-
មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញពិភាក្សា និងត្រួតពិនិត្យការងារ និងកាត់ខ្សែបូដាក់ឱ្យប្រើប្រាស់នូវអាគារស្នាក់នៅ របស់កងការពារព្រំដែនគោកលេខ៥០១

-
អភិបាលខណ្ឌច្បារអំពៅ លោកចេង មុនីរ៉ា ដឹកនាំកម្លាំងចុះរៀបចំសណ្តាប់ធ្នាប់ទៀបភ្លឺ

ភ្នំពេញ៖ ដើម្បីពង្រឹងការងារ សន្តិសុខ សណ្តាប់ធ្នាប់ នៅក្នុងខណ្ឌអោយបានប្រសើរឡើងថែមទៀត លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានដឹកនាំកម្លាំងចុះរៀបចំ សណ្តាប់ធ្នាប់នៅផ្សារច្បារអំពៅ និងត្រួតពិនិត្យទីតាំងបែងចែកផលនេសាទ ដែលជាទូទៅហៅថាយឿត្រីច្បារអំពៅ។ សកម្មភាពចុះរៀបចំសណ្តាប់ធ្នាប់នេះបានធ្វើឡើងនៅវេលាម៉ោង៣:០០នាទី ទៀបភ្លឺឈានចូលថ្ងៃទី០២.០១.២០២១ រួមដំណើរដោយលោករស់ សុភ័ក្តអភិបាលរង លោកយ៉ិន វុធ ចៅសង្កាត់ច្បារអំពៅទី២ និងលោកគួច ចំណាន ប្រធានគណៈកម្មការផ្សារច្បារអំពៅ ។ សកម្មភាពវេលាទៀបភ្លឺនេដែរលោក អភិបាលខណ្ឌនិងក្រុមការងារ បានចុះពិនិត្យស្ថានភាពទីតាំងដេប៉ូចែកចាយផលនេសាទ និងចំណតរថយន្តច្បារអំពៅ រួចបន្តដំណើរពិនិត្យទីតាំងលក់ដូររបស់បងប្អូនជនជាតិ នៅផ្លូវ៣៦៩ភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ព្រមទាំងធ្វើការសំណេះសំណាលជាមួយបងប្អូនកំពុងហាត់ប្រាណនៅតាមផ្លូវស្ពានព្រែក បារាំងក្នងសង្កាតព្រែកប្រានិងសង្កាត់និរោធ។ ជាមួយគ្នានេះដែរលោកអភិបាលខណ្ឌបានក្រើនរំលឹកអោយបងប្អូនប្រជាពលរដ្ឋត្រូវរួមគ្នាបង្ការ ទប់ស្កាត់ ជំងឺឆ្លងកូវីដ-១៩ កុំអោយរីករាលដាលតទៅទៀត តាមរយៈការអនុវត្តន៍ជាប្រចាំតាមគោលការណែនាំរបស់ក្រសួងសុខាភិបាល រួមមានអនុវត្តនូវវិធានទាំង៣ ទី១- ឧស្សាលាងដៃជាមួយ សាប៊ូ អាល់កុល ឬ ជែល , ទី២-អង្គុយគម្លាតពីគ្នាចាប់១,៥០ម៉ែត្រ, និងទី៣-ត្រូវពាក់ម៉ាស់ជាប្រចាំនិងកុំប្រមូលផ្តុំគ្នាច្រើនបើមិនចាំបាច់ ៕ ប៊ុនធី-សណ្តោស
-
ស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី៣ដល់ថ្ងៃទី៩កុម្ភៈឆ្នាំ២០២១ តំបន់មួយចំនួនអាចនឹងមានភ្លៀងកក់ខែ

-
បុរសម្នាក់ជិះម៉ូតូយ៉ាងលឿន និងមិនគោរពភ្លេីងស្ទុប ជ្រុលទៅបុករថយន្តកំពុងឆ្លងផ្លូវ ពេញទំហឹង រងរបួសធ្ងន់

ភ្នំពេញ ៖ បុរសម្នាក់បានរងរបួសធ្ងន់ ហេីយត្រូវរថយន្តសាមុយដឹកបញ្ចូនទៅកាន់មន្ទីពេទ្យដេីម្បីសង្គ្រោះអាយុជីវិត បន្ទាប់ពីរូបគាត់ជិះម៉ូតូលឿនពេក និងមិនគោរពភ្លេីងស្ទុបបានជ្រុលទៅបុករថយន្តតាកូម៉ា កំពុងបត់ឆ្លងផ្លូវពេញទំហឹង កាលពីវេលាម៉ោង១ និង២០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ ២០២១ ត្រង់ចំណុចស្ទុបបូកគោ តាមបណ្ដោយផ្លូវព្រះមុន្នីវង្ស កែងផ្លូវម៉ៅសេទុង ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។ បេីតាមសាក្សីដែលឃេីញហេតុការណ៍ផ្ទាល់បានប្រាប់ឲ្យដឹងថា ដំបូងរថយន្តម៉ាក តាកូម៉ា មួយបាំងកន្លះ ពណ៌ខ្មៅ ពាក់ស្លាកលេខ ត្បូងឃ្មុំ 2A-0007 បានដឹកបន្លែឡេីងពេញគូទរថយន្ត និងធ្វេីដំណេីរតាមបណ្ដោយផ្លូវព្រះមុន្នីវង្ស ទិសដៅពីត្បូងមកជេីង លុះមកដល់ចំណុចកេីតហេតុស្រាប់តែមានបុរសម្នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ២០១៤ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 2AO-1852 ធ្វេីដំណេីរតាមបណ្ដោយផ្លូវព្រះមុន្នីវង្ស ទិសដៅពីជេីងមកត្បូងក្នុងល្បឿនយ៉ាងលឿន និងមិនគោរពភ្លេីងស្ទុបផងនោះ ក៏ជ្រុលទៅបុករថយន្តតាកូម៉ា ចំពីមុខចំហៀងខាងស្ដាំពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់ភាគីខាងម៉ូតូរងរបួសធ្ងន់ និងត្រូវបានរថយន្តសាមុយដឹកបញ្ចូនទៅកាន់មន្ទីពេទ្យដេីម្បីសង្គ្រោះជីវិតភ្លាមៗ ។ ចំណែករថយន្តនិងម៉ូតូបានរងការខូចខាតដូចគ្នាយ៉ាងដំណំផងដែរ ។ ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហេីយទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌនិងក្រុងភ្នំពេញ ឲ្យមកធ្វេីការវាស់វែងយករថយន្តនិងម៉ូតូខាងលេីទៅរក្សាទុក ការិយាល័យចរាចរណ៍ជេីងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ…
-
តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១

-
ផ្សាយផ្ទាល់ ព្រឹត្តិការណ៍ប្រចាំថ្ងៃ
-
យុវជនគណបក្សប្រជាជនកម្ពុជា ត្រូវតែរឹងមាំ ទាំងបរិមាណ និងគុណភាព

ភ្នំពេញ ៖ លោក ហែម ដារិទ្ធ អនុប្រធានគណបក្សប្រជាជនកម្ពុជា ខណ្ឌពោធិ៍សែនជ័យ និងជាប្រធានយុវជនគណបក្សខណ្ឌ បានជួបសំណេះសំណាលជាមួយប្រធាន អនុប្រធាន យុវជនគណបក្ស ខណ្ឌ សង្កាត់ ភូមិ ចំនួន១០០នាក់ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជា ខណ្ឌពោធិ៍សែនជ័យ ។ កិច្ចសំណេះសំណាលផ្តោតសំខាន់លើ ការងារពង្រឹងតួនាទី ភារកិច្ច សមត្ថភាព គុណភាព និងបរិមាណសមាជិកភាព យុវជន តាមបណ្តាសង្កាត់ ភូមិ ឱ្យមានភាពរឹងមាំ ទាំងបរិមាណ និងគុណភាព សំដៅធានាឱ្យគណបក្សប្រជាជនកម្ពុជា នៅតែជាគណបក្សធំលំដាប់ទី១ មានភាពរឹងមាំ និងទទួលបានភាព ឈ្នះឈ្នះ គ្រប់កាលៈទេសៈ នៃការបោះឆ្នោត ទាំងសកល និងអសកល ។ លោក ហែម ដារិទ្ធ មានប្រសាសន៍ថា ក្នុងនាមជាយុវជនគណបក្សប្រជាជនកម្ពុជា ត្រូវតែរឹងមាំ ទាំងបរិមាណ និងគុណភាព ស្មោះត្រង់ ក្លាហាន និងឈ្លាសវៃ ក្នុងការទប់ស្កាត់រាល់សកម្មភាពផ្សេងៗ ដែលគណបក្សនានា ពិសេសគណបក្សប្រឆាំង រំលោភបំពានមកលើយើង…
-
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសហការជាមួយស្ថានទូតចិន ប្រចាំកម្ពុជា បានចុះបញ្ចាំងខ្សែភាពយន្ត កម្ពុជា-ចិន ដ៏ឆ្នើមលើកទី៥ នៅទីក្រុងដូនកែវ ខេត្តតាកែវ

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសហការជាមួយស្ថានទូតចិន ប្រចាំកម្ពុជា បានចុះបញ្ចាំងខ្សែភាពយន្តចល័តកម្ពុជា-ចិន ដ៏ឆ្នើមលើកទី៥ ដែលជាភាពយន្តឆ្លុះបញ្ាំងពីវប្បធម៌ប្រពៃណី និងការរស់នៅរបស់ប្រជាជននៃប្រទេសទាំងពីរ នាក្រុងដូនកែវ ខេត្តតាកែវ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ដោយមានអ្នកចូលរួមទស្សនា ចំនួន ១៥០នាក់ ក្នុងនោះដែរក្រុមការងារក៏បានចែកម៉ាស់ វាស់កម្តៅ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីត-១៩ តាមការណែនៃរបស់ក្រសួងសុខាភិបាល ។ តាមការបញ្ជាក់ពីក្រុមការងារបញ្ចាំងភាពយន្ត នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអោយដឹងថា ការចុះបញ្ចាំងខ្សែភាពយន្តចល័តកម្ពុជា-ចិននេះ គឺធ្វើឡើងក្នុងគោលបំណងស្វែងយល់អោយកាន់ច្បាស់ពីចំណងមិត្តភាព កម្ពុជា-ចិន ទៅដល់សាធារណៈជន ។ ដោយសារតែខ្សែភាពយន្ត បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្តល់ចំណេះដឹងបន្ថែម ពីវប្បធម៌ ប្រពៃណី ទំនៀមទំនាប់ ជីវភាពរស់នៅរបស់ប្រជាជន និងការរីកចំរើន នៃប្រទេសទាំងពីរ កម្ពុជា និងចិន ។ ការបញ្ចាំងភាពយន្តនេះដែរ បានធ្វើឡើងស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា-ចិន ចាត់ទុកជាឆ្នាំផ្លាស់ប្តូរវប្បធម៌ និងទេសរចណ៍រវាងប្រទេសទាំង២ ក៏ដូចជាការពង្រឹងនូវកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌សិល្បៈភាពយន្តរវាងកម្ពុជា-ចិន អោយកាន់តែស៊ីជម្រៅ និងរឹងមាំស្ថិតស្ថេរបន្ថែមទៀតចាប់ពីទីក្រុងរហូតដល់ជនបទ ។ គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២១នេះ ក្រុមការងារបានបញ្ចាំងខ្សែភាពយន្តចល័តកម្ពុជា-ចិន ចំនួន២ខេត្តហើយ គឺខេត្តកណ្តាល ចំនួន៤ទីតាំង…
-
ឯកឧត្តម ខៀវ កាញារីទ្ធ សម្ពោធអគារស្នាក់ការឃុំ និងសមិទ្ធផលនានាក្នុង ឃុំល្វេ ស្រុកកោះសូទិន ខេត្តកំពង់ចាម

សមិទ្ធិផលថ្មីជាអគារស្នាក់ការ ឃុំ និងសមិទ្ធផលនានា ក្នុងឃុំល្វេ ស្រុកកោះសូទិន ខេត្ត កំពង់ចាម ដែលទេីបនឹងកសាងហេីយរួចរាល់ ត្រូវបានប្រារព្ធពិធីសម្ពោធដាក់អោយ ប្រេីប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២១ ក្រោមវត្តមានអញ្ជេីញអធិបតី ភាព ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះ ជួយស្រុកកោះសូទិន និងលោកជំទាវ ទេព រង្សី ឯកឧត្តម អ៊ុន ចិន្តា អភិបាល នៃគណៈ អភិបាល ខេត្តកំពង់ចាម ។ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ មានប្រសាសន៏សប្បាយរីករាយដោយបានឃើញ បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានមកចូលរួម នៅក្នុងកម្មវិធីនេះ បានពាក់ម៉ាស់ទាងអស់ គ្នា ទោះបីនៅក្នុងប្រទសកម្ពុជាយេីងមិនមានអ្នកស្លាប់ដោយសារជំងឺកូវីត១៩ ក៏ដោយ ប៉ុន្តែ ជាជំងឺមួយគ្រោះថ្នាក់ណាស់ ហេីយរហូតមកដល់ពេលនេះមានអ្នកឆ្លងជំងឺកូវីត១៩ ប្រមាណ ១O៣ លាននាក់ ស្លាប់ជាង ២ លាន…
-
ក្រសួងអប់រំ ចេញសេចក្ដីណែនាំស្ដីពីការបង្ការ ទប់ស្កាត់ការគំរាមកំហែង និងឆបោកលើកុមារ
