Category: ព័ត៌មានសង្គម

  • រូបភាពមិនពិតទេ!! ខណៈម្ចាស់រូបចេញមុខបដិសេធ ថា លោកមិនមែនជាឃាតករបាញ់សម្លាប់លោក រ៉េត ស៊ីណែត នោះទេ

    រូបភាពមិនពិតទេ!! ខណៈម្ចាស់រូបចេញមុខបដិសេធ ថា លោកមិនមែនជាឃាតករបាញ់សម្លាប់លោក រ៉េត ស៊ីណែត នោះទេ

    ភ្នំពេញ ៖ បន្ទាប់ពីមានការផ្សព្វផ្សាយតាមបណ្ដាញសង្គមយ៉ាងព្រោងព្រាតដាក់ថា រូបភាពបុរសម្នាក់នេះ ជាឃាតករ ឥឡូវគាត់ជាម្ចាស់រូប បានបដិសេធ ហើយថា គាត់មិនមែនជាឃាតករ ទេ ពោលគឺ គាត់កំពុងប្រកបរបរដាំ ទុរេន នៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ នេះទេ។ នេះបេីតាមសម្ដីលោក លីម ម៉េងឈាង ប្រាប់ឲ្យដឹងនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ ថា លោកសុំបដិសេធថា លោកមិនមែនជាឃាតករ ទេ ហើយការយករូបលោកផ្សព្វផ្សាយ នេះ គឺ នាំធ្វេីឲ្យប៉ះពាល់កិត្តិយសរបស់លោកជាខ្លាំង ៕ ដោយ៖ ភារ៉ា និងប៊ុនធី

  • អាជ្ញាធរខេត្តព្រះសីហនុព្រមានចាត់វិធានការច្បាប់ចំពោះអ្នកចតយានយន្តគ្មានសណ្ដាប់ធ្នាប់

    អាជ្ញាធរខេត្តព្រះសីហនុព្រមានចាត់វិធានការច្បាប់ចំពោះអ្នកចតយានយន្តគ្មានសណ្ដាប់ធ្នាប់

    យោងតាមរដ្ឋមន្ត្រីខេត្តព្រះសីហនុ នៅព្រឹកថ្ងៃ ៦មករា ឆ្នាំ២០២០១បានបញ្ជាក់ថា គ្រប់ផ្លូវទាំងអស់ក្នុងក្រុងព្រះសីហនុ ក្រោយបញ្ចប់ការស្ថាបនារួចរាល់ជាផ្លូវការហើយនោះ អាជ្ញាធរនឹងចេញបំរាមហាមឃាត់មិនឲ្យមានការចតយានយន្ត,ដាក់ទុកសម្ភារៈ ឬលក់ដូរ ប៉ះពាល់មកលើផ្លូវនិងចំណីផ្លូវឡើយ ក្នុងនោះចំណុចដែលហាមឃាត់រួមមាន ដួចជា លើតួផ្លូវ និងចិញ្ចើមផ្លូវកៅស៊ូ ឬផ្លូវបេតុង និងលើខឿនក្រាលការ៉ូឡាសងខាងផ្លូវ។ ជុំវិញវិធានការនោះ រដ្ឋបាលខេត្តព្រះសីហនុបញ្ជាក់ថា គ្រប់ផ្លូវដែលខាងបច្ចេកទេសបានស្ថាបនាដាក់ខឿនរបាំងហើយនោះ ហាមមិនឲ្យបើកយានយន្តឡើង ឬឆ្លងដាច់ខាត ក្នុងនោះកន្លែងដែលបើកយានយន្តឆ្លង ឡើងបាន គឺអនុញ្ញាតតែកន្លែងណាដែលខាងបច្ចេកទេសស្ថាបនាបើកមុខជាទំនាបផ្លូវចូលរួចប៉ុណ្ណោះ។ វិធានការនោះត្រូវគេបញ្ជាក់ថា ធ្វើឡើងដើម្បីរៀបចំសោភណ្ឌ័ភាពក្នុងទីក្រុង និងរៀបចំដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ ព្រមទាំងសណ្តាប់ធ្នាប់ទូទៅ ក្នុងនោះមន្ត្រីជំនាញក៍ជូនជាដំណឹងឲ្យពលរដ្ឋ ម្ចាស់ផ្ទះត្រៀមបម្រុងរកចំណតដោយខ្លួនឯង ក្រៅពីចំណុចហាមឃាត់ផងដែរ ។ មន្ត្រីជំនាញបានជូនជាដំណឹងដល់ប្រជាពលរដ្ឋ ពិសេសម្ចាស់លំនៅដ្ឋានឬម្ចាស់អាគាររដ្ឋនិងឯកជន ចូលរួមអនុវត្តន៍ទាំងអស់គ្នា ដោយចាប់ផ្តើមអនុវត្តន៍ជាផ្លូវការ ក្រោយពេលផ្លូវទាំងអស់ស្ថាបនារួច ហើយក្នុងករណីមិនអនុវត្តន៍តាម អាជ្ញាធរនឹងចាត់វិធានការតាមនីតិវិធីផ្លូវច្បាប់ ៕កឹម ទៀង

  • អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិភាក្សារបាយការណ៍ស្តីពីសកម្មភាពការងារប្រចាំឆ្នាំ២០២០ និងទិសដៅការងារអនុវត្តន៍បន្តសម្រាប់ ឆ្នាំ២០២១

    អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិភាក្សារបាយការណ៍ស្តីពីសកម្មភាពការងារប្រចាំឆ្នាំ២០២០ និងទិសដៅការងារអនុវត្តន៍បន្តសម្រាប់ ឆ្នាំ២០២១

    នៅព្រឹកថ្ងៃពុធទី៦ ខែមករា ឆ្នាំ២០២១នេះ នៅសាលប្រជុំរបស់អគ្គាធិការដ្ឋាន មានបើកកិច្ចប្រជុំពិភាក្សារបាយការណ៍ស្តីពីសកម្មភាពការងារប្រចាំឆ្នាំ២០២០ និងទិសដៅការងារអនុវត្តបន្តសម្រាប់ ឆ្នាំ២០២១ ក្រោមអធិបតីភាព ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គាធិការរង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្រ្តីជំនាញ។ បន្ទាប់ពីអង្គប្រជុំពិភាក្សា ពិនិត្យកែសម្រួលខ្លឹមសារមួយចំនួនរួចមក ឯកឧត្តម អគ្គាធិការ បានប្រគល់ភារកិច្ចជូនឯកឧត្ដម ឧត្តមសេនីយ៍ឯក ឌុច សារឿន អគ្គាធិការរង ដឹកនាំក្រុមការងារជំនាញរៀបចំរបាយការណ៍នេះឡើងវិញ ព្រមទាំងពិនិត្យឡើងវិញចំពោះសកម្មភាពការងារឆ្នាំ២០២០ដែលមិនទាន់បានអនុវត្តកន្លងមក សូមដាក់បញ្ចូលទៅក្នុងផែនការសកម្មភាពឆ្នាំ២០២១នេះដើម្បីអនុវត្តបន្ត។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម អគ្គាធិការ បានស្នើ ឯកឧត្តម លោកជំទាវ អគ្គាធិការរងទទួលផែនតាមនាយកដ្ឋាន ត្រូវយកចិត្តទុកដាក់ ពង្រឹងការងាររបស់នាយកដ្ឋាន ដោយមានរបៀបរបបប្រជុំ ពង្រឹងការអនុវត្តវិន័យ ការងាររបស់មន្ត្រី មានគំនិតផ្តើមផ្តើម ដើម្បីជម្រុញសកម្មភាពការងារឲ្យកាន់តែប្រសើរ ណែនាំមន្ត្រីក្រោមឱវាទ ត្រូវមានសាមគ្គីភាពគ្នា បណ្តុះបណ្តាលដល់គ្នា ចេះសហការគ្នា ជៀសវាងប្រកាន់បក្សពួក កុំយកអង្គភាពបម្រើប្រយោជន៍ផ្ទាល់ខ្លួន និងរក្សាកិត្តិយសរបស់អង្គភាព។ ឯកឧត្តម អគ្គាធិការ…

  • ប្រទះឃើញសាកសពបុរសម្នាក់ស្លាប់ ក្នុងដីឡូត៍ ព្រៃស្តុកមួយកន្លែង ក្នុងតំបន់បឹងកក់ ខណ្ឌដូនពេញ

    ប្រទះឃើញសាកសពបុរសម្នាក់ស្លាប់ ក្នុងដីឡូត៍ ព្រៃស្តុកមួយកន្លែង ក្នុងតំបន់បឹងកក់ ខណ្ឌដូនពេញ

