Category: ព័ត៌មានសង្គម

  • សារលិខិត សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ

    សារលិខិត សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ

    សារលិខិត សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ក្នុងឱកាសទិវានៃពិធីជំនួបរវាងប្រមុខរាជរដ្ឋាភិបាលកម្ពុជាជាមួយអ្នកសារព័ត៌មានកម្ពុជាលើកទី៥ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១។

  • គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ដាក់គោលដៅត្រួតពិនិត្យច្បាប់ចរាចរណ៍ផ្លូវគោកនៅផ្លូវជាតិលេខ២ ដេីម្បីចូលរួមទប់ស្កាត់ករណីគ្រោះថ្នាក់ចរាចរណ៍

    គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ដាក់គោលដៅត្រួតពិនិត្យច្បាប់ចរាចរណ៍ផ្លូវគោកនៅផ្លូវជាតិលេខ២ ដេីម្បីចូលរួមទប់ស្កាត់ករណីគ្រោះថ្នាក់ចរាចរណ៍

    ភ្នំពេញ ៖ កម្លាំងចម្រុះ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌមានជ័យ ដែលដឹកនាំដោយ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ នៅវេលាម៉ោង ១៩:៣០ នាទីយប់នេះ ថ្ងៃ ពុធ ១៥ រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី ១៣ ខែ មករា ឆ្នាំ២០២១ នេះ បានចុះត្រួតពិនិត្យច្បាប់ចរាចរណ៍ផ្លូវគោក ត្រួតពិនិត្យអាវុធជាតិផ្ទុះ គ្រឿងញៀន គ្រឿងស្រវឹង ត្រង់ចំណុច រង្វង់មូលព្រះនរាយណ៍ ផ្លូវជាតិលេខ២ ភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ក្នុងនោះ មានសមាសភាពចូលរួមសរុប ៥៥ នាក់ រួមមាន ៖– កម្លាំងអធិការខណ្ឌចំនួន ៣០ នាក់ ។-កម្លាំងកងរាជអាវុធហត្ថខណ្ឌចំនួន ១០ នាក់ ។– កម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ-សង្កាត់ ចំនួន…

  • លោកជំទាវ បាន ស្រីមុំ អញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខក្រុមប្រឹក្សាទូទាំង ខេត្តប៉ៃលិន

    លោកជំទាវ បាន ស្រីមុំ អញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខក្រុមប្រឹក្សាទូទាំង ខេត្តប៉ៃលិន

    ប៉ៃលិន ៖ លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាល ខេត្តប៉ៃលិន បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខប្រធានក្រុមប្រឹក្សាក្រុង~ស្រុក អភិបាលក្រុង~ស្រុក ក្រុមប្រឹក្សាឃុំ~សង្កាត់ មេឃុំ~ចៅសង្កាត់ ក្រុមប្រឹក្សាឃុំ~សង្កាត់ និងមេភូមិ អនុភូមិ ទាំង៨ឃុំ~សង្កាត់ក្នុងខេត្តប៉ៃលិន កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២១។មានប្រសាសន៍ក្នុងឱកាសនោះ លោកជំទាវបាន ស្រីមុំ បាននាំបណ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនសមាជិក សមាជិកាក្នុងអង្គពិធីដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខពូមីង តាមរយៈការលើកទឹកចិត្ត ការបង្កើនប្រាក់ខែ ផ្តល់ជាស្បៀង និងសម្លៀកបំពាក់ តាមរយៈលោកជំទាវអភិបាលខេត្តជារឿយៗ ។ លោកជំទាវអភិបាលខេត្ត បានស្នើអោយអាជ្ញាធរចាប់ពីក្រុង-ស្រុក ភូមិ-ឃុំ ត្រូវខិតខំបម្រើសេវាសាធារណៈ ជូនប្រជាពលដ្ឋអោយបានទាន់ពេលវេលា និងមានប្រសិទ្ធភាព កុំប្រកាន់បក្សពួក សាច់ញាតិបងប្អូន ព្រមទាំងត្រូវចូលរួមសម្អាតបរិស្ថាន អនាម័យភូមិឃុំ អោយស្រស់ស្អាត គ្មានសម្រាម និងចូលរួមផ្សព្វផ្សាយ បង្ការ ទប់ស្កាត់ការរីករាលដាលវីរុសកូវីដ១៩ ចូលក្នុងសហគមន៍ហើយត្រូវរាយការណ៍ជាបន្ទាន់ បើមានពលករចំណាកស្រុកមកពីប្រទេសថៃ ចូលមកក្នុងភូមិ ហើយ នឹងចុះធ្វើបច្ចុប្បន្នភាព ព្រមទាំងតាមដានជីវភាពប្រជាពលរដ្ឋដែលខ្វះខាតដោយមិនទុកឱ្យនរណាម្នាក់ដាច់ពោះស្លាប់ដោយលោកមិនបានដឹងស្របតាមការណែនាំដ៏ខ្ពង់ខ្ពស់សម្តេចតេជោ…

