-
សម្តេច ហេង សំរិន បានផ្ញើសារលិខិតជូនពរចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

-
សម្តេចអគ្គម ហេង សំរិន បានផ្ញើសារលិខិតជូនពរជូន ចំពោះសម្តេចប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ

-
សម្តេចហេង សំរិន ៖សូមក្រាបបង្គំ ទូលថ្វាយនូវលិខិតថ្វាយព្រះពរ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា សូមក្រាបបង្គំ ទូលថ្វាយនូវលិខិតថ្វាយព្រះពរ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ គ.ស. ២០២១ ដែលនឹងឈានចូលមកដល់នាពេលខាងមុខ។
-
សម្តេចប្រធានរដ្ឋសភា៖ សូមក្រាបបង្គំទូលថ្វាយ នូវលិខិតថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា សូមក្រាបបង្គំទូលថ្វាយ នូវលិខិតថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ គ.ស. ២០២១ ដែលនឹងឈានចូលមកដល់នាពេលខាងមុខ។
-
ឯកឧត្តម ហួត ហាក់ តំណាងលោកជំទាវ ម៉ែន សំអន ប្រគល់អំណោយជូនរដ្ឋបាលខណ្ឌ អធិការដ្ឋាននគរបាលខណ្ឌ និងកងរាជអាវុធហត្ថខណ្ឌទាំង ១៤ នៃរាជធានីភ្នំពេញ

ឯកឧត្តម ហួត ហាក់ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយរាជធានីភ្នំពេញ បានប្រគល់អំណោយជូនរដ្ឋបាលខណ្ឌ អធិការដ្ឋាននគរបាលខណ្ឌ និងកងរាជអាវុធហត្ថខណ្ឌទាំង ១៤ នៃរាជធានីភ្នំពេញ នារសៀលថ្ងៃសុក្រ ១២រោច ខែចេត្ត ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ ទីស្តីការក្រសួង ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ក៏បានពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពី សំណាក់លោកជំទាវកិត្តិសង្គហបណ្ឌិត ជូនដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលបានចូលរួមនាពេលនេះ ដោយក្តីនឹករលឹក និងបានគិតគូរអំពីសុខទុក្ខរបស់បងប្អូននៅក្នុងមូលដ្ឋានរាជធានីភ្នំពេញផងដែរ ។ ក្នុងនាមលោកជំទាវកិត្តិសង្គហបណ្ឌិត ឯកឧត្តម ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី នៅមូលដ្ឋាននីមួយៗ បានយកចិត្តទុក្ខដាក់បំពេញភារកិច្ច ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនទទួលបានលទ្ធផលគួរជាទីមោទនៈ ជាពិសេស ការចូលរួមប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ ។…
-
ក្រសួងការងារជូនដំណឹងពីការបើកប្រាក់ឧបត្ថម្ភ លើកទី៥៩ ជូនកម្មករ-និយោជិតចំនួនជាង ២,៥០០នាក់

ដោយ៖ម៉ាដេប៉ូរាជធានីភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១នេះបានចេញសេចក្តីជូនដំណឹងស្តីពីការបើកប្រាក់ឧបត្ថម្ភ លើកទី៥៩ ជូនកម្មករ-និយោជិតចំនួន ២,៥៥២នាក់។ បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារបានបញ្ជាក់ថាកម្មករ-និយោជិតដែលបានបើកប្រាក់ឧបត្ថម្ភនេះមានរោងចក្រ សហគ្រាសចំនួន២៩ ក្នុងវិស័យកាត់ដេរ និងវិស័យទេសចរណ៍ ដែលទទួលបានការ អនុញ្ញាត ព្យូរកិច្ចសន្យាការងារ ស្មារតីជុំទី៣ នៃកញ្ចប់វិធានការ របស់រាជរដ្ឋាភិបាល។ ក្រសួងការងារបានឱ្យដឹងបន្ថែមថា ធនាគារឯកទេសវីង នឹងផ្ញើសារអំពីការបើកប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលទៅលេខទូរសព្ទ ដែលបងប្អូនបានផ្តល់មកឱ្យក្រសួងតាមរយៈ រដ្ឋបាលរោងចក្រ សហគ្រាសនាពេលកន្លងមក។ សម្រាប់ប្រាក់ឧបត្ថម្ភនេះដែរនឹងត្រូវបើកផ្តល់ជាប្រាក់រៀល និងអាស្រ័យលើចំនួនថ្ងៃនៃការព្យួរកិច្ចសន្យាការងារ ក្នុងនោះចំនួន៖ ៦០ ០០០រៀល (១៥ដុល្លារអាមេរិក) សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេល ៧ថ្ងៃ ដល់ ១០ថ្ងៃ ១២០ ០០០រៀល (៣០ដុល្លារអាមេរិក) សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេល ១១ថ្ងៃ ដល់ ២០ថ្ងៃ ១៦០ ០០០រៀល (៤០ដុល្លារអាមេរិក) សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេលចាប់ពី ២១ថ្ងៃ ដល់ ១ខែ។សូមបញ្ជាក់ថា សម្រាប់បងប្អូនដែលព្យួរកិច្ចសន្យាការងាររយៈពេល ២ខែ ប្រាក់ឧបត្ថម្ភនឹងត្រូវបើកជា ២លើក ដោយលើកទី២ នឹងបើកនៅថ្ងៃទី៣…
-
ឯកឧត្តម សាយ សំអាល់ និងលោកជំទាវ ឧបត្ថម្ភថវិកា១ម៉ឺនដុល្លារ ក្នុងឱកាសខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១

