-
មានបុគ្គលខូចបំប៉ោងរឿងថាម្ដាយអភិបាលខណ្ឌសែនសុខទទួលមរណៈភាព ដើម្បីជាលេសដើរសុំលុយពីអាជីវករមកចូលបុណ្យ

ភ្នំពេញ៖ សម្បូរបែបនូវជនទុច្ចរិត បង្កើតជារឿងរ៉ាវ ហេតុផល ល្បិចកលគ្រប់ជំពូក ដើម្បីឆបោកអ្នកដទៃ រកលុយមកបំពេញតម្រូវការខ្លួនឯង ទាំងល្មើសច្បាប់ ប៉ះពាល់សិទ្ធិអ្នកដទៃ រហូតដល់ថ្នាក់ដឹកនាំទៀតផង។ ជាក់ស្ដែងមានបុគ្គលម្នាក់ បានដើរបំប៉ោងភូតកុហក ថាម្ដាយលោក ម៉ូវ ម៉ានិត អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខ ម្ដាយរបស់គាត់បានទទួលមរណៈភាព រួចហើយបុគ្គលនោះ ដើរតាមកន្លែងទីតាំងលក់ដូរ ដើម្បីសុំថវិកាយកមកចូលបុណ្យ ។ ប៉ុន្តែករណីនេះមិនមែនជាការពិត រហូតដល់លោក ម៉ូវ ម៉ានិត អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខ ចេញមុខធ្វើការបដិសេធ និងបញ្ជាក់យ៉ាងដូច្នេះថា, ខ្ញុំបាទ ម៉ូវ ម៉ានិត សូមធ្វេីការបញ្ជាក់ជូនសាធារណជនមេត្តាជ្រាបថាៈ នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ នេះមានជនឆបោកបានប្រឌិតព័ត៌មានថាម្តាយរបស់ខ្ញុំបានទទួលមរណភាព ហេីយដេីរតាមបណ្តាទីតាំងអាជីវកម្មនានាក្នុងខណ្ឌសែនសុខដេីម្បីសុំថវិកាចូលបុណ្យ។ ខ្ញុំសូមធ្វេីការថ្កោលទោសចំពោះជនដែលបានប្រឌិតព័ត៌មាននេះ ក្នុងន័យបោកប្រាស់ថវិកាពីសាធារណជន។ ជាមួយគ្នានេះ ខ្ញុំបានដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដេីម្បីចាប់ខ្លួនជនឆបោកនេះមកទទួលទោសអោយខានតែបាន។ អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាប និងកុំចាញ់បោកបុគ្គលខាងលេីនេះ៕ ដោយ៖ តុង សីហា
-
អតិថិជនមហាសំណាងឈ្នះលុយសុទ្ទ $90,000 ដុល្លារ ពីសែលកាត ដោយគ្រាន់ តែធ្វើរឿងងាយៗមួយនេះ

អស្ចារ្យណាស់ ពិតជាអតិថិជនមហាសំណាងមែនតែម្តង! ដែលបានឈ្នះរង្វាន់លុយ សុទ្ធដល់ទៅ $90,000 ដុល្លារពីក្រុមហ៊ុន សែលកាត កាលពីពេលថ្មីៗមកនេះ ។ សែលកាត សូមចូលរួម អបអរ សាទរចំពោះអតិថិជនបងស្រី ខុម សុឃឿន ដែលមានមុខរបរជាកម្មកររោងចក្រ កាត់ដេរ មានទីលំនៅ ឃុំអូរតាគី ស្រុកបាត់ដំបង ខេត្តបាត់ដំបង បានឈ្នះរង្វាន់លុយសុទ្ធ $90,000 ដុល្លារពី សែលកាត កាលពីថ្ងៃ 30 ខែធ្នូ ឆ្នាំ 2020 កន្លងមកនេះ។ ចង់ឈ្នះលុយសុទ្ធដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះមិនពិបាកទេ! ដោយគ្រាន់តែតេទៅលេខ 8888 ឬ ផ្ញើសារ 10K ទៅ 8888 នៅក្នុងកម្មវិធី «ឈ្នះ ១ម៉ឺនដុល្លាររាល់ថ្ងៃ» នោះលោកអ្នកក៏មានឱកាស ឈ្នះរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់នេះពី សែលកាត ដូចគ្នាដែរ។ តោះ! នៅចាំអីទៀតតេទៅ 8888 ឥឡូវនេះ ដើម្បីសម្រេចបំណងប្រាថ្នារបស់អ្នក តេកាន់តែច្រើនមានឱកាសឈ្នះកាន់តែច្រើន។ ហើយកុំភ្លេចរង់ចាំ ទស្សនាការផ្សាយផ្ទាល់ការចាប់រង្វាន់នៅលើកញ្ចក់ទូរទស្សន៍ CTN…
