-
ស្លាប់៥នាក់ និងរបួសធ្ងន់ស្រាល១៤នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី២០ ខែមករានេះ

ភ្នំពេញ៖ មនុស្ស៥នាក់ បានស្លាប់ និង១៤នាក់ទៀតបានរងរបួសធ្ងន់ស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស បានកើតឡើងចំនួន៨លើក នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។ នេះបើតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។ របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ រួមមាន៖ ល្មើសល្បឿន, មិនគោរពសិទ្ធិ, មិនប្រកាន់ស្តាំ៕ ដោយ/ ឆៃ ហួត និងប៊ុន
-
អភិបាលខេត្តកណ្ដាល អញ្ជើញសំណេះសំណាល សួរសុខទុក្ខ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងពិនិត្យមើលស្ថានភាពអគារសាលា នៅអនុវិទ្យាល័យ ក្អមសំណរ

ខេត្តកណ្ដាល៖ រសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល អញ្ជើញសំណេះសំណាល សួរសុខទុក្ខ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងពិនិត្យមើលស្ថានភាពអគារសាលា នៅអនុវិទ្យាល័យ ក្អមសំណរ ស្ថិតនៅឃុំក្អមសំណរ ស្រុកលើកដែក ខេត្តកណ្តាល។ ក្នុងឱ្យកាស សួរសុខទុក្ខនេះដែរឯកឧត្ដមអភិបាលខេត្ត បានលើកទឹកចិត្តដល់សិស្សានុស្សទាំងអស់ឱ្យខិតខំសិក្សារៀនសូត្រ ក្រេបយកចំណេះវិជ្ជា ពីលោកគ្រូ អ្នកគ្រូ និងត្រូវធ្វើខ្លួនឱ្យក្លាយជា សិស្សល្អ កូនល្អ និងជាទំពាំងស្នងឬស្សីទៅថ្ងៃអនាគត។ ឯកឧត្ដមក៏បានអំពាវនាវដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិ្ស សូមបន្តយកចិត្តទុកដាក់ការពារ ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ បន្តទៀត ព្រោះថាជំងឺកូវីដ-១៩ គឺជាបីសាចលាក់មុខ ដូច្នេះយើងត្រូវសំអាតអនាម័យ ដោយឧស្សាហ៍លាងដៃនឹងសាប៊ូ ជែល ឬអាកុលឱ្យបានញឹកញាប់ ពិសេសពាក់ម៉ាស់ជានិច្ចនៅពេលធ្វើដំណើរចេញពីផ្ទះ ឬនៅកន្លែងប្រជុំជន ព្រមទាំងរក្សាគម្លាតសុវត្ថិភាពផងដែរ៕ ដោយ -រ៉ាវុធ
-
ក្រុមប្រឹក្សាបរធនបាល កិច្ចប្រជុំ លើកទី៣ នៃមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីពិនិត្យនិងពិភាក្សាលើរបៀបវារៈមួយចំនួន

