Category: ព័ត៌មានសង្គម

  • រដ្ឋបាលខេត្តបាត់ដំបង រៀបចំពិធីក្រុងពិលីសាងសងអគារសិក្សា១ខ្នង មាន៣បន្ទប់ នៅសាលាបឋមសិក្សាបោះពោធិ៍ ស្ថិតនៅស្រុកសង្កែ

    រដ្ឋបាលខេត្តបាត់ដំបង រៀបចំពិធីក្រុងពិលីសាងសងអគារសិក្សា១ខ្នង មាន៣បន្ទប់ នៅសាលាបឋមសិក្សាបោះពោធិ៍ ស្ថិតនៅស្រុកសង្កែ

    ថ្ងៃ៧ មករា គឺជាខួប ៤២ឆ្នាំ នៃការរំដោះ និងជាថ្ងៃកំណើតទី២ នៃការរស់ឡើងវិញរបស់ប្រជាជនកម្ពុជា ដែលបានរួចផុតពីរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបប្រល័យពូជសាសន៍ខ្មែរក្រហម។ ឆ្លៀតក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤២ នៃថ្ងៃជ័យជំនះ ៧ មករា ឯកឧត្តម ស៊ឹម ស៊ីថា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយករដ្ឋាករទឹកស្វ័យតរាជធានីភ្នំពេញ បានផ្តល់អគារសិក្សាបេតុង ១ខ្នង មាន ៣បន្ទប់ ដំបូងប្រក់ក្បើងតាមរយៈ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ជូនដល់ប្អូនប្រជាពលរដ្ឋនៅភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ដែលបានរៀបចំពិធីក្រុងពិលីនៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២១ នៅសាលាបឋមសិក្សា បោះពោធិ៍ ក្រោមអធិបតីភាព ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត និងលោកជំទាវ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក អភិបាលរងខេត្ត លោកប្រធាន អនុប្រធានមន្ទីរ…

  • ជនសង្ស័យ៣នាក់ ពាក់ព័ន្ធ ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ត្រូវនគរបាលប៉ុស្ដិ៍ទឹកថ្លា ឃាត់ខ្លួន

    ជនសង្ស័យ៣នាក់ ពាក់ព័ន្ធ ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ត្រូវនគរបាលប៉ុស្ដិ៍ទឹកថ្លា ឃាត់ខ្លួន

    ភ្នំពេញ ៖ កម្លាំងប៉ុស្តិ៍នគរបាលទឹកថ្លា នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានឃាត់ខ្លួនជនសង្ស័យ០៣នាក់ ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្លូវបេតុង ភូមិបូរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ នេះបេីយោងតាមរបាយការណ៍របស់លោក វរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងនៅព្រឹកថ្ងៃទី ៧ ខែមករា ឆ្នាំ ២០២១ ។ ជនសង្ស័យ០៣នាក់ ៖ ទី១-ឈ្មោះ ហ៊ែល ជីវ៉ា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល សង្កាត់ចតុមុខ ខណ្ឌដូនពេញ , ទី២-ឈ្មោះ វឹក ផាន់ណាក់ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដែក ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ , និងទី៣-ឈ្មោះ លន់ រ៉ូហ្សា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់…

  • គ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី០៦ នៅទូទាំងប្រទេសកើតឡើងចំនួន១១លើក បណ្ដាលឲ្យមនុស្សស្លាប់៧នាក់ និងរបួសធ្ងន់ស្រាល១៤នាក់

    គ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី០៦ នៅទូទាំងប្រទេសកើតឡើងចំនួន១១លើក បណ្ដាលឲ្យមនុស្សស្លាប់៧នាក់ និងរបួសធ្ងន់ស្រាល១៤នាក់

