Category: ព័ត៌មានសង្គម

  • ប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន៧៥គ្រួសារនៅខេត្តបាត់ដំបងបានទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជា

    ប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន៧៥គ្រួសារនៅខេត្តបាត់ដំបងបានទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជា

    លោកងួន រតនៈ អភិបាលខេត្ត និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបងនៅព្រឹកថ្ងៃទី៨មេសាឆ្នាំ២០២១ បាន ផ្តនាំអំណោយជូនដល់គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន៧៥គ្រួសារ នៅពីរទីតាំងផ្សេងគ្នា ដោយទីតាំងទី១ ស្ថិតនៅវត្តកន្ទឺ និងទីតាំងទី២ ស្ថិតនៅសាលាបឋមសិក្សាបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង។ លោក ងួន រតនៈ បានមានប្រសាសន៍ថា ជាធម្មតានៃធម្មជាតិ និងប្រែប្រួលអាកាសធាតុនាពេលបច្ចុប្បន្ន នៅពេលមានភ្លៀងធ្លាក់ដើមរដូវ ឬភ្លៀងកក់ខែមុនដំបូងគេ តែងតែមានការលាយឡំគ្នាជាមួយខ្យល់ ផ្គររន្ទះ ដែលបណ្តាលធ្វើឱ្យផ្ទះសម្តែងរបស់ ប្រជាពលរដ្ឋមួយចំនួនរងការខូចខាត និងមានការស្លាប់បាត់បង់ជីវិតមនុស្ស សត្វផងដែរ។ លោកអភិបាលខេត្ដក៏បានពាំនាំនូវការសាកសួរសុខទុក្ខពីប្រមុខរាជរដ្ឋាភិបាល និងសម្តេចកិតិ្ដព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋនៅពេលជួបគ្រោះធម្មជាតិនានាកន្លងមកដូចជា ទឹកជំនន់ និងខ្យល់កន្ត្រាក់ជាដើមនោះផងដែរ។ បើយោងតាមរបាយការណ៍គិតត្រឹមថ្ងៃទី៥មេសា ឆ្នាំ២០២១ មានក្រុង ស្រុក ចំនួន ៥ រួមមាន ក្រុងបាត់ដំបង ស្រុករតនមណ្ឌល ស្រុកសង្កែ ស្រុកបាណន់ និងស្រុកភ្នំព្រឹក ដែលបានរងគ្រោះដោយសារខ្យល់កន្ក្រាក់ បណ្តាលឱ្យប៉ើងដំបូលផ្ទះប្រមាណ ៩៣ ខ្នង និង រន្ទះបាញ់ ២លើក…

  • ការសម្តែងខ្សែភាពយន្តគំនូរជីវចលខ្នាតខ្លីរបស់អង្គការ Humane Society International ដើម្បីជួយដល់យុទ្ធនាការជាសកលដើម្បីហាមឃាត់ការធ្វើតេស្តគ្រឿងសម្អាងលើសត្វ

    ការសម្តែងខ្សែភាពយន្តគំនូរជីវចលខ្នាតខ្លីរបស់អង្គការ Humane Society International ដើម្បីជួយដល់យុទ្ធនាការជាសកលដើម្បីហាមឃាត់ការធ្វើតេស្តគ្រឿងសម្អាងលើសត្វ

