-
អង្គការ UNFPAផ្ដល់សម្ភារៈ១ពាន់ឃីតដល់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សម្រាប់ជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយ

តំណាងប្រចាំប្រទេសអង្គការមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) នៅថ្ងៃស២៩មករាឆ្នាំ២០២១ បានប្រគល់ជំនួយជាឃីតចំនួន១០០០ ដល់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សម្រាប់ជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយ។ ក្នុងពិធីប្រគល់ជំនួយមនុស្សធម៌ជូនដល់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានធ្វើឡើងក្នុងជំនួបពិភាក្សារការងាររវាងលោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ជាមួយលោក ដានីញែល អាលេមូ(Mr.Alemu Daniel) តំណាងស្តីទីមូលនិធិសហប្រជាជាតិដើម្បីប្រជាជនប្រចាំប្រទេសកម្ពុជា។ លោក ដានីញែល អាលេមូ(Mr.Alemu Daniel) បានថ្លែងថា ដោយឈរលើមូលដ្ឋានសិទ្ធមនុស្ស និងគោលការណ៍សមភាពយេនឌ័រ មូលនិធិសហប្រជាជាតិ សម្រាប់ប្រជាជនកម្ពុជា បាននឹងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយនិងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការមិនមែនរដ្ឋាភិបាលនានាជាច្រើនឆ្នាំមកហើយ ដើម្បីកំណត់ ទទួលស្គាល់ និងឆ្លើយតបទៅនឹងបញ្ហាប្រជាជន និងសមភាពយេនឌ័រ។ ដើម្បីជួយដល់ជនរងគ្រោះដោយទឹកជំនន់ ជាពិសេសស្រ្តីមានផ្ទៃពោះ និងស្ត្រីដែលមានហានិភ័យខ្ពស់ដោយអំពើហិង្សាទាក់ទងនិងយេនឌ័រ។ លោកទេសរដ្ឋមន្ត្រី គន់ គីម បានជម្រាប លោក ដានីញែល អាលេមូ (Mr.Alemu Daniel) ពីផែនការសកម្មភាពជាតិសម្រាប់កាត់បន្ថយហានិភ័យគ្រោះមហន្តរាយឆ្នាំ ២០២៣ និងស្នើឱ្យស្វែងរកលទ្ធភាពក្នុងការសហការជួយគាំទ្រដល់ការអនុវត្តផែនការសកម្មភាពនោះ។ សូមបញ្ជាក់ផងដែរថា សម្ភារៈប្រើប្រាស់ដែលមូលនិធិសហប្រជាជាតិ ប្រចាំប្រទេសកម្ពុជា ប្រគល់ជូននាពេលនោះរួមមាន ឃីត១ពាន់ មានតម្លៃប្រមាណ១ម៉ឺន៥ពាន់៧៩០ដុល្លា។ សំភារៈទាំងនោះ ត្រូវបានលោកទេសរដ្ឋមន្រ្តីក៏បានចាត់ចែងឱ្យថ្នាក់ដឹកនាំ…
-
ក្រសួងការងារ សហការគ្នាជាមួយអង្គការឃែរ (CARE) រៀបចំ សិក្ខាសាលាពង្រីកឱកាសការងារជូនកម្មករនិយោជិតដែលបាត់បង់ការងារដោយសារកូវីដ-១៩

ទីភ្នាក់ងារជាតិ មុខរបរនិងការងារ(NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការឃែរ នៅថ្ងៃទី២៩មករាឆ្នាំ២០២១ បានរួមគ្នារៀបចំសិក្ខាសាលាចែករំលែកព័ត៌មាន និងពង្រីកឱកាសការងារជូនកម្មករនិយោជិត ប្រមាណ៧០នាក់ នៅស្នាក់ការកណ្តាលរបស់NEA នារាជធានីភ្នំពេញ ។ សិក្ខាសាលានោះ រៀបចំឡើងជាពិសេសសម្រាប់កម្មករនិយោជិតដែលបាត់បង់ឱកាសការងារបណ្តោះអាសន្ន ឬព្យួរកិច្ចសន្យាការងារដោយសារការរងផលប៉ះពាល់ពីវិបត្តិកូវីដ-១៩ អាចស្វែងយល់បន្ថែមពីព័ត៌មាន ឱកាសការងារ និងការពង្រីកលទ្ធភាពស្រូបយកការងារថ្មីតាមជម្រើសដែលសមស្រប ក្រោមកិច្ចគាំទ្រពីNEA។ តាមរយៈសិក្ខាសាលានោះ កម្មករនិយោជិតអាចទទួលបានព័ត៌មានច្រើនពីឱកាសការងារតាមវិស័យពាក់ព័ន្ធនានាដែលកំពុងមានតម្រូវការជ្រើសរើស និងអាចចុះឈ្មោះរកការងារ តាមរយៈNEA ដោយផ្ទាល់ ដើម្បីធ្វើការផ្គូផ្គងនិងបញ្ជូនទៅកាន់រោងចក្រ សហគ្រាស។ អង្គការឃែរកំពុងតែអនុវត្តគម្រោង ពង្រឹងភាពធន់ផ្នែកសេដ្ឋកិច្ចរបស់កម្មការិនីរោងចក្រកាត់ដេរ អំឡុងពេលជំងឺកូវីដ១៩ ក្រោមការគាំទ្រថវិការបស់ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ)។ គម្រោងនោះ បានផ្តល់វគ្គបណ្តុះបណ្តាលទៅក្រុមមិត្តអប់រំមិត្ត និងគាំទ្រថវិកាទៅកម្មការិនីកាត់ដេរដោយបាត់បង់ការងារ ដោយការព្យួរកិច្ចសន្យាការងារបណ្តោះអាសន្ន និងការបិទរោងចក្រ ដែលកំពុងរស់នៅក្នុងរាជធានីភ្នំពេញ ដើម្បីពង្រឹងផ្នែកសេដ្ឋកិច្ចរបស់ពួកគេ។ គួរជម្រាបជូនផងដែរថា បច្ចុប្បន្ននេះ ទីភ្នាក់ងារជាតិ មុខរបរនិងការងារ បានត្រៀមខ្លួន ដើម្បីជួយគាំទ្រក្នុងការសម្របសម្រួលជួយរកផ្គូផ្គងការងារ និងត្រៀមឱកាសការងារជាច្រើនកន្លែង ជូនកម្មករនិយោជិតក្នុងការដាក់ពាក្យដើម្បីចូលធ្វើការតាមវិស័យនានាដែលស្របតាមលក្ខខណ្ឌ តម្រូវការ និងសមត្ថភាពរបស់ផ្ទាល់ខ្លួន ៕កឹម ទៀង
-
ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានដឹកនាំកិច្ចប្រជុំមណ្ឌលតំណាងតំបន់ប៉ាស៊ីហ្វិកខាងលិចស្តីពីការយល់ព្រមលើសមាជិកក្រុមប្រឹក្សាភិបាលថ្មីបោះឆ្នោតជ្រើសរើសសមាជិកឆ្លាស់វេនថ្មីតាមបណ្តាញវីដេអូកម្មវិធីBlueJeans

នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរ និងជាសមាជិកក្រុមប្រឹក្សា ភិបាលមូលនិធិសកល បានដឹកនាំកិច្ចប្រជុំ មណ្ឌលតំណាងតំបន់ប៉ាស៊ីហ្វិកខាងលិចស្តីពីការយល់ព្រមលើសមាជិកក្រុមប្រឹក្សាភិបាលថ្មី និងបោះឆ្នោតជ្រើសរើសសមាជិកឆ្លាស់វេនថ្មី តាមបណ្តាញវីដេអូ កម្មវិធីBlueJeans។ កិច្ចប្រជុំនេះមានការចូលរួមពី ៖ លោកវេជ្ជបណ្ឌិត ជីម ទូឡុច (Jim Tulloch) សមាជិកគណៈកម្មាធិការយុទ្ធសាស្រ្តមូលនិធិសកល ព្រមទាំងឯកឧត្តម អស់លោក អ្នកស្រីជា ប្រធាន និងអ្នកតំណាងយន្តការសម្របសម្រួល មូលនិធិសកលប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិចមកពីប្រទេស កម្ពុជា ចិន វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី ប៉ាពូអាស៊ីណូវែលហ្គីនេ ហ្វីជី ណូរូ វ៉ានូទូ នូអេ មីក្រូណេស៊ី និងថ្នាក់ដឹកនាំ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ចំនួន១៩ គណនី (account) ស្មើនឹងអ្នកចូលរួមប្រមាណ ២៥នាក់។ កិច្ចប្រជុំបានដំណើរការតាមរបៀបវារៈដូចខាងក្រោម ៖ ១) ការណែនាំអំពីសមាសភាពអ្នកចូលរួម ដោយឯកឧត្តមបណ្ឌិត ស៊ន ពិសិដ្ឋ ទីប្រឹក្សា និងជាប្រធាននាយកដ្ឋានរដ្ឋបាល…
-
ពលរដ្ឋមានជីវភាពខ្វះខាត ២០គ្រួសារ រស់នៅក្នុងសង្កាត់ទួលទំពូងទី២ ទទួលបានអំណោយពីអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន

ភ្នំពេញ៖ លោក ថេង សុថុល ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន បានដឹកនាំមន្ត្រីខណ្ឌ-សង្កាត់ ចុះចែកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ២០គ្រួសារ ដែលរស់នៅក្នុងសង្កាត់ទួលទំពូងទី២ នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ ។ ក្នុងឱកាសនោះ លោក ថេង សុថុល បាននាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្ដីនឹករលឹកពីសំណាក់ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ជាពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេចតែងគិតគូរយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់បងប្អូនប្រជា ពលរដ្ឋខ្វះខាតផ្នែកជីវភាព ដែលមានទុក្ខលំបាក ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់ រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ។ ជាមួយគ្នានេះដែរ លោកប្រធានអនុសាខា ក៏បានអំពាវនាវបន្ថែមទៅកាន់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឲ្យខិតខំយកចិត្ត ទុកដាក់ថែរក្សាសុខភាពឲ្យបានល្អ ដោយប្រកាន់ខ្ជាប់នូវការហូបស្អាត ផឹកស្អាត និងរស់នៅស្អាត…
-
Update.រកឃើញមនុស្សស្លាប់២នាក់ ក្នុងគ្រោះអគ្គិភ័យឆេះឃ្លាំងស្ដុកទំនិញហើយ ខណៈនេះកម្លាំងជំនាញកំពុងពន្លត់ និងយកគ្រឿងចក្រកាយរុករកបន្ត នៅសង្កាត់ទួលស្វាយព្រៃទី១

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចបានរកឃើញសាកសពមនុស្ស២នាក់ នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១នេះ ដែលបានស្លាប់ ក្នុងហេតុការណ៍អគ្គិភ័យឆេះឆាឃ្លាំងស្ដុកទំនិញ នៅចំណុចដីឡូ៍លេខ៥ ភូមិ៤ ផ្លូវ៣៥៨ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ នាវេលាម៉ោង១២ និង៤៥នាទីយប់រំលងអាធ្រាត្រ។ ក្នុងហេតុការណ៍នេះ ក្រុម អ្នកអន្តរាគមន៍ បានប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យអស់ចំនួន ៤៥គ្រឿង ហើយព្រឹកនេះ កម្លាំងជំនាញកំពុងពន្លត់ភ្លើងបន្ត និងយកគ្រឿងចក្រកាយរុករកទៀតផង។ នៅពេលនេះ កម្លាំងសមត្ថកិច្ចជំនាញ កំពុងធ្វើការពិនិត្យសាកសពរបស់ជនរងគ្រោះទាំងពីរនាក់ ដែលបានស្លាប់ក្នុងហេតុការណ៍នេះ។ បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនកើតហេតុ ពួកគាត់បានលឺសំលេងផ្ទុះចេញពីឃ្លាំង ដែល អគ្គិភ័យ ឆាប់ឆេះនេះ ហើយក៏ស្រាប់ តែលេចចេញជាអណ្ដាតភ្លើងឆេះយ៉ាង ខ្លាំង បង្កឱ្យមានការភ្ញាក់ផ្អើលដល់ ប្រជាពលរដ្ឋ។ ក្រោយ ឃើញបែបនេះ ប្រជាពលរដ្ឋដែល នៅ ក្បែរនោះ បានរាយការណ៍ទៅសមត្ថកិច្ច ដើម្បីហៅរថយន្ដពន្លត់អគ្គិភ័យឲ្យជួយអន្ដរាគមន៍។ សូមបញ្ជាក់ថា អគ្គិភ័យបានឆាបឆេះឃ្លាំងស្កុកទំនិញមួយកន្លែង យ៉ាងសន្ធោសន្ធៅ នៅម៉ោង១២ និង៤០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ នៅចំណុចដីឡូ៍លេខ៥…
-
ផឹកស្រាស្រវឹងយកកាំបិតកាប់ដៃគូរផឹកជាមួយគ្នាជាច្រើនកាំបិតរងរបួសធ្ងន់ដោយពុំដឹងមូលហេតុ រួចរត់គេចខ្លួន