    ភ្នំពេញ៖ នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស បានកើតឡើងចំនួន១១លើក បណ្ដាលឲ្យមនុស្សចំនួន៧នាក់បានស្លាប់ និង១៤នាក់ទៀត បានរងរបួសធ្ងន់ស្រាល។ នេះបើយោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។ របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ រួមមាន៖ បើកបរលើសល្បឿនកំណត់ ការមិនគោរពសិទ្ធិ មិនប្រកាន់ស្ដាំ បត់គ្រោះថ្នាក់ និងប្រជែងគ្រោះថ្នាក់ជាដើម៕ ដោយ/ ឆៃ ហួត និងប៊ុនធី

  • ឯកឧត្ដម រ័ត្ន វិរៈ ចែកគោពូជចំនួន២១ក្បាល ដល់បងប្អូនប្រជាពលរដ្ឋ ៧គ្រួសារ នៅក្នុងឃុំជើងគោ ស្រុកព្រៃនប់

    ឯកឧត្ដម រ័ត្ន វិរៈ ចែកគោពូជចំនួន២១ក្បាល ដល់បងប្អូនប្រជាពលរដ្ឋ ៧គ្រួសារ នៅក្នុងឃុំជើងគោ ស្រុកព្រៃនប់

    ព្រះសីហនុ ៖ ឯកឧត្ដម រ័ត្ន វិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំក្រុមការងារចុះជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ និងចែកពូជគោជូនបងប្អូនប្រជាពលរដ្ឋចំនួន៧គ្រួសារ ១គ្រួសារគោ៣សរុបចំនួន២១ក្បាល និងពូជមាន់ចំនួន៦គ្រួសារ ក្នុង១គ្រួសារ ៤០គីឡូ សរុបចំនួន ២៤០គីឡូអ្នកចូលរួមសរុបប្រហែល ៣០នាក់ ស្ថិតនៅឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១ ។ ឯកឧត្តម រ័ត្ន វិរៈ បានឱ្យដឹងថា ការរៀបចំពិធីចែកគោពូជចិញ្ចឹមជូនប្រជាពលរដ្ឋនេះ គឺជារួមចំណែកក្នុងការផ្តល់ពូជដល់ប្រជាជននៅតាមសហគមន៍តំបន់ការពារធម្មជាតិ ដើម្បីផ្សារភ្ជាប់ជាមួយយុទ្ធសាស្រ្តអភិវឌ្ឍន៍ថ្នាក់តំបន់មួយយ៉ាងល្អប្រសើរសម្រាប់ជាចក្ខុវិស័យក្នុងការបង្កើនផលិតភាពកសិកម្មប្រកបប្រសិទ្ធភាពខ្ពស់ និងមានសុវត្ថិភាពដល់បរិស្ថានរស់នៅ និងដើម្បីចូលរួមលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។ សូមបញ្ជាក់ថា កន្លងមកក្រសួងបរិស្ថាន បានចែកគោ ជ្រូក និងមាន់ដល់ប្រជាសហគមន៍តំបន់ការពារធម្មជាតិ ក្នុងចំណោមសហគមន៍តំបន់ការពារធម្មជាតិ នៃម្រោងលើកកម្ពស់ជីវភាពប្រជាជនក្នុងតំបន់ការពារធម្មជាតិ ដែលរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្តល់ឱ្យសហគមន៍ តាមរយៈស្មារតីនៃវេទិកាស្ដីពី «ការការពារ និងអភិរក្សធនធានធម្មជាតិ» ដែលរៀចំឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ ៕

  • អភិបាលរាជធានីភ្នំពេញ អំពាវនាវដល់ប្រជាពលរដ្ឋចូលរួមបន្តរក្សាសន្តិភាពដែលកម្ពុជាកំពុងមានបច្ចុប្បន្ន

    អភិបាលរាជធានីភ្នំពេញ អំពាវនាវដល់ប្រជាពលរដ្ឋចូលរួមបន្តរក្សាសន្តិភាពដែលកម្ពុជាកំពុងមានបច្ចុប្បន្ន