ភ្នំពេញ ៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងលោកជំទាវ ឌិត នីតា ឧបត្ថម្ភថវិកា ១ម៉ឺនដុល្លារអាមេរិក ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១នេះ។ ឯកឧត្តម សាយ សំអាល់ និងលោកជំទាវ កន្លងមកតែងតែចូលរួមឧបត្ថម្ភថវិកាជារៀងរាល់ឆ្នាំ ដល់កាកបាទក្រហមកម្ពុជាសម្រាប់ទិវា ៨ឧសភា។ កន្លងមកនេះ ឯកឧត្តម ក៏តែងតែបានចូលរួមឧបត្ថម្ភថវិកា ជួយដល់យុទ្ធនាការផ្សេងៗរបស់ប្រមុខរាជរដ្ឋាភិបាល ព្រមទាំងបានចូលរួមជួយឧបត្ថម្ភដល់កម្មវិធីសប្បុរសជាច្រើនទៀត។ សប្បុរសជនមានបំណងបរិច្ចាគមកទីស្នាក់ការកណ្តាល សូមទំនាក់ទំនង៖១៖ លោកជំទាវ ពុំ ចន្ទីនី 012 921 105២៖ លោកជំទាវ ម៉ែន នារីសោភ័គ 012 810 854៣៖ ឯកឧត្តម ឌួង អេលីត 017 248 888
-
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានឧបត្ថម្ភ ១០លានរៀល ជូនអនុសេនីយ៍ឯក ភឿន ភិរៈ ដែលមានការពារសន្តិសុខ នៅធនាគារABA សាខាស្ពានអាកាសផ្សារដីហុយ

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១នេះ បានឧបត្ថម្ភថវិកាចំនួន ១០លានរៀល ដើម្បីជួយសម្រាលការលំបាកផ្នែកជីវភាពដល់លោកអនុសេនីយ៍ឯក ភឿន ភិរៈ មន្ត្រីនគរបាលអង្គភាពតម្រួតបទបញ្ជា ដែលមានភារកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ នៅធនាគារABA សាខាស្ពានអាកាសផ្សារដីហុយ ដែលថវិកានេះបានផ្តល់ជូនតាមរយៈ សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ។ លោកអនុសេនីយ៍ឯក ភឿន ភិរៈ មានមុខរបរបន្ថែមជាសន្តិសុខយាមធនាគារ ABA ប្រចាំការពេលយប់ ហេីយកាលពីយប់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ លោកបានប្រើសិទ្ធិការពារខ្លួនក្នុងពេលបំពេញភារកិច្ចត្រូវបានមហាជនធ្វើការគាំទ្រ ព្រមទាំងអាណិតអាសូរជាពន់ពេក។ ក្នុងករណីនេះព្រះរាជអាជ្ញាសាលាដំបូងរាជធានីភ្នំពេញបានពិនិត្យភស្តុតាងជាវីដេអូ និងឯកសារពាក់ព័ន្ធក្នុងសំនុំរឿងនេះ ហើយព្រះរាជអាជ្ញា បានដោះលែងលោក ភឿន ភិរៈ ឱ្យមានសេរីភាពវិញ និងបន្តការស៊ើបអង្កេតលើករណីនេះបន្ថែមទៀតផងដែរ៕
-
ភ្លៀងធ្លាក់នៅរាជធានីភ្នំពេញ ដោយសារជ្រលងសម្ពាធទាប ពីសមុទ្រឥណ្ឌា

