-
អភិបាលខណ្ឌច្បារអំពៅ ស្នើរដល់អ្នកដំណើរដែលធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ១ មានការយោគយល់ចំពោះបញ្ហាកកស្ទះ ដោយក្រុមជំនាញ កំពុងជួសជុលបង្កាន់ដៃស្ពាន និងកន្លែងថ្មើរជើង នៃស្ពានព្រះមុន្នីវង្សចាស់

ភ្នំពេញ ៖ លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានចុះដោយផ្ទាល់ដល់ទីតាំងកកស្ទះចរាចរណ៍ផ្លូវជាតិលេខ១ ត្រើយខាងកើតគល់ស្ពានព្រះមុន្នីវង្ស កាលពីព្រឹកថ្ងៃទី០៨ ខែកុម្ភះ ឆ្នាំ២០២១ ដើម្បីបញ្ជារដល់កម្លាំងសណ្តាប់ធ្នាប់ខណ្ឌ និងនគរបាលចរារណ៍ ក្នុងការឈរសម្រួល និងរំដោះការកកកុញស្ទះ ដែលមានចម្ងាយប្រមាណ ៣គីឡូម៉ែត្រ គិតចាប់ពីបុរីប៉េងហួតបឹងស្នោរ ដល់ចំណុចគល់ស្ពានព្រះមុន្នីវង្សចាស់ថ្មី នៃខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ លោក ចេង មុនីរ៉ា បានឱ្យដឹងថា មូលហេតុ នៃការកកស្ទះ គឺដោយសារក្រុមការងារជំនាញ កំពុងជួសជុលបង្កាន់ដៃស្ពាន និងកន្លែងថ្មើរជើង នៃស្ពានព្រះមុន្នីវង្សចាស់ ដែលបានខូចខាត ដោយការជួសជុលនោះ គឺត្រូវជួសជុលប្រវែង៣ម៉ែត្រសងខាង ប៉ុន្តែជួសជុលត្រូវជួសជុលម្តងម្ខាង ដែលកត្តានេះ ធ្វើស្ថានភាពចរាចរណ៍នៅលើស្ពាន ហាក់មានភាពចង្អៀត ។ ទន្ទឹមនឹងការជួសជុលនោះ លោកអភិបាលខណ្ឌក៏បានដាក់កម្លាំងនគរបាល និងកម្លាំងសណ្តាប់ធ្នាប់សង្កាត់ខណ្ឌជាច្រើននាក់ ក្នុងការចុះជួយសម្រួល ដល់ការកកស្ទះជាប្រចាំផងដែរ នោតាមបណ្តាគោលដៅសម្ខាន់ៗ ពិសេសចំណុចស្តុបផ្សារច្បារអំពៅ និងនៅលើស្ពានព្រះមុន្នីវង្សចាស់ជាដើម ។ គួរបញ្ជាក់ថា បច្ចុប្បន្ននេះ ប្រទេសកំពុងស្ថិតក្នុងការអភិវឌ្ឍន៍កាន់តែជឿនលឿនទៅមុខ ធ្វើអោយហេដ្ឋារចនាសម្ព័ន្ធផ្សេងៗក្នុងប្រទេស មានការរីកលូតលាស់ ពិសេសនោះ កំណើនយានយន្ត…
-
ឯកឧត្តម ម៉ុម ជឹមហ៊ុយ ថ្លែងថា សុខទុក្ខពលរដ្ឋ គឺជាក្តីកង្វល់របស់អាជ្ញាធរ ដែលត្រូវតែបំពេញ និងដោះស្រាយជូន

ភ្នំពេញ ៖ ក្នុងឱកាសដឹកនាំក្រុមមន្ត្រី ចុះសំណេះសំណាល ជាមួយអាជ្ញាធរខណ្ឌច្បារអំពៅ និងសង្កាត់វាលស្បូវ ដើម្បីក្តោបព័ត៌មាន និងស្តាប់របាយការណ៍ផ្សេងៗ ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ នៅព្រឹកថ្ងៃទី០៨ ខែកុម្ភះ ឆ្នាំ២០២១ ដោយមានការចូលរួមពីលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ, អភិបាលរងខណ្ឌ, លោកស្រីចៅសង្កាត់ នាយប៉ុស្តិ៍នគរបាលវាលស្បូវ និងក្រុមមន្ត្រីខណ្ឌ សង្កាត់ជាច្រើននាក់ទៀតនោះ ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណះកម្មាធិការទី៧ សមាជិកព្រឹទ្ធិសភា បានថ្លែងថា សុខទុក្ខពលរដ្ឋ គឺជាក្តីកង្វល់របស់អាជ្ញាធរ ដែលត្រូវតែបំពេញ និងដោះស្រាយជូន ។ ក្នុងអង្គពិធីសំណេះសំណាលខាងលើ លោកលោកស្រីជាចៅសង្កាត់ និងនាយប៉ុស្តិ៍នគរបាល ក៏បានថ្លែងប្រាប់ជារបាយការណ៍ផ្ទាល់មាត់អំពីស្នាដៃ និងការបំពេញកាតព្វកិច្ចរបស់ខ្លួនកន្លងមក ជូនដល់គណះអធិបតី ដើម្បីទទួលជ្រាបផងដែរ ។ សង្កាត់វាលស្បូវ មានចំនួនប្រជាជនរស់នៅសរុប ២៧២២គ្រួសារ ស្មើរនឹង ១២០៤០នាក់ ។ ទន្ទឹមនឹងនោះ លោក ចេង មុនីរ៉ា បានរៀបរាប់ជូនគណះអធិបតី អំពីកិច្ចការងាររដ្ឋបាលជាច្រើន ដែលរដ្ឋបាលខណ្ឌ…
-
ហ្គ្រេន រ៉ូយ៉ាល់ ហ្គោល & រីសត រៀបចំកម្មវីធីជួបជុំសមាជិកក្លឹបដ៏គគ្រឹកគគ្រេង

ក្រុមហ៊ុន ហ្គ្រេន រ៉ូយ៉ាល់ ហោ្គល & រីសត បានរៀបចំកម្មវីធីជួបជុំសមាជិកក្លឹបអ្នកកីឡាវាយកូនហ្គោល ហ្គ្រេនភ្នំពេញឆ្នាំ២០២១ នៅថ្ងៃទី៦ កុម្ភៈ ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានសហព័ន្ធកីឡាវាយកូនហ្គោលកម្ពុជា ព្រមទាំងភ្ញៀវកិត្តិយសដែលជាសមាជិកក្លឹបវាយកូនហ្គោលហ្គ្រេន ភ្នំពេញជាច្រើនទៀត។ លោក អាឡាំង ម៉ាទីន នាយកចាត់ការទូទៅនៃហ្គ្រេន រ៉ូយ៉ាល់ ហ្គោល & រីសត មានប្រសាសន៍ថា ក្រុមហ៊ុន ហ្គ្រេន រ៉ូយ៉ាល់ ហ្គោល & រីសត កំពុងកែលម្អមុខមាត់នៃទីលានវាយកូនហ្គោល ហ្គ្រេន ភ្នំពេញ ឲ្យក្លាយជាក្លឹបវាយកូនហ្គោលលេខ១នៅតំបន់អាស៊ីអាគ្នេយ៍ ដើម្បីផ្តល់ជូនបទពិសោធន៍លេងហ្គោលដ៏ល្អឥតខ្ចោះ។ លោក អាឡាំង ម៉ាទីន បានបន្ថែមថា៖ «ហ្គ្រេន រ៉ូយ៉ាល់ ហ្គោល & រីសត កំពុងកែលម្អក្លឹបវាយកូនហ្គោល ហ្គ្រេន ភ្នំពេញ ដូចជាការទិញឡានអគ្គិសនីថ្មីៗបន្ថែមចំនួន៩០គ្រឿង ទិញម៉ាស៊ីន និងឧបករណ៍ថែរក្សាទីលានទំនើបៗ កែលម្អក្លឹបហៅស៍ឲ្យទំនើប…
-
ប្រជាពលរដ្ឋ៩៩២គ្រួសារ នៅសង្កាត់ទាំង៤នៃក្រុងប៉ៃលិន ដែលរងវិបត្តិកូវីដ១៩ ទទួលបានស្បៀងអាហារពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន

ប៉ៃលិន ៖ វិបត្តិកូវីដ១៩បានអូសបន្លាយ១ឆ្នាំជាង បានធ្វើអោយសេដ្ឋកិច្ចប្រជាពលរដ្ឋធ្លាក់ចុះសម្តេចតេជោ ហ៊ុន សែន និងសម្តេចព្រឹទ្ធបណ្ឌិត តែងបានយកចិត្តទុកដាក់ខ្ពស់លើទុក្ខលំបាកប្រជាពលរដ្ឋទូទៅ ដោយបានណែនាំអោយថ្នាក់ដឹកនាំគ្រប់ខេត្តក្រុង តាមដានពីជីវភាពរស់នៅប្រជាពលរដ្ឋនៅមូលដ្ឋាន ជាមួយគ្នានេះ លោកជំទាវ បាន ស្រីមុំ ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្ត និងជាអភិបាលខេត្តប៉ៃលិន អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន ប្រធានមន្ទីរជុំវិញខេត្ត បានជួបសំណេះសំណាល ចែករំលែកទុក្ខលំបាកបងប្អូនប្រជាពលរដ្ឋ និងនាំយកស្បៀងអាហារ ដែលជាអំណោយដ៏ថ្លៃថ្លា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនពុកម៉ែបងប្អូនប្រជាពលរដ្ឋសង្កាត់ទាំង៤នៃក្រុងប៉ៃលិន ។ លោកជំទាវ បាន ស្រីមុំ បានក្រើនរម្លឹកបងប្អូនប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះជំងឺកូវីដ១៩ ដោយត្រូវធ្វើវិធានការអនាម័យជាប់ជាប្រចាំ និងត្រូវណែនាំកូន ក្មួយ សាច់ញាតិ ដែលធ្វើចំណាកស្រុកមកពី ប្រទេសថៃឲ្យទៅធ្វើចត្តាឡីស័ក១៤ថ្ងៃសិន។ទីពីលោកជំទាវ ស្នើសុំអោយពលរដ្ឋសម្អាតផ្ទះសំបែង ភូមិឋាន របស់ខ្លួនអោយបានស្អាត ជាប់ជានិច្ច។ទី៣លោកជំទាវ បានណែរនាំអាជ្ញាអរមូល និងប្រជាពលរដ្ឋ ត្រូវរាយការណ៍បន្ទាន់ ពីអ្នកប្រើប្រាស់ និងចែកចាយគ្រឿងញៀន ដល់សម្ថកិច្ច ដើម្បីរួមគ្នាទប់ស្កាត់ការចរាចរ…
-
គ្រឿងញៀនជិត៥០០គីឡូក្រាមត្រូវសមត្ថកិច្ចរកឃើញនៅលើកោះមួយកណ្ដាលសមុទ្រខេត្តព្រះសីហនុ

គ្រឿងញៀនទាំងនោះ ត្រូវបានរកឃើញ ពេលកម្លាំងកងការពារកោះពូលូវ៉ៃលេខ៥ បញ្ជាការដ្ឋានការពារកោះ-ឆ្នេរ កងទ័ពជើងទឹក បានធ្វើការល្បាតរកឃើញលើផ្ទៃសមុទ្រ នៅតំបន់ខាងលិចកោះពូលូវ៉ៃ កាលពីថ្ងៃទី៥ កុម្ភៈ ឆ្នាំ២០២១។ លោកឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ នៅថ្ងៃសទី៧កុម្ភៈឆ្នាំ២០២១ បានដឹកនាំកម្លាំងទីបញ្ជាការជួរមុខ និងមន្រ្តីស្ថាប័នគន្លឹះ រៀបចំពិធីត្រួតពិនិត្យ ធ្វើតេស្ត និងថ្លឹងទម្ងន់ វត្ថុសង្ស័យ ដោយមានការចូលរួមពីខាងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោកអភិបាលរងខេត្តព្រះសីហនុ លោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះសីហនុ កម្លាំងមូលដ្ឋានសមុទ្រ កម្លាំងបញ្ជាការដ្ឋាន ការពារកោះ-ឆ្នេរ កម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងក្រុមប្រតិបត្តិការចម្រុះជាច្រើនរូបចូលរួមត្រួតពិនិត្យ។ ជាលទ្ធផលរកឃើញជាប្រភេទគ្រឿងញៀនកេតាមីន ដែលមានចំនួន២៣កេស ស្មើនឹង៤៦១កញ្ចប់ មានទម្ងន់សរុប៤៦៤គីទ្បូក្រាម ៥៥៧ក្រាម៥មីលីក្រាម។ វត្ថុតាងទាំងអស់ត្រូវបានប្រគល់ជូនទៅសាលាដំបូងខេត្តព្រះសីហនុ យកទៅរក្សាទុក និងកំពុងស្រាវជ្រាវរកម្ចាស់គ្រឿងញៀនទាំងនោះ៕
-
ឯកឧត្ត ណុប រ័ត្ននិមល តំណាងនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង នាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតនៅស្រុកតាំកក់

ខេត្តតាកែវ៖ នាព្រឹកថ្ងៃអាទិត្សទី០៧ខែកុម្ភៈឆ្នាំ២០២១ ឯកឧត្តមណុប រ័ត្ននិមល ប្រធានក្រុមការងារយុវជនគណបក្សខុទ្ទកាល័យសម្ដេចតេជោ ហ៊ុន សែន និងឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ តំណាងនាយឧត្តមសេនីយ៏កិតិ្តបណ្ឌិត ហ៉ីង ប៊ុនហៀង ប្រធានគណកប្សខុទ្ទកាយ័លសម្តេចតេជោ ហ៊ុនសែន បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន។ ឯកឧត្តមណុប រ័ត្ននិមល បានយកអំណាយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ាន្នីហ៊ុនសែន រួមមានជូនយុវជនគណបក្សស្រុកតាំកក់ចំនួន២០០នាក់ក្នុងម្នាក់ៗថវិកា២មឺុនរៀល សាលាស្រុក២លានរៀល ឃុំទាំង១៥ ក្នុងស្រុកតាំកក់មួយឃុំៗឧបត្ថម្ភ កុំព្យូទ័រយួរដៃ០១គឿង ព្រឺនធេឺ០១គឿង វិទ្យុទាក់ទង០៥និងថវិកា៥០មឺុនរៀល នគរបាលស្រុកថវិកា០១លានរៀល, កងរាជអាវុធហត្ថស្រុកថវិកា ០១លានរៀល, សឹករងស្រុកថវិកា៥០ម៉ឺនរៀល និងចំណាយផ្សេងៗទៀត៕ដោយ -រ៉ាវុធ
-
បើករថយន្តខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករបាំងពុះចែកទ្រូងផ្លូវបាក់អស់៣កង់នៅផ្លូវព្រះមុនីវង្ស

ភ្នំពេញ ៖ មនុស្សប្រុសស្រីមួយក្រុមបានបើករថយន្ត toyota prius មួយគ្រឿងខ្វះការប្រុងប្រយ័ត្ន បណ្ដាលឲ្យរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់ចំនួន ៣កង់ ឯរថយន្តខូចខាតផ្នែកខាងមុខនិងដាច់កង់ម្ខាងទៅមុខលែងរួច។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៣ និង ១០ នាទីទាបភ្លឺ ឈានចូលថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ ២០២១ស្ថិតនៅតាមបណ្តោយផ្លូវ២១៧ កែងផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់រួមដំណើរនឹងប្រុសស្រីពីរនាក់ទៀតបើករថយន្ត toyota prius មួយគ្រឿងពណ៌កណ្ដុរប្រមេះ ពាក់ស្លាកលេខភ្នំពេញ2AZ-0771ធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុនីវង្ស ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើកែងនិងផ្លូវ២១៧បានបត់ឆ្វេងដៃក្នុងល្បឿនលឿនបួងចង្កូតមិនទាន់ជ្រុលទៅបុកនឹងរបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់ចំនួន ៣កង់ ឯរថយន្តរងការខូចខាតផ្នែកខាងមុខនិងដាច់កង់ម្ខាងទៅមុខលែងរួច។បន្ទាប់មកអ្នកបើកបរនិងអ្នករួមដំណើរបាននាំគ្នាគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ដោយ៖ ជីម ភារ៉ា
-
នារីម្នាក់ត្រូវម្ចាស់ PassApp ដឹកដល់កន្លែងស្ងាត់ម្ដុំក្ដាន់ពីរ រួចដកកាំបិតចុងស្រួចផ្ជុងប្លន់យកកាបូបស្ពាយបានសម្រេច

ភ្នំពេញ ៖ នារីម្នាក់បានចេញពីធ្វើការរួចហៅ PassApp ជិះត្រលប់ទៅផ្ទះវិញ បែជាស៊យត្រូវម្ចាស់ PassApp ធ្វើសកម្មភាពដកកាំបិតចុងស្រួចផ្ជុងប្លន់យកកាបូបស្ពាយបានសម្រេច រួចបើកគេចបាត់ស្រមោលមិនរំខានដល់សមត្ថកិច្ច ខណ្ឌដូនពេញ ។ ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង១០ និង១០នាទីយប់ថ្ងៃអាទិត្យ ទី៧ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវ R6 ជិតផ្លូវរថភ្លើង ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ នារីរងគ្រោះសុំមិនបញ្ចេញឈ្មោះបានរៀបរាប់ទាំងទឹកភ្នែកថា មុនពេលកើតហេតុរូបគាត់បានចេញពីធ្វើការនៅច្បារអំពៅ ហេីយបានហៅPassAppមកជិះគោលបំណងទៅផ្ទះម្ដាយមីនៅខាងក្រោយមន្ទីរពេទ្យកាល់ម៉ែត្រ ខណៈមកដល់ចំណុចកើតហេតុខាងលើស្រាប់តែជនសង្ស័យជាម្ចាស់PassAppយកលេសឈប់បត់ជេីងតូច រួចហេីយក៏បានធ្វើសកម្មភាពដកកាំបិតចុងស្រួចមកផ្ជុងរូបគាត់គំរាមយកកាបូបស្ពាយ ដែលមានសម្ភារៈមួយចំនួន និងលុយចំនួន២១០$ ហើយដេញគាត់ឲ្យចុះរួចបើកPassAppគេចខ្លួនដោយសុវត្តិភាព មិនរំខានដល់សមត្ថកិច្ចមូលដ្ឋានឡេីយ ។ ក្រោយកើតហេតុទេីបសមត្ថកិច្ចមូលដ្ឋានបានចុះមកចំណុចកើតហេតុ ហេីយបានដឹកជនរងគ្រោះទៅកាន់ប៉ុស្តិ៍រដ្ឋបាលស្រះចក ដើម្បីឲ្យនារីរងគ្រោះដាក់ពាក្យបណ្ដឹង និងកំណត់មុខសញ្ញាតាមចាប់ជនសង្ស័យយកមកផ្ដន្ទាទោសតាមច្បាប់ ៕ ដោយ៖ ជីម ភារ៉ា
-
រថយន្តក្រឡុកសុីម៉ង បេីកកៀរថយន្តកាមរីហាយប្រ៊ីក នៅស្ទុបក្បាលថ្នល់រងការខូចខាត

ភ្នំពេញ៖ រថយន្តកាមរីហាយប្រ៊ីក មួយគ្រឿង ត្រូវបានរថយន្តក្រឡុកសុីម៉ង ក្រុមហ៊ុនចិនសុីងសេង កម្ពុជា បេីកគៀរងការខូចខាត កាលពីវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី៧ ខែកុម្ភ ឆ្នាំ ២០២១ ត្រង់ចំណុចស្ទុបក្បាលថ្នល់ ក្នុងសង្កាត់ផ្សារដេីមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនកេីតហេតុគេឃេីញ រថយន្តម៉ាក កាមរីហាយប្រ៊ីក ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2X-1978 ធ្វេីដំណេីរតាមបណ្ដោយផ្លូវព្រះមុន្នីវង្ស ទិសដៅពីជេីងមកត្បូង ខណៈមកដល់ស្ទុបក្បាលថ្នល់ក៏ឈប់រង់ចាំឆ្លងកាត់ផ្លូវ២៧១ ទៅផ្លូវ៦០ម៉ែត្រ ស្របពេលនោះក៏មានរថយន្តម៉ាក HOWO ប្រភេទក្រឡុកសុីម៉ង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 5A -2106 បានធ្វេីដំណេីរមកតាមក្រោយហេីយកៀទ្វារថយន្តកាមរីហាយប្រ៊ីត និងបុកបាក់កញ្ចក់ ចំហៀងខាងឆ្វេង រងការខូចខាត ។ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ មិនបង្កឲ្យមនុស្សណាម្នាក់រងរបួសនោះទេ តែភាគីទាំងសងខាងចរចាគ្នាមិនត្រូវ ក៏ប្រគល់ឲ្យរថយន្តទាំង២គ្រឿងឲ្យទៅសមត្ថកិច្ចជំនាញចរាចណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វេីការវាស់វែងយកទៅរក្សាទុក រង់ចាំដោះស្រាយតាមក្រោយ ៕ ដោយ ៖ ជីម ភារ៉ា
-
ចាប់បានហើយ ក្រុមជនសង្ស័យកាប់លើយុវជនម្នាក់ស្ទើរស្លាប់នៅរមណីយដ្ឋាន ជន្លុងម្លូ នៅស្រុកអង្គស្នួល

កណ្តាល៖ ក្រុមជនសង្សយ័ក្នុងចំណោម១៤នាក់ ត្រូវបាននគរបាលស្រុកអង្គស្នួលដឹកនាំដោយលោកវរសេនីយ៌ឯក មាន សំណាង អធិការស្រុកអង្គស្នួល និងដោយមានការសម្របសម្រួលនីតិវិធីពីលោកឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងសាលាដំបូងខេត្តកណ្តាល បានចុះប្រតិបត្តិការណ៌រហូតឈានដល់ឃាត់ខ្លួនបានជនសង្សយ័៣នាក់ ដែលបានធ្វើសកម្មភាពកាប់លើយុវជនម្នាក់រងរបួសធ្ងន់ស្ទើរស្លាប់នៅរមណីយដ្ឋាន ជន្លុងម្លូ ។ ហេតុការណ៌នេះបានកើតឡើងនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១៦និង៣០នាទី ចំណុច រមណីយ៍ដ្ឋានជន្លុងម្លូ ភូមិចុងបឹង ឃុំម្កាក់ ស្រុកអង្គស្នួលខេត្តកណ្តាល និងធ្វើការឃាត់ខ្លួននៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ ។ លោកវរសេនីយ៌ឯក មាន សំណាង អធិការស្រុកអង្គស្នួលបានប្រាប់អោយដឹងថា ជនរងគ្រោះឈ្មោះ ភុំ សាមុត ភេទប្រុស អាយុ២០ឆ្នាំ មុខរបរសិស្ស នៅភូមិចុងបឹងឃុំម្កាក់ស្រុកអង្គស្នួល ខេត្តកណ្តាល កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យលោកសង្ឃ រាជធានីភ្នំពេញ ត្រូវជាប្អូនបង្កើតរបស់ឈ្មោះ ភុំ ភាស់ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរនិស្សិត នៅភូមិចុងបឹងឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តា។ ជនសង្ស័យ១៤នាក់ទី១ឈ្មោះ ទិត ពន្លឺ ភេទប្រុសអាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស…