Category: ព័ត៌មានសង្គម

  • លោកជំទាវ បាន ស្រីមុំ ៖ ការសិក្សារៀនសូត្រ មិនត្រឹមតែត្រូវអនុវត្តន៍បន្តពេញមួយជីវិតប៉ុណ្ណោះទេ ប៉ុន្តែគឺជាការងារមួយ តម្រូវឱ្យមានការលើកកម្ពស់ និងអភិវឌ្ឍន៍គ្មានទីបញ្ចប់ ដើម្បីផលិតនូវធនធានមនុស្ស ប្រកបដោយគុណភាព និងមានសក្តានុពលសម្រាប់សង្គមជាតិ

    លោកជំទាវ បាន ស្រីមុំ ៖ ការសិក្សារៀនសូត្រ មិនត្រឹមតែត្រូវអនុវត្តន៍បន្តពេញមួយជីវិតប៉ុណ្ណោះទេ ប៉ុន្តែគឺជាការងារមួយ តម្រូវឱ្យមានការលើកកម្ពស់ និងអភិវឌ្ឍន៍គ្មានទីបញ្ចប់ ដើម្បីផលិតនូវធនធានមនុស្ស ប្រកបដោយគុណភាព និងមានសក្តានុពលសម្រាប់សង្គមជាតិ

    ប៉ៃលិន ៖ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីបើកបវេសនកាល ឆ្នាំសិក្សាថ្មី ឆ្នាំ២០២០-២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានគូសបញ្ជាក់ថា ការសិក្សារៀនសូត្រ មិនត្រឹមតែត្រូវអនុវត្តបន្តពេញមួយជីវិតប៉ុណ្ណោះទេ ប៉ុន្តែគឺជាការងារមួយ តម្រូវឱ្យមានការលើកកម្ពស់ និងអភិវឌ្ឍគ្មានទីបញ្ចប់ ដើម្បីផលិតនូវធនធានមនុស្ស ប្រកបដោយគុណភាព និងមានសក្តានុពលសម្រាប់សង្គមជាតិឱ្យមានការរីកចម្រើន ភាពសុខដុម និង ចីរភាពទៀតផង ។ ទន្ទឹម នេះ ការអប់រំត្រូវឆ្លើយតបទៅនឹងទីផ្សារពលកម្ម និងមានដំណើរការឆ្លើយតបទៅ នឹងបរិការណ៍នៃសកលភាវូបនីយកម្ម ។ ស្របជាមួយនឹងការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច និងបច្ចេកវិទ្យាព័ត៌មានបាននិងកំពុងទទួលបាននូវឧត្តមភាពយ៉ាងខ្លាំង ប៉ុន្តែទោះបីជាបច្ចេកវិទ្យាព័ត៌មានមានការអភិវឌ្ឍយ៉ាងខ្លាំងក៏ដោយ ក៏មិនអាចទៅជំនួសឱ្យធនធានមនុស្សបានឡើយ។ ជាកិច្ចចាប់ផ្តើម លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានមានមតិស្វាគមន៍និងធ្វើរបាយការណ៍គូសបញ្ចាក់ពីសមិទ្ធិផលវិស័យអប់រំ ក្នុងឆ្នាំសិក្សា ២០១៩-២០២០ ពិសេស សមិទ្ធិផលនៃការអនុវត្ត ការធ្វើកំណែទម្រង់ក្នុងវិស័យអប់រំ យុវជន និងកីឡា រយៈពេល០១ឆ្នាំ កន្លងមកក្នុងខេត្តប៉ៃលិន ។បន្ទាប់ពីបានស្តាប់មតិស្វាគមន៌និងរបាយការណ៌លោកជំទាវ អភិបាលបានអានសារលិខិតសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាជូនអង្គពិធីទាំងមូល។ថ្លែងក្នុងឱកាសនោះ…

  • ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ធ្វើបាឋកថាតាមអនឡាញ (Online) ជូនដល់កម្មសិក្សាការី និងសិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១១ នៃសាលាភូមិន្ទរដ្ឋបាល

    ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ធ្វើបាឋកថាតាមអនឡាញ (Online) ជូនដល់កម្មសិក្សាការី និងសិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១១ នៃសាលាភូមិន្ទរដ្ឋបាល