កណ្ដាល៖ ជនសង្ស័យម្នាក់ ផឹកស្រាស្រវឹងពុំដឹងជាមានមូលហេតុអ្វី បានយកកាំបិតកាប់ទៅលើដៃគូរខ្លួនដែលអង្គុយផឹកជាមួយគ្នា ជាច្រើនកាំបិត បណ្ដាលឲ្យ រង របួសធ្ងន់ រួចរត់គេចខ្លួនបាត់ស្រមោល។ ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសនេះ បានកើតឡើងនៅថ្ងៃទី២៨.ខែមករា ឆ្នាំ២០២១.វេលាម៉ោង១៨និង៣០នាទីនៅចំណុចរោងចាំចំការមួយកន្លែង ស្ថិតក្នុងភូមិទួលស្ពឺ ឃុំតាលន់ ស្រុកស្អាង ខេត្តណ្តាល។ ជនរងគ្រោះឈ្មោះសុខ ប៊ុនយ៉ុង ភេទប្រុសអាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ(របួសធ្ធន់)។ ជនស្ស័យឈ្មោះសារ៉ាយ សុខរ៉េន ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ។ ជនរងគ្រោះនិងជនសង្ស័យមានទីលំនៅភូមិវាលត្រែង ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល(គេចខ្លួន)។ សមត្ថកិច្ចស្រុកស្អាងបានបន្តថា នៅថ្ងៃខែឆ្នាំកើតហេតុវេលាម៉ោង៩ព្រឹក ជនសង្ស័យ បានសុំប្រាក់ម្តាយរបស់ខ្លួនចំនួន៥០០, ០០០រៀល.ដើម្បីយកទៅទិញម៉ាសុីនបូមទឹកដាក់ដំណាំ លុះដល់វេលាម៉ោងប្រហែល១០ព្រឹក.ជនសង្ស័យនិងជនរងគ្រោះ បានយកម៉ាសុីនបូមទឹកនោះមកទុកនៅផ្ទះរបស់ខ្លួន.រួចហើយជនសង្ស័យក៏បបួលជនរងគ្រោះទៅរោងចំការរបស់ខ្លួន និងហៅបក្ខពួកម្នាក់ផ្សេងទៀតទៅរោងចំការដែរ ហើយក៏នាំគ្នាទិញស្រាបៀផឹក រហូតដល់វេលាម៉ោង១៨និង៣០នាទី.ពុំដឹងជាមានមូលហេតុអ្វី ស្រាប់តែជនសង្ស័យ.បានយកកាំបិតកាប់ទៅលើជនរងគ្រោះពីខាងក្រោយជាច្រើនកាំបិត.ខណៈកំពុងអង្គុយផឹក បណ្តាលឲ្យជនរងគ្រោះរងរបួសធ្ងន់ បន្ទាប់ពីកាប់រួច ជនសង្ស័យបានរត់គេចខ្លួនបាត់ស្រមោលតែម្ដង ។ ចំណែកជន រងគ្រោះ ត្រូវបានសាច់ញាតិយកមកសំរាកព្យាបាលនៅមណ្ឌលសុខភាពតាលន់។ ករណីនេះកម្លាំងផ្នែកជំនាញ ស្រុក និងកម្លាំងប៉ុស្តិ៍រដ្ឋបាល តាលន់កំពុងកសាងសំណុំរឿងនិងស្វែងរកមុខសញ្ញាជនសង្សយ័ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕កញ្ចក់ ទិព្វ
-
អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បើកកិច្ចប្រជុំក្រុមការងារអន្ដរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាកែសម្រួលលើសេចក្ដីព្រាង ស្ដីពីលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០២០ និងលើកទិសដៅការងារ ឆ្នាំ២០២១

នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃសុក្រ ទី២៩ ខែមករា ឆ្នាំ២០២១នេះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបើកកិច្ចប្រជុំក្រុមការងារអន្ដរក្រសួង ក្រោមអធិតីភាពឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយមានការចូលរួម ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និងតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ អង្កការជាតិ អន្ដរជាតិ ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។ សូមជម្រាបថា កិច្ចប្រជុំនាពេលព្រឹកនេះ មានគោលបំណង ដើម្បីស្នើសុំក្រុមការងារអន្តរក្រសួង ដែលជាតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងអង្គភាពជាសមាជិក ចូលរួមពិនិត្យ និងពិភាក្សាកែសម្រួលក្នុងករណីចាំបាច់នៅលើសេចក្ដីព្រាង ស្ដីពីលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០២០ និងលើកទិសដៅការងារ ឆ្នាំ២០២១ ដើម្បីឲ្យសេចក្ដីព្រាង ស្ដីពីលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០២០ និងលើកទិសដៅការងារ ឆ្នាំ២០២១នេះ មានភាពត្រឹមត្រូវ ច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ អាចធ្វើជាមូលដ្ឋានសម្រាប់លើកកម្ពស់ប្រសិទ្ធភាព នៃការអនុវត្តនាឆ្នាំខាងមុខទៀត ជាពិសេស សម្រាប់ជាគន្លឹះ និងជារបៀបវារៈសម្រាប់ធ្វើសន្និបាតអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលនឹងប្រព្រឹត្តិទៅឆាប់ៗដ៏ខ្លីខាងមុខនេះ។ នាឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់…
-
សមត្ថកិច្ចបង្ហាល្បិចបោកបញ្ឆោតថ្មីតាមប្រព័ន្ធហ្វេសប៊ុក

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅ២៩មករាឆ្នាំ២០២១ បានអំពាវនាវឲ្យអ្នកប្រើប្រាស់ហ្វេសប៊ុកប្រុងប្រយ័ត្នចំពោះ ជនខិលខូចដែលបានប្រើរូបភាពតារាល្បីៗដើម្បីបោកបញ្ឆោត។ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា គេបានប្រទះឃើញមានការឡាយនៅក្នុងផេកហ្វេសបុក ដែលមានតំណភ្ជាប់ទៅគេហទំព័រមួយដែលកំពុងតែបោកបញ្ឆោតអ្នកប្រើប្រាស់ឱ្យបញ្ចូលលេខប័ណ្ណឥណទាន ដោយប្រើរូបភាពតារាល្បីៗរបស់ខ្មែរ។ នៅក្នុងការបោកបញ្ឆោតនោះ ជាដំបូងជនខិលខូចបានប្រើពាក្យពេចន៍ថា លោកអ្នកអាចនឹងរកប្រាក់បាន ៥០០០ដុល្លារ តាមរយៈការផ្សព្វផ្សាយនោះ ប៉ុន្តែនៅពេលដែលលោកអ្នកចុចបន្ត វានឹងស្នើសុំឱ្យបញ្ចូល អ៊ីម៉ែល លេខសម្ងាត់ ដើម្បីបង្កើតគណនីមើលវីដេអូ និងបញ្ចូលលេខប័ណ្ណឥណទានដើម្បីបញ្ជាក់អត្តសញ្ញាណ។ បន្ទាប់ពីបានលេខប័ណ្ណឥណទានហើយជនខិលខូចបានប្រើពាក្យពេជន៏បន្ថែមដោយអះអាងថា ទូរសព្ទរបស់លោកអ្នកត្រូវបានវាយប្រហារ គណនីនិងទិន្នន័យនៅក្នុង iCloud អាចត្រូវបានលួច និងទូរសព្ទអាចត្រូវឈប់ដំណើរការ ដើម្បីឱ្យលោកអ្នកបញ្ចូលកម្មវិធីបន្ថែម។ នាយកដ្ឋាន បានណែនាំដល់អ្នកប្រើប្រាស់ឱ្យមានការប្រុងប្រយ័ត្ន និងកុំជឿនូវការផ្សព្វផ្សាយថាឈ្នះរង្វាន់ ឬរកប្រាក់បានងាយៗនោះ។ ជាមួយគ្នានោះ លោកអ្នកកុំផ្ដល់លេខប័ណ្ណឥណទាន ឬលេខគណនីធនាគារ និងកុំបញ្ចូលកម្មវិធីបន្ថែមតាមការបំភិតបំភ័យរបស់ជនខិលខូច ព្រោះនោះជាការបំភ័យដើម្បីឱ្យលោកអ្នកដំឡើងកម្មវិធីមេរោគដែលអាចឱ្យពួកគេធ្វើការវាយប្រហារពិតប្រាកដទៅលើទូរសព្ទរបស់លោកអ្នកវិញតែប៉ុណ្ណោះ៕កឹម ទៀង
-
គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំឆ្លងរបាយការណ៍ ឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១

ទីស្ដីការក្រសួងមហាផ្ទៃ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) ក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំឆ្លងរបាយការណ៍ ស្ដីពីការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១ ក្រោមអធិបតីភាពលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) ដោយមានការចូលរួម អគ្គលេខាធិការរង នៃគ.ជ.ប.ជ អភិបាលរងរាជធានី-ខេត្ត ស្នងការងរាជធានី-ខេត្ត ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។ នាឱកាសនោះ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគ.ជ.ប.ជ បានលើកឡើងថា របាយការណ៍ ស្ដីពីការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំ២០២០ គឺជារបាយការណ៍ជាតិ ដូច្នេះ អ្នកចូលកិច្ចប្រជុំនាពេលនេះ ត្រូវតែពិភាក្សាឲ្យបានត្រឹមត្រូវបំផុត ហើយដាក់គោរពជូន សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) ពិនិត្យ និងសម្រេច ដើម្បីចេញផ្សាយជូនសាធារណៈជនឲ្យបានជ្រាប់ជាព័ត៌មានផងដែរ។ លោកជំទាវបន្ដថា ក្នុងឆ្នាំ២០២០ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សរបស់ស្ថាប័ន រាជធានី-ខេត្ត បានបន្ដសកម្មភាពរបស់ខ្លួនទៅតាមទិសដៅដែលបានគ្រោងទុក…
-
អគ្គិភ័យឆាបឆេះឃ្លាំងទំនិញ និងផ្ទះប្រជាពលរដ្ឋនៅខណ្ឌបឹងកេងកង រងការខូចខាតទាំងស្រុង

ភ្នំពេញ ៖ មានករណីអគ្គិភ័យមួយបានឆាបឆេះឃ្លាំងទំនិញ និងផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អេីលដល់អ្នករស់នៅជិតខាងព្រមទាំងសមត្ថកិច្ចមូលដ្ឋានចុះមកជួយអន្តរាគមន៍ កាលពីវេលាម៉ោង១រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២១ នៅតាមបណ្ដោយផ្លូវ៣៥៨ ក្នុងសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ ម្ចាស់ឃ្លាំង និងម្ចាស់ផ្ទះសងខាងដែលរងគ្រោះនៃគ្រោះអគ្គិភ័យខាងលេី នេះ នៅមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ ។ តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា ទីតាំងឃ្លាំងខាងលេីមានផ្ទុកដោយក្រណាត់ ជ័រ ដែក ធុងហ្គាស និងសម្ភារៈផ្សេងៗគ្នាជាច្រេីន ។ ខណៈមុនពេលកេីតហេតុនោះគេសង្គេតឃេីញផ្សែងហុយចេញពីក្នុងឃ្លាំងមិនដឹងមូលហេតុអ្វីនោះទេ ភ្លាមៗស្រាប់តែកេីតមានអណ្ដាតភ្លេីងឆាបឆេះយ៉ាងសន្ធោសន្ធៅ ។ ក្នុងអំឡុងពេលនោះប្រជាពលរដ្ឋដែលរស់នៅក្បែរក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ទាំងមន្ត្រីជំនាញបង្ការពន្លត់ អគ្គិភ័យ និងសង្គ្រោះ ឲ្យចុះមកជួយអន្តរាគមន៍ភ្លាមៗផងដែរ ។ ក្នុងរង្វង់ប្រតិបត្តិការណ៍បង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ខាងលេី នេះ គឺអាជ្ញាធរមានសមត្ថកិច្ច ខណ្ឌបឹងកេងកង ជាច្រេីននាក់ បានសហការជាសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យ ជាច្រេីនអង្គភាព ដែលចុះមកអន្តរាគមន៍បាញ់ពន្លត់យ៉ាងញ៉ាប់ដៃញ៉ាប់ជេីង អស់ពីកម្លាំងកាយចិត្ត ។ បេីគិតត្រឹមម៉ោង១រំលងអាធ្រាត្រឈានចូលថ្ងៃទី២៩ ខែមករា ឆ្នាំ ២០២១ រហូតដល់ម៉ោង៤ទាបភ្លឺថ្ងៃដដែល អគ្គិភ័យខាងលេីនៅមិនទាន់រលត់ទៅវិញទាំងស្រុងនោះទេ ដោយប្រេីប្រាស់រថយន្តពន្លត់អគ្គិភ័យ(ទឹក)ជាច្រេីន…