-
សមត្ថកិច្ចរកឃើញរថយន្តមួយគ្រឿងម៉ាកលុចស៊ីសត្រូវបានជនសង្ស័យ នៃការបាញ់សម្លាប់យកទៅប្លុងចោល នៅខណ្ឌព្រែកព្នៅ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០នេះ សមត្ថកិច្ចបានរកឃើញរថយន្តមួយគ្រឿងម៉ាកលុចស៊ីស RX300 ត្រូវបានជនសង្ស័យ នៃការបាញ់សម្លាប់យកទៅប្លុងចោល នៅសង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ រថយន្តត្រូវបានក្រុមជនង្ស័យដោះស្លាកលេខចេញ និងរត់គេចខ្លួនបាត់អស់។ សូមបញ្ជាក់ថា នាយរងព្រហ្មទណ្ឌកម្រិតស្រាលម្នាក់ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ ក្រោយជួបគ្រោះថ្នាក់ចរាចកាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ តាមបណ្តោយមហាវិថីសហព័ទ្ធរុស្ស៊ី មុខអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ក្នុងភូមិក្បាលដំរីទី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ៕ ដោយៈ ឆៃ ហួត
-
ឆក់ទូរស័ព្ទអាយហ្វូន១១ប្រូបានសម្រេច តែរត់មិនរួចត្រូវជនរងគ្រោះជិះបំបុកបណ្ដាលឲ្យដួលរបួស២នាក់ហេីយត្រូវជាប់ខ្នោះសមត្ថកិច្ច

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងធ្វើសកម្មភាពឆក់ទូរស័ព្ទពីបុរសម្នាក់កំពុងអង្គុយលើម៉ូតូនៅមុខហាងមួយកន្លែងបានសម្រេច ហើយព្យាយាមជិះរត់គេចខ្លួនត្រូវជនរងគ្រោះជិះដេញតាម រួចបុកពីក្រោយពេញទំហឹងបណ្ដោយឲ្យម៉ូតូជនសង្ស័យជាចោរឆក់ប៉ើងទាំងម៉ូតូមកចញ្ចេីមផ្លូវ បណ្ដាលឲ្យម្នាក់បែកក្បាលរងរបួសធ្ងន់ត្រូវសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះ និងម្នាក់ទៀតវាយខ្នោះយកទៅខណ្ឌចំការមន ។ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អេីលកាលវេលាម៉ោង១១និង២០នាទីយប់ ថ្ងៃអង្គារ ទី២៩ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវ១៦៣ កែងនិងផ្លូវ៣១០ ក្នុងសង្កាត់អូឡាំពិច ខណ្ឌបឹងកេង រាជធានីភ្នំពេញ ។ សង្ស័យទី១៖ មានឈ្មោះ ហេង ភេទប្រុសអាយុ១៦ឆ្នាំ មុរបសិស្សជាអង្កុយខាងក្រោយជាអ្នកឆក់ ស្នាក់នៅម្ដុំផ្សារដើមថ្កូវ ខណ្ឌចំការមន។ និងទី២៖ មិនត្រូវស្គាល់អត្តសញ្ញាណនៅឡើយដោយនិយាយមិនរួចរងរបួសធ្ងន់ និងជាអ្នកឌុប។ ចំណែកជនរងគ្រោះមានឈ្មោះ ហុង ស៊ីវលាំង ភេទប្រុស អាយុ២០ឆ្នាំមុរបរត់តុម្ដុំផ្សារបឹងកេងកង ខណ្ឌបឹងកេងកង។ តាមសម្ដីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតជនរងគ្រោះអង្គុយលើម៉ូតូរបស់ខ្លួនម៉ាកស្មាក់រ៉េវ៉ូពណ៌ខ្មៅលាយទឹកក្រួច ពាក់ស្លាកលេខភ្នំពេញ 1AM 4205 នៅមុខហាងមួយកន្លែងជិះផ្សាររង្វល់មូលផ្សារដើមថ្កូវ ខណៈពេលនោះក៏លេចមុខជនសង្ស័យជាចោរឆក់២នាក់ជិះម៉ូតូវ៉េវ ពណ័ទឹកក្រូចពាក់ស្លាកលេខ រាជការសេរីចាស់ តាមពីក្រោយធ្វើសម្មភាពឆក់ទូរស័ព្ទរបស់គាត់ម៉ាកអាយហ្វូន១១ប្រូបានសម្រេច ហេីយព្យាយាមជិះគេច តែជនរងគ្រោះក៏ជិះម៉ូតូដេញតាមពីក្រោយរហូតមកដល់ចំណុចកើតហេតុខាងលើជនរងគ្រោះបានជិះបំបុកពីក្រោយប៉ើងទាំងម៉ូតូជនរងគ្រោះ និងជនសង្ស័យទៅមុខផ្ទះប្រជាពរដ្ឋបណ្ដាលឲ្យជនសង្ស័យជាអ្នកឌុបរងរបួសធ្ងន់បែកក្បាលហូរឈាមនិងម្នាក់ជាអ្នកឆក់រងរបួសបែកមុខមាត់ត្រូវសមត្ថកិច្ចវាយយកទៅអធិការដ្ឋានខណ្ឌចំការមន ដោយឡែកជនសង្ស័យដែលរបួសធ្ងន់ត្រូវបញ្ជូនទៅសង្គ្រោះភ្លាមៗ ឯជនរងគ្រោះក៏ត្រូវក្បាលជង្គុងរបួសស្រាលផងដែរ ។ បច្ចប្បន្ននេះ ជនសង្ស័យខាងលេីត្រូវសមត្ថកិច្ចនាំខ្លួនយកទៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដេីម្បីសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់ ៕…
-
សម្ដេចក្រឡាហោម ផ្ញើសារជូនពរ កងកម្លាំងនគរបាលជាតិ មន្ត្រីរាជការស៊ីវិល និងមន្ត្រីពន្ធនាគារ គ្រប់លំដាប់ថ្នាក់នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល

-
បញ្ជាការដ្ឋានកងទ័ពជើងគោកបានទទូលអំណោយពីប្រធានក្រុមប្រឹក្សាភិបាលសមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធន់តូច និងមធ្យមនៅកម្ពុជា

នៅបញ្ជាការដ្ឋានថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះកងទ័ពជើងគោក មានរៀបចំពិធីប្រគល់ និងទទួលអំណោយពីឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលសមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា ជូនដល់បញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ។អំណោយទាំងនោះរួមមាន៖ ទឹកត្រីចំនួន ៦០០០ដប ទឹកស៊ីអ៊ីវចំនួន ៦០០០ដប ទឹកសម្លាប់មេរោគចំនួន ១០០០ដប និងថវិកាចំនួន ២ម៉ឺនដុល្លារសហរដ្ឋអាមេរិក។ ក្នុងនាមកងទ័ពជើងគោក ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរ ភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានថ្លែងអំណរគុណចំពោះសមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។ ឯកឧត្តម មេបញ្ជាការកងទ័ពជើងគោកបានបន្តទៀត ថា៖ អំណោយដ៏ថ្លៃថ្លានេះជាទឹកចិត្តដ៏សប្បុរស និងជាការ ចែករំលែកដ៏មានសារសំខាន់ ដើម្បីចូលរួមគាំទ្រដល់កងទ័ពក្នុងការដោះស្រាយសេចក្តីត្រូវការផ្សេងៗរបស់អង្គភាព៕ដោយ-រ៉ាវុធ
-
សម្តេចក្រឡាហោម ស ខេង សូមសម្តែងនូវការអបអរសាទរ និងជូនពរ សម្ដេចតេជោ ចំពោះសមិទ្ធផលប្រវត្តិសាស្ត្រថ្មី នៃនយោបាយឈ្នះឈ្នះ ទទួលបានតំណក់ប្រេងលើកដំបូង