ភ្នំពេញ៖ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាល នៃមូលនិធិគន្ធបុប្ផាកម្ពុជា បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាបរធនបាល លើកទី៣ នៃ“មូលនិធិគន្ធបុប្ផាកម្ពុជា” នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ នាទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានវត្តមានចូលរួមពីឯកឧត្តម ម៉ម ប៉ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងសមាជិកក្រុមប្រឹក្សាភិបាលទាំងអស់ដើម្បីពិនិត្យនិងពិភាក្សាលើរបៀបវារៈសំខាន់ៗ ដូចខាងក្រោម៖ ១. ប្រតិបត្តិការរបស់មន្ទីពេទ្យគន្ធបុប្ផា និងស្ថានភាពហិរញ្ញវត្ថុរបស់មូលនិធិគន្ធបុប្ផាកម្ពុជា៖ក្នុងឆ្នាំ២០២០, មន្ទីរពេទ្យគន្ធបុប្ផាបានទទួលកុមារមកពិគ្រោះ និងព្យាបាលនៅក្នុងផ្នែកពិគ្រោះជំងឺក្រៅចំនួន ៦៣៩ ២៦៨ ករណី, ស្រ្តីមានផ្ទៃពោះទទួលបានការពិនិត្យនិងព្យាបាលនៅផ្នែកពិគ្រោះជំងឺក្រៅផ្នែកសម្ភព ចំនួន១៣២៤៤៣ករណី, កុមារបានសម្រាកព្យាបាលក្នុងមន្ទីរពេទ្យចំនួន១៣៣០២៦នាក់, ជំងឺគ្រុនឈាមធ្ងន់ធ្ងរចំនួន៤៤៨៨នាក់,ជំងឺគ្រុនឈីក ចំនួន ១ ៤៩២ នាក់, និងវះកាត់សរុបចំនួន ២៤៨២២ នាក់។ “មូលនិធិគន្ធបុប្ផាកម្ពុជា”បានទទួលវិភាគទានសប្បុរសធម៌សរុបចំនួនប្រមាណ ៦១៩៨១លានរៀល និង ៦លានដុល្លារអាមេរិក ក្នុងនោះ៖វិភាគទានពីរាជរដ្ឋា-ភិបាលចំនួន៤០ប៊ីលានរៀល, ការកាត់កម្រៃពីសំបុត្រចូលទស្សនាតំបន់រមណីយដ្ឋានអង្គរចំនួន២លានដុល្លារអាមរិក, វិភាគទានពីកាកបាទក្រហម ចំនួន ១លានដុល្លារអាមេរិក, និងថវិកាបរិច្ចាគពីសប្បុរសជនទូទៅចំនួនប្រមាណ ៧ ១៦៣…
-
មេបញ្ជាការអង្គរក្ស ចុះពិនិត្យការហ្វឹកហាត់សម របស់ប្អូនៗ នាយពលទាហាន ត្រៀមសម្រាប់កម្មវិធីបិទវគ្គ ជំនាន់ទី ២៥ និងបើកវគ្គ ជំនាន់ទី ២៦ ជំនាញអង្គរក្សពិសេស

នាព្រឹកថ្ងៃពុធ ៧កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ត្រូវនិងថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស អញ្ជើញចុះត្រួតពិនិត្យការហ្វឹកហាត់សម របស់ ប្អូនៗ នាយ ពលទាហាន ដើម្បីត្រៀមសម្រាបកម្មវិធីបិទវគ្គ ជំនាន់ទី ២៥ និងបើកវគ្គ ជំនាន់ទី ២៦ ជំនាញអង្គរក្សពិសេស ក្រោមអធិបតីភាព ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក តំណាងដ៍ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងប្រព្រឹត្តទៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ ខាងមុខនេះនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនបញ្ជាការដ្ឋានអង្គរក្ស ស្ថិតនៅឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ៕ ដោយ -រ៉ាវុធ
-
កម្មករកម្មការនីរោងចក្រ Y&W បិតផ្លូវ២១៧(ចំការដូង) និងផ្ទុះការតវ៉ាជាខ្លាំង

