Category: ព័ត៌មានសង្គម

  • សម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញគោរពវិញ្ញាណក្ខន្ធសពម្តាយបង្កើតរបស់ឯកឧត្តមប្រាជ្ញ ចន្ទ

    សម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញគោរពវិញ្ញាណក្ខន្ធសពម្តាយបង្កើតរបស់ឯកឧត្តមប្រាជ្ញ ចន្ទ

    ភ្នំពេញ ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពមហាឧបាសិកា សេង ឃុត ម្តាយបង្កើតរបស់ឯកឧត្តមប្រាជ្ញ ចន្ទ ប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនង រដ្ឋសភា ព្រឹទ្ធសភា និងជាតំណាងរាស្រ្តមណ្ឌលខេត្តត្បូងឃ្មុំ ដែលបានទទួល មរណៈភាពកាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង០៦:៤០នាទីព្រឹក ក្នុងជន្មាយុ៩៩ឆ្នាំ ដោយជរាពាធ។ សពរបស់មហាឧបាសិកាបានតម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅភូមិគ្រឹះ ឯកឧត្តម ប្រាជ្ញ ចន្ទ ស្ថិតនៅផ្ទះលេខ៥៧ ផ្លូវ៣១៧ កែង៣១៩ ភូមិ៥ សង្កាត់បឹងកក់២ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ ៕ ដោយ / គ្រី សម្បត្តិ

  • ការស្វែងយល់ពីតថភាពសិទ្ធិមនុស្ស នៅកម្ពុជា

    ការស្វែងយល់ពីតថភាពសិទ្ធិមនុស្ស នៅកម្ពុជា

    ការស្វែងយល់ពីតថភាពសិទ្ធិមនុស្ស នៅកម្ពុជា។

  • ចាប់ផ្តើមស្ថាបនាផ្លូវ និងច្រាំងទន្លេបាសាក់ ត្រើយខាងកើតក្នុងខណ្ឌច្បារអំពៅ

    ចាប់ផ្តើមស្ថាបនាផ្លូវ និងច្រាំងទន្លេបាសាក់ ត្រើយខាងកើតក្នុងខណ្ឌច្បារអំពៅ

    ភ្នំពេញ៖ ទោះបីប្រទេសជាតិជួប នូវបញ្ហាជំងឺកូវីដ-១៩ កំពុងតែរំខានដល់សុខភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ រួមទាំងសេដ្ឋកិច្ចជាតិក៍ដោយ គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅតែដំណើរការដោយរលូនទៅផែនការ ដែលបានគ្រោងទុក ។ នៅព្រឹកថ្ងៃចន្ទ ទី០៥ ខែមេសា ឆ្នាំ២០២១ លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ និងលោក ហ៊ត គឹមនី អភិបាលរងខណ្ឌ បានអញ្ជើញចូលរួមក្រុងពាលីជាមួយក្រុមការងាររដ្ឋបាលរាជធានីភ្នំពេញ និងក្រុមហ៊ុនដែលទទួល បានសិទ្ធស្ថាបនាផ្លូវនិងច្រាំងទន្លេបាសាក់ត្រើយខាងកើត ដើម្បីបើកការដ្ឋានគម្រោងស្ថាបនាផ្លូវ និងច្រាំងទន្លេត្រើយខាងកើតអំពីបេតុង ចាប់ពីគល់ស្ពានព្រះមុនីវង្សចាស់ ក្នុងសង្កាត់ច្បារអំពៅទី២ រហូតដល់តំបន់អភិវឌ្ឍកោះនរា ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ សូមរំលឹកថា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ ក្រុមការងារបច្ចេកទេស លោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌ ច្បារអំពៅ បានចេញសេចក្តីជូនដំណឹងដល់អ្នកពាក់ព័ន្ធទីតាំងដីចំណីទន្លេបាសាក់ត្រើយខាងកើតចាប់ពីគល់ស្ពានព្រះមុនីវង្សចាស់ ទៅដល់តំបន់អភិវឌ្ឍន៍កោះនរា មានខ្លឹមសារថាៈ នាពេលខាងមុខរដ្ឋបាលរាជធានីភ្នំពេញ និងអនុវត្តគម្រោងស្ថាបនាផ្លូវ និងច្រាំងទន្លេបាសាក់ត្រើយខាងកើតអំពីបេតុង ចាប់ពីគល់ស្ពានព្រះមុនីវង្សចាស់ស្ថិតក្នុងសង្កាត់ច្បារអំពៅទី២ ទៅដល់តំបន់អភិវឌ្ឍន៍កោះនរា ស្ថិតក្នុងសង្កាត់និរោធ ។ ដូចនេះ ដើម្បីអោយដំណើរការនៃការអនុវត្តគម្រោងស្ថាបនាផ្លូវនិងច្រាំងទន្លេ បានរលូននិងមានប្រសិទ្ធិភាព រដ្ឋបាលខណ្ឌស្នើអ្នកពាក់ព័ន្ធទីតាំងដីចំណីទន្លេទាំងអស់ខាងលើ ត្រូវចូលរួមសហការជាមួយក្រុមការងារចុះបោះបង្គោលព្រំតាមនិយាមការនៃគម្រោងស្ថាបនាផ្លូវនិងច្រាំងទន្លេអំពីបេតុង ចាប់ពីគល់ស្ពានព្រះមុនីវង្សចាស់ស្ថិតក្នុងសង្កាត់ច្បារអំពៅទី២…

