-
សិក្ខាសាលា ស្ដីពីភាពជាអ្នកដឹកនាំសាលារៀន និងការគ្រប់គ្រងអប់រំនាសតវត្សរ៍ទី២១

រាជធានីភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា និងវិទ្យាស្ថានជាតិអប់រំអន្តរជាតិ នៃប្រទេសសិង្ហបុរី បានសហការរៀបចំវគ្គសិក្ខាសាលា ស្ដីពីភាពជាអ្នកដឹកនាំសាលារៀន និងការគ្រប់គ្រងអប់រំនាសតវត្សរ៍ទី២១ លើប្រធានបទ “កិច្ចការក្នុងការដឹកនាំគ្រប់គ្រងសាលារៀនសតវត្សរ៍ទី២១” និង“គោលវិធីក្នុងការដឹកនាំគ្រប់គ្រងសាលារៀនសតវត្សរ៍ទី២១” ដល់គណៈគ្រប់គ្រងសាលារៀន មន្រ្តីជំនាញអធិការកិច្ច និងគ្រូបង្គោលថ្នាក់ជាតិ សរុបចំនួន១២៨នាក់ តាមប្រព័ន្ធអនឡាញ សម្រាប់រយៈពេល ៥ខែ ចាប់ពីថ្ងៃទី៤ ខែឧសភា ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១។ សិក្ខាសាលានេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងអភិវឌ្ឍសមត្ថភាពក្រុមគោលដៅទាំងនេះក្នុងការដឹកនាំសាលារៀន ចងក្រងឯកសារសម្រាប់ការបន្តបណ្តុះបណ្តាលដល់គណៈគ្រប់គ្រងសាលាដទៃទៀត និងបន្តនិរន្តភាពក្នុងក្របខ័ណ្ឌរបស់ក្រសួងអប់រំ យុវជន និងកីឡា។ ពិធីបើកសិក្ខាសាលានេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាតាមរយៈប្រព័ន្ធ ZOOM។ ក្នុងឱកាសនេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា ប្រសិទ្ធភាពរបស់សាលារៀន គឺអាស្រ័យលើការដឹកនាំគ្រប់គ្រង ដោយផ្ដោតលើ៖១. ទំនួលខុសត្រូវ២. ស្វ័យភាព៣. ការធ្វើរង្វាយតម្លៃ៤. ការចូលរួមពីមាតាបិតាសិស្ស និងសហគមន៍៥. ការគ្រប់គ្រង និងដឹកនាំរបស់គណៈគ្រប់គ្រងសាលា៦. ការបន្តអភិវឌ្ឍធនធានមនុស្ស៧.សម្ភារបង្រៀន៨. ហេដ្ឋារចនាសម្ព័ន្ធ៩.…
-
ក្រសួងយុត្តិធម៌ ជូនដំណឹងពីការបើកដំណើរការឡើងវិញនៃការផ្តល់សេវាព្រឹត្តិបត្រថ្កោលទោស

រាជធានីភ្នំពេញ៖ នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១នេះក្រសួងយុត្តិធម៌ បានជូនដំណឹងពីការបើកដំណើរការឡើងវិញ នៃការផ្ដល់សេវាព្រឹត្តិបត្រថ្កោលទោស។ យោតាមសេចក្តីជូនដំណឹងរបស់ក្រសួងយុត្តិធម៌ដោយបានបញ្ជាក់ជូនដំណឹងដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា ដោយផ្អែកតាម សេចក្តីសម្រេចលេខ៦១ សសរ ចុះថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាល ដែលបានសម្រេច បញ្ចប់ការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ក្រសួងយុត្តិធម៌នឹងបើកដំណើរការ ឡើងវិញជាធម្មតានូវការផ្តល់សេវាព្រឹត្តិបត្រថ្កោលទោសជូនដល់សាធារណជន ចាប់ពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ តទៅ៕ ដោយ៖ម៉ាដេប៉ូ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន។
-
ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី រហូតដល់៩៣៨នាក់ ខណៈអ្នកជំងឺចំនួន៣៦១នាក់ជាសះស្បើយ

-
រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា កោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA)

-
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង:មិនឱ្យគ្រួសារសមាជិកអាវុធហត្ថរាជធានីភ្នំពេញណាម្នាក់ដាច់បាយក្នុងវិបត្តិកូវីដ១៩