-
អូស្ត្រាលីផ្ដល់ម៉ាស៊ីនដាំស្រូវ១០គ្រឿងដល់សហគមន៍កសិកម្មក្នុងខេត្តកំពង់ឆ្នាំង

អគ្គនាយកដ្ឋានកសិកម្ម សហការជាមួយកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា-អូស្ត្រាលី ហៅកាត់ថា CAVAC នៅថ្ងៃ១៣មករាឆ្នាំ២០២១ បានរៀបចំពិធីចែកឧបករណ៍ដាំគ្រាប់ស្រូវជាជួរ (Eli Seeder) ចំនួន១០គ្រឿងជូនដល់សហគមន៍កសិកម្មខេត្តកំពង់ឆ្នាំង ដែលជាអំណោយរបស់រដ្ឋាភិបាលអូស្រ្តាលី។ ពិធីនោះ មានការចូលរួមជាអធិបតីពីលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម និងលោក Pablo Chiho Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា។ លោកឯកអគ្គរដ្ឋទូតអូស្ត្រាលី បានថ្លែងថា ជំនួយនោះគឺជាផ្នែកមួយក្នុងការចូលរួមស្តារឡើងវិញផលិតកម្មស្រូវទាំង១៩ខេត្តទូទាំងប្រទេសដែលទទួលរងគ្រោះដោយសារជំនន់ទឹកភ្លៀង និងដើម្បីចូលរួមលើកកម្ពស់សន្តិសុខស្បៀងក្នុងខណៈដែលពិភពលោក ក៏ដូចជាកម្ពុជាកំពុងជួបវិបត្តិនៃការរីករាលដាលជាសកលជំងឺឆ្លងកូវីដ-១៩។ លោកឯកអគ្គរដ្ឋទូតបានបន្តថាកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា-អូស្ត្រាលី CAVAC បាននឹងកំពុងបំពេញតួនាទីយ៉ាងសំខាន់ និងជាដៃគូចាំបាច់ជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក្នុងការចូលរួមចំណែកជំរុញផលិតភាពផលិតកម្មស្បៀងតាមរយៈការលើកកម្ពស់គុណភាពគ្រាប់ពូជដំណាំ ការធ្វើពិពិធកម្មកសិកម្ម ការកែលម្អខ្សែច្រវាក់តម្លៃ ការផ្តល់ធាតុចូលកសិកម្ម និងទីផ្សារកសិផល និងការកែលម្អប្រព័ន្ធស្រោចស្រព ក្នុងគោល បំណងបង្កើនផលិតភាព និងប្រាក់ចំណូលរបស់គ្រួសារកសិករខ្នាតតូច និងពាណិជ្ជកម្មស្រូវ-អង្ករ ដំណាំផ្សេងៗ និងពង្រឹងប្រព័ន្ធទីផ្សារ។ លោក Pablo Chiho Kang បានបញ្ជាក់ជូនថារដ្ឋាភិបាលអូស្រ្តាលីនឹងនៅតែជាដៃគូយ៉ាងជិតស្និទ្ធជា មួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍន៍ប្រទេស និងជាពិសេសស្តារផលិតកម្មស្បៀងឡើងវិញក្នុងខណ:ដែលកម្ពុជា ក៏ដូចពិភពលោកកំពុងប្រឈបបញ្ហាកូវិដ-១៩។ ក្នុងពិធីនោះ លោករដ្ឋមន្ត្រីវេង សាខុន បានថ្លែងអំណរគុណចំពោះប្រជាជន និងរដ្ឋាភិបាលអូស្រ្តាលី…
-
បុរសម្នាក់សង្ស័យមានជំងឺប្រចាំកាយឈប់រថយន្តមកអង្គុយលើកៅអីបង់ថ្មបែកពពុះមាត់ស្លាប់ មិនទាន់ដឹងមូលហេតុ

ភ្នំពេញ៖ បុរសម្នាក់វ័យប្រហែល៤០ឆ្នាំជាងសង្ស័យមានជំងឺប្រចាំកាយឈប់រថយន្តមកអង្គុយនៅលើកៅអីបង់ថ្មបែកពពុះមាត់ស្លាប់ ដោយមិនទាន់ដឹងមូលហេតុ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៦ និង៤៥នាទីព្រឹក ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ នៅចំណុចមុខពុទ្ធសាសនាបណ្ឌិត្យ ផ្លូវរដ្ឋសភា ក្រុម ៧៨ ភូមិ ១៤ សង្កាត់ ទន្លេ បាសាក់ ខណ្ឌ ចំការមន រាជធានីភ្នំពេញ ។ សពជនរងគ្រោះឈ្មោះ អ៊ូ ប៊ុនសុង អាយុ ៤៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ ១០ ផ្លូវជាតិលេខ ២ ភូមិ ព្រែក តាឡុង សង្កាត់ ចាក់អង្រែក្រោម ខណ្ឌ មានជ័យ រាជធានីភ្នំពេញ មុខរបរយោធា ។ តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់បើកបររថយន្តម៉ាក Mercedes S500 ពណ៌ស ពាក់ស្លាក់លេខ ខេមរភូមិន្ទ០២ 2-7258 មួយគ្រឿង ធ្វើដំណើរតាមបណ្តោយផ្លូវរដ្ឋសភា ក្នុងទិសដៅពីត្បូងទៅជើង…
-
អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌបឹងកេងកង ជួបសំណេះសំណាល និងចែកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់គ្រួសារដែលមានជីវភាពខ្វះខាត

ភ្នំពេញ ៖ អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌបឹងកេងកងលោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌបឹងកេងកង នាព្រឹកថ្ងៃពុធ ១៥រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ បានអញ្ជើញជួបសំណេះសំណាល និងចែកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់គ្រួសារដែលមានជីវភាពខ្វះខាតចំនួន ២០គ្រួសារ ក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង ក្នុងនោះដែរ លោក អាន សីហា តំណាង ឯកឧត្តម ម៉ម វាសនា ប្រធានសាខាគណបក្សប្រជាជនកម្ពុជាមន្ទីទេសចរណ៍ និងជាអនុប្រធានទី១ក្រុមការងារចុះជួយសង្កាត់បឹងកេងកងទី២ ក៏បានឧបត្ថម្ភ នូវសារ៉ុង និងថវិកាក្នុងម្នាក់១០,០០០ម៉ឺន ដោយមានការអញ្ជើញចូលរួមពីលោកមេប៉ុស្ត៍ ចៅសង្កាត់ ព្រមទាំងសមាជិក-សមាជិកាអនុសាខាកាកបាទក្រហម។ អំណោយដែលបានចែកជូនរួមមាន៖ក្នុង០១គ្រួសារទទួលបានអង្ករ២៥គីឡូ-ទឹកត្រី២ដប-ទឹកស៊ីអ៉ីវ២ដប-ទឹកដោះគោ១កំប៉ុង-ស្ករសរ១កញ្ចប់-សារ៉ុង១-ម៉ាស់១ដុំ-អាល់កុល១ដប-មី១០កញ្ចប់ និងថវិការ២០,០០០ម៉ឺនរៀល ៕ ដោយ / គ្រី សម្បត្តិ
-
អនុសាខាកាកបាទក្រហមខណ្ឌចំការមន ចែកអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់គ្រួសារដែលមានជីវភាពខ្វះខាតចំនួន ២០គ្រួសារ រស់នៅក្នុងសង្កាត់ទន្លេបាសាក់

ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ១៥រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ អនុសាខាកាកបាទក្រហមខណ្ឌចំការមន បានរៀបចំពិធីចែកអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់គ្រួសារដែលមានជីវភាពខ្វះខាតចំនួន ២០គ្រួសារ ដែលរស់នៅក្នុងសង្កាត់ទន្លេបាសាក់ ក្រោមអធិបតីភាពលោក ថេង សុថុល ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន ។ ក្នុងឱកាសនោះ លោក ថេង សុថុល បាននាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្ដីនឹករលឹកពីសំណាក់ ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ជាពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេច តែងតែគិតគូរយកចិត្តទុកដាក់ ចំពោះសុខទុក្ខរបស់បងប្អូនប្រជា ពលរដ្ឋក្រីក្រ ដែលមានទុក្ខលំបាក ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់ រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ។ ជាមួយគ្នានោះដែរ លោកប្រធានអនុសាខា បានមានមតិផ្ដាំផ្ញើអំពីការបង្ការ…
-
រដ្ឋបាលខណ្ឌដង្កោ ប្រជុំគណៈបញ្ជាការ ឯកភាព ដើម្បីត្រួតពិនិត្យ និងពង្រឹងកិច្ចការត្រួតពិនិត្យ អាវុធ ជាតិ ផ្ទុះ ការអនុវត្តច្បាប់ ស្ដីពីចរាចណ៍ ផ្លូវគោក និងទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩

ភ្នំពេញ ៖រដ្ឋបាលខណ្ឌដង្កោ បានបើកកិច្ចប្រជុំគណៈបញ្ជាការ ឯកភាព រដ្ឋបាលខណ្ឌដង្កោ ក្រោមវត្តមានលោកស្រី គឹម ញឹប អភិបាល នៃគណៈអភិបាលខណ្ឌដង្កោ ដោយមានការចូលរួមពីលោកអភិបាលរង នាយក-នាយករងរដ្ឋបាល អធិការនគរបាលខណ្ឌ អាវុធហត្ថខណ្ឌ និងមន្រ្តីពាក់ព័ន្ធទាំងអស់ នា ព្រឹកថ្ងៃ ពុធ ១៥រោច ខែបុស្ស ឆ្នាំ ជូត ទោស័ក ព.ស.២៥៦៤ ត្រូវ នឹង ថ្ងៃ ទី ១៣ ខែមករា ឆ្នាំ២០២១ ។ កិច្ចប្រជុំផ្តោតសំខាន់ទៅលើការត្រួតពិនិត្យ និងពង្រឹងកិច្ចការត្រួតពិនិត្យ អាវុធ ជាតិ ផ្ទុះ គ្រឿងញៀន គ្រឿងស្រវឹង និង ការអនុវត្តច្បាប់ ស្ដីពី ចរាចណ៍ ផ្លូវ គោក ឱ្យបានជាប់ជាប្រចាំ និង ជា ពិសេស ការអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ និងកិច្ច ការ ការពារ…
-
អភិបាលខណ្ឌច្បារអំពៅ ចែកអាល់កុល និងសម្ភារៈមួយចំនួនដល់គ្រឹះស្ថានសិក្សាអប់រំ និងចែកអំណោយដល់ពលរដ្ឋ

ភ្នំពេញ៖ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានអញ្ជើញចែកអាល់កុល និងសម្ភារៈ មួយចំនួនដល់គ្រឹះស្ថានអប់រំរបស់រដ្ឋចំនួន២៨ នៅក្នុងខណ្ឌច្បារអំពៅ នាព្រឹកថ្ងៃពុធ ទី១៣ ខែមករា ឆ្នាំ២០២១ ដើម្បចូលរួមចំណែកក្នុងការ បង្កា ទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ១៩ ដែលកំពុងតែគំរាមកំហែងសុខភាព និងជីវភាពរស់នៅរបស់ប្រជាជន ។ ក្នុងពិធីនេះ លោកអភិបាលខណ្ឌ បានផ្តាំផ្ញើអោយលោកគ្រូ អ្នកគ្រូ ដែលជានាយកសាលា ត្រូវអនុវត្តអោយបានខ្ជាប់ខ្ជូនតាមការណែនាំរបស់ក្រសួងសុខាភិបាល ។ ថ្វីត្បិតតែប្រទេសយើងទទួលបានចំណាត់ថ្នាក់លេខ១នៅលើពិភពលោកក្នុងកិច្ចការពារជំងឺឆ្លងកូវីដ-១៩យ៉ាងណាក៍ដោយ ក៍យើងមិនត្រូវធ្វេសប្រហែលឡើយ ត្រូវរួមគ្នាបង្កា ទប់ស្កាត់ ការរីករាលដាលជំងឺឆ្លងកូវីដ-១៩ តទៅទៀត ដោយអនុវត្តន៍តាមគោលការណែនាំរបស់ក្រសួងសុខាភិបាល រួមមានអនុវត្តនូវវិធានទាំង៣ ទី១- ឧស្សាលាងដៃជាមួយ សាប៊ូ អាល់កុល ឬ ជែល , ទី២-អង្គុយគម្លាតពីគ្នាចាប់១,៥០ម៉ែត្រ, និងទី៣-កុំប្រមូលផ្តុំគ្នាច្រើន ។ ដោយឡែកនៅព្រឹកថ្ងៃដដែលនេះ បន្ទាប់ពីបានចែកអាល់កុល និងជែល ដល់គ្រឹះស្ថានសិក្សារួចមក លោកអភិបាលខណ្ឌច្បារអំពៅ បានដឹកនាំប្រតិភូអនុសាខាកាកបាទក្រហមខណ្ឌ នាំយកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន…
-
ឯកឧត្តម អុី ឈាន ចុះសួរសុខទុក្ខ និងនាំយកស្បៀងអាហារជូនដល់កងកម្លាំង ដែលកំពុងឈរជើងប្រចាំការនៅតាមព្រំដែន ដើម្បីទប់ស្កាត់ការចម្លងរីករាលដាលនៃជំងឺកូវីដ-១៩

ប៉ៃលិន ៖ ឯកឧត្តម អុី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋាន ខេត្តប៉ៃលិន និងឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន ដោយមានការអមដំណើរពីលោកមេបញ្ជាការប្រចាំទិសទី៣ ប៉ៃលិន-សំឡូត លោកមេបញ្ជាការសឹករងខេត្ត លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត ប្រធាន/អនុប្រធានមន្ទីរជុំវិញខេត្ត យុវជនស.ស.យ.កខេត្ត បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកស្បៀងអាហារជូនដល់កងកម្លាំង ដែលកំពុងឈរជើងប្រចាំការនៅតាមគោលដៅនានា តាមបណ្តោយខ្សែរបន្ទាត់ព្រំដែន រវាងខេត្តប៉ៃលិន-ខេត្តចាន់បុរី ប្រទេសថៃ ក្នុងបេសកកម្មទប់ស្កាត់ការចម្លងរីករាលដាលនៃជម្ងឺកូវីដ-១៩ ចូលក្នុងសហគមន៌។ មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម អុី ឈាន ក៏បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែគិតគូពីសុខទុក្ខកងកម្លាំងប្រដាប់អាវុធគ្រប់កាលៈទេសៈទាំងអស់។ ក្នុងនាមខ្លួនឯកឧត្តមផ្ទាល់ ឯកឧត្តមបានធ្វើការកោតសរសើរ លើកទឹកចិត្ត និងវាយតម្លៃខ្ពស់ចំពោះការលះបង់ ទាំងកម្លាំងកាយ និងកម្លាំងចិត្តរបស់កងកម្លាំងទាំងអស់ ព្រមទាំងបានផ្តាំផ្ញើឱ្យបងប្អូនមានស្មារតីមុះមុត មានសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានល្អឱ្យក្លាយទៅជាសាច់ឈាមតែមួយ ក្នុងការការពារបូរណភាពទឹកដី និងការទប់ស្កាត់ការរីករាលដាលវីរុសកូវីដ-១៩ ព្រមទាំងការពារសុវត្ថិភាពជូនប្រជាពលដ្ឋ មិនត្រូវគម្រាមកំហែង ឬ បំភ័យពលករពេលឆ្លងដែនមក ដោយឱ្យពួកគាត់ឆ្លងដែនមកតាមសម្រួល រួចរាយការណ៍ទៅគ្រូពេទ្យជំនាញ…
-
ក្រសួងមហាផ្ទៃ រៀបចំកិច្ចប្រជុំអន្ដរក្រសួងបន្តពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងច្បាប់ ស្ដីពីអន្ដោប្រវេសន៍ថ្មីនៃព្រះរាជាណាចក្រកម្ពុជា

នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃអង្គារទី១២ ខែមករា ឆ្នាំ២០២១នេះ ក្រសួងមហាផ្ទៃ បានរៀបចំកិច្ចប្រជុំអន្ដរក្រសួងបន្តពិនិត្យ និងពិភាក្សា លើសេចក្ដីព្រាងច្បាប់ ស្ដីពីអន្ដោប្រវេសន៍ថ្មីនៃព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមបច្ចេកទេសអន្ដរក្រសួងរៀបចំតាក់តែងសេចក្ដីព្រាងច្បាប់ ស្ដីពីអន្ដោប្រវេសន៍ថ្មី ដោយមានការចូលរួមពី អនុរដ្ឋលេខាធិការ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងតំណាងក្រសួងស្ថាប័នពាក់ព័ន្ធជាច្រើនរូបទៀត។ ជាកិច្ចចាប់ផ្ដើម ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានលើកឡើងថា កិច្ចប្រជុំនាពេលនេះ យើងបន្តពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងច្បាប់ស្ដីពីអន្ដោប្រវេសន៍ថ្មីនៃព្រះរាជាណាចក្រកម្ពុជា នៅលើមាត្រា ១២ នៃជំពូកទី០៣ជាបន្តទៀត ដោយកាលពីកិច្ចប្រជុំកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅ អង្គប្រជុំបានពិនិត្យ និងពិភាក្សា ដល់មាត្រា១១ នៃជំពូកទី៣។ សូមជម្រាបថា សេចក្ដីព្រាងច្បាប់ ស្ដីពីអន្ដោប្រវេសន៍ថ្មីនៃព្រះរាជាណាចក្រកម្ពុជា មានគោលបំណងគ្រប់គ្រងជនបរទេសគ្រប់រូប នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយកំណត់អំពីវិធាន និងលក្ខខណ្ឌសម្រាប់អនុវត្តចំពោះជនបរទេសដែល ចូល ចេញ ឆ្លងកាត់ និងស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ជាងនេះទៅទៀត ច្បាប់នេះត្រូវអនុវត្តចំពោះជនបរទេសគ្រប់រូបដែល ចូល ចេញ ឆ្លងកាត់…