Category: ព័ត៌មានសង្គម

  • ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំក្រុមការងារទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែនក្នុងក្របខណ្ឌអាស៊ាន(SOMTC)

    ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំក្រុមការងារទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែនក្នុងក្របខណ្ឌអាស៊ាន(SOMTC)

    នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃអង្គារ ទី៥ ខែមករា ឆ្នាំ២០២១ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ SOMTC បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារ SOMTC ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អគ្គលេខាធិការរង ប្រធាននាយកដ្ឋាន ប្រធានលេខាធិការដ្ឋាន និងសមាជិក សមាជិកាក្រុមការងារ SOMTC ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបផងដែរ។ នាឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ បានលើកទឹកចិត្តដល់ក្រុមការងារ SOMTC ត្រូវរួបរួមគ្នាធ្វើការងារឲ្យទទួលបានជោគជ័យ នៅក្នុងក្របខណ្ឌសមូហភាព ដើម្បីឲ្យតំណាងក្រសួងមហាផ្ទៃ ជាពិសេសតំណាងកម្ពុជា ចូលរួមវេទិការនានា របស់អាស៊ានពាក់ព័ន្ធការងារប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ដើម្បីឲ្យមានលទ្ធភាពក្នុងការចូលរួមចំណែកជាមួយបណ្ដាប្រទេសដទៃទៀត ក្នុងសមាជិកអាស៊ាន។ បន្ថែមពីនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ប្រធានក្រុមការងារ SOMTC ក៏បានប្ដេជ្ញាចិត្តយ៉ាងមុតមាំថា នឹងធ្វើការងារឧក្រិដ្ឋកម្មឆ្លងដែនក្នុងក្របខណ្ឌអាស៊ាន ឲ្យមានប្រសិទ្ធភាព និងទទួលបានជោគជ័យផងដែរ។ ឯឧត្តម នាយឧត្តមសេនីយ៍ ក៏បានផ្ដាំផ្ញើដល់ក្រុមការងារ SOMTC ត្រូវមានការទទួលខុសត្រូវខ្ពស់ ចំពោះការងាររៀងៗខ្លួន…

  • សារលិខិតអបអររបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ជូនសម្តេចអគ្គមហាសេនាបតីតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសខួប ៤៥ឆ្នាំនៃចំណងអាពាហ៍ពិពាហ៍

    សារលិខិតអបអររបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ជូនសម្តេចអគ្គមហាសេនាបតីតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសខួប ៤៥ឆ្នាំនៃចំណងអាពាហ៍ពិពាហ៍

    សារលិខិតអបអររបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសនៃខួប ៤៥ឆ្នាំចំណងអាពាហ៍ពិពាហ៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា៕

  • ស្រីស្រលាញ់ភេទដូចគ្នា តែចុងក្រោយគូស្នេហ៍បែកចិត្តទៅស្រលាញ់មនុស្សប្រុសវិញធ្វេីឲ្យភាគីម្ខាងប៉ងលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វា

    ស្រីស្រលាញ់ភេទដូចគ្នា តែចុងក្រោយគូស្នេហ៍បែកចិត្តទៅស្រលាញ់មនុស្សប្រុសវិញធ្វេីឲ្យភាគីម្ខាងប៉ងលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វា