ភ្នំពេញ ៖ កម្មករកម្មការីរោងចក្រ កាត់ដេរសម្លៀកបំពាក់ Y & W ជាង៥ពាន់នាក់ ស្ថិតនៅតាមបណ្តោយផ្លូវ២១៧(ចំការដូង)ក្នុងភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ នៅថ្ងៃទី២០ ខែមករា ឆ្នាំ ២០២១នេះ បានបិតផ្លូវនិងផ្ទុះការតវ៉ាជាខ្លាំង ដេីម្បីឲ្យថៅកែរោងចក្របេីកប្រាក់បំណាច់ឆ្នាំ និងប្រាក់៥ភាគរយជូនពួកគាត់ ។ បើតាមប្រភពព័ត៌មានពីកម្មករកម្មការនីរោងចក្រកាត់ដេរសម្លៀកបំពាក់ខាងលេីបានប្រាប់ឲ្យដឹងថា ពួកគាត់ធ្វេីការតវ៉ានេះគឺចង់បាន២ចំណុច ៖ ទី១ ខាងរោងចក្រត្រូវបេីកប្រាក់បំណាច់ឆ្នាំ ទី២ ត្រូវបេីកប្រាក់៥ភាគរយ ។ ពួកគាត់បានបន្ថែមថា (ពួកខ្ញុំមិនចង់បិតផ្លូវឬធ្វេីឲ្យបងប្អូនប្រជាពលរដ្ឋពិបាកក្នុងការធ្វេីដំណេីរនោះទេ ក៏ប៉ុន្តែដោយសារថៅកែ ឬដំណាងរោងចក្រ សន្យាជាមួយគាត់មិនច្បាស់លាស់ ម្ដងថាថ្ងៃនេះ ម្ដងថាខែនោះ ធ្វេីឲ្យពួកគាត់ពិបាកទទួលយកបាន )។ ក្នុងប្រតិបត្តិការ នៃការផ្ទុះការតវ៉ាខាងលើនេះ ក៏មានវត្តមាន លោកអភិបាលរងរាជធានីភ្នំពេញ លោក ស្រីអភិបាលខណ្ឌ ដង្កោ លោកអធិការខណ្ឌដង្កោ ព្រមទាំងមន្ត្រី ក្រោមឱវ៉ាទជាច្រេីននាក់ទៀតចូលរួមផងដែរ ។ ក្នុងការសម្របសម្រួលរវាងអាជ្ញាធរពាក់ព័ន្ធ និងថៅកែ រោងចក្រ ឬតំណាងរោងចក្រខាងលេី នៅមិនទាន់ឲ្យបងប្អូនកម្មករកម្មការនីទទួលយកបាននោះទេនៅរសៀលថ្ងៃដដែល ៕ ដោយ៖ ភារ៉ា…
-
រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល ១២ខែ ឆ្នាំ២០២០ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ នៅសាលប្រជុំសាលាខេត្តអគារ(ខ) ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យ និងបូកសរុបលទ្ធផលការងាររយៈពេល ១២ខែ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ។ កិច្ចប្រជុំនេះផងដែរក៏មានការអញ្ជើញចូលរួមពីឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តមលោកជំទាវសមាជិក សមាជិកា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោកអភិបាលក្រុងស្រុក ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងសមាជិកសមាជិកាជាច្រើនរូបទៀត ។ ក្នុងរយៈពេល ១២ខែ ឆ្នាំ២០២០នេះ លទ្ធផលដែលក្រុមការងារសម្រេចបាន តាមរយៈការចុះរៀបចំវេទិកាសាធារណៈនៅតាម មូលដ្ឋាន ក្រុង ស្រុក ទាំង៨ បានចំនួន ៣០លើក ដែលមានសមាជិកសមាជិកាចូលរួមសរុប ៦.៨៤០ នាក់ ស្រី ២.៩៦៣ នាក់ ថ្នាក់ជាតិ ១៦៣នាក់ ស្រី…
-
ស្ពានបុរាណអាយុកាលជិត៩០០ឆ្នាំនៅខេត្តសៀមរាបត្រូវបានជួសជុលជាលើកដំបូងដោយអ្នកជំនាញអាជ្ញាធរជាតិអប្សរា

