-
ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ធនាគារជាតិ នៃកម្ពុជា សូមគោរពជូនពរ ជូនចំពោះសម្ដេចតេជោ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ក្នុងឱកាសដ៏មង្គលសួស្តី បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ថ្នាក់ដឹកនាំ និងមន្រ្តីបុគ្គលិក ធនាគារជាតិ នៃកម្ពុជា សូមគោរពជូនពរ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរ ជូនចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាទីគោរពដ៏ខ្ពង់ខ្ពស់ សូមទទួលបាននូវបញ្ញាញាណភ្លឺថ្លា កម្លាំងពលំមាំមួន សុខភាពល្អបរិបូរណ៍ ជន្មាយុយឺនយូរ ដើម្បីបន្តដឹកនាំព្រះរាជាណាចក្រកម្ពុជា ឆ្ពោះទៅរកការអភិវឌ្ឍ និងភាពរីកចម្រើន ថ្កុំថ្កើនរុងរឿងជារៀងរហូត ។
-
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អំណរគុណ និងកោតសរសើរ រដ្ឋបាលខេត្តសៀមរាប ក្នុងការចូលរួមពង្រឹងការអនុវត្តច្បាប់ស្តីពីទូរគមនាគមន៍ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅថ្ងៃទី១៣ខែមេសា ឆ្នាំ២០២១ បានធ្វើការថ្លែងអំណរគុណនិងសូមកោតសរសើរ រដ្ឋបាលខេត្តសៀមរាប ដែលបានផ្តល់កិច្ចសហការល្អប្រសើរក្នុងការពង្រឹងការអនុវត្តច្បាប់ស្តីពីទូរគមនាគមន៍ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ដែលតម្រូវឱ្យប្រតិបត្តិករទូរគមនាគមន៍ នៅខេត្តសៀមរាប ស្នើសុំលិខិតអនុញ្ញាតសាងសង់បង្គោលអង់តែន និងហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ ពីនិយ័តករទូរគមនាគមន៍កម្ពុជា មុនពេលសាងសង់។ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមលើកទឹកចិត្តឱ្យរដ្ឋបាលខេត្តសៀមរាបបន្តអនុវត្តវិធានការ និងមានចំណាត់ការចំពោះប្រតិបត្តិករទូរគមនាគមន៍ណាដែលមិនគោរពតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្ត។ ក្នុងករណីចាំបាច់ រដ្ឋបាលខេត្តសៀមរាបអាចជូនដំណឹង ឬស្នើសុំកិច្ចសហការជាបន្ទាន់ពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដើម្បីស្វែងរកដំណោះស្រាយ និងមានចំណាត់ការទាន់ពេលវេលានិងប្រកបដោយប្រសិទ្ធភាព។ ទន្ទឹមនឹងនេះ ក្រសួងសូមអំពាវនាវ និងលើកទឹកចិត្តឱ្យរដ្ឋបាលរាជធានី និងខេត្តផ្សេងៗទៀតចូលរួមសហការជាមួយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងនិយ័តករទូរគមនាគមន៍កម្ពុជា ដើម្បីពង្រឹងការអនុវត្តច្បាប់និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗពាក់ព័ន្ធវិស័យទូរគមនាគមន៍ឱ្យកាន់តែមានប្រសិទ្ធភាព។ កិច្ចសហការរបស់អាជ្ញាធរមូលដ្ឋាន គឺជាផ្នែកសំខាន់មួយនៃការបង្កើនគុណភាពសេវាទូរគមនាគមន៍នៅទូទាំងប្រទេស។
-
ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងបរិស្ថាន សូមគោរពជូនពរ ជូនចំពោះ សម្តេចធម្មវិសុទ្ធវ័ង្សា សៅ ទី ហេង សំរិន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ក្នុងឱកាសដ៏មង្គលសួស្តី បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងបរិស្ថាន សូមគោរពជូនពរ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរ ជូនចំពោះ សម្តេចធម្មវិសុទ្ធវ័ង្សា សៅ ទី ហេង សំរិន ជាទីគោរពដ៏ខ្ពង់ខ្ពស់ សូមទទួលបាននូវបញ្ញាញាណភ្លឺថ្លា កម្លាំងពលំមាំមួន សុខភាពល្អបរិបូរណ៍ ជន្មាយុយឺនយូរ ដើម្បីគាំទ្រដល់ការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ឱ្យសម្រេចបានជោគជ័យថ្មីៗបន្ថែមទៀត។
-
ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងបរិស្ថាន សូមគោរពជូនពរ ជូនចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ក្នុងឱកាសដ៏មង្គលសួស្តី បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងបរិស្ថាន សូមគោរពជូនពរ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរ ជូនចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់ សូមទទួលបាននូវបញ្ញាញាណភ្លឺថ្លា កម្លាំងពលំមាំមួន សុខភាពល្អបរិបូរណ៍ ជន្មាយុយឺនយូរ ដើម្បីបន្តដឹកនាំកាកបាទក្រហមកម្ពុជា ឱ្យសម្រេចបានជោគជ័យថ្មីៗបន្ថែមទៀត។
-
សារលិខិតជូនពររបស់សម្តេច សាយ ឈុំ ជូនចំពោះសម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

សារលិខិតជូនពររបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះសម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ គ្រិស្តសករាជ ២០២១។
-
ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងបរិស្ថាន ចូលរួមថ្វាយព្រះសព្វសាធុការពរជ័យ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងបរិស្ថាន ចូលរួមថ្វាយព្រះសព្វសាធុការពរជ័យ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសដ៏មង្គលសួស្តី បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥។
-
ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងបរិស្ថាន ចូលរួមថ្វាយព្រះសព្វសាធុការពរជ័យ សម្តេចព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងបរិស្ថាន ចូលរួមថ្វាយព្រះសព្វសាធុការពរជ័យ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសដ៏មង្គលសួស្តី បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥។
-
ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងបរិស្ថាន សូមគោរពជូនពរ ជូនចំពោះ សម្តេច ហ៊ុន សែន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ក្នុងឱកាសដ៏មង្គលសួស្តី បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងបរិស្ថាន សូមគោរពជូនពរ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរ ជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់ សូមទទួលបាននូវបញ្ញាញាណភ្លឺថ្លា កម្លាំងពលំមាំមួន សុខភាពល្អបរិបូរណ៍ ជន្មាយុយឺនយូរ ដើម្បីបន្តបេសកកម្មដ៏ឧត្តុង្គឧត្តម ដឹកនាំប្រទេសជាតិឆ្ពោះទៅរកការអភិវឌ្ឍដោចីរភាព និងភាពរីកចម្រើនថ្កុំថ្កើនរុងរឿងជារៀងរហូត។
-
ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងបរិស្ថាន សូមគោរពជូនពរជូនចំពោះសម្តេច សាយ ឈុំ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ក្នុងឱកាសដ៏មង្គលសួស្តី បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងបរិស្ថាន សូមគោរពជូនពរ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរ ជូនចំពោះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់ សូមទទួលបាននូវបញ្ញាញាណភ្លឺថ្លា កម្លាំងពលំមាំមួន សុខភាពល្អបរិបូរណ៍ ជន្មាយុ យឺនយូរ ដើម្បីបន្តដឹកនាំស្ថាប័នព្រឹទ្ធសភា ឱ្យសម្រេចបានជោគជ័យថ្មីៗបន្ថែមទៀត។
-
ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងបរិស្ថាន សូមគោរពជូនពរ ជូនចំពោះ សម្តេច ហេង សំរិន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ក្នុងឱកាសដ៏មង្គលសួស្តី បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងបរិស្ថាន សូមគោរពជូនពរ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរ ជូនចំពោះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់ សូមទទួលបាននូវបញ្ញាញាណភ្លឺថ្លា កម្លាំងពលំមាំមួន សុខភាពល្អបរិបូរណ៍ ជន្មាយុយឺនយូរ ដើម្បីបន្តដឹកនាំស្ថាប័នរដ្ឋសភា ឱ្យសម្រេចបានជោគជ័យថ្មីៗបន្ថែមទៀត។