Category: ព័ត៌មានសង្គម

  • លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន គោរពជូនពរជ័យ ក្នុងឱកាសខួប៤៥ឆ្នាំ នៃចំណងអាពាហ៍ពិពាហ៍របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

    លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន គោរពជូនពរជ័យ ក្នុងឱកាសខួប៤៥ឆ្នាំ នៃចំណងអាពាហ៍ពិពាហ៍របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

    ក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានៃខួប៤៥ឆ្នាំ ចំណងអាពាហ៍ពិពាហ៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១។ លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រួមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងំនាក់ទំនងជារដ្ឋសភា -ព្រឹទ្ធសភា និងអធិការកិច្ច សូមបួងសួងដល់ទេវតា និងវត្ថុស័ក្តសិទ្ធលើលោក សូមប្រសិទ្ធពរជ័យឲ្យចំណងអាពាហ៍ពិពាហ៍ ដែលបានកើតឡើង ក្នុងគ្រាដ៏សែនកម្សត់នេះ ឲ្យកាន់តែផ្អែមល្ហែមត្រជាក់ត្រជុំដូចទឹកអម្រឹត និង ទទួលបានសុខភាពល្អបរិបូរណ៍ កម្លាំងពលាំងមាំមួន ជន្មាយុយឺនយូរ ដើម្បីដឹកនាំនាវាកម្ពុជា ឲ្យកាន់តែរីកចម្រើនខ្លាំងក្លាថែមទៀត។ សូមទេវតាតាមជួយបីបាច់ ថែរក្សា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា-បុត្រី និងចៅប្រុស-ចៅស្រី ជួបតែសុភមង្គល វិបុលសុខគ្រប់ប្រការ និង ប្រកបដោយពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

  • ប្រជាពលរដ្ឋ១០០គ្រួសារក្នងឃុំមេសរប្រចាន់បានមកទទួលអំណោយរបស់សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ

    ប្រជាពលរដ្ឋ១០០គ្រួសារក្នងឃុំមេសរប្រចាន់បានមកទទួលអំណោយរបស់សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ

    ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅ ថ្ងៃទី៤ ខែមករា ឆ្នាំ២០២១នេះ ឯកឧត្ដម នាយឧត្ដមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អនុប្រធានក្រុមការងារចុះជួយស្រុកពារាំង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំមេសរប្រចាន់ បាននាំយកអំណោយសម្ដេចក្រឡាហោម និងលោកជំទាវ ផ្ដល់ជូនប្រជាពលរដ្ឋមានបញ្ហាក្នុងជីវភាពចំនួន១០០គ្រួសារ មកពីភូមិចំនួន៧ ក្នុងឃុំមេសរប្រចាន់។ អំណោយសម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ដែលឯកឧត្ដមនាយឧត្ដមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានប្រគល់ជូនប្រពលរដ្ឋទាំង១០០គ្រួសារនោះ រួមមានក្នុងមួយគ្រួសារទទួលបានអង្ករ២៥គីឡូក្រាម, ទឹកត្រី០១យួរ, ទឹកស៊ីអ៊ីវ០១យួរ, មី០១កេស, ត្រីខ០១យួរ, ម៉ាស់ ០១ប្រអប់, ជែលសម្លាប់មេរោគ២កូនដប និងថវិកា២០០០០រៀល៕ដោយ-រ៉ាវុធ

