Category: ព័ត៌មានសង្គម

  • កម្ពុជាអាចនឹងមានភ្លៀង ផ្គរ រន្ទះ ចាប់ពីថ្ងៃទី៣១មីនាដល់ថ្ងៃទី៦មេសាឆ្នាំ២០២១

    កម្ពុជាអាចនឹងមានភ្លៀង ផ្គរ រន្ទះ ចាប់ពីថ្ងៃទី៣១មីនាដល់ថ្ងៃទី៦មេសាឆ្នាំ២០២១

    តំបន់ខ្លះនៃប្រទេសកម្ពុជាអាចនឹងមានភ្លៀង ផ្គរ រន្ទះ ចាប់ពីថ្ងៃទី៣១មីនាដល់ថ្ងៃទី៦មេសាឆ្នាំ២០២១។

  • លោកជំទាវ ម៉ែន សំអន បានទទួលអំណោយជាថ្នាំពេទ្យ ចំនួន ៦០០ឃីត ពីលោកជំទាវប្រធានមន្ទីរពេទ្យសូរិយា ដើម្បីចូលរួមសុខុមាលភាពពលរដ្ឋ

    លោកជំទាវ ម៉ែន សំអន បានទទួលអំណោយជាថ្នាំពេទ្យ ចំនួន ៦០០ឃីត ពីលោកជំទាវប្រធានមន្ទីរពេទ្យសូរិយា ដើម្បីចូលរួមសុខុមាលភាពពលរដ្ឋ

    លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង បានទទួលអំណោយជាថ្នាំពេទ្យ ចំនួន ៦០០ឃីត ពីលោកជំទាវវេជ្ជបណ្ឌិតសាស្ត្រាចារ្យ ហ៊ី សូរ្យាភា ប្រធានមន្ទីរពេទ្យសូរិយា នារសៀល ថ្ងៃចន្ទ ១រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០២១ ។ ថ្លែងក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងនូវការកោតសសើរចំពោះវឌ្ឍនភាពរបស់ មន្ទីរពេទ្យសូរិយា ក្រោមការដឹកនាំរបស់លោកជំទាវវេជ្ជបណ្ឌិតសាស្ត្រាចារ្យ ហ៊ី សូរ្យាភា ដែលបានបំពេញតួនាទីភារកិច្ចដោយទទួលបាននូវជោគជ័យគួរជាទីមោទនៈ ហើយតែងតែបានធ្វើសកម្មភាពមនុស្សធម៌ជួយដល់សង្គមជាតិ និងប្រជាជន ដើម្បីរួមចំណែកការពារសុខមាលភាពប្រជាពលរដ្ឋក្នុងរដូវកាលរីករាលដាលជម្ងឺកូវីដ-១៩ នេះ បានទៅដល់រាប់ពាន់គ្រួសាររួចទៅហើយដែរ។ លោកជំទាវក៏បានថ្លែងអំណរគុណដល់ លោកជំទាវវេជ្ជបណ្ឌិតសាស្ត្រាចារ្យ ហ៊ី សូរ្យាភា ប្រធានមន្ទីរពេទ្យសូរិយា លោកជំទាវ គ្រួច សំអាន អ្នកតំណាងរាស្ត្រមណ្ឌលភ្នំពេញ និងលោក ហោ សេរីវឌ្ឍន៍ ប្រធានយុវជនក្រៅប្រព័ន្ធ ដែលបានបរិច្ចាកនូវសម្ភារៈទាំងអស់នេះ ដើម្បីចូលរួមចំណែកក្នុងការងារមនុស្សធម៌ផងដែរ ។…

  • អំណោយប្រចាំខែ របស់លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានប្រគល់ដល់ដៃពលរដ្ឋទីទាល់ក្រ១៨គ្រួសារ នៅខណ្ឌដង្កោ

    អំណោយប្រចាំខែ របស់លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានប្រគល់ដល់ដៃពលរដ្ឋទីទាល់ក្រ១៨គ្រួសារ នៅខណ្ឌដង្កោ