    ភ្នំពេញ៖ បុរសម្នាក់ជាជាងតបណ្តាញទឹកភ្លើង បានរាយការណ៍ប្រាប់មេការខ្លួនថា មានសាកសពបុរសម្នាក់ នៅក្នុងដីឡូត៍ព្រៃស្តុកមួយកន្លែង មានសភាពស្វិតសល់តែស្បែកដន្តប់ឆ្អឹង បង្កឱ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១០ព្រឹក ថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ នៅចំណុចដីឡូត៍មួយកន្លែងក្នុងតំបន់បឹងកក់ ភូមិ១ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ សពមានសភាពស្វិតសល់តែស្បែកដន្តប់ឆ្អឹង ពាក់អាវយឺតពណ៍ប្រផេះ ខោខ្មៅជើងវែងសាច់យឺត ស្បែកជើងស៊កជ័រពណ៍ស ក្បាលទំពែក សង្ស័យជនជាតិចិន វ័យជាង៤០ឆ្នាំ ទំនងស្លាប់អាចជិតមួយខែមកហើយ។ បើតាមសាក្សីដែលឃើញមុនគេ គឺបុរសមានមុខរបរជាជាងទឹកភ្លើងម្នាក់ មានឈ្មោះ ភិន សុភ័ក្ត្រ អាយុ២៤ឆ្នាំ លោក បានបញ្ជាក់ប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ មេគាត់បានប្រើឱ្យគាត់ពិនិត្យមើលបណ្តាញទឹក ព្រោះទឹកចេះតែអស់ច្រើន ទើបគាត់បានដើររកមើលតាមទុយោទឹកដែលរត់កាត់ លុះគាត់ដើររកមើលតាមទុយោទឹកមកដល់ក្នុងព្រៃដីឡូត៍ខាងលើ ស្រាប់តែឃើញសាកសពតែម្តង ទើបបុរសជាងទឹកភ្លើងបានរាយការណ៍ប្រាប់ទៅមេការគាត់ និងរាយការណ៍បន្តទៅសមត្ថកិច្ចមូលដ្ឋានចុះមកកន្លែងកើតហេតុភ្លាមៗតែម្តង។ បច្ចុប្បន្នទីតាំងកើតហេតុ និងសាកសពត្រូវបានសមត្ថកិច្ចហ៊ុមព័ទ្ធ ដើម្បីពិនិត្យ និងធ្វើកោសល្យវិច័យរកហេតុផលឱ្យបានច្បាស់ថាជនរងគ្រោះជាជនជាតិអ្វីហើយស្លាប់ដោយសារអ្វីឱ្យពិតប្រាកដ៕ ដោយ/ ឆៃ ហួត និងប៊ុនធី

  • អនុក្រឹត្យស្ដីពីការជ្រើសរើសនិស្សិតអាហារូបករណ៍ប្រចាំឆ្នាំ និងឆ្នាំបន្ដបន្ទាប់ ឱ្យចូលសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល នៅបណ្ឌិត្យសភានគរបាលកម្ពុជា

    អនុក្រឹត្យស្ដីពីការជ្រើសរើសនិស្សិតអាហារូបករណ៍ប្រចាំឆ្នាំ និងឆ្នាំបន្ដបន្ទាប់ ឱ្យចូលសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល នៅបណ្ឌិត្យសភានគរបាលកម្ពុជា

    អនុក្រឹត្យស្ដីពីការជ្រើសរើសនិស្សិតអាហារូបករណ៍ប្រចាំឆ្នាំ និងឆ្នាំបន្ដបន្ទាប់ ឱ្យចូលសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល នៅបណ្ឌិត្យសភានគរបាលកម្ពុជា និងប្រកាសស្ដីពីការបង្កើតគណៈកម្មការប្រឡងប្រជែងជ្រើសរើស។

  • ជារៀងរាល់ថ្ងៃទី៥ នៃខែនីមួយៗ ចាស់ជរាគ្មានទីពឹងក្នុងខេត្តប៉ៃលិន តែងតែទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែពីលោកជំទាវបណ្ឌិត បាន ស្រីមុំ

    ជារៀងរាល់ថ្ងៃទី៥ នៃខែនីមួយៗ ចាស់ជរាគ្មានទីពឹងក្នុងខេត្តប៉ៃលិន តែងតែទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែពីលោកជំទាវបណ្ឌិត បាន ស្រីមុំ