    ភ្នំពេញ៖ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញធ្វើបាឋកថាតាមអនឡាញ (Online) ជូនដល់កម្មសិក្សាការី និងសិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១១ នៃសាលាភូមិន្ទរដ្ឋបាល ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ពាក់ព័ន្ធរបស់ក្រសួង ។ បាឋកថានេះធ្វើឡើងកាលពីថ្ងៃចន្ទ ទី១១ ខែមករា ឆ្នាំ២០២១ ដើម្បីចែករំលែកនូវព័ត៌មានពាក់ព័ន្ធទៅនឹងការកែទម្រង់ស៊ីជម្រៅក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ដើម្បីឱ្យពួកគាត់បានយល់ច្បាស់អំពីទិសដៅ ក៏ដូចជាចក្ខុវិស័យរបស់ក្រសួង និងត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមសហការអនុវត្តប្រកបដោយឆន្ទៈខ្ពស់។ ថ្លែងក្នុងបាឋកថានាឱកាសនោះ ឯកឧត្ដមទេសរដ្ឋមន្ត្រីបានរំលឹកឡើងវិញអំពីប្រវត្តិដំបូងនៃការធ្វើសមាហរណកម្មហេដ្ឋារចនាសម្ព័ន្ធរូបវន្តរបស់កម្ពុជា ដើម្បីតភ្ជាប់ពីរាជធានីភ្នំពេញទៅកាន់បណ្ដាខេត្តនានា និងតភ្ជាប់ពីខេត្តមួយទៅខេត្តមួយ ដោយការចាក់កៅស៊ូពីរស្រទាប់ស្ដើង(DBST) សំដៅពង្រឹង និងពង្រីកកិច្ចសហការ និងទំនាក់ទំនងក្នុងក្របខណ្ឌសង្គមនិងសេដ្ឋកិច្ចប៉ុណ្ណោះ ប៉ុន្តែឈានដល់ដំណាក់កាលថ្មីនេះ កម្ពុជាតម្រូវឱ្យមានការពង្រីក និងលើកកម្ពស់គុណភាពផ្លូវពីប្រភេទផ្លូវចាក់កៅស៊ូពីរស្រទាប់ស្ដើង (DBST) ទៅជាប្រភេទផ្លូវបេតុងកៅស៊ូ(AC) ដោយក្នុងនោះរួមមាន៖ ផ្លូវជាតិលេខ១ លេខ២ លេខ៣ លេខ៤ លេខ៥ លេខ៦ លេខ៧ លេខ៨ លេខ៩ និងផ្លូវជាតិនានាទៀត ព្រមទាំងកំពុងកសាងផ្លូវថ្មីពីវាលវែងទៅខេត្តកោះកុង (ផ្លូវជាតិលេខ១០) ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុជាដើម ឱ្យសមស្របតាមកំណើន សេដ្ឋកិច្ចនាពេលបច្ចុប្បន្នរបស់ប្រទេស។ ជាងនេះទៅទៀត ឯកឧត្ដមទេសរដ្ឋមន្ត្រីបានឱ្យដឹងថា៖ ក្រសួងបានទិញគ្រឿងចក្រទំនើបៗដែលមិនធ្លាប់មានជូនមន្ទីររាជធានី-ខេត្តទាំង២៥…

  • រដ្ឋបាលខេត្តកណ្តាល សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវបេតុងអាមេ ប្រវែង២០០០ម៉ែត្រ នៅឃុំស្វាយប្រទាល

    រដ្ឋបាលខេត្តកណ្តាល សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវបេតុងអាមេ ប្រវែង២០០០ម៉ែត្រ នៅឃុំស្វាយប្រទាល

    ខេត្តកណ្ដាល៖ ផ្លូវបេតុងមួយខ្សែ ប្រវែង ២០០០ម៉ែត្រ ទទឹង៥ម៉ែត្រ ស្ថិតនៅភូមិព្រែកតាតិន ឃុំស្វាយប្រទាល ស្រុកស្អាង ត្រូវបានសម្ផោតដាក់អោយប្រើប្រាស់ ក្រោមអធិបតីភាព ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងឯកឧត្តម ស្មាន ម៉ាណាន រដ្ឋលេខាធិការក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំស្វាយប្រទាល កាលពីរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២១។ ថ្លែងក្នុងពិធីនេះ ឯកឧត្តម ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានបញ្ចាក់ថា ផ្លូវបេតុងដែលកំពុងសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលនេះ គឺពិតជាមានសារៈណាស់សំរាបប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរ ទៅមក ងាយស្រួលដឹកជញ្ជូនកសិផលទៅទីផ្សារ សម្រួលដល់សិស្សានុសិស្ស ក្នុងការធ្វើដំណើរទៅសាលារៀន និងងាយស្រួលដល់ការប្រកបរបរចិញ្ចឹមជីវិតនានា បានយ៉ាងល្អប្រសើរ។ ហើយផ្លូវនេះគឺជាសមិទ្ធិផលថ្មី មួយទៀត សម្រាប់ស្រុកស្អាង ដែលបានប្រើប្រាស់ថវិកាគុណប្រយោជន៍ខេត្ត ឆ្នាំ២០២០ ក្នុងការសាងសង់ ឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ។ ឯកឧត្តមអភិបាលបានបញ្ជាក់បន្តថា សមិទ្ធផលទាំងនេះ គឺផ្តើមចេញពីកត្តាប្រទេសជាតិមានសុខសន្តិភាព ក្រោមការដឹកនាំ និងការយកចិត្តទុកដាក់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន…