ភ្នំពេញៈ មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានបញ្ជាក់ក្នុងនាមលោកជា មេបញ្ជាការថា លោកមិនបណ្តោយឱ្យគ្រួសារសមាជិកអាវុធហត្ថរាជធានីភ្នំពេញណាម្នាក់ដាច់បាយជាដាច់ខាត។ ជាពិសេសក្នុងវេលាដែលគ្រប់គ្នាជួបការលំបាកព្រោះវិបត្តិកូវីដ-១៩នាពេលនេះ។ ឯកឧត្តមរឹតតែត្រូវយកចិត្តទុកដាក់ទទួលខុសត្រូវខ្ពស់ ចំពោះជីវភាពក្រុមគ្រួសារបងប្អូនសមាជិកអាវុធហត្ថរាជធានីភ្នំពេញគ្រប់គ្នាដោយសិល្បៈចែករំលែក។ ដោយអនុវត្តតាមការដឹកនាំរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស កាលពីយប់ថ្ងៃទី០២ ខែឧសភា ឯកឧត្តមឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដែលជាមេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ចេញស្បៀងចម្រុះ រួមមាន អង្ករ ត្រីខ ទឹកត្រី មី ទឹកសុទ្ធ ស្កគ្រាប់ ព្រមទាំងម៉ាស សម្រាប់ ៣០៥គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករមួយការ៉ុង (៥០គ.ក្រ) មី០១កេស ត្រីខ០២យួរ ទឹកត្រី០១យួរ ទឹកសុទ្ធ០២កេស ម៉ាស៥០ ស្កគ្រាប់០៤កញ្ចប់ បើកជូនដល់នាយទាហានដែលជាប្រធានអង្គភាពចំណុះបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញទាំងយប់ ដើម្បីយកទៅចែកជូន បន្តដល់គ្រួសារសមាជិកអាវុធហត្ថក៏ដូចជាប្រជាពលរដ្ឋខ្វះខាតជាក់ស្តែង។ ឯកឧត្តមឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានមានប្រសាសន៍បន្តថា…
-
ស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១១ ឧសភា ឆ្នាំ២០២១

-
រួមគ្នាការពារ កម្ពុជាឈ្នះកូវីដ-១៩

-
មនុស្ស ២០នាក់រងគ្រោះថ្នាក់ដោយសារ មីន និងសំណល់ជាតិផ្ទុះ ពីសង្គ្រាមក្នុងរយៈពេល ៤ខែដើមឆ្នាំ២០២១នេះ

យោងតាមអាជ្ញាធរមីនកម្ពុជា បានឲ្យដឹងថា គ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម នៅតែបន្តមានបណ្តាលឲ្យប្រជាពលរដ្ឋស្លាប់ របួស ពិការ និងប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារ។ ក្នុងរយៈពេលប្រមាណ ៤ខែក្នុងឆ្នាំ២០២១ មានជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន២០នាក់ អត្រាគ្រោះថ្នាក់នោះ មានការកើនឡើងម្នាក់ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០ ដែលមានជនរងគ្រោះចំនួន ១៩នាក់ប៉ុណ្ណោះ។ ដើម្បីរួមចំណែកធ្វើឲ្យអត្រាគ្រោះថ្នាក់មានការថយចុះ ប្រត្តិបត្តិករជាតិ-អន្តរជាតិបាននិងកំពុងផ្សព្វផ្សាយអប់រំយល់ដឹងអំពីមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅតំបន់ប្រឈម។ នៅឆ្នាំ២០២០ កន្លងទៅ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានផ្សព្វផ្សាយអប់រំយល់ដឹងអំពីមីនដល់ប្រជាពលរដ្ឋបានប្រមាណជាងមួយលាននាក់។ ជាមួយគ្នានោះ អាជ្ញាធរមីន បានអំពាវនាវដល់ ប្រជាពលរដ្ឋទាំងអស់ត្រូវសាកសួរអាជ្ញាធរមូលដ្ឋាន ឬអ្នកដែលដឹងច្បាស់អំពីព័ត៌មាន មុនពេលប្រើប្រាស់គ្រឿងចក្រធុនធ្ងន់រុករានដីដែលមិនទាន់បានធ្វើការបោសសម្អាត។ នៅពេលឃើញគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ សូមកុំប៉ះពាល់ ហើយត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរមានសមត្ថកិច្ច និងប្រតិបត្តិករបោសសម្អាតមីនដែលនៅជិតទីនោះដើម្បីយកគ្រាប់ទាំងនោះទៅកំទេចចោល។
-
ឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន

ខេត្តកណ្តាល ៖ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១៥ និង៤០នាទី កម្លាំងនគរបាលក្រុងតាខ្មៅ បានឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅត្រង់ចំណុច បន្ទប់ជួលលេខ១៧ របស់ឈ្មោះ ច័ន្ទ-បញ្ញា ភូមិកំពង់សំណាញ់០១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ មន្រ្តីនគរបាលក្រុងតាខ្មៅ បានឱ្យដឹងថា ជនសង្ស័យចំនួន ០៣នាក់ ១-ឈ្មោ ច័ន្ទ បញ្ញា ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល សព្វថ្ងៃរស់នៅភូមិកំពង់សំណាញ់០១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរលក់ដូរ ។ ២-ឈ្មោះ ខន ធារ៉ា ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរបើកបរ ។ ៣-ឈ្មោះ រុន ណារ៉ុង ភេទប្រុស អាយុ៣៣ឆ្នាំ…
-
ស្លាប់៦នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ថ្ងៃទី០២ ខែឧសភាម្សិលមិញ

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឱ្យយដឹងថា នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៦លើក បណ្ដាលឱ្យមនុស្សស្លាប់៦នាក់ និងរបួសធ្ងន់ស្រាល៩នាក់។ របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបណ្ដាលឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ រួមមាន៖ ល្បឿន, មិនគោរពសិទ្ធិ, បត់គ្រោះថ្នាក់ និងកត្តាយាន៕ ដោយ/ ឆៃហួត