    ប៉ៃលិន ៖ ជាក់ស្តែង កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រុមការងារមូលនិធិគាំទ្រសុខភាព និងសង្គ្រោះបន្ទាន់ជនចាស់ជរាគ្មានទីពឹងខេត្តប៉ៃលិន ដឹកនាំដោយឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្រ្តមណ្ឌលប៉ៃលិន និងលោក ហុក សុផល អភិបាលរងខេត្តប៉ៃលិន ក្នុងនាមលោកជំទាវអភិខេត្តប៉ៃលិន បានជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកថវិកាមូលនិធិប្រចាំខែមករា ឆ្នាំ២០២១ ជូនលោកយាយ លោកតា ដែលទទួលបានមូលនិធិចំនួន ៨៧នាក់ ក្នុងម្នាក់ៗ ១០០.០០០រៀល(មួយសែនរៀលគត់)។ ពិធីនេះរៀបចំឡើងចំនួន៣ទីតាំង គឺនៅការិយាល័យតំណាងរាស្រ្តខេត្តប៉ៃលិន សាលាឃុំអូរអណ្តូង និងសាលាឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន និងចំពោះលោកយាយ លោកតា មានជំងឺធ្វើដំណើរមិនបាន ក្រុមការងារបានយកថវិកាទៅបើកជូនដល់គេហដ្ឋានផងដែរ។ ក្នុងឱកាសនោះក្រុមការងារ បាននាំបណ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម អ៉ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន និងលោកជំទាវអភិបាលខេត្ត ជូនដល់លោកយាយ លោកតាចាស់ជរាទាំងអស់ ដោយជានិច្ចកាលឯកឧត្តម និងលោកជំទាវតែងតែគិតគូពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប គ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែងនៅទូទាំងខេត្តប៉ៃលិន និងបានផ្សព្វផ្សាយអប់រំ ដល់លោកយាយ លោកតា ចូលរួមប្រយុទ្ធប្រឆាំង បង្ការ ទប់ស្កាត់ ការពារការឆ្លងជំងឺកូវីដ-១៩…

  • វិទ្យាស្ថានក្រោយបរិញ្ញាបត្រ ដំណើរការបាញ់គ្រាប់ពិតរបស់និស្សិតបរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្រ្តនគរបាល ជំនាន់ទី១០

    វិទ្យាស្ថានក្រោយបរិញ្ញាបត្រ ដំណើរការបាញ់គ្រាប់ពិតរបស់និស្សិតបរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្រ្តនគរបាល ជំនាន់ទី១០

    ដីឥដ្ឋ៖ នៅរសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ វិទ្យាស្ថានក្រោយបរិញ្ញាបត្រ បានរៀបចំដំណើរការបាញ់គ្រាប់ពិត សម្រាប់និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្រ្តនគរបាល ជំនាន់ទី១០ ចំនួន៤០នាក់ ដោយមានការចូលរួមពីលោកនាយក នាយករង នាយការិយាល័យ តំណាងការិយាល័យសុខាភិបាល មន្ទីរចាត់ការ គ្រូយុទ្ធវិធីនគរបាល និងនិស្សិតទាំងអស់។ ឆ្លៀតក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ឯក ឡាយ សុបញ្ញា នាយកវិទ្យាស្ថាន បានថ្លែងអំណរគុណដល់នាយករង នាយការិយាល័យ តំណាងការិយាល័យសុខាភិបាល គ្រូនគរបាលជាតិ និងនិស្សិតទាំងអស់ ដែលបានរៀបចំដំណើការបាញ់គ្រាប់ពិតនេះឱ្យប្រព្រឹត្តដោយល្អប្រសើរ និងជោគជ័យ៕ដោយ-រ៉ាវុធ

  • បុរសម្នាក់ត្រូវរថយន្តមិនស្គាល់ម៉ាកបុកពីក្រោយបណ្ដាលឲ្យបោកក្បាលស្លាប់ លេីផ្លូវ៦០ម៉ែត្រ ហេីយរថយន្តបង្កបេីកគេចបាត់

    បុរសម្នាក់ត្រូវរថយន្តមិនស្គាល់ម៉ាកបុកពីក្រោយបណ្ដាលឲ្យបោកក្បាលស្លាប់ លេីផ្លូវ៦០ម៉ែត្រ ហេីយរថយន្តបង្កបេីកគេចបាត់

    ភ្នំពេញ ៖ បុរសជាងដែកម្នាក់ជិះម៉ូតូតាមផ្លូវសុខៗក៏ត្រូវរថយន្តមិនស្គាល់ម៉ាកមកបុកពីក្រោយអូសជាច្រើនម៉ែត្របណ្ដាលឲ្យបោកក្បាលស្លាប់ក្នុងថ្លុកឈាម រីឯរថយន្តបង្កបើកគេចខ្លួនបាត់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកេីតឡេីងកាលពីវេលាម៉ោង៩ និង២០នាទីយប់ ថ្ងៃអង្គារ ទី៥ ខែមករា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ជិតច្រកចូលសាលាខណ្ឌមានជ័យ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ សពជនរងគ្រោះមានឈ្មោះ ហែន ចាន់ទី ហៅប៉ាជូលី ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរជាងដែក ស្នាក់នៅបន្ទប់ជួល ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។ និងមានស្រុកកំណើតនៅភូមិបឹងព័ទ្ធ ឃុំស្តុក ស្រុកគង់ពិសី ខេត្តកំពង់ស្ពឺ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតគេឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BC-7511 ធ្វើដំណើរតាមផ្លូវ៦០ម៉ែត្រ ទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុខាងលើស្រាប់តែមានរថយន្តមិនស្គាល់ម៉ាកបើកស្របគ្នាមកពីក្រោយក្នុងល្បឿនយ៉ាងលឿនរួចបុកម៉ូតូជនរងគ្រោះពីក្រោយទាំងកំរោលអូសទាំងម៉ូតូ និងជនរងគ្រោះប្រហែល៥០ម៉ែត្រ បណ្ដាលឲ្យបោកក្បាល និងថ្នល់ស្លាប់ក្នុងថ្លុកឈាម ចំណែករថយន្តបង្កបើកគេចបាត់ ។ ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌមានជ័យបានមកធ្វើកំណត់ហេតុរួចប្រគល់សពឲ្យទៅក្រុមគ្រួសារដឹកយកទៅស្រុកកំណេីតធ្វើបុណ្យតាមប្រពៃណី។ ចំណែកម៉ូតូរបស់ជនរងគ្រោះត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដេីម្បីរងចាំស្រាវជ្រាវរករថយន្តបង្កឲ្យចូលខ្លួនមកដោះស្រាយតាមច្បាប់ ៕ ដោយ ៖ ជីម…

  • រថយន្តបែនដឹកដីដាច់ហ្វ្រាំងបុករះចូលផ្ទះ បណ្តាលឱ្យរងការខូតខាតយ៉ាងដំណំ

    រថយន្តបែនដឹកដីដាច់ហ្វ្រាំងបុករះចូលផ្ទះ បណ្តាលឱ្យរងការខូតខាតយ៉ាងដំណំ

    ភ្នំពេញ៖ បុរសម្នាក់បើករថយន្តបែនដឹកដីដាច់ហ្វ្រាំងបុករះម៉ូតូរថយន្តចូលផ្ទះចំពេញទំហឹង បណ្តាលឱ្យរងការខូតខាតយ៉ាងដំណំ។ ហេតុការណ៍នេះ បានកើតឡើងកាលពីរវេលាម៉ោង១ និង១០នាទី ថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ត្រង់ចំណុចខ្លោងទ្វារវត្តសន្សំកុសល ក្នុងសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ តាមប្រភពព័ត៍មានពីរកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់បើករថយន្តបែនដឹកដីមួយគ្រឿង ពណ៌ក្រហម ពាក់ស្លាក់លេខ ភ្នំពេញ 3D-7419 ធ្វើដំណើរតាមបណ្តោយផ្លូវ២៧១ ក្នុងទិសដៅពីរជើងទៅត្បូង ខណៈមកដល់ត្រង់ចំណុចខ្លោងទ្វារវត្តសន្សំកុសល ក៏បត់ស្តាំចូលតាមបណ្តោយផ្លូវបេតុង ស្រាប់តែមកដល់ចំណុចកើតហេតុខាងលើ ក៏សង្ស័យថារថយន្តបែនដឹកដីនោះដាច់ហ្វ្រាំងជ្រុលទៅបុករះម៉ូតូនិងរថយន្តចត់ទុកនៅខាងមុខផ្ទះចំពេញទំហឹង រួចរថយន្តមិនទាន់អស់ល្បឿនក៏បន្តជ្រុលទៅបុកទូធ្វើសោរចូលផ្ទះមួយតង់ទៀត បណ្តាលឱ្យម៉ូតូមួយគ្រឿងម៉ាក PCX ពណ៍ស ពាក់ស្លាក់លេខ ភ្នំពេញ 1IA-6730 រងការខូចខាតយ៉ាងដំណំ។ រីឯរថយន្តម៉ាក Kia មួយគ្រឿងទៀតរងការខូចបែកស្តុបក្រោយខាងស្តាំ។ ចំណែកឯស្លាក់យីហោផ្ទះវិញរងការខូចខាត់កំពឹតដំណំ។ តែសំណាងល្អ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ មិនបង្កឱ្យមាននណាម្នាក់រងបួសនោះទេ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយសមត្ថកិច្ចជំនាញក៏បានចុះមកដល់កន្លែងកើតហេតុ ធ្វើការវាស់វែងបាញ់ថ្នាំរថយន្តនិងម៉ូតូ និងសម្រួលចរាចរណ៍កុំឱ្យមានការកក់ស្ទះ រួចឱ្យភាគីតៃកុងរថយន្តបង្កសម្របសម្រួលគ្នាជាមួយភាគីជនរងគ្រោះ ដោយតៃកុងរថយន្តបង្កព្រមសង់ណង់និងជួសជុលឱ្យវិញទៅខាងភាគីជនរងគ្រោះទាំងអស់ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងតែម្តង៕ ដោយ/ ឆៃ ហួត

  • លោកជំទាវ បាន ស្រីមុំ ឣញ្ជើញចុះសំណេះសំណាលនិងសួរសុខទុក្ខ និងអំណោយមួយចំនួន ជូនដល់កងកម្លាំងការពារព្រំដែន

    លោកជំទាវ បាន ស្រីមុំ ឣញ្ជើញចុះសំណេះសំណាលនិងសួរសុខទុក្ខ និងអំណោយមួយចំនួន ជូនដល់កងកម្លាំងការពារព្រំដែន

    ប៉ៃលិន ៖ លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងឯកឧត្តម សៅ សារ៉ាត់ ឣ្នកតំណាងរាស្រ្តមណ្ឌលប៉ៃលិន កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ បានឣញ្ជើញចុះសំណេះសំណាលនិងសួរសុខទុក្ខ និងនាំយកម្ហូបអាហារជាសាច់ជ្រូក សាច់មាន់ ចង្ក្រានហ្គាស ម៉ាស់ និងអង្រឹងមុង ជូនដល់កងកម្លាំងការពារព្រំដែននៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដើម្បីជាការលើកទឹកចិត្ត និងផ្តល់ថាមពលដល់កម្លាំងកាយ ក្នុងការចូលរួមទប់ស្កាត់ការឆ្លងដែនខុសច្បាប់ បទល្មើសជួញដូរផ្សេងៗ ពិសេសត្រៀមទទួលពលករដែលចំណាកស្រុកចូលមកពីប្រទេសថៃតាមច្រករបៀងនានា ដើម្បីបញ្ជូនមកធ្វើចត្តាឡីស័ក ក្រោមការពិនិត្យនិងតាមដានសុខភាពដោយយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យជំនាញ ក្នុងការបង្ការនិងទប់ស្កាត់ការរីករាលដាលវីរុសកូវីដ១៩ចូលក្នុងសហគមន៍ ។ តមកលោកជំទាវ ក៏បានបន្តដំណើរមកសំណេះសំណាល និងពិនិត្យការយាមកាមរបស់កងកម្លាំង និងការបំពេញការងាររបស់ក្រុមគ្រូពេទ្យ នៅតាមមណ្ឌលចត្តាឡីស័កផងដែរ ។ ក្នុងឱកាសជួបសំណេះសំណាល លោកជំទាវអភិបាលខេត្ត បាននាំបណ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចអគ្គមហាសេនាបតី ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនកងកម្លាំងទាំងអស់ និងរួមគ្នាបំពេញតួនាទី ភារកិច្ចអោយបានល្អ មានសាមគ្គីភាព ឯកភាពផ្ទៃក្នុងអោយបានរឹងមាំ ដើម្បីរួមគ្នាទប់ស្កាត់កុំឱ្យវីរុសកូវីដ១៩ឆ្លងចូលសហគមន៍បាន ហើយក្នុងពេលបំពេញភារកិច្ចនេះ ត្រូវរក្សាអនាម័យ ពាក់ម៉ាស់ លាងដៃនឹងអាល់កុល ជែលអាល់កុលជាប្រចាំ និងមិនត្រូវទៅប៉ះពាល់…