-
រដ្ឋបាលខេត្តបាត់ដំបង គ្រោងដាក់ឲ្យដំណើរការស្ពានថ្មថ្មីមុខសាលាខេត្ត ជាបណ្តោះអាសន្ន

ក្រោយពីការសាងសង់រួចរាល់ជាស្ថាពរ និងរង់ចាំពេលវេលាសមស្របដើម្បីសម្ពោធដាក់ឲ្យដំណើរនូវស្ពានថ្មថ្មី១៣មករា ដែលសាងសង់ទន្ទឹមគ្នាជាមួយស្ពានថ្មចាស់ ដែលបន្សល់ទុកពីសម័យអាណានិគមនិយមបារាំង ដែលមកទល់ពេលនេះមានចំណាស់ជាង១០០ឆ្នាំហើយនោះ។ ក្នុងនោះអាជ្ញាធរ នៃ រដ្ឋបាលខេត្តបាត់ដំបងគ្រោងដាក់ឲ្យដំណើរការជាបណ្តោះអាសន្ន ក្នុងការបើកឲ្យធ្វើចរាចរណ៍លើស្ពានថ្មថ្មីមួយនេះ ឲ្យបានមុនថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើងដែលកាន់តែកៀកខិតចូលមកដល់ឆាប់ខាងមុខនេះ។ ការលើកឡើង របស់ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបងបែបនេះ គឺធ្វើឡើងក្នុងកិច្ចប្រជុំមួយរវាងរដ្ឋបាលខេត្ត ជាមួយនិងឯកឧត្តម អស់លោក ដែលជាថ្នាក់ដឹកនាំមន្ទីរជំនាញពាក់ព័ន្ធនិងកម្លាំងសមត្ថកិច្ចជំនាញ នៅរសៀលថ្ងៃទី០១ខែមេសាឆ្នាំ២០២១នេះ។ក្នុងគោលបំណងផ្តោតសំខាន់ ក្នុងការរៀបចំកែលម្អឲ្យប្រសើរឡើងបន្ថែមទៀតទាំងសណ្តាប់ធ្នាប់ការធ្វើចរាចរទៅមក ការដាក់ស្លាកសញ្ញាចរាចរណ៍ ការកំណត់កែប្រែ ផ្លូវមួយចំនួនជា “ផ្លូវឯកទិស”និងស្ពានចំនួន០២ កំណត់ជាស្ពានធ្វើចរាចរណ៍ជា “ស្ពានឯកទិស” ក្នុងនោះគឺមានស្ពានថ្មសម្តេចតេជោហ៊ុនសែន ដែលស្ថិតនៅមុខរតនាគារខេត្តដោយកំណត់ពីការធ្វើចរាចរណ៍ ឆ្លងស្ពាននេះបាន គឹកំណត់ការឆ្លងស្ពានមកពីទឹសតាដំបងក្រញូង។គ្រប់យានជំនិះបើកបរ អាចឆ្លងស្ពានថ្មសម្តេចតេជោ ដោយមកពីទឹសខាងកើត ឆ្លងទៅទឹសខាងលិច។ អ្នកមកពីទិសខាងលិច មិនអាចបើករឆ្លងស្ពានថ្មសម្តេចតេជោទៅទឹសខាងកើតបានទៀតទេ។ ដោយស្ពានថ្មសម្តេចតេជាជាស្ពានឯកទឹស សម្រាប់អ្នកបើកបរមកពីទឹសខាងកើតធ្វើដំណើរឆ្លងមកទិសខាងលិច។ ចំពោះអ្នកបើកបរយានជំនិះគ្រប់ប្រភេទដែលមកពីទិសខាងលិចបើចង់ឆ្លងទៅទិសខាងកើត គឺអាចឆ្លងបាន ដោយធ្វើដំណើរឆ្លងស្ពានថ្មថ្មី១៣មករា នៅមុខសាលាខេត្តដែលជាស្ពានឯកទឹសក្នុងការធ្វើដំណើរបើកបរឆ្លងយានជំនិះគ្រប់ប្រភេទ ឆ្ពោះទៅទិសខាងកើត និងទៅកាន៎គោលដៅផ្សេងៗទៀត។ ក្នុងកិច្ចប្រជុំនេះឯកឧត្តមអភិបាលខេត្ត ក៏បានជម្រុញឲ្យមន្ទីរជំនាញ និងសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ផ្លូវគោក របស់ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងពិនិត្យពិចារណាលើខ្លឹមសាររួមនៃចំណុចសំខាន់ៗ ដើម្បីជាគន្លឹះពិចារណាធ្វើការកែលម្អឲ្យបានប្រសើរទៀត។ជាពិសេស ការដាក់ស្លាកសញ្ញាពីការកំណត់ “ស្ពានឆ្លងឯកទឹស” និងស្លាកសញ្ញាការហាមឃាត់ពីការធ្វើចរាចរណ៍ទៅមក។ និងការដាក់កម្លាំងសមត្ថកិច្ចជំនាញ…
-
នីតិវិធីនៃការសុំច្បាប់អវត្តន៍មានពីកិច្ចប្រជុំរបស់ប្រធាន និងសមាជិកក្រុមប្រឹក្សា នៃរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញសេចក្ដីណែនាំលេខ០០៧ សណន ចុះថ្ងៃពុធ ០៣រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ រាជធានីភ្នំពេញ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ស្ដីពី នីតិវិធីនៃការសុំច្បាប់អវត្តមានពីកិច្ចប្រជុំរបស់ប្រធាន និងសមាជិកក្រុមប្រឹក្សា នៃរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។ ដោយ -រ៉ាវុធ
-
ក្រសួងយុត្តិធម៌ បើកកិច្ចប្រជុំពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស

ដោយ៖ម៉ាដេប៉ូរាជធានីភ្នំពេញ៖ក្រសួងយុត្តិធម៌និងភាគីពាក់ព័ន្ធបានបើកកិច្ចប្រជុំរួមគ្នាមួយដើម្បីវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី ១៤ ១៥ និង១៦ ខែមេសា ឆ្នាំ២០២១ខាងមុខ ។កិច្ចប្រជុំនេះដែរបានធ្វើឡើងតាមប្រព័ន្ធអេឡិចត្រូនិច តាមរយៈកម្មវិធី zoom ។ ក្នុងកិច្ចប្រជុំដែលបានរៀបចំឡើងកាលពីរសៀលថ្ងៃទី៣១ខែមីនាឆ្នាំ២០២១ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌និងជាប្រធានគណៈកម្មការថ្នាក់ជាតិ ពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស បានឱ្យដឹងថា ព្រះរាជក្រឹត្យការលើកលែងទោស និងបន្ធូរបន្ថយទោស គឺជាឧបករណ៍គតិយុត្តដ៏សំខាន់មួយ សម្រាប់ជួយជំរុញឱ្យទណ្ឌិតគ្រប់ៗរូប រក្សារបៀបរៀបរយ សណ្តាប់ធ្នាប់ មានសីលធម៌រស់នៅល្អ និងចេះកែប្រែខ្លួនឲ្យក្លាយជាមនុស្សល្អ ដើម្បីឆាប់ទទួលបានការអនុគ្រោះទោស។ ក្រសួងយុត្តិធម៌បានឱ្យដឹងតាមទំព័រហ្វេសប៊ុករបស់ខ្លួនថាក្នុង អង្គប្រជុំបានពិនិត្យ ពិភាក្សា និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស យ៉ាងផុលផុស និងទទួលបានការឯកភាព លើបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ខាងមុខនេះផងដែរ ។ ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការ និង ជាអ្នកនាំពាក្យក្រសួងយុត្តិធម៌បានបញ្ជាក់តាមប្រព័ន្ធអេឡិកត្រូនិកកន្លងមកថាក្នុងកិច្ចប្រជុំនេះធ្វើឡើងតាមសំណើសុំពីគណៈកម្មការរាជធានីខេត្តចំនួន២៣(ពន្ធនាគាររាជធានី-ខេត្តចំនួន ២៣) និងគណៈកម្មការក្រសួងមហាផ្ទៃ(មណ្ឌលអប់រំកែប្រែទាំង ៤) សរុបទណ្ឌិតមានចំនួន ៥៤២នាក់ (ស្រី…
-
វគ្គបណ្ដុះបណ្ដាលស្ដីពី ការប្រើប្រាស់ vCloudPoint និងគ្រប់គ្រងបន្ទប់កុំព្យូទ័រ តាមវិទ្យាល័យដែលមានអគារធនធាន

ក្រសួងអប់រំ យុវជន និងកីឡា តាមរយៈគម្រោងអភិវឌ្ឍន៍វិស័យអប់រំមធ្យមសិក្សាទុតិយភូមិ (USESDP) បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី ការប្រើប្រាស់ vCloudPoint និងគ្រប់គ្រងបន្ទប់កុំព្យូទ័រ តាមវិទ្យាល័យដែលមានអគារធនធាន ជូនដល់គណៈគ្រប់គ្រង និងលោកគ្រូ អ្នកគ្រូ នៅវិទ្យាល័យធនធាន និងវិទ្យាល័យបណ្ដាញ។ ថ្លែងក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលតាមអនឡាញ លោក សុក ថា ប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានបានសម្ដែងការកោតសរសើរដល់គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ ចំពោះការចូលរួមវគ្គបណ្ដុះបណ្ដាលពីចម្ងាយតាមអនឡាញ ដែលទទួលបាននូវចំណេះដឹង និងបទពិសោធន៍ថ្មីៗ ទាក់ទងទៅនឹងវិស័យបច្ចេកវិទ្យាព័ត៌មានសម្រាប់ជំនួយដល់ការបង្រៀនពីចម្ងាយតាមប្រព័ន្ធអេឡិចត្រូនិក ដែលជាកត្តាចាំបាច់បំផុតក្នុងបរិបទនាពេលបច្ចុប្បន្នដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ នៅកម្ពុជា ស្របតាមវិធានការនានារបស់រាជរដ្ឋាភិបាលកម្ពុជា។ ក្នុងឱកាសនេះផងដែរ លោកប្រធាន បានផ្ដាំផ្ញើឱ្យគណៈគ្រប់គ្រង លោកគ្រូអ្នកគ្រូ ដែលបានចូលរួមបណ្ដុះបណ្ដាលបន្តចែករំលែកចំណេះដឹងដល់សហការីនៅតាមវិទ្យាល័យរៀងខ្លួន ដើម្បីជំរុញការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន ជំនួយដល់ការបង្រៀន និងរៀនតាមប្រព័ន្ធអេឡិចត្រូនិកឱ្យបានធំទូលាយ និងទទួលបានប្រសិទ្ធភាពខ្ពស់៕ដោយ -រ៉ាវុធ
-
ថ្លៃលក់រាយប្រេងឥន្ធនៈ

-
ជនសង្ស័យម្នាក់ ពាក់ព័ន្ធ ករណីឆក់ទូរស័ព្ទដៃប្រជាពលរដ្ឋ ត្រូវនគរបាលប៉ុស្តិ៍គោកឃ្លាងឃាត់ខ្លួន

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំង ប៉ុស្តិ៍នគរបាលគោកឃ្លា ង នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ឃាត់ខ្លួនករណីឆក់យកទូរស័ព្ទដៃគេ កាលពីវេលាម៉ោង១៥និង០០នាទីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ នៅចំណុចមុខហាងលក់គ្រឿងអគ្គិសនីម៉ូដិនហូម ផ្លូវលេខ១០១៩ ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។ ជនសង្ស័យឈ្មោះ សុខា សុខជា ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ (មានសារធាតុញៀន) បានជិះម៉ូតូ១គ្រឿងម៉ាកហុងដាឃ្លីក ពណ៌ក្រហម ផលិតឆ្នាំ២០១៦ ពាក់ស្លាកលេខភ្នំពេញ1CL-8146 ធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃ១គ្រឿង ម៉ាកVIVO ពីជនរងគ្រោះឈ្មោះ ចាន់ វលិដា ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ សម្ភារបាត់បង់ គ្មាន , សម្ភារបន្សល់ទុក ម៉ូតូ១គ្រឿង ម៉ាកហុងដាឃ្លីក ពណ៌ក្រហម ផលិតឆ្នាំ២០១៦ ពាក់ស្លាកលេខភ្នំពេញ1CL-8146 របស់ជនសង្ស័យ…
-
សម្ដេចក្រឡាហោម ស ខេង ផ្ញើសារជូនពរគោរពជូនសម្ដេចអគ្គមហាសេនាបតីតេជោ ក្នុងឱកាសខួបចម្រើនជន្មាយុ

សម្ដេចក្រឡាហោមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការគោរពកោតសរសើរដ៏ស្មោះស្ម័គ្រ ចំពោះការដឹកនាំប្រកបដោយវីរភាពដ៏អង់អាច និង ឈ្លាសវៃរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលតែងខិតខំយកអស់កម្លាំងកាយ និងប្រាជ្ញាស្មារតី ពុះពារ ជម្នះរាល់ឧបសគ្គ ក្នុងការដោះស្រាយនូវរាល់ការលំបាកគ្រប់បែបយ៉ាងរបស់ប្រជាពលរដ្ឋ នៅក្នុងកាលៈទេសៈដែលប្រទេសកម្ពុជាកំពុងប្រឈមមុខនឹងការរាតត្បាតនៃជំងឺដ៏កាចសាហាវកូវីដ-១៩។ សម្ដេចឧបនាយករដ្ឋមន្ត្រីបានបន្តថា ក្រោមមគ្គុទ្ទេសក៍ប្រកបដោយ ភាពប៉ិនប្រសប់ និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី គោលនយោបាយគន្លឹះលើវិស័យសំខាន់ៗត្រូវបានកែលំអ និងវិធានការជាក់ស្តែងចាំបាច់នានា ត្រូវបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា សំដៅកាត់បន្ថយផលប៉ះពាល់មកលើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក៏ដូចជាគាំទ្រដល់សុខុមាលភាពសង្គម និងការរក្សាលំនឹងសេដ្ឋកិច្ចបានល្អប្រសើរ ក្នុងគោលដៅរួមចំណែកធានាបានរឹងមាំនូវសន្តិសុខ និងស្ថិរភាពជាតិ ដោយ ឈរលើស្មារតីតម្កល់ជាអាទិភាពនូវឧត្តមប្រយោជន៍ជាតិ និងប្រជាជន ។ តាងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីពន្ធនាគារ និងនគរបាលជាតិ នៃក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម បានគោរពបួងសួងគុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធទាំងឡាយក្នុងលោក សូមតាមបីបាច់ថែរក្សា និងប្រោះព្រំសព្ទសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូន សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ បានប្រកបដោយពុទ្ធពរទាំងបួន ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងចៀសផុតពីរោគាព្យាធិទាំងឡាយទាំងពួង កុំបីឃ្លៀងឃ្លាតឡើយ៕ ដោយ-រ៉ាវុធ
-
សារលិខិតជូនពររបស់សម្តេច ប្រមុខរដ្ឋស្តីទី ជូនសម្តេចអគ្គមហាសេនាបតីតេជោក្នុងឱកាសចម្រើនជន្មាយុ

-
ថយរថយន្តចេញពីឃ្លាំងកិនក្មេងប្រុសអាយុជាង៣ឆ្នាំម្នាក់បណ្តាលឱ្យស្លាប់

ភ្នំពេញ ៖ ក្មេងប្រុសអាយុជាង៣ឆ្នាំម្នាក់ត្រូវបានរថយន្តដឹកដែកថយក្រោយចេញពីឃ្លាំងកិនស្លាប់ យ៉ាងអាណោចអធម៌ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៤ និង៣០នាទីរសៀល ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ នៅចំណុចឃ្លាំងសប្បកម្មមួយកន្លែង ភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍ សែនជ័យ រាជធានីភ្នំពេញ ។ ជនរងគ្រោះឈ្មោះ រ៉េត សុពេជ្របញ្ញា ភេទប្រុសអាយុ៣ឆ្នាំ២ខែ ម្តាយឈ្មោះពៅ រតនា មុខរបរធ្វេីការគណនីនៅកន្លែងកេីតហេតុ។ ស្នាក់នៅសង្កាត់ បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ តាមសម្ដីម្តាយក្មេងរងគ្រោះបានប្រាប់ឲ្យដឹងថា គាត់មានកូនតែម្នាក់ រាល់ថ្ងៃពេលដែលគាត់មកធ្វេីការកូនរបស់គាត់ផ្ញេីម្តាយឲ្យជួយមេីលថែ តែនៅថ្ងៃកេីតហេតុដោយសារតែម្តាយគាត់មិនសូវស្រួលខ្លួន ទេីបគាត់យកកូនមកកន្លែងធ្វេីការជាមួយ។ ប្រភពដដែលបានបន្តថា លុះមកដល់វេលាកេីតហេតុកូនរបស់គាត់បានកំពុងលេងនៅខាងមុខឃ្លាំងនិងខាងក្រោយរថយន្តហ៊ីយាន់ដាយមួយគ្រឿង ពណ៍ស ពាក់ស្លាកលេខភ្នំពេញ2S 1524 បន្ទាប់មកមានបុរសម្នាក់ជាកម្មករធ្វេីការទីនោះបានឡេីងបេីករថយន្តរឺយ៉ែថយក្រោយចេញពីឃ្លាំងដោយមិនបានមេីលក៏កិនក្មេងបណ្តាលឲ្យស្លាប់ភ្លាមៗតែម្តង។ ភ្លាមនោះអ្នកបេីកបររថយន្តបង្កបានចុះគេចខ្លួនបាត់។ ក្រោយកេីតហេតុ សមត្ថកិច្ចបានចុះទៅដល់ចំណុចកេីតហេតុពិនិត្យជាក់ស្តែងនិងប្រគល់សពទៅក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី ដោយឡែកជនបង្កសមត្ថកិច្ចកំពុងស្រាវជ្រាវចាប់យកមកផ្ដន្ទាទោសតា មច្បាប់៕ដោយ ៖ ជីម ភារ៉ា
-
កម្មករ-និយោជិត ប្រមាណជិត១ពាន់នាក់បានទទួលផ្តល់ប្រាក់ឧបត្ថម្ភលើកទី៥៦ពីរាជរដ្ឋាភិបាល

ដោយ៖ម៉ាដេប៉ូរាជធានីភ្នំពេញ៖នៅថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០២១នេះក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្តីជូនដំណឹងមួយស្តីពីការបើកផ្ដល់ប្រាក់ឧបត្ថម្ភ លើកទី៥៦ ជូនបងប្អូនកម្មករ-និយោជិត សរុបចំនួន ៩ ៥៤១ នាក់នៅរោងចក្រ សហគ្រាសចំនួន ៣៩ ។ យោងតាមសេចក្តីជូនដំណឹងខាងលើនេះបានបញ្ជាក់ថាកម្មករ-និយោជិតដែលបានទទួលប្រាក់ឧបត្ថម្ភនេះគឺស្ថិតនៅ ក្នុងវិស័យកាត់ដេរ និងវិស័យទេសចរណ៍ ដែលត្រូវបានព្យួរកិច្ចសន្យាការងារ ស្របតាមស្មារតីនៃកញ្ចប់វិធានការ របស់រាជរដ្ឋាភិបាល៕(សូមមើលសេចក្តីជូនដំណឹងខាងក្រោម)