  • ថ្នាក់ដឹកនាំ មន្ត្រីរាជការក្រោមឱវាទនៃក្រសួងមហាផ្ទៃ គោរពជូនពរសម្តេចក្រឡាហោម ស ខេង ក្នុងទិវាខួបកំណើតគម្រប់៧០ឆ្នាំ ឈានចូល៧១ឆ្នាំ

    ថ្នាក់ដឹកនាំ មន្ត្រីរាជការក្រោមឱវាទនៃក្រសួងមហាផ្ទៃ គោរពជូនពរសម្តេចក្រឡាហោម ស ខេង ក្នុងទិវាខួបកំណើតគម្រប់៧០ឆ្នាំ ឈានចូល៧១ឆ្នាំ

    ក្នុងឱកាសប្រកបដោយនក្ខត្តឫក្សនៃទិវាខួបកំណើតសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ គម្រប់៧០ឆ្នាំ ឈានចូល៧១ឆ្នាំ ដែលនឹងឈានមកដល់នាពេលខាងមុខនេះ យើងខ្ញុំជាថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល នគរបាលជាតិ និងមន្ត្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃទាំងអស់ សូមគោរពជូនពរ និងបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក តាមជួយប្រោសព្រំសព្វសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ បុត្រា បុត្រី និងចៅប្រុស ចៅស្រីជាទីស្រលាញ់ និងសូមបួងសួងឱ្យសម្តេចក្រឡាហោមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕ដោយ-រ៉ាវុធ

  • សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថាការថតភាពយន្តរឿង «កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូណ៌មី» មិនបានប្រើប្រាស់ថវិកាជាតិនោះទេ

    សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថាការថតភាពយន្តរឿង «កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូណ៌មី» មិនបានប្រើប្រាស់ថវិកាជាតិនោះទេ