  • អគ្គនាយកដ្ឋានពន្ធដារគ្រោងនឹងចុះត្រួតពិនិត្យការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន ចាប់ពីនៅថ្ងៃទី១កុម្ភៈតទៅ

    អគ្គនាយកដ្ឋានពន្ធដារគ្រោងនឹងចុះត្រួតពិនិត្យការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន ចាប់ពីនៅថ្ងៃទី១កុម្ភៈតទៅ

    យោងតាមសេចក្ដីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃ១១មករាឆ្នាំ២០២១ បានឲ្យដឹងថា ក្រុមការងារចម្រុះរាជធានី ខេត្ត ដឹកនាំដោយមន្ត្រីពន្ធដារ រួមសហការជាមួយអាជ្ញាធរមានាសមត្ថកិច្ចថ្នាក់ក្រោមជាតិ នឹងចុះត្រួតពិនិត្យការប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ២០២០ នៅតាមគោលដៅមួយចំនួនលើកំណាត់ផ្លូវសំខាន់ៗ នៃរាជធានី ខេត្ត ចាប់ផ្ដើមពីថ្ងៃទី១កុម្ភៈឆ្នាំ២០២១តទៅ។ អគ្គនាយកដ្ឋានបញ្ជាក់ថា ក្នុងករណីម្ចាស់យានយន្ដខកខាន មិនបានប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ២០២០កន្លងទៅ ត្រូវរួសរាន់អញ្ជើញទៅប្រកាសបង់ពន្ធ និងបង់ប្រាក់ពិន័យតាមច្បាប់ជាធរមាន នៅអគ្គនាយកដ្ឋានពន្ធដារ ឬនៅតាមសាខាពន្ធដារខេត្ត ខណ្ឌ ឬនៅសាខាធនាគារកាណាឌីយ៉ា ឬនៅសាខាធនាគារអេស៊ីលីដា ភីអិលស៊ី ឬនៅខាសាធនាគារវឌ្ឍនៈ ឬនៅសាខាធនាគារកម្ពុជាសាធារណៈ ឬនៅធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ឬនៅសាខាធនាគារស្ថាបនា ភីអិលស៊ី៕កឹម​ ទៀង

  • គណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ត្រួតពិនិត្យអាវុធជាតិផ្ទុះ និងពង្រឹងការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក តាមតិរវិថីព្រះស៊ីសុវត្ថិ

    គណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ត្រួតពិនិត្យអាវុធជាតិផ្ទុះ និងពង្រឹងការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក តាមតិរវិថីព្រះស៊ីសុវត្ថិ

    ភ្នំពេញ ៖ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ និងពង្រឹងការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក នៅលើតិរវិថីព្រះស៊ីសុវត្ថិ (ត្រង់រង្វង់មូលសម្តេចសង្ឍ ជួន ណាត) ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ កាលពីយប់ថ្ងៃច័ន្ទ ទី១១ ខែមករា ឆ្នាំ២០២១ ។ យោងតាមរបាយការណ៍ បង្ហាញថា មានមធ្យោបាយឆ្លងកាត់សរុប ចំនួន២២២គ្រឿង (រថយន្ត១៣៣គ្រឿង និងម៉ូតូ៨៩គ្រឿង) ក្នុងនោះ កម្លាំងចម្រុះបានធ្វើការអប់រំអ្នកបើកបរម៉ូតូ គ្មានពាក់មួកសុវត្ថិភាព ម៉ូតូអត់កញ្ចក់ពេលយប់បានមួយចំនួន ចំពោះអ្នកប្រើប្រាស់អាវុធខុសច្បាប់ឆ្លងកាត់ គឺពុំមាននោះទេ ៕ដោយប៊ុនធី វាន់លុក

  • អ្នកនាំពាក្យ៖ បុគ្គលដែលដកកាំភ្លើងគំរាមបាញ់ប្រជាពលរដ្ឋ នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មិនមានឈ្មោះនៅក្នុងក្របខ័ណ្ឌកងរាជអាវុធហត្ថទេ

    អ្នកនាំពាក្យ៖ បុគ្គលដែលដកកាំភ្លើងគំរាមបាញ់ប្រជាពលរដ្ឋ នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មិនមានឈ្មោះនៅក្នុងក្របខ័ណ្ឌកងរាជអាវុធហត្ថទេ

    ភ្នំពេញ៖ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បានបញ្ជាក់នៅល្ងាចថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ថា កងរាជអាវុធហត្ថ បានឃើញក្នុងបណ្ដាញព័ត៌មានសង្គមហ្វេសប៊ុក គណនីឈ្មោះ “ព័ត៌មានទាន់ហេតុការណ៍” បានសរសេរអត្ថបទមួយនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ ថា “គ្រាន់តែគ្រោះថ្នាក់ចរាចរណ៍សោះ លោកនាយករងមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជំរាយ ដកកាំភ្លើងគំរាមយុវជនម្នាក់”។ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បញ្ជាក់ថា ក្រោយកើតហេតុ កងរាជអាវុធហត្ថ បានធ្វើការចុះត្រួតពិនិត្យ ស្រាវជ្រាវករណីរឿងហេតុខាងលើនេះ ដល់កន្លែងកើតហេតុតាមនីតិវិធី។ មន្ត្រីជំនាញកងរាជអាវុធហត្ថបានបញ្ជាក់ថា បុគ្គលដែលបង្កហេតុដកកាំភ្លើងនៅផ្តុំផ្សារថ្មី ស្ថិតនៅសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ វេលាប្រមាណម៉ោង៤ និង៣០នាទីទៀបភ្លឺថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ មានឈ្មោះ សុខ ណាម៉ាលីដូ ភេទប្រុស ថ្ងៃខែឆ្នាំកំណើត៖ ១៧-០៨-១៩៩៣ មានទីលំនៅផ្ទះលេខ១២អឺសូន្យ ផ្លូវលេខ៨៨ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ បើតាមលោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បុគ្គលឈ្មោះ សុខ ណាម៉ាលីដូ មិនមានឈ្មោះនៅក្នុងក្របខ័ណ្ឌរបស់កងរាជអាវុធហត្ថ…

  • នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាអំពាវនាវឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្ន ចំពោះជនខិលខូចកំពុងតែប្រើល្បិចលួចយកព័ត៌មានគណនីវីង (Wing) តាមរយៈកម្មវិធី Telegram

    នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាអំពាវនាវឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្ន ចំពោះជនខិលខូចកំពុងតែប្រើល្បិចលួចយកព័ត៌មានគណនីវីង (Wing) តាមរយៈកម្មវិធី Telegram

    យោងតាមនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រសួងមហាផ្ទៃនៅថ្ងៃ១២មករាឆ្នាំ២០២១ បានឲ្យដឹងថា នាយកដ្ឋាន បានសង្កេតឃើញមានជនខិលខូចមួយចំនួនកំពុងតែចែកចាយតំណភ្ជាប់តាមរយៈកម្មវិធី Telegram ដោយសន្យាថាលោកអ្នកនឹងទទួលបានប្រាក់កាសដោយគ្រាន់តែអញ្ជើញមិត្តភ័ក្តិឱ្យចូលរួមប្រើប្រាស់ ឬចែកចាយតំណភ្ជាប់ (link)។ ប៉ុន្តែនៅពេលដែលលោកអ្នកចុចនៅលើតំណភ្ជាប់នោះ ពួកគេនឹងស្នើសុំយកព័ត៌មានផ្ទាល់ខ្លួនមួយចំនួនដូចជា ប័ណ្ណសម្គាល់ខ្លួន និងលេខគណនីជាដើម។ បើតាមការឆ្លើយតបរបស់ក្រុមហ៊ុន Wing តាមរយៈ សារឆ្លើយឆ្លង (Comments) គឺក្រុមហ៊ុនពុំមានប្រើប្រព័ន្ធទំនាក់ទំនង Telegram ទេ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា លោកអ្នកកុំចុចលើតំណភ្ជាប់នោះ ហើយសូមបញ្ឈប់ការចែកចាយ ព័ត៌មាននេះតាមបណ្ដាញទំនាក់ទំនងសង្គមទៀត។ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានាអំពាវនាវឱ្យអ្នកប្រើប្រាស់ ត្រូវមានការប្រុងប្រយ័ត្នជាមួយការបោកបញ្ឆោតមួយចំនួនមានដូចជា ការឈ្នះរង្វាន់ ការទទួលបានទំនិញផ្ញើពីបរទេសដែលទាមទារឱ្យលោកអ្នកបង់ប្រាក់ជាមុន ឬទាមទារយកទិន្នន័យផ្ទាល់ខ្លួននោះ ព្រោះនោះគឺជាល្បិចរបស់ជនខិលខូចដើម្បីបោកបញ្ឆោតយកប្រាក់កាសរបស់លោកអ្នក ឬយកទិន្នន័យទាំងនោះដើម្បីលួចចូលគណនី និងធ្វើការបោកបញ្ឆោតផ្សេងៗទៀតតែប៉ុណ្ណោះ៕កឹម ទៀង

