Category: ព័ត៌មានសង្គម

  • អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន ចែកអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់គ្រួសារក្រីក្រចំនួន ៩១គ្រួសារ ដែលរស់នៅក្នុងសហគមន៍រុងរឿង សង្កាត់ផ្សារដើមថ្កូវ

    អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន ចែកអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់គ្រួសារក្រីក្រចំនួន ៩១គ្រួសារ ដែលរស់នៅក្នុងសហគមន៍រុងរឿង សង្កាត់ផ្សារដើមថ្កូវ

    ភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរ៍ ១១រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១ អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន បានរៀបចំពិធីចែកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់គ្រួសារក្រីក្រចំនួន ៩១គ្រួសារ ដែលរស់នៅក្នុងសហគមន៍ រុងរឿង សង្កាត់ផ្សារដើមថ្កូវ ក្រោមអធិបតីភាព លោក ថេង សុថុល ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ ចំការមន និងលោក ព្រុំ សំខាន់ ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន ដោយមានការចូល រួមពីលោកចៅសង្កាត់ផ្សារដើមថ្កូវ និងមន្ត្រីខណ្ឌ-សង្កាត់ផងដែរ ។ ក្នុងឱកាសនោះ លោក ថេង សុថុល បាននាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្ដីនឹករលឹកពីសំណាក់ ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ជាពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេចតែងតែគិតគូរយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់បងប្អូនប្រជា ពលរដ្ឋក្រីក្រ ដែលមានទុក្ខលំបាក ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ…

  • ម៉ូតូមិនចាំម៉ាកបុកម៉ូតូស្កូបពីបណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់ រួចបេីកគេចបាត់

    ម៉ូតូមិនចាំម៉ាកបុកម៉ូតូស្កូបពីបណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់ រួចបេីកគេចបាត់

    ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូស្កុបពីមួយគ្រឿង ត្រូវបានម៉ូតូមួយគ្រឿងមិនចាំម៉ាកបេីកមកបុកពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់ រួចបេីកគេចខ្លួនបាត់ ។ ហេតុការណ៍នេះបានគេីតឡេីងកាលពីវេលាម៉ោង១១និង៤០នាទីយប់ ថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ នៅចំណុចខាងក្រោយមន្ទីរពេទ្យរុស្ស៊ី តាមបណ្តោយផ្លូវ៤៣០ កែងផ្លូវ១៩៩ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង ។ យោងតាមប្រភបព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ជិះម៉ូតូម៉ាកស្កូបពី ពណ៌ស លាយខៀវ ពាក់ស្លាកលេខភ្នំពេញ1AV 6537 បេីកបរដោយបុរសម្នាក់ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ៤៣០ ក្នុងទិសដៅពីជេីងទៅត្បូង ខណះមកដល់ចំណុចកេីតហេតុបំណងបត់ស្តាំទៅលិចភ្លាមនោះស្រាប់តែមានម៉ូតូមួយគ្រឿងមិនចាំម៉ាកជិះគ្នា២នាក់ធ្វេីដំណេីរមកពីក្រោយក្នុងល្បឿនលឿនហេីយបានបុកពេញទំហឹងបណ្តាលឲ្យដួលទាំងអស់គ្នា និងធ្វេីឲ្យភាគីខាងរថយន្តរងគ្រោះរបួសធ្ងន់ ចំណែកភាគីខាងបង្ករបួសស្រាលហេីយលេីកម៉ូតូជិះទៅបាត់ទៅ។ ក្រោយពេលកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗចំណែកម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុករងចាំដោះស្រាយតាមច្បាប់៕ដោយ ៖ជីម ភារ៉ា

  • រកសពជនរងគ្រោះឃើញហេីយ..ក្រោយពីរថយន្តព្រូសបុកម៉ូតូធ្លាក់ទឹកនៅផ្លូវ៥០ម៉ែត្រត្រាំទឹកមួយយប់

    រកសពជនរងគ្រោះឃើញហេីយ..ក្រោយពីរថយន្តព្រូសបុកម៉ូតូធ្លាក់ទឹកនៅផ្លូវ៥០ម៉ែត្រត្រាំទឹកមួយយប់