    ខ្សែភាពយន្ត រឿង «កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូណ៌រមី» គ្រោងនឹងត្រូវថតជាខ្សែភាពយន្តភាគ ដោយផលិតកម្មឯកជនមួយ ហើយនឹងត្រូវលក់ទៅឲ្យស្ថានីយ៍ទូរទស្សន៍នានា ដើម្បីចាក់ផ្សាយជាសាធារណៈជូនប្រជាជនបានទស្សនា។ រឿង «កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូណ៌រមី» កន្លងមក ត្រូវបានតាក់តែងនិពន្ធជាល្ខោននិយាយ និងចាក់ផ្សាយនៅតាមប្រព័ន្ធផ្សព្វផ្សាយនានានៅកម្ពុជា ដោយទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រិយមិត្តអ្នកស្ដាប់ទូទាំងប្រទេស ជាខ្សែរឿងដែលមានប្រជាប្រិយភាពបំផុត។ ដំណើររឿង «កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូណ៍មី» ត្រូវគេមើលឃើញថា មានលក្ខណៈជាសាច់រឿងប្រវត្តិសាស្ត្រពាក់ពន្ធ័នឹងប្រវត្តិរបស់សម្ដេចតេជោហ៊ុន សែន។ សម្តេចតេជោហ៊ុន សែន នាពេលថ្មីៗនេះ បានចេញសម្រេចឲ្យបង្កើតគណៈកម្មការផលិតខ្សែភាពយន្តនោះឡើង។ ទោះជាខ្សែភាពយន្តនោះ ផលិតដោយក្រុមហ៊ុនឯកជន ប៉ុន្តែគណៈកម្មការមានភារកិច្ចដឹកនាំត្រួតពិនិត្យខ្លឹមសារ និងទីតាំងប្រវត្តិសាស្ត្រជាក់ស្តែង។ សមាសភាពគណៈកម្មការទាំងអស់សុទ្ធតែជាអ្នកមានជំនាញពិតប្រាកដក្នុងការផលិតខ្សែភាពយន្ត ដែលទទួលបាននូវជំនឿទុកចិត្តពីសម្តេចតេជោ ជាម្ចាស់ដើមនៃប្រវត្តិសាច់រឿង។ ពាក់ព័ន្ធនឹងការចំណាយថវិកាក្នុងការផលិតខ្សែភាពយន្តនោះ ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ តាមរយៈបណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១៣មករា ឆ្នាំ២០២១ថា មិនបានាប្រើប្រាស់ថវិការជាតិនោះឡើយ។ ការលើកបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីមានក្រុមប្រឆាំងមួយចំនួនបានផ្សព្វផ្សាយជំទាស់ទៅនឹងការផលិតខ្សែភាពយន្តនោះ ដោយបានចោទប្រកាន់មកលើសម្តេចតេជោ ហ៊ុន សែន ថាបានប្រើប្រាស់ថវិកាក្នុងការផលិតខ្សែភាពយន្តរឿងភាគនោះ។ សូមជំរាបថា កាលពីថ្ងៃទី៥ មករា ឆ្នាំ២០២១ សម្ដេចតេជោ…

  • កងទ័ពដែលកំពុងបំពេញបេសកកម្មទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ តាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ បានទទួលអំណោយរបស់លោកឧត្តមសេនីយ៍ឯកហ៊ុន ម៉ាណែត

    កងទ័ពដែលកំពុងបំពេញបេសកកម្មទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ តាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ បានទទួលអំណោយរបស់លោកឧត្តមសេនីយ៍ឯកហ៊ុន ម៉ាណែត

    លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការស្តីទីយោធភូមិភាគទី៥ នៅថ្ងៃ១៣មករាឆ្នាំ២០២១ បាននាំយកអំណោយរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកដល់កងទ័ព ចែកជូនកងទ័ពដែលកំពុងបំពេញភារកិច្ចទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តបាត់ដំបង។ អំណោយនោះ ត្រូវបានចែកជូនដល់កងទ័ពឈរជើងតាមបណ្តាស្រុកចំនួន៣គឺ ស្រុកកំរៀង ស្រុកភ្នំព្រឹក និងស្រុកសំពៅលូន ខេត្តបាត់ដំបងដែលមានថវិកាចំនួន៤លានរៀល ទឹកសុទ្ធចំនួន១ពាន់១៨០យួរ ទឹកក្រូចចំនួន៥៥កេស មីចំនួន១១១កេស ត្រីខចំនួន១៣កេស ទឹកត្រី និងទឹកស៊ីអ៊ីវចំនួន៥៥យួរ បន្លែស្រស់ចំនួន៤៤គីឡូក្រាម ទឹកអាកុល៩០លីត្រ និងម៉ាស់១ពាន់៥០០។ ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការ ស្តីទីយោធភូមិទី៥ បានដាក់បទបញ្ជាដល់កងកម្លាំងគ្រប់បណ្តាគោលដៅ ត្រូវយកចិត្ដទុកដាក់ ល្បាតត្រួតពិនិត្យ២៤ម៉ោងលើ២៤ម៉ោង មិនឲ្យមានប្រជាពលរដ្ឋឆ្លងដែនខុសច្បាប់ដាច់ខាតនៅគ្រប់បណ្តាគោលដៅដែលបានកំណត់ និងប្រាប់ឱ្យកម្លាំងទាំងអស់យកចិត្តទុកដាក់ថែសុខភាពផ្ទាល់ខ្លួនឱ្យបានល្អផងដែរ៕កឹម ទៀង

