Category: ព័ត៌មានសង្គម

  • សម្តេចក្រឡាហោមប្រកាសផ្សព្វផ្សាយរបាយការណ៍ជាតិ ស្តីពីលទ្ធផលចុងក្រោយជំរឿនទូទៅកម្ពុជា ឆ្នាំ២០១៩

    សម្តេចក្រឡាហោមប្រកាសផ្សព្វផ្សាយរបាយការណ៍ជាតិ ស្តីពីលទ្ធផលចុងក្រោយជំរឿនទូទៅកម្ពុជា ឆ្នាំ២០១៩

    សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញប្រកាសផ្សព្វផ្សាយរបាយការណ៍ជាតិ ស្តីពីលទ្ធផលចុងក្រោយជំរឿនទូទៅប្រទេសកម្ពុជា ឆ្នាំ២០១៩។ ពិធីនេះបានប្រព្រឹត្តធ្វើឡើងនៅសណ្ឋាគារសូហ្វីតែល រាជធានីភ្នំពេញ ដោយមានការចូលរួមពីសំណាក់ ថ្នាក់ដឹកនាំក្រសួងផែនការ ថ្នាក់ដឹកនាំគណៈកម្មាធិការជាតិជំរឿនទូទៅប្រជាជនកម្ពុជា ឆ្នាំ២០១៩, តំណាងអង្គការសហប្រជាជាតិសម្រាប់ប្រជាជនកម្ពុជា (UNFPA), តំណាងស្ថានទូតប្រទេសជាមិត្តប្រចាំកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធយ៉ាងច្រើនផងដែរ។ បើតាមរបាយការណ៍ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ និងជាអនុប្រធានគណៈកម្មាធិការជាតិជំរឿនទូទៅប្រជាជនកម្ពុជា ឆ្នាំ២០១៩ បានបញ្ជាក់ថា លទ្ធផលនៃការធ្វើជំរឿនទូទៅប្រជាជន ឆ្នាំ២០១៩ មានតម្លាភាព និងត្រឹមត្រូវ រហូតដល់៩៧.៥ភាគរយ ដែលអាចឲ្យស្ថាប័នពាក់ព័ន្ធ យកទៅប្រើប្រាស់តាមតម្រូវការ ពិសេសសម្រាប់ការយកទៅធ្វើផែនការផ្សេងៗ ខណៈតួលេខនេះ ក៏ត្រូវបានបញ្ជូនទៅអង្គការសហប្រជាជាតិផងដែរ។ ឯកឧត្តមបញ្ជាក់ថា តួលេខបណ្តោះអាសន្ន ក្នុងទូទាំងប្រទេសកម្ពុជា គិតត្រឹមថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩ ប្រជាជនសរុបមានចំនួន ១៥,២៨៨,៤៨៩នាក់ ក្នុងនោះ មានប្រុស៧,៤១៨,៥៧៧នាក់ និងស្រី៧,៨៦៩,៩១២នាក់។ ចំនួនប្រជាជនសរុបកើនឡើង ១,៨៩២,៨០៧នាក់…

  • សែលកាត ចូលរួមគាំទ្រដល់កម្មវិធីប្រកួតកីឡាប្រដាល់គុនខ្មែរ ដើម្បីជ្រើសរើសក្រុមកីឡាករជើងឯកថ្នាក់ជាតិ ឈានទៅប្រកួតបន្តនៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម

    សែលកាត ចូលរួមគាំទ្រដល់កម្មវិធីប្រកួតកីឡាប្រដាល់គុនខ្មែរ ដើម្បីជ្រើសរើសក្រុមកីឡាករជើងឯកថ្នាក់ជាតិ ឈានទៅប្រកួតបន្តនៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម

    ក្រុមហ៊ុនសែលកាត បានប្តេជ្ញាគាំទ្រដល់កម្មវិធីប្រកួតកីឡាប្រដាល់គុនខ្មែរជើងឯកថ្នាក់ជាតិ ដើម្បីជ្រើសរើសកីឡាករឈានទៅប្រកួតបន្តនៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ដែលនឹងត្រូវធ្វើឡើងនាឆ្នាំនេះ នៅឯប្រទេសវៀតណាម។ ក្រុមហ៊ុនសែលកាត បានប្រកាសជាផ្លូវការនូវការប្រកួតជ្រើសរើសកីឡាករជើងឯកដែលនឹងត្រូវហ្វឹកហាត់ដើម្បីត្រៀមខ្លួនធ្វើជាតំណាងឱ្យប្រទេសកម្ពុជានៅក្នុងខែវិច្ឆិកាខាងមុខនេះ។ ការប្រកួតជើងឯកនេះ ត្រូវបានរៀបចំឡើងដោយសហព័ន្ធប្រដាល់គុនខ្មែរ ក្រោមការណែនាំរបស់ក្រសួងអប់រំយុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ កិច្ចព្រមព្រៀងនេះត្រូវបានធ្វើឡើង បន្ទាប់ពីការប្រកាសរបស់ក្រុមហ៊ុនសែលកាតកាលពីឆ្នាំកន្លងទៅ នៃកិច្ចសហការរយៈពេល ២ ឆ្នាំរបស់ខ្លួន ជាមួយនឹងស្ថាប័ន ONE Championship មានមូលដ្ឋាននៅប្រទេសសិង្ហបុរី ដែលជាស្ថាប័នផ្នែកកីឡា និងការកម្សាន្តដ៏ធំបំផុតមួយនៅលើពិភពលោក។ ពិធីបើកការប្រកួត ត្រូវបានប្រព្រឹត្តិទៅ ដោយមានការចូលរួមថ្លែងសុន្ទរកថាស្វាគមន៍របស់ឯកឧត្តម តែម មឿន ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ និងលោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត។ លោក វ៉ាតសុន បានថ្លែងថា ទស្សនៈវិស័យរបស់សមាគមកីឡាខ្មែរ គឺដើរទន្ទឹមគ្នាយ៉ាងល្អជាមួយនឹងសែលកាត ដែលជាក្រុមហ៊ុនជាមោទនភាពជាតិខ្មែរ និងជាក្រុមហ៊ុនទូរគមនាគមន៍ចល័តតែមួយគត់នៅក្នុងប្រទេសកម្ពុជា ដែលគ្រប់គ្រងដោយជនជាតិខ្មែរ១០០%។ លោកវ៉ាតសុន បានមានប្រសាសន៍ឱ្យដឹងទៀតថា៖ “ខណៈដែលក្រុមសែលកាតចូលរួមធ្វើជាតំណាងឱ្យគុណតម្លៃ និងកេរ្តិ៍ដំណែលប្រពៃណីខ្មែរ វាពិតជាប្រសើរណាស់ក្នុងការជួយដល់វិស័យគុនខ្មែរយើង ដែលកីឡានេះ គឺជាផ្នែកមួយនៃប្រវត្តិសាស្ត្រដ៏រុងរឿង និងជាកីឡាដ៏ជាទីមោទនបំផុតមួយសម្រាប់ប្រទេសកម្ពុជា” ។ ក្រុមហ៊ុន សែលកាត និងក្រុមហ៊ុន…

  • ផ្សាយផ្ទាល់ ព័ត៌មាន កម្ពុជាមាតុភូមិយើង

    ផ្សាយផ្ទាល់ ព័ត៌មាន កម្ពុជាមាតុភូមិយើង 26-01-2021

  • វិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រនគរបាល ប្រជុំឆ្លងសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែមករា និងលើកទិសដៅបន្តសម្រាប់ខែកុម្ភៈ ឆ្នាំ២០២១

    វិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រនគរបាល ប្រជុំឆ្លងសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែមករា និងលើកទិសដៅបន្តសម្រាប់ខែកុម្ភៈ ឆ្នាំ២០២១

    ដីឥដ្ឋ៖ នៅថ្ងៃចន្ទ ទី២៥ ខែមករា ឆ្នាំ២០២១ វិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រនគរបាលនៃបណ្ឌិត្យសភានគរបាលកម្ពុជា បានបើកកិច្ចប្រជុំឆ្លងសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែមករានិងលើកទិសដៅបន្តសម្រាប់ខែកុម្ភៈ ឆ្នាំ២០២១ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ សាស្ត្រាចារ្យរង សេន សត្យា នាយកវិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រនគរបាល ដោយមានការអញ្ជើញចូលរួមពីលោក-លោកស្រី ជានាយករង នាយការិយាល័យ និងមន្ត្រីនៃវិទ្យាស្ថានមួយចំនួនទៀត។ នៅក្នុងកិច្ចប្រជុំនោះ លោកប្រធានអង្គប្រជុំមានមតិស្វាគមន៍ដល់សមាជិកនៃអង្គប្រជុំ បន្ទាប់មក នាយការិយាល័យនីមួយៗ រាយការណ៍អំពីរបាយការណ៍ប្រចាំខែមករានិងកម្មវិធីការងារប្រចាំខែមករា ឆ្នាំ២០២១ របស់ខ្លួន ដើម្បីត្រួតពិនិត្យ។ ជាបន្តទៀត លោកឧត្តមសេនីយ៍ទោ ប្រធានអង្គប្រជុំ បានឱ្យសមាជិក សមាជិកា ពិនិត្យកែសម្រួលខ្លឹមសារមួយចំនួន ក្នុងសេចក្តីព្រាងរបាយការណ៍នោះ។ ជាលទ្ធផល អង្គប្រជុំបានឯកភាពលើខ្លឹមសារដែលបានកែសម្រួលរួចនិងណែនាំដាក់ទិសដៅបន្តដូចខាងក្រោម៖១-ស្នើឱ្យនាយការិយាល័យនីមួយៗពិនិត្យ អនុវត្តកម្មវិធីការងារប្រចាំខែ ដោយផ្អែកលើផែនការសកម្មភាពប្រចាំឆ្នាំ២០២១។២-ស្នើឱ្យនាយការិយាល័យស្រាវជ្រាវទាំងបីរៀបចំគម្រោងស្រាវជ្រាវដែលនៅសល់ឱ្យចប់ក្នុងខែកុម្ភៈ ឆ្នាំ២០២១។៣-ជំរុញការពង្រឹងវិន័យការងារ ថែរក្សាសុខភាពឱ្យបានល្អ និងមានសាមគ្គីភាពផ្ទៃក្នុងល្អ។ ជាទីបញ្ចប់ លោកឧត្តមសេនីយ៍ទោប្រធានអង្គប្រជុំ បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំនិងមន្ត្រីនៃវិទ្យាស្ថានដែលបានខិតខំប្រឹងប្រែងបំពេញការងារបានល្អប្រសើរ៕ដោយ_រ៉ាវុធ

  • ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញអំពាវនាវឲ្យម្ចាស់ម៉ូតូដែលកែច្នៃស៊ីម៉ាំងបង្កសំឡេងរំខានខ្លាំងប្រញាប់ចូលខ្លួនមកដោះស្រាយ

    ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញអំពាវនាវឲ្យម្ចាស់ម៉ូតូដែលកែច្នៃស៊ីម៉ាំងបង្កសំឡេងរំខានខ្លាំងប្រញាប់ចូលខ្លួនមកដោះស្រាយ

    យោងតាមសេចក្តីប្រកាសដំណឹងរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអំពាវនាវដល់ម្ចាស់ម៉ូតូដែលកែច្នៃស៊ីម៉ាំងបង្កសំឡេងរំខានខ្លាំង យកស៊ីម៉ាំងដើមកដូរ និងធ្វើកិច្ចសន្យា និងទទួលយកម៉ូតូត្រឡប់ទៅវិញ។ ចាប់ពីថ្ងៃទី១០ ធ្នូ ឆ្នាំ២០២០ រហូតដល់ថ្ងៃទី២៥មករា ឆ្នាំ២០២១ ម្ចាស់ម៉ូតូដែលកែច្នៃស៊ីម៉ាំងបង្កសំឡេងរំខានខ្លាំងដែលត្រូវសមត្ថកិច្ចឃាត់ និងយកមករក្សាទុកចំនួន១០គ្រឿង ក្នុងនោះគ្មានផ្លាកលេខ១គ្រឿង។ តាមច្បាប់ សមត្ថកិច្ចត្រូវធ្វើការឃាត់យានយន្តទុកនៅនឹងកន្លែងសមត្ថកិច្ចយ៉ាងយូររយ:ពេល៣ថ្ងៃ ដើម្បីឲ្យម្ចាស់រកទិញស៊ីម៉ាំងដើមកដូរ ហើយចូលខ្លួនមកដោះស្រាយស្រាយ ធ្វើកិច្ចសន្យា និងយកម៉ូតូត្រឡប់ទៅវិញ។ ប៉ុន្តែម្ចាស់យានយន្តមួយចំនួនរហូតមកដល់ពេលនេះមិនទាន់ចូលខ្លួនមកដោះស្រាយជាមួយសម្ថកិច្ចនៅឡើយទេ ។ សមត្ថកិច្ចបានឲ្យដឹងថា បច្ចុប្បន្ន ម៉ូតូទាំងនោះកំពុងតែរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ៕កឹម ទៀង

  • អាជ្ញាធរជាតិព្រះវិហារចាប់ផ្ដើមគម្រោងសិក្សាស្រាវជ្រាវឡដុតកុលាលភាជន៍គោគដីឆ្នាំងដំណាក់កាលទី២ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ

    អាជ្ញាធរជាតិព្រះវិហារចាប់ផ្ដើមគម្រោងសិក្សាស្រាវជ្រាវឡដុតកុលាលភាជន៍គោគដីឆ្នាំងដំណាក់កាលទី២ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ

    អាជ្ញាធរជាតិព្រះវិហារបានសហការជាមួយសាកលវិទ្យាល័យ Wasedaនៃប្រទេសជប៉ុន នៅថ្ងៃ២៥មករាឆ្នាំ២០២១ បានធ្វើការសិក្សាស្រាវជ្រាវបន្ថែមលើស្ថានីយ៍ឡបុរាណគោគដីឆ្នាំងក្នុងរមណីយដ្ឋានប្រាសាទកោះកេរ ខេត្តព្រះវិហារ។ ក្នុងកិច្ចសហប្រតិបត្តិការលើការងារស្រាវជ្រាវនោះ មានមន្រ្តីបច្ចេកទេសបុរាណវិទ្យាពីររូបនៃនាយកដ្ឋានរមណីយដ្ឋាន និងបុរាណវិទ្យា គឺលោក ភិន សំណាង និងលោក ភិន ភក្តី ដឹកនាំការធ្វើកំណាយបុរាណវិទ្យា ដោយសហការណ៍ជាមួយអ្នកជំនាញផ្នែកស្រាវជ្រាវលើកុលាលភាជន៍ខ្មែរ និងចិន លោកបណ្ឌិត Yukitsugu Tabata អញ្ជើញមកពីសាកលវិទ្យាល័យ Waseda University។ កាលពីខែកុម្ភៈ ឆ្នាំ២០១៩ ក្រុមមន្ត្រីជំនាញនៃអាជ្ញាធរជាតិព្រះវិហារបានធ្វើកំណាយលើកទី១ម្តងរួចមកហើយ តែពុំទាន់រកឃើញនូវរចនាសម្ព័ន្ធនៃសំណង់ឡដុតកុលាលភាជន៍បុរាណឡើយ ដោយរកឃើញតែសម្ភារៈខូចខាតនៃឡដែលគេបានបោះចោល មានដូចជាបំណែកជញ្ជាំងឡ បំណែកកំណល់ទ្រដុតក្បឿង និងក្បឿង រួមទាំងបំណែកភាជន៍ជាច្រើនសន្ធឹកសន្ធាប់ទៀត។ ក្នុងគម្រោងសហប្រតិបត្តិការស្រាវជ្រាវលើកទី២នេះ ក្រុមការងារមានបំណងធ្វើកំណាយដើម្បីស្វែងរកឲ្យឃើញនូវស្នាកស្នាមនៃរចនាសម្ព័ន្ធសំណង់ឡបុរាណចងក្រងទុកជាឯកសារ។ គម្រោងសហប្រតិការសិក្សាស្រាវជ្រាវលើឡបុរាណនោះ មានរយៈពេលពីរសប្តាហ៍គិតចាប់ពីថ្ងៃទី២៥មករា ដល់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ ក្រោមជំនួយថវិកាពីសាកលវិទ្យាល័យ Waseda University និង មូលនិធិរដ្ឋាភិបាលជប៉ុនJapan Government Fund៕កឹម ទៀង