ស្ពានតាអោងឬតាអុង មានទីតាំងស្ថិតនៅក្នុងភូមិចុងស្ពាន ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប គឺជាស្ពានបុរាណវែងជាងគេក្នុងចំណោមស្ពានបុរាណចំនួន២៣លើដងផ្លូវបុរាណពីអង្គរទៅបាកាណ ឬព្រះខ័នកំពង់ស្វាយ។ សព្វថ្ងៃស្ពានបុរាណនោះមានសភាពទ្រុឌទ្រោមខ្លាំងដែលបង្កឡើងពីកត្តាមនុស្ស និងធម្មជាតិ ធ្វើឱ្យផ្នែកជាច្រើនរបស់ស្ពានបុរាណបានប្រេះញែកចេញពីគ្នា ហើយនៅផ្នែកកណ្តាលតួស្ពានសងខាង ថ្មមួយចំនួនបានរលុះធ្លាក់ និងផ្នែកផ្សេងទៀតកំពុងប្រឈមនឹងការរលុះធ្លាក់ដែរ។ តាមការបញ្ជាក់របស់លោក ពុទ្ធ សុទ្ធ មន្ត្រីនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ និងជាប្រធានគម្រោងជួសជុលស្ពានតាអោងឱ្យដឹងថា អាជ្ញាធរជាតិអប្សរាបានចាប់ផ្តើមគម្រោងជួសជុលដំណាក់កាលទី១នោះចំនួន២ចំណុចសំខាន់ៗ គឺនៅជញ្ជាំងស្ពានផ្នែកខាងជើងដែលបានរលុះធ្លាក់ និងមានរហែកធំចេញក្រៅប្រឈមនឹងការរលុះធ្លាក់។ ក្រុមការងារនឹងធ្វើសម្រង់ប្លង់ ចុះបញ្ជីថ្ម, ការជួសជុលថ្ម, ការរៀបចំពង្រឹងជើងសសរថ្មដែលរលុះធ្លាក់ឡើងវិញ ការបង្ហាប់ដីកន្លែងច្រោះនៅគល់ស្ពានខាងលិចនិងការរៀបចំបង្កាន់ដៃនាគដាក់ចូលតាមទីតាំងដើមឡើងវិញ។ ចំពោះប្រវត្តិនិងចំណុចសំខាន់នៃស្ពានបុរាណនោះ លោក ពុទ្ធ សុទ្ធ បានប្រាប់ថា ស្ពានតោអោងឬតាអុង មានបណ្តោយប្រវែង៧០ម៉ែត្រ ទទឹង១៣ម៉ែត្រ និងមានរន្ធត្រដេវសម្រាប់ទឹកហូរចំនួន១៤។ រន្ធត្រដេវនីមួយៗមានទទឹងប្រវែង២ម៉ែត្រ និងកម្ពស់៦ម៉ែត្រ។ ស្ពាននោះធ្វើអំពីថ្មបាយក្រៀម លម្អដោយបង្កាន់ដៃនាគក្បាល៩ និងមានព្រះពុទ្ធសមាធិនៅចំកណ្តាលក្បាលនាគធ្វើអំពីថ្មភក់។ ចំពោះកាលបរិច្ឆេទការសាងសង់ស្ពាននោះ គេពុំដឹងច្បាស់ថា វាចាប់ផ្តើមកសាងឡើងក្នុងរាជ្យណាទេ គឺគ្រាន់តែដឹងជាទូទៅថាស្ពាននោះសាងឡើងនាសម័យអង្គរ។ ប៉ុន្តែបើមើលលើចម្លាក់បង្កាន់ដៃនាគ គេអាចដឹងថា វាស្ថិតក្នុងរចនាបថបាយ័ន្ត ចន្លោះពីឆ្នាំ១១៨១ ដល់ឆ្នាំ១២២០នៃគ្រិស្តសករាជ ដែលគិរមកដល់បច្ចុប្បន្នមានអាយុជិត៩០០ឆ្នាំហើយ។ គម្រោងជួសជុលស្ពានបុរាណនេះ បានប្រើថវិកាមូលនិធិរបស់អាជ្ញាធរជាតិអប្សរា ហើយនឹងបញ្ចប់គម្រោងនៅខែមិថុនា ឆ្នាំ២០២១៕កឹម ទៀង
-
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបប្រតិភូក្រុមហ៊ុន Khmer Holding Group ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ

ភ្នំពេញ ៖ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃពុធ ៧កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបប្រតិភូដែលអញ្ជើញមកពីក្រុមហ៊ុន Khmer Holding Group ដែលដឹកនាំដោយលោក ឧកញ៉ា ឆាវ អ៊ីនទ័រ ដើម្បីសម្តែងការគួរសម និងរាយការណ៍ជូនឯកឧត្តមរដ្ឋមន្រ្តីជ្រាបថាអំពីវឌ្ឍនភាពនៃការអនុវត្តគម្រោងវិនិយោគលើការដាំដុះរុក្ខជាតិឱសថ បង្កើតវិទ្យស្ថានស្រាវជ្រាវ រុក្ខជាតិឱសថ និងបង្កើតតំបន់សេដ្ឋកិច្ចពិសេសកសិ-ឧស្សាហកម្ម។ ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះប្រតិភូដែលបានឆ្លៀតអញ្ជើញមកជួបពិភាក្សា និងរាយការណ៍ពីវឌ្ឍនភាពសំខាន់ៗរបស់គម្រោងនាពេលនេះ ស្របពេលដែលពិភពលោក ក៏ដូចជាកម្ពុជាកំពុងតែប្រឈមនឹងការរីករាលដាលជំងឺឆ្លងកូវីដ-១៩ និងបានវាយតម្លៃខ្ពស់ចំពោះលោកឧកញ៉ា និងក្រុមការងារដែលបានខិតខំប្រឹងប្រែងរៀបចំគម្រោងវិនិយោគលើកម្មវត្ថុសំខាន់បីគឺ៖ ទី១- ធ្វើការវិនិយោគដាំដុះរុក្ខជាតិឱសថ ទី២- បង្កើតវិទ្យាស្ថានស្រាវជ្រាវរុក្ខជាតិឱសថ ដំណាំកសិកម្ម និងផលិតជីសរីរាង្គ និងទី៣- បង្កើតតំបន់សេដ្ឋកិច្ចពិសេសបម្រើឲ្យវិស័យកសិកម្ម ប្រមូលផ្តុំកសិផល ឃ្លាំងស្តុកត្រជាក់ កែច្នៃ និងនាំចេញ។ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ជូនភ្ញៀវថា គម្រោងវិនិយោគដែលជាជំនួយរបស់រដ្ឋាភិបាលចិននេះ ពិតជាមានសារសំខាន់ក្នុងការលើកកម្ពស់ចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេស និងប្រជាជនទាំងពីរឲ្យកាន់តែស៊ីជម្រៅ…
-
គ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី១៩ នៅទូទាំងប្រទេសកើតឡើងចំនួន៩លើក បណ្ដាលឲ្យមនុស្សស្លាប់៣នាក់ និងរបួសធ្ងន់ស្រាល៩នាក់

ភ្នំពេញ៖ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស បានកើតឡើងចំនួន៩លើក បណ្ដាលឲ្យមនុស្សចំនួន៣នាក់បានស្លាប់ និង៩នាក់ទៀត បានរងរបួសធ្ងន់ស្រាល។ នេះបើយោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។ របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ រួមមាន៖ ល្បឿន, មិនគោរពសិទ្ធិ, មិនប្រកាន់ស្តាំ, បត់ខ្វះការប្រុងប្រយ័ត្ន៕
-
ក្រសួងមហាផ្ទៃ បន្តពិនិត្យ និងពិភាក្សាលើផ្នែកទី១១ នៃសេចក្ដីព្រាងច្បាប់ស្ដីពី អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម

ក្រោយការពិនិត្យពិភាក្សាជាច្រើនលើកនាពេលកន្លងមក ក្រោមការដឹកនាំរបស់លោកជំទាវ ចាន់ សុទ្ធាវី រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងាររៀបចំតាក់តែងសេចក្តីព្រាងច្បាប់ ស្ដីពីអត្រានុកូលដ្ឋានស្ថិតិ អត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម នាព្រឹកថ្ងៃពុធ ទី២០ ខែមករា ឆ្នាំ២០២១នេះ នៅទីស្តីការក្រសួងមហាផ្ទៃ បានបន្ដរៀបចំកិច្ចប្រជុំអន្ដរក្រសួងដើម្បីពិនិត្យ និងពិភាក្សាលើជំពូកទី០២ ស្ដីពីបញ្ជីអត្រានុកូលដ្ឋាន និងផ្នែកទី១១ ស្ដីពីការកែបញ្ជីអត្រានុកូលដ្ឋាន និងមាត្រាទី៤១.៣ ស្ដីពីការចុះបញ្ជីពាក់ព័ន្ធនឹងការទទួលស្គាល់ដោយស័្មគ្រចិត្ត នៃសេចក្ដីព្រាងច្បាប់ស្ដីពី អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានក្រុមការងារទី១ ព្រមទាំងសមាជិក សមាជិកាក្រុមការងារ អ្នកជំនាញផ្នែកច្បាប់ និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបផងដែរ។ លោកជំទាវ ចាន់ សុទ្ធាវី រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារ បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះក្រុមការងារ ដែលបានតស៊ូ និងតាំងចិត្តខ្ពស់ក្នុងការចូលរួមក្នុងកិច្ចប្រជុំ ក្នុងការពិនិត្យ និងពិភាក្សាគ្នាប្រមូលធាតុចូលបន្ថែម ដើម្បីស្វែងរកការឯកភាពរួមក្នុងការកែសម្រួលខ្លឹមសារសេចក្តីព្រាងច្បាប់ ស្ដីពីអត្រានុកូលដ្ឋានស្ថិតិ អត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ឲ្យបានសុក្រិត និងឆាប់រហ័សក្នុងការបញ្ចប់ការរៀបចំសេក្តីព្រាងច្បាប់មួយនេះ។ លើសពីនេះទៀត លោកជំទាវ…