  • សម្ដេចក្រឡាហោម ស ខេង នឹងអញ្ជើញសម្ពោធអគារសិក្សាថ្មី១ខ្នង និងសមិទ្ធផលនានាក្នុងសាលាបឋមសិក្សាសម្តេច ជា ស៊ីម នៅថ្ងៃទី២០ ខែមករា ខាងមុខនេះ

    សម្ដេចក្រឡាហោម ស ខេង នឹងអញ្ជើញសម្ពោធអគារសិក្សាថ្មី១ខ្នង និងសមិទ្ធផលនានាក្នុងសាលាបឋមសិក្សាសម្តេច ជា ស៊ីម នៅថ្ងៃទី២០ ខែមករា ខាងមុខនេះ

    បាត់ដំបង៖ សម្ដេចក្រឡាហោម សខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹងអញ្ជើញសម្ពោធអគារសិក្សាថ្មី ១ខ្នង ២ជាន់ ស្មើនឹង១០បន្ទប់ និងសមិទ្ធផលនានា ក្នុងសាលាបឋមសិក្សា សម្តេច ជា ស៊ីម នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ខាងមុខនេះ ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ណុប ដារ៉ា អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង ក្នុងពេលចុះពិនិត្យទីតាំង ដើម្បីត្រៀមលក្ខណៈរៀបចំពិធីសម្ពោធអគារសិក្សាថ្មី ១ខ្នង ២ជាន់ ស្មើនឹង ១០បន្ទប់ និងសមិទ្ធផលនានា ក្នុងសាលាបឋមសិក្សាសម្តេច ជា ស៊ីម នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ នៅថ្ងៃពុធ ១៥រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ អមដំណើរដោយ…

  • រដ្ឋបាលខេត្តកណ្តាល បើកកិច្ចប្រជុំពិនិត្យការរៀបចំសោភ័ណភាព សណ្ដាប់ធ្នាប់ ពាក់ព័ន្ធនឹងការដឹកដី ដឹកខ្សាច់ ក្នុងក្រុងតាខ្មៅ

    រដ្ឋបាលខេត្តកណ្តាល បើកកិច្ចប្រជុំពិនិត្យការរៀបចំសោភ័ណភាព សណ្ដាប់ធ្នាប់ ពាក់ព័ន្ធនឹងការដឹកដី ដឹកខ្សាច់ ក្នុងក្រុងតាខ្មៅ

    ខេត្តកណ្ដាល៖ អភិបាលខេត្តកណ្ដាល ឯកឧត្តម គង់ សោភ័ណ្ឌ បានលើកឡើងថា បញ្ហារថយន្តដឹកដី ដឹកខ្សាច់ ធ្វើឱ្យហុយ និងស្ទះចរាចរជាញឹកញាប់នៅក្នុងក្រុងតាខ្មៅ មិនមែនជាបញ្ហាធំដុំនោះទេ ប៉ុន្តែបណ្ដាលមកពីមន្ត្រី អនុវត្តនៅស្ទើរ ដោយមើលគ្នាទៅមើលគ្នាមក និងមានការច្រណែនគ្នា ទើបបណ្ដាលឱ្យរថយន្តដឹកដី ដឹកខ្សាច់ បង្ករភាពអាណាធិបតេយ្យ ធ្វើឲ្យស្ទះចរាចរណ៍ នឹងបណ្ដាលឱ្យមានខ្សាច់ជ្រុះពេញផ្លូវ ធ្វើឱ្យហុយដី ខូចសុខភាពរបស់ប្រជាពលរដ្ឋ និងបណ្ដាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុផ្សេងៗផងដែរ។ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានលើកឡើងបែបនេះ ក្នុងកិច្ចប្រជុំពិនិត្យការរៀបចំសោភ័ណភាព សណ្ដាប់ធ្នាប់ ពាក់ព័ន្ធនឹងការដឹកដី ដឹកខ្សាច់ ក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល កាលពីរសៀលថ្ងៃទី១២ ខែមករាឆ្នាំ២០២១ នៅសាលាខេត្តកណ្ដាល ដោយមានការអញ្ជើញចូលរួម មន្ទីរអង្គភាពជុំវិញខេត្ត កម្លាំងទាំងបី អាជ្ញាធរក្រុង និងម្ចាស់ដេប៉ូទាំងអស់នៅក្នុងក្រុងតាខ្មៅ។ ឯកឧត្តមបន្ដថា បើមន្ត្រីទាំងអស់ អនុវត្តទៅតាមតួនាទីភារកិច្ចរបស់ខ្លួន ដោយធ្វើការចាប់រថយន្តដែលខុសលក្ខណៈបច្ចេកទេស ដឹកលើសទម្ងន់ ដឹកខុសបទដ្ឋានបច្ចេកទេស និងមិនគោរពច្បាប់ចរាចរណ៍ មកធ្វើការពិន័យ និងផ្ដន្ទាទោសទៅតាមច្បាប់ផ្លូវថ្នល់ដែលបានកំណត់ និងអនុវត្តតាមសារាចរ លេខ០៣១០ របស់ក្រសួងរ៉ែ និងថាមពល…