  • សម្ដេចពិជ័យសេនា ទៀ បាញ់៖ កម្ពុជា គឺជាប្រទេសតូច តែមានទឹកចិត្តទូលាយ

    សម្ដេចពិជ័យសេនា ទៀ បាញ់៖ កម្ពុជា គឺជាប្រទេសតូច តែមានទឹកចិត្តទូលាយ

    តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានលើកឡើងថា៖ កម្ពុជា គឺជាប្រទេសតូច តែមានទឹកចិត្តទូលាយ។ សម្ដេចពិជ័យសេនា បានសរសេរបន្តថា ក្នុងពេលកំពុងប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ-១៩ ក៏កម្ពុជា ព្យាយាមចែករំលែកធនធានដែលមានជូនប្រជាជននិងប្រទេសជាមិត្ត ក្នុងការទប់ទល់នឹងការរីករាលដាលនៃមេរោគដ៏កាចសាហាវនេះ ដូចពាក្យចាស់ពោលថា “ជួយគ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក”៕ ដោយ វណ្ណលុក

  • ក្រសួងធនធានទឹកជូនដំណឹងអំពីស្ថានភាពអាកាសធាតុចុះត្រជាក់ពីថ្ងៃ១៣ដល់ថ្ងៃ១៩មករាឆ្នាំ២០២១

    ក្រសួងធនធានទឹកជូនដំណឹងអំពីស្ថានភាពអាកាសធាតុចុះត្រជាក់ពីថ្ងៃ១៣ដល់ថ្ងៃ១៩មករាឆ្នាំ២០២១

    ក្រសួងធនធានទឹកជូនដំណឹងអំពីស្ថានភាពអាកាសធាតុចុះត្រជាក់ពីថ្ងៃ១៣ដល់ថ្ងៃ១៩មករាឆ្នាំ២០២១។

  • មេបញ្ជាការកងទ័ពជើងគោកបានឧបត្ថម្ភរថយន្តប្រភេទដឹកជញ្ជូន ចំនួន០២គ្រឿង ជូនដល់អង្គភាពទ័ពចំនួន២ ដើម្បីប្រើប្រាស់បម្រើការងារដឹកជញ្ជូនដល់អង្គភាព

    មេបញ្ជាការកងទ័ពជើងគោកបានឧបត្ថម្ភរថយន្តប្រភេទដឹកជញ្ជូន ចំនួន០២គ្រឿង ជូនដល់អង្គភាពទ័ពចំនួន២ ដើម្បីប្រើប្រាស់បម្រើការងារដឹកជញ្ជូនដល់អង្គភាព

    ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានឧបត្ថម្ភរថយន្តប្រភេទដឹកជញ្ជូន ចំនួន០២គ្រឿង ជូនដល់អង្គភាពទ័ពដើម្បីប្រើប្រាស់បម្រើការងារដឹកជញ្ជូនដល់អង្គភាព ក្នុងនោះ ឧបត្ថម្ភារថយន្ត ម៉ាកHYUNDIA ៣,៥តោន ចំនួន០១គ្រឿង ទៅដល់ការិយាល័យទី៤ កងទ័ពជើងគោគ និង ០១គ្រឿងទៀត HYUNDIA ២,៥តោន ត្រូវប្រគល់ជូនទៅ មជ្ឈមណ្ឌលហ្វឹកហ្វឺនជួសជុលបញ្ជូនសារក្រសួងការពារជាតិ ពិធីប្រគល់ទទួល ត្រូវបានប្រារព្ធធ្វើនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១នៅអង្គភាពសាមីទាំងពីរ ដែលមានការចូលរួមដោយ ឧត្តមសេនីយ៍ទោ ជ វណ្ណរិទ្ធ នាយសេនាធិការរងកងទ័ពជើងគោក នាយការិយាល័យទី៤ កងទ័ពជើងគោក និងឧត្តមសេនីយ៍ទោ អៀង លីសក្តិ នាយកមជ្ឈមណ្ឌលហ្វឹកហ្វឺនជួសជុលបញ្ជូនសារក្រសួងការពារជាតិ៕ដោយ -រ៉ាវុធ