    ភ្នំពេញ៖ កំណើននៃសំណង់អគាររីកដុះដាលគួរឱ្យកត់សម្គាល់នៅក្នុងរាជធានីភ្នំពេញ ដែលបច្ចុប្បន្នរាជធានីមួយនេះមានអគារខ្ពស់ៗជាង ២.០០០អគារ។ សមិទ្ធិផលទាំងអស់នេះ អាចកើតមានឡើងបានដោយសារកត្តាសន្តិភាព ដូច្នេះប្រជាពលរដ្ឋត្រូវបន្តរក្សាសន្តិភាពដែលកម្ពុជាកំពុងមាននាពេលបច្ចុប្បន្ន។ នេះជាប្រសាសន៍របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។ ការអំពាវនាវរបស់លោកអភិបាលរាជធានីភ្នំពេញ បានធ្វើឡើង ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារមណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញ កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ នៅក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ក្នុងពិធីនោះ លោក ឃួង ស្រេង បានបញ្ជាក់ថា សន្តិភាពរបស់កម្ពុជានៅពេលនេះគឺ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រឹងប្រែងយកមកដោយលំបាក កាលពីថ្ងៃទី៧ មករា ១៩៧៩ ហើយមកដល់ឆ្នាំ២០២១គឺ មានអាយុកាល ៤២ឆ្នាំហើយ៕

  • អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋអស់ពីរខ្នងនៅខណ្ឌឬស្សីកែវ

    អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋអស់ពីរខ្នងនៅខណ្ឌឬស្សីកែវ

    ភ្នំពេញ ៖ អគ្គិភ័យមួយបណ្ដាមកពីផ្ទុះសេខ្សែភ្លើងបង្កឲ្យឆាបឆេះផ្ទះប្រជាពលរដ្ឋពីរខ្នងយ៉ាងសន្ធោសន្ធៅត្រូវបានកម្លាំងជំនាញមកធ្វើការបាញ់ពន្លត់ កាលពីវេលាម៉ោង ២និង១០នាទីរំលងអធ្រាតឈានចូល ថ្ងៃទី៧ ខែមករា ឆ្នាំ២០២១ នៅចំណុចផ្លូវរថភ្លេីង ក្នុងសង្កាត់ទួលសង្កែទី ១ ខណ្ឌ ឫស្សីកែវ រាជធានីភ្នំពេញ ។ យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា ផ្ទះខាងលើមានការឆ្លងចរន្តអគ្គិសនីបណ្ដាលឲ្យមានជាអណ្តាតភ្លេីងឆាបឆេះយ៉ាងសន្ធោសន្ធៅរាលដាលដល់ផ្ទះមួយទៀតឆេះអស់ទាំងស្រុងតែម្តង ។ សូមបញ្ជាក់ថា ក្នុងករណីអគ្គិភ័យខាងលើនេះប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ចំនួន៤ គ្រឿងហើយសមត្ថកិច្ចបានពន្លត់បានទាំងស្រុងត្រឹមរយៈពេលប្រហែលកន្លះម៉ោង ហេីយក៏មិនបណ្ដាលឲ្យមនុស្សរងរបួសនោះដែរ ៕ ដោយ៖ ជីម ភារ៉ា

  • រថយន្តមិនស្គាល់ម៉ាកបើកលឿនទៅកៀរម៉ូតូ បណ្តាលឲ្យដួលហើយកិនពីលើយុវជនម្នាក់បែកក្បាលស្លាប់

    រថយន្តមិនស្គាល់ម៉ាកបើកលឿនទៅកៀរម៉ូតូ បណ្តាលឲ្យដួលហើយកិនពីលើយុវជនម្នាក់បែកក្បាលស្លាប់

