-
ក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិ យោបល់ ឬសំណូមពររបស់មហាជនក្នុងគេហទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចក្រឡាហោម បើកកិច្ចប្រជុំបូកសរុបលទ្ធផលការប្រចាំឆ្នាំ២០២០ និងលើកទិសដៅការងារបន្តឆ្នាំ២០២១

នារសៀលថ្ងៃព្រហសហ្បតិ៍ទី២១ ខែមករា ឆ្នាំ២០២១ នៅទីស្តីការក្រសួងមហាផ្ទៃ ក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិ យោបល់ ឬសំណូមពររបស់មហាជនក្នុងគេហទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចក្រឡាហោម ស ខេង បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ និងលើកទិសដៅការងារបន្តឆ្នាំ២០២១ ព្រមទាំងប្រកាសសេចក្តីសម្រេច ស្តីពីការកែសម្រួលសមាសភាព និងភារកិច្ចរបស់ក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិ យោបល់ ឬសំណូមពររបស់មហាជនក្នុងគេហទំព័រហ្វេសប៊ុក (Facebook Page) របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍ ជា សុគន្ធា អគ្គលេខាធិការរង និងជាប្រធានក្រុមការងារ ដោយមានការអញ្ជើញចូលរួមពី អនុប្រធាន និងសមាជិកនៃក្រុមការងារមកពីតំណាងអង្គភាពពាក់ព័ន្ធ ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបផងដែរ។ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គលេខាធិការរង និងជាប្រធានក្រុមការងារ មានប្រសាសន៍ថា កិច្ចប្រជុំនាពេលនេះ គឺដើម្បីបូកសរុបលទ្ធផលការងារដែលក្រុមការងារសម្រេចបានក្នុងឆ្នាំ២០២០កន្លងទៅ និងលើកទិសដៅសម្រាប់ការងារអនុវត្តបន្តក្នុងឆ្នាំ២០២១ ហើយក៏ដើម្បីប្រកាសសេចក្តីសម្រេចការកែសម្រួលសមាសភាព និងភារកិច្ចថ្មីរបស់ក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិ យោបល់ ឬសំណូមពររបស់មហាជនក្នុងគេហទំព័រហ្វេសប៊ុករបស់សម្តេចក្រឡាហោម ស ខេង។ ក្នុងនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ បានលើកឡើងថា ដោយមានការចាំបាច់ច្រើនលើការងារទទួលដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ ទើបសមាសភាពក្រុមការងារចាសត្រូវបានកែសម្រួលបន្ថែមសមាសភាពថ្មីឡើងវិញ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃទំហំការងារបច្ចុប្បន្ន ដែលមានសមាសភាពថ្មីចំនួន…
-
ផ្លូវតភ្ជាប់ចរាចរណ៍ចំនួន ២ខ្សែដាក់ឱ្យដំណើរការ !

ដោយយោងតាមមតិដឹកនាំដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី រដ្ឋបាលរាជធានីភ្នំពេញ វេលាម៉ោង ៨:០០ ព្រឹកថ្ងៃទី២២ខែមករាឆ្នាំ២០២១នេះ បានចាប់ផ្តើមដាក់ឱ្យដំណើរការជាបណ្តោះអាសន្ននូវផ្លូវតភ្ជាប់ចរាចរណ៍ចំនួន ២ខ្សែនៅការដ្ឋានសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ដែលរួមមាន:១-ផ្លូវតភ្ជាប់ចរាចរណ៍ឯកទិស ពីផ្លូវជាតិលេខ ៤ ឆ្ពោះទៅមហាវិថី ចោមចៅ មានប្រវែង ៤៥៨ម៉ែត្រ ទទឹង ៨.៥ម៉ែត្រ ជាផ្លូវក្រោមដីមានជំរៅ ៣.៧ម៉ែត្រធៀបនឹងកំពស់នីវ៉ូមហាវិថី ចោមចៅ។២-ផ្លូវតភ្ជាប់ចរាចរណ៍ឯកទិស ពីផ្លូវជាតិលេខ ៤ បត់ស្តាំឆ្ពោះទៅផ្លូវជាតិលេខ ៣ មានប្រវែង ១១៦ម៉ែត្រ ទទឹង ៥.៥ម៉ែត្រ ជាផ្លូវក្រោមដីមានជំរៅ ១.៨៦ម៉ែត្រ ធៀបនឹងកំពស់នីវ៉ូផ្លូវជាតិលេខ ៣។
-
អាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុងចំណោមបក្ខពួកច្រេីននាក់ សង្ស័យមុខសញ្ញាវាយប្លន់

ភ្នំពេញ ៖ កម្លាំងអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ បានឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុងចំណោមបក្ខពួកជាច្រេីននាក់យកទៅសាកសួរបន្ទាប់ពីពួកគេបានគំរាមយុវជនម្នាក់ឲ្យឈប់ម៉ូតូសង្ស័យមានបំណងប្លន់ កាលពីវេលាម៉ោង១០យប់ ថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ នៅចំណុចមុខខារ៉ាអូខេចិនមួយកន្លែង យីហោជីងជន តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។ ជនសង្ស័យមិនទាន់ស្គាល់អត្ថសញ្ញាណនោះទេ។ យោងតាមប្រភពព័ត៌មានបាន្យដឹងថា មុនពេលកេីតហេតុជនរងគ្រោះជិះម៉ូតូម្ចាក់ឯងតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ីក្នុងទិសដៅពីកេីតទៅលិចខណះមកដល់ចំណុចេីតហេតុស្រាប់តែលេចមុខជនសង្ស័យជាច្រេីននាក់ជិះម៉ូតូជាច្រេីនគ្រឿងមកពីក្រោយហេីយបានគៀរម៉ូតូជនរងគ្រោះនិងគំរាមឲ្យឈប់តែជនរងគ្រោះមិនឈប់ក៏បន្តជិះទៅមុខដេីម្បីរងកន្លែងសុវត្តិភាព។ ប្រភពដដែលបានបន្តថា លុះទៅដល់កន្លែងហាងមួយកន្លែងក៏ឃេីញមានមនុស្សច្រេីននិងសន្តិសុខផងនោះជនងគ្រោះក៏ជិះចូលចំណែកជនសង្ស័យក៏ជិះទៅមុខបាត់។ មួយសន្ទុះក្រោយមកជនសង្ស័យក៏ត្រឡប់មកវិញឃេីញដូចនេះជនរងគ្រោះក៏ស្រែកឲ្យប្រជាពលរដ្ឋជួយចាប់បាន២នាក់ដោយឡែកបក្ខពួកផ្សេងទៀតរត់គេចខ្លួនអស់។ ក្រោយមកជនសង្ស័យត្រូវបានកម្លាំងអាវុធហត្ថខណ្ឌពោធិ៍សែនជ័យឃាត់ខ្លួននិងនាំទៅសាកសួរនៅទីបញ្ជាការអាវុធហត្ថខណ្ឌផងដែរ។ ពាក់ព័ន្ធករណីខាងលេីក្រុមអ្នកសាព័ត៌មានមិនអាចសុំការបញ្ជាក់ពីកម្លាំងអាវុធហត្ថថាជាករណីអ្វីនោះទេ តែប្រជាពលរដ្ឋសង្ស័យថា ជាករណីប៉ុនប៉ងប្លន់តែមិនបានសម្រេច ព្រោះកន្លងមកតែងតែមានហេតុការណ៍ដូច្នេះជាច្រេីនមកហេីយដោយធ្វេីជាដេញវាយគ្នាហេីយប្លន់យកម៉ូតូជនរងគ្រោះតែម្តង៕ដោយ៖ ជីម ភារ៉ា
-
បុរសម្នាក់មានសតិមិនល្អបានដេីរតាមផ្លូវ ត្រូវរថយន្តកុងតឺន័របេីកបុកពីក្រោយហេីយកិនអូសជាច្រើនម៉ែត្រ បណ្ដាលឲ្យស្លាប់គួររន្ធត់

