-
លោកជំទាវបណ្ឌិត បាន ស្រីមុំ អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺនយោធាទូទៅឆ្នាំ២០២០ នៅវរសេនាតូចលេខ១ តំបន់ប្រតិបត្តិការសឹករងប៉ៃលិន និងសម្ពោធអគារការិយាល័យហ្វឹកហ្វឺន

លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ នារសៀល ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺនយោធាទូទៅឆ្នាំ២០២០ នៅវរសេនាតូចលេខ១ តំបន់ប្រតិបត្តិការសឹករងប៉ៃលិន និងសម្ពោធអគារការិយាល័យហ្វឹកហ្វឺន ដោយមានការអញ្ជើញចូលរួម លោកមេបញ្ជាការ មេបញ្ជាការង នាយទាហាន នាយទាហានរង ពលទាហាន និងអាជ្ញាធរដែនដី ។ តាមរបាយការណ៍របស់គណៈគ្រប់គ្រងវគ្គបានឱ្យដឹងថា វគ្គនេះមានរយ:ពេល៣ខែ មានសិក្ខាកាម១០០នាក់ ជាលទ្ធផលទទួលបាននិទ្ទេសល្អ១៥នាក់ ល្អបង្គួរ៣២នាក់ និងមធ្យម៥៣នាក់។ មានមតិសំណេះសំណាលក្នុងឱកាសនោះ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍កោតសរសើរដល់សិក្ខាកាមទាំងអស់ ដែលបានខិតខំរៀនសូត្រ ហើយក្រោយពីចប់កម្មសិក្សានេះ សូមយកចំណេះវិជ្ជាទៅបម្រើអង្គភាពនិងសង្គមអោយបានល្អរឹងមាំ ត្រូវស្មោះត្រង់ ហ៊ានបូជាជីវិតក្នុងបុព្វហេតុជាតិ មាតុភូមិ គោរពគោលនយោបាយជាតិ និងកម្មវិធីគោលនយោបាយរាជរដ្ឋាភិបាលអាណត្តិទី៦ ការពារអោយបានដាច់ខាតជាតិ សាសនា ព្រះមហាក្សត្រ ច្បាប់រដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ន…
-
អាជ្ញាធរខណ្ឌច្បារអំពៅ នឹងបន្តបង្កើនសមត្ថភាពឱ្យបានខ្ពស់ ក្នុងការថែរក្សាសន្តិសុខ សុវត្ថិភាពជូនពលរដ្ឋ ជាពិសេសក្នុងឆ្នាំថ្មី២០២១ ខាងមុខនេះ

ភ្នំពេញ ៖ ផ្អែកលើស្មារតីម្ចាស់ការ និងទំនួលខុសត្រូវ ដើម្បីការពារសន្តិសុខ សុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ ខណៈបញ្ហាសន្តិសុខសុវត្ថិភាពសង្គម គឺជាកត្តាសំខាន់ និងសម្បងជាងគេបង្អស់សម្រាប់ការរស់នៅរបស់បងប្អូន ពលរដ្ឋទូទៅ មិនថានៅទីជិតទីឆ្ងាយ តំបន់មានមនុស្សរស់នៅតិច ឬទីប្រជុំជននោះឡើយ ហើយបញ្ហានេះ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ នៅតាមមូលដ្ឋាន ឬឋិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួន ត្រូវអនុវត្តន៍ភារកិច្ចជានិច្ច ក្នុងការថែរក្សាសន្តិសុខសុវត្ថិភាពសង្គមនេះ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានដាក់បទបញ្ជារយ៉ាងម៉ឺងម៉ាត់ ដល់កម្លាំងសាធារណះដែលឋិតក្រោមដែនឱវាទរបស់លោក ក្នុងនោះ មានកម្លាំងកងរាជអាវុធហត្ថ និងកម្លាំងនគរបាលជាដើម ធ្វើយ៉ាងខិតខំបង្កើនសមត្ថភាពការពាររបស់ខ្លួនបន្ថែមទៀត ក្នុងការ ការពារដល់សុខសុវត្ថិភាពពលរដ្ឋក្នុងមូលដ្ឋាន និងទប់ស្កាត់ នូវរាល់បទល្មើសខុសច្បាប់ទាំងឡើយកុំអោយកកើតមាន ដើម្បីធានាបានចំពោះការរស់នៅរបស់ពលរដ្ឋ ពិសេសសង្គមជាតិទាំងមូលផងដែរ អោយសមនឹងពាកក្យស្លោក ថា « ភូមិសង្កាត់មានសុវត្ថិភាព » សម្រាប់ឆ្នាំថ្មី ២០២១ ដែលខិតនឹងចូលមកដល់ឆាប់ៗប៉ុន្មានថ្ងៃខាងមុខនេះ ។ លោកអភិបាលខណ្ឌ បានថ្លែងបែបនេះ នៅក្នុងកិច្ចប្រជុំ គណះបញ្ជាការឯកភាពខណ្ឌ នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ ក្រោមវត្តមានចូលរួមពីសំណាក់ លោកលោកស្រីអភិបាលរងខណ្ឌ , អធិការនគរបាលខណ្ឌ…
-
ត្រឹម១យប់ មានករណីចោរលួចម៉ូតូ៥គ្រឿង នៅក្នុងខណ្ឌកំបូល

