Category: ព័ត៌មានសង្គម

  • បុរសម្នាក់ជិះម៉ូតូ លឿនពេកមិន ប្រយ័ត្ន ជ្រុលទៅ បុក ឃឿនផ្លូវពេញទំហឹង បណ្ដាលឲ្យដួល បោកក្បាលស្លាប់

    បុរសម្នាក់ជិះម៉ូតូ លឿនពេកមិន ប្រយ័ត្ន ជ្រុលទៅ បុក ឃឿនផ្លូវពេញទំហឹង បណ្ដាលឲ្យដួល បោកក្បាលស្លាប់

    ភ្នំពេញ ៖ បុរសម្នាក់ ជិះ ម៉ូតូ មួយគ្រឿងក្នុងល្បឿនយ៉ាងលឿន ហេីយមិនប្រយ័ត្នក៏រេចង្កូត ជ្រុលទៅបុក ឃឿនពុះចែកផ្លូវយ៉ាងពេញទំហឹង បណ្ដាលឲ្យដួលបោកផ្ទប់និងថ្នល់បែកក្បាលស្លាប់ក្នុងថ្លុកឈាម បង្កឲ្យមានកាភ្ញាក់ផ្អេីលដល់អ្នកដំណេីរកាលពីវេលាម៉ោង ១០ និង១០នាទី យប់ ថ្ងៃ ទី១២ ខែមករា ឆ្នាំ ២០២១ ត្រង់ ចំណុច មុខវត្ត និរោធិ តាម បណ្ដោយ ផ្លូវ ជាតិលេខ១ ស្ថិត ក្នុងសង្កាត់និរោធិ ខណ្ឌច្បារអំពៅ ។ជនរងគ្រោះដែលស្លាប់ មានឈ្មោះ ហេង ផល្លីន ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរ បុគ្គលិក បំរេីការងារនៅមជ្ឈមណ្ឌលកំសាន្ត ណាហ្គាវេីល ស្នាក់នៅ ភូមិយកបាត្រ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ យោងតាមប្រភព ព័ត៌មាន ពី កន្លែង កើត ហេតុ បាន ឲ្យ ដឹង…

  • រថយន្តLEXUS 470ឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវរថយន្តPRIUS បុកពីចំហៀងពេញទំហឹងបណ្ដាលឲ្យខូចខាតយ៉ាងដំណំ

    រថយន្តLEXUS 470ឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវរថយន្តPRIUS បុកពីចំហៀងពេញទំហឹងបណ្ដាលឲ្យខូចខាតយ៉ាងដំណំ

    ភ្នំពេញ ៖ បុរសម្នាក់ជាជនជាតិបរទេសបានបេីករថយន្តLEXUS LX470ឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវបុរសម្នាក់ជាជនជាតិខ្មែរបេីករថយន្តToyota Prius បុកពីចំហៀងពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវ៣៦០ កែងផ្លូវ៥៧ ក្នុងសង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ យោងតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា ដំបូងរថយន្តម៉ាក Toyota Prius ពណ៌ទឹកប្រផេះ ពាក់ស្លាកលេខភ្នំពេញ 2BI-9507 បេីកបរដោយបុរសម្នាក់ជាជនជាតិខ្មែរ ធ្វេីដំណេីរតាមបណ្ដោយផ្លូវ៣៦០ ទិសដៅពីកេីតមកលិចក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកេីតហេតុក៏មានបុរសម្នាក់ជាជនជាតិបរទេសបានបេីករថយន្ត LEXUS LX470 ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ កណ្ដាល 2A-0384 ធ្វេីដំណេីរតាមបណ្ដោយផ្លូវ៥៧ ទិសដៅពីជេីងទៅត្បូងក្នុងល្បឿនលឿនហេីយឆ្លងផ្លូវកាត់ពីមុខរថយន្តPrius ធ្វេីឲ្យអ្នកបេីករថយន្តPriusចាប់ហ្វាំងមិនទាន់ក៏បុកពីចំហៀងទ្វាខាងឆ្វេងរថយន្តLEXUSពេញទំហឹង បណ្ដាលឲ្យខូចខាតតិចតួច ចំណែករថយន្ត Toyota Prius បានរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ តែក្នុងករណីនេះមិនបណ្ដាលឲ្យនរណាម្នាក់រងរបួសនោះទេ ។ ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហេីយភាគីទាំងសងខាងសម្របសម្រួលគ្នាដែរ តែភាគីទាំង២និយាយយកតែត្រូវរៀងៗខ្លួន ទេីបសមត្ថកិច្ចមូលដ្ឋានទាក់ទងទៅជំនាញចរាចរណ៍ជេីងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដេីម្បីធ្វេីការវាស់វែងយកទៅរក្សាទុក រង់ចាំដោះស្រាយតា មច្បាប់…

  • សង្ស័យប្រេីថ្នាំញៀនលេីសកម្រិត បុរសម្នាក់យកម៉ូតូទៅលក់បែជាកញ្ឆក់លុយពីអ្នកលក់ម៉ូតូ មុនបានក៏ប្រកាច់ប្រកិនផ្អេីលដល់ប្រជាពលរដ្ឋ

    សង្ស័យប្រេីថ្នាំញៀនលេីសកម្រិត បុរសម្នាក់យកម៉ូតូទៅលក់បែជាកញ្ឆក់លុយពីអ្នកលក់ម៉ូតូ មុនបានក៏ប្រកាច់ប្រកិនផ្អេីលដល់ប្រជាពលរដ្ឋ

    ភ្នំពេញ ៖ បុរសម្នាក់សង្ស័យប្រេីប្រាស់ថ្នាំញៀនលេីសកម្រិត ហេីយបានយកម៉ូតូលក់ តែពេលបានលុយហើយក៏ទាញម៉ូតូដែលលក់នោះបំរុងជិះរត់គេចខ្លួន ត្រូវបានម្ចាស់ម៉ូតូឃាត់ខ្លួន ប្តឹងមកសមត្ថកិច្ចនិងធ្វេីឲ្យមានការភ្ញាក់ផ្អេីលដល់អ្នកដំណេីរកាលពីវេលាម៉ោង២រសៀល ថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវលេខ១៩២ ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា បុរសខាងលេីនេះ សង្ស័យប្រេីប្រាស់នូវសារធាតុញៀនលេីកកម្រិត ឬទំនងជាមានបញ្ហាសតិមិនប្រក្រតី ដោយបានយកម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1FP-9571 មកលក់ឲ្យហាងលក់ម៉ូតូត្រង់ចំណុចកេីតហេតុ ។ ខណៈនោះបុរសខាងលេីក៏បានទៅកញ្ឆក់លុយពីអ្នកលក់ម៉ូតូ និងទាញយកម៉ូតូរបស់ខ្លួនដែលយកទៅលក់បំរុងជិះគេច តែត្រូវម្ចាស់ហាងលក់ម៉ូតូឃាត់ខ្លួន រួចទាក់ទងទៅសមត្ថកិច្ចឲ្យយកទៅសួរនាំនិងចាក់ការតាមច្បាប់ តែពេលសមត្ថកិច្ចចុះមកដល់ បុរសសង្ស័យញៀនថ្នាំខាងលេី វានដោះអាវ ស្រាតខោ និងប្រតាយប្រតប់ជាមួយសមត្ថកិច្ចថែមទៀត ដោយមិនព្រមឡើងទៅប៉ុស្តិ៍សមត្ថកិច្ចឡើយ ។ ចុងក្រោយសមត្ថកិច្ចជំនាញបានយកម៉ូតូកង់បី និងចាប់បុរសសង្ស័យខាងលេីដាក់ឡើងទៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី៣ យកទៅសួរនាំចាត់ការតាមនីតិវិធី ៕ ដោយ ៖ ភារ៉ា និងប៊ុនធី

  • គ្រួសាររងគ្រោះដោយទឹកជំនន់រាប់ពាន់គ្រួសារទទួលបានការគាំទ្រជំនួយមនុស្សធម៌ ផ្នែកតម្រូវការមូលដ្ឋាន

    គ្រួសាររងគ្រោះដោយទឹកជំនន់រាប់ពាន់គ្រួសារទទួលបានការគាំទ្រជំនួយមនុស្សធម៌ ផ្នែកតម្រូវការមូលដ្ឋាន

    ភ្នំពេញ ៖ អង្គការ Save the Children កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ទទួលបានជំនួយមនុស្សធម៌ពីសហភាពអឺរ៉ុប ក្នុងការផ្តល់ជូនសាច់ប្រាក់ដោយគ្មានលក្ខខណ្ឌ ដល់គ្រួសាររងគ្រោះដោយទឹកជំនន់ចំនួន ៣០០០គ្រួសារ ដើម្បីឆ្លើយតបនឹងតម្រូវការមូលដ្ឋាន ។ អង្គការ Save the Children សម្រេចការងារនេះបាន ដោយបានដៃគូសហការពីភ្នាក់ងារវីងដែលជាធនាគារឯកទេស និងអង្គការក្រៅរដ្ឋាភិបាលរួមមាន អង្គការកុមាររីករាយ និងអង្គការហាហ្ការអន្តរជាតិ។ នៅចុងខែកញ្ញា ឆ្នាំ២០២០ ប្រទេសកម្ពុជាបានជួបប្រទះជំនន់ទឹកភ្លៀង បណ្តាលឱ្យមានទឹកជំនន់យ៉ាងខ្លាំង ដែលបង្កឱ្យប្រជាជនរាប់ពាន់គ្រួសារផ្លាស់ទីលំនៅ។ ខេត្តបាត់ដំបង ត្រូវបានចាត់ទុកថាជាខេត្ត ដែលទទួលរងគ្រោះធ្ងន់ជាងគេ ដោយមានប្រជាជនរងផលប៉ះពាល់ច្រើន។ ទឹកជំនន់ក៏បានប៉ះពាល់ដល់សាលារៀនក្នុងតំបន់ សៀវភៅសិក្សា បរិក្ខារ បន្ទប់ទឹក និងសម្ភារៈទឹកស្អាតជាច្រើនផងដែរ។ យោងតាមការវាយតម្លៃរួមគ្នាដែលធ្វើឡើងតាមរយៈវេទិកាឆ្លើយតបផ្នែកមនុស្សធម៌ គ្រួសារប្រមាណ ៣៤% បានរាយការណ៍ថា មិនមានអាហារគ្រប់គ្រាន់សម្រាប់បរិភោគ។ កម្ចីម្ហូបអាហារ ឬការកាត់បន្ថយបរិមាណអាហារ ក្លាយជាបញ្ហារួម ក៏ដូចជាការប្រើកម្ចីសម្រាប់ទិញសម្ភារៈដែលចាំបាច់។ លោកស្រី Gloria Doñate នាយិកាផ្នែកយុទ្ធសាស្រ្ត អភិវឌ្ឍន៍កម្មវិធី និងផលប៉ះពាល់ នៃអង្គការSave the…

  • អភិបាលខេត្តកំពង់ចាម ដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ជំហាន៣ ចំនួន០៣ខ្សែ នៅក្នុងស្រុកព្រៃឈរ និងស្រុកស្ទឹងត្រង់

    អភិបាលខេត្តកំពង់ចាម ដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ជំហាន៣ ចំនួន០៣ខ្សែ នៅក្នុងស្រុកព្រៃឈរ និងស្រុកស្ទឹងត្រង់

    នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ នេះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អមដំណើរដោយ ឯកឧត្ដម លោកជំទាវ អភិបាលរងខេត្ត និងមន្ត្រីជំនាញ ចុះពិនិត្យគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ជំហាន៣ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ចំនួន០៣ខ្សែ នៅក្នុងស្រុកព្រៃឈរ និងស្រុកស្ទឹងត្រង់។ គូសបញ្ជាក់ថា គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ជំហាន៣ របស់ក្រសួងអភិវឌ្ឍន៍ជនបទ បានអនុវត្តនៅក្នុងស្រុកចំនួន៧ របស់ខេត្តកំពង់ចាម ប្រវែង ១០០.៦០០ម៉ែត្រ។ ដោយឡែក ក្នុងស្រុកព្រៃឈរ មាន១ខ្សែ ប្រវែង ១៣.៦២៦ម៉ែត្រ និងស្រុកស្ទឹងត្រង់ ២ខ្សែ ប្រវែង ៣៤.៨០០ម៉ែត្រ ក្នុងនោះ ៖-ខ្សែទី ០១ ផ្លូវពីគរ-ទឹកឆា ឆ្លងកាត់ឃុំចំនួន ៣គឺ ៖ ឃុំគរ ឃុំថ្មពូន និងឃុំក្រូច ស្រុកព្រៃឈរ មានប្រវែង ១៣.៦២៦ម៉ែត្រ។ បច្ចុប្បន្ន គម្រោងសម្រេច៩០% និងស្រោចកៅស៊ូចាប់ផ្ដើមពីខែមិនា ឆ្នាំ២០២១ ខាងមុខនេះ។-ខ្សែទី២ ពីមេសរជ្រៃ…

  • លោកស្រីគឹម ញឹប ចែកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋទីទាល់ក្រ ចំនួន ៥០គ្រួសារ ដែលអញ្ជើញមកពីសង្កាត់ព្រៃស

    លោកស្រីគឹម ញឹប ចែកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋទីទាល់ក្រ ចំនួន ៥០គ្រួសារ ដែលអញ្ជើញមកពីសង្កាត់ព្រៃស

    ភ្នំពេញ ៖ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌដង្កោ ដឹកនាំដោយ លោកស្រី គឹម ញឹប អភិបាលខណ្ឌ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌដង្កោ បានចុះសាកសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋទីទាល់ក្រ ចំនួន ៥០គ្រួសារ ដែលអញ្ជើញមកពីសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃអង្គារ ១៤រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ។ នៅឱកាសនោះលោកស្រីប្រធានកិត្តិយសអនុសាខា នាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាជូនដល់គ្រួសារទាំងអស់។ អំណោយមនុស្សធម៌ដែលបានយកទៅចែកជូនក្នុង០១គ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម មី០១កេស, ទឹកស៊ីអ៊ីវ០១យួរ, ឆ្នាំងបាយ ឬធុងទឹកកក ឬខ្ទាឆា ឬបំពង់ទឹកក្ដៅ ឬចានស្រាក់ ចំនួន០១, ឃីត០១កញ្ចប់ នឹងថវិកាមួយចំនួន៕ ដោយ / គ្រី សម្បត្តិ

  • ផ្ដន្ទាទោសជនជាតិវៀតណាម២នាក់ ដាក់ពន្ធនាគារម្នាក់២០ឆ្នាំ និងម្នាក់ទៀត២៥ឆ្នាំ ករណីគ្រឿងញៀនជាង១គីឡូក្រាម

    ផ្ដន្ទាទោសជនជាតិវៀតណាម២នាក់ ដាក់ពន្ធនាគារម្នាក់២០ឆ្នាំ និងម្នាក់ទៀត២៥ឆ្នាំ ករណីគ្រឿងញៀនជាង១គីឡូក្រាម

    ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ លោក ឯក ប៉ូលីហ្វីល ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ និងមានលោក ហេង ផេង ជាតំណាងអយ្យការ បានសម្រេចប្រកាសសាលក្រមផ្តន្ទាទោស ជនជាប់ចោទប្រុសស្រី២នាក់ ដោយសម្រេចដាក់ពន្ធនាគារកំណត់ក្នុងម្នាក់រយៈពេលចំនួន២០ឆ្នាំ ដល់២៥ឆ្នាំ ហើយបានពិន័យជាប្រាក់ចំនួន ៤០លានរៀល ដល់៦០លានរៀល ដាក់ចូលជាថវិការដ្ឋ។ ការសម្រេចប្រកាសសាលក្រម លើសំណុំរឿងជនជាប់ចោទ២ នាក់នេះ គឺធ្វើឡើងក្រោមការចោទប្រកាន់ពីបទ រក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។ ជនជាប់ចោទប្រុសស្រីទាំង២នាក់រួមមាន៖ទី១៖ ឈ្មោះ ម៉ាយ ហា្វនទៀនថាញ់ អាយុ៣១ឆ្នាំ ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារកំណត់រយៈពេលចំនួន២៥ឆ្នាំ ពិន័យជា ប្រាក់ចំនួន៦០លានរៀលចូលថវិការដ្ឋទី២៖ ឈ្មោះ វ៉ ថាញ់ហុង ភេទស្រី អាយុ៣១ឆ្នាំ ដាក់ពន្ធនាគារកំណត់ចំនួន២០ឆ្នាំ ពិន័យជាប្រាក់ចំនួន៤០លានរៀល ចូលថវិការដ្ឋ។ គួររំលឹកថា កម្លាំងនគរបាលមន្ទីប្រឆាំងគ្រឿងញៀន បានចាប់ខ្លួនជនសង្ស័យប្រុសស្រី២នាក់ ជាជនជាតិវៀតណាម កាលពីអំឡុងឆ្នាំ២០១៩ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនជាង១គីឡូក្រាម ដែលប្រព្រឹត្តនៅចំណុចផ្លូវ៣០៤ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ៕ ដោយ ៖…

  • អភិបាលរាជធានីភ្នំពេញមិនអនុញ្ញាតឱ្យកាប់ដើមឈឺធំៗ៣ដើមនៅលើសួនកាណាឌីយ៉ាដែលគ្រោងកាប់យកចេញទេ មានតែដាំថ្មីបន្ថែម

    អភិបាលរាជធានីភ្នំពេញមិនអនុញ្ញាតឱ្យកាប់ដើមឈឺធំៗ៣ដើមនៅលើសួនកាណាឌីយ៉ាដែលគ្រោងកាប់យកចេញទេ មានតែដាំថ្មីបន្ថែម

    ភ្នំពេញ៖ ដើមឈឺធំៗចំនួន៣ដើមក្នុងចំណោមដើមឈើប្រមាណ៥០ដើមនៅលើសួនកាណាឌីយ៉ា មុខមន្ទីរពេទ្យអង្គឌួងស្ថិតនៅក្នុងខណ្ឌដូនពេញ ដែលអាជ្ញាធររាជធានីភ្នំពេញ ក្រោមការឯកភាពពីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានសម្រេចឱ្យយកាប់យកចេញហើយដាំជំនួសថ្មីនោះ មកដល់ពេលនេះ ត្រូវបានឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញសម្រេចថា{ មិនឱ្យកាប់យកចេញនោះទេ} មានតែការដាំថ្មីបន្ថែម។ ការសម្រេចបែបនេះបានធ្វើឡើងខណៈដែលឯកឧត្តម ឃួង ស្រេងអភិបាលរាជធានីភ្នំពេញដឹកនាំមន្ត្រីជំនាញនិងអាជ្ញាធរខណ្ឌចុះពិនិត្យមើលស្ថានភាពដើមឈើទាំងបីដើមនេះជាក់ស្តែងនៅសួនច្បារកាណាឌីយ៉ាក្នុងខណ្ឌដូនពេញ នៅព្រឹកថ្ងៃទី១២ខែមករាឆ្នាំ២០២១នេះ ។ ក្នុងដំណើរនៃការចុះពិនិត្យដើមឈើនេះ ឯឧ ឃួង ស្រេង បានមានប្រសាសន៍បញ្ជាក់ថា៖ ដើមឈើទាំងបីដើមនេះ មិនត្រូវបានកាប់ចេញនោះទេ ដោយសារវាអាចនៅបន្តឈរទៀតបាន ។ តែលោកបាន បញ្ជាឱ្យមន្ទីរបរិស្ថានរាជធានី មន្ទីរកសិកម្មរាជធានី និងមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញសហការគ្នាមើលថែដោយធ្វើបានត្រឹមតែលះមែកឬកាត់មែកដែលស្អុយចេញបាន ចំណែកដើមឈើទាំងមូលត្រូវធ្វើជើងទម្រទប់ដើម ដើម្បីកុំឱ្យរំលំបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ។ ឯកឧត្តម ឃួង ស្រេងបានបញ្ជាក់យ៉ាងច្បាស់ថា៖ នៅរាជធានីភ្នំពេញ គ្មានការកាប់ដើមឈើយកចេញទេ មានតែការដាំថ្មីបន្ថែម ដើម្បីអោយទីក្រុងក្លាយជាទីក្រុងមានពណ៏បៃតង មានបរិស្ថានល្អ។គួរបញ្ជាក់ថា៖កន្លងទៅនេះលោកសំ សាមុត ប្រធានអង្គភាពសួនច្បារនិងរុក្ខជាតិនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងកាលពីថ្ងៃ០៨ មករា ថា៖ ដើមឈើធំៗនៅសួនកាណាឌីយ៉ាមុខពេទ្យព្រះអង្គឌួងមានចំនួនប្រមាណ៥០ដើម ហើយក្នុងចំនួនដើមឈើធំៗទាំងនោះក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានសំរេចកាប់យកចេញចំនួន៣ដើមហើយឱ្យដាំដើមឈើថ្មីជំនួសវិញ ដោយសារតែដើមឈើទាំង៣ដើមនេះ ពុកគល់ ប្រហោងក្នុង ដើម្បីកុំឲ្យគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋជាអ្នកដំណើរជាយថាហេតុ។ ក៏ប៉ុន្តែមកដល់ថ្ងៃទី១២ខែមករាឆ្នាំ២០២១នេះ ខណៈដែលឯឧឃួង ស្រេង អភិបាលរាជធានីភ្នំពេញដឹកនាំមន្ត្រីជំនាញនិងអាជ្ញាធរខណ្ឌចុះពិនិត្យមើលស្ថានភាពដើមឈើទាំងបីដើមនេះ…

  • រដ្ឋបាលខណ្ឌមានជ័យ បើកកិច្ចប្រជុំកែសម្រួល និមិត្តសញ្ញាសំគាល់របស់រដ្ឋបាលខណ្ឌ និង សង្កាត់ទាំង ៧

    រដ្ឋបាលខណ្ឌមានជ័យ បើកកិច្ចប្រជុំកែសម្រួល និមិត្តសញ្ញាសំគាល់របស់រដ្ឋបាលខណ្ឌ និង សង្កាត់ទាំង ៧

    ភ្នំពេញ ៖ នៅសាលប្រជុំសាលាខណ្ឌមានជ័យ បានបើកកិច្ចប្រជុំពិភាក្សាកែសម្រួលនិមិត្តសញ្ញារបស់រដ្ឋបាលខណ្ឌមានជ័យ និង និមិត្តសញ្ញា សង្កាត់ទាំង៧ ក្រោមអធិបតីភាព លោក ឌី រត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ តំណាង លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ នាព្រឹក ថ្ងៃអង្គារ ១៤រោច ខែ បុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ។ ក្នុងកិច្ចប្រជុំពិភាក្សានេះដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានស្នើអោយរដ្ឋបាលខណ្ឌ និង រដ្ឋបាលសង្កាត់កែសម្រួល និមិត្តសញ្ញាសំគាល់ផ្ទាល់ខ្លួនដែល រដ្ឋបាលខណ្ឌ-សង្កាត់បានកំណត់កន្លងមកឡើងវិញ និងធ្វើបទបង្ហាញបញ្ជាក់រូបភាព និង ខ្លឹមសាររបស់រដ្ឋបាលសង្កាត់ទាំង៧ ដើម្បីជានិមិត្តសញ្ញាសំគាល់ របស់រដ្ឋបាលខណ្ឌ និងសង្កាត់ទាំង៧ នៅសាលារាជធានីភ្នំពេញ ។ បន្ទាប់មក លោក ឌី រត្ន័ខេមរុណ បានបញ្ជាក់ថាចំពោះការជ្រើសរើសនិមិត្តសញ្ញាសំគាល់របស់រដ្ឋបាលខណ្ឌ-សង្កាត់ត្រូវបកស្រាយអោយបានត្រឹមត្រូវ និង ច្បាស់លាស់ពីរូបភាពនិងលក្ខណះសំគាល់ទៅតាមទំរង់និមិត្តសញ្ញាដោយផ្អែកលើអត្ថន័យនៃរូបភាពនីមួយៗរួចដាក់ប្រជុំជាមួយក្រុមប្រឹក្សាខណ្ឌ-សង្កាត់ដើម្បីឆ្លងនិងមានកំណត់ហេតុច្បាស់លាស់ដើម្បីផ្ញើមករដ្ឋបាលខណ្ឌ…

  • នគរបាលបញ្ជូនខ្លួនជនសង្ស័យម្នាក់ទៅតុលាការ ពាក់ព័ន្ធអំពើ សញ្ចារកម្ម

    នគរបាលបញ្ជូនខ្លួនជនសង្ស័យម្នាក់ទៅតុលាការ ពាក់ព័ន្ធអំពើ សញ្ចារកម្ម

    ភ្នំពេញ ៖ កម្លាំងនគរបាលនៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនក្រសួងមហាផ្ទៃ បញ្ជូនខ្លួនជនសង្ស័យជា ភេទទី៣ម្នាក់ ( ប្រុសធ្វើស្រី )ទៅ កាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីច្បាប់ ពាក់ព័ន្ធអំពើ សញ្ចារកម្ម ទាក់ទងនឹងពេស្យាចារកេងប្រវ័ណ្ឌលើស្ត្រី និងកុមារ ០៨នាក់ ដោយក្នុងនោះមានអនីតិជនអាយុក្រោម១៥ឆ្នាំ ។ ជនសង្ស័យមានឈ្មោះ ស៊ឹម គឹមហ័ន ហៅវី ភេទ ប្រុស ( ខ្ទើយ ) អាយុ១៦ឆ្នាំ ។ រូបគេ ត្រូវបានកម្លាំងនគរបាល នៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនក្រសួងមហាផ្ទៃ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សំបូរ ម៉ាណ្ណារិទ្ធិ អនុប្រធាននាយកដ្ឋាន បានចុះធ្វើការចាប់ខ្លួនជាក់ស្តែង នៅចំណុចផ្លូវច្រកចូលភោជនីយ៍ដ្ឋានបឹងបៃតង ស្ថិតក្នុងភូមិច្រេះ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីវេលាម៉ោង១៤ និង៣០នាទីរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ។ យោងតាមរបាយការណ៍របស់សមត្ថកិច្ចអោយដឹងថា នៅវេលាថ្ងៃទី១១ ខែឆ្នាំខាងលើជនសង្ស័យ បានទំនាក់ទំនងជនរងគ្រោះទាំង ៨នាក់ តាមរយះប្រព័ន្ធអេឡិចត្រូនិច (…