ក្រសួងធនធានទឹកនិងឧតុនិយម បានបញ្ជាក់ថា នៅរសៀលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១នេះ មានភ្លៀងធ្លាក់លីរាជធានីភ្នំពេញ ដោយសារជ្រលងសម្ពាធទាបរុញពីសមុទ្រឥណ្ឌា ព្រមពេលជាមួយគ្នានេះខ្យល់ពីសមុទ្រចិនខាងត្បូង(កើត) ក៏បានចាប់ផ្តើមបង្កើនឥទ្ធិពលជាបន្ត បន្ទាប់ជាមួយនឹងបាតុភូតផ្សេងៗ ដូចជា ភ្លៀង ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ វិសម្ពាធនិងអាចមានដល់កម្រិតជាកូនព្យុះ អំឡុងពេលបុណ្យចូលឆ្នាំថ្មីខាងមុខ។ ឯកឧត្តម ចាន់ យុត្ថា អ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយមបានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី៩ខែមេសាឆ្នាំ២០២១ថា រសៀលនេះ មានភ្លៀងធ្លាក់លើរាជធានីជាមួយនឹងខ្យល់បក់បោកខ្កាំងដោយសារឥទ្ធិពល នៃជ្រលងសម្ពាធទាប រុញមកពីសមុទ្រឥណ្ឌានិងការកើនឡើងជាលំដាប់នៃឥទ្ធិពល ខ្យល់រុញមកពីសមុទ្រចិនខាងត្បូង (កើត) ធ្វើឱ្យមានភ្លៀងធ្លាក់ជាមួយបាតុភូតផ្គរ រន្ទះ និង ខ្យល់កន្ត្រាក់កើតមានឡើងស្ទើររាល់ជាថ្ងៃ ជាពិសេសនៅតំបន់ទំនាប កណ្តាលភាគ ពាយព្យ។ បាតុភូតទាំងពីរបានកើតមាន ឡើងព្រមគ្នានេះធ្វើឱ្យស្ថានភាពភ្លៀងនិងខ្យល់វិលវល់ម្តងរុញមកពីនិរតី ម្តងរុញ មកពីឦសាននិងម្តងរុញមកពីសមុទ្រចិនខាងត្បូង(កើត) តែចាប់ពីចុងសប្តាហ៍ នេះទៅខ្យល់រុញមកពីសមុទ្រចិនខាងត្បូងនឹងបង្កើនឥទ្ធិពល បង្កឱ្យមានបាតុភូត ផ្សេងៗកើតឡើងជាបន្តបន្ទាប់។ឯកឧត្តម ចាន់ យុត្ថា និយាយឱ្យដឹងទៀតថា បាតុភូតផ្សេងៗនៅក្នុងសមុទ្រប៉ាស៊ីហ្វិកខាងលិចបានចាប់ផ្តើមកើតមាននិងមានដំណើររុញមករកប្រទេសហ្វីលីពីន រួចឆ្លងចូលក្នុងសមុទ្រចិនខាងត្បូងក្លាយទៅជាវិសម្ពាធ(TD) ឬជាកូនព្យុះទី២នៅ ក្នុងសមុទ្រចិនខាងត្បូងអំឡុងពេលបុណ្យចូលឆ្នាំថ្មីខាងមុខ ដោយនៅពេលនេះ ខ្យល់ពីសមុទ្រប៉ាស៊ីហ្វិកខាងលិច បានរុញចូលមកក្នុងសមុទ្រចិនខាងត្បូងជាបន្ត បន្ទាប់ ធ្វើឱ្យមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរនៅក្នុងប្រទេសកម្ពុជារាល់…
-
រថយន្តដឹកទំនិញធុនធំបើកបុកបុរសម្នាក់កំពុងជិះម៉ូតូពីក្រោយ និងកិនអូសជិត១០ម៉ែត្រ បណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម

ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនិងកន្លែងកេីតហេតុ ខណៈកំពុងជិះម៉ូតូតាមផ្លូវត្រូវបានរថយន្តហុីយ៉ាន់ដាយ ដឹកទំនិញធុនធំបើកបុកពីក្រោយ និងកិនអូសជិត១០ម៉ែត្រ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ កាលពីវេលាម៉ោង១ និង ៣០នាទីរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ ២០២១ ស្ថិតនៅត្រង់ចំណុចគល់ស្ពានព្រែកជ្រៃ ក្នុងភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ តៃកុងរថយន្តបង្កមានឈ្មោះ ប៉ក់ កវី ភេទប្រុស អាយុ២០ឆ្នាំ អាស័យដ្ឋាន ភូមិព្រៃតាម៉ៅ ឃុំគីរីចុងកោះ ស្រុកគីរីវង់ ខេត្តតាកែវ ។ ចំណែកសពជនរងគ្រោះមានឈ្មោះ សុឹម ចាន់ឌឿន ភេទប្រុស អាយុ៣៥ឆ្នាំ អាស័យដ្ឋាន ភូមិពពេល ឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាស្កុបពី ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ កំពង់ធំ 1D-6269 បានធ្វេីដំណេីរតាមបណ្ដោយផ្លូវ២១៧ ទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុក៏មានរថយន្តបង្កម៉ាក ហុីយ៉ាន់ដាយ (ប្រភេទដឹកទំនិញធុនធំ)ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង…