-
រថយន្ត២គ្រឿងបុកគ្នាចំពេញទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ៖ រថយន្ត២គ្រឿងបុកគ្នាចំពេញទំហឹង បណ្តាលឲ្យដាច់កង់ចេញពីគ្នារងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីរវេលាម៉ោង៩ និង៥៥នាទីព្រឹក ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តដឹកឥដ្ឋ ម៉ាកហុីយ៉ានដាយ១គ្រឿង ពណ៌ស ពាក់ស្លាក់លេខ ភ្នំពេញ 3C-4995 ធ្វើដំណើរតាមបណ្តោយផ្លូវ៦០ម៉ែត្រ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿនគួរសម ខណៈមកដល់ចំណុចកើតហេតុខាងលើក៏មានរថយន្ត១គ្រឿងទៀត ម៉ាកហុងដា ពណ៌ស ពាក់ស្លាក់លេខ ភ្នំពេញ 2BC-0279 ធ្វើដំណើរបញ្ច្រាសទិសគ្នា ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន ស្រាប់តែរេចង្កូតទៅខាងឆ្វេងដៃបុករថយន្តម៉ាកហុីយ៉ានដាយ ចំពីចំហៀងខាងឆ្វេងត្រង់កង់ពេញទំហឹង បណ្តាលឲ្យដាច់កង់ចេញពីរតួរថយន្តរងការខូចខាតរថយន្តទាំង២គ្រឿង យ៉ាងដំណំដូចគ្នា។ តែសំណាងល្អ ក្នុងករណីរគ្រោះថ្នាក់ចរាចរណ៍នេះ មិនបណ្តាលឲ្យមាននណាម្នាក់រងបួសនោះទេ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ រួចបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក ឲ្យចុះមកធ្វើការវាស់វែងយករថយន្តទាំង២គ្រឿងយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ ដោយ/ ឆៃហួត និងប៊ុនធី
-
ប្រធានក្រុមប្រឹក្សាខណ្ឌចំការមន ជំរុញអាជ្ញាធរខណ្ឌ និងសង្កាត់ ពិនិត្យសំណូមពររបស់ពលរដ្ឋ ដែលនៅសេសសល់ និងបន្តដោះស្រាយជូនគាត់

ភ្នំពេញ៖ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២០ របស់ក្រុមប្រឹក្សាខណ្ឌចំការមន អាណត្តិទី៣ ដែលមានការចូលរួមពីលោក ថេង សុថុល អភិបាលខណ្ឌចំការមននិងអាជ្ញាធរពាក់ព័ន្ធ នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ ប្រធានក្រុមប្រឹក្សាខណ្ឌចំការមន លោក ព្រុំ សំខាន់ បានជំរុញឱ្យអាជ្ញាធរខណ្ឌ និងសង្កាត់ ពិនិត្យមើលឡើងវិញ រាល់សំណើរនិងសំណូមពររបស់ប្រជាពលរដ្ឋដែលបានលើកឡើង ក្នុងវេទិការសាធារណៈ ដើម្បីលើកយកមកធ្វើការដោះស្រាយជូនពលរដ្ឋក្នុងមូលដ្ឋានកុំអោយមានការថ្នាំងថ្នាក់។ លោក ព្រុំ សំខាន់ បានបន្ថែមថា តាមរយៈការងារដែលបានណែនាំពីប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ក្នុងនាមអាជ្ញាធរថ្នាក់ខណ្ឌ និងសង្កាត់ត្រូវតែធ្វើការតាមដាន និងសម្រង់អោយបានល្អិតល្អន់ ហើយរាល់សំណូមពរដែលនៅសេសសល់ត្រូវធ្វើការរបាយការណ៍មក ដើម្បីបន្តធ្វើការដោះស្រាយជូនពួកគាត់។ លោកប្រធានក្រុមប្រឹក្សាខណ្ឌចំការមនបានបញ្ជាក់ថា នេះជាការសហការគ្នាក្នុងនាមអាជ្ញាធរក្នុងការដោះស្រាយជូនប្រជាពលរដ្ឋក៏ដូចជាការធ្វើអោយរដ្ឋបាលខណ្ឌមានភាពរីកចំរើនឆ្លើយតបតាមតំរូវការចង់បានរបស់ពលរដ្ឋ មិនមើលបំណាំគ្នាទៅវិញទៅមក។ លោក ថេង សុថុល អភិបាលខណ្ឌចំការមន មានប្រសាសន៍ក្នុងកិច្ចប្រជុំ ឯកភាពចំពោះការលើកឡើងរបស់ប្រធានក្រុមប្រឹក្សាខណ្ឌ ពាក់ព័ន្ធការដោះស្រាយរាល់សំណូមពរ ក៏ដូចជាបញ្ហាប្រឈម ពាក់ព័ន្ធភាពអសកម្មនិងការងារដែលនៅសេសសល់របស់ប្រជាពលរដ្ឋលើកឡើងក្នុងវេទិការសាធារណៈកន្លងមក។ លោក ថេង សុថុល បានបន្តថា ក្នុងនាមអាជ្ញាធរមូលដ្ឋាន ដែលចុះអនុវត្តការងារផ្ទាល់ជាមួយប្រជាពលរដ្ឋ ត្រូវរួមសហការគ្នា ធ្វើការងារនេះ ដើម្បីពង្រឹងយន្តការ ភាពអភិវឌ្ឍន៍ និងការរីកចំរើន ក៏ដូចជា…
-
លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោកចុះសម្ពោធអណ្ដូងទឹក ស្អាតដែលជាអំណោយ របស់ សប្បុរសជនជូនដល់សាលាបឋមសិក្សាសេរីសាមគ្គី

លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១នេះ បានដឹក នាំមន្រ្តីរាជការ ស្រុក ចុះសម្ភោធនិងប្រគល់ប្រគល់អណ្តូងទឹកស្អាត ដែលជាអំណោយរបស់ លោក លី គឹមឆេង និងលោកស្រី សៀង ហ៊ូង ព្រមទាំងបុត្រ ជូនដល់លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ប្រមាណ ៣០១ និងប្រជាពលរដ្ឋនៅភូមិសិរីសាមគ្គី ឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ ដើម្បីឱ្យពួគាត់ បាន ប្រើប្រាស់តាមតម្រូវការជាក់ស្តែង ។ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពី សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត និងបានផ្សព្វផ្សាយដល់ប្រជា ពលរដ្ឋទាំងអស់ឱ្យមានការចូលរួមអនុវត្តវិធានការការពារ និងកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ-១៩ ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមសារអប់រំនានារបស់ក្រសួងសុខាភិបាល ជាពិសេសការលាងដៃឱ្យ បានញឹកញាប់ និងជាប្រចាំជាមួយសាប៊ូ នឹងទឹកស្អាត ឬទឹកអាល់កុល ។ ត្រូវទម្លាប់ហូបទឹកក្តៅរាល់ថ្ងៃ…
-
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ អញ្ជើញជាអធិបតីភាពក្នុងពិធីបុណ្យមាឃបូជា

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញចូលរួមជា អធិបតី ក្នុង ពិធីបុណ្យ មាឃបូជា ដែល ប្រព្រឹត្តទៅ នៅ ព្រះមហា សក្យមុនី ចេ តី យ៍ ភ្នំ ព្រះរាជ ទ្រព្យ (ឧត្តុង្គ) និងពិធីរាប់បាត្រ ព្រះសង្ឃ ៨០អង្គ ស្ថិតនៅក្នុងស្រុក ពញាឮ ខេត្តកណ្តាល នៅ ព្រឹក ថ្ងៃ ១៥ កើត ខែមាឃ ឆ្នាំជូត ទោស័ក ព . ស ២៥៦៤ ត្រូវ នឹង ថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២១ ។ តាមឯកសារ ដែលមាននៅក្នុងព្រះរាជពិធីទ្វាទសមាស បានបញ្ជាក់ថាប្រភពនៃបុណ្យ មាឃបូជា មាន២យ៉ាង៖ ប្រភពទី១៖…
-
ក្រសួងមហាផ្ទៃ បន្តរៀបចំកិច្ចប្រជុំអន្តរក្រសួងបានពិនិត្យ និងពិភាក្សាបញ្ចប់លើជំពូកទី០២ នៃសេចក្ដីព្រាងច្បាប់ ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម

ទីស្ដីការក្រសួងមហាផ្ទៃ នៅថ្ងៃពុធ ទី២៧ ខែមករា ឆ្នាំ២០២១ ក្រសួងមហាផ្ទៃ បានបន្ដរៀបចំកិច្ចប្រជុំអន្ដរក្រសួងដើម្បីពិនិត្យ និងពិភាក្សា លើសេចក្តីព្រាងច្បាប់ ស្ដីពីអត្រានុកូលដ្ឋានស្ថិតិ អត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម បានបញ្ចប់លើជំពូកទី០២ ស្ដីពីបញ្ជីអត្រានុកូលដ្ឋាន ក្រោមអធិបតីភាពលោកជំទាវ ចាន់ សុទ្ធាវី រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងាររៀបចំតាក់តែងសេចក្តីព្រាងច្បាប់ ស្ដីពីអត្រានុកូលដ្ឋានស្ថិតិ អត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ដោយមានការចូលរួម ឯកឧត្តម ទ្រី សុខហេង អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានក្រុមការងារទី២ ព្រមទាំងសមាជិក សមាជិកាក្រុមការងារ អ្នកជំនាញផ្នែកច្បាប់ ព្រមទាំងមន្រ្តីពាក់ព័ន្ធជាច្រើនរូបផងដែរ។ នាឱកាសនោះ លោកជំទាវ ចាន់ សុទ្ធាវី រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ ក៏បានលើកឡើងថា ក្រុមការងារបញ្ចប់កិច្ចពិភាក្សាគ្នា លើជំពូកទី០២ ស្ដីពីបញ្ជីអត្រានុកូលដ្ឋាន ។លោកជំទាវ នឹងធ្វើរបាយការណ៍មួយ ដើម្បីរាយការណ៍គោរពជូនសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ជ្រាប និងមានមតិដឹកនាំដ៏ខ្ពស់ខ្ពស់។ សូមជម្រាបថា…
-
មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌បង្ហាញទិដ្ឋភាពច្បាប់ និងបច្ចុប្បន្នភាព៥ចំណុចក្នុងករណីសំណុំរឿងអតីតប្រធានគណបក្សប្រឆាំងលោក កឹម សុខា

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោកជិន ម៉ាលីន នៅលើទំព័រហ្វេសប៊ុករបស់លោកបានសរសេរថា៖ ដោយមានការស្នើសុំពីអ្នកសារព័ត៌មាន លោកបានលើកឡើង៥ចំណុច អំពីទិដ្ឋភាពច្បាប់និងបច្ចុប្បន្នភាពករណីសំណុំរឿង កឹម សុខា ថាតើហេតុអ្វីបានសវនាការសំណុំរឿងផ្សេងអាចបន្តដំណើរការទៅបាន ហើយសំណុំរឿង កឹម សុខា បែរជានៅតែអូសបន្លាយពេលវេលាទៅវិញ។ ទិដ្ឋភាពច្បាប់ និងបច្ចុប្បន្នភាពទាំង៥ ចំណុចរួម៖ មានទី១ សំណុំរឿង កឹម សុខា កំពុងស្ថិតក្នុងចំណាត់ការរបស់តុលាការ ហើយការសម្រេចបែបណាគឺជាឆន្ទានុសិទ្ធិរបស់តុលាការ ដែលជាស្ថាប័នឯករាជ្យ។ ទី២ លោក កឹម សុខា បាននិងកំពុងប្រើប្រាស់សិទ្ធិក្នុងការការពារខ្លួនយ៉ាងពេញលេញតាមផ្លូវច្បាប់ ដោយមានមេធាវីការពារដល់ទៅ ៥ រូប។ ទី៣ សវនាការលើករណី កឹម សុខា នាពេលកន្លងមក ត្រូវបានធ្វើឡើងជាសាធារណៈ និងប្រកបដោយតម្លាភាព ដោយអនុញ្ញាតឱ្យសង្គមស៊ីវិល តំណាងអង្គទូត ក៏ដូចជាសាធារណជនផ្សេងទៀត បានចូលរួមស្តាប់។ ឧទាហរណ៍ ករណីការពិនិត្យផ្ទៀងផ្ទាត់ភស្តុតាងជា Video Clip ដែលមេធាវីរបស់ កឹម សុខា អះអាងថាជា Video មិនពិត។ ប៉ុន្តែ…
-
ក្រសួងយុត្តិធម៌បង្ហាញទិដ្ឋភាពច្បាប់ និងបច្ចុប្បន្នភាព៦ចំណុច ក្នុងករណីសំណុំរឿង៩វិច្ឆិកា របស់ពួកឧទ្ទាមខុសច្បាប់នៅបរទេស ដែលធ្វើឲ្យមានការពាក់ព័ន្ធនឹងមនុស្សច្រើន

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន នៅថ្ងៃ២៨មករាឆ្នាំ២០២១ បានលើកឡើងក្នុងទំព័រហ្វេសប៊ុករបស់លោកថា ដោយមានការស្នើសុំពីអ្នកសារព័ត៌មាន លោកបានលើកឡើងពីទិដ្ឋភាពច្បាប់ និងបច្ចុប្បន្នភាព៦ចំណុច ក្នុងករណីសំណុំរឿង ៩ វិច្ឆិកា ហេតុអ្វីបានជាមានការពាក់ព័ន្ធនឹងមនុស្សច្រើន។ ចំណុចទាំង៦រួមមាន ទី១ ព្រឹត្តិការណ៍ ៩ វិច្ឆិកា គឺជាផែនការដែលរៀបចំឡើងដោយអ្នកនយោបាយមួយក្រុមនៅក្រៅប្រទេសដែលដឹកនាំដោយឈ្មោះ សម រង្សី។ ទី២ ឈ្មោះ សម រង្សី បានធ្វើយុទ្ធនាការញុះញង់ ១)-ឱ្យកងកម្លាំងប្រដាប់អាវុធលែងស្តាប់បញ្ជា និងបះបោប្រឆាំងនឹងរាជរដ្ឋាភិបាល, ២)-បំផុស និងញុះញង់ឱ្យប្រជាជនទូទាំងប្រទេសក្រោកឡើងប្រឆាំងនឹងរដ្ឋអំណាច និង ៣)-ប្រមូលថវិកាដើម្បីគាំទ្រដល់សកម្មភាពទាំងនោះ។ ទី៣ គោលបំណងពិតប្រាកដនៃការរៀបចំការវិលត្រឡប់ចូលស្រុកវិញដឹកនាំដោយ សម រង្សី នៅថ្ងៃ ៩ វិច្ឆិកា គឺដើម្បី៖ (១)-ចាប់ខ្លួននាយករដ្ឋមន្រ្តីក្នុងមុខតំណែង និង (២)-ផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា។ ហេតុដូចនេះ ផែនការ ៩ វិច្ឆិកា នេះគឺជាផែនការធ្វើរដ្ឋប្រហារ ដែលជាបទល្មើសឧក្រិដ្ឋធ្ងន់ធ្ងរដែលប៉ះពាល់ដល់សន្តិសុខជាតិ ដែលបានបញ្ញត្តិក្នុងក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។ ទី៤ ផែនការ ៩ វិច្ឆិកា…
-
អ្នកជំងឺ និងចាស់ៗ ២០នាក់ នៅមន្ទីរសម្រាកព្យាបាលបាត់ដឹង សប្បាយដោយមិននឹកស្មានដល់ថា បានជួប ផ្ទាល់ជាមួយ អ្នកម្តាយមនុស្សធម៌

ភ្នំពេញ៖ អ្នកជំងឺ និងចាស់ៗ ២០នាក់ នៅមន្ទីរសម្រាកព្យាបាលបាត់ដឹង បានសម្ដែងក្ដីសប្បាយរីករាយ ដោយមិននឹកស្មានដល់ថា បានជួប ផ្ទាល់ជាមួយអ្នកម្តាយមនុស្សធម៌ ។ វត្តមានរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ខាងលេីនេះ គឺនៅក្នុងឱកាសដំណេីរត្រឡប់មកពីវត្តហរិរក្សរាជិនី (ហៅវត្តវាំងចាស់) ដែលស្ថិតនៅស្រុកឧដ្តុង្គ ខេត្តកំពង់ស្ពឺ ហើយបានអញ្ជេីញចុះសួរសុខទុក្ខ ដោយផ្ទាល់ជាមួយអ្នកជំងឺ និងចាស់ៗ ចំនួន ២០នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរសម្រាកព្យាបាលបាត់ដឹង កាលពីថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២១ ៕ ដោយ វណ្ណលុក
-
ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បួងសួងនៅព្រះអង្គចេក ព្រះអង្គចម ដើម្បីកម្ពុជាមានសុខសន្តិភាព និងការអភិវឌ្ឍជានិច្ចនិរន្ត ព្រមទាំងចៀសផុតពីជំងឺកូវីដ១៩

សៀមរាប៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ ស្របនឹងថ្ងៃបុណ្យមាឃបូជា ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បួងសួងនៅព្រះអង្គចេក ព្រះអង្គចម និងលោកយាយទេព ក្នុងទឹកដីអង្គរ ក្រុងសៀមរាប ខេត្តសៀមរាប។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានបួងសួង សូមឱ្យកម្ពុជាមានសុខសន្តិភាព និងការអភិវឌ្ឍជានិច្ចនិរន្ត ក្រោមការងដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ និងសូមឱ្យកម្ពុជាចៀសផុតពីជំងឺកូវីដ១៩ ដែលកំពុងយាយីពិភពលោកទាំងមូល។ សូមជម្រាបជូនថាបុណ្យមាឃបូជា គឺជាបុណ្យមួយក្នុងបណ្ដាបុណ្យធំៗទាំងឡាយ ក្នុងព្រះពុទ្ធសាសនា ដែលប្រទេសកាន់ព្រះពុទ្ធសាសនាលើសកលលោក តែងតែប្រារព្ធធ្វើពុំដែលខាន។ ពិធីនេះប្រារព្ធធ្វើឡើងដើម្បីរម្លឹកដល់អភិលក្ខិតសម័យទាំងពីរនៃសាសនាព្រះសម្មាសម្ពុទ្ធបរមគ្រូ ដែលកើតឡើង នៅថ្ងៃពេញបូណ៌មី ខែមាឃដូចគ្នា គឺថ្ងៃប្រជុំចតុរង្គសន្និបាត និងថ្ងៃដែលព្រះអង្គទ្រង់ប្រកាសដាក់ព្រះជន្មាយុសង្ខារ។ ជារៀងរាល់ឆ្នាំ ពុទ្ធសាសនិកខ្មែរតែងតែប្រារព្ធធ្វើបុណ្យមាឃបូជានេះ នៅគ្រប់វត្តអារាមទូទាំងប្រទេសដោយចាត់ទុកថា ជាការបំពេញកុសលដ៏ថ្លៃថ្លាបំផុត តាមប្រពៃណីព្រះពុទ្ធសាសនា ស្របតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានចែងថា ព្រះពុទ្ធសាសនា…
-
ឯកឧត្តម ឈឹម ឃិន រ៉ាដេត ដឹកនាំកិច្ចប្រជុំស្តីពីការពង្រឹងអនុវត្តតួនាទីអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ក្នុងការឆ្លើយតបមេរោគអេដស៍និងជំងឺអេដស៍

ថ្ងៃពុធ ១៤កើត ខែមាឃ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ ដោយទទួលបានការចាត់តាំងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមទេសរដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឯកឧត្តម ឈឹម ឃិនដារ៉េត អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងជាប្រធានក្រុមប្រឹក្សាបច្ចេកទេស បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាបច្ចេកទេសលើកទី១ ឆ្នាំ២០២១ តាមវីដេអូ ខនហ្វឺរេន កម្មវិធី BlueJeans និងនៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ដោយផ្ទាល់។ កិច្ចប្រជុំនេះដែរ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិក សមាជិកា អញ្ជើញមកពីក្រសួង ស្ថាប័ន រាជធានី ខេត្ត និងអង្គការដៃគូពាក់ព័ន្ធដែលធ្វើការងារអេដស៍ទាំអស់។ របៀបវារៈនៃកិច្ចប្រជុំនេះមាន៖១- មតិស្វាគមន៍ និងគោលបំណងនៃកិច្ចប្រជុំជម្រាបជូន ដោយ ឯកឧត្តម ឈឹម ឃិន ដារ៉េត អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងជាប្រធានក្រុមប្រឹក្សាបច្ចេកទេស។ ២- បទបង្ហាញ ស្តីពីការពង្រឹងការអនុវត្តតួនាទីអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក្នុងការឆ្លើយតបមេរោគអេដស៍ និងជំងឺអដស៍ ដោលោកវេជ្ជ.ទេព ណាវុធ។…