  • រថយន្ត Lexus Rx300 បត់ឆ្វេងមិនប្រយ័ត្ន ត្រូវរថយន្ត Nissan បុកចំពេញទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

    រថយន្ត Lexus Rx300 បត់ឆ្វេងមិនប្រយ័ត្ន ត្រូវរថយន្ត Nissan បុកចំពេញទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

    ភ្នំពេញ៖ រថយន្ត Lexus Rx300 បើកបរបត់ឆ្វេងមិនប្រយ័ត្នត្រូវរថយន្ត១គ្រឿងទៀតបុកចំពេញទំហឹង បណ្តាលឲ្យរងការខូខាតយ៉ាងដំណំ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលាម៉ោង១ និង១០នាទី ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ស្តិតនៅតាមបណ្តោយផ្លូវOCIC ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ បើតាមប្រភពព័ត៌មានពីរកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាក Lexus Rx300 មួយគ្រឿង ពណ៌ស្ករ ពាក់ស្លាក់លេខ ភ្នំពេញ 2A-3567 ធ្វើដំណើរតាមបណ្តោយផ្លូវOCIC ក្នុងល្បឿនល្មម ទិសដៅពីត្បូងទៅជើងបត់ឆ្វេងមិនប្រយ័ត្ន ខណ:មកដល់ចំនុចកើតហេតុខាងលើ ក៏មានរថយន្ត១គ្រឿងទៀតម៉ាក Nissan ពណ៌ប្រផេះ ពាក់ស្លាក់លេខ ភ្នំពេញ 2-6483 ធ្វើដំណើរស្របទិសគ្នា ស្រាប់តែចាប់ហ្វ្រាំងមិនទាន់ជ្រុលទៅបុកចំពីក្រោយគូទរថយន្តម៉ាក Lexus Rx300 ចំពេញទំហឹង បណ្តាលឲ្យរថយន្តទាំង២គ្រឿងរងការខូតខាតយ៉ាងដំណំដូចគ្នាតែម្តង។ តែសំណាងល្អ ក្នុងករណីរគ្រោះថ្នាក់ចរាចរណ៍នេះ មិនបណ្តាលឲ្យមាននណាម្នាក់រងបួសនោះឡើយ។ ក្រោយពេលកេីតហេតុ សមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់កន្លែងកើតហេតុ រួចក៏ឲ្យម្ចាស់រថយន្តទាំង២គ្រឿង សម្របសម្រួលគ្នា ដោយម្ចាស់រថយន្តម៉ាក Lexus Rx300 ក៏យល់ព្រមសង់សំណង់ទៅខាងម្ចាស់រថយន្តម៉ាក Nissan ចំនួន៥៥០ដុល្លារ…

  • ត្រីវិស័យសម្រាប់ប្រតិបត្តិនៃប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់

    ត្រីវិស័យសម្រាប់ប្រតិបត្តិនៃប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់

    ត្រីវិស័យសម្រាប់ប្រតិបត្តិនៃប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់។