Category: ព័ត៌មានសង្គម

  • អនុក្រឹត្យរបស់រាជរដ្ឋាភិបាល ស្តីពីការបង្កើតគណៈកម្មាធិការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន

    អនុក្រឹត្យរបស់រាជរដ្ឋាភិបាល ស្តីពីការបង្កើតគណៈកម្មាធិការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន

    អនុក្រឹត្យរបស់រាជរដ្ឋាភិបាល ស្តីពីការបង្កើតគណៈកម្មាធិការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន។

  • សេចក្តីសម្រេច របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការតែងតាំងសមាសភាពគណៈកម្មាធិការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន

    សេចក្តីសម្រេច របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការតែងតាំងសមាសភាពគណៈកម្មាធិការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន

    សេចក្តីសម្រេច របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការតែងតាំងសមាសភាពគណៈកម្មាធិការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន។

  • រដ្ឋបាលរាជធានីភ្នំពេញចេញសេចក្ដីជូនដំណឹង ស្ដីពីការអនុវត្តអត្រាថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង នៅរាជធានីភ្នំពេញ សម្រាប់ដំណាក់កាលអន្តរកាល និងយន្តការបុរេទូទាត់ សម្រាប់ឆ្នាំ២០២១

    រដ្ឋបាលរាជធានីភ្នំពេញចេញសេចក្ដីជូនដំណឹង ស្ដីពីការអនុវត្តអត្រាថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង នៅរាជធានីភ្នំពេញ សម្រាប់ដំណាក់កាលអន្តរកាល និងយន្តការបុរេទូទាត់ សម្រាប់ឆ្នាំ២០២១

    រដ្ឋបាលរាជធានីភ្នំពេញចេញសេចក្ដីជូនដំណឹង ស្ដីពីការអនុវត្តអត្រាថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង នៅរាជធានីភ្នំពេញ សម្រាប់ដំណាក់កាលអន្តរកាល និងយន្តការបុរេទូទាត់ សម្រាប់ឆ្នាំ២០២១។

  • Crustle Chicken បង្កើតឡើងដោយស្នាដៃកូនខ្មែរ ជាមួយអាហារសម្រន់ fast food ប្រកបទៅដោយអនាម័យ រសជាតិថ្មី តម្លៃសមរម្យប្រកបដោយគុណភាពខ្ពស់

    Crustle Chicken បង្កើតឡើងដោយស្នាដៃកូនខ្មែរ ជាមួយអាហារសម្រន់ fast food ប្រកបទៅដោយអនាម័យ រសជាតិថ្មី តម្លៃសមរម្យប្រកបដោយគុណភាពខ្ពស់

    ភ្នំពេញ ៖ Crustle Chicken ត្រូវបានផ្តួចផ្តើមគំនិតបង្កើតឡើងដោយម្ចាស់អាជីវកម្ម ០២នាក់ គឺលោកស្រី ជា ម៉ាឡែន និងលោកស្រី ទេព រតនៈ។ ហើយបានបើកសាកល្បងកាលពីពេលថ្មីៗនេះ ជាមួយនឹងមុខម្ហូប fast food និងនំជាច្រើនប្រភេទ។ ពួកយើងរំពឹងទុកថាអាជីវកម្មមួយនេះនឹងអាចផ្តល់នូវប្រភេទអាហារសម្រន់ ដែលចំណាយពេលចំអិនក្នុងរយៈពេលតិចតួចបំផុតតាមដែលអាចធ្វើទៅបាន ហើយមានតម្លៃសមរម្យ ប្រកបដោយគុណភាពខ្ពស់ជាពិសេស គឺថែមទាំងផ្តល់នូវអនាម័យខ្ពស់ជូនដល់អតិថិជនថែមទៀតផង។ បេសកកម្ម និងចក្ខុវិស័យរបស់ពួកយើង គឺផ្តោតទៅលើការផ្តល់ជូននូវ បឺហ្គឺរ មាន់បំពង និងមុខម្ហូបជាច្រើនផ្សេងទៀតដែលជារសជាតិថ្មី ដ៏មានឱជារសឈ្ងុយឆ្ងាញ់ ក្នុងតម្លៃសមរម្យ រួមជាមួយនិងអនាម័យខ្ពស់ ហើយពួកយើងក៏រំពឹងទុកយ៉ាងមុតមាំថានឹងអាចពង្រីកសាខារបស់ខ្លួនបន្ថែមឱ្យបានច្រើននៅពេលឆាប់ៗនេះ។ ការពិតទៅប្រជាជនកម្ពុជាយើងពិតជាមានសំណាងណាស់ បើប្រៀបធៀបទៅនឹងប្រទេសដទៃ ពីព្រោះថ្នាក់ដឹកនាំរបស់យើងបានធ្វើការការពារនិងទប់ស្កាត់ជម្ងឺ Covid-19 បានយ៉ាងល្អដោយគ្មានការបិទចរាចរណ៍នៅក្នុងស្រុក។ ប៉ុន្តែ Covid-19 បានធ្វើឱ្យសេដ្ឋកិច្ចពិភពលោកទទួលរងនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ជាពិសេសវាបានធ្វើឱ្យមនុស្សជាច្រើនប្រឈមនឹងបញ្ហាបាត់បង់ការងារថែមទៀតផង។ ដូច្នេះពួកយើងយល់ឃើញថាការបង្កើត Crustle Chicken គឺជាការរួមចំណែកមួយផ្នែកតូចជួយដល់សង្គមក្នុងការផ្តល់ឱកាសការងារជូនដល់ប្រជាជនកម្ពុជាយើង ដើម្បីទទួលបានចំណូលជួយផ្គត់ផ្គង់ដល់ជីវភាពប្រចាំថ្ងៃសម្រាប់គ្រួសាររបស់ពូកគេ។ ពិសេសជាងនេះទៅទៀត បើទោះជាអតិថិជននៅមានការភ័យខ្លាចមិនហ៊ានចេញមកញ៉ាំដល់ហាងផ្ទាល់ ក៏វាលែងជាបញ្ហាចោទទៀតដែរ។ ដោយមានការសហការជាមួយក្រុមហ៊ុនសេវាដឹកជញ្ជូនដូចជា E-Gets, Food Panda និង Nham24…

  • ក្រុមហ៊ុនផ្សព្វផ្សាយ៣នៅកម្ពុជា ចាប់ដៃគ្នាបង្កើតក្រុមហ៊ុនទូរទស្សន៍ឌីជីថល

    ក្រុមហ៊ុនផ្សព្វផ្សាយ៣នៅកម្ពុជា ចាប់ដៃគ្នាបង្កើតក្រុមហ៊ុនទូរទស្សន៍ឌីជីថល

    ភ្នំពេញ៖ ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ក្នុងនោះរួមមាន ទូរទស្សន៍ CBS និង Digital Sky របស់អ្នកឧកញ៉ា គិត ម៉េង បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា (MoU) ជាមួយទូរទស្សន៍ធំៗចំនួន២ រួមមាន ក្រុមហ៊ុនទូរទស្សន៍បាយ័នគ្រុប និងក្រុមហ៊ុនហង្សមាសគ្រុប ដែលជាការបោះជំហានដ៏ធំមួយ ដើម្បីបង្កើតក្រុមហ៊ុនថ្នាលទូរទស្សន៍ឌីជីថលធំជាងគេនៅកម្ពុជា។ ដែលពិធីចុះហត្ថលេខានេះប្រព្រឹត្តទៅកាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ នៅសណ្ឋាគារកាំបូឌីយ៉ាណា ភ្នំពេញ ដែលមានការចូលរួមជាផ្លូវការដោយ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងលោកឧកញ៉ា ឆាល វ៉ាន់ ទីប្រឹក្សាក្រុមហ៊ុនទូរទស្សន៍បាយ័នគ្រុប ព្រមទាំងលោកឧកញ៉ា អ៉ឹង ឆៃងួន ប្រធានក្រុមហ៊ុនទូរទស្សន៍ហង្សមាសគ្រុប។ ពិធីនេះក៏មានការចូលរួមផងដែរ ពីថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រុមហ៊ុន ព្រមទាំងមន្ត្រីរាជការ និងពាណិជ្ជករឆ្នើមជាច្រើនរូបទៀត។ គោលបំណងនៃអនុស្សរណៈនេះ គឺដើម្បីបង្កើតក្រុមហ៊ុនថ្នាលទូរទស្សន៍ឌីជីថល ដែលមានឈ្មោះថា «សម្ព័ន្ធទូរទស្សន៍កម្ពុជា គ្រុប ខូ អិល ធី ឌី»។ ក្រុមហ៊ុនថ្នាលទូរទស្សន៍ឌីជីថលថ្មីមួយនេះ នឹងដាក់ឲ្យដំណើរការនូវថ្នាលទូរទស្សន៍ឌីជីថល ដែលនឹងផ្តល់ជូននូវសេវា និងជម្រើសទូរទស្សន៍ឌីជីថលដោយសម្បូរបែប ព្រមទាំងមានប៉ុស្តិ៍ច្រើនប្រភេទ…

  • សេចក្តីជូនដំណឹងស្តីពី ការប្រឡងប្រជែងជ្រើសរើសនិស្សិតអាហារូបករណ៍ ឱ្យចូលសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្រ្តនគរបាល សម្រាប់ឆ្នាំ២០២០

    សេចក្តីជូនដំណឹងស្តីពី ការប្រឡងប្រជែងជ្រើសរើសនិស្សិតអាហារូបករណ៍ ឱ្យចូលសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្រ្តនគរបាល សម្រាប់ឆ្នាំ២០២០

    សេចក្តីជូនដំណឹងស្តីពី ការកំណត់កាលបរិច្ឆេទ និងមណ្ឌលប្រឡងសម្រាប់ការប្រឡងប្រជែងជ្រើសរើសនិស្សិតអាហារូបករណ៍ ឱ្យចូលសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្រ្តនគរបាល សម្រាប់ឆ្នាំ២០២០ នៅបណ្ឌិត្យសភានគរបាលកម្ពុជា។ ដោយ -រ៉ាវុធ

  • គ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី១៨ នៅទូទាំងប្រទេសកើតឡើងចំនួន៧លើក បណ្ដាលឲ្យមនុស្សស្លាប់៤នាក់ និងរបួសធ្ងន់ស្រាល៩នាក់

    គ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី១៨ នៅទូទាំងប្រទេសកើតឡើងចំនួន៧លើក បណ្ដាលឲ្យមនុស្សស្លាប់៤នាក់ និងរបួសធ្ងន់ស្រាល៩នាក់

    ភ្នំពេញ៖ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស បានកើតឡើងចំនួន៧លើក បណ្ដាលឲ្យមនុស្សចំនួន៤នាក់បានស្លាប់ និង៩នាក់ទៀត បានរងរបួសធ្ងន់ស្រាល។ នេះបើយោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។ របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ រួមមាន៖ ល្បឿន, បត់គ្រោះថ្នាក់, មិនគោរពសិទ្ធិ និងប្រជែង៕ ដោយ/ ឆៃហួត

  • លោកជំទាវ ម៉ុម ថានី ចុះសំណេះសំណាល់ និងសួរសុខទុក្ខបងប្អូនប្រជាសហគមន៍តំបន់ការពារធម្មជាតិចំនួនបី នៃដែនជម្រកសត្វព្រៃស្រែពក

    លោកជំទាវ ម៉ុម ថានី ចុះសំណេះសំណាល់ និងសួរសុខទុក្ខបងប្អូនប្រជាសហគមន៍តំបន់ការពារធម្មជាតិចំនួនបី នៃដែនជម្រកសត្វព្រៃស្រែពក

    មណ្ឌលគិរី ៖ លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការ ក្រួសងបរិស្ថាន បានចុះសំណេះសំណាល់ និងសួរសុខទុក្ខបងប្អូនប្រជាសហគមន៍តំបន់ការពារធម្មជាតិចំនួនបី(សហគមន៍ត្រពាំងក្អេីម សហគមន៍ពូជ្រៃ និងសហគមន៍ក្រង់រពុក) នៃដែនជម្រកសត្វព្រៃស្រែពក ភូមិសាស្ត្រ ឃុំពូជ្រៃ ស្រុកពេជ្រដា ខេត្តមណ្ឌលគិរី អមដំណេីរដោយមន្រ្តីនាយកដ្ឋានជីវភាព នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន និងមានការចូលរួមពីមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី មន្រ្តីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋាន នារសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ ២០២១ ។ ជាមួយគ្នានេះ ប្រជាសហគមន៍តំបន់ការពារធម្មជាតិ ទាំងបីមានក្ដីសប្បាយរីករាយ និងបានរៀបរាប់ពីដំណេីរការគ្រប់គ្រងសហគមន៍ ការចុះល្បាតព្រៃ និងការចងក្រងក្រុមទឹកឃ្មុំដេីម្បីលក់នៅលេីទីផ្សារប្រកបដោយនិរន្តរភាព។ទន្ទឹម គ្នា នេះ ប្រជាសហគមន៍តំបន់ការពារធម្មជាតិអរគុណដល់ក្រសួងបរិស្ថានដែលបានផ្ដល់ដីព្រៃមកសហគមន៍ដេីម្បីគ្រប់គ្រងប្រេីប្រាស់និងប្រមូលអនុផលព្រៃឈេី ដេីម្បីចិញ្ចឹមជីវិតរបស់ពួកគាត់ពិសេស ក្រុមប្រឹក្សាឃុំពូជ្រៃបាន សម្ដែងការសប្បាយរីករាយ ជាអនែក ដែលលោកជំទាវអញ្ជេីញមកសួរសុខទុក្ខប្រជាសហគមន៍ តំបន់ការពារធម្មជាតិ ក្នុងមូលដ្ឋានឃុំពូជ្រៃយេីងខ្ញុំ។ ក្នុងឱកាសនេះ លោកជំទាវ បានមានប្រសាសន៍ថា ឯកឧត្ដម សាយ សំអាល់ រដ្ឋមន្ត្រី ក្រសួង បរិស្ថាន តែងតែគិតគូដល់ជីវភាពរបស់ប្រជាសហគមន៍ តាមរយៈការពឹងពាក់អាស្រ័យផលលេីធនធានធម្មជាតិ និងតែងតែរកឱកាសបង្កេីតការងារដល់សហគមន៍តំបន់ការពារធម្មជាតិ ពិសេសកន្លងមកក្រសួងបរិស្ថានបានផ្ដល់ពូជសត្វតាមរយៈគម្រោងលេីកកម្ពស់ជីវភាពសហគមន៍ដល់ប្រជាសហគមន៍តំបន់ការពារធម្មជាតិដេីម្បីលេីកកម្ពស់ជីវភាពគ្រួសារ…

  • អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ រៀបចំកិច្ចប្រជុំពិភាក្សាលើការពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពក្នុងការគាំទ្រដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់លើកទី៤

    អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ រៀបចំកិច្ចប្រជុំពិភាក្សាលើការពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពក្នុងការគាំទ្រដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់លើកទី៤

    នៅទីស្ដីការក្រសួងមហាផ្ទៃ នាថ្ងៃព្រហស្បតិ៍ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ រៀបចំកិច្ចប្រជុំពិភាក្សាលើការពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពក្នុងការគាំទ្រដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់លើកទី៤ ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ដោយមានការចូលរួមពីអគ្គនាយករង តំណាងពីនាយកដ្ឋានរដ្ឋបាលរាជធានី ខណ្ឌ និងខេត្ត នាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ នៃអគ្គនាយកដ្ឋានរដ្ឋបាល នាយករដ្ឋបាលនៃរដ្ឋបាលរាជធានី ខេត្ត នាយកទីចាត់ការផែនការ និងវិនិយោគរាជធានី ខេត្ត ជាច្រើនរូបផងដែរ។ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល បានលើកឡើងថា កិច្ចប្រជុំក្នុងថ្ងៃនេះ គឺរួមគ្នាពិនិត្យលើកការអនុវត្តការងារ ការគាំទ្ររបស់រដ្ឋបាលរាជធានី ខេត្ត ដល់រដ្ឋបាលក្រុងស្រុក ដែលជាបញ្ហាចាំបាច់ និងមានសារៈសំខាន់ ដោយហេតុថា ស្ថាប័ន អង្គភាពពាក់ព័ន្ធ ត្រូវរួមគ្នាដោះស្រាយបញ្ហាប្រឈមដែលកើតឡើង និងជាពិសេសពិភាក្សាលើការងារកំណត់និមិត្តសញ្ញារបស់រាជធានី ខេត្ត។ ឯកឧត្តម បានបន្តថា បើទោះជាជួបបញ្ហានៃជំងឺកូវីដ១៩យ៉ាងណាក៏ដោយ…

  • ជិះម៉ូតូវ៉ាជែងមិនប្រយ័ត្នប៉ះទ្រូងផ្លូវដួលហេីយត្រូវរថយន្តកុងតឺន័រមកពីក្រោយកិនស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

    ជិះម៉ូតូវ៉ាជែងមិនប្រយ័ត្នប៉ះទ្រូងផ្លូវដួលហេីយត្រូវរថយន្តកុងតឺន័រមកពីក្រោយកិនស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

    ភ្នំពេញ ៖ បុរសម្នាក់បែកក្បាលធ្លាយខួរស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម និងម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីជិះម៉ូតូមួយគ្រឿងឌុបគ្នាវ៉ាជែងខ្វះការប្រុងប្រយ័ត្នជ្រុលទៅប៉ះនឹងខឿនទ្រូងផ្លូវដួលនៅលើថ្នល់ហេីយត្រូវរថយន្តកុងតឺន័រមកពីក្រោយកិនពេញទំហឹង រួចព្យាយាមបើករត់ត្រូវប្រជាពលរដ្ឋនិងកម្លាំងសមត្ថកិច្ចដេញចាប់បានមកវិញ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ និង ៤០នាទីយប់ថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ២០២១ នៅជិតស្តុបទួលពង្រ តាមបណ្ដោយផ្លូវវេងស្រេង ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ សពជនរងគ្រោះ សៀក សុខា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មការរោងចក្រ នៅម្ដុំផ្សារបែកចាន ស្នាក់នៅក្បែរកន្លែងធ្វើការ មានស្រុកកំណើតនៅឯខេត្តកំពង់ចាម(អ្នកបើកម៉ូតូ)។ចំណែកអ្នករងរបួសធ្ងន់ មានឈ្មោះសីហា ហៅជា អាយុជិត ២០ ឆ្នាំ មុខរបរកម្មកររោងចក្រ មានស្រុកកំណើតជាមួយ។ យោងតាមប្រភពពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍នេះបានប្រាប់ឲ្យដឹងថា មុនកើតហេតុគេឃើញបុរសពីរជិះម៉ូតូម៉ាកស៊ុយស៊ូគីលេត ពណ៌ខ្មៅ មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ1HB-5569ធ្វើដំណើទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើបានវ៉ាជែងរថយន្តមកខាងឆ្វេងដៃដោយមិនប្រយ័ត្នបណ្តាលឲ្យទៅប៉ះនឹងខឿនទ្រូងផ្លូវដួលនៅលើថ្មល់ ហេីយស្របពេលក៏មានរថយន្តកុងតឺន័រមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ3A-4344ធ្វើដំណើរមកពីក្រោយ កិន បុរសម្នាក់បែកក្បាលធ្លាយខួរស្លាប់នៅនឹងកន្លែងកើតហេតុយ៉ាអាណោចអាធម៌ និងម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅនៅឯមន្ទីរពេទ្យភ្លាមៗ។ ចំណែករថយន្តកុងតឺន័រមិនបានឈប់នៅកន្លែងកើតហេតុនោះទេ ដោយបានព្យាយាមបើករត់តែត្រូវបានបងប្អូនប្រជាពលរដ្ឋនិងកម្លាំងសមត្ថកិច្ចដេញរហូតដល់ផ្លូវជាតិលេខ៤ តំបន់សេដ្ឋកិច្ចពិសេសខណ្ឌកំបូល ទើបឃាត់រថយន្តបាន។ ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានប្រគល់ទៅឲ្យសមត្ថកិច្ចជំនាញនិងធ្វើការវាស់វែងយកម៉ូតូនិងរថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់។ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចទំនាក់ទំនងទៅសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ៖ ជីម ភារ៉ា