    ភ្នំពេញ៖ យុវជនម្នាក់ស្លាប់ បន្ទាប់ពីជិះម៉ូតូសុខៗត្រូវរថយន្តមិនចាំម៉ាក មកពីក្រោយកៀរឲ្យដួលកិនពីលើបែកក្បាលខ្ទិចហើយរថយន្តបង្កបើកគេចបាត់។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលនៅវេលា ម៉ោង៣យប់រំលងអធ្រាត្រឈានចូលថ្ងៃព្រហស្បតិ៍ ទី៧ ខែមករាឆ្នាំ២០២១។ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ ៣ ចំណុចជិតបន្ទាយង៧០ ក្នុងភូមិព្រែព្រីងខាងត្បូង១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ។ ក្នុងកាបូបជនរងគ្រោះមាន អត្តសញ្ញាណប័ណ្ណ មួយសន្លឹកមានឈ្មោះ ខឿន ខាវភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើត ភូមិព្រៃខ្មៅ ឃុំកន្សោមអក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ដោយជិះម៉ូតូម៉ាកឌ្រឺមសង់ ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាក លេខ ភ្នំពេញ1IE.1696 ជិះតែម្នាក់ឯង។ បេីតាមប្រភពបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញ យុវជនម្នាក់ជិះម៉ូតូឌ្រីមសង់ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីជើងមកត្បូង ខណៈមកដល់ចំណុចកើតហេតុខាងលើ ស្រាប់ តែមានរថយន្តមិនស្គាល់ម៉ាកបើកស្របគ្នាមកពីក្រោយល្បឿនលឿន មកគៀរម៉ូតូជនរងគ្រោះ បណ្ដាលឲ្យដួលហើយកិន ត្រឹមចង្កេះមកខាងក្បាលបណ្តាលឲ្យបែកក្បាលខ្ទិចស្លាប់មួយរំពេច។ចំណែករថយន្តបង្កបើកគេច បាត់ ។ ក្រោយកើតហេតុសមត្ថកិច្ចជំនាញខណ្ឌចុះមកធ្វើកំណត់ហេតុរួចប្រគល់សពឲ្យរថយន្តដឹកសព យកទៅដម្កល់ទុកនៅវត្តទឹកថ្លារងចាំសាច់ញាតិ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។ ដោយឡែកម៉ូតូរបស់ជនរងគ្រោះត្រូវបានសមត្ថកិច្ចយកទៅរក្សាទុករងចាំស្រាវជ្រាវរក រថយន្តបង្កបន្តទៀត៕ ដោយ ៖ ជីម ភារ៉ា

  • ឆេះរោងចក្រផលិតប្រអប់ស្នោមួយកន្លែងនៅខណ្ឌពោធិ៍សែនជ័យ

    ឆេះរោងចក្រផលិតប្រអប់ស្នោមួយកន្លែងនៅខណ្ឌពោធិ៍សែនជ័យ

    ភ្នំពេញ ៖ មានអគ្គិភ័យមួយបានឆាបឆេះរោងចក្រផលិតប្រអប់ស្នោមួយកន្លែងយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យមកធ្វើអន្តរាគមន៍ភ្លាមៗ កាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិព្រៃល្ង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ បេីតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញមានផ្សែងខ្មៅហុយចេញពីក្នុងរោងចក្រ ផ្នែកខាងក្រោយ ហើយភ្លាមៗនោះស្រាប់តែមានអណ្ដាតភ្លើងឆេះខ្មួលខ្មាញ់ឡើងតែម្ដង។ ខណៈនោះប្រជាពលរដ្ឋបានរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានឱ្យទាក់ទងទៅការិយាល័យជំនាញចេញរថយន្តពន្លត់អគ្គិភ័យជួយធ្វើអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លាមៗ តែដោយសារតែរោងចក្រផលិតប្រអប់បាយធ្វើពីស្នោ មានការឆាបឆេះលឿនពេក គឺមិនងាយគ្រប់គ្រងបានឡើយ។ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម លោក ក៏បានបញ្ចេញរថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យជាង១០គ្រឿងចេញមកធ្វើអន្តរាគមន៍ ជួយបាញ់ទឹកពន្លត់ជៀសវាងឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋ ឬបង្កគ្រោះថ្នាក់ដល់មនុស្ស។ ក្រោយពីបាញ់ពន្លត់រលត់ជាស្ថាពរ នគរបាលជំនាញបានសន្និដ្ឋានជាជំហានដំបូងថា មូលហេតុកើតឡើងសង្ស័យមានការឆ្លងចរន្តអគ្គិសនី៕ដោយ៖ ជីម ភារ៉ា

  • មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ បន្តចុះត្រួតពិនិត្យនៅពេលយប់ ដើម្បីពង្រឹងកម្លាំង សហការទប់ស្កាត់ប្រជាពលរដ្ឋឆ្លងដែនខុសច្បាប់ ដើម្បីការពារការឆ្លងរីករាលដាលជំងឺកូវីដ-១៩

    មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ បន្តចុះត្រួតពិនិត្យនៅពេលយប់ ដើម្បីពង្រឹងកម្លាំង សហការទប់ស្កាត់ប្រជាពលរដ្ឋឆ្លងដែនខុសច្បាប់ ដើម្បីការពារការឆ្លងរីករាលដាលជំងឺកូវីដ-១៩

    លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ រួមជាមួយលោកអភិបាលរងខេត្តបន្ទាយមានជ័យនៅយប់ថ្ងៃទី៥មករាឆ្នាំ២០២១ បានចុះត្រួតពិនិត្យកម្លាំង នៅតាមបណ្តាគោលដៅ ដែលសហការជាមួយកម្លាំងចម្រុះ និងអាជ្ញាធរមូលដ្ឋានដែលកំពុងឈរជើង និងល្បាតតាមព្រំដែនកម្ពុជា-ថៃ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺឆ្លងកូវីដ-១៩ ។ ក្នុងឱកាសនោះ លោកមេបញ្ជាការ បានដាក់បទបញ្ជាដល់កងកម្លាំងគ្រប់បណ្តាគោលដៅត្រូវយកចិត្ដទុកដាក់ ល្បាតត្រួតពិនិត្យ២៤ម៉ោងលើ២៤ម៉ោង ដោយមិនឲ្យមានប្រជាពលរដ្ឋឆ្លងដែនខុសច្បាប់ជាដាច់ខាតនៅគ្រប់បណ្តាគោលដៅដែលបានកំណត់ និងឲ្យកម្លាំងទាំងអស់យកចិត្តទុកដាក់ថែទាំសុខភាពផ្ទាល់ខ្លួនអោយបានល្អជាប់ជាប្រចាំ។ សូមបញ្ជាក់ថា ទោះបីមានការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាល ចំពោះពលករខែ្មរ ដែលវិលត្រប់មកពីប្រទេសថៃ តាមច្រកព្រំដែនដែលបានកំណត់យ៉ាងណាក៏ដោយ ក៏មានប្រជាពលរដ្ឋមួយចំនួនតូច នៅតែបន្តលួចឆ្លងដោយខុសច្បាប់៕កឹម ទៀង

  • វគ្គហ្វឹកហ្វឺនយុទ្ធដំណើរទ័ពសហការវាយលុកបាញ់គ្រាប់ពិត របស់វរសេនាតូចលេខ៥២៣ ភាគពាយ័ព្យប្រទេសត្រូវបានបិទបញ្ចប់

    វគ្គហ្វឹកហ្វឺនយុទ្ធដំណើរទ័ពសហការវាយលុកបាញ់គ្រាប់ពិត របស់វរសេនាតូចលេខ៥២៣ ភាគពាយ័ព្យប្រទេសត្រូវបានបិទបញ្ចប់

    លោកឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ នៅថ្ងៃទី៦មករាឆ្នាំ២០២១ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺនយុទ្ធដំណើរទ័ពសហការវាយលុកបាញ់គ្រាប់ពិត អាវុធ AK 47 និង PKM របស់វរសេនាតូចលេខ៥២៣ កងពលតូចថ្មើរជើងលេខ៥២ ស្ថិតនៅទីលានបាញ់គ្រាប់ពិតថ្មី ក្នុងភូមិសេកសក ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។ តាមរបាយការណ៍របស់គណៈគ្រប់គ្រងវគ្គបានឱ្យដឹងថាវគ្គហ្វឹកហ្វឺននោះ មានរយ:ពេល២៩ថ្ងៃ មានសិក្ខាកាម១០៩នាក់ ជាលទ្ធផលទទួលបាននិទ្ទេសល្អ ៣២នាក់ ល្អបង្គួរ ៥៩នាក់ និងមធ្យម ១៨នាក់។ លោកឧត្តមសេនីយ៍ឯក ឯក សំអូន បានថ្លែងឲ្យដឹងថា ក្រៅពីភារកិច្ចប្រយុទ្ធដើម្បីការពារជាតិមាតុភូមិ កងយោធពលខេមរភូមិន្ទក្នុងនោះភារកិច្ចហ្វឹកហ្វឺនសិក្សារៀនសូត្រជាអាទិភាពហើយត្រូវបានថ្នាក់លើយកចិត្តទុកដាក់ហ្វឹកហ្វឺនយុទ្ធដំណើរទ័ពសហការវាយលុកបាញ់គ្រាប់ពិតនេះដើម្បីយកអនុវត្តភារកិច្ចស្នូលរបស់ខ្លួនផង និងជាការប្រមូលផ្ដុំកម្លាំងដើម្បីត្រៀមអន្តរាគមន៍ជួយសង្គ្រោះដល់ប្រជាពលរដ្ឋដែលរងគ្រោះមហន្តរាយផ្សេងៗតាមបទបញ្ជារបស់ថ្នាក់លើ។ លោកឧត្តមសេនីយ៍ មេបញ្ជាការក៏ បានធ្វើការកោតសរសើរដល់អង្គភាពវរសេនាតូចលេខ៥២៣ ដែលបានប្រឹងប្រែងអនុវត្តសម្រេចតាមបទបញ្ជា និងផែនការរបស់ថ្នាក់ហើយលោកក៏បាន កោតសរសើរចំពោះសិក្ខាកាមបានហ្វឹកហ្វឺនដល់បញ្ចប់វគ្គ បានខិតខំរៀនសូត្ររហូតទទួលបានលទ្ធផលល្អប្រសើរគួរជាទីមោទន: ។ លោកបានផ្ដាំផ្ញើដល់កងកម្លាំងដែលបានហ្វឹកហ្វឺនរៀនសូត្ររួចត្រូវយកចំណេះដឹងទាំងនោះទៅអនុវត្តនិងជួយបង្ហាត់បង្ហាញដល់អ្នកមិនចេះបន្ត។ លោកក៏បានណែនាំឲ្យនាយទាហាននិងពលទាហានទាំងអស់ត្រូវបន្តយកចិត្តទុកដាក់អនុវត្តឱ្យបានម៉ឺងម៉ាត់រាល់បទបញ្ជាប្រមុខរាជរដ្ឋាភិបាលនិងវិធានរបស់ក្រសួងសុខាភិបាលស្តីពីការទប់ស្កាត់ជំងឺកូវីដ១៩ចូលសហគមន៍ត្រូវធ្វើការណែនាំអនុវត្តអនាម័យត្រឹមត្រូវការរស់នៅក្នុងអង្គភាពនិងគ្រួសារ។ ក្នុងឱកាសនោះ ផងដែរលោកមេបញ្ជាការក៏បានឧបត្ថម្ភថវិកាលើកទឹកចិត្តដល់សិក្ខាកាមដែលមានស្នាដៃល្អ និងជូនដល់អង្គភាពចំនួន២លានរៀលផងដែរ៕កឹង ទៀង