-
រយៈពេល ១៨ថ្ងៃ ឆ្នាំ២០២១នេះ មានគ្រោះថ្នាក់ចរាចរណ៍ ១៧០លើក ក្នុងនោះស្លាប់ ៩៥នាក់ របួសធ្ងន់ស្រាល ២៤៥នាក់

ភ្នំពេញ៖ អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានឲ្យដឹងថា រយៈពេល ១៨ថ្ងៃ ក្នុងឆ្នាំ២០២១នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ១៧០លើក បណ្ដាលឲ្យមនុស្សស្លាប់ ៩៥នាក់ និងរបួសធ្ងន់ស្រាល ២៤៥នាក់។ ចំណែកឯ យានយន្តវិញ ប៉ូលិសចរាចរណ៍ ត្រួតពិនិត្យ និងផាកពិន័យយានយន្ត សរុបចំនួន ១៦,៥៦៥គ្រឿង ក្នុងនោះមានម៉ូតូ ១២,២៥៥គ្រឿង និងរថយន្តគ្រប់ប្រភេទ ៤,៣១០គ្រឿង នៅទូទាំងប្រទេសកម្ពុជា។ ឯកឧត្តម ឧត្តមសេនីយ៍ឯក បានបញ្ជាក់ថា បទល្មើសចំពោះម៉ូតូ ភាគច្រើន អត់មួក ល្មើសសញ្ញា អត់ស្លាកលេខ និយាយទូរស័ព្ទដៃ និងស្រវឹងជាដើម។ រីឯបទល្មើសចំពោះ រថយន្តវិញ ភាគច្រើនលើសល្បឿន លើសចំណុះ ស្រវឹង ល្មើសសញ្ញា បត់ជែង អត់បណ្ណបើកបរ អត់ខ្សែក្រវាត់ និងប្រើប្រាស់ទូរស័ព្ទដៃពេលកំពុងបើកបរ៕ ដោយ/ ឆៃ ហួត និងប៊ុនធី
-
សម្តេចភក្តី សាយ ឈុំ អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រី និងអាជ្ញាធរសង្កាត់មិត្តភាព

ភ្នំពេញ ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានក្រុមការងារ ចុះជូយរាជធានីភ្នំពេញ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខមន្ត្រី កងកម្លាំង និងអាជ្ញាធរ ខណ្ឌ៧មករា សង្កាត់មិត្តភាព រាជធានីភ្នំពេញ ព្រឹកថ្ងៃអង្គារ៍ ៦កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦ឮ៤ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ ។ មានប្រសាសន៍សំណេះសំណាលជាមួយមន្ត្រី និងអាជ្ញាធរសង្កាត់ នាឱកាសនោះ សម្តេច បានជំរាបសួរសុខទុក្ខ អំពីស្ថានភាព ការងារ និង ជីវភាពរស់នៅប្រចាំថ្ងៃ របស់បងប្អូនជាមន្ត្រី និងប្រជាពលរដ្ឋនៅមូលដ្ឋាន។ សម្តេចប្រធានក្រុមការងារ បានសម្តែងការកោតសរសើរលើកទឹកចិត្ត និងវាយតម្លៃខ្ពស់ចំពោះមន្ត្រី កងកម្លាំង និងអាជ្ញាធរសង្កាត់ដែលកន្លងមកបានប្រឹងប្រែងដោះស្រាយរាល់បញ្ហាលំបាកស្មុកស្មាញនៅក្នុងភូមិសាស្រ្តសង្កាត់បានយកចិត្តទុកដាក់ចំពោះការងារបំរើសេវាសាធារណៈជូនប្រជាជន ការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ នៅក្នុងមូលដ្ឋានបានល្អ និងប្រកបដោយសុខសុវត្ថិភាព។ ក្នុងឱកាសនោះដែរ សម្តេចភក្តី ក៏បានជំរាបជូនផងដែរ អំពីវឌ្ឍនភាពការងារក្នុងវិស័យជាច្រើនរបស់រាជរដ្ឋាភិបាល សមិទ្ធិផលថ្មីៗរបស់សង្គមជាតិ និងសក្តានុពល ធនធានធម្មជាតិជាច្រើនដែលកំពុងជំរុញរួមចំណែកយ៉ាងសកម្មក្នុងកំណើនសេដ្ឋកិច្ចជាតិនាពេលបច្ចុប្បន្នជាពិសេសក្នុងបរិបថដែលប្រទេសជាតិកំពុងទទួលរងនូវផលប៉ះពាល់ជាច្រើនដោយសារវិបត្តិនៃជម្ងឺរាតត្បាត កូវីដ ១៩។ មុនបញ្ចប់សម្តេចបានក្រើនរំលឹកឲ្យបងប្អូនយកចិត្តទុកដាក់បន្តអនុវត្តការងារតាមតួនាទីភារកិច្ច….ដើម្បីការពារថែរក្សាសុខសុវត្ថិភាពជួនប្រជាពលរដ្ឋ ខិតខំចួលរួមអនុវត្តន៍នូវវិធានការកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល…
-
អនុសាខាកាកបាទក្រហមខណ្ឌចំការមន ចែកជូនអំណោយមនុស្សធម៌ដល់ គ្រួសារដែលមានជីវភាពខ្វះខាត២០គ្រួសារ