ភ្នំពេញ៖ គ្រាន់តែ១យប់ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ សោះ ក្រុមចោរ បានលួចម៉ូតូអស់ចំនួន៥គ្រឿង ដោយសុវត្ថិភាព នៅចំណុចភូមិព្រៃរងៀង សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល ដោយក្រុមចោរបានឆ្កឹះសោរបងចូលលួច ម៉ូតូទាំង៥គ្រឿង នេះ ចេញពីបរិវេណក្រុមហ៊ុនលាយបេតុង មួយកន្លែង ដែលម្ចាស់បានដេកលង់លក់ រហូតព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ ទើបបង្កការភ្ញាក់ផ្អើល ។ តាមប្រភពព័ត៌មានពីម្ចាស់ម៉ូតូ បានអោយដឹងថា ម៉ូតូចំនួន៥គ្រឿង មានម៉ាកហុងដាឌ្រីម ចំនួន៤គ្រឿង និង ម៉ាកស្មាស់វី ចំនួន១គ្រឿង ដោយម្ចាស់ជាបុគ្គលិកបើកបររថយន្តដឹកបេតុង ត្រូវបានជនសង្ស័យលួចយកទៅបាត់ ក្នុងពេលតែមួយ ។ ក្រុមម្ចាស់ម៉ូតូ បានបន្តថា មុនពេលកើតហេតុ ម៉ូតូហុងដាឌ្រីម ចំនួន៣គ្រឿង ដាក់មុខបន្ទប់ កន្លែងធ្វើការ ។ ចំណែក២គ្រឿងទៀត ម៉ាកហុងដាឌ្រីម និង ម៉ាកស្មាស់វី ដាក់ក្រោមដើមឈើ តែស្ថិតនៅក្នុងបរិវេណ ក្រុមហ៊ុនទាំងអស់ ។ នាល្ងាចថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ ក្រោយបញ្ចប់ម៉ោងការងារ…
-
បុរសម្នាក់ដេកស្លាប់ក្នុងរថយន្ត ក្រោយពីសាច់ញាតិ និងមិត្តភ័ក្តថាបាត់ខ្លួនពីផ្ទះ២ថ្ងៃកន្លះ

ភ្នំពេញ ៖ មានការភ្ញាក់ផ្អេីលទាំងព្រឹកមួយ ខណៈប្រជាពលរដ្ឋបានប្រទះឃេីញសពបុរសម្នាក់ដេកស្លាប់នៅក្នុងរថយន្តតាក់សុី កាលពីវេលាម៉ោង ៦និង៣០ នាទីព្រឹក ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ ស្ថិតតាមបណ្តោយផ្លូវលេខ៥១ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ សាកសពជនរងគ្រោះមានឈ្មោះ នួន រ៉ាន អាយុ៥១ឆ្នាំ មុខរបរអ្នករត់ តាក់សុី ស្នាក់នៅផ្ទះលេខ១៤០ ផ្លូវលំ ភូមិសាងួន សង្កាត់កាកាបទី១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ បេីតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា ជនរងគ្រោះ ដែលជាអ្នករត់តាក់សុី បានចេញពីផ្ទះមករត់តាក់សុីហើយមិនឃើញត្រឡប់ទៅផ្ទះវិញចំនួន២ថ្ងៃកន្លះហើយក្រុមគ្រូសារក៏ព្យាយាមទំនាក់ទំនងទូរស័ព្ទទៅជនរងគ្រោះដែរ តែជនរងគ្រោះមិនលើក រហូតដល់ព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ ទើបអ្នករត់តាក់សុីដូចគ្នា ឃើញរថយន្តជនរងគ្រោះមកចតនៅចញ្ចើមផ្លូវ តាមបណ្ដាយផ្លូវលេខ៥១គាត់ក៏ចុះពីលើរថយន្តដើរទៅមើល ស្រាប់តែឃើញជនរងគ្រោះស្លាប់ដោយសភាពហើមបាត់ទៅហើយ ។ ហើយរូបគាត់បានទំនាក់ទំនងទៅក្រុមអ្នករត់តាក់សុីដូចគ្នាឲ្យចុះមកកន្លែងកើតហេតុ និងទាក់ទងទៅក្រុមគ្រួសារគាត់ឲ្យមកកន្លែងដែលគាត់ដេកស្លាប់រួចក៏រាយការណ៍ទៅសមត្ថកិច្ចប៉ុស្តិ៍បឹងរាំងឲ្យមកពិនិត្យ ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញ បានចុះមកដល់កន្លែងកើតហេតុ និង បានធ្វើការ ត្រួតពិនិត្យ កោសល្យវិច្ឆ័យ នៅវត្តតាំងក្រសាំង និង បានប្រគល់សពជូនដល់ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ៖ ភារ៉ា និងប៊ុនធី
-
ជនសង្ស័យ៥នាក់ ពាក់ព័ន្ធ ករណីរំលោភលេីទំនប់ចិត្ត(យករថយន្តជាច្រេីនគ្រឿង) ត្រូវសមត្ថកិច្ចចាប់បញ្ជូនទៅតុលាការ

