Category: ព័ត៌មានសង្គម

  • ថៃបញ្ចប់ការសាងសង់ផ្លូវតភ្ជាប់មកច្រកថ្មដា ខេត្តពោធិ៍សាត់រួចជាស្ថាពរ

    ថៃបញ្ចប់ការសាងសង់ផ្លូវតភ្ជាប់មកច្រកថ្មដា ខេត្តពោធិ៍សាត់រួចជាស្ថាពរ

    យោងតាមរដ្ឋបាលខេត្តពោធិ៍សាត់ នៅថ្ងៃ១១មករាឆ្នាំ២០២១ បានឲ្យដឹងថា រដ្ឋាភិបាលថៃ បានសាងសង់កំណាត់ផ្លូវមួយខ្សែ តភ្ជាប់ពីភូមិថាសេន ឃុំឡែមកាត់ ស្រុមមឿង ខេត្តត្រាត មកកាន់ច្រកព្រំដែនថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ របស់កម្ពុជារួចរាល់ហើយ។ ការតភ្ជាប់ផ្លូវមួយខ្សែនោះឡើង ជាការបង្កើតច្រកសេដ្ឋកិច្ចថ្មីមួយទៀតរវាងកម្ពុជា និងប្រទេសថៃ ជាពិសេសធ្វើឱ្យស្រុកវាលវែង ខេត្តពោធិ៍សាត់ មានសក្តានុពេលសេដ្ឋកិច្ចថែមមួយកម្រិតទៀត។ កំណាត់ផ្លូវនោះ ត្រូវបានសាងសង់ឡើងដោយក្រាលកៅស៊ូ ប្រភេទ AC មានទឹង ១៤ម៉ែត្រ ប្រវែងជិត ២គីឡូម៉ែត្រ ចែកចេញជា៤គន្លង។ ការសម្រេចសាងសង់កំណាត់ផ្លូវនេះ បន្ទាប់ពីសភាថៃបានអនុម័ត និងបន្ទាប់ពីលោក ឆ័ត្រប្រឆៃ ផនម៉នឡឺដ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ថៃ បានចារឯកភាពតាមសំណើរបស់អភិបាលខេត្តត្រាត កាលពីថ្ងៃទី២៧ វិច្ឆិកា ឆ្នាំ២០១៩កន្លងទៅ ពាក់ព័ន្ធការពន្លឿនបើកច្រកព្រំដែនអន្តរជាតិនោះ។ ការតភ្ជាប់កំណាត់ផ្លូវមួយខ្សែនោះ គឺជាការចង់ឃើញរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជារដ្ឋបាលខេត្តពោធិ៍សាត់ផ្ទាល់តែម្តង ដើម្បីបង្កើតនូវចរន្តសេដ្ឋកិច្ចថ្មីមួយទៀតរវាងប្រទេសថៃ និងប្រទេសកម្ពុជា។ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ តែងបានជួបពិភាក្សាជាញឹកញាប់ជាមួយភាគីថៃ ដើម្បីជជែកពីការតភ្ជាប់សេដ្ឋកិច្ចរវាងខេត្តពោធិ៍សាត់ និងខេត្តត្រាត តាមរយៈច្រកព្រំដែនថ្មដានោះ។ ស្រុកវាលវែង ខេត្តពោធិ៍សាត់…

  • ឧត្តមសេនីយ៍ឯក ឌៀងសារុន៖ កងទ័ពត្រូវមានឆន្ទៈយ៉ាងម៉ឹងម៉ាត់ក្នុងការការពារ និងប្ដេជ្ញាកម្ទេចចោលរាល់ការប៉ុងប៉ងផ្ដួលរលំរាជរដ្ឋាភិបាលស្របច្បាប់

    ឧត្តមសេនីយ៍ឯក ឌៀងសារុន៖ កងទ័ពត្រូវមានឆន្ទៈយ៉ាងម៉ឹងម៉ាត់ក្នុងការការពារ និងប្ដេជ្ញាកម្ទេចចោលរាល់ការប៉ុងប៉ងផ្ដួលរលំរាជរដ្ឋាភិបាលស្របច្បាប់

    ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌៀងសារុន នាយរងសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការរងប្រចាំការ បញ្ជាការដ្ឋានអង្គរក្ស បានលើកឡើងថា កងទ័ពត្រូវមានឆន្ទៈយ៉ាងម៉ឹងម៉ាត់ក្នុងការការពារ និងប្ដេជ្ញាកម្ទេចចោលរាល់ការប៉ុងប៉ងផ្ដួលរលំរាជរដ្ឋាភិបាលកម្ពុជាស្រប ច្បាប់ ជាពិសេសត្រូវរួមគ្នាការពារសន្តិភាពដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលកំពុងតែធ្វើឲ្យកម្ពុជាមានការរីកចម្រើនអភិវឌ្ឍន៍ទៅមុខជាលំដាប់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌៀង សារុន បានថ្លែងយ៉ាងដូច្នេះ នៅគ្រាដែលឯកឧត្តមតំណាង ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស អញ្ជើញចុះមកត្រួត ពិនិត្យការប្រលងបញ្ចប់វគ្គ ជំនាញកាំជ្រួចការពារអាកាស រយៈកម្ពស់ទាប និងសំណេះសំណាលសាកសួរសុខទុក្ខ នាយទាហាន នាយទាហានរង ពលទាហាន និងសិក្ខាកាម នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនក្រាំងចេក ថ្ងៃទ១១ ខែមករា ឆ្នាំ២០២១នេះ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ក៏បានណែនាំផ្តល់បទពិសោធន៍ល្អៗ ដល់នាយ-ពលទាហាន និងសិក្ខាកាមជំនាញកាំជ្រួចការពារអាកាសរយៈកម្ពស់ទាបឲ្យបានកាន់តែមានប្រសិទ្ធភាព ក្នុងការបម្រើការងារជូនអង្គភាព ក៏ដូចជាបម្រើជូនដល់ប្រជាពលរដ្ឋឲ្យអស់ពីសមត្ថភាពឈរលើឆន្ទៈការពារជាតិ ការពារប្រជាជនឲ្យបានជាដាច់ខាត៕ដោយ-រ៉ាវុធ

  • អភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២០-២០២១ នៅក្នុងបរិវេនសាលាវិទ្យាល័យ ហ៊ុន សែន មិត្តភាព

    អភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២០-២០២១ នៅក្នុងបរិវេនសាលាវិទ្យាល័យ ហ៊ុន សែន មិត្តភាព

    ខេត្តព្រះសីហនុ៖ ព្រឹកថ្ងៃចន្ទ ទី១១ ខែមករា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២០-២០២១ នៅក្នុងបរិវេនសាលាវិទ្យាល័យ ហ៊ុន សែន មិត្តភាព ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដោយមានការចូលរួមពីលោក អភិបាលក្រុងព្រះសីហនុ ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ ។ លោកស្រី អ៊ុច សោភា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះសីហនុ បានរាយការណ៍ជូនអង្គពិធីថា វិស័យអប់រំនៅខេត្តព្រះសីហនុ ដើរលើផ្លូវមួយប្រកបដោយមោទនភាព និងបង្កឱកាសឱ្យកុមារទទួលបានការសិក្សាក្រោមម្លប់សន្តិភាព ដែលមានសម្តេចអគ្គមមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានបញ្ញាញាណឈ្លាសវៃ លើកកម្ពស់គុណភាពអប់រំ ដើម្បីឆ្លើយតបទៅនឹងគោលដៅអភិវឌ្ឍប្រកបដោយចីរភាព ២០១៦-២០៣០ ចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ។ លោកស្រីប្រធានមន្ទីរអប់រំបានបន្តថា សាលារៀនខេត្តព្រះសីហនុ មានចំនួន ១០១សាលា ក្នុងនោះ មត្តេយ្យដាច់ដោយឡែកមាន ០១សាលា បឋមសិក្សាចំនួន៧២…

  • នៅថ្ងៃទី១០ ខែមករា មានមនុស្ស៦៨នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន

    នៅថ្ងៃទី១០ ខែមករា មានមនុស្ស៦៨នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន

    ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានឱ្យដឹងនៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ថា នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ មានជនសង្ស័យ៦៨នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅទូទាំងប្រទេសកម្ពុជា ។ បើតាមនាយឧត្តមសេនីយ៍ ខៀវ សុភ័គ បញ្ជាក់ថា ក្នុងចំណោមជនសង្ស័យទាំង៦៨នាក់នោះ មាន១០នាក់ ត្រូវបានឃាត់ខ្លួននៅក្នុងបទល្មើសព្រហ្មទណ្ឌ១០ករណី និងជនសង្ស័យ៥៨នាក់ ត្រូវបានឃាត់ខ្លួន ក្នុងបទល្មើសគ្រឿងញៀន ២១ករណី។ អ្នកនាំពាក្យរូបនេះ បានកោតសរសើរ និងថ្លែងអំណរគុណចំពោះកងកម្លាំងសមត្ថកិច្ចទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចបង្ក្រាបបទល្មើស និងបម្រើប្រជាពលរដ្ឋ។ ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ខៀវ សុភ័គបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ អនុវត្តនូវពាក្យស្លោក «៣កុំ ១រាយការណ៍» ដែលមានន័យថា «កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែងក្នុងបទល្មើសនានា និងជួយរាយការណ៍ពីបទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត» ដែលកើតមាននៅមូលដ្ឋានរបស់ខ្លួន ជូនដល់សមត្ថកិច្ចផងដែរ ៕ដោយធីវាន់លុក

  • អភិបាលខេត្តកណ្ដាល អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ចែកជូនគ្រួសាររងគ្រោះដោយអគ្គិភ័យឆេះផ្ទះ ចំនួន២គ្រួសារ នៅស្រុកពញាឮ

    អភិបាលខេត្តកណ្ដាល អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ចែកជូនគ្រួសាររងគ្រោះដោយអគ្គិភ័យឆេះផ្ទះ ចំនួន២គ្រួសារ នៅស្រុកពញាឮ

    ខេត្តកណ្ដាល៖ រសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បានដឹកនាំមន្ត្រីរាជការសាលាខេត្ត ក្រុមការងារកាកបាទក្រហមកម្ពុជាខេត្ត និងអាជ្ញាធរស្រុក ចូលរួមរំលែកទុក និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ជូនគ្រួសាររងគ្រោះដោយអគ្គិភ័យឆេះផ្ទះ ចំនួន២ គ្រួសារ ស្ថិតនៅភូមិធ្យូង ឃុំវិហារហ្លួង ស្រុកពញាឮ ខេត្តកណ្ដាល។ អំណោយដែលបានប្រគល់ជូនគ្រួសាររងគ្រោះទាំង២គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ៥០គីឡូក្រាម សម្ភារផ្ទះបាយ ១ឈុត មី១កេស ត្រីខកំប៉ុង ១យួរ ទឹកត្រី ១យួរ ទឹកសុីអ៊ីវ ១យួរ ទឹកបរិសុទ្ធ ១កេស ម៉ាស់ ១ប្រអប់ អាលកុល ១ដប ឃីត១ឈុត ប្រេងឆា១ដប និងថវិកា ចំនួន១លានរៀល ដោយឡែកគ្រួសារ មានសមាជិក១៤នាក់ បានឧបត្ថម្ភថវិកា ១លាន៥សែនរៀល។ មានប្រសាសន៍នាឱកាសនោះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ បានសម្ដែងនូវការសោកស្ដាយ និងចូលរួមរំលែកទុក្ខចំពោះគ្រួសាររងគ្រោះទាំងពីរគ្រួសារ ដែលត្រូវបានអគ្គីភ័យឆេះផ្ទះអស់ទាំងស្រុង។ ឯកឧត្តមក៏បាន…

  • លោកជំទាវ បាន ស្រីមុំ ចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេច តេជោ ហ៊ុន សែន ជូនដល់ប្រជាពលរដ្ឋក្នុងឃុំទាំង៤នៃស្រុកសាលាក្រៅ