    ភ្នំពេញ ៖ នារីវ័យក្មេងម្នាក់ខូចចិត្តរឿងស្នេហាស្រលាញ់ភេទដូចគ្នា បែរជាគូស្នេហ៍បែកចិត្តទៅ ស្រលាញ់មនុស្សប្រុសវិញ ធ្វើឱ្យនាងខូចចិត្ត មកអង្គុយយំ ហេីយស្រាប់តែមានជនឆ្លៀតឱកាស មកលួងលោមនិងបន្លំលួចយកទូរស័ព្ទរបស់នាងទៀត ធ្វើឲ្យនាងគិតខ្លី មកលោតទឹកសម្លាប់ខ្លួន នៅស្ពានជ្រោយចង្វា ប៉ុន្តែមិនបានសម្រេច។ ហេតុការណ៍ដ៏ភ្ញាក់ផ្អេីលនេះបានកេីតឡេីងកាលពីម៉ោងជិត១ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ នៅចំណុចលើស្ពានជ្រោយចង្វាចាស់ ស្ថិតក្នុងសង្កាត់ ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ នារីដែលខូចចិត្តរឿងស្នេហា និង ប៉ុនប៉ងលោតទឹកនេះបានរៀបរាប់ថា រូបនាង ជាមនុស្សស្រឡាញ់ភេទដូចគ្នា ហើយមូលហេតុដែលធ្វើឲ្យនាងតូចចិត្តគិតខ្លីប៉ុនប៉ងបញ្ចប់ជីវិត បែបនេះ គឺដោយសារតែ នាងតាមទាន់សង្សារកំពុងលួចទាក់ទងបង្កាត់ភ្លើង ស្នេហ៍ជាមួយសង្សារថ្មីជាមនុស្សប្រុស ក្នុងផ្ទះស្នាក់នៅម្តុំផ្សារសូរិយា។ នារីរូបនេះបានបន្តថា ដោយសារតែនាងតាមទាន់ឃើញ សភាពបែបនេះផ្ទាល់នឹងភ្នែក ហើយមិនអាចទទួលយកបាន ទើបធ្វើឲ្យ នាងខូចចិត្តបានត្រឹមអង្គុយយំសោកសៅ តែម្នាក់ឯងនៅ ក្រោមផ្ទះបន្ទាប់មក ក៏មានបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ បានចូលមកលួងលោមនាង និងបានបន្លំលួចយកទូរស័ព្ទមួយគ្រឿងរបស់នាង រួចគេចខ្លួនបាត់ រឹតតែ ធ្វើអោយនាង តែលតោល ព្រោះសង្សារក៏បោះបង់ចោល រីឯទូរស័ព្ទក៏គ្មាន រកអ្វីទាក់ទងទៅអ្នកផ្ទះនៅស្រុកកំណើតមិនបាន ធ្វើឱ្យនាង សុញគំនិត គិតអ្វីលែងចេញក៏សម្រេចចិត្ត…