    ភ្នំពេញ ៖ ផលិតករភាពយន្តហូលីវូត រួមទាំងតារាភាពយន្តជាច្រើនបានចូលរួមសហការជាមួយអង្គការ Humane Society International ដើម្បីផលិតខ្សែភាពយន្តជីវចលខ្នាតខ្លីមួយក្រោមចំណងជើងថា “ជួយសង្គ្រោះសត្វទន្សាយ Ralph – Save Ralph” កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ ដើម្បីបញ្ឈប់ការធ្វើតេស្តគ្រឿងសម្អាងលើសត្វនៅជុំវិញពិភពលោក។ ទោះបីជាមានការហាមឃាត់នៅក្នុងបណ្តាប្រទេសចំនួន ៤០ ក៏ដោយ ជាក់ស្តែងសកម្មភាពបែបនេះនៅតែកំពុងអនុវត្តន៍យ៉ាងស្របច្បាប់នៅឡើយ នៅតាមតំបន់ជាច្រើននៅលើពិភពលោក ក្នុងនោះរួមទាំងប្រទេសកម្ពុជាផងដែរ ហើយថែមទាំងមានប្រតិកម្មតបតផងដែរនៅតាមតំបន់មួយចំនួន ដែលជាហេតុធ្វើឱ្យសត្វជាច្រើនរាប់ពាន់ក្បាលនៅតែទទួលរងនូវការឈឺចាប់ និងស្លាប់យ៉ាងសោកសង្រែងឥតឈប់ឈរ ។ Taika Waititi, Ricky Gervais, Zac Efron, Olivia Munn, Pom Klementieff, Tricia Helfer និងអ្នកដទៃទៀត បានប្រមូលផ្តុំគ្នាដើម្បីជួយដល់អង្គការ HSI សំដៅឱ្យមានការផ្លាស់ប្តូរទម្លាប់បែបនោះ ដោយផ្តល់ជាសម្លេងតាមរយៈខ្សែភាពយន្តក្រោមចំណងជើងថា ជួយសង្គ្រោះសត្វទន្សាយ Ralph – Save Ralph ក្នុងគោលបំណងផ្តល់នូវពន្លឺឆ្លុះបញ្ចាំងអំពីទុក្ខវេទនារបស់សត្វដែលបានទទួលរងគ្រោះ ក៏ដូចជាបំផុសឱ្យមានការចូលរួមពីអ្នកប្រើប្រាស់ និងអ្នកធ្វើគោលនយោបាយស្របតាមបេសកកម្មរបស់ HSI ដើម្បីហាមឃាត់សកម្មភាពបែបនេះ ។…

  • លោកអភិបាលខណ្ឌច្បារអំពៅ ដាក់ទិសដៅឱ្យកម្លាំងសណ្តាប់ធ្នាប់ខណ្ឌចូលរួមពង្រឹងសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ

    លោកអភិបាលខណ្ឌច្បារអំពៅ ដាក់ទិសដៅឱ្យកម្លាំងសណ្តាប់ធ្នាប់ខណ្ឌចូលរួមពង្រឹងសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ

    ភ្នំពេញ៖ ស្របពេលដែលពិធីបុណ្យចូលថ្នាំថ្មីប្រពៃណីជាតិជិតឈានចូលមកដល់នាពេលខាងមុខ តែត្រូវបានរំខានដោយសារជំងឺឆ្លង កូវីដ-១៩ កំពុង តែគំរាមកំហែងសុខភាពនិងជីវភាពរស់ នៅរបស់ប្រជាពលរដ្ឋទូទាំងប្រទេស បានធ្វើអោយការប្រារព្ធពិធីបុណ្យចូល ឆ្នាំថ្មីត្រូវអាក់ខានទៅវិញ ។ ទោះជាយ៉ាងណាក៍ការងារសន្តិសុខនៅក្នុងមូលដ្ឋាន និង ការងារសណ្តាប់ធ្នាប់សាធារណៈ បរិស្ថាន អនាម័យ ត្រូវបានលោកចេង មុនីរ៉ា អភិបាលខណ្ឌដាក់ចេញដោយអនុវត្តជាប្រចាំដើម្បីពង្រឹងការងារនេះអោយបានប្រសើឡើងថែមទៀត ។ ជាថ្មីម្តងទៀត នៅវេលាម៉ោង១១,៣០នាទី ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ លោកអភិបាលខណ្ឌ ច្បារអំពៅ បានជួបសំណេះសំណាលផ្តាំផ្ញើរដល់កម្លាំងសណ្តាប់ធ្នាប់ខណ្ឌចំនួន៥០នាក់ និងចែកថវិកាដល់កម្លាំងសណ្តាប់ធ្នាប់សំរាប់ពិធីបុណ្យចូលឆ្នាំថ្មីក្នុងម្នាក់ៗ ១០ម៉ឺនរៀល ។ក្នុងពិធីនេះដែរលោកអភិបាលខណ្ឌបានជំរុញអោយកងកម្លាំងសណ្តាប់ធ្នាប់ ត្រូវចូលរួមពង្រឹងការងារសន្តិសុខនៅក្នុងមូលដ្ឋានអោយបានប្រសើរឡើងថែមទៀត ។ ស្របពេលនេះក្រុមការងារបច្ចេកទេសកំពុងចាក់អ៊ុតកៅស៊ូលើស្ពានព្រះមុនីវង្សចាស់ដូច្នេះហើយសូមអោយកម្លាំងសណ្តាប់ធ្នាបត្រូវចូលរួមសហការជាមួយកម្លាំងសមត្ថកិច្ចក្នុងការសម្រួលចរាចរ នៅលើផ្លូវជាតិលេខ១ និងលើស្ពាន់ព្រះមុនីវង្សថ្មីដែលត្រូវបានរដ្ឋបាលរាជធានីភ្នំពេញដាក់អោយធ្វើចរាចរបញ្ច្រាស់ទិសបណ្តោះអាសន្ន ។ ជាមួយគ្នានេះដែរលោកអភិបាលខណ្ឌបានណែនាំបន្ថែមអោយកម្លាំងសណ្តាប់ធ្នាប់ទាំងអស់ត្រូវអនុវត្តជានិច្ចនូវវិធាន ៣កុំ ៣ការពារ យើងត្រូវរួមគ្នាបង្ការ ទប់ស្កាត់ ជំងឺកូវីដ-១៩ កុំអោយរីក រាលដាលចូលសហគមន៍ ។ ចប់ពិធីសំណេះសំណាលលោកអភិបាលខណ្ឌបានផ្តល់ថវិកា ម្នាក់ៗ១០ម៉ឺនរៀល សម្រាប់បុណ្យចូលថ្នាំថ្មីប្រពៃណីជាតិ ៕ ប៊ុនធី-សណ្តោស

  • សម្តេច ហ៊ុន សែន៖ រាជរដ្ឋាភិបាលសម្រេច បានសមិទ្ធផលជាច្រើន ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ក្នុងឆ្នាំ២០២០ កន្លងទៅ

    សម្តេច ហ៊ុន សែន៖ រាជរដ្ឋាភិបាលសម្រេច បានសមិទ្ធផលជាច្រើន ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ក្នុងឆ្នាំ២០២០ កន្លងទៅ

    ដោយ៖តារារិទ្ធ ភ្នំពេញ៖ ក្នុងឆ្នាំកន្លងទៅរាជរដ្ឋាភិបាលសម្រេចបានការងារធំៗជាច្រើនវិស័យក្នុងនោះការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ស្ពានត្រូវបានបន្តអនុវត្តជាប់ជាប្រចាំស្របតាមការអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់ទី៤ដើម្បីបម្រើដល់វិស័យដឹកជញ្ជូននិងការធ្វើដំណើររបស់ប្រជាជន។រហូតមកដល់បច្ចុប្បន្នសមិទ្ធផលជាច្រើនក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធត្រូវបានរាជរដ្ឋាភិបាលសម្រេចបានក្នុងនោះមានផ្លូវជាតិផ្លូវខេត្តផ្លូវលំ ប្រមុខរាជរដ្ឋាភិបាលកម្ពុជានៅក្នុងសារលិខិតផ្ញើជូនជនរួមជាតិកម្ពុជាក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិបានលើកឡើងថា៖ជាក់ស្តែងក្នុងឆ្នាំ២០២០កន្លងទៅរាជរដ្ឋាភិបាលបានដាក់ឱ្យដំណើរការមានជាអាទិ៍ផ្លូវជាតិលេខ១១មានប្រវែង៩៦,៤៨គ.ម។ការលើកកម្រិតនិងថែទាំផ្លូវជាតិលេខ១មានប្រវែង៩៥,៧០គ.ម។ការលើកកម្រិតនិងថែទាំផ្លូវជាតិលេខ៦មានប្រវែង៤៩,៨៨គ.ម។ផ្លូវ៣៤ខ្សែមានប្រវែង៨២,១៤៥គ.ម.នៅក្រុងព្រះសីហនុខេត្តព្រះសីហនុ។ ថ្មីៗនេះបានដាក់ឱ្យដំណើរការស្ពានមិត្តភាពកម្ពុជា-ចិន(ស្ទឹងត្រង់-ក្រូចឆ្មារ)មានប្រវែង១,១៣១ម៉ែត្រនិងការបើកការដ្ឋានសាងសង់និងកែលម្អផ្លូវ៣៨ខ្សែមានប្រវែង១០៨,៧៤គ.មនៅក្រុងសៀមរាបខេត្តសៀមរាប។រីឯផ្លូវជនបទក្រាលកៅស៊ូនៅតាមបណ្តាខេត្តមួយចំនួនបានស្ថាបនារួចរាល់១០០%មានជាអាទិ៍(១)ផ្លូវ៩ខ្សែប្រវែង១៩៣,៩០គ.ម.នៅខេត្តត្បូងឃ្មុំ(២)ផ្លូវ១០ខ្សែប្រវែង១២៥,៥០គ.ម.នៅខេត្តពោធិ៍សាត់(៣)ផ្លូវ៨ខ្សែប្រវែង១០១,២០គ.ម,នៅខេត្តបាត់ដំបង(៤)ផ្លូវ៥ខ្សែប្រវែង៩០,៧០គ.ម.នៅខេត្តបន្ទាយមានជ័យនិង(៥)ផ្លូវ៦ខ្សែប្រវែង៥០គ.ម.នៅខេត្តកំពង់ចាម៕