    ភ្នំពេញ៖ សពបុរសម្នាក់ត្រូវបានក្រុមគ្រួសារ រក ឃើញ នៅថ្ងៃទី៨ ខែមករា ឆ្នាំ ២០២១ ក្រោយ ពីជនរងគ្រោះជួបគ្រោះថ្នាក់ចរាចរណ៍បង្កដោយរថយន្ដព្រូស បុកម៉ូតូធ្លាក់ចូលទឹក ហេីយបាត់ខ្លួនមួយយប់ ក្នុងនោះក៏បណ្ដាលឱ្យ មាន អ្នករបួសធ្ងន់ម្នាក់ផងដែរ ។ គួរបញ្ចាក់ថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលេីបានកើតឡើងកាលពីវេលាម៉ោង១២និង២០ នាទីយប់រំលងអាធ្រាតឈានចូលថ្ងៃទី០៨ ខែមករាឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ ៥០ ម៉ែត្រ ភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោរាជធានីភ្នំពេញ។ សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះជិះម៉ូតូម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្ដាល 1G-3398 បើកបរដោយឈ្មោះ សម្បត្តិ បូរី ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកម្មករ មានទីលំនៅ នៅភូមិព្រែករកា ឃុំព្រែករកា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល រងរបួសធ្ងន់ បច្ចុប្បន្នកំពុងសង្រ្គោះព្យាបាលនៅគ្លីនិច ស៊ាងម៉ារី។ ចំណែក រថយន្ដម៉ាក TOYOTA Prius ពណ៌ទឹកប្រាក់ ស្លាកលេខ ភ្នំពេញ…

  • អភិបាលខេត្តស្វាយរៀង អញ្ជើញចូលរួមក្នុងពិធីក្រុងពាលីសាងសង់ អគារការិយាល័យច្រកចេញចូលតែមួយរបស់រដ្ឋបាលស្រុកកំពង់រោទិ៍

    អភិបាលខេត្តស្វាយរៀង អញ្ជើញចូលរួមក្នុងពិធីក្រុងពាលីសាងសង់ អគារការិយាល័យច្រកចេញចូលតែមួយរបស់រដ្ឋបាលស្រុកកំពង់រោទិ៍

    នាព្រឹកថ្ងៃសុក្រទី០៨ ខែមករា ឆ្នាំ២០២១នេះ នៅបរិវេណសាលាស្រុកកំពង់រោទិ៍ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញចូលរួមក្នុងពិធីក្រុងពាលីសាងសង់ អគារការិយាល័យច្រកចេញចូលតែមួយរបស់រដ្ឋបាលស្រុកកំពង់រោទិ៍។ អញ្ជើញចូលរួមក្នុងពិធីនេះមាន ឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ លោកប្រធានក្រុមប្រឹក្សាស្រុក លោក លោកស្រី អភិបាល អភិបាលរងស្រុក និងមន្ត្រីរាជការ ចំណុះសាលាស្រុកកំពង់រោទិ៍ជាច្រើនទៀត។ សូមជម្រាបជូនថា ក្រោមការយកចិត្តទុកដាក់របស់ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង រដ្ឋបាលខេត្ត បាននិងកំពុងដាក់ឲ្យដំណើរការផ្តល់សេវាតាមរយៈយន្តការច្រកចេញចូលតែមួយមានអង្គភាពច្រកចេញចូលតែមួយសាលាខេត្ត និងមានការិយាល័យច្រកចេញចូលតែមួយតាមបណ្តា ក្រុង ស្រុក មួយចំនួនទៀតរួមមាន ក្រុងស្វាយរៀង ក្រុងបាវិត ស្រុកស្វាយជ្រំ ស្រុករមាសហែក និងកំពុងដំណើរការសាងសង់មាននៅស្រុករំដួល និងស្រុកកំពង់រោទិ៍ដែលបានរៀបចំពិធីក្រុងពាលីសាងសង់អគារនៅព្រឹកនេះ ។ ដោយឡែក ចំពោះស្រុកដែលមិនទាន់មានអគារការិយាល័យច្រកចេញចូលតែមួយ រដ្ឋបាលស្រុកក៏បានរៀបចំការផ្តល់សេវារបៀបជាយន្តការច្រកចេញចូលតែមួយផងដែរ ដើម្បីផ្តល់សេវាជូនប្រជាពលរដ្ឋបានទាន់ពេលវេលា។ ជាការពិតណាស់ ការផ្ដល់សេវារដ្ឋបាល តាមរយៈយន្ដការការិយាល័យច្រកចេញចូលតែមួយ ដែលបានអនុវត្តនាពេលកន្លងមក ទោះបីមានចំណុចខ្វះខាតមួយចំនួន ក៏ទទួលបានលទ្ធផលវិជ្ជមាន ព្រមទាំងទទួលបានការគាំទ្រ និងការចូលរួមយ៉ាងសកម្ម ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់…