  • នគរបាលខេត្តកណ្ដាលឃាត់ខ្លួនជនសង្ស័យជាឃាតក ចាក់សម្លាប់នារីវ័យក្មេងព្រឹកមិញបានហើយ

    នគរបាលខេត្តកណ្ដាលឃាត់ខ្លួនជនសង្ស័យជាឃាតក ចាក់សម្លាប់នារីវ័យក្មេងព្រឹកមិញបានហើយ

    កណ្ដាល៖ លោកឧត្តមសេនីយ៌ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាលបានថ្លែងប្រាប់ឱ្យដឹងថា ៖ ជនសង្ស័យពាក់ព័ន្ធចាក់សម្លាប់នារីវ័យក្មេងព្រឹកមិញឃាត់ខ្លួនបានហើយ នាព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ បន្ទាប់ពីធ្វើសកម្មភាពបានប្រមាណជិត ២ ម៉ោងនោះ សមត្ថកិច្ចលោកកំពុងធ្វើការសាកសួរ តែជនសង្ស័យមិនទាន់សារភាពនៅឡើយទេ។ ជនសង្ស័យមានឈ្មោះ ទូច សជាតិ ហៅ(អាដំរី) អាយុ៣៥ឆ្នាំ រស់នៅកន្លែងកើតហេតុខាងលើ។ ឃាត់ខ្លួនបាន ខណៈរូបគេធ្វើជាប្រើល្បិចមកមើលសាកសព ដែលសមត្ថកិច្ចមកដល់កន្លែងកើតហេតុពិនិត្យ និងធ្វើកោសល្យវិច័យ។ សូមបញ្ជាក់ថា , នៅវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ មានអំពើឃាតកម្មមួយបានកើតឡើងនៅភូមិ-សង្កាត់ ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល ជនដៃដល់បានយកកាំបិតចាក់ជាច្រើនកន្លែងនៅលើដើមទ្រូង និងពោះជនរងគ្រោះ។ ក្រោយកើតហេតុ ក្រុមគ្រួសារបានដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យជ័យជំនៈ ប៉ុន្តែជាអកុសលមុខរបួសមានករណីធ្ងន់ធ្ងរ ក៏បណ្ដាលឱ្យជនរងគ្រោះត្រូវស្លាប់ពេលជូនដល់មន្ទីរពេទ្យ។ សមត្ថកិច្ចបានបន្តថា, ក្រោយកើតហេតុប្រមាណជាង ១ម៉ោង សមត្ថកិច្ចក៏បានក្តាប់មុខសញ្ញាបាន បន្ទាប់ពីទទួលដំណឹងខ្លះៗពីសាក្សីដែលត្រូវជាប្អូនថ្លៃសពជនរងគ្រោះ ទើបសមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យជាឃាតក ខាងលើយកមកធ្វើការសាកសួរតាមនីតិវិធី៕ កញ្ចក់ ទិព្វ

  • សែលកាតរៀបចំយុទ្ធនាការផ្សព្វផ្សាយថ្មី “ប្រជាជាតិតែមួយ” ដើម្បីជំរុញទឹកចិត្តប្រជាជនខ្មែរ ក្នុងការស្វាគមន៍ឆ្នាំថ្មីដ៏មានសេរីសួស្តី ឆ្នាំ២០២១

    សែលកាតរៀបចំយុទ្ធនាការផ្សព្វផ្សាយថ្មី “ប្រជាជាតិតែមួយ” ដើម្បីជំរុញទឹកចិត្តប្រជាជនខ្មែរ ក្នុងការស្វាគមន៍ឆ្នាំថ្មីដ៏មានសេរីសួស្តី ឆ្នាំ២០២១

    ភ្នំពេញ ៖ ដោយការឈានចេញឆ្នាំចាស់ដ៏លំបាកផ្លាស់ចូលឆ្នាំថ្មី ក្រុមហ៊ុនសែលកាត បានប្រកាសឱ្យដឹងនូវការចាប់ផ្តើមយុទ្ធនាការថ្មី “ប្រជាជាតិតែមួយ” តាមរយៈគម្រោងផ្សព្វផ្សាយតាមទូរទស្សន៍ដ៏ធំបំផុតរបស់ខ្លួន ដើម្បីចូលរួមទទួលស្គាល់ ក៏ដូចជាស្ងើចសរសើរដល់ភាពរឹងមាំ អំណត់អត់ធ្មត់ និងសាមគ្គីភាពរបស់បងប្អូនពលរដ្ឋខ្មែរ ស្របពេលដែលប្រទេសកម្ពុជាទាំងមូល កំពុងទន្ទឹងរង់ចាំស្វាគមន៍ឆ្នាំថ្មីដ៏មានសេរីសួស្តី ២០២១ ខាងមុខនេះ។ ក្រុមហ៊ុនសែលកាត បានចូលរួមបង្កើតគោលគំនិតសម្រាប់យុទ្ធនាការនេះឡើង ជាមួយនឹង Hanuman Films ដែលជាផលិតកម្មខ្សែភាពយន្តឈានមុខគេនៅក្នុងប្រទេសកម្ពុជា រួមជាមួយនឹងការដឹកនាំថតសម្តែងដោយអ្នកស្រី សូថូ គូលីកា ដែលជាផលិតករដ៏ឆ្នើមមួយរូប ធ្លាប់ទទួលបាននូវពានរង្វាន់ជាច្រើននៅក្នុងវិស័យមួយនេះ។ លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានថ្លែងអបអរសាទរដល់ផលិតកម្ម Hanuman Films និងសហការីទាំងអស់ដែលបានចូលរួមជួយផលិតខ្សែវីដេអូនេះឡើង ដោយលោកបានថ្លែងថា នេះគឺជាមធ្យោបាយដ៏ល្អប្រសើរបំផុត ដើម្បីបង្ហាញឱ្យឃើញច្បាស់នូវការប្តេជ្ញាចិត្ត ក្តីស្រឡាញ់ដ៏ជ្រាលជ្រៅ និងការគាំទ្ររបស់ក្រុមហ៊ុនសែលកាត ចំពោះបងប្អូនពលរដ្ឋខ្មែរ ខណៈដែលឆ្នាំ ២០២០ បានឈានជិតមកដល់ទីបញ្ចប់។ លោក វ៉ាតសុន បានមានប្រសាសន៍បន្តថា៖ “យើងចង់ផលិតនូវស្នាដៃយ៉ាងពិសេសមួយសម្រាប់ឆ្នាំនេះ ដើម្បីជាការចងចាំនូវអ្វីគ្រប់យ៉ាងដែលយើងបានឆ្លងកាត់កន្លងមក។ នេះគឺជាវប្បធម៌នៃការបង្ហាញពីភាពមោទនរបស់សែលកាត ពោលយើងគឺជាក្រុមហ៊ុនដែលជាមោទនភាពរបស់ជាតិខ្មែរ និងជាប្រតិបត្តិករទូរស័ព្ទចល័តដែលមានវត្តមានយូរជាងគេបំផុតនៅក្នុងប្រទេសកម្ពុជា ដែលតែងតែខិតខំផ្តល់នូវសេវាបម្រើដ៏ល្អឥតខ្ចោះជូនដល់អតិថិជន ក៏ដូចជាការចូលរួមទទួលស្គាល់នូវការរួមចំណែករបស់ប្រជាជនកម្ពុជាផងដែរ”។…