ភ្នំពេញ៖ បេីយោងតាមរបាយការណ៍ពីលោក ប៊ុត សត្យា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានឲ្យដឹងនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ ២០២០នេះ កម្លាំងជំនាញរបស់ការិយាល័យបានសហការជាអធិការនគរបាលខណ្ឌឬស្សីកែវ និងខណ្ឌជ្រោយចង្វា ស្នងការនគរបាលខេត្តកណ្តាល និងស្នងការនគរបាលខេត្តបន្ទាយមានជ័យ ស្រាវជ្រាវឃាត់ខ្លួន ជនសង្ស័យបានជាបន្តបន្ទាប់ចំនួន ០៥ នាក់ ដែលពាក់ព័ន្ធប្រព្រឹត្តបទល្មើស ឆបោក , រំលោភលើទំនុកចិត្ត (យករថយន្ត) និងក្លែងបន្លំឯកសារសាធារណៈ(ក្លែងប័ណ្ណសម្គាល់យានយន្ត) នៅក្នុងរាជធានីភ្នំពេញ ចំនួន ០៤ករណី និងចាប់យកវត្ថុតាង បញ្ជូនមកការិយាល័យចាត់ការតាមនីតិវិធីមាន៖ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យចំនួន៥នាក់ដែលត្រូវឃាត់ខ្លួនរួមមាន ៖ ទី១-ឈ្មោះ រឿន ចាន់រី ភេទ ប្រុស អាយុ ៣៣ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលេខ៥៧ ភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។ ទី២-ឈ្មោះ ខុន រតនៈ ភេទ ប្រុស អាយុ…
-
ឯកឧត្តម សក់ សេដ្ឋា និងអាជ្ញាធរខេត្តបាត់ដំបង ចុះពិនិត្យការជួសជុលអគារសិក្សា ខ្លោងទ្វារ សួនច្បារ ក្នុងបរិវេណវិទ្យាល័យបវេល និងសាលាបឋមសិក្សាកោះរៀម

បាត់ដំបង៖ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ ថ្នាក់ជាតិចុះជួយមូលដ្ឋានស្រុកបវេល អមដំណើរដោយឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល នៃក្រសួងមហាផ្ទៃ និងឯកឧត្តម ណុប ដារ៉ា អភិបាលរង នៃអភិបាលខេត្ត បានអញ្ជើញចុះត្រួតពិនិត្យដំណើរការនៃការជួសជុលអគារសិក្សា ខ្លោងទ្វារ សួនច្បារ ក្នុងបរិវេណ វិទ្យាល័យបវេល និងសាលាបឋមសិក្សាកោះរៀម ខេត្តបាត់ដំបង កាលពីថ្ងៃអាទិត្យ ទី២៧ ខែធ្នូ ឆ្នាំ២០២០ ។ នៅក្នុងឱកាសចុះពិនិត្យការដ្ឋានសាងសង់វិទ្យាល័យបវេល និងសាលាបឋមសិក្សាកោះរៀមនេះ ឯកឧត្តម សក់ សេដ្ឋា បានណែនាំដល់មន្ត្រីពាក់ព័ន្ធ និងក្រុមជាងសាងសង់ទាំងអស់ សូមឱ្យគិតពី គុណភាពជាចម្បង និងធ្វើយ៉ាងណា ឱ្យទាន់កាលកំណត់ ចៀសវាងការយឺតយ៉ាវ នាំឱ្យខកខានដល់ ការសិក្សារបស់សិស្សានុសិស្ស ៕ ដោយ វណ្ណលុក
-
ជនសង្ស័យ២នាក់ ពាក់ព័ន្ធ ករណីលួចឆ្កឹះសោរទ្វាលួចសម្ភារ ត្រូវជាប់ខ្នោះសមត្ថកិច្ចខណ្ឌឬស្សីកែវ

ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ បានឲ្យដឹងនៅព្រឹកថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២០នេះ មានករណីលួចឆ្កឹះសោរទ្វាលួចសម្ភារ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង០២ និង៣០នាទីនៅចំណុចផ្ទះលេខ ផ្លូវបេតុង ក្រុមទី១៤ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ត្រូវបានកម្លាំងជំនាញចាប់ខ្លួនជនសង្ស័យបាន២នាក់ ។ ជនរងគ្រោះឈ្មោះសុខ ដេម៉ា ភេទស្រី អាយុ55 ឆ្នាំមុខរបរចៅសង្កាត់រង ស្នាក់នៅផ្ទះលេខ92E ផ្លូវជាតិលេខ5 ក្រុមទី1 ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ ចំណែកជនសង្ស័យ មានឈ្មោះប្រាក់ សារឿន ហៅអឿន ភេទប្រុស ជនជាតិខ្មែរ អាយុ50ឆ្នាំ របរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ ផ្លូវលំ ក្រុម6 ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រ6 ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មានសារធាតុញៀន(ឃាត់ខ្លួន)។ ទី២…
-
ក្រសួងមហាផ្ទៃសូមជូនដំណឹងដល់ ឯកឧត្តម លោកជំទាវ អភិបាល នៃគណៈអភិបាលរាជធានី ខេត្ត ស្តីពីការអនុវត្តអត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំ ក្នុងអំឡុង ពេលនៃការរីករាលដាលនៃជំងឺកូវីដ-១៩ បន្តទៀត

-
ក្មេងស្រីអាយុទេីបតែមួយខួប បានឈ្លក់ទឹកក្នុងធុងនៅបន្ទប់បណ្ដាលឲ្យស្លាប់

ភ្នំពេញ៖ មានករណីក្មេងស្រីម្នាក់ ទើបតែមានអាយុ ១ឆ្នាំប៉ុណ្ណោះ បានដាំក្បាល ចូលទៅក្នុងធុងទឹក១ បណ្ដាលឲ្យឈ្លក់ស្លាប់ភ្លាមៗ ខណៈដែលស្រ្តីជាម្ដាយរវល់មើលទូរស័ព្ទភ្លេចខ្លួន អត់បានដឹងថា កូនស្រីតូចរូបនេះ ចូលទៅលេងទឹកធុង នៅក្នុងបន្ទប់ទឹក បង្កការភ្ញាក់ផ្អេីល កាលពីវេលាម៉ោង ១១និង ៣០នាទីព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចផ្ទះជួល ស្ថិតនៅក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ តាមការបញ្ជាក់ពីក្រុមគ្រួសារក្មេងស្រីរងគ្រោះ បាននិយាយថា សពក្មេងស្រីរងគ្រោះឈ្មោះ វ៉ៅ ស្រីនីត កើតឆ្នាំ២០១៩ និងម្ដាយឈ្មោះ ណុប គន្ធា សព្វថ្ងៃស្នាក់នៅក្នុងបន្ទប់ផ្ទះជួលកើតហេតុខាងលើ។ ចំណែកម្តាយក្មេងបន្ទាប់ពីប្រទះឃើញកូនស្រីឈ្លក់ទឹកបែបនេះ ក៏បានរត់ទៅចាប់លើកកូនស្រីចេញពីក្នុងធុងទឹក រួចបាននាំយកទៅកាន់មន្ទីរពេទ្យ ដើម្បីសង្រ្គោះបន្ទាន់ ប៉ុន្តែពេលទៅដល់គ្រូពេទ្យ ប្រាប់ថា ហួសពេលហើយ។ ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ ម្ដាយបាននៅអង្គុយលេងទូរស័ព្ទ នៅមុខបន្ទប់ជួលដែលខ្លួនស្នាក់នៅ។ ចំណែកកូនស្រី បានលេងជាមួយ ក្មេងៗមួយចំនួនទៀត នៅក្នុងបន្ទប់ ដោយរត់ចុះរត់ឡើងចេញចូលៗ ក្នុងបន្ទប់នោះ។ លុះក្រោយមក ក្មេងៗ ដែលលេងជាមួយបាននាំគ្នាទៅផ្ទះវិញអស់ នៅសល់តែក្មេងស្រីរងគ្រោះលេងម្នាក់ឯង…
-
សង្ស័យផ្ទុះសេខ្សែភ្លើងឆាបឆេះផ្ទះល្វែងមួយកន្លែង នៅបុរីពិភពថ្មីឈូកវ៉ា១ បណ្តាលឱ្យជាប់ស្ត្រី និងកូន២នាក់រងរបួសធ្ងន់