ភ្នំពេញ ៖ បុរសម្នាក់ដែលត្រូវបានប្រជាពលរដ្ឋ និងក្រុមគ្រួសារប្រាប់ថា គាត់ជាមនុស្សសតិមិនល្អ ត្រូវបានរថយន្តកុងតឺន័រ បើកបុកហើយកិនពីលើអូសជាច្រើនម៉ែត្រ បណ្ដាលឲ្យដាច់ខ្លួនស្លាប់យ៉ាងអាណោចអធម៌ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច កាលវេលាម៉ោង១០ និង១០នាទីយប់ ថ្ងៃព្រហស្បតិ៍ ទី២១ ខែមករា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ៣៧១ ទល់មុខបុរីជីបម៉ុង ក្នុងសង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ ។ សពជនរងគ្រោះមានឈ្មោះ ចាន់ដារ៉ា ភេទប្រុសអាយុ៣០ឆ្នាំ មុខរបប និងស្នាក់នៅមិនពិតប្រាកដ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងគេឃើញបុរសរងគ្រោះដែលមានសតិមិនល្អខាងលេី បានដើរលើដងផ្លូវសុខៗខណះពេលនោះក៏មានរថយន្តសណ្ដោងទូកុងតឺន័រ ក្បាលពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ3B -3934 ធ្វើដំណើរពីជើងទៅត្បូងក្នុងល្បឿនលឿនមធ្យម លុះមកដល់ចំណុចកើតហេតុក៏បានបុកជនរងគ្រោះហើយកិនពីលើអូសជាច្រើនម៉ែត្រ បណ្ដាលឲ្យដាច់ខ្លួនជាកំណាត់ស្លាប់មួយរំពេច ចំណែករថយន្តបង្កបានឈប់នៅកន្លែងកើតហេតុដោយតៃកុងបើកទ្វារត់គេចខ្លួនបាត់។ ក្រោយកើតហេតុ សាច់ញាតិក្រុមគ្រួសារជនរងគ្រោះក៏បានមកដល់ ហេីយបានប្រាប់ដល់អ្នកសារព័ត៌មាន និងសមត្ថកិច្ចថា ជនរងគ្រោះមិនទាន់មានគ្រួសារទេ ដោយគាត់មានសតិមិនល្អ ចេះតែដេីរដេកតាមផ្លូវនៅមុខផ្ទះគេ ។ បន្ទាប់មកសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌមានជ័យ បានសហការជាមួយជំនាញចរាចរណ៍ក្រុងភ្នំពេញ មកធ្វេីការវាស់វែងយករថយន្តបង្កទៅរក្សាទុករងចាំឲ្យម្ចាស់ក្រុមហ៊ុនចូលខ្លួនមកដោះស្រាយជាមួយសាច់ញាតិជនរងគ្រោះតាមនីតិវិធី ។ ចំណែកសពរងគ្រោះក្រោយពីសមត្ថកិច្ចធ្វើកំណត់ហេតុរួចក៏ប្រគល់ឲ្យក្រុមគ្រួសារដឹកយកទៅតម្កល់ទុកនៅវត្តសំបួរ ធ្វើបុណ្យតាមប្រពៃណី ៕ ដោយ៖ ជីម ភារ៉ា
-
សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធអគារទីស្តីការថ្មីក្រសួងសាធារណការ និងវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន នៅព្រឹកនេះ

ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ទី២២ ខែមករា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធសមិទ្ធផលថ្មីរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន រួមមានអគារ ទីស្តីការថ្មី និងវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន។ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា អគារទីស្តីការថ្មី ក្រសួងសាធារណការ និងដឹកជញ្ជូន និងវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ស្ថិតនៅតាមបណ្តោយ វិថី៥៩៨ «វិថីជាសុផារ៉ា» ស្ថិតក្នុងសង្កាត់ច្រាំងចម្រេះ២ ខណ្ឌឬស្សីកែវ ។ អគារទីស្តីការថ្មីរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន សាងសង់ឡើងលើផ្ទៃដីជិត ៤ហិកតា ។ អគារទីស្តីការនេះ រួមមាន៖ អគាររដ្ឋបាលកម្ពស់ ៩ជាន់ ទំហំ ៥៩.៥០ម៉ែត្រ គុណ ២៣,២០ម៉ែត្រ, អគាររដ្ឋបាល ២ខ្នង (អគារស្លាបសងខាង) កម្ពស់ ៨ជាន់, អគារសាលប្រជុំ និង…
-
វិទ្យាស្ថានព័ត៌មានវិទ្យា និងភាសាបរទេស ប្រជុំត្រួតពិនិត្យលទ្ធផលការងារប្រចាំខែមករា និងលើកទិសដៅការងារសម្រាប់ខែកុម្ភៈ ឆ្នាំ២០២១

ដីឥដ្ឋ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែមករា ឆ្នាំ២០២១ វិទ្យាស្ថានព័ត៌មានវិទ្យា និងភាសាបរទេសនៃបណ្ឌិត្យសភានគរបាលកម្ពុជា បានបើកកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារប្រចាំខែមករានិងលើកទិសដៅការងារសម្រាប់ខែកុម្ភៈ ឆ្នាំ២០២១ ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ បឿ លំអង នាយកវិទ្យាស្ថាន ដោយមានការចូលរួមពីលោក លោកស្រីនាយករង លោកនាយការិយាល័យ លោក លោកស្រីប្រធានដេប៉ាតឺម៉ង់ និងមន្រ្តីចំណុះវិទ្យាស្ថាន។ កិច្ចប្រជុំនេះ ផ្តោតលើរបៀបវារៈ ដូចខាងក្រោម៖ ១- ត្រួតពិនិត្យរបាយការណ៍ស្ដីពីលទ្ធផលការងារប្រចាំខែមករានិងលើកទិសដៅការងារសម្រាប់ខែកុម្ភៈ ឆ្នាំ២០២១២- ត្រួតពិនិត្យសេចក្ដីព្រាងកម្មវិធីការងារខែកុម្ភៈ ឆ្នាំ២០២១ របស់វិទ្យាស្ថាន។ ជាកិច្ចចាប់ផ្តើម លោកឧត្ដមសេនីយ៍ទោ ប្រធានអង្គប្រជុំ បានអនុញ្ញាតឱ្យលោកនាយការិយាល័យរដ្ឋបាល-សរុប អាននូវសេចក្ដីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែមករា ឆ្នាំ២០២១ ព្រមទាំងសេចក្តីព្រាងកម្មវិធីការងារសម្រាប់ខែកុម្ភៈ ឆ្នាំ២០២១។ បន្ទាប់ពីបានស្ដាប់និងត្រួតពិនិត្យសេចក្តីព្រាងរបាយការណ៍និងកម្មវិធីការងាររួចមក អង្គប្រជុំបានកែសម្រួលនិងបន្ថែមខ្លឹមសារមួយចំនួននៅក្នុងរបាយការណ៍និងបានឯកភាពទាំងស្រុងលើកម្មវិធីការងារសម្រាប់ខែកុម្ភៈ។ ជាមួយគ្នានេះ លោកប្រធានអង្គប្រជុំ បានណែនាំការងារមួយចំនួនបន្ថែមដូចខាងក្រោម៖ ស្នើឱ្យគ្រប់ការិយាល័យនិងដេប៉ាតឺម៉ង់ ពង្រឹងការតាមដាន ការអនុវត្តការងារ ការពង្រឹងវិន័យរបស់មន្ត្រី តាមការិយាល័យនិងដេប៉ាតឺម៉ង់ឱ្យបានល្អប្រសើរ ស្នើឱ្យគ្រប់ការិយាល័យនិងដេប៉ាតឺម៉ង់ ពិនិត្យនិងដាក់វិធីសាស្ដ្រនៅក្នុងការអនុវត្តសកម្មភាពនីមួយៗ នៃកម្មវិធីការងារប្រចាំខែរបស់ខ្លួន ឱ្យបានច្បាស់លាស់ ស្នើឱ្យការិយាល័យនិងដេប៉ាតឺម៉ង់ទាំងអស់ បន្តយកចិត្ដទុកដាក់អនុវត្ដការងារតាមកម្មវិធីការងារប្រចាំខែឱ្យបានច្បាស់លាស់និងមានភាពទទួលខុសត្រូវខ្ពស់ ស្នើឱ្យគ្រប់ការិយាល័យនិងដេប៉ាតឺម៉ង់ ត្រៀមអនុវត្តការងារតាមជំនាញ…
-
សម្តេចតេជោ ហ៊ុន សែន និងសប្បុរសជន ផ្តល់ថវិកាសង់ផ្ទះ ៥២ ខ្នងជូនអតីតយុទ្ធជន នៅខេត្តពោធិ៍សាត់

ពោធ៌សាត់៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសប្បុរសជន បានផ្តល់ ថវិកាសង់ផ្ទះ ៥២ខ្នងជូនដល់អតីតយុទ្ធជនកម្ពុជា ដែលកំពុងខ្វះទីជម្រក។ ក្នុងកិច្ចប្រជុំបូកសរុបការងាររបស់សមាគមអតីតយុទ្ធជនកម្ពុជាក្នុងខេត្តពោធិ៍សាត់ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១នេះ បន្ទាប់ពីបាន ទទួល ព័ត៌មាននូវខ្វះទីជម្រករបស់អតីតយុទ្ធជនក្នុងខេត្តនោះ ឯកត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានធ្វើ ចលនាភ្លាមៗ ដើម្បីស្វែងរកថវិកាជួយសាងសង់ផ្ទះជូនពួកគេ។ ជាមួយការធ្វើចលនានេះ ឯកត្តមទេសរដ្ឋមន្ត្រី គន់ គីម តំណាង ឱ្យសម្តេចតេជោនាយករដ្ឋមន្ត្រី ប្រកាសជួយសាងសង់ផ្ទះចំនួន២០ខ្នង, លោក ឧកញ៉ា ទ្រី ភាព អគ្គនាយកក្រុមហ៊ុនទ្រីភាព ជួយសាងសង់ផ្ទះ២៥ខ្នង និងឯកត្តម ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងមន្ត្រី រាជការក្នុងខេត្ត ឧបត្ថម្ភថវិកាសង់ផ្ទះចំនួន៧ខ្នង។ អតីតយុទ្ធជនកម្ពុជា សុទ្ធសឹងជាអ្នកដែលមានគុណបំណាច់ យ៉ាងធំធេង ក្នុងបុព្វហេតុជាតិមាតុភូមិ ក្នុងពេលសង្គមកម្ពុជានៅញ៉ាំញីដោយភ្លើងសង្គ្រាម។…
-
ឯកឧត្តម សាយ សំអាល់ ៖ យុវជនត្រូវមានគំនិតច្នៃប្រឌិត និងមានឆន្ទៈការលះបង់ខ្ពស់ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គម និងប្រទេសជាតិឱ្យមានការរីកចម្រើនទៅមុខ

ភ្នំពេញ ៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា យុវជនត្រូវមានគំនិតច្នៃប្រឌិត និងមានឆន្ទៈការលះបង់ខ្ពស់ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គម និងប្រទេសជាតិឱ្យមានការរីកចម្រើនទៅមុខ ។ នេះជាប្រសាសន៍លើកឡើងក្នុងពេលឯកឧត្តម អញ្ជើញជួបសំណេះសំណាលជាមួយក្រុមយុវជនគម្រោង ផ្តើមចេញពីយើង និងក្រុមអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ កាលពីរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ នៅទីស្តីការក្រសួង ។ឯកឧត្តមសាយ សំអាល់ បន្ថែមថា «បរិស្ថានជាបញ្ហារួមរបស់យើងទាំងអស់គ្នា ហើយទាមទារចាំបាច់នូវការចូលរួមរបស់យើងទាំងអស់គ្នា ក្នុងការថែរក្សាអនាម័យបរិស្ថានជុំវិញខ្លួនយើងឱ្យបានល្អស្អាត បង្កើតបរិយាកាសល្អ និងមានផាសុកភាព សម្រាប់ការរស់នៅរស់យើង។ សង្គមកម្ពុជាមាន បរិស្ថានស្អាត និងមានភពបៃតងគឺកើតចេញពីពលរដ្ឋកម្ពុជាម្នាក់ៗចូលរួមក្នុងសកម្មភពបរិស្ថាន មានមេត្រីភាពបរិស្ថានប្រកបដោយ ការទទួលខុសត្រូវ និងដោយស្មារតីស្រឡាញ់បរិស្ថានខ្ពស់»។ ឯកឧត្តមរដ្ឋមន្រ្តី បញ្ជាក់បន្ថែមថា ដោយឈរលើមូលដ្ឋានសុខសន្តិភាព និងស្ថេរភាពនយោបាយពេញលេញ កំណើនសេដ្ឋកិច្ចខ្ពស់ជាបន្តបន្ទាប់ និងស្ថេរភាពម៉ាក្រូសេដ្ឋកិច្ចរឹងមាំ ក៏ដូចជាមូលដ្ឋានគ្រឹះនៃគោលនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនីតិកាលទី៦នៃរដ្ឋសភា និងមតិដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេច តេជោនាយករដ្ឋមន្ត្រី ក្រសួងបរិស្ថាន បានកំណត់យកការកែទម្រង់ស៊ីជម្រៅ ការកសាងសមត្ថភាពស្ថាប័ន និងធនធានមនុស្ស និងការពង្រឹងប្រសិទ្ធភាពគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជាអាទិភាពខ្ពស់ ស្របទៅតាមទស្សនាទាននៃ «រដ្ឋបាលទំនើប» សំដៅលើប្រព័ន្ធការងារមួយ…
-
រដ្ឋបាលរាជធានីភ្នំពេញគ្រោងកែលម្អសួនច្បារមុខក្រសួងការពារជាតិឡើងវិញឱ្យកាន់តែមានសោភ័ណភាពស្រស់ស្អាត

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ គ្រោងកែលម្អសួនច្បារមុខក្រសួងការពារជាតិឡើងវិញ ដើម្បីលើកកម្ពស់សោភ័ណភាពទីក្រុងឱ្យកាន់តែស្រស់ស្អាត មានលំហូរចរាចរណ៍ស្រួលធ្វើដំណើរ និងមានទីធ្លាធំទូលាយសម្រាប់ប្រជាពលរដ្ឋហាត់ប្រាណផងដែរ។ គម្រោងផែនការកែលម្អសួនច្បារមុខក្រសួងការពារជាតិ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៉ីនេះ បានលើកឡើងនៅក្នុងកិច្ចប្រជុំរួមគ្នា រវាងរដ្ឋបាលរាជធានីភ្នំពេញ និងមន្រ្តីជំនាញក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២១នេះ ក្នុងគោលបំណង ធ្វើឱ្យសួនច្បារនេះកាន់តែសម្រស់ស្រស់ស្អាតហើយមានភាពបន្ស៊ីគ្នាជាមួយនឹងផ្លូវច្រកចូលក្រសួងការពារជាតិ។ លោក ឃួង ស្រេង អភិបាលអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា រដ្ឋបាលរាជធានីភ្នំពេញគាំទ្រទាំងស្រុង ចំពោះគម្រោងកែលម្អសួនច្បារនេះ ព្រោះវាបានជួយលើកសម្រស់ផ្លូវនេះឱ្យកាន់តែស្រស់ស្អាត ខណៈដែរភ្ញៀវទេសចរអន្តរជាតិ បានធ្វើដំណើរឆ្លងកាត់ច្រើន។ លោកអភិបាលរាជធានី បានណែនាំឱ្យមន្រ្តីជំនាញសាលារាជធានីភ្នំពេញ និងក្រសួងការពារជាតិត្រូវសិក្សា គម្រោងកែលម្អសួនច្បារនេះឱ្យបានច្បាស់លាស់ ហើយមានភាពស៊ីគ្នារវាងសួនច្បារចាស់នឹងសួនច្បារថ្មី ដើម្បីឱ្យតំបន់នេះបានស្រស់ស្អាតទាំងព្រម