Category: ព័ត៌មានសង្គម

  • ផលិតផលស៊ីហ្សា និងបារីអេទ្បិចត្រូនិចខុសច្បាប់ជិត៥០តោន ត្រូវគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បង្ក្រាបបាន នៅតាមបណ្តារាជធានី-ខេត្ត

    ផលិតផលស៊ីហ្សា និងបារីអេទ្បិចត្រូនិចខុសច្បាប់ជិត៥០តោន ត្រូវគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បង្ក្រាបបាន នៅតាមបណ្តារាជធានី-ខេត្ត

    ផលិតផលស៊ីហ្សា និងបារីអេទ្បិចត្រូនិចខុសច្បាប់ជិត៥០តោន ត្រូវគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បង្ក្រាបបាន នៅតាមបណ្តារាជធានី-ខេត្ត។

  • អាជ្ញាធរខេត្តកោះកុង ចុះពិនិត្យទីតាំងដែលស្នើសូមសិទ្ធិកាន់កាប់ដីធ្លី ស្ថិតនៅឃុំជីក្រោម ស្រុកស្រែអំបិល

    អាជ្ញាធរខេត្តកោះកុង ចុះពិនិត្យទីតាំងដែលស្នើសូមសិទ្ធិកាន់កាប់ដីធ្លី ស្ថិតនៅឃុំជីក្រោម ស្រុកស្រែអំបិល

    ថ្ងៃអង្គារទី២៩ ខែធ្នូ ឆ្នាំ២០២០ លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំមន្ត្រីចុះពិនិត្យទីតាំងដែលស្នើសូមសិទ្ធិកាន់កាប់ដីធ្លី ស្ថិតនៅឃុំជីក្រោម ស្រុកស្រែអំបិល។ លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង ដោយមានការអនុញ្ញាត និងតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំមន្ត្រីពាក់ព័ន្ធ រួមមាន លោកអភិបាលស្រុកស្រែអំបិល ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី អនុប្រធានមន្ទីរបរិស្ថាន នាយកទីចាត់ការអន្តរវិស័យ មន្ត្រីជំនាញភូមិបាល មេឃុំ និងអ្នកពាក់ព័ន្ធ ចុះពិនិត្យទីតាំងដីជាក់ស្តែង ដែលឈ្មោះ ហួត ដានួន និងឈ្មោះ កែវ វុត្ថា ស្នើសូមសិទ្ធិកាន់កាប់ដីមានទីតាំងស្ថិតនៅ ភូមិតាបែន ឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង។ តាមការចុះពិនិត្យទីតាំងដីជាក់ស្តែង ក្រុមការងារពិនិត្យឃើញថា ទីតាំងដីដែលស្នើសូមសិទ្ធិកាន់កាប់ដីនោះ ជាចំការកៅស៊ូពេលដាំដុះហើយទុកចោលមិនមានការថែទាំ ដោយសារមានការហាមឃាត់ ព្រោះទីតាំងដីនេះស្ថិតនៅក្នុងតំបន់ការពារដែលគ្រប់គ្រងដោយក្រសួងបរិស្ថាន។ បន្ទាប់ពីបានចុះពិនិត្យស្ថានភាពទីតាំងដីជាក់ស្តែងរួចមក លោក សុខ សុទ្ធី…

  • សមត្ថកិច្ចបានឃាត់ខ្លួនបុរសម្នាក់ ព្រោះបង្កើត Facebook ក្លែងក្លាយដាក់រូបស្រីស្អាត ឆាតលួងលោមបុរសៗដើម្បីបានវីដេអូ និងរូបភាពអាក្រាត រួចគំរាមទារប្រាក់

    សមត្ថកិច្ចបានឃាត់ខ្លួនបុរសម្នាក់ ព្រោះបង្កើត Facebook ក្លែងក្លាយដាក់រូបស្រីស្អាត ឆាតលួងលោមបុរសៗដើម្បីបានវីដេអូ និងរូបភាពអាក្រាត រួចគំរាមទារប្រាក់

