-
រាជរដ្ឋាភិបាលកម្ពុជាបាននិរាករណ៍អនុក្រឹត្យលេខ២១៩ និងសម្រេចកាត់យកដីបឹងតាមោកចំនួន២០ហិកតា ទុកជាសម្បត្តិរដ្ឋវិញ

-
បុរសម្នាក់បើករថយន្ត ក្នុងល្បឿនលឿនជ្រុលទៅបុករថយន្តដឹកសំរាម ពីក្រោយ បណ្តាលឲ្យស្លាប់ម្នាក់ របួស២នាក់

ភ្នំពេញ ៖ យ៉ាងហោចណាស់ មានមនុស្សម្នាក់ស្លាប់ និង២នាក់ទៀតរងរបួសក្នុងករណីគ្រោះថ្នាក់ចរាចរណ៍បង្កដោយបុរសម្នាក់ ទំនងជាស្រវឹងស្រាបានបើករថយន្ត លឿនទៅបុករថយន្តដឹកសំរាម ពីក្រោយ កាលពីវេលាម៉ោង ១០និង៣០ នាទី យប់ ថ្ងៃ ទី ១៣ ខែមករា ឆ្នាំ២០២១ ស្ថិតនៅតាម បណ្ដោយ ផ្លូវជាតិ លេខ២ ក្នុង សង្កាត់ ចាក់អង្រែ ក្រោម ខណ្ឌមានជ័យ រាជធានី ភ្នំពេញ ។ យោងតាមប្រភពព័ត៌មាន ពី កម្មករប្រមូល សំរាមបាន ឲ្យដឹងថា មុនពេល កើតហេតុ គាត់ បានបើករថយន្ត ស៊ីន ទ្រី ដឹក សំរាម ធ្វើដំណើ តាម បណ្តោយ ផ្លូវជាតិ លេខ ២ ក្នុងទិសដៅ ពី លិច មក កើត មកដល់ ចំណុច…
-
សម្តេច ស ខេង បង្កើតគណៈកម្មការកំណែទម្រង់នគរបាលជាតិ

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសបង្កើតគណៈកម្មការ កំណែទម្រង់នគរបាលជាតិកម្ពុជា។ យោងតាមប្រកាសរបស់ ក្រសួងមហាផ្ទៃ នាពេលថ្មីៗនេះ បានឲ្យដឹងថា គណៈកម្មការ កំណែទម្រង់នគរបាលជាតិកម្ពុជា សម្ដេច ស ខេង ជាប្រធាន និងមានសមាជិក-សមាជិកា២៦រូប។សូមបញ្ជាក់ថា គណៈកម្មការនេះអាចបង្កើតក្រុមការងារ និងមានសិទ្ធិប្រើប្រាស់មន្ដ្រីក្រោមឱវាទរបស់ខ្លួន ដើម្បីជួយដល់ការងារតាមការចាំបាច់ ៕ ដោយ រ៉ាវុធ
-
សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំស្ដីពីបច្ចុប្បន្នភាពនៃកិច្ចសហប្រតិបត្តិការបោសសំអាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោមទឹក នៅខេត្តកំពង់ចាម

នៅទីស្ដីការក្រសួងមហាផ្ទៃ នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំស្ដីពីបច្ចុប្បន្នភាពនៃកិច្ចសហប្រតិបត្តិការបោសសំអាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាដែលលិចក្នុងទន្លេ ស្ថិតនៅក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដោយមានការចូលរួមពីរដ្ឋលេខាធិការ និងថ្នាក់ដឹកនាំនៃក្រសួងការពារជាតិ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គស្នងការនគរបាលជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានពាក់ព័ន្ធចំណុះក្រសួងមហាផ្ទៃ៕ ដោយ -រ៉ាវុធ
-
សម្ភារសំណង់ដែលជាអំណោយរបស់មេបញ្ជាការកងទ័ពជើងគោកត្រូវបានប្រគល់ជូនកងពលតូចថ្មើរជើងលេខ៥៣

អំណោយជាស៊ីម៉ង់ត៍ចំនួន ៥០តោន, ដែកសរសៃចំនួន ១០តោន, ស័ង្កសីចំនួន ១,០០០សន្លឹក និងសូឡា ១៥០ អំពែចំនួន ៥០គឿង របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ត្រូវបានប្រគល់ជូនដល់កងពលតូចថ្មើរជើងលេខ៥៣ ចំណុះឱ្យយោធភូមិភាគទី ៥ នាថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២១។ ឧត្តមសេនីយ៍ត្រី កែវ សេងលន មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥៣ បានមានប្រសាសន៍ថា សម្ភារសំណង់ទាំងនេះ ពិតជាបានបង្កលក្ខណៈងាយស្រួល, បំពេញដល់ការខ្វះខាតចាំបាច់, និងឆ្លើយតបដល់ការងារកសាង និងអភិវឌ្ឍន៍របស់អង្គភាពប្រាកដមែន។ លោកបន្ថែមទៀតថា ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត តែងតែយកចិត្តទុកដាក់ និងគិតគូរដល់កិច្ចការងាររបស់កងទ័ពជាទូទៅ ក៏ដូចជាដល់ការកសាង និងការអភិវឌ្ឍរបស់បណ្តាអង្គភាពនានាចំណុះកងទ័ពជើងគោក។ នាឱកាសនោះដែរ នាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចថ្មើរជើងលេខ៥៣ សូមគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម មេបញ្ជាការកងទ័ពជើងគោក ដែលជានិច្ចកាលតែងតែផ្តល់ការយកចិត្តទុកដាក់ ដោះស្រាយគ្រប់បែបយ៉ាង និងជួយសម្រួលដល់កិច្ចការងារ និងការរស់នៅរបស់យោធិនគ្រប់អង្គភាព…
-
សម្តេច សាយ ឈុំ ផ្ញើសារលិខិតជូនពរ សម្តេចក្រឡាហោម ស ខេង ក្នុងឱកាសប្រារព្ធខួបកំណើត ជន្មាយុគម្រប់ ៧០ឆ្នាំ ឈានចូល ៧១ឆ្នាំ

-
ឯកឧត្តមសាយ សំអាល់ ផ្ញើសារលិខិតជូនពរ សម្តេចក្រឡាហោម ស ខេង ក្នុងឱកាសប្រារព្ធខួបកំណើត ជន្មាយុគម្រប់ ៧០ឆ្នាំ ឈានចូល ៧១ឆ្នាំ

-
អគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម និងអង្គការ WWF ចុះអនុស្សារណៈយោគយល់គ្នា លើគម្រោងភាពជាដៃគូពហុភាគី សម្រាប់អភិវឌ្ឍន៍វិស័យកៅស៊ូប្រកបដោយនិរន្តរភាព

អគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និងអង្គការ WWF កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ បានចុះអនុស្សារណៈយោគយល់គ្នា ដើម្បីចាប់ផ្តើមកិច្ចសហប្រតិបត្តិការជាលើកដំបូង ក្នុងការកសាងដៃគូពហុភាគី សម្រាប់ការលើកកម្ពស់ខ្សែចង្វាក់ផ្គត់ផ្គង់កៅស៊ូធម្មជាតិ ប្រកបដោយនិរន្តរភាព និងតម្លាភាពក្នុងប្រទេសកម្ពុជា ។ ក្រោមជំនួយថវិការបស់ក្រសួងកិច្ចសហប្រត្តិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ (BMZ) របស់ប្រទេសអាល្លឺម៉ង់ តាមរយៈអង្គការ Welthungerhilfe កិច្ចសហប្រតិបត្តិការភាពជាដៃគូពហុភាគីនេះ កំពុងត្រូវបានអនុវត្តក្នុងប្រទេសមួយចំនួនក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលរួមមានទាំងប្រទេសថៃ និង ភូមា ផងដែរ ។ក្នុងប្រទេសកម្ពុជា កិច្ចសហប្រតិបិត្តការរយៈពេលបីឆ្នាំនេះ បានជម្រុញការចូលរួម និងសហការណ៍ពីភាគីពាក់ព័ន្ឋសំខាន់ៗរបស់រាជរដ្ឋាភិបាល វិស័យឯកជន អង្គការសង្គមស៊ីវិល និងកសិករ កៅស៊ូគ្រួសារ ក្នុងខេត្តមណ្ឌលគិរី ដើម្បីជម្រុញផលិតកម្មកៅស៊ូធម្មជាតិប្រកបដោយចីរភាព ព្រមទាំង រួមចំណែកដល់ការលើកកម្ពស់ជីវភាពកសិករ កៅស៊ូគ្រួសារ ជនជាតិដើមភាគតិច និងកម្មករកៅស៊ូ ផងដែរ ។ “ ការលើកកម្ពស់ផលិតកម្មកៅស៊ូគ្រួសារប្រកបដោយនិរន្តរភាព និងទំនួលខុសត្រូវខ្ពស់ តាមរយៈការ អនុវត្តការគ្រប់គ្រងបច្ចេកទេសបានយ៉ាងល្អត្រឹមត្រូវនៅក្នុងប្រទេសកម្ពុជា មិនត្រឹមតែជួយបង្កើត ការងារ និងចំណូលដល់សហគមន៍មូលដ្ឋានប៉ុណ្ណោះទេ វាក៏ជួយកាត់បន្ថយសម្ពាធលើធនធានធម្ម…
-
គណៈបញ្ជាការឯកភាពរដ្ឋបាល ខណ្ឌច្បារអំពៅដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ នៅផ្លូវជាតិលេខ១

ភ្នំពេញ៖ ដោយអនុវត្តន៍តាមការណែនាំរបស់លោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌនៅយប់ថ្ងៃ ពុធទី១៣ ខែមករា ឆ្នាំ ២០២១ លោក ហ៊ត គឹមនី អភិបាលរងខណ្ឌ បានដឹកនាំ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដោយមានការចូលរួមពីអធិការដ្ឋាន នគរបាល កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ មន្ត្រី សណ្តាប់ឆ្នាប់ ខណ្ឌ សង្កាត់ បានដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ នៅផ្លូវជាតិលេខ១ ក្នុងភូមិកណ្តាល សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ លោកហ៊ត គឹមនី អភិបាលរងខណ្ឌបានឲ្យដឹងថា ការដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ នៅចំណុចខាងលើនេះគឺដើម្បីរក្សាសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌ ។កម្លាំង ចូលរួមសរុបចំនួន ៦៣នាក់ រួមមាន៖ កម្លាំងមន្ត្រី និងសណ្ដាប់ធ្នាប់ខណ្ឌ /សង្កាត់ ចំនួន ៣៨នាក់ កម្លាំងអធិការនគរបាលខណ្ឌ ចំនួន ១៥នាក់កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ ចំនួន ១០នាក់។ជាលទ្ធផលធ្វើការត្រួតពិនិត្យ៖ រថយន្តបានចំនួនសរុប ១៦គ្រឿងរក្សាទុក ០០ គ្រឿង, ម៉ូតូត្រួតពិនិត្យសរុបចំនួន ១១២គ្រឿង ម៉ូតូគ្មានមួក និងកញ្ចក់ ចំនួន…
-
អភិបាលខេត្តកណ្តាលដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងផ្តល់យោបល់រូបសញ្ញា រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់

ខេត្តកណ្តាល ៖ នារសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំ ស្ដីពីការត្រួតពិនិត្យ និងផ្ដល់យោបល់លើរូបនិមិត្តសញ្ញាសម្គាល់រដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ របស់រដ្ឋបាលខេត្តកណ្ដាល ។ មានប្រសាសន៍នៅក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្ដមអភិបាលខេត្ត បានអោយរដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ សហការជាមួយនឹងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ក្នុងការសិក្សាពីទីតាំង ប្រវត្តិសាស្ត្រ និងភាពរីកចម្រើន នៃការអភិវឌ្ឍន៍ ក្នុងក្រុង-ស្រុក ឃុំ-សង្កាត់ ដើម្បីរំលេចក្នុងរូបនិមិត្តសញ្ញារបស់រដ្ឋបាលខ្លួន អោយសមស្របទៅនឹងប្រវត្ដិសាស្រ្ត ។ គួរបញ្ជាក់ថាខេត្តកណា្តលមានស្រុកចំនួន១០ ក្រុង១ ឃុំ១២៧ ៕ ដោយ រ៉ាវុធ