  • ពង្វាងចរាចរណ៍នៅលើស្ពានព្រះមុនីវង្សចាស់ រយៈពេល៣ថ្ងៃ ដើម្បីបន្តការជួសជុល

    ពង្វាងចរាចរណ៍នៅលើស្ពានព្រះមុនីវង្សចាស់ រយៈពេល៣ថ្ងៃ ដើម្បីបន្តការជួសជុល

    ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១នេះ បានជូនដំណឹងស្តីពីការពង្វាងចរាចរណ៍នៅលើស្ពានព្រះមុនីវង្សចាស់។ រដ្ឋបាលរាជធានី បានឱ្យដឹងថា បន្ទាប់ពីជួសជុលផ្នែកខ្លះនៃស្ពានព្រះមុនីវង្សចាស់រួចមក ក្រុមការងារនឹងបន្តការជួសជុលកម្រាលស្ពាន ដោយត្រូវកាយបកកៅស៊ូចាស់ចេញ រួចអ៊ុតកៅស៊ូថ្មី ដែលការងារនេះចាំបាច់ត្រូវបិទចរាចរណ៍លើស្ពានព្រះមុនីវង្សចាស់ជាបណ្តោះអាសន្ន រយៈពេល៣ថ្ងៃ ចាប់ពីម៉ោង ៨:០០ នាទីព្រឹ ថ្ងៃទី០៨ ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ ដូច្នេះ ប្រជាពលរដ្ឋ ម្ចាស់រថយន្ត និងទោចក្រយានយន្តគ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់ស្ពានព្រះមុនីវង្សចាស់ ត្រូវពង្វាងចរាចរមកស្ពានព្រះមុនីវង្សថ្មី ដែលស្ពានព្រះមុនីវង្សថ្មីនេះនឹងដាក់ឱ្យធ្វើចរាចរណ៍ទាំងពីរទិសជាបណ្តោះអាសន្ន។ ចំពោះមុខនេះ ក្រុមការងារនឹងបន្តការជួសជុលកម្រាលស្ពាន ដោយត្រូវកាយបកកៅស៊ូចាស់ចេញ រួចអ៊ុតកៅស៊ូថ្មី ដែលការងារនេះចាំបាច់ត្រូវបិទចរាចរណ៍លើស្ពានព្រះមុនីវង្សចាស់ជាបណ្តោះអាសន្ន រយៈពេល៣ថ្ងៃ ចាប់ពីម៉ោង ០៨:០០ នាទីព្រឹក ថ្ងៃទី០៨ ខែមេសា ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១។ ផុតរយៈពេលនេះ នឹងបើកចរាចរលើស្ពានព្រះមុនីវង្សចាស់ជាធម្មតាឡើងវិញ។ ប្រជាពលរដ្ឋ ម្ចាស់រថយន្ត និងទោចក្រយានយន្តគ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់ស្ពានព្រះមុនីវង្សចាស់ ត្រូវពង្វាងចរាចរមកស្ពានព្រះមុនីវង្សថ្មី ដែលស្ពានព្រះមុនីវង្សថ្មីនេះនឹងដាក់ឱ្យធ្វើចរាចរណ៍ទាំងពីរទិសជាបណ្តោះអាសន្ន។ ទន្ទឹមនឹងនេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ម្ចាស់រថយន្ត…

  • ឧកញ៉ា ម៉ម វណ្ណឌី និងលោកជំទាវ ទៀង ផល្លា ឧបត្ថម្ភថវិកា ១០លានរៀល ជូនកាកបាទក្រហមកម្ពុជា ដើម្បីអបអរទិវា ៨ ឧសភា ២០២១