ភ្នំពេញ៖ មានករណីអគ្គិភ័យសង្ស័យផ្ទុះសេខ្សែភ្លើងឆាបឆេះផ្ទះល្វែងមួយកន្លែង ក្នុងបុរីពិភពថ្មីឈូកវ៉ា១ ជាប់ស្ត្រីម្នាក់និងកូនប្រុសតូចពីរនាក់នៅក្នុងផ្ទះ បណ្ដាលឱ្យរងរបួសធ្ងន់។ ហេតុការណ៍គ្រោះថ្នាក់អគ្គិភ័យនេះ កើតឡើងកាលពីវេលាម៉ោង៧ និង៣០នាទីព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅក្នុងបុរីពិភពថ្មីឈូកវ៉ា១ ផ្ទះលេខ១០៦ ផ្លូវបេតុង ភូមិផ្អែម សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ •ជនរងគ្រោះទី១.ឈ្មោះ គឹម យូរី ភេទស្រីអាយុ២៨ឆ្នាំ(ម្តាយ)•ជនរងគ្រោះទី២.ឈ្មោះសូរី វណ្ណភូ ភេទប្រុស ៥ឆ្នាំ (កូន)•និងជនរងគ្រោះទី៣.ឈ្មោះសូរី ផាយុទ្ធភេទប្រុស អាយុ៣ឆ្នាំ(កូន)។ តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញផ្ទះបិទទ្វារចាក់សោរហើយស្ត្រីជាភរិយានិងកូនប្រុសពីរនាក់ កំពុងតែសម្រាកនៅជាន់ទីមួយ ស្រាប់តែមានផ្សែងហុយចេញពីលំនៅឋាន បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសន្តិសុខនាំគ្នាឡើងទៅលើជាន់ទីមួយ ដើម្បីជួយរំដោះស្ត្រីនិងកូនចេញពីលំនៅឋានតាមបង្អួច។ ដោយឡែកប្រជាពលរដ្ឋមួយចំនួនទៀតបាននាំគ្នាវាយទម្លុះទ្វារដើម្បីជួយពន្លត់នៅផ្នែកខាងក្រោម។ នៅក្នុងហេតុការណ៍នោះដែរគេឃើញរថយន្តពន្លត់អគ្គិភ័យចំនួនពីរគ្រឿង ចុះអន្តរាគមន៍បាញ់ពន្លត់ផងដែរ។ ក្នុងករណីគ្រោះថ្នាក់អគ្គិភ័យនេះ មិនបណ្ដាលឱ្យឆេះរាលដាលដល់លំនៅឋាននៅក្បែរនោះទេ។ តាមស្ត្រីរងគ្រោះ បានឱ្យដឹងថា នៅវេលាម៉ោងប្រមាណជា៥ព្រឹក ប្តីរបស់ខ្លួនឈ្មោះ ឡៅ សូរីកញ្ញា បានភ្ញាក់ពីព្រឹកទៅធ្វើជាចុងភៅ ដោយបានចាក់សោរពីក្រៅទុកកូនសោរ នៅក្នុងផ្ទះ ខណៈនោះស្រាប់តែមានភ្លើងឆាបឆេះនៅចំណុចជំនាងផ្ទះខាងក្រោម និងរាលដាលទូតាំងបង្កជាផ្សែងហុយទ្រលោមទៅផ្នែកខាងលើគាត់បានភ្ញាក់ឡើងប្រុងនាំកូនចុះហើយក៏ត្រូវភ្លើងឆេះជាប់ បណ្ដាលឱ្យឆេះរងរបួសដៃជើងផងដែរ។ ក្រោយមកប្រជាពលរដ្ឋ និងសន្តិសុខ…