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ រួមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងមហាផ្ទៃ បានចូលរួមសម្តែងនូវការអបអរសាទរ និងជូនពរដល់ សម្ដេចតេជោ ហ៊ុន សែន ចំពោះសមិទ្ធផលប្រវត្តិសាស្ត្រថ្មី នៃនយោបាយឈ្នះឈ្នះ ទទួលបានតំណក់ប្រេងលើកដំបូង។ តាមរយៈភាពជោគជ័យជាប្រវត្តិសាស្រ្ត នៃការទទួលបានដំណក់ប្រេងជាលើកដំបូងនេះ គឺជាការចាប់ផ្តើមដ៏សំខាន់បំផុត សម្រាប់ប្រទេសកម្ពុជា ឆ្ពោះទៅបង្កើតបាននូវសមត្ថភាពជាតិ និងខឿនឧស្សាហកម្មប្រេងកាត ឧស្ម័ន និងថាមពល ដែលជាពរជ័យសម្រាប់ប្រជាជាតិ និងប្រជាជនកម្ពុជា ក្រោមម្លប់ដ៏ត្រជាក់ត្រជុំនៃ «សន្តិភាព» របស់សម្តេចតេជោនាយករដ្ឋមន្ត្រី បិតាស្ថាបនិក អត្តមគ្គទេសក៍ និងជាប្រតិបត្តិករនយោបាយ ឈ្នះឈ្នះ ដែលបានតស៊ូរំដោះប្រទេសជាតិឲ្យរួចផុតពី របបប្រល័យពូជសាសន៍ និងបានខិតខំពុះពារកសាងសន្តិភាព ខឿនសេដ្ឋកិច្ច លទ្ធិប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គមដ៏គាប់ប្រសើរ។ «សន្តិភាព» របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី គឺជាកត្តាសារវន្តមិនអាចខ្វះបាន សម្រាប់ការសម្រេចជោគជ័យលើសមិទ្ធផលជាតិជាបន្តបន្ទាប់ និងការអភិវឌ្ឍលើគ្រប់វិស័យំ រួមទាំងសមិទ្ធផលថ្មី ក្នុងវិស័យប្រេងកាត ដែលប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស បានទន្ទឹងរង់ចាំជាច្រើនជំនាន់យូរលង់ណាស់មកហើយ។ ប្រជាពលរដ្ឋខ្មែរ ពិតជាមានមោទនភាពជាទីបំផុត និងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដី…
-
ទាស់គ្នារឿងគ្រោះថ្នាក់ចរាចរណ៍បន្តិចបន្តួចដោះស្រាយមិនត្រូវ ខ្មាន់កាំភ្លើងបាញ់ប្រហាជាច្រើនគ្រាប់ទៅលើនាយរងព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញម្នាក់ស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ

ភ្នំពេញ ៖ បុរសម្នាក់ជានាយរងព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញត្រូវបានខ្មាន់កាំភ្លេីងបាញ់ប្រហាជាច្រេីនគ្រាប់បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរហេីយបានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ដោយឡែកជនដៃដល់បានបេីករថយន្តគេចខ្លួនបាត់។ ហេតុការណ៍ នេះបានកេីតឡេីងកាលពីវេលាម៉ោង១២និង៤០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចមុខអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ តាមមហាវិថីសហព័ន្ធរុស្ស៊ី ស្ថិតក្នុងភូមិក្បាលដំរីទី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ។ ជនរងគ្រោះឈ្មោះរ៉េត ស៊ីនេត ភេទប្រុសអាយុ៤០ឆ្នាំ មុខរបរជាមន្ត្រីនគរបាល នាយរងព្រហ្មទណ្ឌនៃស្នងការរាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញជនរងគ្រោះបេីករថយន្តម៉ាកFORD ពណ៍ សពាក់ស្លាកលេខភ្នំពេញ2BD – 3738 បេីកបរតាមមហាវិថីហសព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកេីតទៅលិច ខណះមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តlexus 300 ពពណ៌ខ្មៅមួយគ្រឿងអ្នកស្លាកលេខរៀមរាប2A-4546 បេីកមកបុកពីក្រោយបណ្តាលឲ្យរងការខូចខាតបន្តិចបន្តួចបន្ទាប់មកភាគីទាំងសងខាងបានឈប់ដេីម្បីចរចារគ្នា ដោយភាគីខាងរងគ្រោះបានសម្រួល ឲ្យភាគីបង្កយករថយន្តទៅជួសជុលដេីម្បីបញ្ចប់រឿង។ ប្រភពដដែលបានបន្តថា បន្ទាប់មក ស្រាប់តែម្ចាស់រថយន្តបង្កឡេីងទៅលេីរថយន្តចំណែកបក្សពួក២នាក់ទៀតបានដកកាំភ្លេីងមិនចាំម៉ាកបាញ់ប្រហាទៅលេីជនរងគ្រោះចំនួន៩គ្រាប់បណ្តាលឲ្យចំជនរងគ្រោះ៣គ្រាប់ ទី១ ចំក្បាល ២គ្រាប់ទៀតចំដេីមទ្រូងនិងពោះ បន្ទាប់ពីបាញ់ប្រហារួចក្រុមជនបង្កបានបេីករថយន្តគេចខ្លួនបាត់ទៅ។ ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះតែដោយអកុសលជនរងគ្រោះបានស្លាប់បាត់ទៅហេីយ។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ក្រុមជនដៃដល់យកមកដាក់ទោសតាមច្បាប់ ។ ដោយឡែកសពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី៕ដោយ៖ ជីម ភារ៉ា
-
ឯកឧត្តម សាយ សំអាល់ ដឹកនាំកិច្ចប្រជុំនៅរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីពិនិត្យ និងដោះស្រាយបញ្ហាដីធ្លីនៅក្នុងតំបន់ឧទ្យានជាតិព្រះសីហនុរាម

នៅរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ២០២០ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំនៅរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីពិនិត្យនិងដោះស្រាយបញ្ហាដីធ្លីនៅក្នុងតំបន់ឧទ្យានជាតិព្រះសីហនុរាមដោយមានការចូលរួមពីឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ អាជ្ញាធរ មន្ត្រីជំនាញ និងអ្នកពាក់ព័ន្ធ។ បន្ទាប់ពីមានការពិភាក្សាគ្នាដោយឈរលើមូលដ្ឋានច្បាប់ និងឯកសារពាក់ព័ន្ធនានា បញ្ហាដីធ្លីចំនួន ៨ ករណីនៅក្នុងតំបន់ឧទ្យានជាតិព្រះសីហនុរាម ត្រូវបានដោះស្រាយដោយជោគជ័យក្នុងស្មារតីរក្សាការពារបាននូវដីរបស់ឧទ្យានជាតិ និងទប់ស្កាត់មិនឱ្យមានការទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់៕ ដោយ / គ្រី សម្បត្តិ
-
អភិបាលខេត្តកណ្ដាល អញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានជួសជុលផ្លូវចាក់បេតុងអាមេ និងអ៊ុតកៅស៊ូ AC នៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ

ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ២០២០ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល អញ្ជើញជាអធិបតីភាព ក្នុងពិធីបើកការដ្ឋានជួសជុល ផ្លូវចាក់បេតុងអាមេ និងអ៊ុតកៅស៊ូAC ពីលើផ្លូវបេតុង ប្រវែង ៨៥០ ម៉ែត្រ ទទឹង១០ម៉ែត្រ ស្ថិតក្នុង ភូមិព្រែកដំរោង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅខេត្តកណ្តាល។ មានមតិសំណេះសំណាលក្នុងពិធីបើកការដ្ឋាននេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានមានប្រសាសន៍ថា ខេត្តកណ្តាលបច្ចុប្បន្ននេះ ពីមួយថ្ងៃទៅមួយថ្ងៃ មានការអភិវឌ្ឍន៍លើហេដ្ឋារចនាសម្ព័ន្ធជាច្រើន និងជាបន្តបន្ទាប់ ខេត្តបាននឹងកំពុងប្រឹងប្រែង កសាង ជួសជុលផ្លូវក្នុងខេត្តទាំងនៅទីក្រុង និងនៅជនបទ អោយមានភាពប្រសើរឡើង។ ឯកឧត្តមបានបន្ថែមទៀតថា នេះជាសកម្មភាពមួយដោយអនុវត្តតាមគោលនយោបាយជាតិដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែគិតគូរពីសុខទុក្ខបងប្អូនគ្រប់ពេលវេលា ដោយផ្តោតសំខាន់ លើមនុស្ស ទឹក ផ្លូវ ភ្លើង។ ផ្លូវនេះពិតជាមានសារៈសំខាន់ណាស់ សម្រាប់បងប្អូនប្រជាពលរដ្ឋក្នុងតំបន់អាចធ្វើដំណើរឆ្លងកាត់ ឬដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារតាមផ្លូវនេះ បានយ៉ាងងាយស្រួល។…
-
រដ្ឋបាលរាជធានីភ្នំពេញផ្ញើរលិខិតអបអរសាទរ និងជូនពរ សូមគោរពជូន សម្ដេចតេជោ

-
រដ្ឋបាលខណ្ឌចំការមន នឹងខិតខំបន្តដោះស្រាយបញ្ហាសន្តិសុខសណ្តាប់ធ្នាប់ បរិស្ថាន និងអនាម័យ ជូនពលរដ្ឋនៅក្នុងមូលដ្ឋាន

ភ្នំពេញ៖ រដ្ឋបាលខណ្ឌចំការមន បានប្រកាសបន្តកិច្ចខិតខំដោះស្រាយបញ្ហាផ្សេងៗជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានបន្ថែមទៀត ដូចជា សន្តិសុខសណ្តាប់ធ្នាប់ បរិស្ថាន និងអនាម័យ ដើម្បីធានាបាននូវសុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខណ្ឌ។ ការប្រកាសរបស់គណៈអភិបាលខណ្ឌចំការមនបែបនេះ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៩ របស់ក្រុមប្រឹក្សាខណ្ឌចំការមនអាណត្តិទី៣ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ក្រោមវត្តមាន លោក ព្រំ សំខាន់ ប្រធានក្រុមប្រឹក្សាខណ្ឌ និង លោក ថេង សុថុល អភិបាលខណ្ឌចំការមន។ លោក ថេង សុថុល បានលើកឡើងថា ក្នុងវេទិកាសាធារណៈដែលប្រជាពលរដ្ឋមានការស្នើសុំពាក់ព័ន្ធនិងបញ្ហាផ្សេងៗនៅក្នុងមូលដ្ឋាន ដូចជាការកាប់លះមែកឈើ ការស្តារប្រឡាយលូនៅតាមបណ្តោយផ្លូវមួយចំនួននោះ រដ្ឋបាលខណ្ឌបានសហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ដោយបានចុះធ្វើការងារទាំងនោះបានមួយចំនួនរួចហើយ និងកំពុងបន្តធ្វើបន្ថែមទៀត។ ពាក់ព័ន្ធនឹងការស្នើសុំរបស់ប្រជាពលរដ្ឋក្នុងសង្កាត់ផ្សារដើមថ្កូវ ជាពិសេសប្រជាពលរដ្ឋរស់នៅតាមបណ្តោយប្រឡាយលូបឹងត្របែក ដែលបានស្នើឱ្យរដ្ឋបាលខណ្ឌចុះធ្វើការបាញ់ថ្នាំសម្លាប់មូសនោះ រដ្ឋបាលខណ្ឌ បានសហការជាមួយមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ចុះធ្វើការបាញ់ថ្នាំសម្លាប់មូសជាបន្តបន្ទាប់ ជូនប្រជាពលរដ្ឋរួចរាល់ហើយ ។ ជាមួយគ្នានេះ លោកអភិបាលខណ្ឌ ក៏បានសំណូមពរឱ្យប្រជាពលរដ្ឋ ដែលរស់នៅតាមប្រឡាយលូបឹងត្របែកលើកជាសំណើទៅរដ្ឋបាលខណ្ឌបន្តទៀត ប្រសិននៅមានការខ្វះចន្លោះ ដោយលោកបានចាត់ទុកសុខភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាអទិភាពចម្បង ដែលក្នុងនាមអាជ្ញាធរចាំបាច់ធ្វើការដោះស្រាយជូនប្រជាពលរដ្ឋ។ ក្នុងឱកាសនេះដែរ លោក ព្រំ សំខាន់…