  • ឯកឧត្ដម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានដឹកនាំកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាព សាងសង់ផ្លូវទាំង៣៨ខែ្ស ក្នុងក្រុង-ខេត្តសៀមរាប

    ឯកឧត្ដម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានដឹកនាំកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាព សាងសង់ផ្លូវទាំង៣៨ខែ្ស ក្នុងក្រុង-ខេត្តសៀមរាប

    សៀមរាប៖ នៅថ្ងៃសុក្រ ១០រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពសាងសង់ផ្លូវទាំង៣៨ខែ្សក្នុងក្រុងសៀមរាប ខេត្តសៀមរាបដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់មន្ត្រីបច្ចេកទេស ក្រោមឱវាទក្រសួង និងភាគីពាក់ព័ន្ធផងដែរ។ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងស្ដាប់ការធ្វើបទបង្ហាញ បញ្ហា និងសំណូមពររបស់ក្រុមទទួលបន្ទុកនីមួយៗ សំដៅស្វែងរកដំណោះស្រាយ ក៏ដូចជាផ្ដល់អនុសាសន៍នានា ដើម្បីធានាឱ្យការសាងសង់ផ្លូវទាំង៣៨ខែ្សនេះមានគុណភាពខ្ពស់ស្របតាមបទដ្ឋានបច្ចេកទេស និងសៀវភៅបន្ទុក។ ឯកឧត្ដមទេសរដ្ឋមន្ត្រីបានមានប្រសាសន៍ថា យើងទាំងអស់គ្នាជិះទូកតែមួយរួមគ្នា គឺទូករាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដូចនេះយើងត្រូវសហការគ្នាឱ្យបានរឹងមាំ មានឆន្ទះខ្ពស់និងមុតស្រួច ដោយធ្វើអ្វីៗធ្វើម្ដងឱ្យហើយ ធ្វើឱ្យមានប្រសិទ្ធភាព និងធ្វើឱ្យមានគុណភាពខ្ពស់។ ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្ដមទេសរដ្ឋមន្ត្រីបានប្រកាសសមាសភាពថ្នាក់ដឹកនាំក្រសួង ក្នុងមុខតំណែងជាអនុរដ្ឋលេខាធិការចំនួនបួនរូបដែលទើបទទួលការតែងតាំងពីព្រះមហាក្សត្រ ដែលថ្នាក់ដឹកនាំទាំងបួនរូបនោះគឺជាអតីតមន្ត្រីរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន មានចំណេះដឹង បទពិសោធន៍ និងស្នាដៃខ្ពស់ក្នុងការងារសាធារណការ ដើម្បីរួមគ្នាអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសផ្លូវទាំង៣៨ខែ្សក្នុងក្រុងសៀមរាបឲ្យកាន់តែមានគុណភាពខ្ពស់ និងសម្រេចតាមផែនការដែលបានគ្រោងទុក។ ឯកឧត្ដមទេសរដ្ឋមន្ត្រីបានថ្លែងអំណរគុណ និងកោតសរសើរយ៉ាងក្រៃលែងចំពោះអង្គភាពទាំងអស់ដែលបានខិតខំបំពេញការងាររបស់ខ្លួនដោយយកចិត្តទុកដាក់ និងមានទំនួនខុសត្រូវខ្ពស់ ព្រមទាំងបានផ្ដាំផ្ញើឱ្យភាគីពាក់ព័ន្ធទាំងអស់សហការ…