    លោកជំទាវ បាន ស្រីមុំ ចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេច តេជោ ហ៊ុន សែន ជូនដល់ប្រជាពលរដ្ឋក្នុងឃុំទាំង៤នៃស្រុកសាលាក្រៅ

    ប៉ៃលិន ៖ លោកជំទាវ បាន ស្រីមុំ ប្រធានសាខាកាកបាទក្រហមកម្ពុជា និងជាអភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន អមដំណើរដោយឯកឧត្តម លោកជំទាវ លោក លោកស្រីជាអនុសាខាសមាជិកគណៈកម្មាធិការសាខា ឯកឧត្តមអ្នកតំណាងរាស្រ្ត ឯកឧត្តមប្រធានស្តីទីក្រុមប្រឹក្សាខេត្ត អាជ្ញាធរដែនដី យុវជន ស.ស.យ.ក. និងយុវជនកាកបាទក្រហម កាលពីថ្ងៃអាទិត្យ ទី១០ ខែមករា ឆ្នាំ២០២១ បានអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកសម្ភារៈគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់ប្រជាពលរដ្ឋក្នុងឃុំទាំង៤នៃស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលកំពុងរងផលប៉ះពាល់ដល់ជីវភាពដោយសារវិបតិ្តកូវីដ-១៩ ។ មានប្រសាសន៏ក្នុងឱកាសនោះ លោកជំទាវបាននាំបណ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាល សម្តេចទាំងពីរតែងបានយកចិត្តទុកដាក់ចំពោះសុខទុក្ខប្រជាពលរដ្ឋក្នុងមូលដ្ឋាន ពិសេសលើជីវភាពរស់នៅរបស់ពុកម៉ែបងប្អូនកំឡុងពេលកូវីដ១៩ កំពុងរាតត្បាត យាយីសុខភាពនិងជីវភាពររស់នៅ។ ក្នុងនាម លោកជំទាវ ផ្ទាល់ បានមានប្រសាសន៏ថា…

  • ពិធីប្រកាសកែសម្រួល និងបំពេញបន្ថែមសមាសភាពយុវជនគណបក្ស ខណ្ឌពោធិ៍សែនជ័យ

    ពិធីប្រកាសកែសម្រួល និងបំពេញបន្ថែមសមាសភាពយុវជនគណបក្ស ខណ្ឌពោធិ៍សែនជ័យ

    ភ្នំពេញ ៖ លោក ហែម ដារិទ្ធ ត្រូវបានប្រកាសតែងតាំងជា ប្រធានយុវជនគណបក្សប្រជាជនកម្ពុជា ខណ្ឌពោធិ៍សែនជ័យ និង លោកព្រាប ម៉ាណែល ជាអនុប្រធាន រួមជាមួយ ប្រធាន អនុប្រធានយុវជនបក្ស សង្កាត់ , ប្រធាន អនុប្រធានយុវជនបក្ស ភូមិ និងសហគមន៍ និងសមាជិក សមាជិកការយុវជនបក្ស សរុប ចំនួន ៧៦២រូបថែមទៀត ។ គោលបំណងសំខាន់ នៃការកែសម្រួល និងបំពេញបន្ថែមសមាសភាពយុវជនគណបក្សមូលដ្ឋាន នាឱកាសនេះ ដើម្បីឈានឆ្ពោះទៅរកភាពជោគជ័យ ក្នុងការបោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់ ឆ្នាំ២០២២ និង បោះឆ្នោតតំណាងរាស្រ្ត ឆ្នាំ២០២៣ ។ សំរេចបានគោលដៅនេះ គណៈកម្មាធិការបក្សប្រជាជនខណ្ឌពោធិ៍សែនជ័យ បន្តយកចិត្តទុកដាក់លើចលនាមហាជន និងការចិញ្ចឹមចលនាមនហាជន នៅមូលដ្ឋាន ដោយប្រើនូវមធ្យោបាយសរុប កំលាំងសរុប និងធនធានដែលមានស្រាប់ បន្តអនុវត្តន៍តាមគោលការណ៍ ( រក្សាចាស់ពង្រីកថ្មី ) ពិសេសក្នុងស្រទាប់យុវជនជំនាន់ក្រោយ ដែលជាអ្នកបន្តវេន ព្រោះយុវជនគឺជាកំលាំងស្នូល…

  • បុរសម្នាក់បើកម៉ូតូសណ្ដោងរុឺម៉កមិនប្រយ័ត្នជ្រុលទៅបុកគូទរថយន្តឡិចស៊ីសរងការខូចខាត

    បុរសម្នាក់បើកម៉ូតូសណ្ដោងរុឺម៉កមិនប្រយ័ត្នជ្រុលទៅបុកគូទរថយន្តឡិចស៊ីសរងការខូចខាត

    ភ្នំពេញ៖ បុរសម្នាក់បើកម៉ូតូសណ្ដោងរុឺម៉កមួយគ្រឿងខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករថយន្តឡិចស៊ីស rx300 មួយគ្រឿងចតស្ងៀមលើចិញ្ចើមផ្លូវមុខហាងមួយកន្លែង ពីក្រោយចំហៀងខាងឆ្វេងរងការខូចខាតយ៉ាងដំណំ។ ហេតុការនេះកើតឡើងកាលពីវេលាម៉ោង១៩និង៤០ថ្ងៃទី ១០ ខែមករាឆ្នាំ២០២១ នៅចំណុចមុខហាងមួយកន្លែងយីហោ SARANG HAE តាមបណ្ដោយផ្លូវ ១៩៨៦ ក្នុងសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគឺឃើញមានស្ត្រីម្នាក់បើករថយន្ត ឡិចស៊ិស rx300 ពណ៌ទឹកប្រាក់មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2BI-7936មកឈប់លើចិញ្ចើមផ្លូវមុខហាងកើតហេតុខាងលើក្នុងទិសដៅលិចកើត រួចដើរចូលទៅខាងក្នុងហាងបាត់ លុះដល់ម៉ោងកើតហេតុខាងលើក៍មានបុរសម្នាក់បើកម៉ូតូសណ្ដោងរ៉ឺម៉កមួយគ្រឿងធ្វើដំណើរស្របទិសគ្នាមកបុកពីក្រោយចំហៀងខាងឆ្វេងបណ្តាលរថយន្ត ឡិចសុីសរងការខូចខាតយ៉ាងដំណំ។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងឲ្យភាគីទាំងសងខាងធ្វើការសម្រុះសម្រួលគ្នា អ្វីដែលហួសចិត្តគឺម្ចាស់រថយន្តមិនព្រមដោះស្រាយជាមួយខាងភាគីបង្កទេដោយឲ្យខាងភាគីម្ចាស់ហាងចូលមកដោះស្រាយជំនួស ព្រោះរថយន្តគាត់ឈប់នៅទីនេះព្រោះភាគីខាងម្ចាស់ហាងជាអ្នកឲ្យឈប់ ខណៈ ដែលខាងបង្ក សំពះ សូមទោស ទទួលកំហុស និងឈរចាំ សម្រុបសម្រួលអស់រយៈពេលជិតមួយម៉ោង ក្រោយទើបភាគីទាំងសងខាងព្រមសម្របសម្រួលគ្នាដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕ដោយ៖ ជីម ភារ៉ា

  • តុលាការឃុំខ្លួនតៃកុងឡានដឹកជនដៃដល់បាញ់សម្លាប់នាយរងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល

    តុលាការឃុំខ្លួនតៃកុងឡានដឹកជនដៃដល់បាញ់សម្លាប់នាយរងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល

    ភ្នំពេញ ៖ សំណុំរឿងបាញ់សម្លាប់ លោកនាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ដោយផ្តើមចេញពីគ្រោះថ្នាក់ចរាចរណ៍នោះ គិតត្រឹមល្ងាចថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១នេះ តៃកុងរថយន្តដែលដឹកខ្មាន់កាំភ្លើង ត្រូវបានលោក លិ សុខា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ចេញដីការសម្រេចឃុំខ្លួនដាក់ពន្ធធនាគារព្រៃស បណ្តោះអាសន្នហើយ ។ ជនជាប់ចោទមានឈ្មោះ កែ ចាន់មាន មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅ ភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ រូបគេ ត្រូវបានលោកឆាយ ហុង ព្រះរាជអាជ្ញាររងអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ចំនួន២បទល្មើស គឺបទ « សមគំនិតក្នុងអំពើឃាតកម្ម » និងបទ « ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន » រួចបញ្ចូនសំណុំរឿងបន្តទៅកាន់ចៅក្រមស៊ើបសួរ ដើម្បីបន្តនីតិវិធីច្បាប់ ។ គួរបញ្ជាក់ថា ជនជាប់ចោទរូបនេះ ត្រូវបានកម្លាំងនគរបាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយនគរបាលខេត្តបាត់ដំបង ធ្វើការឃាត់ខ្លួនបានកាលពីវេលារសៀលថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១ នៅក្នុងខេត្តបាត់ដំបង ។ ការចាប់ខ្លួនជនសង្ស័យរូបនេះ ធ្វើឡើងក្រោយអំពើបាញ់សម្លាប់លោក រ៉េត…

  • រដ្ឋបាលខណ្ឌព្រែកព្នៅ បំភ្លឺថា ពុំមានបែចិញ្ចឹមត្រី និងផ្ទះបណ្ដែតទឹករបស់ជនជាតិវៀតណាម មកពីខេត្តកំពង់ឆ្នាំង ចូលមកតាំងទីលំនៅ ក្រោមស្ពានព្រែកព្នៅទេ

    រដ្ឋបាលខណ្ឌព្រែកព្នៅ បំភ្លឺថា ពុំមានបែចិញ្ចឹមត្រី និងផ្ទះបណ្ដែតទឹករបស់ជនជាតិវៀតណាម មកពីខេត្តកំពង់ឆ្នាំង ចូលមកតាំងទីលំនៅ ក្រោមស្ពានព្រែកព្នៅទេ

    ភ្នំពេញ៖ នៅយប់ថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ រដ្ឋបាលខណ្ឌព្រែកព្នៅ បានចេញមកបំភ្លឺ ក្រោយពីមានការផ្សព្វផ្សាយថា បែចិញ្ចឹមត្រីជាច្រើន និង ផ្ទះបណ្តែតទឹករបស់ជនជាតិវៀតណាម កំពុងកើតមានយ៉ាង អនាធិបតេយ្យ នៅក្រោមស្ពានព្រែកព្នៅ ។ រដ្ឋបាលខណ្ឌព្រែកព្នៅ បានបំភ្លឺជុំវិញបញ្ហានេះថា នៅព្រែកព្នៅ តាមមាត់ច្រាំងទន្លេ ចម្ងាយពីស្ពានប្រហែល១០០ម៉ែត្រ ខាងជើងឆ្ងាយពីស្ពានមាន អ្នករស់នៅតាំងពីយូរមកហើយ។ គិតត្រឹមថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ ពុំមានបែចិញ្ចឹមត្រី និងផ្ទះបណ្ដែតទឹករបស់ជនជាតិវៀតណាម មកពីខេត្តកំពង់ឆ្នាំង ចូលមកតាំងទីលំនៅ ក្នុងទីតាំងនេះទេ។ សូមបញ្ជាក់ថា កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១៣៖៣០នាទី រដ្ឋបាលខណ្ឌបានរុញចេញ ចំនួន២ទូក-បែ ហើយកាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ គណៈបញ្ជាការឯកភាពខណ្ឌព្រែកព្នៅ ដឹកនាំដោយលោក សុខ សម្បត្តិ អភិបាលខណ្ឌព្រែកព្នៅ បានចុះរៀបចំសណ្ដាប់ធ្នាប់ និងត្រួតពិនិត្យតាមដងទន្លេ ។ គួររំលឹកថា រដ្ឋបាលខណ្ឌព្រែកព្នៅ បានចុះធ្វើរដ្ឋបាល និងស្រង់ស្ថិតិអ្នករស់នៅក្នុងទឹក ចំនួន២លើករួចមកហើយ។ រដ្ឋបាលខណ្ឌ គ្រប់គ្រងបាននូវចំនួនទូក ដែលរស់នៅចាស់…