ស្របពេលដែលរដ្ឋបាលរាជធានីភ្នំពេញកំពុងធ្វើរបងថ្មយ៉ាងស្រស់ស្អាតពីមុខទីស្តីការគណៈរដ្ឋមន្រ្តី ការកែលម្អរង្វង់មូលក្តាន់២ និងការរៀបចំប្រព័ន្ធចរាចរណ៍ផងដែរ។ លោកបានបញ្ជាក់ថា គម្រោងកែលម្អសួនច្បារនេះអាចនឹងស្ថាបនារួចរាល់ព្រមៗគ្នា ជាមួយនឹងការសាង់សង់អគារទីស្តីការក្រសួងការពារជាតិថ្មី ដែលគ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវ ការក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាក្នុងរង្វង់ខែមិថុនា ឆ្នាំ២០២១នេះ។ បន្ទាប់មកតំបន់នេះនឹងមានលំហូរចរាចរណ៍ធ្វើដំណើរងាយស្រួលឡើងវិញ មិន ប្រឈមនឹងការកក់ស្ទះដូចសព្វថ្ងៃឡើយ។ លោក ឃួង ស្រេង បានបញ្ជាក់ថា ៖ «បើមើលមួយប្លែកយើងថា ការកែសួនធម្មតា…
-
ប្រទះឃើញសពបុរសម្នាក់នៅក្បែរចិញ្ចើមផ្លូវ សង្ស័យត្រូវរថយន្តបុកស្លាប់កាលពីយប់

ភ្នំពេញ៖ សពបុរសម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកស្លាប់នៅក្បែរចិញ្ចើមផ្លូវ ដោយមានស្លាកស្នាមដាច់ជើង ដែលគេសង្ស័យថាបុរសរូបនេះជួបគ្រោះថ្នាក់ចរាចរណ៍កាលពីយប់មិញ។ ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៧ និង៤០ព្រឹក ថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវមហាវិថីឈ្នះឈ្នះ ក្នុងភូមិកប់ស្រូវតូច សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ បុរសរូបនេះគេមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ មានអាយុប្រមាណជាង៣០ឆ្នាំ និងមានស្នាមសាក់ខ្នង។តាមភិនភាគសពទំនងជាមនុស្សមានសតិមិនគ្រប់ឬជាជនអនាថា។ នៅក្បែរកន្លែងកើតហេតុមានកង់១គ្រឿង ដែលមានចងកាននិងខ្សែត្រូវរថយន្តបុកខ្ទេច។ បើតាមប្រភពព័ត៌មានពីកម្លាំងសណ្ដាប់ធ្នាប់ សង្កាត់គោករកា បានឱ្យដឹងថា នៅវេលាម៉ោងប្រមាណជា៧ព្រឹកមានក្មេងដើររើសអេតចាយនៅលើដងផ្លូវ បានប្រទះឃើញសាកសពដេកស្លាប់ ហើយក៏បានរាយការណ៍ប្រាប់គាត់ រួចគាត់រាយការណ៍បន្តប្រាប់សមត្ថកិច្ចចុះមកត្រួតពិនិត្យហើយក៏បង្កឱ្យមានការភ្ញាក់ផ្អើលតែម្តង។ នៅកន្លែងកើតហេតុ មានស្នាមអូសប្រមាណជាង១០ម៉ែត្រ និងមានតួកង់ធ្លាក់ពីលើដងផ្លូវក្បែរសពព្រមទាំងបំណែកកង់នៅក្បែរនោះផងដែរ។ តាមការត្រួតពិនិត្យសពនិងស្លាកស្នាម នៅកន្លែងកើតហេតុ សមត្ថកិច្ចមានការសង្ស័យថា បុរសរូបនេះស្លាប់ ដោយគ្រោះថ្នាក់ចរាចរណ៍ ខណៈដែលជិះឬក៏បណ្តើរកង់នៅតាមដងផ្លូវមក្នុងទិសដៅពីកើតទៅលិច ហើយក៏ត្រូវរថយន្តបុកស្លាប់តែម្តង។ ចំណែកឯរថយន្តបើករត់គេចបាត់បន្សល់តែសពដេកស្លាប់នៅលើចិញ្ចើមផ្លូវ។ រួចសមត្ថកិច្ចបានចុះទៅពិនិត្យសពរួចចាត់ចែងបញ្ជូនទៅកាន់ឈាបនដ្ឋានបូជាតាមប្រពៃណី៕ ដោយ/ ឆៃ ហួត និងប៊ុនធី