  • ប្រជាពលរដ្ឋប្រទះឃើញសពអណ្តែកទឹក ក្នុងស្ទឹងតាហោ

    ប្រជាពលរដ្ឋប្រទះឃើញសពអណ្តែកទឹក ក្នុងស្ទឹងតាហោ

    ភ្នំពេញ៖ ប្រជាពលរដ្ឋបានប្រទះឃើញសពមនុស្សស្លាប់អណ្តែកទឹក បង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹក ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ ក្នុងស្ទឹងតាហោ ស្ថិតនៅភូមិព្រែកថ្លឹង សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ សមត្ថកិច្ច បញ្ជាក់ថា សពមានឈ្មោះ ភួង បញ្ញា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរនៅផ្ទះ បច្ចុប្បន្នស្នាក់នៅភូមិក្បាលទំនប់ សង្កាត់បឹងទំពុង ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ បើតាមប្អូនប្រុសបង្កើតរបស់សព ឈ្មោះ ភួង រតនា បានឱ្យដឹងថា ជនរងគ្រោះមានជំងឺសសៃប្រសាទរយៈពេល២ឆ្នាំមកហើយ ដោយបាត់ពីផ្ទះរយៈពេលបីថ្ងៃពីយប់ គឺបានបាត់ពីផ្ទះតាំងពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ ហើយក្រុមគ្រួសារបានខំដើរស្វែងរក និងផ្សព្វផ្សាយតាមវិទ្យុ ABC ផងដែរ។ នៅថ្ងៃកើតហេតុ គាត់ក៏បានឃើញសារព័ត៌មានផ្សាយថា មានករណីមនុស្សស្លាប់អណ្តែតទឹក នៅទីតាំងកើតហេតុខាងលើ ទើបពេលគាត់មកមើលឃើញថាជាបងប្រុសរបស់គាត់ពិតប្រាកដមែន។ តាមការធ្វើកោសល្យវិច័យ របស់ក្រុមគ្រូពេទ្យវិទ្យាសាស្ត្រ នៃស្នងការនគរបាលរាជធានីភ្នំពេញ គ្រូពេទ្យអមសាលាដំបូងរាជធានីភ្នំពេញ លោកវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន បញ្ជាក់ថា ឈ្មោះ ភួង បញ្ញា (សព)…

  • ជិះម៉ូតូលឿនទាក់ដៃចង្កូតជាមួយរថយន្តទៅបុកម៉ូតូមួយគ្រឿងទៀត បណ្តាលឲ្យរងបួស៣នាក់

    ជិះម៉ូតូលឿនទាក់ដៃចង្កូតជាមួយរថយន្តទៅបុកម៉ូតូមួយគ្រឿងទៀត បណ្តាលឲ្យរងបួស៣នាក់

    ភ្នំពេញ៖ ជិះម៉ូតូក្នុងល្បឿនលឿនទាក់ដៃចង្កូតជាមួយរថយន្តទៅបុកម៉ូតូមួយគ្រឿងទៀតចំពេញទំហឹង បណ្តាលឲ្យរងបួសស្រាលចំនួន៣នាក់។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីរវេលាម៉ោង៨ និង១៥នាទីព្រឹក ថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ២១៧ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ បើតាមប្រភពព័ត៍មានពីរកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញម៉ូតូម៉ាក XR មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាក់លេខ ភ្នំពេញ 1HM-8181 ជិះឌុបគា្នពីរនាក់ ធ្វើដំណើរតាមបណ្តោយផ្លូវ២១៧ ក្នុងទិសដៅពីជើងទៅត្បូងស្របទិសគ្នា ក្នុងល្បឿនលឿន ខណៈមកដល់ចំនុចកើតហេតុខាងលើ ក៏បានទាក់ដៃចង្កូតជាមួយរថយន្តមួយគ្រឿង មិនចាំម៉ាក មិនចាំស្លាក់លេខ រួចជ្រុលទៅបុកម៉ូតូម៉ាក Today មួយគ្រឿងទៀតចំពេញទំហឹង បណ្តាលឲ្យម៉ូតូទាំងពីរគ្រឿងរងការខូចខាតបន្តិចបន្តួចដូចគ្នា ហើយភ្លាមៗនោះរថយន្តក៏បានបើកទៅបាត់តែម្តង។ ចំណែកឯមនុស្សវិញបណ្តាលឲ្យរងរបួសស្រាលចំនួន៣នាក់។ ក្រោយពេលកេីតហេតុ សមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់កន្លែងកើតហេតុ រួចធ្វើការវាស់វែងយកម៉ូតូទាំងពីរគ្រឿងយកមកដាក់កៀនខាងសិន ដើម្បីឲ្យភាគីទាំងសងខាងសម្របសម្រួលគ្នា ដោយភាគីខាងម្ចាស់ម៉ូតូម៉ាកXR ជាអ្នកបង្ក ក៏ព្រមសង់សំណង់ទៅខាងភាគីម្ចាស់ម៉ូតូ Today ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងតែម្តង៕ ដោយ\ ឆៃ ហួត និងប៊ុនធី

  • រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងផ្អាកផ្គត់ផ្គង់ទឹករយៈពេលខ្លី នៅតំបន់មួយចំនួន

    រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងផ្អាកផ្គត់ផ្គង់ទឹករយៈពេលខ្លី នៅតំបន់មួយចំនួន

    ភ្នំពេញ៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងផ្អាកផ្គត់ផ្គង់ទឹកស្អាតរយៈពេលខ្លី នៅតំបន់មួយចំនួន ក្នុងខណ្ឌចំការមន ខណ្ឌឬស្សីកែវ និងខណ្ឌដង្កោ ក្នុងរាជធានីភ្នំពេញ នៅយប់ថ្ងៃទី១២-១៣ និងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ ដោយសារតែអ្នកជំនាញ កាត់ភ្ជាប់បំពង់ចែកចាយទឹកថ្មី។ * ការផ្អាកផ្គត់ផ្គង់ទឹកនៅតំបន់សង្កាត់ជើងឯក ខណ្ឌដង្កោ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ មានរយៈពេលខ្លីប្រមាណ០៤ម៉ោង ចាប់ពីម៉ោង៨៖០០នាទីយប់ ដល់ម៉ោង១២៖០០នាទីយប់។ * ការផ្អាកផ្គត់ផ្គង់ទឹកនៅតំបន់សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ មានរយៈពេលខ្លីប្រមាណ០៤ម៉ោង ចាប់ពីម៉ោង៨៖០០នាទីយប់ ដល់ម៉ោង១២៖០០នាទីយប់។ * ការផ្អាកផ្គត់ផ្គង់ទឹកនៅតំបន់ភូមិសាស្ត្រខណ្ឌដង្កោ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ មានរយៈពេលខ្លីប្រមាណ០៨ម៉ោង ចាប់ពីម៉ោង៨៖០០នាទីយប់ ដល់ម៉ោង០៤៖០០នាទីទៀបភ្លឺ៕

  • សម្តេចតេជោ សម្រេចបង្កើតគណៈកម្មការ និងអនុគណៈកម្មការផលិតភាពយន្តភាគរឿង ” កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបរមី”

    សម្តេចតេជោ សម្រេចបង្កើតគណៈកម្មការ និងអនុគណៈកម្មការផលិតភាពយន្តភាគរឿង ” កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបរមី”

    ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន ចេញសេចក្តីសម្រេច ស្តីពីការបង្កើតគណៈកម្មការ និងអនុគណៈកម្មការផលិតភាពយន្តភាគរឿង ” កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបរមី”។

  • បញ្ជូនតៃកុងរថយន្ត Lexus RX300 ពាក់ព័ន្ធករណីបាញ់សម្លាប់នាយរងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលទៅតុលាការ

    បញ្ជូនតៃកុងរថយន្ត Lexus RX300 ពាក់ព័ន្ធករណីបាញ់សម្លាប់នាយរងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលទៅតុលាការ

    ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១ បានបញ្ជូនខ្លួនជនសង្ស័យជាអ្នកបើកបររថយន្តជាប់ពាក់ព័ន្ធនឹងអំពើឃាតកម្មបាញ់សម្លាប់នាយរងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញទៅតុលាការចាត់ការតាមផ្លូវច្បាប់។ ជនសង្ស័យអ្នកបើកបររថយន្តឈ្មោះ កែ ចាន់មាន ភេទប្រុសអាយុ២៥ ឆ្នាំគ្មានមុខរបរពិតប្រាកដរស់នៅស្រុកកណ្តៀងខេត្តពោធិ៍សាត់រត់គេចខ្លួនទៅដល់ខេត្តបាត់ដំបងហើយត្រូវបានកម្លាំងនគរបាលស្រាវជ្រាវបង្ក្រាបចាប់ខ្លួនកាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១ ស្ថិតនៅផ្ទះជួលមួយកន្លែងជិតបច្ឆាវត្តទួលតាឯកក្នុងភូមិអូរតាគាំ១សង្កាត់ទួលតាឯកក្រុងបាត់ដំបងខេត្តបាត់ដំបង។ សូមជម្រាបថាជនដៃដល់បានរត់គេចខ្លួនកំពុងត្រូវកម្លាំងនគរបាលរាជធានីភ្នំពេញបន្តសហការជាមួយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធតាមស្វែងរកចាប់ខ្លួនដៃដល់ជាឃាតកនៅខេត្តភាគឦសាននៃប្រទេសកម្ពុជា។ សូមរំលឹកថានៅថ្ងៃទី៣០ខែធ្នូឆ្នាំ២០២០វេលាម៉ោង១២និង៥នាទីយប់មានករណីឃាតកម្មផ្តើមចេញពីទំនាស់គ្រោះថ្នាក់ចរាចរណ៍នៅចំណុចមុខផ្ទះសំណាក់សាំងហ័រទៀនលើមហាវិថីសហព័ន្ធរុស្សីស្ថិតនៅភូមិក្បាលដំរី២សង្កាត់កាកាប២ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញបង្កឡើងដោយជនសង្ស័យចំនួន០២នាក់ស្លៀកពាក់ស៊ីវិលប្រដាប់ដោយអាវុធខ្លី០១ដើមមិនស្គាល់ម៉ាកបន្សល់ទុកសំបកគ្រាប់នៅកន្លែងកើតហេតុចំនួន០៩គ្រាប់ក្បាលគ្រាប់ចំនួន០១គ្រាប់មធ្យោបាយធ្វើសកម្មភាពរថយន្តម៉ាកLexusRX300ពណ៌ខ្មៅពាក់ស្លាកលេខសៀមរាប2A-4546មានស្នាមកំពិតដំបូលផ្នែកខាងមុខខាងស្តាំនិងរថយន្តជនរងគ្រោះម៉ាកFORDRAPTORF150ផលិតឆ្នាំ២០២០ពណ៌ស០១គ្រឿងនៅកន្លែងកើតហេតុ។ ជនរងគ្រោះឈ្មោះរ៉េតស៊ីណែតភេទប្រុសអាយុ៤១ឆ្នាំស្នាក់នៅផ្ទះលេខ១៦៩ផ្លូវ១៦៩ភូមិ៤សង្កាត់វាលវង់ខណ្ឌ៧មករារាជធានីភ្នំពេញជានាយរងការិយាល័យនគរបាលកំរឹតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញត្រូវបានជនដៃដល់បាញ់ពីក្រោយខ្នងចំនួន០៣គ្រាប់ធ្លាយមកមុខនិងថ្ងាស់០១គ្រាប់ធ្លាយមកក្រោយ។បន្ទាប់ពីបង្កហេតុជនសង្ស័យបានបើករថយន្តគេចចេញពីកន្លែកើតហេតុ។សមត្ថកិច្ចចុះធ្វើស្រាវជ្រាវស្វែងរកជនសង្ស័យនៅព្រឹកថ្ងៃដដែលសកមត្ថកិច្ចបានរកឃើញរថយន្តជនសង្ស័យដែលដោះស្លាកលេខចេញយកទៅប្លុងចោលនៅចំណុចផ្ទះគ្មានលេខផ្លូវ៤២ភូមិស្វាយឧត្តមសង្កាត់ពន្សាំងខណ្ឌព្រែកព្នៅនិងបានសាកសួរម្ចាស់ផ្ទះហើយឈានទៅដល់ការស្វែងរកចាប់ខ្លួនជនសង្ស័យ០១នាក់ជាបក្ខពួកជនដៃដល់ដែលបានរត់គេចដល់ខេត្តបាត់ដំបងហើយបានបញ្ជូនជនសង្ស័យរូបនេះមកកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌមរិតធ្ងន់រាជធានីភ្នំពេញដើម្បីធ្វើការសាកសួរ។ ក្រោយការសាកសួរជនសង្ស័យឈ្មោះកែចាន់មានបានសារភាពថាក្រុមខ្លួនពិតជាបានចូលរួមក្នុងសកម្មភាពបាញ់សម្លាប់ជនរងគ្រោះពិតប្រាកដមែនដោយឈ្មោះអ៊ាណារ៉េនហៅរ៉េនជាអ្នកបាញ់សម្លាប់ជនរងគ្រោះ។ចំណែករូបគេជាអ្នកបើករថយន្តរត់គេចទៅលាក់ទុកនៅផ្ទះប្រជាពលរដ្ឋក្បែរភ្នំបាសិត។ហើយឈ្មោះរ៉េនក៏បានតេទូរស័ព្ទបក្ខពួកម្នាក់ទៀតយកម៉ូតូមកឌុបពួកខ្លួនឆ្លងស្ពានព្រែក្តាមទៅផ្ទះសំណាក់មិនចាំយីហោដេកចំនួន០២យប់។បន្ទាប់មកពួកគេក៏បែកគ្នារៀងៗខ្លួនហើយរូបគេ(កែចាន់មាន)មកលាក់ខ្លួននៅក្នុងវត្តមួយនៃខណ្ឌព្រែកព្នៅ០១យប់។លុះដល់ថ្ងៃទី០២ខែមករាឆ្នាំ២០២១ខ្លួនក៏បានបន្តដំណើរទៅខេត្តបាត់ដំបងដោយស្នាក់នៅបន្ទប់ជួលម្តុំវត្តទួលតាឯកខេត្តបាត់ដំបងទើបនៅថ្ងៃទី០៣ខែមករាឆ្នាំ២០២១ពេលខ្លួនកំពុងដេកនៅផ្ទះជួលក៏ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនតែម្តង។ សេចក្តីរាយការណ៍ឱ្យដឹងថាជនដៃដល់បាញ់សម្លាប់នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញបានរត់គេចខ្លួនដល់ខេត្តមណ្ឌលគិរីជាមួយភរិយាប្អួនថ្លៃនិងកូនម្នាក់។ជនសង្ស័យបានព្យាយាមបើករថយន្តបំបុករបាំងហាមឃាត់របស់សមត្ថកិច្ចនៅក្នុងស្រុកកោះញ៉ែកកាលពីយប់ថ្ងៃទី០៤ខែមករាដើម្បីការទម្លាយចេញពីការឡោមព័ទ្ធ។ឈ្មោះរ៉េនត្រូវគេបញ្ជាក់ថាគឺជាមន្ត្រីយោធាដែលមានអាវុធជាប់ខ្លួននិងជាមនុស្សធ្លាប់ធ្វើសកម្មភាពអំពើប្លន់បាញ់សម្លាប់ជនរងគ្រោះម្នាក់នៅក្នុងរាជធានីភ្នំពេញនិងទើបចេញពីពន្ធនាគារបាន២ឆ្នាំ។ សូមបញ្ជាក់ផងដែរថាជុំវិញនៃអំពើឃាតកម្មបាញ់សម្លាប់នាយរងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញនៅខណ្ឌពោធិ៍សែនជ័យរឿងទំនាក់គ្រោះថ្នាក់ចរាចរណ៍នោះ។ឯកឧត្តមឧត្តមសនីយ៍ឯកសថេតអគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញក៏បានប្រាប់គ្រួសារសពនៅក្នុងពិធីគោរពវិញ្ញាណក្ខន្ធសពលោកវរសេនីយ៍ទោរ៉េតស៊ីណែតហៅញ៉ក់កាលពីកន្លងទៅថ្មីៗនេះនឹងប្តេជ្ញាតាមស្វែងរកចាប់ខ្លួនជាឃាតកដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ឱ្យខាងតែបាន៕ដោយ៖បញ្ញា