  • ឯកឧត្តម រ័ត្ន វិរៈ អញ្ជើញចែកពូជគោជូនប្រជាសហគមន៍នៅខេត្តក្រចេះ

    ឯកឧត្តម រ័ត្ន វិរៈ អញ្ជើញចែកពូជគោជូនប្រជាសហគមន៍នៅខេត្តក្រចេះ

    ក្រចេះ ៖ ឯកឧត្តម រ័ត្ន វិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន អញ្ជើញចែកពូជគោស្រុកចំនួន ៣៩ក្បាល ជូនប្រជាសហគមន៍ នៅក្នុងឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង បរិស្ថាន មន្ទីរបរិស្ថានខេត្ត គណៈអភិបាលស្រុក អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋមួយចំនួន នាព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ ។ ឯកឧត្តម រ័ត្ន វិរៈ បានឱ្យដឹងថា ការរៀបចំពិធីចែកគោពូជចិញ្ចឹមជូនប្រជាពលរដ្ឋនេះ គឺជារួមចំណែកក្នុងការផ្តល់ពូជដល់ប្រជាជននៅតាមសហគមន៍តំបន់ការពារធម្មជាតិ ដើម្បីផ្សារភ្ជាប់ជាមួយយុទ្ធសាស្រ្តអភិវឌ្ឍន៍ថ្នាក់តំបន់មួយយ៉ាងល្អប្រសើរសម្រាប់ជាចក្ខុវិស័យក្នុងការបង្កើនផលិតភាពកសិកម្មប្រកបប្រសិទ្ធភាពខ្ពស់ និងមានសុវត្ថិភាពដល់បរិស្ថានរស់នៅ និងដើម្បីចូលរួមលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។ សូមបញ្ជាក់ថា កន្លងមកក្រសួងបរិស្ថាន បានចែកគោ ជ្រូក និងមាន់ដល់ប្រជាសហគមន៍តំបន់ការពារធម្មជាតិ ក្នុងចំណោមសហគមន៍តំបន់ការពារធម្មជាតិ នៃម្រោងលើកកម្ពស់ជីវភាពប្រជាជនក្នុងតំបន់ការពារធម្មជាតិ ដែលរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្តល់ឱ្យសហគមន៍ តាមរយៈស្មារតីនៃវេទិកាស្ដីពី «ការការពារ និងអភិរក្សធនធានធម្មជាតិ» ដែលរៀចំឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ ៕ ដោយ / គ្រី សម្បត្តិ

  • ឯកឧត្ដម ស៊ុន ចាន់ថុល៖ ដោយសារការខិតខំប្រឹងប្រែងរបស់ភាគីពាក់ព័ន្ធ គម្រោងសាងសង់ផ្លូវជាតិលេខ៣ ចោមចៅ-បែកគុស-ទីរួមខេត្តកំពត នឹងបញ្ចប់មុនការគ្រោងទុក ១ឆ្នាំ នៅត្រឹមខែកញ្ញា ឆ្នាំ២០២១ ខាងមុខនេះ

    ឯកឧត្ដម ស៊ុន ចាន់ថុល៖ ដោយសារការខិតខំប្រឹងប្រែងរបស់ភាគីពាក់ព័ន្ធ គម្រោងសាងសង់ផ្លូវជាតិលេខ៣ ចោមចៅ-បែកគុស-ទីរួមខេត្តកំពត នឹងបញ្ចប់មុនការគ្រោងទុក ១ឆ្នាំ នៅត្រឹមខែកញ្ញា ឆ្នាំ២០២១ ខាងមុខនេះ

    ភ្នំពេញ៖ នៅថ្ងៃចន្ទ ៦រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូក្រសួងអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវជាតិលេខ៣ និងចុះពិនិត្យការដ្ឋានសាងសង់កំពង់ផែនៅខេត្តកំពត ដោយមានការចូលរួមពីមន្ត្រីជំនាញ អាជ្ញាធរដែនដី តំណាងក្រុមហ៊ុនសាងសង់ តំណាងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស និងភាគីពាក់ព័ន្ធផងដែរ។ ការចុះពិនិត្យនេះធ្វើឡើងក្នុងគោលបំណងពិនិត្យមើលគុណភាពនិងវឌ្ឍនភាពនៃការសាងសង់ ថាតើក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស គោរពតាមបទដ្ឋានបច្ចេកទេស និងសៀវភៅបន្ទុក ដែលបានកំណត់ដែរឬយ៉ាងណា ក៏ដូចជាដើម្បីស្វែងរកដំណោះស្រាយ និងផ្ដល់អនុសាសន៍ដល់ភាគីសាងសង់ផ្លូវនេះ សំដៅឱ្យការសាងសង់ផ្លូវកាន់តែមានគុណភាពថែមទៀត។ ឯកឧត្ដមទេសរដ្ឋមន្ត្រីបានឱ្យដឹងថា ជារួមការសាងសង់ផ្លូវជាតិលេខ៣ សម្រេចបាន៩០% គិតត្រឹមខែមករា ឆ្នាំ២០២១នេះ ហើយគម្រោងនេះគ្រោងនឹងបញ្ចប់នៅត្រឹមខែកញ្ញា ឆ្នាំ២០២១ ខាងមុខ (មុនកាលកំណត់រយៈពេលមួយឆ្នាំ) ដោយសារមានកិច្ចសហការល្អរវាងភាគីពាក់ព័ន្ធ និងការខិតខំរបស់ក្រុមហ៊ុន។ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ការសាងសង់ផ្លូវជាតិលេខ៣ គឺត្រូវតែអនុវត្តតាមស្តង់ដាបច្ចេកទេសសាងសង់ គុណភាពសំណង់ និងស្តង់ដាសុវត្ថិភាព ដោយបំពាក់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឱ្យបានគ្រប់ជ្រុងជ្រោយ ទាំងភ្លើងសញ្ញា ផ្លាកសញ្ញា គំនូសសញ្ញា ការបើករបាំងសម្រាប់បត់ត្រឡប់ក្រោយ (U-Turn)…

  • ពិធីសំណេះសំណាល និងចែកអំណោយ មនុស្សធម៌ដល់អ្នករស់នៅជាមួយមេរោគអេដស៍ ជំងឺអេដស៍ និងកុមារកំព្រាដោយសារមេរោគអេដស៍នៅក្នុងកម្រិត ក្រ១ នៅស្រុកស្វាយទាប និងក្រុងស្វាយរៀង

    ពិធីសំណេះសំណាល និងចែកអំណោយ មនុស្សធម៌ដល់អ្នករស់នៅជាមួយមេរោគអេដស៍ ជំងឺអេដស៍ និងកុមារកំព្រាដោយសារមេរោគអេដស៍នៅក្នុងកម្រិត ក្រ១ នៅស្រុកស្វាយទាប និងក្រុងស្វាយរៀង

    ខេត្តស្វាយរៀង៖ ឯកឧត្តម ម៉ែន វិបុល អភិបាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តស្វាយរៀងបានអញ្ជើញចែកអំណោយមនុស្សធម៌ដល់អ្នករស់នៅជាមួយមេរោគអេដស៍ និងជំងឺអេដស៍ និងកុមារកំព្រា ដោយសារមេរោគអេដស៍នៅក្នុងកម្រិត១មកពី៦សង្កាត់ក្នុងក្រុងស្វាយរៀង និងបុគ្គលិកបណ្តាញចំនួនចំនួន២០គ្រួសាសរុបចំនួន៤២គ្រួសារនៅថ្ងៃទី៤ ខែមករាឆ្នាំ២០២១ ក្នុងគោលបំណងដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងលើកកម្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិការភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍និងជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា។ មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តម ម៉ែន វិបុល បានពាំនាំនូវប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក និង មនោសញ្ចេតនាអាណិតស្រឡាញ់ដ៏ជ្រាលជ្រៅចំពោះប្រជាពលរដ្ឋទាំងអស់ ព្រមទាំងបានផ្តាំផ្ញើឲ្យយកចិត្តទុកដាក់ គិតគូរថែទាំសុខភាពទាំងផ្លូវកាយ-ផ្លូវចិត្ត ឲ្យបានរឹងមាំ លេបថ្នាំតាមវេជ្ជបញ្ជា ហើយទម្លាប់រស់នៅធម្មតា តាមបែប គន្លងថ្មី ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងចូលរួមទាំងអស់គ្នាក្នុងការប្រយុទ្ធនឹងជំងឺអេដស៍ ក្នុងទិសដៅបញ្ចប់បញ្ហាអេដស៍ដែលជាការគំរាមកំហែងដល់សុខភាពសាធារណៈនៅឆ្នាំ ២០២៥ ។ ឯកឧត្តមក៏បានថ្លែងអំណរគុណដល់សប្បុរសជនទាំងក្នុង និងក្រៅខេត្តដែលជានិច្ចកាលតែងតែបានឧបត្ថម្ភជាសម្ភារថវិកាដល់សាខា ដើម្បីមានលទ្ធភាពដោះស្រាយបញ្ហានានាដល់ជនងាយរងគ្រោះ និងរងគ្រោះផ្សេងៗបាន ទាន់ពេលវេលា ។ សម្ភារដែលបានចែកជូននាពេលនេះមានចំនួនតិចតួច មិនអាចឆ្លើយតបទៅនឹងតម្រូវការរបស់បងប្អូននោះទេ ប្រការសំខាន់គឺត្រូវខិតខំប្រកបរបរបន្ថែមតាមជំនាញរៀងខ្លួន តាមរយៈការដាំដំណាំ ចិញ្ចឹមសត្វ ដើម្បីលើកស្ទួយជីវភាពគ្រួសារបានមួយកម្រិត ហើយត្រូវណែនាំកូនចៅឲ្យគោរពច្បាប់ចរាចរណ៍…

  • ចោរ២នាក់ ជិះ Pass App ទាក់ ឆ្កែ ប្រជាពលរដ្ឋ ត្រូវសមត្ថកិច្ចក្រុងតាខ្មៅ ឃាត់ខ្លួន

    ចោរ២នាក់ ជិះ Pass App ទាក់ ឆ្កែ ប្រជាពលរដ្ឋ ត្រូវសមត្ថកិច្ចក្រុងតាខ្មៅ ឃាត់ខ្លួន

    កណ្តាល៖ ជនសង្ស័យ២នាក់ ក្នុងចំណោម៣នាក់ ត្រូវបានសមត្ថកិច្ចក្រុងតាខ្មៅដឹកនាំដោយលោកវរសេនីយ៌ទោ សម្បត្តិ រតនា អធិការរងទទួលផែនព្រហ្មទណ្ឌនៃអធិការនគរបាលក្រុងតាខ្មៅធ្វើការឃាត់ខ្លួន ក្រោយធ្វើសកម្មភាពជិះ Pass App ទាក់ ឆ្កែ ប្រជាពលរដ្ឋតាមភូមិ ។ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបាន កាលពីវេលាម៉ោង៤៖៣០នាទី ទៀបភ្លឺ ថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ នៅចំណុចភូមិព្រែកសំរោង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ជនរងគ្រោះ ឈ្មោះ ឡៅ ស៊ីថាយ ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅភូមិព្រែកសំរោង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរកម្មកររោងចក្រ ។ ចំណែក ជនសង្ស័យចំនួន៣នាក់ ឈ្មោះ សាន មករា ភេទប្រុស អាយុ៣៦ឆ្នាំ ទីលំនៅភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មុខរបរ រត់ Pass App និង ឈ្មោះ ម៉ាយ…

  • ជូនមិត្តភ័ក្តទៅផ្ទះវិញ ទាំងស្រវឹងស្រាខ្លាំង ក៏ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

    ជូនមិត្តភ័ក្តទៅផ្ទះវិញ ទាំងស្រវឹងស្រាខ្លាំង ក៏ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

    ភ្នំពេញ ៖ បុរសម្នាក់រួមនឹងមិត្តភ័ក្ត៤ទៅ៥នាក់ បានចេញពីផឹកសុីនៅក្រុងតាខ្មៅហេីយឡេីងមកចាក់អង្រែក្រោមវិញ ដោយសារតៃកុងស្រវឹងខ្លាំងពេកក៏ជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យរងការខូចខាត រួចព្យាយាមបេីកគេចធ្វេីឲ្យកង់រថយន្តចំហៀងខាងឆ្វេងទាំងមុខ និងក្រោយបែកទាំង២ បង្កការភ្ញាក់ផ្អេីលដល់អ្នកដំណេីរកាលពីវេលាម៉ោងវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី៣ ខែមករា ឆ្នាំ ២០២១ នៅតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។ តាមសម្ដីតៃកុងរថយន្តបង្កម៉ាក TriTon ពណ៌ខ្មៅ ពាក់ស្លាកលេខចង្កូតស្ដាំ PP-9889 បានប្រាប់អ្នកសារព័ត៌មានទាំងស្រវឹងថា មុនពេលកេីតហេតុ រូបគាត់និងមិត្តភ័ក្ត៤-៥នាក់បានចេញពីផឹកសុីនៅក្រុងតាខ្មៅ ហេីយរូបគាត់ក៏ជូនមិត្តភ័ក្តមកផ្ទះវិញនៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ខណ:មិនទាន់ដល់គោលដៅផងក៏ជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យបាក់អស់មួយកង់ ឯរថយន្តក៏បែកកង់មុខផងដែរ តែមិនបណ្ដាលឲ្យមនុស្សរងរបួសនោះឡេីយ ។ បេីតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា ក្រោយពីបង្កហេតុរួច តៃកុងរថយន្តបង្កបានព្យាយាមបេីករត់ចេញពីកន្លែងកេីតហេតុប្រហែល៥០០ម៉ែត្រ ទាំងបែកកង់មុខ និងកង់ក្រោយ ធ្វេីឲ្យផ្អេីលដល់អ្នកដំណេីររាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានឲ្យមកឃាត់រថយន្តបង្កតែម្ដង ។ ក្រោយមក សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហេីយបានទាក់ទងទៅជំនាញចរាចរណ៍ឲ្យមកធ្វេីការវាស់វែងយករថយន្តបង្កខាងលេីទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជេីងគោក រាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមច្បាប់ ។ ចំណែកតៃកុងរថយន្តបង្កសមត្ថកិច្ចមិនឃាត់ខ្លួនទេ ដោយសារតែមិនបង្កឲ្យមនុស្សរងរបួស ៕ ដោយ៖ ជីម ភារ៉ា

  • បងថ្លៃស្រវឹងស្រា រួចមករករឿង និងចាក់ប្អូនថ្លៃ៤ដែកឆាបរបួសធ្ងន់ ហេីយគេចខ្លួនបាត់

    បងថ្លៃស្រវឹងស្រា រួចមករករឿង និងចាក់ប្អូនថ្លៃ៤ដែកឆាបរបួសធ្ងន់ ហេីយគេចខ្លួនបាត់

    ភ្នំពេញ ៖ បុរសម្នាក់ត្រូវបងថ្លៃចាក់៤ដែកឆាបបណ្ដាលឲ្យរងរបួសធ្ងន់ ហេីយត្រូវបានគ្រួសារទាក់ទងរថយន្ត សង្គ្រោះដឹកយកទៅមន្ទីរពេទ្យភ្លាមៗ ចំណែកបងថ្លៃជាជនបង្កបានគេចខ្លួនបាត់ ។ ករណីខាងលេីនេះបានបង្កឲ្យមានការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ នៅផ្ទះជនរងគ្រោះក្នុងភូមិអង្គកែវ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ យោងតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា ដំបូងបុរសជាជនដៃដល់ហេីយត្រូវជាបងថ្លៃជនរងគ្រោះបានផឹកស៊ីស្រវឹង ហើយពេលមកដល់ផ្ទះក៏រករឿងប្អូនថ្លៃ ពេលនោះប្អូនថ្លៃមិនតបតទេដោយសារតែឃេីញបងស្រវឹងទៅហេីយ។ ប្រភពដដែលបានបន្តថា បន្ទាប់មកជនរងគ្រោះកំពុងអង្គុយលេងនៅមុខផ្ទះស្រាប់តែជនដៃដល់បានយកដែកឆាបមកចាក់ជនរងគ្រោះចំនួន៤ដែកឆាបបណ្តាលឲ្យរងរបួសធ្ងន់ ក្រោយមកជនដៃដល់បានគេចខ្លួនបាត់។ ក្រោយមក ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់កងពលតូច៧១១ ដឹកយកទៅសង្គ្រោះភ្លាមៗ។ ចំណែកជនដៃដល់បង្ករបួសស្នាមសមត្ថកិច្ចកំពុងតាមចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់៕ដោយ៖ ជីម ភារ៉ា

  • ឯកឧត្តមបណ្ឌិត ម៉ុង ប្ញទ្ធី បើកការដ្ឋានសាងសង់ផ្លូវ ក្រាលកៅស៊ូ នៅឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ

    ឯកឧត្តមបណ្ឌិត ម៉ុង ប្ញទ្ធី បើកការដ្ឋានសាងសង់ផ្លូវ ក្រាលកៅស៊ូ នៅឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ

    នាព្រឹកថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត ម៉ុង ប្ញទ្ធី ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា និងជាសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ (ខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ កោះកុង និងខេត្តព្រះសីហនុ) បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកការដ្ឋានជួសជុល និងសាងសង់ផ្លូវមួយខ្សែ ក្រាលកៅស៊ូប្រភេទ(DBST) ដែលមានទទឹងប្រវែង៦ម៉ែត្រ និងបណ្តោយប្រវែង៥,៩០០ម៉ែត្រ តភ្ជាប់ពីផ្លូវលេខ១៣០តាមបណ្តោយផ្លូវលេខ១២៧ ភូមិសំរោងជើងភ្នំ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ម៉ុង ប្ញទ្ធី បានពាំនាំនូវការផ្តាំផ្ញើរនូវសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំព្រឹទ្ធសភា ចំពោះប្រជាពលរដ្ឋរស់នៅភូមិសំរោងជើងភ្នំ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ឯកឧត្តមបណ្ឌិតបានមានប្រសាសន៍ថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលបច្ចុប្បន្ន ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍរីក ចម្រើនលើគ្រប់វិស័យ ជាពិសេសការប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺកូវីដ១៩។ ឯកឧត្តមបណ្ឌិត បានផ្តាំផ្ញើរទៅប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវទាំងអស់ សូមកុំចាក់ដីឱ្យខ្ពស់ជាងផ្លូវ កុំដាក់ផ្លាកផ្សព្វផ្សាយគ្រឿងស្រវឹងនៅតាមដងផ្លូវ និងកុំសង់សម្យាបផ្ទះរំលោបមកលើផ្លូវ។ឯកឧត្តមបណ្ឌិតបានជម្រាបជូនអង្គពិធីថា ការជួសជុល និងកសាងផ្លូវនេះ ចំណាយថវិកាជាង ៦០ម៉ឺនដុល្លារ ត្រូវចាក់កៅស៊ូប្រភេទ(DBST) មានជញ្ចើមផ្លូវ ១ម៉ែត្រកន្លះ និងប្រឡាយទឹក១ម៉ែត្រកន្លះ…

  • អំណោយប្រចាំខែ របស់លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានប្រគល់ដល់ដៃពលរដ្ឋទីទាល់ក្រ១៧គ្រួសារ!

    អំណោយប្រចាំខែ របស់លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានប្រគល់ដល់ដៃពលរដ្ឋទីទាល់ក្រ១៧គ្រួសារ!

    នារសៀល ថ្ងៃពុធ ទី៣០ ខែធ្នូ ឆ្នាំ២០២០ លោកឧត្ដមសេនីយ៍ត្រី ឈុន ប៊ុនទី មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ តំណាងឲ្យលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បាននាំយកថវិកាចំនួន បួនលាន ប្រាំមួយសែនរៀល (៤,៦០០,០០០រៀល) និងអង្ករចំនួន ២៦ការ៉ុង ទៅប្រគល់ជូនដល់ពលរដ្ឋទីទាល់ក្រ ចំនួន ១៧គ្រួសារ ព្រមទាំង ក្រុមការងារមូលដ្ឋាន ចំនួន១២គោលដៅ ដែលអំណោយទាំងនេះត្រូវបានលោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រគល់ជូនជារៀងរាល់ខែ អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ទុរគតជនចំនួន១៧គ្រួសារ ដែលបានទទួលអំណោយជារៀងរាល់ខែរួមមាន ៖១-/ ឈ្មោះ ពុំ សុផល ភេទស្រី អាយុ៦៣ឆ្នាំ រស់នៅភូមិ ដំណាក់សង្កែ(មានចៅក្នុងបន្ទុក០៧នាក់) ទទួលបាន អង្ករ ០៣ការ៉ុង និង ថវិកា២០ម៉ឺនរៀល ។២-/ ឈ្មោះ ខាន់ សួន អាយុ៧១ឆ្នាំ រស់នៅភូមិ ព្រែករទាំង(មានចៅក្នុងបន្ទុក១០នាក់)…