    ភ្នំពេញ ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានចាប់ខ្លួនជនសង្ស័យម្នាក់ដែលបង្កើតគណនី Facebook ក្លែងក្លាយប្រើប្រាស់រូបភាពនារីស្អាតៗ ហើយឆាតលួងលោមបុរសៗ ដើម្បីបានវីដេអូ និងរូបភាពអាក្រាតកាយ រួចគំរាមបង្ហោះចែកចាយជាសាធារណៈបើជនរងគ្រោះមិនផ្ដល់លុយ តាមអ្វីដែលគេទាមទារនោះ ។ ការចាប់ខ្លួនជនសង្ស័យខាងលេីនេះ គឺនៅរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ ស្ថិតក្នុងភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ក្នុងប្រតិបត្តិការនេះដែរ បានធ្វើឡើងក្រោមការបញ្ជាផ្ទាល់នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, ឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា អគ្គស្នងការរងនគរបាលជាតិ និងមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ រួចលោកឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងលោកវរសេនីយ៍ឯក ហែម បូណា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានចុះបង្ក្រាបផ្ទាល់តែម្ដង ។ ជនសង្ស័យមានឈ្មោះ ម៉ាក់ ហាក់ចិត្រា អាយុ២៣ឆ្នាំ មានស្រុកកំណើតនៅភូមិផ្សារថ្មី ឃុំ១៣មករា ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ការចាប់ខ្លួននេះ…

  • មនុស្ស ប្រុស ស្រី ១៨នាក់ត្រូវបានគណៈបញ្ជាការឯកភាពខណ្ឌទួលគោកឃាត់ខ្លួន ក្នុងប្រតិបត្តិការ ចុះបង្ក្រាប ទីតាំង ណេត (គ្មាន យីហោ ) បង្កប់ល្បែង ស៊ី សង

    មនុស្ស ប្រុស ស្រី ១៨នាក់ត្រូវបានគណៈបញ្ជាការឯកភាពខណ្ឌទួលគោកឃាត់ខ្លួន ក្នុងប្រតិបត្តិការ ចុះបង្ក្រាប ទីតាំង ណេត (គ្មាន យីហោ ) បង្កប់ល្បែង ស៊ី សង

    ភ្នំពេញ ៖ កាលពី វេលាម៉ោង ១០ ននិង៣០នាទី យប់ ថ្ងៃទី២៨ខែធ្នូ ឆឆ្នាំ២០២០ កម្លាំងចម្រុះ នៃគណៈបញ្ជាការ ឯកភាព ខណ្ឌ ទួលគោក បានឆ្មក់ ចុះបង្ក្រាបទីតាំងអ៉ិនធើណេត គ្មា ន យីហោ មួយ កន្លែងខាងក្រោយ វត្ត នាគវ័ន្ត តាមបណ្ដោយផ្លូវលេខ១៣២ ផ្ទះ គ្មាន លេខ សង្កាត់បឹងកក់២ ខណ្ឌ ទួលគោក ដោយឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន១៨នាក់ និងដកហូតសម្ភារៈមួយចំនួន។ តាមប្រភព ព័ត៌មានពីមន្ត្រីសាលាខណ្ឌទួលគោក បានបង្ហេីបប្រាប់ ឲ្យដឹងថា ប្រតិបត្តិការ បង្ក្រាប នេះ គឺក្រោយពីទទួលបានបញ្ជាពីលោក ឯក ឃុនដឿន អភិបាលខណ្ឌទទួលគោក កម្លាំងគណៈបញ្ចាការឯកភាពខណ្ឌទួលគោកចុះ បង្ក្រាប ជាក់ស្ដែង ឃាត់ ខ្លួន បាន មនុស្ស ប្រុស ស្រី ញៀន ល្បែង កំពុង…

  • តុលាការសម្រេចចោទប្រកាន់បុគ្គល សម រង្ស៉ី ពីបទប្រមាថចំពោះអង្គព្រះមហាក្សត្រ

    តុលាការសម្រេចចោទប្រកាន់បុគ្គល សម រង្ស៉ី ពីបទប្រមាថចំពោះអង្គព្រះមហាក្សត្រ

    ភ្នំពេញ៖ Facebook ទណ្ឌិត សមរង្ស៊ី ប្រមាថយ៉ាងធ្ងន់ធ្ងរម្តងទៀត ចំពោះព្រះមហាក្សត្រកម្ពុជា ដោយមានខ្លឹមសារថា៖ «ឥឡូវនេះ ហ៊ុន សែន ស្ងាត់ជ្រាបក្នុងរឿងនេះ ហើយគាត់ត្រៀមសងលុយសប្បុរសជន ដែលចាញ់បោកគាត់មានទាំងស្តេចទីងមោងផងដែរ»។ លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានចាត់ទុកថា «ខ្លឹមសារនៃសារដែលឈ្មោះសម រង្ស៉ី បាននិងកំពុងផ្សព្វផ្សាយជាសាធារណៈតាមរយៈបណ្តាញសង្គមនេះ គឺជាការប្រមាថចំពោះអង្គព្រះមហាក្សត្រ ដោយបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេចក្តីថ្លៃថ្នូរ និងព្រះកិត្តិនាមរបស់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជារាស្រ្តខ្មែរទូទាំងប្រទេស»។ សូមបញ្ជាក់ថា ទណ្ឌិត សម រង្ស៊ី ជនឧទ្ទាមក្រៅច្បាប់ តែងបង្កើតនូវសារបំពុលសង្គម ក្នុងចេតនាទុច្ចរិត ធ្វើឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ ពិសេសទណ្ឌិតរូបនេះ បានប្រើប្រាស់នូវភាសាអសីលធម៌ ម្ដងហើយម្ដងទៀតលើ facebook របស់ខ្លួន គ្មានសមជាមនុស្សដែលមានឧត្តមគតិ និងគុណធម៌ ស្ទើរក្លាយទៅជាបុគ្គលម្នាក់ជាជនអវិជ្ជា៕ ដោយ ៖ បញ្ញា

  • សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតគោរពជូនពរ សម្ដេចក្រឡាហោម ស ខេង

    សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតគោរពជូនពរ សម្ដេចក្រឡាហោម ស ខេង

    ភ្នំពេញ៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ញើសារលិខិតគោរពជូនពរ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី សកល គ.ស. ២០២១។ សារលិខិតគោរពជូនពរនោះមានខ្លឹមសារថា៖ «ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តម នៃពិធីអបអរសាទរ ទទួលអំណរឆ្នាំថ្មីសកល គ.ស.២០២១ ដែលនឹងចូលមកដល់នៅវេលាដ៏ឆាប់ៗខាងមុខ ជាបឋមរូបខ្ញុំ និងសហការីនៃកាកបាទក្រហមកម្ពុជាគ្រប់លំដាប់ថ្នាក់ សូមគោរពជូនសព្ទសាធុការពរបវរសួស្តី សិរីវឌ្ឍនាជយាតិរេកអនេកប្បការ ចំពោះ សម្ដេចក្រឡាហោម និងលោកជំទាវ សូមមានសុខភាពល្អពេញបរិបូរណ៍ កម្លាំងពលំមាំមួនខ្លាំងក្លា ឆន្ទៈ មនសិការ ប្រាជ្ញាវាងវៃ ចម្រើន ជន្មាទីឃាយុ យឺនយូរ ដើម្បីសម្ដេច និងលោកជំទាវ បន្តរួមចំណែកដឹកនាំសង្គមជាតិ មាតុភូមិ កាន់តែចំរុងចម្រើនថ្កុំថ្កើង សម្បូរសប្បាយជានិច្ចនិរន្តរ៍តរៀងទៅ»។ ក្នុងអភិសម័យប្រពៃថ្លៃថ្លា «រូបខ្ញុំ និងសហការី សូមថ្លែងនូវការគោរពកោតស្ញប់ស្ញែង ជាអនេកប្បការ ចំពោះវីរភាពឧត្តុង្គឧត្តម របស់ សម្ដេចក្រឡាហោម ដែលជានិច្ចកាល សម្តេចតែងបំពេញបេសកកម្មចម្បងៗតាមនីតិកោសល្យជ្រៅជ្រះ តម្កល់ផលប្រយោជន៍ជាតិជាធំ…

  • ក្រសួងអប់រំ សម្រេចយកថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ជាកាលបរិច្ឆេទនៃការបើកបវេសកាល ឆ្នាំសិក្សា ២០២០-២០២១ សម្រាប់គ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ

    ក្រសួងអប់រំ សម្រេចយកថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ជាកាលបរិច្ឆេទនៃការបើកបវេសកាល ឆ្នាំសិក្សា ២០២០-២០២១ សម្រាប់គ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ

    សម្ដេចតេជោហ៊ុន សែន នៅថ្ងៃ២៩ធ្នូឆ្នាំ២០២០ បានប្រកាសកំណត់យកថ្ងៃ១១មករាឆ្នាំ២០២១ ជាថ្ងៃបើកបវេសនកាលឆ្នាំ២០២១ ប៉ុន្តែត្រូវអនុវត្តតាមគន្លងថ្មី ដោយក្រសួងសុខាភិបាលជួយរៀបចំវិធានការសុខភាព។ ក្រោយការប្រកាសរបស់សម្ដេចតេជោ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីជូនដំណឹងមួយកំណត់យកថ្ងៃទី១១ខែមករាឆ្នាំ២០២១ ជាកាលបរិច្ឆេតនៃការបើកបវេសនកាលឆ្នាំសិក្សា២០២០-២០២១ សម្រាប់គ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ។ រឹះស្ថានសិក្សាសាធារណៈទាំងអស់ ត្រូវបន្តអនុវត្តគោលការណ៍ប្រតិបត្តិស្ដង់ដា (SOP) សម្រាប់ដំណើរការសាលារៀនឡើងវិញក្នុងបរិបទកូវីដ-១៩ និងរក្សាគម្លាតសុវត្ថិភាពសង្គម និងបុគ្គល។ ក្នុងករណីចាំបាច់ ត្រូវពាក់ម៉ាសការពារនៅក្នុងបរិវេណរបស់គ្រឹះស្ថានសិក្សា។ ក្រសសួងអប់រំក៏បានអំពាវនាវដល់មន្ទីរអប់រំ យុវជន និងកីឡា រាជធានី ខេត្ត គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា បុគ្គលិកអប់រំ មាតាបិតា អ្នកអាណាព្យាបាល និងសាធារណជន ចូលរួមសហការអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕

  • អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិភាក្សារបាយការណ៍លទ្ធផលចុះអង្កេតស្រាវជ្រាវករណីសារព័ត៌មានចុះផ្សាយថា មានទីតាំងហ្គេមបាញ់ត្រី ៥កន្លែង ស្ថិតនៅរាជធានីភ្នំពេញ

    អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិភាក្សារបាយការណ៍លទ្ធផលចុះអង្កេតស្រាវជ្រាវករណីសារព័ត៌មានចុះផ្សាយថា មានទីតាំងហ្គេមបាញ់ត្រី ៥កន្លែង ស្ថិតនៅរាជធានីភ្នំពេញ

    ព្រឹកថ្ងៃអង្គារទី២៩ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សារបាយការណ៍លទ្ធផលចុះអង្កេតស្រាវជ្រាវករណីសារព័ត៌មានបានចុះផ្សាយថា មានទីតាំងហ្គេមបាញ់ត្រីចំនួន៥កន្លែង ស្ថិតនៅក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ ខណៈអាជ្ញាធរមិនបានចុះបង្ក្រាប ដែលទីតាំងទាំង៥នោះស្ថិតនៅក្នុងសង្កាត់ផ្សារថ្មីទី១,ទី២,ទី៣និងក្បែរវិទ្យាល័យព្រះស៊ីសុវត្ថិ។ កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំរបស់អគ្គាធិការដ្ឋាន និងមានការអញ្ជើញចូលរួមពី ឯកឧត្តម អគ្គាធិការរង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញ៕ ដោយ -រ៉ាវុធ

  • រថយន្តដឹកទំនិញបេីកឆ្លងផ្លូវត្រូវម៉ូតូបុកបណ្តាលឱ្យអ្នកបើកម៉ូតូស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ

    រថយន្តដឹកទំនិញបេីកឆ្លងផ្លូវត្រូវម៉ូតូបុកបណ្តាលឱ្យអ្នកបើកម៉ូតូស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ

    ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យខណៈជិះម៉ូតូលឿនមិនប្រយ័ត្នជ្រុលបុករថយន្តូដឹកទំនិញមួយគ្រឿងដែលបើកឆ្លងផ្លូវកាលពីវេលាម៉ោង១២និង៣០នាទីយប់ថ្ងៃទី ២៩ ខែធ្នូឆ្នាំ២០២០ នៅចំណុចមុខផ្សារសុវណ្ណា តាមបណ្តោយផ្លូវលេខ២៧១ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង ។ តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុ គេបានឃេីញរថយន្តដឹកទំនិញមួយគ្រឿង ពាក់ស្លាកលេខតាកែវ3A 0720បើកតាមបណ្តោយផ្លូវលេខ១៩៩ក្នុងទិសដៅពីកេីតទៅលិចខណៈមកដល់ចំណុចកេីតហេតុក៏បានបើកឆ្លងផ្លូវលេខ២៧១បត់ឆ្វេងស្រាប់តែមានបុរសម្នាក់ជិះម៉ូតូអ៊ែរប្ល៊ែកពណ៌ក្រហម ពាក់ស្លាកលេខគ្នំពេញ1HY -7617 តាមបណ្តោយផ្លូវលេខ២៧១ក្នុងទិសដៅពីត្បូងទៅជេីងដោយមានល្បឿនយ៉ាងលឿនក៏ជ្រុលទៅបុកពីចំហៀងពេញទំហឹងបណ្តោលឲ្យអ្នកបើកម៉ូតូស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។ ក្រោយកេីតហេតុសមត្ថកិច្ចបានចុះទៅដល់ធ្វេីការវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុករង់ចាំដោះស្រាយតាមច្បាប់ ។ ចំណែកសពជនរងគ្រោះត្រូវបានទំនាក់ទំនងទៅក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី៕ ដោយ៖ ជីម ភារ៉ា

  • បុរសម្នាក់បើកម៉ូតូលឿនមិនប្រយ័ត្នវ៉ាជែងទៅបុកម៉ូតូ១គ្រឿងទៀតដួលបោកនឹងថ្នល់ រថយន្តមកពីក្រោយកិនបែកក្បាលស្លាប់ម្នាក់ របួសធ្ងន់២នាក់

    បុរសម្នាក់បើកម៉ូតូលឿនមិនប្រយ័ត្នវ៉ាជែងទៅបុកម៉ូតូ១គ្រឿងទៀតដួលបោកនឹងថ្នល់ រថយន្តមកពីក្រោយកិនបែកក្បាលស្លាប់ម្នាក់ របួសធ្ងន់២នាក់

    ភ្នំពេញ ៖ បុរសម្នាក់បើកម៉ូតូលឿនវ៉ាជែងមិនប្រយ័ត្ន ក៏ជ្រុលទៅបុកម៉ូតូ១គ្រឿងក្នុងទិសដៅបញ្ច្រាស់គ្នាដួលទៅនឹងថ្នល់ រួចត្រូវរថយន្តធុនធំចាប់ហ្វ្រាំងមិនទាន់ កិនបែកក្បាលស្លាប់យ៉ាងអាណោចអាធម៌ នាវេលាម៉ោង៧នឹង៤០នាទីយប់ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ តាមបណ្តោយផ្លូវ៣០ម៉ែត្រ ក្បែរបុរីសន្តិភាព២ ស្ថិតក្នុងសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។ តាមប្រភពព័ត៌មានពីប្រជាពលរដ្ធនៅកន្លែងកើតហេតុដែលបានឃើញហេតុការណ៍នេះបានឲ្យដឹងថា មានបុរសម្នាក់ជិះម៉ូតូFZមួយគ្រឿង ពណ៍ក្រហម ពាក់ស្លាកលេខ ភ្នំពេញ CW-5509 ជិះក្នុងល្បឿនយ៉ាងលឿនទិសដៅពីលិចទៅកើត លុះមកដល់កន្លែងកើតហេតុបានវ៉ាជែងទៅខាងឆ្វេងដៃមិនប្រយ័ត្ន ក៏បានជ្រុលទៅបុកបុរស២នាក់ដែលកំពុងជិះម៉ូតូម៉ាកហុកដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១៥ ពាក់ស្លាកលេខ កំពង់ចាម 1N-3144 ក្នុងទិសដៅបញ្ច្រាសគ្នាបណ្តាលឲ្យដួលទៅនឹងថ្នល់តែម្តង ។ ប្រភពបន្តថា បន្ទាប់ពីដួលនោះស្រាប់តែមានរថយន្តធនធំមិនចាំម៉ាកមួយគ្រឿងបើកមកពីក្រោយ ដោយចាប់ហ្វ្រាំងមិនទាន់បានកិនបុរសដែលជិះម៉ូតូFZ ដែលបើកវ៉ាជែងទៅបុកទៅនោះ បែកក្បាលធ្លាយខួរស្លាប់ក្នុងធ្លុកឈាមយ៉ាងអាណោចអាធម៌ភ្លាមៗនៅនឹងកន្លែងកើតហេតុ រួចបន្តដំណើរទៅមុខបាត់ស្រមោល ចំណែកបុរស២នាក់ទៀតបានរងរបួសធ្ងន់ត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ។ ក្រោយកើតហេតុប្រជាពលរដ្ធបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន និងទំនាក់ទំនងទៅជំនាញចុះមកធ្វើការវាស់វែង យកម៉ូតូទាំង២គ្រឿងទៅរក្សាទុក ចំណែកសពជនរងគ្រោះធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ដោយ៖ ជីម ភារ៉ា