    ឧកញ៉ា ម៉ម វណ្ណឌី និងលោកជំទាវ ទៀង ផល្លា ឧបត្ថម្ភថវិកា ១០លានរៀល ជូនកាកបាទក្រហមកម្ពុជា ដើម្បីអបអរទិវា ៨ ឧសភា ២០២១

    សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឧកញ៉ា ម៉ម វណ្ណឌី និងលោកជំទាវ ទៀង ផល្លា ដែលបានឧបត្ថម្ភថវិកា ១០.០០០.០០០រៀល (ដប់លានរៀល) ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១ ក្រោមប្រធានបទ «ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ»។ នៅក្នុងឱកាសខួបទី១៥៨ ទិវា ៨ ឧសភា ឆ្នាំ២០២១នេះ កាកបាទក្រហមកម្ពុជា សូមអំពាវនាវ សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា សប្បុរសជន មកពីគ្រប់មជ្ឈដ្ឋានទាំងក្នុងវិស័យរដ្ឋ និងវិស័យឯកជន មេត្តាឧបត្ថម្ភគាំទ្រដោយសទ្ធាជ្រះថ្លា ដល់កាកបាទក្រហមកម្ពុជា ដើម្បីបន្តផ្តល់សេវាកម្មមនុស្សធម៌ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ។ សប្បុរសជនមានបំណងបរិច្ចាគមកទីស្នាក់ការកណ្តាល សូមទំនាក់ទំនង៖១៖ លោកជំទាវ ពុំ ចន្ទីនី 012 921 105២៖…

  • សារលិខិត សម្តេចតេជោ ផ្ញើជូនជនរួមជាតិកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

    សារលិខិត សម្តេចតេជោ ផ្ញើជូនជនរួមជាតិកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

    សារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនជនរួមជាតិកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥។

  • អាជ្ញាធរជាតិអប្សរាបានចាប់ផ្តើមធ្វើកំណាយស្រាវជ្រាវដើម្បីជួសជុលរចនាសម្ព័ន្ធស្រះ នឹងស្តារស្រះត្រពាំងសេះនៅមុខប្រាសាទអង្គរវត្តប៉ែកខាងជើងហើយ

    អាជ្ញាធរជាតិអប្សរាបានចាប់ផ្តើមធ្វើកំណាយស្រាវជ្រាវដើម្បីជួសជុលរចនាសម្ព័ន្ធស្រះ នឹងស្តារស្រះត្រពាំងសេះនៅមុខប្រាសាទអង្គរវត្តប៉ែកខាងជើងហើយ

    សៀមរាប៖ ក្រុមអ្នកជំនាញបានចាប់ផ្តើមធ្វើកំណាយស្រាវជ្រាវដែលប្រើរយ:ពេល២ខែ គឺយើងចាប់ផ្តើមដំណើរការតាំងថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ រហុតមកដល់ពេនេះ បន្ទាប់មកយើងនឹងធ្វើការជួសជុលរចនាសម្ព័ន្ធស្រះ នឹងស្តារស្រះត្រពាំងសេះ ដែលមានទីតាំងនៅមុខប្រាសាទអង្គរវត្តប៉ែកខាងជើង ស្រះនេះយើងត្រូវជីកកាយយកអាចម៍ភក់ចេញពីបាតស្រះជម្រៅ ១ ម៉ែត្រ ដោយប្រើប្រាសអេស្កាវ៉ាទ័រ វាមានទទឹង ១៧៥ ម៉ែត្រ និងបណ្តោយមាន ២៦៦ ម៉ែត្រ វាមានរាងជាចតុកោណកែង មានទំនប់ហុំព័ន្ធជុំវិញ មានផ្លូវបង្ហូរទឹក១ចេញទៅប៉ែកចាងលិចផងដែរ។ លោក ធឿន សាខុន មន្ត្រីបុរាណវិទូនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ និងជាមន្ត្រីគម្រោងជួសជុលរចនាសម្ព័ន្ធស្រះខាងមុខប៉ែកខាងជើងប្រាសាទអង្គរវត្ត បានឱ្យដឹងកាលពីថ្ងៃទី៧ ខែមេសានេះថា បច្ចុប្បន្ន ក្រុមការងារទាំងនេះ កំពុងបានចាប់ផ្តើមធ្វើកិច្ចការស្រាវជ្រាវតាំងថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ រហុតមកដល់ពេនេះ បាន១ខែជាងហើយ ក្នុងការស្រាវជ្រាវកំណាយនេះយើងសង្កេតឃើញមានរបាយអាចម៍ដីចាស់ៗ ដីខ្សាច់ ឥដ្ឋ និងក្រួសបាយក្រៀមជាដើម គឺជាគំហើញបានបញ្ជាក់ប្រាប់ថា នៅសម័យនោះ គេបានជីកយកអាចម៍ដីមកចាក់ទប់ធ្វើជាទំនប់ហើយ បន្ទាប់មកគេយកខ្សាច់មកដាក់រួច បានគេចាប់ផ្តើមដាក់ឥដ្ឋ និងក្រួសបាយក្រៀមថែម ដើម្បីទប់ទឹកបានជាប់ល្អប្រសើរ។ លោក បន្តថា យើងធ្វើកំណាយស្រាវជ្រាវជាមុនសិន ដើម្បីចង់ដឹងពីទំហំពិតនៃស្រះត្រពាំងសេះនេះ ថាតើវាមានទទឹងប៉ុន្មាន បណ្តោយប៉ុន្មាន ហើយរាងវាយ៉ាងម៉ិច នៅពេលយើងដឹងពីទំហំពិតប្រាកដហើយទើបចាប់ផ្តើមជួសជុលមើលពីស្ថានភាពខូចខាតជាក់ស្តែងតែម្តង…

  • កងកម្លាំងបោសសំអាតគ្រាប់យុទ្ធភណ្ឌ បានស្រង់នាវាចម្បាំង ដែលលិចតាំងពីសម័យសង្រ្គាម ចេញពីទឹក ទន្លេមេគង្គ មកលើគោក ១០០ភាគរយ

    កងកម្លាំងបោសសំអាតគ្រាប់យុទ្ធភណ្ឌ បានស្រង់នាវាចម្បាំង ដែលលិចតាំងពីសម័យសង្រ្គាម ចេញពីទឹក ទន្លេមេគង្គ មកលើគោក ១០០ភាគរយ

    ពិធីស្រង់នាវាចម្បាំង ដែលបានលិចនាសម័យសង្គ្រាម នាអំឡុងឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ នៅក្នុងភូមិសាស្ត្រ ត្រង់ចំណុចបណ្តោយដងទន្លេមេគង្គ ស្ថិតក្នុងភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ប្រព្រឹត្តឡើង នាព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ នេះ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាប្រចាំការ ក្រសួងការពារជាតិ និងប្រធានក្រុមការងារអន្តរក្រសួង ដើម្បី ចុះសិក្សា និងដោះស្រាយករណីរកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ក្នុងនាវាដែលលិចក្នុងទន្លេ តំណាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អមដំណើរ ដោយ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម និងតំណាងអភិបាល មកពីខេត្តកណ្តាល ព្រមទាំង ថ្នាក់ដឹកនាំមន្ទីរ អង្គភាព និងអាជ្ញាធរមូលដ្ឋាន ផងដែរ ។ បើតាម ឧត្តមសេនីយ៍ទោ ម៉ី សុភា មេបញ្ជាការបោសសម្អាតគ្រាប់មិនទាន់ផ្ទុះ នៃមជ្ឈមណ្ឌលជាតិគ្រប់គ្រង…

  • សេចក្តីជូនដំណឹង ស្ដីពីការពង្វាងចរាចរណ៍នៅលើស្ពានព្រះមុនីវង្សចាស់ជាបណ្ដោះអាសន្ន

    សេចក្តីជូនដំណឹង ស្ដីពីការពង្វាងចរាចរណ៍នៅលើស្ពានព្រះមុនីវង្សចាស់ជាបណ្ដោះអាសន្ន

    រដ្ឋបាលរាជធានីភ្នំពេញចេញសេចក្តីជូនដំណឹង ស្ដីពីការពង្វាងចរាចរណ៍នៅលើស្ពានព្រះមុនីវង្សចាស់ជាបណ្ដោះអាសន្នរយៈពេល០៣ថ្ងៃ ចាប់ពីម៉ោង ០៨:00នាទីព្រឹកថ្ងៃទី០៨ ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ ដើម្បីជួសជុលកម្រាលស្ពាន ដោយត្រូវកាយបកកៅស៊ូចាស់ចេញ រួចអ៊ុតកៅស៊ូថ្មីវិញ។