ភ្នំពេញ៖ អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន ចែកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់គ្រួសារដែលមានជីវភាពខ្វះខាតចំនួន២០គ្រួសារ ដែលរស់នៅក្នុង សង្កាត់បឹងត្របែក ក្រោមវត្តមានលោក ថេង សុថុល ប្រធានអនុសាខា និងលោក ព្រុំ សំខាន់ ប្រធានកិត្តិយសអនុសាខា ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១។ លោក ថេង សុថុល ផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្ដីនឹករលឹកពីសំណាក់ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ជាពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាល សម្ដេចតែងតែគិតគូរយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋក្រីក្រ ដែលមានទុក្ខលំបាកជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។ អភិបាលខណ្ឌ ណែរនាំទៅកាន់អាជ្ញាធរសង្កាត់ភូមិ យកចិត្តទុកដាក់ និងស្រាវជ្រាវរកបងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាព ខ្វះខាត ដើម្បីយើងរៀបចំជាអំណោយសប្បុរសធម៌ ចែកជូនដល់ពួកគាត់ ក្នុងន័យជួយសម្រាលការលំបាក របស់បងប្អូន ជាពិសេស ក្នុងពេលរងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចក្នុងគ្រួសារ ដោយសារជំងឺកូវីត១៩ ស្របតាមគោលការណ៍របស់ កាកបាទក្រហមកម្ពុជា ដោយទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជាចុះជួយជានិច្ច។…
-
សម្ដេចក្រឡាហោម ស ខេង ៖ បញ្ហាអំពើហិង្សាផ្លូវភេទគ្រប់ទម្រង់ នៅតែជាក្ដីកង្វល់ ដែលទាមទារត្រូវដោះស្រាយជាចំបាច់

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា បញ្ហាអំពើហិង្សាក្នុងគ្រួសារ ការរំលោភសេពសន្ថវៈ អំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទលើស្ត្រី និងកុមារ ព្រមទាំងបញ្ហាគ្រឿងញៀន នៅតែជាក្ដីកង្វល់ចំពោះមុខ ដែលទាមទារឲ្យភាគីពាក់ព័ន្ធត្រូវដោះស្រាយប្រកបដោយយុត្តិធម៌ និងត្រឹមត្រូវបំផុត។ សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍បែបនេះ ក្នុងកម្មវិធីប្រកាសផ្សព្វផ្សាយដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផែនការសកម្មភាពជាតិ ស្ដីពីការទប់ស្កាត់អំពើហិង្សាលើស្ដ្រី ២០១៩-២០២៣ នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា។ សម្ដេចក្រឡាហោម បានបញ្ជាក់យ៉ាងដូច្នេះថា «បញ្ហាអំពើហិង្សាក្នុងគ្រួសារ ការរំលោភសេពសន្ថវៈ អំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទលើស្ត្រី និងកុមារ ព្រមទាំងបញ្ហាគ្រឿងញៀន នៅតែជាកង្វល់ចំពោះមុខរបស់យើងនៅឡើយ។ បញ្ហាទាំងអស់នេះ ទាមទារឱ្យយើងទាំងអស់គ្នាជាអ្នកពាក់ព័ន្ធ បន្តយកចិត្តទុកដាក់ខិតខំប្រឹងប្រែងពុះពារជំនះ និងដោះស្រាយប្រកបដោយយុត្តិធម៌ និងកាន់តែមានប្រសិទ្ធភាពថែមទៀតដើម្បីឱ្យប្រជាជនយើង ជាពិសេសស្ត្រីកម្ពុជាដែលមានចំនួន រហូតដល់៥២ភាគរយ នៃប្រជាជនសរុបរស់នៅប្រកបដោយការគោរពសិទិ្ធ សេចក្តីសុខ និងសុវត្ថិភាពក្នុងជីវិត និងភាពសុខដុមរមនាក្នុងសង្គម»។ សម្ដចក្រឡាហោម បន្ដថា ដើម្បីសម្រេចបានគោលបំណងនេះ រាជរដ្ឋាភិបាលបាននឹងកំពុងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវយុទ្ធសាស្រ្តចតុកោណដំណាក់កាល ទី១…
-
អនុសាខាកាកបាទក្រហមខណ្ឌចំការមន ចែកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូន ដល់គ្រួសារដែលមានជីវភាពខ្វះខាត ២០គ្រួសារ រស់នៅក្នុងសង្កាត់បឹងត្របែក

ភ្នំពេញ៖ អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន បានរៀបចំពិធីចែកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់គ្រួសារដែលមានជីវភាពខ្វះខាតចំនួន ២០គ្រួសារ ដែលរស់នៅក្នុងសង្កាត់បឹងត្របែក ក្រោមវត្តមានលោក ថេង សុថុល ប្រធានអនុសាខា និងលោក ព្រុំ សំខាន់ ប្រធាន កិត្តយសអនុសាខា នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ ។ ក្នុងឱកាសនោះ លោក ថេង សុថុល បាននាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្ដីនឹករលឹកពីសំណាក់ ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ជាពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេចតែងតែគិតគូរយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់បងប្អូនប្រជា ពលរដ្ឋក្រីក្រ ដែលមានទុក្ខលំបាក ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់ រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ។ លោកអភិបាលខណ្ឌ បានណែរនាំទៅកាន់អាជ្ញាធរសង្កាត់-ភូមិ យកចិត្តទុកដាក់ និងស្រាវជ្រាវរកបងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ដើម្បីយើងរៀបចំជាអំណោយសប្បុរសធម៌…
-
តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្តន៍ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១

-
ក្រសួងធនធានទឹក និងឧតុនិយម ចេញការព្យាករអាកាសធាតុលេីកទី១ សម្រាប់រដូវប្រាំង (២០២០-២០២១) និងដេីមរដូវវស្សា ឆ្នាំ២០២១

-
ឯកឧត្តម សក់ សេដ្ឋា កោតសរសើរចំពោះគណៈកម្មាធិការប្រឡងប្រណាំងអនុវត្តន៍គោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ដែលបានចូលរួមយ៉ាងសកម្មក្នុង និងទទួលបានលទ្ធផលល្អ

ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ និងជាអនុប្រធានក្រុមប្រឹក្សាប្រឡងប្រណាំងអនុវត្តន៍គោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព បានថ្លែងអំណរគុណ និងកោតសរសើរចំពោះគណៈកម្មាធិការប្រឡងប្រណាំងអនុវត្តន៍គោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ដែលបានខិតខំប្រឹងប្រែងចូលរួមយ៉ាងសកម្ម ធ្វើឱ្យគណៈកម្មាធិការ អាចរៀបចំនូវរបាយការណ៍សេចក្តីព្រាង នៃការអនុវត្តគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ឆ្នាំ២០២០បាន។ ឯកឧត្តម សក់ សេដ្ឋា បានមានប្រសាសន៍ថ្លែងនូវការកោតសរសើរបែបនេះ នៅក្នុងកិច្ចប្រជុំឆ្លងរបាយការណ៍លទ្ធផលការងារឆ្នាំ២០២០ របស់ក្រុមប្រឹក្សាប្រឡងប្រណាំងអនុវត្តគោលនយោបាយ “ភូមិ-ឃុំ មានសុវត្ថិភាព” នារសៀលថ្ងៃចន្ទ ទី១៨ ខែមករា ឆ្នាំ២០២១ នៅទីស្តីការក្រសួងមហាផ្ទៃ ដែលមានការចូលរួមពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការរង អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបផងដែរ។ សូមរំលឹកផងដែរថា រាជរដ្ឋាភិបាល បានការដាក់ចេញនូវគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព ដែលត្រូវបានអនុវត្តចាប់ពីចុងឆ្នាំ២០១០កន្លងមក គឺដើម្បីគាំទ្រដល់វិស័យសន្តិសុខជាតិ ដែលគោលនយោបាយនេះត្រូវបានក្លាយជាចលនាជាតិទទួលបានការគាំទ្រពីជនគ្រប់រូបនៅទូទាំងប្រទេស និងមានការចូលរួមពីគ្រប់មជ្ឈដ្ឋាន សហគមន៍ ព្រមទាំងបានធ្វើឲ្យបរិយាកាសសន្តិសុខ សណ្តាប់ធ្នាប់សង្គមកាន់តែមានភាពល្អប្រសើរជាលំដាប់ ហើយប្រជាពលរដ្ឋរស់នៅដោយភាពសុខសាន្តផងដែរ។ លើសពីនេះទៀត ការរួមចំណែកអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលឲ្យទទួលបានលទ្ធផលកាន់តែត្រចះត្រចង់ថែមទៀតនាឆ្នាំ២០២០កន្លងទៅ ក្រុមប្រឹក្សាប្រឡងប្រណាំងអនុវត្តគោលនយោបាយ…
-
អាកាសធាតុនៅកម្ពុជានឹងបន្តចុះត្រជាក់ពីថ្ងៃ២០ដល់ថ្ងៃ២៦មករាឆ្នាំ២០២១

-
ពិធីសម្ពោធស្ថានីយផលិតទឹកស្អាតសហគមន៍មួយកន្លែង នៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ ៖ ឯកឧត្តម ទិន ពន្លក រដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំអាល់ ប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងជារដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញចូលរួមជាអធិបតីសម្ពោធស្ថានីយផលិតទឹកស្អាតសហគមន៍មួយកន្លែងស្ថិតនៅក្នុងភូមិយាកត្បូង ឃុំដំរិល ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងបរិស្ថាន តំណាងគណៈអភិបាលខេត្តត្បូងឃ្មុំ តំណាងដៃគូអភិវឌ្ឍន៍ អាជ្ញាធរមូលដ្ឋាន តំណាងមន្ទីរពាក់ព័ន្ធ ព្រះសង្ឃ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សមួយចំនួន កាលពីថ្ងៃចន្ទ ៥កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ ។ លោក Nick Beresford នាយកកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំប្រទេសកម្ពុជា បានលើកឡើងថាការប្រើប្រាស់ទឹកស្អាតពិតជាមានសារសំខាន់ក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ហើយការទទួលបានទឹកស្អាតប្រើប្រាស់នេះអាចលើកកម្ពស់ភាពធន់នឹងការប្រែប្រួលអាកាសធាតុតាមរយៈការប្រើប្រាស់ទឹកដោយសន្សំសំចៃ និងមានសុវត្ថិភាព ដល់សហគមន៍មូលដ្ឋាន និងសាលារៀន។ លោក Nick Beresford ថ្លែងអំណរគុណដល់ក្រសួងបរិស្ថាន កម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជាដំណាក់កាលទី៣ និងដៃគូនានា ដែលរៀបចំឱ្យគម្រោងទឹកស្អាតនេះលេចជារូបរាងឡើង។ ឯកឧត្តម…