-
ជនសង្ស័យម្នាក់ លួចទូរស័ព្ទបានហេីយបន្តទៅគាស់បន្ទប់ជួលគេទៀត ត្រូវប្រជាពលរដ្ឋចាប់ប្រគល់ជូនសមត្ថិកិច្ច

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ បានធ្វេីសកម្មភាពលួចយកទូរស័ព្ទបុរសម្នាក់ បានសម្រេច ខណៈគាត់កំពុងដេកលង់លក់ រួចហេីយជនសង្ស័យដដែលនេះ បានបន្តទៅលួចគាស់ផ្ទះប្រជាពលរដ្ឋមួយកន្លែងទៀតតែអស់ល័ក្ខ ត្រូវបានប្រជាពលរដ្ឋ ឃាត់ខ្លួនជាប់រួចប្រគល់ជូនសមត្ថកិច្ច។ ករណីនេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១ និង៤០នាទីរសៀល ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះជាម្ចាស់ទូរស័ព្ទឈ្មោះ សៀង អៀន ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរមេការសំណង់ ស្នាក់នៅភូមិអូដឹម សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍ សែនជ័យ។ ចំណែកឯ ជនសង្ស័យឈ្មោះ ថា រ៉ា ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។ បើតាមសម្តីជនរងគ្រោះជាម្ចាស់ទូរស័ព្ទ បានឲ្យដឹងថា នៅមុនពេលកេីតហេតុ រូបគាត់បានដេកនៅកន្លែងធ្វេីការសំណង់ ដោយទុកទូរស័ព្ទម៉ាក OPPO មួយគ្រឿងនៅក្បែរខ្លួន ខណៈគាត់កំពុងដេកលង់លក់ ក៏ស្រាប់តែមានជនសង្ស័យមកធ្វេីសកម្មភាពលួចយកទូរស័ព្ទគាត់ទៅបាត់តែម្តង។ ជនរងគ្រោះ បានបន្តទៀតថា បន្ទាប់មករូបគាត់ក៏បានខលទៅលេខទូរស័ព្ទរបស់គាត់ ពេលនោះ…
-
វិចិត្រការនីខ្មែរ បង្កើតព្រឹត្តិការណ៍តាំងពិព័រណ៍គំនូរ ដើម្បីរៃអង្គាសជួយដល់អង្គការក្នុងស្រុក ដែលធ្វើការលើបញ្ហាសង្គម និងសុខភាពផ្លូវចិត្ត

ភ្នំពេញ៖ លោកជំទាវ ជា សិរី លើកឡើងថា វិចិត្រការនីខ្មែរ បានបង្កើតព្រឹត្តិការណ៍សិល្បៈ តាមរយៈនៃការតាំងពិព័រណ៍គំនូរដ៏ពិសេស នៅសារមន្ទីរព្រះស្រីឦសានវរ្ម័ន ដើម្បីរៃអង្គាសមូលនិធិ សម្រាប់ជួយទ្រទ្រង់អង្គការក្នុងស្រុកចំនួនបី ។ លោកជំទាវ ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា និងជាវិចិត្រការនីម្នាក់ បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មាន ពិព័រណ៍គំនូរ ផ្សាយសារអំពីសាមគ្គីភាព និងរៃអង្គាសថវិកាសម្រាប់អង្គការក្នុងស្រុក នៅសារមន្ទីរព្រះស្រីឦសានវរ្ម័ន ថា ក្នុងពេលវេលាដ៏លំបាកដូចបច្ចុប្បន្ននេះ យើងចាំបាច់ត្រូវរួបរួមគ្នា និងជួយគ្នាទៅវិញទៅមក ដែលបង្កើតក្តីសង្ឃឹម និងភាពរីករាយដល់គ្នាទៅវិញទៅមក តួយ៉ាងដូចជា ការតាំងពិព័រណ៍សិល្បៈគំនូរ ដើម្បីរៃអង្គាសមូលនិធិសប្បុរសធម៌នេះជាដើម តាមរយៈការប្រើប្រាស់ស្នាដៃ ដើម្បីជាប្រយោជន៍សម្រាប់សង្គម ។ ចំណែក កញ្ញា អាដាណា ម៉មឡឺហ្គាស ជាវិចិត្រការនីខ្មែរកាត់បារាំងវ័យក្មេង លើកឡើងថា នៅក្នុងប្រវត្តិសាស្រ្តរបស់មនុស្សជាតិ សិល្បៈតែងបានដើរតួយ៉ាងសំខាន់ ក្នុងការរុញច្រានភាពផ្លាស់ប្តូរក្នុងសង្គម និងជាមធ្យោបាយក្នុងការចែករំលែកគំនិតរវាងគ្នានឹងគ្នា, សារសំខាន់ដែលយើងចង់ចែករំលែកនៅថ្ងៃនេះ គឺជាសារអំពីសាមគ្គីភាព និងការជួយយកអាសារគ្នាទៅវិញទៅមក ជាពិសេសនៅពេលប្រឈមមុខនឹងជំងឺរាតត្បាតជាសកលបែបនេះ គំនិត របៀបរស់នៅ និងសិល្បៈ គួរត្រូវបានអភិវឌ្ឍឈានឡើង ដើម្បីបង្ហាញក្តីសង្ឃឹមរបស់យើងគ្រប់ៗគ្នា…
-
ប្រជាពលរដ្ឋប្រទះឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើនក្នុងស្រុកចំនួន ៣នៃខេត្តបាត់ដំបង

សេចក្តីរាយការណ៍បានអោយដឹងថា គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើននោះត្រូវបានប្រជាពលរដ្ឋប្រទះឃើញក្នុងថ្ងៃតែមួយគឺកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ លើទីតាំងផ្សេងគ្នាក្នុងស្រុកចំនួន៣ គឺ ស្រុកគាស់ក្រឡ, ស្រុកបាណន់,និង ស្រុកបវេល។ សមត្ថកិច្ចបានឲ្យដឹងថាទីតាំងទី១គឺនៅព្រឹកថ្ងៃទី២៣ខែមីនា នៅចំណុចវត្តបុរាណនិវេសន៍ ស្ថិតក្នុងភូមិមុខវត្ត ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ ខណះដែលព្រះសង្ឃគង់ក្នុងវត្តបានជីកកាយដីដើម្បីដាក់លូធ្វើបង្គន់អនាម័យ បានប្រទះឃើញគ្រាប់មិនទាន់ផ្ទុះប្រភេទ PKF ចំនួន១៦កេះស្មើនឹង៤ពាន់គ្រាប់ ផលិតនៅសហរដ្ឋឣាមេរិច។ គ្រាប់យុទ្ធភ័ណ្ឌដែលប្រទះឃើញលើទីតាំងទី២នៅព្រឹកថ្ងៃដដែល មានប្រជាពលរដ្ឋឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន២៩គ្រាប់ នៅក្នុងដំបូកក្នុងស្រែរបស់គាត់ នៅភូមិថ្មី ឃុំកន្ទឺ១ ស្រុកបាណន់ ។ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះមានចំនួន២៩គ្រាប់ នោះរួមមាន: គ្រាប់៦០មីលីម៉ែត្រចំនួន១៩គ្រាប់,គ្រាប់DK៨២ ចំនួន៤គ្រាប់,គ្រាប់80មីលីម៉ែត្រចំនួន៤គ្រាប់,គ្រាប់៧៥មីលីម៉ែត្រចំនួន០១គ្រាប់និងគ្រាប់B៤០ចំនួន០១គ្រាប់។ ចំណែកគ្រាប់យុទ្ធភ័ណ្ឌដែលប្រទះឃើញលើទីតាំងទី៣ក្នុងថ្ងៃដដែលនៅវេលាម៉ោង១០និង០០នាទីបានប្រទះឃើញចំនួន ៦គ្រាប់ ខណះដែលពលរដ្ឋម្នាក់ កំពុងកាយដីធ្វើផ្លូវ ប្រទះឃើញ នៅចំណុចទួលសង្កែបបួយស្ថិតនៅភូមិកោះរាម ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង។ក្នុងនោះមានគ្រាប់៨០មីលីម៉ែត្រ១គ្រាប់,គ្រាប់B៤០ចំនួន១គ្រាប់,គ្រាប់ម៉ីន៦៩ចំនួន១គ្រាប់,គ្រាប់បែកដៃចំនួន៣គ្រាប់។សមត្ថកិច្ចឲ្យដឹងដែរថាបច្ចុប្បន្នគ្រាប់យុទ្ធភ័ណ្ឌសរុបទាំង៣ទីតាំងក្នុងស្រុកទាំង៣នោះត្រូវបានសមត្ថកិច្ច ប្រគល់ឲ្យមន្ត្រីជំនាញនៃអង្គភាពCMAX ដើម្បីយកទៅរក្សាទុករង់ចាំធ្វើការកំទេចចោលនៅពេលក្រោយ៕ (ហាក់ សារ័ត្ន)
-
អភិបាលខណ្ឌឬស្សីកែវចុះសួរសុខទុក្ខ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋជាមនុស្សចាស់ចាប់ពីអាយុ៦០ឆ្នាំឡើងដែលមកចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩

លោកជា ពិសី អភិបាលខណ្ឌឬស្សីកែវបានសូមសំណូមពរឲ្យប្រជាពលរដ្ឋទាំងអស់ដែលបាន ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩រួចហើយក្ដីក៏ត្រូវបន្តអនុវត្តនូវវិធានការការពាររបស់ក្រសួងសុខាភិបាលពិសេសគឺអនុវត្តការ ៣កុំនិង៣ការពារ ដើម្បីចូលរួមទប់ស្កាត់ជម្ងឺកូវីដ-១៩ទាំងអស់គ្នា ។ ការសំណូមពរបែបនេះរបស់លោកអភិបាលខណ្ឌឬស្សីកែវបានធ្វើឡើងនៅព្រឹកថ្ងៃទី២៤មីនាឆ្នាំ២០២១នេះ ក្នុងឱកាសដែលលោកអញ្ជើញចុះទៅពិនិត្យស្ថានភាពជាក់ស្តែងនៅទីតាំងចាក់សាំងការពារជម្ងឺកូវីដ-១៩ នៅមន្ទីរពេទ្យបង្អែកសម្តេចឪ សម្តេចម៉ែ និងគីឡូម៉ែត្រលេខ៩ក្នុងខណ្ឌឬស្សីកែវខណៈដែលក្រុមការងារនិងក្រុមគ្រូពេទ្យកំពុងចាក់វ៉ាក់សាំង ការពារជម្ងឺកូវីដ-១៩ ជូនមនុស្សចាស់ដែលមានអាយុចាប់ពី៦០ឆ្នាំឡើង ៕
-
បុរសម្នាក់ បើករថយន្ដក្រឡុកស៊ីម៉ងត៍កៀរម៉ូតូមួយគ្រឿងរួចកិនចំក្បាល បណ្តាលឲ្យស្លាប់ម្នាក់ភ្លាមៗ

ភ្នំពេញ៖ បុរសម្នាក់ បើកបររថយន្ដក្រឡុកស៊ីម៉ងត៍កៀរម៉ូតូមួយគ្រឿងរួចកិនម្ចាស់ម៉ូតូចំក្បាល បណ្តាលឲ្យស្លាប់ម្នាក់ភ្លាមៗនៅនឹងកន្លែង។ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩ និង១០នាទីព្រឹក ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវបេតុងហ្គ្រេនភ្នំពេញ ក្នុងសង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ សពជនរងគ្រោះឈ្មោះ ជា សុវណ្ណ ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរជាជាងម៉ាស៊ីនត្រជាក់ ស្នាក់នៅផ្ទះជួល ផ្លូវលំ ក្រុម៤ ភូមិ៤ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ចំណែកឯ តៃកុងរថយន្តបង្កឈ្មោះសាន សែន អាយុ ២៨ឆ្នាំ មុខរបរជាតៃកុងរថយន្ត មានទីលំនៅភូមិសំរោងក្អែ ស្រុកសំរោងធំ ខេត្តកណ្តាល។ បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញម៉ូតូម៉ាកឃ្លីកមួយគ្រឿង ពណ៌ក្រហមលាយខ្មៅ សេរី២០២០ ពាក់ស្លាកលេខ ភ្នំពេញ 1AW-8049 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងហ្គ្រេនភ្នំពេញ ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនល្មម ខណៈមកដល់ចំណុចកើតហេតុខាងលើ ក៏មានរថយន្តក្រឡុកស៊ីម៉ង់ត៍មួយគ្រឿងទៀត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ…
-
ឆេះរោងចក្រខ្សែភ្លើង ឃ្យុងស៊ីង នៅតំបន់សេដ្ឋកិច្ចពិសេស 7NG

កណ្តាល៖នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង៨ព្រឹក ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស7NG ភូមិវិហារសួគ៌ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល នៅរោងចក្រខ្សែភ្លើង ឃ្យុងស៊ីង បណ្ដោយ១២០ម៉ែត្រទទឹង៨០ម៉ែត្រ បានឆេះរោងបាយកម្មករទំហំបណ្ដោយ៨០ម៉ែត្រនិងទទឹង១៥ម៉ែត ។ របាយការណ៍ពីសមត្ថកិច្ចបង្ហាញថា ករណីនេះបណ្ដាលអោយមានកម្មករម្នាក់ រងរបួសស្រាល ឈ្មោះ ភឹម រដ្ឋា ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិព្រៃចាស់ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ជាកម្មករផ្នែកជាង ខូចខាតសម្ភារៈមាន ម៉ាស៊ីនភ្លើងធំចំនួន១គ្រឿង ម៉ាស៊ីនស្កេនក្រយៅដៃ១៥គ្រឿង តុបាយ កៅអី និង កង្ហារ មួយចំនួន ។ ម្ចាស់រោងចក្រឈ្មោះ ចាង សាងហូ ភេទ ប្រុស អាយុ៤៦ឆ្នាំ ជនជាតិកូរ៉េខាងត្បូង និងមានកម្មករ-កម្មការនីសរុបចំនួន១៦៧៥នាក់ដែលកំពុងធ្វើការងារ ។ សន្និដ្ឋាន ករណីនេះ ដោយសារឆ្លងចរន្តអគ្គិសនីភ្លើងនៅក្បែររោងបាយ ហើយបានឆាបឆេះផ្នែករោងម៉ាស៊ីនរហូតដល់រោងបាយ តែមិនឆេះដល់កន្លែងធ្វើការរបស់កម្មករឡើយ ។ ករណីនេះ បានប្រើរថយន្តពន្លត់អគ្គិភ័យស្រុកខ្សាច់កណ្ដាល១គ្រឿងនិងរថយន្តទឹក 7NG ចំនួន២គ្រឿង ទើបរលត់ទាំងស្រុង ៕…
-
បឋម ៖ មុននេះបន្តិច អគ្គិភ័យឆាបឆេះរោងចក្រជិត១០រោងចក្រនៅស្រុកខ្សាច់កណ្តាល

-
ក្រុមការងារលោក សែម គន្ធា តំឡើងអំពូលសូឡា និងផ្ទាំងប៉ាណូគណបក្សនៅក្នុងឃុំបន្ទាយឆ្មារ ដែលជាអំណោយឯកឧត្តម ស សុខា និងលោកជំទាវ

បន្ទាយមានជ័យ៖ ក្រុមការងារលោក សែម គន្ធា បានចុះទៅតំឡើងអំពូលសូឡា និងផ្ទាំងប៉ាណូគណបក្សនៅខេត្តបន្ទាយមានជ័យ ដែលជាអំណោយឯកឧត្តម ស សុខា និងលោកជំទាវ កែ សួនសុភី ដើម្បីតំឡើងជូនប្រជាពលរដ្ឋ ស្ថិតនៅភូមិថ្មរមៀល ឃុំបន្ទាយឆ្មារ ស្រុក ថ្មពួក ខេត្តបន្ទាយមានជយ័ ។ ក្នុងនោះដែលក្រុមការងារបានបន្តតំឡើងអំពូលសូឡា និងបានដំណើរការបំភ្លឺទាំងអស់ នៅវត្តគីរីរុក្ខរាមថ្មរមៀល ខេត្តបន្ទាយមានជ័យ ចាប់ពីច្រកចូលផ្លូវជាតិរហូតដល់លើភ្នំនៃបរិវេណវត្ត ។ សូឡាចំនួន៥០ដើមមាន៖ ទំហំ អំពែ ចំនួន ៣០០ វ៉ាត់ និងកំពស់ ៦ម៉ែត្រ។ បន្ទាប់មកក្រុមការងារបានតំឡើង ប៉ាណូរូបភាពសម្តេចតេជោ និងសម្តេចពញាចក្រី និងរូបភាពការអភិវឌ្ឍនៃស្នាដៃរបស់គណបក្សប្រជាជនកម្ពុជា នៅខេត្តបន្ទាយមានជ័យ ត្រូវបានធ្វើរួចរាល់ហើយ ទំហំ៦ម៉ែត x ៤ម៉ែត នៅក្រុងសេរីសោភ័ណ្ឌ ៕ ដោយប៊ុនធី និងវណ្ណលុក
-
បុរសម្នាក់ បើករថយន្តម៉ាស់ស្ដាបុកពីក្រោយគូថរថយន្តឃ្លុបហ៊ីណូចំពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ៖ បុរសម្នាក់ បើកបររថយន្តម៉ាកម៉ាស់ស្ដា ក្នុងល្បឿនលឿន បុកពីក្រោយគូថរថយន្តឃ្លុបម៉ាកហ៊ីណូចំពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ។ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៣ និង៤០នាទីរសៀល ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅលេីស្ពានជ្រោយចង្វារ រក្នុងភូមិដេីមគ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តឃ្លុបម៉ាកហ៊ីណូមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BD-2136 បើកបរដោយបុរសម្នាក់ រួមដំណើរជាមួយគ្នា៣នាក់ ធ្វើដំណើរឡើងស្ពានជ្រោយចង្វារ ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនល្មម ខណៈមកដល់ចំណុចកើតហេតុខាងលើ ក៏មានរថយន្តមួយគ្រឿងទៀតម៉ាកម៉ាស់ស្តា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AA-4719 ធ្វើដំណើរស្របទិសគ្នា ក្នុងល្បឿនលឿន ឡើងស្ពានជ្រោយចង្វារ ក៏ស្រាប់តែជ្រុលទៅបុកចំពីក្រោយគូថរថយន្តឃ្លុបម៉ាកហ៊ីណូមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BD-2136 ពេញទំហឹង បណ្ដាលឲ្យរថយន្តម៉ាកម៉ាស់ស្តារងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ រីឯរថយន្តឃ្លុបម៉ាកហ៊ីណូវិញរងការខូចខាតបន្តិចបន្តួចប៉ុណ្ណោះ។ តែសំណាងល្អ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ មិនបណ្ដាលឲ្យមាននរណាម្នាក់រងរបួសនោះទេ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានរួមទាំងសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ផ្លូវគោកមូលដ្ឋាន ក៏បានចុះមកដល់កន្លែងកើតហេតុ រួចធ្វើការសម្រួលចរាចរណ៍កុំឲ្យមានការកក់ស្ទះ ហើយឲ្យភាគីទាំងសងខាងសម្របសម្រួលគ្នា…
-
រដ្ឋមន្រ្តីក្រសួងបរិស្ថាន ប្រគល់ពូជសត្វពពែចំនួន៣០ក្បាល ដល់ដែនជម្រកសត្វព្រៃស្រែពក និងដែនជម្រកសត្វព្រៃភ្នំព្រេច

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ប្រគល់ពូជសត្វពពែចំនួន៣០ក្បាល ដល់ដែនជម្រកសត្វព្រៃស្រែពក និងដែនជម្រកសត្វព្រៃភ្នំព្រេច ដើម្បីយកទៅចិញ្ចឹម ខេត្តមណ្ឌលគិរី ៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានធ្វើការប្រគល់ពូជសត្វពពែចំនួន៣០ក្បាល ដល់ដែនជម្រកសត្វព្រៃស្រែពក និងដែនជម្រកសត្វព្រៃភ្នំព្រេច ដើម្បីយកទៅចិញ្ចឹម។ ជាមួយនឹងការងារអនុវត្តច្បាប់ក្នុងបុព្វហេតុការពារ និងអភិរក្សធម្មជាតិនៅក្នុងតំបន់ការពារធម្មជាតិ និងការរស់នៅដោយចីរភាព, ការដាំដំណាំកសិកម្ម និងការចិញ្ចឹមសត្វខ្នាតតូច ក៏ជាភារកិច្ចដែលមន្រ្តីឧទ្យានុរក្សគប្បីត្រូវយកចិត្តទុកដាក់ជាប់ជាប្រចាំផងដែរ។ ជាក់ស្ដែងនៅយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ មន្រ្តីមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានទៅទទួលយកសត្វពពែសរុបចំនួន៣០ក្បាល ដែលជាការផ្ដល់ជូនពីសំណាក់ ឯកឧត្ដម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដើម្បីឲ្យមន្រ្តីឧទ្យានុរក្សយកទៅថែទាំ និងចិញ្ចឹម។ បច្ចុប្បន្នសត្វពពែទាំង៣០ក្បាល ដែលទទួលបានពី ឯកឧត្ដមរដ្ឋមន្រ្តីក្រសួងបរិស្ថាន គឺបានយកទៅដល់ស្នាក់ការអភិរក្សបរិស្ថានក្នុងដែនជម្រកសត្វព្រៃស្រែពក ចំនួន១៥ក្បាល និងដែនជម្រកសត្វព្រៃភ្នំព្រេច ចំនួន១៥ក្បាល ប្រកបដោយសុវត្ថិភាព។ ក្នុងការយកចិត្តទុកដាក់និងទឹកចិត្តដ៏ថ្លៃថ្លានេះដែរ ថ្នាក់ដឹកនាំ និងមន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានបង្ហាញការគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូនចំពោះ ឯកឧត្ដម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដែលបានគិតគូរពីសុខភាព និងការរស់នៅរបស់មន្រ្តីឧទ្យានុរក្ស តាមរយៈការផ្ដល់ជាពូជសត្វពពែ ដើម្បីផ្ដល់ឱកាសបន្ថែមដល់មន្រ្តីឧទ្យានុរក្សទៅលើចំណីអាហារបរិភោគ និងការរស់នៅស្អាតប្រកបដោយអនាម័យ និងបរិស្ថានស្អាត…