  • សារលិខិតរបស់សម្តេចតេជោ អបអរសាទរទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩ មេសា

    សារលិខិតរបស់សម្តេចតេជោ អបអរសាទរទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩ មេសា

    « សារលិខិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ប្រធានកិត្តិយសគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ អបអរសាទរទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩ មេសា លើកទី៤ ឆ្នាំ២០២១ ក្រោមប្រធានបទ រួមគ្នាទិញនិងប្រើប្រាស់ផលិតផលខ្មែរ គឺរួមគ្នាលើកកម្ពស់កិត្យានុភាពជាតិ។»

  • កិច្ចប្រជុំ ស្តីពីវិធានការធានាស្ថិរភាព សន្តិសុខ​សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្នុងឳកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ

    កិច្ចប្រជុំ ស្តីពីវិធានការធានាស្ថិរភាព សន្តិសុខ​សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្នុងឳកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ

    រាជធានីភ្នំពេញ ៖ ព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានដឹកនាំប្រជុំពីចម្ងាយតាមប្រព័ន្ធអេឡិចត្រូនិច ស្ដីពី “ វិធានការធានាស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ “ ដោយមានការចូលរួមពីថ្នាក់អគ្គស្នងការរងទាំងអស់ ឯកឧត្តម-លោកប្រធាននាយកដ្ឋាន-អង្គភាពពាក់ព័ន្ធ និងស្នងការនគរបាលរាជធានី-ខេត្ត។ បន្ទាប់ពីការអានខ្លឹមសារលម្អិត នៃសេចក្តីណែនាំស្តីពី វិធានការធានាស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិរួចមក ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិបានដាក់ចេញនូវគោលការណ៍រួមដូចខាងក្រោម៖ ទី១-គ្រប់នាយកដ្ឋាន-អង្គភាពចំណុះ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ត្រូវប្រកាសចំណុចខ្ពស់ពង្រឹងវិធានការសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈសម្រាប់ពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ពិសេសនៅតាមគោលដៅអាទិភាព វត្តអារាម រមណីយដ្ឋាន និងទីតាំងកន្លែងកម្សាន្តសប្បាយនានា ដោយត្រូវមានផែនការចាត់តាំងអនុវត្តច្បាស់លាស់។ ទី២-គ្រប់នាយកដ្ឋាន-អង្គភាព ត្រូវមានកម្មវិធីការងារជាក់ស្ដែងដូចខាងក្រោម៖ក.ធ្វើការប្ដូរវេនប្រចាំការ ២៤/២៤ម៉ោង ដើម្បីធានានិរន្តរភាពការងារខ.ត្រូវពង្រឹងក្រុមប្រចាំបញ្ជា…

  • ឯកឧត្តមអភិបាលខេត្តកណ្ដាល ចុះសំណេះសំណាលជាមួយកម្មករ កម្មការិនី នៅតំបន់សេដ្ឋកិច្ចពិសេស 7NG

    ឯកឧត្តមអភិបាលខេត្តកណ្ដាល ចុះសំណេះសំណាលជាមួយកម្មករ កម្មការិនី នៅតំបន់សេដ្ឋកិច្ចពិសេស 7NG

    ខេត្តកណ្ដាល៖ អភិបាលខេត្តកណ្ដាល ឯកឧត្តម គង់ សោភ័ណ្ឌ បានថ្លែងអំណរគុណ និងកោតសរសើរ ដល់ក្រុមហ៊ុន គ្រួសារសេវេន អែនជី (7NG) ដែលបានចូលរួមតាមការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ នាយករដ្ឋមន្ត្រី ដោយមិនបានយកថ្លៃឈ្នួល បន្ទប់ជួល និងថ្លៃទឹក ថ្លៃភ្លើង ចំនួន ៥០០បន្ទប់ រយៈពេល៣ខែ គិតចាប់ពីខែមេសា នេះតទៅ ក្នុងតំបន់សេដ្ឋកិច្ចពិសេស សេវេន អែនជី (7NG)។ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានថ្លែងអំណរគុណ និងកោតសរសើរ បែបនេះក្នុងឱកាសឯកឧត្តម អញ្ជើញសំណេះសំណាល និងសាកសួរសុខទុក្ខ បងប្អូន កម្មករ កម្មការិនី ដែលកំពុងស្នាក់នៅចំនួន ៥០០បន្ទប់ ក្នុងតំបន់សេដ្ឋកិច្ចពិសេស សេវេន អែនជី (7NG) ស្ថិតក្នុងឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១។ ឯកឧត្តម បានបន្តថា ការចូលរួមរបស់ ក្រុមហ៊ុន…

  • ទេយ្យទានសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈលោកឧកញ៉ា បណ្ឌិត ទ្រី ភាព និងលោកជំទាវ ប្រគេនព្រះសង្ឃគង់នៅវត្តចំនួន០៦

    ទេយ្យទានសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈលោកឧកញ៉ា បណ្ឌិត ទ្រី ភាព និងលោកជំទាវ ប្រគេនព្រះសង្ឃគង់នៅវត្តចំនួន០៦

    សៀមរាប-ព្រះវិហារ៖ នៅថ្ងៃទី០២ និងថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ ក្នុងស្ថានភាពដែលប្រទេសជាតិ បាននិងកំពុងទទួលរងនូវការរាតត្បាតពីជម្ងឺឆ្លងដ៏កាចសាហាវកូវីដ-១៩ សម្រាប់ព្រះសង្ឃគង់នៅក្នុងវត្ត បានជួបប្រទះការកង្វះខាតចង្ហាន់ ក៏ដូចជាសម្ភារៈមួយចំនួន។ ជាការសម្រាលផលលំបាកទាំងនេះ ក្រុមការងារតំណាងលោកឧកញ៉ា បណ្ឌិត ទ្រី ភាព អគ្គនាយក ក្រុមហ៊ុន ទ្រី ភាព គ្រុប និងលោកជំទាវ ឧកញ៉ា គៀន ស្រីនាង បាននាំយកទេយ្យទានដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រគេនព្រះសង្ឃគង់ក្នុងវត្តចំនួន ០៣ មានវត្តព្រះអង្គធំ (ភ្នំគូលែន) វត្ត្តព្រះក្រាល និងវត្តភ្នំរុំព័ទ្ធហៅវត្តពេីងតាគុយ ស្ថិតក្នុងស្រុកស្វាយលេី ខេត្តសៀមរាប ដោយក្នុង០១វត្តទទួលបាន -អង្ករ -មី -ទឹកដោះគោឆៅ -ទឹកសុទ្ធ -ទឹកក្រូច -ដបនិងទឹកអាកុល -ម៉ាស -ត្រីងៀត និងបច្ច័យចំនួន ១.០០០.០០០រៀល។ ក្នុងខណៈនោះដែរ ក្រុមការងារក៏បានឧបត្ថម្ភសម្រាប់សាលាស្រុកស្វាយលេី មានជា-ដបនិងទឹកអាកុល -ម៉ាស -ទឹកសុទ្ធ និងសម្ភារៈបរិក្ខារមួយចំនួន។ ដោយឡែកនៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ នេះ ក្រុមការងារបានបន្តយកទេយ្យទានប្រគេនព្រះសង្ឃគង់នៅវត្ត០៣…

  • អភិបាលខណ្ឌចំការមន ដឹកនាំមន្ត្រីមូលដ្ឋានចុះចែកអំណោយជូនដល់ប្រជាពលរដ្ឋចំនួន ៣០០គ្រួសារ ក្នុងសង្កាត់ផ្សារដើមថ្កូវ

    អភិបាលខណ្ឌចំការមន ដឹកនាំមន្ត្រីមូលដ្ឋានចុះចែកអំណោយជូនដល់ប្រជាពលរដ្ឋចំនួន ៣០០គ្រួសារ ក្នុងសង្កាត់ផ្សារដើមថ្កូវ

    ភ្នំពេញ ៖ លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន រួមជាមួយមន្ត្រីរដ្ឋបាលខណ្ឌ និងរដ្ឋបាលសង្កាត់ផ្សារដើមថ្កូវ នៅព្រឹកថ្ងៃសៅរ៍ ទី០៣ ខែមេសា ឆ្នាំ២០២១នេះ បានអញ្ជើញចុះចែកអំណោយជូនដល់ប្រជាពលរដ្ឋចំនួន ៣០០គ្រួសារ ដែលរស់នៅតាមមាត់ប្រឡាយបឹងត្របែក ក្នុងសង្កាត់ផ្សារដើមថ្កូវ។ ក្នុងសកម្មភាពចែកអំណោយខាងលើនេះ រដ្ឋបាលខណ្ឌចំការមន បានរៀបចំទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយឲ្យប្រជាពលរដ្ឋ ទទួលម្ដងចំនួន ២០គ្រួសារ និងរក្សាគម្លាតយ៉ាងតិច ១.៥០ម៉ែត្រពីគ្នា និងបានថែរក្សាអនាម័យអោយខ្ជាប់ខ្ជួន ដើម្បីចូលរួមក្នុងទប់ស្កាត់ និងបង្ការការរីករាលដាលនៃជំងឺកូវីដ-១៩ ឆ្លងចូលសហគមន៍នាពេលបច្ចុប្បន្ន។ ជាមួយគ្នានេះ រដ្ឋបាលខណ្ឌចំការមន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ឯកឧត្តម ស សុខា និងលោកជំទាវ ព្រមទាំងសប្បុរសជននានាដែលបានជួយឧបត្ថម្ភដល់រដ្ឋបាលខណ្ឌ សម្រាប់រៀបចំពិធីចែកអំណោយខាងលើនេះ និងសូមគោរពជូនឯកឧត្តម ស សុខា និងលោកជំទាវ ព្រមទាំងសប្បុរសជនទាំងអស់ អោយជួបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕ដោយ ៖ ជីម ភារ៉ា

  • ឯកឧត្តម អូន ព័ន្ទ្ធមុន្នីរ័ត្ន ផ្ញើលិខិតគោរពជូនពរ សម្តចអគ្គមហាសេនាបតីតេជោ ក្នុងឱកាសចម្រើនអាយុវឌ្ឍនា ៧០ ឆ្នាំ ឈានចូល ៧១ឆ្នាំ

    ឯកឧត្តម អូន ព័ន្ទ្ធមុន្នីរ័ត្ន ផ្ញើលិខិតគោរពជូនពរ សម្តចអគ្គមហាសេនាបតីតេជោ ក្នុងឱកាសចម្រើនអាយុវឌ្ឍនា ៧០ ឆ្នាំ ឈានចូល ៧១ឆ្នាំ

    ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ទ្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ផ្ញើលិខិតគោរពជូនពរ សម្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចម្រើនអាយុវឌ្ឍនា ៧០ ឆ្នាំ ឈានចូល ៧១ឆ្នាំ នាថ្ងៃអាទិត្យ ៧ រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែមេសា ឆ្នាំ ២០២១ ៕

  • រយៈពេល៣ខែ ឆ្នាំ២០២១ គ្រោះថ្នាក់ចរាចរណ៍ថយ១៥៣ករណី បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២០, អ្នកស្លាប់ថយ៦០នាក់

    រយៈពេល៣ខែ ឆ្នាំ២០២១ គ្រោះថ្នាក់ចរាចរណ៍ថយ១៥៣ករណី បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២០, អ្នកស្លាប់ថយ៦០នាក់

    ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក បានឲ្យដឹងថា រយៈពេល៣ខែ ឆ្នាំ២០២១នេះ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស បានថយចុះចំនួន១៥៣ករណី ស្មើនឹង១៧ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២០ ដែលនាំឲ្យចំនួនអ្នកស្លាប់ និងរបួសថយចុះមានការថយចុះ។ តាមរយៈ Facebook នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស ខេង បានបង្ហាញតួលេខថា ក្នុងត្រីមាសទី១ ឆ្នាំ២០២១នេះ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បានកើតឡើងសរុប ចំនួន៧៦៣លើក ថយចុះចំនួន១៥៣លើក ស្មើនឹង១៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាគឺ ត្រីមាសទី១ ឆ្នាំ២០២០ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ចំនួន៩១៦លើក។ សម្ដេចក្រឡាហោម ស ខេង ក៏បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផល នៃការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ ផ្លូវគោកត្រីមាសទី១ គឺគិតចាប់ពីខែមករា ដល់ដំណាច់ខែមីនា ឆ្នាំ២០២១នេះ ដែលអត្រាគ្រោះថ្នាក់ ស្លាប់ និងរងរបួសមានការថយចុះគួរឲ្យកត់សំគាល់ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីត្រីមាសទី១ឆ្នាំ២០២០។ សម្ដេចក្រឡាហោម ស…