Category: ព័ត៌មានសង្គម

  • សម្តេចព្រះមហាក្សត្រី ប្រទានសាររំលែកមរណទុក្ខ ជូនលោកជំទាវ ភរិយាសព ឯកឧត្តម ម៉ៅ អាយុទ្ធ ដែលបានទទួលមរណភាព

    សម្តេចព្រះមហាក្សត្រី ប្រទានសាររំលែកមរណទុក្ខ ជូនលោកជំទាវ ភរិយាសព ឯកឧត្តម ម៉ៅ អាយុទ្ធ ដែលបានទទួលមរណភាព

    សម្តេចព្រះមហាក្សត្រី ប្រទានសាររំលែកមរណទុក្ខ ជូនលោកជំទាវភរិយាសព ឯកឧត្តម ម៉ៅ អាយុទ្ធ ដែលបានទទួលមរណភាព នៅមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត ៕

  • ព្រះមហាក្សត្រ ប្រទានសាររំលែកមរណទុក្ខ ជូនលោកជំទាវភរិយាសព ឯកឧត្តម ម៉ៅ អាយុទ្ធ ដែលបានទទួលមរណភាព

    ព្រះមហាក្សត្រ ប្រទានសាររំលែកមរណទុក្ខ ជូនលោកជំទាវភរិយាសព ឯកឧត្តម ម៉ៅ អាយុទ្ធ ដែលបានទទួលមរណភាព

    ព្រះមហាក្សត្រ ប្រទានសាររំលែកមរណទុក្ខ ជូនលោកជំទាវភរិយាសព ឯកឧត្តម ម៉ៅ អាយុទ្ធ ដែលបានទទួលមរណភាព នៅមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត ៕

  • នគរបាលប៉ុស្ដិ៍ភ្នំពេញថ្មី ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៩នាក់ជាបន្តបន្ទាប់ ខណៈប្រមូលផ្ដុំគ្នាលេងល្បែងសុីង និងផឹកសុី ល្មើសវិធានការក្រសួងសុខាភិបាល

    នគរបាលប៉ុស្ដិ៍ភ្នំពេញថ្មី ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៩នាក់ជាបន្តបន្ទាប់ ខណៈប្រមូលផ្ដុំគ្នាលេងល្បែងសុីង និងផឹកសុី ល្មើសវិធានការក្រសួងសុខាភិបាល

    ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ ២០២១នេះ កម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលភ្នំពេញថ្មី នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានឃាត់ខ្លួនជនសង្ស័យ០៩នាក់ជាបន្តបន្ទាប់ ពាក់ព័ន្ធ ករណីល្មើសវិធានការក្រសួងសុខាភិបាល (ប្រមូលផ្តុំគ្នាលេល្បែងស៊ីសងបៀ ,និងផឹកសុី ) ។ ប្រតិបត្តិការ ចុះបង្ក្រាបរបស់សមត្ថកិច្ចប៉ុស្ដិ៍រដ្ឋបាលភ្នំពេញថ្មី មានចំនួន៣លេីកក្នុងយប់ថ្ងៃតែមួយនៃថ្ងៃទី១៧ ខែមេសា ឆ្នាំ ២០២១ រួមទាំងដកហូតវត្ថុតាងមួយចំនួនទៀត ដែលពួកគេល្មើសវិធានការក្រសួងសុខាភិបាល ។ បច្ចុប្បន្ននេះ ជនសង្ស័យប្រុសស្រីទាំង០៩នាក់រួមនុងវត្ថុតាងកំពុងបញ្ចូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕ ដោយ ៖ ភារ៉ា និងប៊ុនធី

  • លួចប្រមូលផ្ដុំគ្នាលេងល្បែងជល់មាន់ ត្រូវកម្លាំងនគរបាលខណ្ឌសែនសុខចុះបង្ក្រាបឃាត់ខ្លួនជនសង្ស័យប្រុសស្រី៤នាក់

    លួចប្រមូលផ្ដុំគ្នាលេងល្បែងជល់មាន់ ត្រូវកម្លាំងនគរបាលខណ្ឌសែនសុខចុះបង្ក្រាបឃាត់ខ្លួនជនសង្ស័យប្រុសស្រី៤នាក់

    ភ្នំពេញ ៖ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានធ្វេីការឃាត់ខ្លួនជនសង្ស័យ០៤នាក់ វេលាម៉ោង១០ និង៣០នាទី ថ្ងៃទី១៧ ខែមេសា ឆ្នាំ ២០២១ ករណីល្មើសវិធានការក្រសួងសុខាភិបាល (ប្រមូលផ្តុំគ្នាលេល្បែងស៊ីសងជល់មាន់) នៅចំណុចមុខដីឡូតិ៍ឃ្លាំងសង់ថ្មី ផ្លូវបេតុង ភូមិបូរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងថា ជនសង្ស័យប្រុសស្រីទាំង៤នាក់ដែលត្រូវឃាត់ខ្លួនបានរួមមាន ៖ ទី១-ឈ្មោះ ផល សូវៀត ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរចិញ្ចឹមថែមាន់ជល់ ស្នាក់នៅដីឡូតិ៍ឃ្លាំងសង់ថ្មី ផ្លូវបេតុង ភូមិបូរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ(គ្មានសារធាតុញៀន) , ទី២-ឈ្មោះ វណ្ណ សុខនី ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរចិញ្ចឹមថែមាន់ជល់ ស្នាក់នៅដីឡូតិ៍ឃ្លាំងសង់ថ្មី ផ្លូវបេតុង ភូមិបូរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) , ទី៣-ឈ្មោះ គង់ ប៊ុនឡុង…

  • ស្ត្រីម្នាក់ មានជំងឺលើសឈាមប្រចាំកាយ ត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យ ស្រាប់តែប្រកាច់ស្លាប់ នៅតាមបណ្តោយផ្លូវ២៧១

    ស្ត្រីម្នាក់ មានជំងឺលើសឈាមប្រចាំកាយ ត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យ ស្រាប់តែប្រកាច់ស្លាប់ នៅតាមបណ្តោយផ្លូវ២៧១

    ភ្នំពេញ ៖ ស្ត្រីវ័យចំណាស់ម្នាក់ ត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យ ស្រាប់តែប្រកាច់ស្លាប់តែម្តង ហេតុការណ៍នេះ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ២៧១ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ សពមានឈ្មោះ ង៉ែត អួន ភេទស្រី អាយុ ៦២ឆ្នាំ សព្វថ្ងៃនៅផ្ទះ ស្នាក់នៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ បើតាមប្រភពព័ត៌មានពីសាច់ញាតិ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ បងស្រីរបស់គាត់មានជំងឺប្រចាំកាយយូរដែរហើយ ដោយគាត់មានជំងឺលើសឈាម និងគ្រុនពោះវៀន ហើយនៅពេលថ្ងៃរសៀលគាត់បានហូបមី រួចហើយគាត់ក៏មានអាការៈមិនស្រួលខ្លួន បានហៅគ្រូពេទ្យមកដាក់សារ៉ូមអស់មួយកំប្លោក នៅតែមិនបាត់ទៀត ទើបហៅកង់បីមកដឹកបញ្ជូនយកទៅមន្ទីរពេទ្យរុស្ស៊ី ខណៈមកដល់ត្រង់ចំណុចកើតហេតុខាងលើបានពាក់កណ្តាលផ្លូវ២៧១ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង ក៏ស្រាប់តែបងស្រីរបស់គាត់បានប្រកាច់លើកង់បី ហើយបានប្រាប់ពូកង់បីឱ្យឈប់សិនពូកង់បីបានឈប់ ក៏ស្រាប់តែបងស្រីរបស់គាត់នៅតែប្រកាច់រហូត បណ្តាលឱ្យដាច់ខ្យល់ស្លាប់តែម្ដង។ ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុ រួចធ្វើការទំនាក់ទំនងទៅខាងក្រុមគ្រូពេទ្យក្រសួងសុខាភិបាលឱ្យចុះមកយកសំណាកទៅពិនិត្យ ហើយសមត្ថកិច្ចបានធ្វើកំណត់ហេតុរួចរាល់ក៏ប្រគល់សពជូនទៅក្រុមគ្រួសារសាច់ញាតិឱ្យយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ/ ឆៃហួត

  • អជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងពង្រឹងសណ្តាប់ធ្នាប់សាធារណៈ ចំពោះការលក់ដូរបណ្តោះអាសន្នរបស់អាជីវករ នៅកីឡដ្ឋានខេត្តកណ្ដាល

    អជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងពង្រឹងសណ្តាប់ធ្នាប់សាធារណៈ ចំពោះការលក់ដូរបណ្តោះអាសន្នរបស់អាជីវករ នៅកីឡដ្ឋានខេត្តកណ្ដាល

    ខេត្តកណ្ដាល៖ ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល និងលោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្ត ព្រមទាំងអជ្ញាធរក្រុងតាខ្មៅ នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១នេះ បានចុះត្រួតពិនិត្យ និងពង្រឹងសណ្តាប់ធ្នាប់សាធារណៈនៅទីតាំងសម្រាប់ឲ្យបងប្អូនអាជីវករផ្សារតាខ្មៅ លក់ដូរជាបណ្ដោះអាសន្ន ស្ថិតនៅកីឡដ្ឋានខេត្តកណ្ដាល ក្រុងតាខ្មៅ ក្នុងអំឡុងពេលបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ រយៈពេល១៤ថ្ងៃ ចាប់ពីវេលាម៉ោង ០០៖០០នាទីឈានចូលថ្ងៃទី១៥ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាល នៃជម្ងឺកូវីដ-១៩ តាមសេចក្តីសម្រេចលេខ៤៩ សសរ ចុះថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ របស់រាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តម តាំង ម៉េងលាន បានធ្វើការណែនាំ ដល់អាជីវករ ដែលកំពុងលក់ទំនិញទាំងអស់ ត្រូវរក្សាអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល ត្រូវពាក់ម៉ាស និងលាងដៃជាមួយអាលកុលឲ្យបានញឹកញាប់ ត្រូវលក់ដូរនៅតាមទីតាំងដែលអាជ្ញាធរបានកំណត់ឲ្យ ជាពិសេសត្រូវមានសណ្តាប់ធ្នាប់ល្អក្នុងពេលលក់ដូរ លក់តែទំនិញណាដែលមានការចាំបាច់ដូចជា ត្រី សាច់ជាដើម ខាច់ខាត់ត្រូវស្តាប់តាមការបញ្ជាណែនាំរបស់អាជ្ញាធរ។ ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលរងខេត្តក៏បានណែនាំ ដល់ប្រជាពលរដ្ឋដែលមកទិញទំនិញ ក៏ត្រូវតែអនុវត្តឲ្យបានត្រឹមត្រូវតាមវិធានអនាម័យរបស់ក្រសួងសុខាភិបាលផងដែរ ត្រូវទិញទំនិញឲ្យបានលឿនឆាប់ត្រឡប់ទៅផ្ទះវិញ និងកុំមកមនុស្សច្រើនពេក…

  • ១៧ មេសា ១៩៧៥ ខួបលើកទី៤៦ ពួកខ្មែរក្រហមគ្រប់គ្រងប្រទេស

    ១៧ មេសា ១៩៧៥ ខួបលើកទី៤៦ ពួកខ្មែរក្រហមគ្រប់គ្រងប្រទេស

    ថ្ងៃនេះកាលពី៤៦ឆ្នាំមុន ពួកប្រល័យពូជសាសន៍ខ្មែរក្រហមបានឡើងគ្រប់គ្រងប្រទេសយើង ហើយបានបង្កវិនាសកម្មយ៉ាងធ្ងន់ធ្ងរមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តជាតិយើង ជាយុគសម័យខ្មៅងងឹតដែលពលរដ្ឋកម្ពុជាត្រូវបានរស់ក្នុងអន្លង់ទឹកភ្នែក ហូបមិនគ្រប់ ធ្វើការជាទម្ងន់ ព្រាត់ប្រាស់បងប្អូនកូនចៅ។ ក្រោមរបប «កម្ពុជាប្រជាធិបតេយ្យ» ក្លែងក្លាយនេះបានប្រល័យពូជសាសន៍ជាតិឯង កាប់សម្លាប់ពលរដ្ឋស្លូតត្រង់អស់ជាង២លាននាក់។ ថ្ងៃ១៧ មេសាឆ្នាំ១៩៧៥ ពួកអាវខ្មៅ បានបង្ខំប្រជាពលរដ្ឋចាកចេញពីទីក្រុងភ្នំពេញ ទៅតាមបណ្តាខេត្ត និងជម្លៀសទៅកាន់ទីជនបទ ដោយបង្ខំឱ្យធ្វើការជាទម្ងន់ ដូចគោក្របី ទាំងយប់ទាំងថ្ងៃ និងគ្មានពេលសម្រាក។ សិទ្ធិសេរីភាពពលរដ្ឋ រួមទាំងសិទ្ធិរស់រាន នៅក្នុងរបបយង់ឃ្នងនោះគឺគ្មានទេ សូម្បីតែការស្លៀកពាក់ខោអាវ ក៏ពួកគេតម្រូវឱ្យស្លៀកពាក់តែខោអាវពណ៌ខ្មៅមួយពណ៌ មួយកំប្លេគត់។ ក្រៅពីបង្ខំឱ្យពលរដ្ឋធ្វើការគ្មានថ្ងៃសម្រាក របបព្រៃផ្សៃនេះក៏បានធ្វើទារុណកម្ម និងសម្លាប់ប្រជាពលរដ្ឋតាមអំពើចិត្តដោយចោទថាជាខ្មាំង។ របបនេះមិនឱ្យមានការគោរពជំនឿសាសនាឡើយ ហើយសូម្បី រូបិយប័ណ្ណក៏គ្មានដែរ វត្តអារាម សាលារៀន មន្ទីរពេទ្យក៏ត្រូវពួកនេះ វាយកម្ទេចចោលសឹងគ្មានសល់។ ក្រោយថ្ងៃរំដោះ ៧មករា ១៩៧៩ យើងសល់តែបាតដៃទទេហើយបានរួមគ្នាកសាង អភិវឌ្ឍន៍ប្រទេសជាតិ ដោយឆ្លងកាត់ ជំនះឧបសគ្គរាប់រយជំពូក ទម្រាំមានសុខសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃនេះ។ ជាង៤០ឆ្នាំមកនេះ ដៃម្ខាងយើងខំកសាង និងអភិវឌ្ឍន៍ប្រទេស ហើយដៃយើងម្ខាងទៀតខិតខំទប់ស្កាត់មិនឱ្យរបបនេះវិលមកសារជាថ្មី ដោយយើងបារម្ភនិងខ្លាចជាទីបំផុតនូវពាក្យថា «ប្រជាធិបតេយ្យក្លែងក្លាយ»នោះ។ ក្នុងន័យនេះ សូមបងប្អូនជនរួមជាតិចងចាំនូវព្រឹត្តិការណ៍១៧មេសា ១៩៧៥…

  • ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ម៉ៅ អាយុទ្ធ

    ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ម៉ៅ អាយុទ្ធ

    ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងព័ត៌មាន ចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន នៅបន្ទប់ការិយាល័យរបស់ឯកឧត្តម ម៉ៅ អាយុទ្ធ ក្នុងទីស្តីការក្រសួងព័ត៌មាន។សូមបញ្ជាក់ថា ឯកឧត្តម ម៉ៅ អាយុទ្ធ មានអាយុ៧៧ឆ្នាំ ជារដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាផលិតករភាពយន្តដ៏ល្បី ក្នុងចំណោមផលិតករជើងខ្លាំងដ៏ទៃទៀត នៅប្រទេសកម្ពុជា។ ឯកឧត្តម ម៉ៅ អាយុទ្ធ បានទទួលមរណៈភាព កាលពីល្ងាចថ្ងៃទី១៥មេសា ឆ្នាំ២០២១ ដោយរោគាពាធ៕

  • ជនសង្ស័យ៤នាក់ក្នុងចំណោមបក្ខពួក៦នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនពីបទ ឆក់កាបូបស្ពាយ

    ជនសង្ស័យ៤នាក់ក្នុងចំណោមបក្ខពួក៦នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនពីបទ ឆក់កាបូបស្ពាយ

    ភ្នំពេញ ៖ កម្លាំងប៉ុស្តិ៍នគរបាលទឹកថ្លា នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានឃាត់ខ្លួនជនសង្ស័យ០៤នាក់ ក្នុងចំណោមបក្ខពួក៦នាក់ ពាក់ព័ន្ធ ករណីឆក់កាបូបស្ពាយ នៅចំណុចមុខការ៉ាស់សាំងកាល់តិច ផ្លូវសហព័ន្ធរ៉ុស្ស៊ី ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។នេះបេីយោងតាមរបាយការណ៍របស់លោក វរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងនៅព្រឹកថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២១ ។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ២នាក់គេចខ្លួនមាន(ឈ្មោះញ៉ា និងឈ្មោះ អុំ សុវណ្ណារ៉ាក់) ។ រីឯជនសង្ស័យ០៤នាក់ដែលឃាត់ខ្លួនបានរួមមាន ៖ ទី១-ឈ្មោះ អាន គឹមស្រៀន ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ (គ្មានសារធាតុញៀន), ទី២-ឈ្មោះ សន ហុង ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង សង្កាត់បឹងសាឡាង…

  • នគរបាលខណ្ឌសែនសុខ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទលួច និងដកហូតអាវុធវែង ខ្លី ចំនួន២ដេីម

    នគរបាលខណ្ឌសែនសុខ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទលួច និងដកហូតអាវុធវែង ខ្លី ចំនួន២ដេីម

    ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងនៅព្រឹកថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២១ នេះ កម្លាំងប៉ុស្តិ៍នគរបាលគោកឃ្លាង បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចគ្រឿងអលង្ការ លួចប្រាក់ និងទូរសព្ទ័ដៃ នៅចំណុចក្នុងរថយន្តមុខមណ្ឌលសុខភាពភ្នំពេញថ្មី ផ្លូវបេតុង ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ បង្កឡេីងកាលពីថ្ងៃទី១៤-០៤-២០២១ ម៉ោង០៩ និង០៩នាទី ។ ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ វ៉ាន់ ប្រុស ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិតាង៉ូវក្រោម សង្កាត់និរោច ខណ្ឌច្បារអំពៅ (គ្មានសារធាតុញៀន) បានធ្វើសកម្មភាព លួចគ្រឿងអលង្ការ , ប្រាក់ និងទូរសព្ទ័ដៃ របស់ជនរងគ្រោះឈ្មោះ អ៊ិត ចាន់ថូ ភេទស្រី អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ១ ផ្លូវបេតុង ភូមិសំបូរ សង្កាត់ដង្កោ…