    ភ្នំពេញ ៖ លោកឧត្ដមសេនីយ៍ត្រី ឈុន ប៊ុនទី មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ តំណាងឲ្យលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន ខណ្ឌដង្កោ នាព្រឹក ថ្ងៃចន្ទ ទី២៩ ខែមីនា ឆ្នាំ២០១២១ បាននាំយកថវិកាចំនួន ប្រាំលាន ពីរសែនរៀល (៥,២០០,០០០រៀល) អង្ករចំនួន ២៦ការ៉ុង ទៅប្រគល់ជូនដល់ពលរដ្ឋទីទាល់ក្រ ចំនួន ១៨គ្រួសារ និង ក្រុមការងារមូលដ្ឋាន ចំនួន១២គោលដៅ ដែលអំណោយទាំងនេះត្រូវបានលោកឧត្ដមសេនីយ៍ឯក រ័ត្ន ស៊្រាង ប្រគល់ជូនជារៀងរាល់ខែ អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ទុរគតជនចំនួន១៨គ្រួសារ ដែលបានទទួលអំណោយជារៀងរាល់ខែរួមមាន ៖ ១-/ ឈ្មោះ ពុំ សុផល ភេទស្រី អាយុ៦៣ឆ្នាំ រស់នៅភូមិ ដំណាក់សង្កែ(មានចៅក្នុងបន្ទុក០៧នាក់) ទទួលបាន អង្ករ ០៣ការ៉ុង និង ថវិកា២០ម៉ឺនរៀល ។២-/ ឈ្មោះ…

  • ជនសង្ស័យ២នាក់ត្រូវនគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួន ពាក់ព័ន្ធ ករណីលួច

    ជនសង្ស័យ២នាក់ត្រូវនគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួន ពាក់ព័ន្ធ ករណីលួច

    ភ្នំពេញ ៖ ជនសង្ស័យ២នាក់ត្រូវកម្លាំងជំនាញខណ្ឌនិងប៉ុស្តិ៍ធ្វើការបង្រា្កបជាក់សែ្តងករណីលួចមានសា្ថនទម្ងន់ទោស(ឆក់កាបូបដាក់ប្រាក់) កាលពីវេលាម៉ោង ១៧:៣០នាទីល្ងាចថ្ងៃ២៨ ខែមីនា ឆ្នាំ២០២១ ត្រង់ចំណុចផ្លូវលេខ៩៩ ក្រុម៥ ភូមិទួលសងែ្ក សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ជនសង្ស័យ២នាក់ដែលកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានរួមមាន ៖ ទី១-ឈ្មោះសៀង សុខខួច ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខែ្មរ មានទីលំនៅក្នុងភូមិ១៨ សង្កាត់ស្រះចក ខណ្ឌដូនពេញ មុខរបរមិនពិតប្រាកដ(មានសារធាតុញៀន) ។ និងទី២- ឈ្មោះរិន សំណាង ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខែ្មរ មានទីលំនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ មុខរបរមិនពិតប្រាកដ(មានសារធាតុញៀន)។ សម្ភារដកហូត៖១ -ម៉ូតូ១គ្រឿងម៉ាកនិច ពណ៌សលាយខៀវ ពាក់ស្លាកលេខភ្នំពេញ1IQ-4372 ជារបស់ជនសង្ស័យ ។២-កាបូបដាក់ប្រាក់១មានប្រាក់៦០០.០០០៛(ហុកសិបមុឺនរៀល) របស់ជនរងគ្រោះ។៣-ទូរស័ព្ទចំនួន២គ្រឿង(ម៉ាកOPPO Reno 4 និងម៉ាក IPhone X របស់ជនរងគ្រោះ។ លោក វរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឲ្យដឹងទៀតថា នៅថៃ្ង ខែ ឆាំ្នខាងលើជនសង្ស័យ២នាក់បានជិះម៉ូតូ…

  • កាប់ប្លន់យកម៉ូតូមួយគ្រឿងបានសម្រេច នៅខណ្ឌឬស្សីកែវ និងបណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់

    កាប់ប្លន់យកម៉ូតូមួយគ្រឿងបានសម្រេច នៅខណ្ឌឬស្សីកែវ និងបណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់

    ភ្នំពេញ ៖ បុរសម្នាក់ត្រូវជនសង្ស័យមួយក្រុមកាប់ជាច្រើនកាំបិត បណ្ដាលឲ្យរងរបួសធ្ងន់ រួចប្លន់យកម៉ូតូមួយគ្រឿងបានសម្រេច មិនរំខានដល់សមត្ថកិច្ចមូលដ្ឋាន កាលពីវេលាម៉ោង១ និង១០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ នៅខាងកើតស្ពានទឹកស្អុយ តាមបណ្ដោយផ្លូវមហាវិថីឈ្នះ ឈ្នះ ក្នុងសង្កាត់ស្វាយប៉ាកខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ យោងតាមសម្ដីបុរសម្នាក់ដែលឃើញហេតុការណ៍ខាងលេីនេះបានប្រាប់ឲ្យដឹងថា មុនកើតហេតុគាត់ឃើញមានជនសង្ស័យមួយក្រុមជិះម៉ូតូជាច្រើនគ្រឿងបានប្រតាយប្រតប់និងកាប់ទៅលើបុរសម្នាក់រងរបួសធ្ងន់ ។ បន្ទាប់មកទៀតក៏ឃើញជនសង្ស័យខាងលេីបាននាំគ្នាលើកម៉ូតូនិចមួយគ្រឿងមិនចាំស្លាកលេខដែរជាម៉ូតូជនរងគ្រោះ រួចជិះគេចខ្លួនបាត់ ។ សាក្សីបានបន្តទៀតថា ឃើញដូច្នេះរូបគាត់ក៏បានដើរទៅសួរនាំ ស្រាប់តែជនរងគ្រោះស្រែកថាគេកាប់ប្លន់យកម៉ូតូខ្ញុំទៅបាត់ហើយ ជួយខ្ញុំផង ។ ក្រោយមកជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះភ្លាមនៅឯមន្ទីរពេទ្យតែម្ដង ដោយនៅកន្លែងកេីតហេតុមានបន្សល់ទុកស្បែកជើងខ្សែក្រវ៉ាត់ផងដែរ។ បច្ចុប្បន្ន ជនរងគ្រោះកំពុងសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យស័ង្គម៉ារី ៕ ដោយ៖ ជីម ភារ៉ា

  • ផ្ទុះអាវុធ១គ្រាប់ក្នុងទីក្រុងកោះពេជ្រ ផ្អេីលដល់សមត្ថកិច្ចឃាត់ខ្លួនជនជាតិចិន២នាក់ យកទៅសួរនាំភ្លាមៗ

    ផ្ទុះអាវុធ១គ្រាប់ក្នុងទីក្រុងកោះពេជ្រ ផ្អេីលដល់សមត្ថកិច្ចឃាត់ខ្លួនជនជាតិចិន២នាក់ យកទៅសួរនាំភ្លាមៗ

    ភ្នំពេញ ៖ ជនជាតិចិន២នាក់បានផ្ទុះអាវុធចំនួន១គ្រាប់ក្បែរផ្សាររាត្រីក្នុងទីក្រុងកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន បង្កការភ្ញាក់ផ្អេីលដល់សន្តិសុខ និងសមត្ថកិច្ចចុះអន្តរាគមន៍ឃាត់ខ្លួនភ្លាមៗ ព្រមទាំងនាំយករថយន្តស៊េរីទំនេីបមួយគ្រឿងបញ្ចូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន ដេីម្បីចាត់ការតាមនីតិវិធី កាលពីវេលាម៉ោង៩ និង១០នាទីយប់ ថ្ងៃទី២៨ ខែមីនា ឆ្នាំ ២០២១ ។ តាមប្រភពព័ត៌មានពីសន្តិសុខក្នុងមជ្ឈមណ្ឌលទីក្រុងកោះពេជ្រ បានបង្ហេីបប្រាប់ឲ្យដឹងថា ដំបូងគេឃេីញបុរស២នាក់ជាជនជាតិចិន បានបេីករថយន្តស៊េរីទំនេីបមួយគ្រឿងម៉ាក ALPHARD ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AN-1333 មកក្បែរផ្សាររាត្រី ដោយស្ថានភាពដូចជាស្រវឹងស្រាខ្លាំង ។ បន្ទាប់មកពួកគេក៏បានផ្ទុះអាវុធចំនួន១គ្រាប់បង្កការភ្ញាក់ផ្អេីលបងប្អូនប្រជាពលរដ្ឋ និងសន្តិសុខដែលនៅក្បែរនោះរាយការណ៍ទៅសមត្ថកិច្ចឲ្យចុះជួយអន្តរាគមន៍ ភ្លាមៗ ។ ក្នុងនោះដែរជនបង្កជាជនជាតិចិនបានបន្តបេីករថយន្តចុះឡេីងក្នុងបរិវេនកោះពេជ្រ ហេីយក៏ជ្រុលទៅបុកបារះរបស់សន្តិសុខបន្ថែមទៀតធ្វេីឲ្យសន្តិសុខ និងសមត្ថកិច្ចសហការគ្នាឃាត់ខ្លួនជនបង្កជាជនចិនចំនួន២នាក់នាំយកមកអធិការដ្ឋាននគរបាលខណ្ឌចំការមន ដេីម្បីសួរនាំនិងចាត់ការតាមនីតិវិធី ។ ចំពោះករណីផ្ទុះអាវុធខាងលេីនេះមិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសនោះទេ ដោយមិនដឹងពីមូលហេតុអ្វីបានជាជនបង្កផ្ទុះអាវុធយ៉ាងដូច្នេះ ផងដែរ ៕ ដោយ ៖ ជីម ភារ៉ា

  • ឪពុកម្តាយ និងសាច់ញាតិទ្រហោយំពេញផ្ទះ ខណៈកូនប្រុសស្រី៣នាក់លង់ទឹកស្លាប់ស្ទឹងព្រែកត្នោត ខណ្ឌដង្កោ

    ឪពុកម្តាយ និងសាច់ញាតិទ្រហោយំពេញផ្ទះ ខណៈកូនប្រុសស្រី៣នាក់លង់ទឹកស្លាប់ស្ទឹងព្រែកត្នោត ខណ្ឌដង្កោ

    ភ្នំពេញ ៖ ឪពុកម្តាយនិងជីដូនជាប់រវល់ទៅបុណ្យសព៧ថ្ងៃសាច់ញាតិ ស្រាប់តែអ្នកជិតខាងខលប្រាប់ថា កូនប្រុសស្រី៣នាក់បានលង់ទឹកស្លាប់ក្នុងដងស្ទឹងព្រែកត្នោត កាលពីវេលាម៉ោង១ និង៣០នាទីរសៀល ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅដងស្ទឹងព្រែកត្នោត ក្នុងភូមិអង្លង់គងថ្មី សង្កាត់ព្រៃសរ ខណ្ឌដង្កោ និងធ្វេីឲ្យមានការភ្ញាក់ផ្អេីលជាខ្លាំង ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ កុមាររងគ្រោះទាំង៣រួមនិងក្មេងប្រុសម្នាក់ទៀតបានបបួលគ្នាទៅរកត្រីនៅចំណុចក្នុងស្ទឹងព្រែកត្នោត ខណ:ក្មេងប្រុសម្នាក់បានលង់លេចចូលក្នុងទឹកបាត់ រួចក៏មានក្មេងប្រុសស្រីទាំង២នាក់ទៀតបានលង់តាមក្រោយ ។ ចំណែកក្មេងប្រុសម្នាក់ដែលនៅរស់បានរត់មកប្រាប់អ្នកភូមិឲ្យទៅជួយតែជាអកុសលក្មេងប្រុសស្រីទាំង៣នាក់បានស្លាប់បាត់ទៅហើយ។ សពកុមាររងគ្រោះទាំង៣នាក់រួមមាន ៖ ទី១ ឈ្មោះ សៀ ស្រីនួន ភេទស្រី អាយុ៨ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិសេរីដីដុះ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ទី២ ឈ្មោះ ប៉ាក់ សាវុធ ភេទប្រុស អាយុ៨ ឆ្នាំ មុខរបរសិស្ស ស្នាក់ជាមួយគ្នា ។ និងទី៣ ឈ្មោះ លៀង ចិត្តា ភេទប្រុស អាយុ៨ឆ្នាំ មុខរបរសិស្សស្នាក់នៅជាមួយគ្នា។ បេីតាមការរៀបរាប់ពីក្រុមគ្រួសារសាច់ញាតិកុមាររងគ្រោះទាំង៣នាក់បានប្រាប់ទាំងក្ដុកក្ដួលថា នៅព្រឹកថ្ងៃទី២៦…

  • កិច្ចប្រជុំស្តីពីការរៀបចំគម្រោងថវិកាចំណាយរបស់ក្រសួងព័ត៌មាន សម្រាប់រៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅឆ្នាំ២០២២

    កិច្ចប្រជុំស្តីពីការរៀបចំគម្រោងថវិកាចំណាយរបស់ក្រសួងព័ត៌មាន សម្រាប់រៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅឆ្នាំ២០២២

    កិច្ចប្រជុំស្តីពីការរៀបចំគម្រោងថវិកាចំណាយរបស់ក្រសួងព័ត៌មាន សម្រាប់រៀបចំកិច្ច ប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅឆ្នាំ២០២២ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ រដ្ឋលេខាធិការ និងជាប្រធាន គណៈកម្មាធិការសម្របសម្រួល ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃក្រសួង ព័ត៌មាន។ របៀបវារះនៃកិច្ចប្រជុំនាឱកាសនេះ រួមមានការពិនិត្យទទួលអនុវត្តន៏នូសេចក្តីសម្រេច របស់រាជរដ្ឋា ភិបាលកម្ពុជា ស្តីពីការបង្កើតគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំ ពាក់ព័ន្ធ នៅឆ្នាំ២០២២ ។ ជាមួយក៏បានឃើញពីការងារមួយចំនួន របស់ក្រសួង ការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ ស្តីពីការកែសម្រួលសមាសភាពនៃលេខាធិការ ដ្ឋាន និងអនុ គណៈកម្មការរៀបចំកិច្ចប្រជុំ រួមជាមួយការពិនិត្យអំពីភារកិច្ចរបស់ អនុគណៈ កម្មការទី៥៖ សារព័ត៌មាន និងផ្សព្វផ្សាយ ដែលមានឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ រដ្ឋលេខា ធិការក្រសួង ព័ត៌មាន ជាប្រធាន និងមានអនុប្រធាន ៣ រូប គឺ ឯកឧត្តម ហែម…

  • ជនសង្ស័យ០២នាក់ ពាក់ព័ន្ធ ករណីចេញសែកគ្មានសាច់ប្រាក់ជាង១ម៉ឺនដុល្លារ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

    ជនសង្ស័យ០២នាក់ ពាក់ព័ន្ធ ករណីចេញសែកគ្មានសាច់ប្រាក់ជាង១ម៉ឺនដុល្លារ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

    ភ្នំពេញ ៖ កម្លាំង នគរបាកប៉ុស្តិ៍ឃ្មួញ នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានធ្វេីការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០២នាក់ ករណីរំលោភលើទំនុកចិត្ត(ចេញសែកគ្មានសាច់ប្រាក់) នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ ២០២១ ម៉ោង១១ និង០០នាទីព្រឹក នៅចំណុចក្នុងក្រុមហ៊ុនបេតុងលាយស្រាច់ ជ្រេហ្គន ផ្លូវ១០១៩ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងថា ជនសង្ស័យ០២នាក់ខាងលេីរួមមាន៖ ទី១-ឈ្មោះ គ្រី គីមលាង ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរពាណិជ្ជករអចលនទ្រព្យ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិស្រែដូនតូច សង្កាត់ពញ្ញាពន់ ខណ្ឌព្រែកព្នៅ (គ្មានសារធាតុញៀន) ,និងទី២-ឈ្មោះ ភាគ ផានីន ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកអង្គការសមាគមន៍ខ្មែរកម្ពុជាក្រោម ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិស្រែដូនតូច សង្កាត់ពញ្ញាពន់ ខណ្ឌព្រែកព្នៅ (គ្មានសារធាតុញៀន)។ សមត្ថកិច្ចបានឲ្យដឹងថា ដោយសារតែជនសង្ស័យខាងលេីនេះ បានចេញសែកគ្មានសាច់ប្រាក់ចំនួន១៣.០០០ដុល្លា…

  • ការស្ថាបនាផ្លូវ និងច្រាំងទន្លេត្រើយខាងកើត ចាប់ពីគល់ស្ពានព្រះមុនីវង្សចាស់ ក្នុងសង្កាត់ច្បារអំពៅទី២ រហូតដល់តំបន់អភិវឌ្ឍន៍កោះនរា

    ការស្ថាបនាផ្លូវ និងច្រាំងទន្លេត្រើយខាងកើត ចាប់ពីគល់ស្ពានព្រះមុនីវង្សចាស់ ក្នុងសង្កាត់ច្បារអំពៅទី២ រហូតដល់តំបន់អភិវឌ្ឍន៍កោះនរា

    រដ្ឋបាលរាជធានីភ្នំពេញចេញសេចក្ដីជូនដំណឹង ស្ដីពីការស្ថាបនាផ្លូវ និងច្រាំងទន្លេត្រើយខាងកើតអំពីបេតុង ចាប់ពីគល់ស្ពានព្រះមុនីវង្សចាស់ ក្នុងសង្កាត់ច្បារអំពៅទី២ រហូតដល់តំបន់អភិវឌ្ឍន៍កោះនរា ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។