  • ក្រសួងធនធានទឹកអំពាវនាវឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះអាកាសធាតុចុះត្រជាក់ និងខ្យល់ខ្លាំង

    ក្រសួងធនធានទឹកអំពាវនាវឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះអាកាសធាតុចុះត្រជាក់ និងខ្យល់ខ្លាំង

    យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមនៅថ្ងៃទី៥មករាឆ្នាំ២០២១ បានឲ្យដឹងថា ទ្រនុងសម្ពាធខ្ពស់ពីភាគខាងជើងបាន និងកំពុងបន្តធ្លាក់ចុះក្រោម គួបផ្សំជាមួយនឹងខ្យល់មូសុងឦសានកាន់តែបង្កើនឥទ្ធិពលខ្លាំង។ លក្ខណៈបែបនោះ នឹងធ្វើឲ្យអាកាសធាតុនៅប្រទេសកម្ពុជា នាដើមឆ្នាំ២០២១ ចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី១៦មករាឆ្នាំ២០២០ ចុះត្រជាក់ខ្លាំង។ នៅតំបន់ជួរភ្នំដងរែក និងតំបន់ខ្ពង់រាបឦសាន សីតុណ្ហភាពអប្បរមាក្នុងរង្វង់ពី១៤ទៅ១៧អង្សាសេ។ ពិសេសពីថ្ងៃ១១ដល់១៣មករា នៅបណ្ដាខេត្តមួយចំនួនដូចជា រតនគិរី មណ្ឌលគិរី ឧត្តរមានជ័យ ព្រះវិហារ និងពោធិ៍សាត់ គឺស្រុកវាលវែង សីតុណ្ហភាពអប្បរមានឹងធ្លាក់ចុះមកនៅក្នុងរង្វង់ពី១២ទៅ១៥អង្សាសេ លាយឡំជាមួយខ្យល់ខ្លាំង។ នៅតំបន់វាលទំនាប សីតុណ្ហភាពអប្បរមាក្នុងរង្វង់ពី១៦ទៅ១៩អង្សាសេ។ ពិសេសពីថ្ងៃ១១ដល់១៣មករា នៅបណ្ដាខេត្តមួយចំនួនដូចជាកំពង់ធំ សៀមរាប ប៉ៃលិន បាត់ដំបង និងពោធិ៍សាត់ សីតុណ្ហភាពអប្បរមានឹងធ្លាក់ចុះមកនៅក្នុងរង្វង់ពី១៥ទៅ១៨អង្សាសេ លាយឡំជាមួយនឹងខ្យល់មធ្យម។ ដោយឡែកនៅតំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បរមាក្នុងរង្វង់ពី១៨ទៅ២១អង្សាសេ។ នៅថ្ងៃ១២មករា នៅលើផ្ទៃសមុទ្រមានខ្យល់បក់បោកខ្លាំង និងរលកខ្ពស់ៗ។ ក្រសួងធនធានទឹកក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋ ជាពិសេសកងទ័ពដែលរស់នៅ និងឈរជើងនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ត្រូវបង្កើនការយកចិត្តទុកដាក់ថែរក្សាសុខភាពចំពោះអាកាសធាតុចុះត្រជាក់ខ្លាំងនោះ។ ដោយឡែក ប្រជានេសាទ និងអ្នកដំណើរសមុទ្រ ត្រូវប្រុងប្រយត្ន័ចំពោះខ្យល់បក់ខ្លាំង និងរលកសមុទ្រខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ៕កឹម​ ទៀង

  • តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្តន៍

    តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្តន៍

    តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្តន៍ ពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១។

  • ក្រសួងធនធានទឹកអំពាវនាវឲ្យប្រុងប្រយ័ត្នចំពោះការចុះត្រជាក់ខ្លាំងដល់១២អង្សា

    ក្រសួងធនធានទឹកអំពាវនាវឲ្យប្រុងប្រយ័ត្នចំពោះការចុះត្រជាក់ខ្លាំងដល់១២អង្សា

    ក្រសួងធនធានទឹកអំពាវនាវឲ្យប្រុងប្រយ័ត្នចំពោះការចុះត្រជាក់ខ្លាំងដល់១២អង្សា។

  • សម្តេចតេជោ រំលឹកថា ពាក្យថា «ទុក្ខស្រីប្តីព្រាត់» ធ្វើឱ្យខ្ញុំ និងភរិយាស្រក់ទឹកភ្នែករាប់លានដំណក់ ប៉ុន្តែទឹកភ្នែកនេះ បាននាំមកនូវការរស់រានមានជីវិតសម្រាប់ប្រជាជនទូទាំងប្រទេស រាប់ទាំងក្រុមគ្រួសារខ្ញុំដែរ

    សម្តេចតេជោ រំលឹកថា ពាក្យថា «ទុក្ខស្រីប្តីព្រាត់» ធ្វើឱ្យខ្ញុំ និងភរិយាស្រក់ទឹកភ្នែករាប់លានដំណក់ ប៉ុន្តែទឹកភ្នែកនេះ បាននាំមកនូវការរស់រានមានជីវិតសម្រាប់ប្រជាជនទូទាំងប្រទេស រាប់ទាំងក្រុមគ្រួសារខ្ញុំដែរ

    ភ្នំពេញ៖ តាមរយៈ Facebook នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានរម្លឹកអំពីប្រវត្តិដ៏ជូរចត់ជាមួយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដោយបានពោលថា ទុក្ខស្រីប្តីព្រាត់ បានធ្វើឱ្យខ្ញុំនិងភរិយា ស្រក់ទឹកភ្នែករាប់លានដំណក់ ប៉ុន្តែទឹកភ្នែកនេះ គឺបាននាំមកនូវការរស់រានមានជីវិតសម្រាប់ប្រជាជនទូទាំងប្រទេស រាប់ទាំងក្រុមគ្រួសារខ្ញុំដែរ។ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ទុក្ខស្រីប្តីព្រាត់» គឺជាចំណងជើងបទចម្រៀង ដែលនិយាយអំពីរឿងរ៉ាវពិតនៃជីវិតស្នេហាដ៏ជូរចត់របស់សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលត្រូវព្រាត់ប្រាស់គ្នា ក្នុងសម័យខ្មែរក្រហម។ បុព្វហេតុរបស់សម្តេច ត្រូវចាកចេញឆ្ងាយពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិតពេលនោះ ដោយសារតែបុព្វហេតុជាតិមាតុភូមិ ខណៈដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានស្លាប់កូនទី១ ហើយកំពុងមានផ្ទៃពោះ៥ខែ កូនទី២។ តាមរយៈ Facebook នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០នេះ ចំនឹងខួបអាពាហ៍ពិពាហ៍ ៤៥ឆ្នាំ របស់សម្តេចទាំងទ្វេ (៥មករា១៩៧៦-៥មករា២០២១) សម្តេចតេជោ ហ៊ុន សែន បានរម្លឹកថា៖ ខ្ញុំតែងតែគិតថា អ្វីដែលខ្ញុំនិងភរិយា បានឆ្លងកាត់ក្នុងសម័យសង្រ្គាមគឺពុំគួរឱ្យជឿថា ខ្ញុំអាចមានជីវិតរហូតមកដល់សព្វថ្ងៃនេះឡើយ។ ជីវិតយុទ្ធជនក្នុងភ្លើងសង្គ្រាម ពិសេសក្នុងរបបប្រល័យពូជសាសន៍ ប៉ុល…

  • កម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌប្ញស្សីកែវ ចុះធ្វើបច្ចុប្បន្នភាពផ្ទះបណ្ដែតទឹក និងបែរចិញ្ចឹមត្រី លើដងទន្លេសាប ក្នុងភូមិសាស្ត្រខណ្ឌ

    កម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌប្ញស្សីកែវ ចុះធ្វើបច្ចុប្បន្នភាពផ្ទះបណ្ដែតទឹក និងបែរចិញ្ចឹមត្រី លើដងទន្លេសាប ក្នុងភូមិសាស្ត្រខណ្ឌ

    នារសៀលថ្ងៃចន្ទ ៦ រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ ក្រោមការដឹកនាំបញ្ជាពី ឯកឧត្តម ជា ពិសី អភិបាលខណ្ឌប្ញស្សីកែវ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ឯកឧត្តមបានប្រគល់ភារកិច្ចជូន លោក ស៊ូ សោគន្ធ អភិបាលរងខណ្ឌ និង លោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌ តំណាង ឯកឧត្តមអភិបាលខណ្ឌប្ញស្សីកែវ ដឹកនាំកម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ រួមមាន លោក លោកស្រីជា នាយក-នាយករងរដ្ឋបាល កម្លាំងនគរបាល កម្លាំងកងរាជអាវុធហត្ថខណ្ឌ ប្រធាន-អនុប្រធានការិយាល័យចំណុះរដ្ឋបាលខណ្ឌ រដ្ឋបាលសង្កាត់ទាំង៧ មន្រ្ដីពាក់ព័ន្ធ កម្លាំងសណ្តាប់ធ្នាប់ខណ្ឌ និងប្រជាការពារសង្កាត់ ចុះស្រង់ស្ថិតិ និងធ្វើបច្ចុប្បន្នភាពផ្ទះបណ្តែតទឹក និងបែរចិញ្ចឹមត្រី តាមដងទន្លេសាប ក្នុងមូលដ្ឋានភូមិសាស្រ្តខណ្ឌប្ញស្សីកែវ។ លទ្ធផលក្នុងប្រតិបត្តិការនេះ មានដូចជា៖ ១- សង្កាត់ទួលសង្កែទី១៖ មានចំនួន ៩ ទីតាំង ធ្វើបច្ចុប្បន្នភាពឡើងវិញ មានចំនួន…