោលនយោបាយជាតិស្តីពីដំឡូងមី

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោកប៉ាន សូរស័ក្តិ នៅព្រឹកថ្ងៃ១៤មករាឆ្នាំ២០២១ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធជាផ្លូវការនូវ គោលនយោបាយជាតិស្តីពីដំឡូងមីឆ្នាំ២០២០ដល់ឆ្នាំ២០២៥ ដោយមានការអញ្ញើញចូលរួម ពីតំណាងក្រសួងស្ថាប័នក្នុងវិស័យសាធារណៈ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍នានា ដែលធ្វើការពាក់ព័ន្ធនឹងវិស័យនេះនៅក្នុងប្រទេសកម្ពុជា។ លោក Nick Beresford តំណាងUNDP ប្រចាំកម្ពុជា មានប្រសាសន៍ថា ដំឡូងមី ផ្ដល់ឱកាសល្អជាច្រើនសម្រាប់កម្ពុជា ជាពិសេសប្រសិនបើកម្ពុជាអាចឈានជើងចូលទៅក្នុងខ្សែច្រវាក់តម្លៃតំបន់ តាមរយៈការនាំចេញនូវផលិតផលកែច្នៃ ដូចជាម្សៅដំឡូងមី វាតម្រូវឲ្យមានការធ្វើកសិកម្មតាមកិច្ចសន្យារវាងរោងចក្រកែច្នៃ និងកសិករដាំដុះដំឡូងមី ដើម្បីបង្កើតឲ្យបាននូវការផ្គត់ផ្គង់ដែលប្រកបដោយគុណភាព និងស្ថេរភាព។ ថ្លែងក្នុងពិធីសម្ពោធនោះ លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជម្រាបជូនថា គោលនយោបាយជាតិស្តីពីដំឡូងមីពីឆ្នាំ២០២០ដល់ឆ្នាំ២០២៥ ត្រូវបានណែនាំឱ្យបង្កើតឡើងនៅក្នុងឯកសារគម្រោងកម្មវិធីពិពិធកម្ម និងពង្រីកការនាំចេញពីកម្ពុជាដំណាក់កាលទីពីរ ផ្នែកដំឡូងមី (CEDEP II) និងមានចែងនៅក្នុងផែនការសកម្មភាពយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មកម្ពុជា ពីឆ្នាំ២០១៤ដល់ឆ្នាំ២០១៨ ហើយគោលនយោបាយជាតិនោះ ត្រូវបានបង្កើតឡើងក្រោមកិច្ចសហការជាអន្តរក្រសួង និងជួយគាំទ្រពីដៃគូអភិវឌ្ឍន៍ ហើយបានអនុម័តដោយរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០។ លោករដ្ឋមន្ត្រីបានបន្តថា គោលនយោបាយជាតិនោះមានគោលបំណងធ្វើឱ្យប្រទេសកម្ពុជាក្លាយជាទីតាំងផលិតកែច្នៃ និងជាអ្នកផ្គត់ផ្គង់ផលិតផលដំឡូងមីមួយ ប្រកបដោយភាពជឿទុកចិត្តសម្រាប់ជំរុញការនាំចេញទៅទីផ្សារពិភពលោក និងមានគោលដៅសំខាន់ចំនួន៣ គឺ ទី១ ការផ្លាស់ប្តូរពីផលិតកម្មដំឡូងមីបែបប្រពៃណីឬគ្រួសារ ឱ្យទៅជាផលិតកម្មដំឡូងមីបែបពាណិជ្ជកម្ម ទី២ ការគាំទ្រដល់អ្នកកែច្នៃផលិតផលដំឡូងមីឱ្យមានសក្តានុពល…
-
ឯកឧត្តម ខៀវ កាញារីទ្ឋ អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សៀវភៅ ស្តីពីជីវប្រវត្តិរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

សៀវភៅស្តីពីជីវប្រវត្តិរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជាភាសាអង់គ្លេសដែលមានចំណងជើងថា “Hun Sen – War & Peace in Cambodia and Southeast Asia” ដែលមានន័យជាភាសាខ្មែរថា “ហ៊ុន សែន – សង្គ្រាមនិង សន្តិភាព នៅកម្ពុជា និងអាស៊ីអាគ្នេយ៍” ជាស្នាដៃនិពន្ធដោយ ឯកឧត្តម ឆាយ សុផល ត្រូវបានធ្វើពិធីប្រគល់ និងទទួល នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ក្រោមអធិបតី ភាព ឯកឧត្តម ខៀវ កាញារីទ្ឋ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន។ តាមការបញ្ជាក់របស់ ឯកឧត្តម ឆាយ សុផល អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មាន និងជា សាស្ត្រាចារ្យ ផ្នែកសារព័ត៌មាន បានរៀបរាប់ថា សៀវភៅនេះបានបង្ហាញពីព្រឹត្តិការណ៍ នៅកម្ពុជាចាប់តាំងពីឆ្នាំ ១៩៧០ មកឆ្នាំ២០២០…