  • ការព្យាករណ៍ស្ថានភាពធាតុអាកាសនៅកម្ពុជាចាប់ពីថ្ងៃ២៧មករាដល់ថ្ងៃសទី២កុម្ភៈឆ្នាំ២០២១

    ការព្យាករណ៍ស្ថានភាពធាតុអាកាសនៅកម្ពុជាចាប់ពីថ្ងៃ២៧មករាដល់ថ្ងៃសទី២កុម្ភៈឆ្នាំ២០២១

    ក្រសួងធនធានទឹកបង្ហាញការព្យាករណ៍ស្ថានភាពធាតុអាកាសនៅកម្ពុជាចាប់ពីថ្ងៃ២៧មករាដល់ថ្ងៃសទី២កុម្ភៈឆ្នាំ២០២១។

  • ស្ត្រីជាម្ដាយចុង យកកាំបិតកាប់កូនស្រ្ដីបណ្ដាលឲ្យរងរបួសធ្ងន់

    ស្ត្រីជាម្ដាយចុង យកកាំបិតកាប់កូនស្រ្ដីបណ្ដាលឲ្យរងរបួសធ្ងន់

    ភ្នំពេញ៖ ស្ត្រីជាម្ដាយចុងចិត្តអប្រិយយកកាំបិតកាប់កូនស្រីរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៤និង២០នាទីល្ងាចថ្ងៃទី២៥ខែមករា ឆ្នាំ២០២១នៅភូមិប្រប្រក់ខាងជើង សង្កាត់កាកាបទី ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ កូនស្រីចុងខាងលេីមានឈ្មោះ ស្រី ពេជ្រ ភេទស្រី អាយុប្រហែល២០ឆ្នាំជាង រស់នៅកន្លែងកើតហេតុខាងលើមុខរបរនៅផ្ទះ។ ចំណែកជនបង្កត្រូវជាម្ដាយចុងមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ។ យោងតាមប្រភពព័ត៌មានពីស្រ្ដីម្នាក់សូមមិនបញ្ចេញឈ្មោះបានប្រាប់ ឲ្យដឹងថាស្រ្ដីខាងលើដែលត្រូវជាម្តាយចុងជនរងគ្រោះតែងតែប្រើហិង្សាសារវាយធ្វើបាបស្ទើរាល់ថ្ងៃច្រើនឆ្នាំខែមកហើយតែមិនដែលមាននាក់ណាម្នាក់ហ៊ានជួយនោះទេបានត្រឹមតែអាណិតអាសូរនារីរងគ្រោះតែប៉ុណ្ណោះទើបមកដល់ថ្ងៃកើតហេតុខាងលើដោយស្រ្ដីជាម្ដាយចុងដល់ថ្នាក់យកកាំបិតមកកាប់នារីរងគ្រោះចាំក្បាល់ហូរឈាមស្រោចពេញខ្លួនរងរបួសធ្ងន់បែបនេះប្រជាពលរដ្ឋឃើញទង្វើអាក្រក់របស់ម្ដាយចុងមួយនេះមួយថ្ងៃទៅមួយថ្ងៃកាន់តែអាក្រក់ឡើងៗទើបបានរាយការណ៍ប្រាប់សមត្ថកិច្ចមកចុះជួយអន្តរាគមន៍តែម្ដង។ ប្រភពបន្តទៀតថា ចំពោះមូលហេតុដែលធ្វើឲ្យស្រ្ដីជាម្ដាយចុងយកកាំបិតកាប់នារីរងគ្រោះបណ្ដាលរងរបួសធ្ងន់មិនទាន់ដឹងមូលហេតុពិតប្រកដនោះទេតែបានត្រឹមដឹងថាមុនពេលកើតហេតុនារីរងគ្រោះអង្គុយធ្វើត្រីសុខៗស្រាបតែម្ដាយចុងស្ទុះទៅឆក់យកកាំបិតពីដៃពីនារីរងគ្រោះដែលកំពុងធ្វើត្រីមកកាប់ចំក្បាលហូរឈាមពេញខ្លួនតែម្ដង តែដោយឃើញសភាពមានឈាមខ្លាំងពេកទើបម្ដាយចុងដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យៗ។ ករណីខាងលើនេះបងប្អូនប្រជាពលរដ្ឋនៅចំនុចទីតាំងកន្លែងកើតហេតុក៏បានសំណូមពរដល់សមត្ថកិច្ចក៏ដូចជាអាជ្ញាធរពាក់ព័ន្ធសូមមេត្តាជួយក្មេងស្រីរងគ្រោះផង។ ចំពោះករណីខាងលើបើសិនមានចំណាត់ការពីសមត្ថកិច្ចយ៉ាងណាក្រុមការងារនឹងធ្វើការផ្សាយបន្តទៀត ៕ ដោយ ៖ ជីម ភារ៉ា

  • សេចក្តីរាយការណ៍ពីស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ

    សេចក្តីរាយការណ៍ពីស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ

    ស្ថានទូតបានចុះជួបសួរសុខទុក្ខ និងចែកអំណោយជាថវិកា ម៉ាស់ ជែលអាល់កុលលាងដៃ និងគ្រឿងឧបភោគបរិភោគដល់សិស្ស-និស្សិត និងពលករខ្មែរ៖ 1- នៅថ្ងៃទី២៣ មករា ២០២១ នៅខេត្តខនគែន និស្សិតចំនួន ៣៥ នាក់។2-នៅថ្ងៃទី២៤ មករា ២០២១ នៅខេត្ត មហាសារ៉ាខាម សិស្ស-និស្សិតចំនួន ៥០ នាក់។3-នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ តំណាងស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បានចុះមកមន្ទីរពេទ្យមហារាជ និងការដ្ឋានសាងសង់ផ្លូវ នៅខេត្តនគររាជសីមា ដើម្បីសួរសុខទុក្ខបងប្អូនពលករខ្មែរចំនួន៧រូប (ប្រុស៤នាក់ និងស្រី៣នាក់)ដែលបានជួបគ្រោះថ្នាក់ស្ពានអាកាសបាក់ស្រុតចុះខណៈកំពុងសាងសង់កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ១៤៖១៨នាទី ស្ថិតនៅបរិវេណផ្លូវសុរៈណារ៉ាយ ឃុំឃោកស៊ូង ស្រុកមឿងនគររាជសីមា ខេត្តនគររាជសីមា ប្រទេសថៃ។ គ្រោះថ្នាក់ខាងលើមិនមានករណីរងគ្រោះដល់ស្លាប់បាត់បង់ជីវិតនោះទេ។ បច្ចុប្បន្នពលករ៣នាក់បានចេញពីមន្ទីរពេទ្យហើយ ចំណែកពលករ៤នាក់ ទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ក្នុងនោះ១នាក់ជាស្ត្រី រងរបួសបាក់ជើងស្តាំ ម្នាក់ទៀតនឹងអាចចេញពីមន្ទីរពេទ្យនៅប៉ុន្មានថ្ងៃខាងមុខ និងពលករ២នាក់ទៀតនឹងចេញពីមន្ទីរពេទ្យនាល្ងាចថ្ងៃនេះ ទី២៥ មករា។ ការចំណាយលើការព្យាបាលនៅមន្ទីរពេទ្យរបស់ពលករខ្មែរទាំងអស់ គឺខាងនិយោជក និងធានារ៉ាប់រងសង្គម ជាអ្នកទទួលខុសត្រូវ ចំណែកពលករដែលសម្រាកព្យាបាលនិងមិនអាចទាន់ចូលធ្វើការវិញបាន…

  • ឧកញ៉ា គួច ម៉េងលី បញ្ចេញវណ្ណកម្មថ្មី «កម្រងកំណាព្យពីដួងចិត្ត»

    ឧកញ៉ា គួច ម៉េងលី បញ្ចេញវណ្ណកម្មថ្មី «កម្រងកំណាព្យពីដួងចិត្ត»

    ឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី បានសម្ពោធបញ្ចេញវណ្ណកម្មថ្មីមួយក្បាលទៀតហើយ ដែលត្រូវបានរៀបចំជាកំណាព្យកាព្យឃ្លោង ក្រោមចំណងជើងថា «កម្រងកំណាព្យពីដួងចិត្ត»។ ការសម្ពោធសៀវភៅថ្មីនេះ បានធ្វើឡើងនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ នៅបណ្ណាគារម៉ូនូមែនប៊ុក។ ថ្លែងក្នុងឱកាសនោះ ឧកញ៉ា គួច ម៉េងលី បានឲ្យដឹងថា សៀវភៅនេះ ជាប្រភេទសៀវភៅកម្រងកំណាព្យ ដែលផ្ទុកទៅដោយបណ្តុំទស្សនៈយល់ឃើញជុំវិញបញ្ហា សីលធម៌ គុណធម៌ គតិអាជីវកម្ម គតិអប់រំទូទៅ ការតស៊ូក្នុងជីវិត និងគិតជុំវិញភាពជាអ្នកដឹកនាំ ។ល។ ហើយរាល់គតិ ទស្សនៈ និងគន្លឹះទាំងអស់នោះ គឺសុទ្ធសឹងតែជាអ្វីៗដែលអ្នកនិពន្ធខ្លួនឯងធ្លាប់បានឆ្លងកាត់ដោយផ្ទាល់។ សេចក្តីសង្ខេបអំពី «កម្រងកំណាព្យពីដួងចិត្ត» រួមមាន៖ កម្រងកំណាព្យនេះ បង្ហាញទស្សនៈ អំពីការតស៊ូស្វែងរកភាពជោគជ័យក្នុងជីវិត ចែករំលែកទស្សនៈជុំវិញបញ្ហាសីលធម៌ និងទង្វើក្នុងនាមមនុស្សជាតិ ចែករំលែកកន្លឹះ ជុំវិញផ្នត់គំនិតអាជីវកម្ម ចែករំលែកទស្សនៈ ជុំវិញភាពជាអ្នកដឹកនាំ ចែករំលែកមេត្តាភាព ជំរុញលើកទឹកចិត្ត ផ្តល់ភាពក្លាហ៊ាន លើកយកសម្រស់ និងសោភណ្ឌកំណាព្យខ្មែរមកតាក់តែងឡើង។ លក្ខណៈនៃសៀវភៅខាងលើនេះដែររួមមាន៖ ផ្សាយដោយ៖ គ្រឹះស្ថានបោះពុម្ពនៃសាកលវិទ្យាល័យ ម៉េងលី ជេ. គួច កាលបរិច្ឆេទ៖…